Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបន្ទាយមានជ័យ

ឧបរាជ ឆាវឆាវ 5 May 2025 · Image
···

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ជ័យ ចាន់តារា អាយុ៣៥ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ពីបទលួងលោមរួមភេទ ផលិតរូបអាសអាភាស និងគំរាមបង្ហោះរូបអាក្រាតក្នុងបណ្ដាញសង្គម។

ការឃាត់ខ្លួនធ្វើឡើងតាមបណ្ដឹង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ពីស្រ្តីម្នាក់ឈ្មោះ ស.វ រ.ត.ន អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យនៅចំណុចមុខផ្ទះសំណាក់ ពៅ ពិសី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល រួមនឹងវត្ថុតាងទូរស័ព្ទដៃ ១គ្រឿង។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនរងគ្រោះ បានបញ្ជាក់ថា រូបខ្លួនបានស្គាល់ជនសង្ស័យរយៈពេលមួយខែមកហើយ ហើយថ្ងៃកើតហេតុលើកទីមួយ ខ្លួនបានទៅលេងផ្ទះឈ្មោះ ជ័យ ចាន់តារា (ជនសង្ស័យ) ខណៈពេលខ្លួនចូលបន្ទប់ទឹក ត្រូវជនសង្ស័យចាប់បង្ខំរួមរ័កក្នុងបន្ទប់ទឹក ដោយសារតែខ្លួនភ័យខ្លាច ក៏មិនហ៊ានរករឿងជនសង្ស័យ។

លើកទី២ ពេលខ្លួនទៅកម្មវិធីមិត្តភក្តិ ហើយជនសង្ស័យបានទៅយក ដើម្បីសម្រុះសម្រួលគ្នាបញ្ចប់រឿង តែត្រូវជនសង្ស័យយកលេសថាម៉ូតូខូច ហើយស្នាក់នៅផ្ទះសំណាក់មួយយប់ ហើយជនសង្ស័យល្បួងរួមរ័កម្តងទៀត ហើយជនសង្ស័យបានលួចថតរូបទុក។

ក្រោយមករូបខ្លួន បានប្លុកហេ្វសបុក និងឆាតរបស់ជនសង្ស័យចោល ដើម្បីបញ្ចប់ទំនាក់ទំនងគ្នា ស្រាប់តែជនសង្ស័យខឹង ហើយគំរាមរូបខ្លួនថា នឹងបង្ហោះវីឌីអូរ និងរូបថតពេលរួមរ័កតាមបណ្ដាញសង្គម ព្រមទាំងគំរាមធ្វើបាប កូនរបស់ខ្លួនទៀតផង ទើបខ្លួនសម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបង្ខំជនរងគ្រោះដើម្បីរួមរ័ក្ស ហើយគំរាមថា នឹងបង្ហោះវីដេអូ និងរូបថតអាក្រាតពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 26 April 2025 · Image
···

ឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាចូលរួមលេីកកម្ពស់វិស័យវប្បធម៌ នឹងជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់

សកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់នឹង ការងារកសិកម្ម និង វិស័យវប្បធម៌នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា សន្យាចូលរួមលេីកកម្ពស់។

ការលើកឡើងនេះ ក្នុងជុំនួបថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោក យុត ស្វិនី សមាជិក ក្រុម ប្រឹក្សា ខេត្ត តំណាង លោក ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត ទទួលបដិសណ្ឋារកិច្ច លោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអមដំណើរ អញ្ជើញ មកបំេញបេសកកម្មក្នុងទឹកដីខេត្តបន្ទាយមានជ័យ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥។

លោក អ៊ុំ រាត្រី បានបង្ហាញអំពីសក្ដានុពលរបស់ខេត្ត នូវតំបន់សេដ្ឋកិច្ចពិសេសដែលមានសក្តានុពលក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។ ព្រមទាំង បានលើកឡើងអំពីតំបន់ទេសចរណ៍វប្បធម៌ មានប្រាសាទបុរាណជា ដូចជាប្រាសាទបន្ទាយឆ្មារ ដែលមានវ័យចំណាស់នៅក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងមានទីតាំងប្រវត្តិសាស្ត្រជាច្រើនជូនដល់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍ថា ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ ពិសេសនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេស កាន់តែមានការអភិវឌ្ឍលើគ្រប់វិស័យ ។ លោកជំទាវ ក៏បានរំឭកអំពីការចុះអនុស្សរណៈនៃការយោគយល់រវាងប្រទេសកម្ពុជា និងហ្វីលីពីន ខណៈ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសហ្វីលីពីននាពេលកន្លងទៅថ្មីៗនេះ។

តាមរយៈ នៃទំនាក់ទំនងនេះលោកជំទាវ ក៏បង្ហាញក្តីសង្ឃឹមថា ថ្ងៃអនាគតប្រទេសកម្ពុជា និងហ្វីលីពីន កាន់តែមានទំនាក់ទំនងកាន់តែជិតស្និត អាចមានការផ្លាស់ប្តូរបច្ចេកទេស និងអ្នកស្រាវជ្រាវផ្នែកវប្បធម៌ ដើម្បីបង្កើនតម្លៃវប្បធម៌នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសេីរ។

លោកជំទាវ ក៏បានលេីកឡេីង ថា ក្នុងនាមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានត្រៀមរួចរាល់ក្នុងការសហការក្នុងការចូលរួមលេីកកម្ពស់វិស័យវប្បធម៌របស់ប្រទេសកម្ពុជា ដោយលោកជំទាវ សង្កេតឃេីញថា វិស័យវប្បធម៌នៅប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ បញ្ជាក់ ពីអត្តសញ្ញាជាតិ។

ជាមួយគ្នានោះលោកជំទាវ ក៏សន្យានឹងជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន លើផ្ទៃដីដែលនៅសេសសល់ក៏ដូចជានៅក្នុងខេត្តបន្ទាយមានជ័យផ្ទាល់ ។ ហេីយក្រៅពីសកម្មភាពនៃការបោសសម្អាតមីន ក៏នឹងជួយគាំទ្រលើកកម្ពស់វិស័យផ្សេងៗដូចជាវិស័យកសិកម្ម វិស័យសុខាភិបាល និងវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះប្រតិភូឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រចូលរួមក្នុងការលើកកម្ពស់វិស័យវប្បធម៌នៅក្នុងប្រទេសកម្ពុជាពិសេសទាក់ទិនទៅនឹងសកម្មភាពបោសសម្អាតមីននៅកម្ពុជាសម្រាប់រដ្ឋបាលខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ស្វាគមន៍ជានិច្ចចំពោះជំនួយរបស់ហ្វីលីពីនដើម្បីជួយដល់កម្ពុជា។

សូមបញ្ជាក់ថា ច្រកទ្វាអន្តរជាតិប៉ោយប៉ែត នៅត្រីមាសទី១ដើមឆ្នាំ២០២៥ មានភ្ញៀវទេសចរណ៍អន្តរជាតិឆ្លងកាត់ចំនួន៤៩៨.៥០៧ នាក់ ក្នុងនោះទេសចរណ៍ហ្វីលីពីនចំនួន២.២១៤នាក់ និងភ្ញៀវទេសចរណ៍ចូលលេងកាស៊ីណូ ៧២៩.១៧៩នាក់។ រីឯជនបរទេសដែលមាននៅក្នុងប្រព័ន្ធ នៃការធ្វើបណ្ណ និងធ្វើសៀវភៅការងារបញ្ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ មានចំនួន៦.២៤៥នាក់/ស្រីចំនួន១.៩៩៨នាក់ ស្មើនឹង៣៥សញ្ជាតិ ក្នុងនោះមាន ជនជាតិហ្វីលីពីនចំនួន២៤៨នាក់/ស្រីចំនួន១៣០នាក់។ ទន្ទឹមនោះ បុគ្គលិកជាជនបរទេស ដែលធ្វើការនៅតាមកាស៊ីណូមួយចំនួន ក្នុងក្រុងប៉ោយប៉ែត មានចំនួន១.៨០៥នាក់ ក្នុងនោះ បុគ្គលិកជាជនជាតិហ្វីលីពីន១២៦នាក់៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 1 April 2025 · Image
···

ខេត្តបន្ទាយមានជ័យ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ បាននាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិកា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

នៅក្នុងពិធីបុណ្យសព ដែលរៀបចំធ្វើនៅផ្ទះក្រុមគ្រួសារនៃសព ស្ថិតនៅក្នុងភូមិ បាល័ង្គ ឃុំ តាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកហេង សួរ បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និងលាចាកពីក្រុមគ្រួសារ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក មាស សាវ៉ាង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 15 February 2025 · Image
···

ខេត្តបន្ទាយមានជ័យ៖កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ បានបញ្ជាក់ឱ្យដឹងថា រាល់ទំនិញដែលបានឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកូន ស្ថាប័នជំនាញសម្រាប់ការត្រួតពិនិត្យលើការ ចេញ-ចូល ទំនិញគ្រប់ប្រភេទតាមនីតិវិធីជំនាញរបស់អង្គភាពស្ថាប័នគយ និងរដ្ឋាករ។ ដោយឡែកចំពោះនគរបាលច្រកទ្វារតំបន់ព្រំ ដែនបឹងត្រកូន មានភារកិច្ចគ្រប់គ្រងចេញ-ចូលឆ្លងកាត់ព្រំដែនរបស់អ្នកដំណើរ (មនុស្ស) និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែន និងអនុវត្តតាមនីតិវិធីជំនាញដែលបានចែងក្នុងច្បាប់ និងបទដ្ឋានគតិ យុត្តបានកំណត់។ ចំពោះជនស្លៀកពាក់ស៊ីវិលក្នុងរូបភាពដែលបានផ្សាយក្នុងព័ត៌មានខាងលើ (ពាក់អាវពណ៌សនឹងអាវ ពណ៌ឈាមជ្រូក) មិនមែនជាសមត្ថកិច្ចនគរបាលយើងទេ។

នេះបើតាមសេចក្ដីបំភ្លឺ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះជុំវិញការចុះផ្សាយ របស់សារព័ត៌មាន SBM News លើTiktokថា មន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមក ពីការទទួល សំណូកសូកប៉ាន់របស់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសថៃ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធ នូវខ្លឹមសារបានចុះផ្សាយខាងលើធ្វើឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កងកម្លាំងនគរបាលប្រចាំការនៅប៉ុស្តិ៍ច្រកតំបន់បឹងត្រកូន ដែលកំពុង ប្រឹងប្រែងបំពេញភារកិច្ចការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។

អាស្រ័យហេតុនេះសូមសាធារណជនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាប ជាព័ត៌មាន និងស្នើឱ្យសារព័ត៌មាន SBM News បានបង្ហោះតាមបណ្តាញសង្គម Tik Tok កែតម្រូវឡើងវិញ។

សូមរំលឹកកន្លងមកក៏ដូចបច្ចុប្បន្នមានការផ្សព្វផ្សាយតាមរយៈសារព័ត៌មានពីសកម្មភាពឈ្មួញបាននាំទំនិញពីប្រទេសថៃឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកូនយ៉ាងអនាធិបតេយ្យដោយមិនមានការទប់ស្កាត់ពីស្ថាប័នគយនៅតំបន់ច្រកមួយនេះឡើយ ករណីនេះអាចបណ្ថាលឲ្យរដ្ឋខាតបង់ចំណូលចូលរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 29 December 2024 · Image
···

មន្ត្រីពន្ធដារសាខាខេត្តបន្ទាយមានជ័យម្នាក់ ខណ:បើករថយន្តចេញពីផ្ទះ ត្រូវជនមិនស្គាល់មុខ បើករថយន្តបំបុកធ្លាក់ស្រែហើយចុះទាញកាំបិតផ្គាក់ កាប់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចសួនស្ទ័រ ស្ថិតក្បែរប៉ុស្តិ៍នគរបាលសង្កាត់ព្រះពន្លា ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះ ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

យោងតាមប្រភពបានឲ្យដឹងថាខណ:ជនរងគ្រោះ ឈ្មោះ សីហា ជាមន្ត្រីសាខាពន្ធដាខេត្តបន្ទាយមានជ័យ បានបើករថយន្តប្រភេទកាំម៉ារីសេរីចាស់ ពាក់ផ្លាកលេខ ភ្នំពេញ.2A-9247 ចេញពីផ្ទះបានប្រមាណជាង៥០ម៉ែត្រ ក្នុងទិសដៅពីលិច ទៅកើត ក៏ត្រូវបានរថយន្តមួយគ្រឿង ម៉ាកធុនត្រា ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AZ-6879 ដែលឃើញឈប់ចាំត្រង់ផ្លូវបំបែកជាបួន ផ្នែកខាងជើងបានបើកបំបុកចំពាក់កណ្តាលរថយន្តជនរងគ្រោះ បណ្តាលឲ្យធ្លាក់ចូលស្រែទៅមុខលេងរួច ហើយជនដៃដល់ក៏ចុះទាញកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ចំកញ្ចឹងករ បណ្តាលឲ្យរងរបួសធ្ងន់ ហើយជនបង្កបើករថយន្តគេចទៅប្លុងរថយន្តទុកចោលត្រង់ចំងាយពីទីតាំងកើតហេតុ ប្រមាណជា១គីឡូដី នៃផ្លូវប្រឡាយស្ពាន់តាផាន់ហើយគេចខ្លួនបាត់។

ប្រភពបានបន្តថាក្រោយកើតហេតុភ្លាមៗ ក្រុមសមត្ថកិច្ចនគរបាលចរាចរណ៍និងនគរបាលផ្នែកព្រហ្មទ័ណ្ឌ និងខេត្ត/ក្រុង បានចុះទៅពិនិត្យទីតាំងកើតហេតុផងដែរ។ ដោយឡែកជនរងគ្រោះ ត្រូវបានសាច់ញាតិនាំទៅសង្គ្រោះបន្ទាន់។

បើតាមការឲ្យដឹងពីសមត្តកិច្ច និងនៅកន្លែងកើតហេតុបានធ្វើការសន្និដ្ឋានថា ករណីនេះអាចជារឿងគំនុំ ព្រោះតាមការសាកសួរបឋម ជនបង្កបើកឡានមកចាំ ឃ្លាំមើលចាំជនរងគ្រោះ បើករថយន្តចេញពីផ្ទះ ដើម្បីធ្វើសកម្មភាពបើករថយន្តបុក ហើយយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះតែម្ដង។ ពាក់ព័ន្ធករណីនេះបច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវឈានទៅកំណត់មុខសញ្ញា តាមចាប់ខ្លួនជនបង្កដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 Page2 Page3 … Page18 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!