ខេត្តត្បូងឃ្មុំ៖ទីតាំងទីតាំងផលិតបារីក្លែងក្លាយមួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប។ ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយកម្លាំងគយចល័តតំបន់៦ និង
កម្លាំងឣាវុធហត្ថខេត្ត ស្រុកមេមត់ មានការសម្របសម្រួលពី លោកសូរ សុវិទ្យា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត។
សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានប្រាប់ថាការបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ ស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ ម៉ាស៊ីនផលិត បារីចំនួន០២គ្រឿង.ម៉ាស៊ីនវេចខ្ចប់បារី០២គ្រឿង .បារីម៉ាក ESSE ចំនួន១,២៧៣ប៊ិច. បារីម៉ាក HUANG HELOU ចំនួន១៩០ប៊ិច. សំបកវិចខ្ចប់បារី ចំនួន២,៤០៨កេស ស្មើ៥២,៩០០គីឡូក្រាម (គ្មានបិតត្រាពន្ធគយ)។
បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងជំនាញ នាំយកទៅរក្សាទុកនៅផែស្ងួត ច្រកអន្តរជាតិត្រពាំផ្លុង ភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក៕