Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ ឈ្មោះសឿម វឌ្ឍនា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ត្រូវបាន
កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ សហការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់ពាក់ព័ន្ធអំពេីលួចទូរស័ព្ទ។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានអះអាងថានៅថ្ងៃទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០ម៉ោង​ ៤:០០នាទី​ទាបភ្លឺ​ ស្ថិតនៅចំណុចភោជនីយដ្ឋានស៊ុបម្រះក្រោយស្តាតចាស់​ ក្នុងភូមិ​សាលាកន្សែង​ សង្កាត់​ ស្វាយដង្គំ​ ក្រុង​សៀមរាប​ ជនសង្ស័យបានលួចយកទូរស័ព្ទដៃ០៣គគ្រឿងមានម៉ាក៖
១-ZTEលេខ​ ០៩៦៦៧៣១៥២៥ ពណ៌ខ្មៅ
២-Vivoលេខ​ ០៩៧​ ៣៩៥២៨៣៤​ពណ៌ទឹកប៊ិចក្រម៉ៅ
៣-Iphone 6 plusលេខ០៩៧៦៩១៧៤២២ពណ៌ទឹកមាស​ របស់ជនរងគ្រោះឈ្មោះ​ ឡោម​ ឡី​ ភេទ​ ប្រុស​អាយុ​១៨ឆ្នាំ​ មុខរបរ​បុគ្គលិកស៊ុបម្រះស្នាក់នៅកន្លែងកេីតហេតុខាងលេី។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ បន្តថា
ក្នុងពេលជនសង្ស័យធ្វើសកម្មភាព ជនរងគ្រោះភ្ញាក់ទាន់ ក៏រាយការណ៍មកសមត្ថកិច្ច ចុះអន្តរាគមន៍ នឹងឃាត់ខ្លួនបានភ្លាមៗ។
ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។ ចំណែកវត្ថុតាងទូរស័ព្ទ បានប្រគល់ឲ្យទៅជនរងគ្រោះជាម្ចាស់វិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ភ្លាមៗខណៈកំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តមិនស្គាល់ម៉ាក បើករត់គេចបាត់ បានបើកបុកម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ សៀមរាប 1U 9007 បណ្ដាលអោយស្លាប់មនុស្ស០២នាក់ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ។

ជនរងគ្រោះ១/ឈ្មោះ ញ៉ែវ ពេជ្រ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូ)។

២/ឈ្មោះ ហាន ផាក ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(ជាអ្នករួមដំណើរជាមួយម៉ូតូ)។

បើតាមសមត្ថកិច្ចថាមូលហេតុ អ្នកបើកម៉ូតូបើកល្បឿនលឿន ហើយបត់ឆ្លងផ្លូវ ក៏ដួលនៅលើផ្លូវ ហើយរថយន្តក៏ មកដល់ជាន់តែម្ដង។ ករណីនេះសមត្ថកិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ចំណែក ម៉ូតូខូចខាតធ្ងន់ រក្សាទុកនៅអធិកាដ្ឋានស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើបានរាយការណ៍ថាក្មេងពីរនាក់បងប្អូនបង្កើត បានលង់ទឹកស្រះស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃសុក្រ ទី ១៨ ខែ កញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រព្រាំងពពេល ឃុំតាសៀម ស្រុកស្វាយលើខេត្តសៀមរាប។

ក្មេងរងគ្រោះទាំង២
1- ឈ្មោះ វី សុវណ្ណរ៉ា ភេទប្រុសឣាយុ04ឆ្នាំ
2- ឈ្មោះ វី សារ៉ា ភេទស្រីឣាយុ 3 ឆ្នាំ។

ឪពុក ឈ្មោះ វី សុវណ្ណា ភេទប្រុស អាយុ ៣០ ឆ្នាំ ម្តាយឈ្មោះ សាយ ស្រីណុគ ភេទស្រីឣាយុ ៣១ រស់នៅភូមិឃុំកេីតហេតុ។

សមត្ថកិច្ចបន្តថាមូលហេតុ ឪពុកម្តាយនៅផ្ទះ ក្មេងទាំងពីរនាក់ ទៅលេងផ្ទះជីតានៅខាងកេីតផ្ទះចម្ងាយប្រហែលជា40សិបម៉ែត្រពីគ្នា ។លុះ ម៉ោងប្រហែលជា១៥ជាង ម្តាយក៏មកសួររកកូន នៅផ្ទះជីតា តែតាថាចៅទៅវិញហេីយ ហេីយម្តាយ មករកនៅផ្ទះទៀតមិនឃេីញក៏ផ្អេីលឆោឡោ នាំគ្នាររក ពេលនោះក៏សង្ស័យស្រះទឹកដែលនៅជិតផ្ទះចម្ងាយ60ម៉ែត្រពីផ្ទះក៏នាំគ្នារចុះរកឃើញ និងបាននាំយកទៅមណ្ឌលសុខភាពកន្ទួត តែជាអកុសលក្មេងទាំពីរបានស្លាប់ទៅហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តសៀមរាប៖របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបង្ហាញថា ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន ១២២.៣៧០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ១.៣៧០ នាក់ ថយចុះ៨៥,៧៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលមានចំនួន ៩.៦១៧ នាក់ និង ភ្ញៀវទេសចរជាតិ ចំនួន ១២១.០០០ នាក់ ដែលបានចូលមកទស្សនាក្នុងខេត្តសៀមរាប នៅតាមតំបន់ប្រាង្គប្រាសាទ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា ដូចជា តំបន់ឧទ្យានជាតិភ្នំគូលែន , សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ , សហគមន៍កំពង់ភ្លុក , សហគមន៍ត្រាវកុដិ , សហគមន៍បឹងឈូកបន្ទាយស្រី , រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា និង សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២០

ខេត្តសៀមរាប៖សិស្សសាលា៥នាក់និងបក្ខពួកត្រូវបាននគរបាលចាប់ខ្លួនពាក់ព័ន្ធករណីហិង្សា។
ការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង២០ និង៤៥នាទី ថ្ងៃទី១៥ខែកញ្ញាឆ្នាំ ២០២០នៅត្រង់ចំណុចក្នុងហាងផឹកស៊ីដែលមានយីហោ the street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ ស្នងការនគរបាលខេត្តសៀមរាប បានឲ្យថ្លែងថាករណីនេះជនសង្ស័យ ពីក្រុមមានគ្នាចំនួន៨នាក់ដែលបាននាំគ្នាចូលផឹកក្នុងហាង ទាស់សំដីគ្នា ទើបវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់។
ជនសង្ស័យ១-ឈ្មោះ ប៉ូ សុងស៊ាង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស
មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។
២-ឈ្មោះ សារុន ម៉ារ៉ាថេន ភេទប្រុសអាយុ១៨ ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
៣-ឈ្មោះ ថន ប៊ុនឡុង ភេទប្រុសអាយុ១៨ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

៤-ឈ្មោះ អិន លីហួរ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
៥-ឈ្មោះ សួន ពិសែន ភេទប្រុសអាយុ១៨ ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។
៦-ឈ្មោះ ឡុញ យូណាថាន ប្រុសអាយុ១៨ ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។
៧-ឈ្មោះធឹម សុធន ភេទប្រុសអាយុ២១ឆ្នាំ មុរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មីសង្កាត់ ទឹកវិលក្រុង-ខេត្តសៀមរាប ។
៨-ឈ្មោះ ប៉ូ សុងហុង ភេទប្រុសអាយុ២១ឆ្នាំ មុខបងជាងសិប្បកម្មឈើ មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

សូមរំលឹកថានៅមុនកើតហេតុថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០នៅត្រង់ចំណុចក្នុងហាងផឹកស៊ីខាងលើ ក្រុមជនសង្ស័យ បាននាំគ្នាចូលផឹកស៊ី
វាយតប់គ្នា និងយកកៅអីដែក ដែលជាកៅអីសម្រាប់អង្គុយផឹកស៊ីគប់ទៅលើគ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសបក្ខពួកម្ខាងទៀតមានឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមសត្វកង្កែប មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនៅត្រង់ចិញ្ចើមខាងស្ដាំនិងផុងលលាដ៏ក្បាល។
បើតាមលោកស្នងការបព្ជាក់ថាក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់និងឃាត់ខ្លួនបានជនសង្ស័យ៨នាក់។ ជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានចូលផឹកស៊ី និងប្រើអំពើហិង្សាពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២០

ខេត្តសៀមរាប៖ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាបសូមជម្រាបជូនព័ត៌មាននិងអំពាវនាវបងប្អូនប្រជាជន មហាជនជួយពិនិត្យ

ម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ លេខតួនិង លេខម៉ាសុីន៨៥១១២៩៣ ដែលខាងសមត្ថកិច្ចយើងខ្ញុំបានរក្សាទុក រងចាំម្ចាស់មកទទួលយក។

ហេតុនេះសុំមេត្តាជួយពិនិត្យនិងភ្ជាប់ជាមួយឯកសារពាក់ពន្ធ័មកទទួលយកតាមការគួរ។

តាមរយះឮ:លេខទូរសព្ទ័០១២៨២៩៩២៨

ពីខ្ញុំឧ.ត្រីភឹង ចិន្តារ៉េត

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើ​បានរាយការណ៍នៅព្រឹកនេះថាមានករណីក្មេងស្រីម្នាក់បានលង់ទឹកស្រះបណ្ដាលស្លាប់។
ហេតុការណ៍បានកើតឡើងនៅវេលា​ម៉ោង​ ១៥និង១០នាទី​ ថ្ងៃទី ១៤ខែកញ្ញាឆ្នាំ២០២០​ ស្ថិតនៅភូមិ​សែនជ័យ ឃុំកន្ទួត​ ស្រុកស្វាយលើ។
ជនរងគ្រោះឈ្មោះ​ ភក្រ្ត​ លីណា អាយុ ១៤​ឆ្នាំ​ មុខរបរកសិករ រស់នៅភូមិ​សែនជ័យ ឃុំកន្ទួត​ ស្រុកស្វាយលើ។
បើតាមសមត្ថកិច្ចថាមូលហេតុ ជនរងគ្រោះ ដើរក្បែរមាត់ស្រះក៏រអិលធ្លាក់ក្នុងទឹកស្រះក្រោយផ្ទះបណ្ដាលឲ្យស្លាប់តែម្ដង។ ក្រោយពីបានពិនិត្យសាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២០

ខេត្តសៀមរាប៖លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប នៅច័ន្ទថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះបានរៀបចំកិច្ចប្រជុំស្តីកាការពារ បង្ការ បង្ក្រាប បទល្មើស និងពង្រឹងការល្បាតតាមគោលដៅសំខាន់ៗ។
កិច្ចប្រជុំនេះនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយមានកាចូលរួមពីលោកនាយរងការិយាល័យ លោកនាយ-នាយរងផ្នែក-មន្រ្តី ចំណុះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលផងដែរ។
សូមបញ្ជាក់ថានៅព្រឹកមិញនេះផងដែរ
លោកឧត្តសេនីយត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រជុំដាក់ផែនការ ការពារ តាមគោលដៅ សំខាន់ៗ ក្នុងក្រុងសៀមរាប នឹងតាមបណ្តាលស្រុក ទប់ស្កាត់ អំពើ លួច ឆក់ ប្លន់ គ្រប់ប្រភេទក្នុងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២០

ខេត្តសៀមរាប៖នគរបាលរដ្ឋបាលប៉ុស្តិ៍ សង្កាត់គោកចកបានឲ្យដឹងថាកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់គោកចក សហការជាមួយមន្ត្រីCMAC នៅថ្ងៃច័ន្ទទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទីព្រឹកនេះ បានចុះទៅយកគ្រាប់មិនទាន់ផ្ទុះប្រភេទ ៣៨១(សាវ៉េនធីណៃ) មួយគ្រាប់។

ទីតាំងមានគ្រាប់មិនទាន់ផ្ទុះប្រភេទ ៣៨១(សាវ៉េនធីណៃ)នៅចំណុចទួលខាងលិច ប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

មន្ត្រីនគរបាលប៉ុស្តិ៍គោកចកបានបន្តថា ការចុះទៅត្រួតពិនិត្យនិងយកគ្រាប់ចេញពីទីតាំងខាងលើបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋនៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញ។

មន្ត្រីនគរបាលបញ្ជាក់ថាក្រោយកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ឃើញពិតជាមានកាកសំណល់សង្គ្រាមគ្រាប់មិនទាន់ផ្ទុះ រួចក៏បានដាក់សញ្ញាសំគាល់ និងហាមប្រាមប្រជាពលរដ្ឋ កុំអោយមក
ក្បែរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍
បានឲ្យដឹងថារថយន្តមួយគ្រឿងបានបុករះរថយន្ត៣គ្រឿងផ្សេងទៀតបណ្ដាលឲ្យគ្រូពេទ្យម្នាក់រងរបួស។
សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា
ករណីនេះរវាងរថយន្ត និងរថយន្ដ បើកបរទិសដៅផ្ទុយគ្នាបង្កឡើងដោយរថយន្តម៉ាកCRVពាក់ស្លាកលេខសៀមរាប២C៨៦៤៨ បើកបរទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹងក៏បានទៅបុករថយន្ដ ០៣គ្រឿងទៀត មកពីទិសខាងលិច ទៅកើត បណ្ដាលឲ្យខូចខាតរថយន្តទាំង០៤គ្រឿង។
សមត្ថកិច្ចបានបន្តថារថយន្តទាំង៣គ្រឿងរួមមាន៖
ទី១រថយន្ដម៉ាកហ្វត ពាក់ស្លាកលេខខេមរភូមិន្ទ៦.២.៨៣០៤ ទិសដៅពីលិចទៅកើតបើកបរដោយឈ្មោះ ភួង ភឿង ភេទប្រុស អាយុ៥៤ឆ្នាំ
មុខរបរយោធា រស់នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុរប្រាសាទបាគង ខេត្តសៀមរាប។
ទី២រថយន្ដម៉ាកកាមរី០៨ ពាក់ស្លាកលេខ ខេមរភូមិន្ទ០២.២.២៤៤២ទិសដៅពីលិចទៅកើតបើកបរដោយឈ្មោះ វ៉ា រក្សា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរយោធា រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ទី៣រថយន្ដម៉ាករ៉េហ្វរ ពាក់ស្លាកលេខ ភ្នំពេញ ២R៤០១៤ ទិសដៅពីលិចទៅកើតបើកបរដោយឈ្មោះ សុខ សាលា ភេទស្រី អាយុ៤៥ឆ្មាំ មុខរបរគ្រូពេទ្យ រស់នៅក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយកើតហេតុបានចុះវាស់វែងនិងនាំយករថយន្តទាំង០៤គ្រឿង ទៅរក្សាទុកនៅស្នាក់ការនគរបាលចរាចរណ៍ខេត្តសៀមរាបដើម្បីដោះស្រាយតាមក្រោយ។មូលហេតុរថយន្តស៊ីអរវីបើកបរក្នុងស្ថានភាពស្រវឹងស្រា។
ទោះយ៉ាងណាសមត្ថកិច្ចបង្ហាញថាករណីនេះមានការប៉ះដង្គិចគ្នាបន្តិចបន្តួចប៉ុណ្ណោះហើយភាគីទាំងអស់ក៏បានសម្របសម្រួលគ្នាបញ្ចប់រឿងតែម្ដង។សូមជម្រាបថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃអាទិត្យថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០នៅចំណុចខាងកើតស្ពាននាគស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប លេីវិថីសម្ដេចវិបុលបញ្ញាសុខអាន (៦០ម៉ែត្រ)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កញ្ញា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថារថយន្តមួយគ្រឿងម៉ាកCRV បានបុករះរថយន្ត៣គ្រឿងផ្សេងទៀត នៅក្បែរស្ពាននាគ បណ្ដាលឲ្យរបួសមនុស្សម្នាក់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី ១៣ខែកញ្ញាឆ្នាំ ២០២០នៅលេីផ្លូវ វិវិបុលបញ្ញាសុខអាន ក្បែរស្ពាននាគ(៦០ម៉ែត្រ)ស្ថិតក្នុងសង្កាត់ស្លក្រាមក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាង​រថយន្ត​និងរថយន្ត​ ចំនួន០៤គ្រឿង បង្កឡេីង ដោយ​រថយន្ត​ម៉ាកCRV បណ្តាល​អោយខូចខាតរថយន្ត​ស្រាល​ទាំងគ្រឿង និងមានអ្នករបួសស្រាលម្នាក់ភេទស្រីផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថារថយន្តស៊ីអរវីបានបើកបរពីទិសខាងកើតទៅលិចក្នុងស្ថានភាពស្រវឹងក៏បានទៅបុករថយន្ដ ០៣គ្រឿងទៀតដែលបើកបរមកពីទិសខាងលិចទៅកើត។ ក្នុងចំណោមរថយន្តរងគ្រោះទាំង០៣គ្រឿងមាន
រថយន្តពីរគ្រឿងពាក់ស្លាកលេខ ខេមរៈភូមិន្ទ។ ទោះយ៉ាងណាសមត្ថកិច្ចនគរបាលមិនបានបញ្ជាក់លម្អិតចំពោះហេតុការណ៍នេះទេ ដោយបញ្ជាក់ថាករណីនេះមានការប៉ះបន្តិចបន្តួចប៉ុណ្ណោះហើយភាគីទាំងអស់ក៏បានសម្របសម្រួលគ្នាបញ្ចប់រឿងតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កញ្ញា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរបានរាយការណ៍ថាកូនឈើចំនួន១៥០០ដើម ត្រូវបានដាំនៅប្រាសាទបន្ទាយក្តី នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមវត្តមាន លោក ពិន ប្រាកដ អភិបាលរងខេត្ត។

សូមជម្រាបថាការដាំកូនឈើនេះ សហការរៀបចំដោយ អាជ្ញាធរ រដ្ឋបាលខេត្តសៀមរាប និងធនាគារ សុីអាយអឹមប៊ី ភីអិលស៊ី ” CIMB ” និងជាខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃការធ្វើប្រតិបត្តិការរបស់CIMB Bank នៅប្រទេសកម្ពុជា។ បើតាមអាជ្ញាធរដាំការកូនឈើនេះ ក្រោមប្រធានបទ ” យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌ មនុស្សជាតិ “។កូនឈើទាំងនោះរួមមាន៖គ្រញូង, ធ្នង់, បេង, នាងនួន, ឈើទាល, ស្រឡៅ, ពពេល និងសុក្រម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page193 Page194 Page195 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូនជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូនជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×