Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • លេខទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បានអះអាងថា​ ចាប់ពី​ពេល​នេះ​តទៅ​ គឺគ្មាន​ផ្លូវ​ដី​ទៀតទេ​ ព្រោះ​អាជ្ញាធរ​បាន​សិក្សា​លេីក​គម្រោង​សាងសង់​ផ្លូវ​បេតុង​ក្នុង​មូលដ្ឋាន​​ជា​បន្តបន្ទាប់​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ ក៏ដូចជា​ការ​ដឹកជញ្ជូន​កសិផលទៅកាន់ទីផ្សារ សំដៅលើកកម្ពស់កម្រិតជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ​។​ ​

លោកថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​​បែប​នេះ​ក្នុង​ឱកាស​ចុះ​ពិនិត្យស្ថានភាពផ្លូវនៅស្រុកកោះសូទិន និងស្រុក​ស្រីសន្ធរ​ នៅថ្ងៃ អាទិត្យម្សិលមិញ។

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ក្រោយ​ពី​រដូវ​ទឹក​សម្រក​ចុង​ឆ្នាំ​២០២៣​ នេះ​ ក្រុម​ការងារ​បច្ចេកទេស​ នឹង​ចាប់ផ្ដើម​ដំណើរការ​​សាងសង់​ស្ពាន​បេតុង​ ១កន្លែង​ នៅ​ក្នុង​ភូមិវាល ឃុំពាមប្រធ្នោះ​​ ស្រុក​កោះសូទិន​ ជំនួស​ឱ្យ​ស្ពាន​បេតុង​​ចាស់​សាងសង់​ឡើង​​តាំងពី​​ទសវត្ស​ឆ្នាំ​៩០​ ​ដែល​មាន​សភាព​ទ្រុឌទ្រោម​ លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​​​ ព្រមទាំង​សាងសង់​ផ្លូវ​បេតុង​ភ្ជាប់​ក្បាល​ស្ពាន​ទាំង​សងខាង​ទៀត​ផង​ ក្នុង​នោះ​ក៏​មាន​គម្រោង​មូលនិធិ​ឃុំ​សម្រាប់​សាងសង់​ផ្លូវ​បេតុង​ក្នុង​មូលដ្ឋាន​​ ជូន​ប្រជាពលរដ្ឋ​ប្រេីប្រាស់​ផងដែរ​។

ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​​ផ្លូវ​នោះ​ដែរ​ អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ ឱ្យ​ធ្វើ​ការ​ជួសជុល​ឡើង​វិញ​ជាបន្ទាន់​ ត្រង់​ចំណុច​ដែល​រងការ​ខូចខាត​ជា​អន្លើ​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៧០B ដើម្បីសម្រួលការរស់នៅ​ ការ​ធ្វេី​ដំណើរ​ប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងការ​លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុង​ស្រុក​កោះសូទិន​ និង​ស្រុកស្រីសន្ធរ​ ឱ្យកាន់តែចម្រើន​ឡើង​ថែមទៀត។

គួរកត់សម្គាល់ថា​ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ខាងលើ​នេះ​ផងដែរ​ បងប្អូន​ប្រជាពលរដ្ឋ​ បាន​សំដែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ទទួល​ស្វាគមន៍​ ឯកឧត្ដម​អភិបាលខេត្តកំពង់ចាម​ និង​ក្រុម​ការងារ​ទាំង​អស់​ ព្រោះ​យល់​ឃើញ​ថា​ សុខសន្តិភាព​ បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​រីកចម្រើន​ជាបន្តបន្ទាប់​ ដូច្នេះ​គាត់​បាន​ប្តេជ្ញា​នាំ​គ្នា​ទៅ​បោះឆ្នោត​នាថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០៣​ ខាងមុខ​នេះ​ ដេីម្បី​ការពារ​សុខសន្តិភាព​ នាំមក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​បន្ត​ទៀត​៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២៣

អភិបាលខេត្តកំពង់ចាមលោកអ៊ុន​ ចាន់ដា​ បាន​អំពាវនាវ​ដល់អាជីវករ​ និង​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​ចូលរួម​ការពារ​សុខសន្តិភាព​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​មរីកចម្រើន​ទៅ​មុខ​ទៀត​ ជាពិសេស​សូម​នាំគ្នា​ទៅ​បោះឆ្នោត តំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹង​ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ​ ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​។

អភិបាល​ខេត្តកំពង់ចាម​ បានអះអាងថា​ បងប្អូន​អាជីវករ​ផ្សារ​ធំ​ជាង​ ៣០០តូប​ ទទួល​បាន​ដំបូល​ថ្មី​ ​ប្រមាណ​ជា​ ៣០០០ម៉ែត្រ​ការ៉េ​ ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​។

លោកថ្លែង​បែប​នេះ​ក្នុង​ពេល​ប្រកាស​ជូន​ដំបូល​ផ្សារ​ដល់​អាជីវករ​ផ្សារ​ធំ​ ក្រុងកំពង់ចាម​ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ បន្ទាប់ពី​មើលឃើញ​នូវការលំបាក របស់បងប្អូនអាជីវករ ដោយនៅរដូវវស្សាទឹកលិច ហើយរដូវប្រាំងក្តៅខ្លាំង គ្មានខ្យល់ចេញចូលគ្រប់គ្រាន់​នោះ​ រដ្ឋបាល​ខេត្ត​ ក៏​បាន​ស្នើសុំ​ទៅ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ដេីម្បី​រៀបចំការសាងសង់ដំបូលផ្សារផ្សារ​ធំ​នេះ​ ក្នុង​ទំហំ​ប្រមាណ​ជាង​ ​៣០០០មែត្រការ៉េ ដែល​មាន​ជាង​ ៣០០តូប​លក់​ដូរ​ ដើម្បីកែលំអរបរិយាកាស នៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ជូន​អាជីវករ ក៏ដូចជា​បងប្អូនប្រជាពលរដ្ឋ​។

គួរ​បញ្ជាក់​ទៀត​ថា​ ​ផ្សារ​ទាំង​៣ក្នុង​ក្រុង​កំពង់ចាម​នេះ​ គឺផ្សារ​ធំ​ ផ្សារ​បឹង​កុក​ និង​ផ្សារ​សាមគ្គី​ ត្រូវ​បាន​គ្រប់គ្រងដោយគណៈអាជីវករផ្សារ​ ដែលបានបោះឆ្នោតជ្រើសរើស​ ឡើង​ដោយ​បងប្អូន​អាជីវករ​ អ្នក​លក់ដូរ​​ ក្នុង​ផ្សារ​នីមួយៗ​ដោយ​ផ្ទាល់​​នាពេល​កន្លងមក​។​ គេ​សង្កេត​ឃើញ​ថា​ ការ​គ្រប់​​​​​គ្រង​​​ផ្សារ​ មានសណ្តាប់ធ្នាប់ និង​អនាម័យ ហេីយ​ការទារថ្លៃភាស៊ីប្រកប​ដោយភាព​រីក​ចម្រើន​ ​​​និង​​​​​​អភិ​វឌ្ឍន៍ ដោយ​ចំណូលដែលបានមកពីការការប្រមូលភាស៊ី​ ត្រូវ​បាន​យក​ទៅជួសជុល កសាង រៀប​ចំ​សណ្តាប់​ធ្នាប់ ក្នុងផ្សារកាន់តែ​មាន​ភាព​ល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្ត របស់​គណៈ​អាជីវករ​ ចំពោះការយកពន្ធដា គឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដេីម្បី​យកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ​ ក្នុង​ការ​កសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ​៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២៣

ខេត្តកំពង់ចាម​៖មកដល់ពេលនេះ ក្រុមហ៊ុនទទួលការ កំពុងយកចិត្តទុកដាក់អនុវត្តគម្រោងស្ដារអាង នៅចំណុចភូមិ-ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ទៅតាមការណែនាំបច្ចេកទេស ពីស្ថាប័នជំនាញ ក្រោយពីមានការឯកភាពពីអាជ្ញាធរ លើសំណើសុំ របស់សហគមន៍ មេទឹកបឹងក្រោល ដើម្បី ស្ដារមេទឹកមួយនេះ ឱ្យ​មានជម្រៅជ្រៅ ដើម្បី បានស្តុកទឹក ទុក​បម្រើ​ដល់​ផលប្រយោជន៍ រួមទាំងអស់គ្នា ខណៈបច្ចុប្បន្ន​នេះ​ មានសភាពគោករាក់ ហើយប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ទឹកទន្លេមេគង្គមិនបានហូរចូល តាមតម្រូវការនោះ​ឡើយ​។

បើ​តាម​លោក សៀម សុផល ប្រធានសហគមន៍មេទឹកបឹងក្រោល រស់នៅឃុំបាយ ស្រុកបាធាយ បានឱ្យដឹងថា​ ដោយសារបឹងក្រោលនេះ បានរីងរាក់ និងកង្វះខាតទឹកស្រោចស្រពស្រែប្រាំង ដែលមានទំហំប្រមាណជា ២០ហ.ត អស់រយៈពេលជាង ១០ឆ្នាំ មកហើយ ទើបតែពេលនេះ ពួកគាត់​បាន​សម្រេចស្នើទៅសុំអាជ្ញាធរ ដើម្បី ស្ដារមេទឹកនេះ​ឱ្យ​មានជម្រៅជ្រៅ សម្រាប់ស្តុកទឹក​បម្រើ​ដល់​ផលប្រយោជន៍ របស់​ប្រជាកសិករ ប្រមាណជា ១៩គ្រួសារ ដែលបង្កបង្កើនផល នៅក្នុងតំបន់មួយ​នោះ​។

បើតាមការបញ្ជាក់ ពីលោក ហ៊ីម ច័ន្ទមករា ម្ចាស់ក្រុមហ៊ុន ទទួលការគម្រោងស្ដារមេទឹក តំបន់​នោះ​ ក៏បាន​ឱ្យ​ដឹង​ដែរថា អ្វីដែលក្រុមរបស់លោកមកស្ដារអាង​ទឹក​នេះ គឺទទួលបានការស្នើសុំពីសហគមន៍ផ្ទាល់ ក៏ដូចជា ការឯកភាព និងការអនុញ្ញាតពីអាជ្ញាធរ ផងដែរ។ ហើយការស្ដារអាងនេះដែរ គឺយើងអនុវត្តទៅតាមការណែនាំបច្ចេកទេសពីស្ថាប័នជំនាញ នៅលើផ្ទៃដីទំហំប្រមាណជា ២ហ.ត ប៉ុណ្ណោះ។  មកដល់បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក បានអនុវត្តការងារ សម្រេចបានប្រមាណជា ៤០% ហើយ ដោយគ្រោងបញ្ចប់ នាពេលឆាប់ៗខាងមុខនេះ។

បើតាម លោក ឃុត ឃីម មេឃុំបាធាយ បានឱ្យដឹងថា​ មេទឹកបឹងក្រោលនេះ ពុំមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋឡើយ ពោលគឺ ជាអាងកម្មសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋ បានរួមគ្នាថែរក្សា រាប់ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមក ដើម្បីធ្វើអាងទប់ទឹកសម្រាប់ស្រោចស្រពដំណាំ។

លោកបន្តថា ដោយស្ថានភាពទឹកក្នុងអាងនេះរីងរាក់ ពួកគាត់ក៏បានដាក់សំណើមកអាជ្ញាធរ ដើម្បី ស្ដារមេទឹកនេះ សម្រាប់​ប្រើប្រាស់​បម្រើ​ដល់សហគមន៍របស់គាត់ តទៅអនាគត។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ លោក ផេន សុផល អភិបាលស្រុកបាធាយ បានគូសបញ្ជាក់ថា ផ្ទៃដីមេទឹកបឹងក្រោល នាបច្ចុប្បន្ន មានសភាពគោករាក់ ហើយប៉ុន្មានឆ្នាំមកនេះ ទឹកទន្លេមេគង្គមិនបានហូរចូលតាមតម្រូវការ របស់ប្រជាកសិករឡើយ ធ្វើ​ឱ្យ​មានការខ្វះខាតទឹក សម្រាប់ស្រោចស្រពផ្ទៃដីស្រែប្រាំង ប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ។ ម្យ៉ាង​វិញ​ដីនៅតំបន់នេះ មិនមែនជាព្រៃលិចទឹកនោះទេ តែជាអាងសម្រាប់ស្តុកទឹកប្រើប្រាស់ របស់សហគមន៍ផ្ទាល់។ បន្ទាប់ពីទទួលបានការស្នើសុំ និងស្នាមមេដៃ របស់សហគមន៍ក្នុងតំបន់នោះ អាជ្ញាធរ ក៏​បានធ្វើការពិនិត្យលក្ខណៈបច្ចេកទេស ជាមួយមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ ហើយក៏សម្រេចយល់ព្រមអនុញ្ញាត ជូនសហគមន៍ ដើម្បី ស្ដារមេទឹកនេះ ឱ្យ​មានជម្រៅជ្រៅ ដែលអាចរក្សាបានទឹកទុកប្រើប្រាស់ ដើម្បី ជាប្រយោជន៍រួមទាំងអស់គ្នា៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២៣

ខេត្តកំពង់ចាម​៖ប្រជាពលរដ្ឋ​​ត្រេកអរ​សប្បាយរីករាយ​​ ជាខ្លាំង​ ខណៈ​អាជ្ញាធរ​ឃុំ​ត្រប់​ ឃុំ​សណ្តែក​ និង​ឃុំ​ទំនប់​ ស្រុក​បាធាយ​ ដែលបាន​ត​គម្រោង​សាងសង់​ផ្លូវ​ បេតុង​បន្ថែម​ ឱ្យ​បាន​ចំនួន​វែង​ជាង​ពេល​ដាក់​ដេញ​ថ្លៃ​ និង​ចំណាយ​ថវិកា​​ ទាប​ជាង​តម្លៃ​ប៉ាន់ស្មាន​ច្រើន​ទៀត​ផង​​ ពោលគឺ​ការ​សាងសង់​បាន​រឹងមាំ​ល្អ​ ដោយ​គ្មាន​ស្នាម​ប្រេះស្រាំ​ឡើយ​ នេះ​ជា​ការ​បញ្ជាក់​របស់​លោកយាយ​ លោកតា​ ក្នុង​មូលដ្ឋាន​ឃុំ​ទាំង​៣ខាង​លើ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២៣​។

បេីតាម​លោក​ ង៉ោ​ ជោត​ មេឃុំ​ត្រប់​ បាន​ឱ្យដឹងថា​ គម្រោង​ផ្លូវ​បេតុង​ដែល​បាន​ដាក់​ដេញ​ថ្លៃ​ដោយ​មាន​ការ​ប្រកួតប្រជែង​នាពេល​​កន្លងទៅ​នេះ​ គឺ​មាន​ប្រវែង​ ​៣៦៥ម៉ែត្រ​ ក្នុង​តម្លៃ​ប៉ាន់ស្មាន​​ ២៦៨លានរៀល​ ហើយ​ដេញ​បាន​ដោយ​ឈ្មោះ​ អៀម​ អេម​ ក្នុង​តម្លៃ​ ៥៨លានរៀល​ ចំណែក​ថវិកា​ដែល​នៅ​សេសសល់​ ក្រុមប្រឹក្សា​ឃុំ​បាន​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ បន្ទាប់​មក​គណៈកម្មការ​លទ្ធកម្ម​ ក៏​បាន​សម្រេច​ត​គម្រោង​ធ្វើ​​​ផ្លូវ​ឱ្យ​​​បាន​វែង​បន្ថែម​ទៀត​។

លោក​មេឃុំ​ បាន​បញ្ជាក់​ថា​​ គម្រោង​ដេញ​ថ្លៃ​ផ្លូវ​បេតុង​នេះ​ ក្នុង​១ម៉ែត្រ​ការ៉េ​ តម្លៃ​៣២០០០រៀល​ ដោយ​ឃើញ​ថា​មាន​ទឹក​ដៃ​ល្អ​ គណៈកម្មការ​ ​ក៏​បាន​ស្នេីសុំ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​បន្ត​ ​ដោយ​ពេល​ធ្វើ​គម្រោង​គោល​មាន​ការ​ខាតបង់​ថវិកា​ច្រើន​ ខាង​ក្រុមហ៊ុន​បាន​ឯកភាព​គ្នា​ តគម្រោង​ក្នុង​១ម៉ែត្រ​ការ៉េ​តម្លៃ​ ១០ម៉ឺន​រៀល​ មានន័យ​ថា​តម្លៃ​នេះ​​នៅ​តែ​ទាប​ជាង​តម្លៃ​ប៉ាន់ស្មាន​ ដែល​បច្ចេកទេស​បាន​លេីក​ក្នុង​១ម៉ែត្រ​ការ៉េ​តម្លៃ​ ១៤៦៩០០រៀល​ អញ្ចឹង​វា​ទាប​ជាង​ក្នុង​១ម៉ែត្រ​ការ៉េ​ ៤៦៩០០រៀល​ ទេីប​សម្រេច​ឱ្យ​ក្រុមហ៊ុន​ធ្វើ​បន្ត​នោះ​។

លោក​មេឃុំ​ សណ្តែក​ បានឱ្យដឹងថា​ កញ្ចប់​ថវិកា​គម្រោង​មូលនិធិ​ឃុំ​ឆ្នាំ​២០២៣នេះ​ គឺ​មាន​ចំនួន​៣៨៩លានរៀល​ សម្រាប់​កសាង​ផ្លូវ​បេតុង​​ប្រវែង​​ ៥០៥ម៉ែត្រ​ បន្ទាប់ពី​ដាក់​ដេញ​ថ្លៃ​ស្រប​តាម​​នីតិវិធី​មក​ ក្រុមហ៊ុន​ លោក​ ឆេីត​ ឆេន​ ទទួល​យក​ក្នុង​តម្លៃ​ទាប​ជាង​គេ​ ៧៥លានរៀល​ ដូច្នេះ​យើង​នៅសល់​កញ្ចប់​ថវិកា​ទៀត​ បន្ទាប់​ពី​មាន​ការ​ប្រជុំ​​ឯកភាព​គ្នា​ ដោយ​មាន​យល់ស្រប​ពី​ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​ផង​នោះ​​ យើង​ក៏​បាន​ស្នេី​សុំ​ឱ្យ​ក្រុមហ៊ុន​ដដែល​នេះ​ តគម្រោង​ដេីម្បី​បំពេញ​តាម​​សេចក្ដី​ត្រូវ​ការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ហើយ​​ខាង​ក្រុម​ហ៊ុន​ក៏​បាន​ស្នើសុំ​តំឡើង​តម្លៃ​ខ្លះ​ ​ព្រោះ​ថា​តម្លៃ​ដេញ​ថ្លៃ​មុន​នោះ​វា​ទាប​ពេក​ ធ្វើ​ឱ្យ​​ក្រុម​ហ៊ុន​មាន​ការ​ខាតបង់​ថវិកា​ច្រើន​។

លោក​មេឃុំ​ ទំនប់​ បានឱ្យដឹងថា​ គម្រោង​សាងសង់​​ផ្លូវ​បេតុង​ក្នុង​មូលដ្ឋាន​ ​ប្រវែង​ ៣៥០ម៉ែត្រ​ តម្លៃ​ប៉ាន់ស្មាន​ ២៣៥លានរៀល​​ ក្រុម​ហ៊ុន​ ម៉ន​ សុផន​ ទទួល​យក​តម្លៃ​ទាប​ជាង​គេ​ ក្នុង​តម្លៃ​ ៨០លានរៀល​ ដូច្នេះ​កញ្ចប់​ថវិកា​យេីង​​នៅ​សល់​ បន្ទាប់ពី​ប្រជុំ​សិក្សា​ឯកភាព​គ្នា​គ្រប់​ភាគី​ បាន​សម្រេច​តគម្រោង​ចំនួន​ ១៣១២ម៉ែត្រ​ទៀត​។

លោកយាយ​ លោកតា​​ ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ ក៏ដូចជា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ដែល​មាន​ទឹកចិត្ត​បម្រើ​ និង​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ឱ្យ​មាន​ការ​រីកចម្រើន​​ ជាពិសេស​បាន​កសាង​អភិវឌ្ឍ​ពី​ផ្លូវ​ដី​ ទៅ​ជា​ផ្លូវ​បេតុង​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​ ក៏ដូចជា​ការ​ធ្វើ​ដំណើរ​បាន​ងាយស្រួល​ និង​ឆាប់រហ័ស​ផងដែរ​៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២៣

លោក យឹម ឆៃលី បានថ្លែងថា​ ប្រជាជនកម្ពុជាបានជឿជាក់យ៉ាងមោះមុតលើការដឹកនាំរបស់ សម្តេចហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាម នៅកម្ពុជា តាមនយោបាយឈ្នះ ឈ្នះ នាំប្រទេសជាតិ ឱ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ខ្មៅងងឹត និងឈឺចាប់បំផុត មកកាន់សម័យដ៏ភ្លឺថ្លា ដែលពោរពេញដោយក្តីសង្ឃឹម និងបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតបច្ចុប្បន្ន ពោលគឺ​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី គឺជាមហារដ្ឋបុរសមួយរូប ដែលមានឆន្ទៈមោះមុត និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដើម្បីដឹកនាំ និងកសាងប្រទេសជាតិយើង​ នេះគឺជាប្រវត្តិសាស្រ្តមួយដែលគ្មាននរណាម្នាក់អាចមើលរំលងបាន​។

លោក យឹម ឆៃលី​ ក៏បានថ្លែង​ថា​ ចំពោះ​​គោលនយោបាយ​យុទ្ធសាស្ត្រ​​ របស់​គណបក្ស​ ត្រូវ​ក្តាប់​ឱ្យ​បាន​​ច្បាស់​​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​មួយ​ ដែល​មាន​បទពិសោធន៍​គ្រប់គ្រាន់​ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា​ គឺ​ការ​បោះឆ្នោត​៥ឆ្នាំ​ម្តង​ ប្រកប​ដោយ​ភាព​ជោគជ័យ​ ធ្វើ​ឱ្យ​ប្រជាជនកម្ពុជា គ្រប់រូប មានសិទ្ឋិសេរីភាពពេញលេញ រស់នៅប្រកបដោយភាព សុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ពេញបរិបូរណ៏។

លោកក៏បានសូម​ឱ្យ​បន្ត​ចូលរួម​ពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការ ប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកល ដែលប៉ុនប៉ងធ្វើឱ្យរាំងស្ទះ ដល់ដំណើរការ លទ្ធិប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោត នៅកម្ពុជា​ ហើយ​បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិ និងគាំទ្រឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន​ផងដែរ​។

លោកយឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ក័បានថ្លែង​ប្រាប់​ សមាជិក​បក្ស​ស្រុកចំការលើ​​ ត្រូវ​​ក្តាប់​ឱ្យ​ជាប់​អំពី​គោលនយោបាយ​ ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​ និង​​ក្តាប់​ឱ្យ​បាន​​ផែនការ​សកម្មភាព​ដ៏​ត្រឹមត្រូវ​ របស់​ គណបក្ស​ខេត្ត​ រួម​នឹង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ដែល​បាន​ធ្វើ​កន្លង​មក​ ដើម្បីត្រៀមខ្លួន ឲ្យបានល្អក្នុងការដណ្តើមជ័យជំនះលើការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុននេះ។

លោកថ្លែង​បែប​នេះ​ក្នុងពិធីជួបសំណេះសំណាលជាមួយ​ប្រធាន អនុប្រធានក្រុមបក្ស និងសមាជិក​ សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុក​ចំការលេី​ ប្រមាណ​ជាង​៨០០០នាក់ នៅថ្ងៃអាទិត្យនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page18 Page19 Page20 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!