Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងនឹងមានសាធាតុញៀនលទ្ធផលវិជ្ជមាន។

ការឃាត់ខ្លួនលុះថ្ងៃទី១៩ខែតុលាម្សិលមិញ នៅសង្កាត់គោកចក ក្រុងសៀមរាប ដោយកម្លាំងនគរបាលសង្កាត់ស្លក្រាមនិងសង្កាត់គោកចក។
នគរបាលបានឲ្យដឹងនៅព្រឹកនេះថាជនសង្ស័យឈ្មោះ ម៉ៅ  ណាវ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចប្បន្នរស់នៅភូមិខ្វៀន  សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

នគរបាលបានបញ្ជាក់ថាកាលពីថ្ងៃទី១៨ខែតុលា ឆ្នាំ ២០២០វេលាម៉ោង០១និង១០នាទីយប់មានករណីលួចយកម៉ូ១គ្រឿង ម៉ាកHonda Scoopy ពណ៌ខ្មៅ ស៊េរី ២០១៩ស្លាកលេខ សៀមរាប ១AD-១០៥៧10លេខតួនិងលេខម៉ាស៊ីន 8142906 ខណៈឈ្មោះ ផ្លុង សំអូន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរយាមដីឲ្យគេ (ត្រូវជាឪពុកជនរងគ្រោះឈ្មោះ អុល ស្រីនិចភេទស្រី អាយុ ២៦ ឆ្នាំ)បានស្គាល់ជនសង្ស័យខាងលើ បានប្រហែល ២ទៅ ៣ ថ្ងៃ ដោយជនសង្ស័យតែងតែទិញស្រាបៀរឱ្យខ្លួនផឹក ហើយក៏បានទំនាក់ទំនងគ្នាសុំលេខទូរសព្ទគ្នាទៅវិញទៅមក។
បើតាមនគរបាលបន្តថា
នៅថ្ងៃកើតហេតុជនសង្ស័យបានទូរសព្ទមកឈ្មោះ ផ្លុង សំអូន ឱ្យមកដឹករូបគេដើម្បីទៅទិញនំប៉័ងហូបទាំងអស់គ្នា បន្ទាប់មកបានជិះត្រឡប់មកផ្ទះវិញ មកដល់ចំណុចកើតហេតុខាងលើក្បែរផ្ទះ ឈ្មោះ ផ្លុង សំអូន បានឈឺចុះនោម ដោយពន្លត់ម៉ូតូ តែមិនបានដកសោចេញពីម៉ូតូទេ។  ពេលនោះជនសង្ស័យបានបញ្ឆេះម៉ូតូជិះយកទៅបាត់តែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូពីឈ្មោះ ផ្លុង សំអូន ពិតប្រាកដមែន។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលសង្កាត់ស្លក្រាមរៀបចំសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរកំណត់កិច្ចព្រួតឋានបានអត់ដឹងថាក្មេងស្រីម្នាក់ដែលបានលង់ទឹកអូរ បាត់១យប់២ថ្ងៃទើបរកឃើញនៅរសៀលថ្ងៃទី១៩ខែតុលាឆ្នាំ២០២០នេះ។

អាជ្ញាធរបាននិយាយថាជនរងគ្រោះបានចុះហែលទឹកអរ ជាមួយគ្រួសារ ហើយត្រូវបានទឹកហូរខ្លាំងគួចទៅបាត់ អស់រយៈពេល២៧ម៉ោងទើបឪពុក និងសមត្ថកិច្ច ,ប្រជាការពារ ព្រមទាំងពលរដ្ឋយកខ្សែមកអូសរាវរកឃើញ ថ្ងៃនេះ។

ជនរងគ្រោះឈ្មោះ នាថ សុនី ភេទស្រីអាយុ១៣ឆ្នាំ មានទីលំនៅសព្វថ្ងៃនៅភូមិបឹងដូនប៉ាសង្កាត់ស្លក្រាម ក្រុងសៀមរាប។
បើតាមសមត្ថកិច្ចថាកាលពីម្សិលមិញឈ្មោះលី សារិក ភេទប្រុសអាយុ៣៤ឆ្នាំនៅភូមិបឹងដូនប៉ាសង្កាតស្លក្រាមក្រុងសៀមរាប បានដឹកក្រុមគ្រួសារមានប្រពន្ធនិងកូនមានគ្នាចំនួន៥នាក់ជិះម៉ូតូទាក់រ៉ឺម៉ក ដើរលេង នៅចំណុចកើតហេតុដោយចុះលេងទឹកខាងក្រោមស្ពានទាំងអសគ្នាអត់តែម្តាយឈ្មោះឃុន សុខុននិងកូនប្រុសតូចមិនបានចុះលេងទឹកទេ។នៅពេលកំពុងលេងទឹកកូនស្រីឈ្មោះនាថ សុនី (ជាជនរងគ្រោះ)បានលេងឆ្ងាយពីឪពុកក៏ធ្លាក់ចូលទឹកជ្រៅ ជម្រៅប្រហែល៥មែត្រក្នុងអូរកាយដីថ្មី បាត់តែម្ដង។
ករណីនេះសមត្ថកិច្ចជំនាញបានពិនិត្យឃើញថាសពពិតជាបានលង់ទឹកស្លាប់មែន។
សូមបញ្ជាក់ថាហេតុការណ៍លង់ទឹកនេះដែរកើតឡើងនៅវេលាម៉ោង១២និង០០នាទីថ្ងែទី១៨ខែតុលាឆ្នាំ២០២០ នៅចំណុចអូរក្រោមស្អានថ្ម ក្នុងភូមិគោកចាន់ ឃុំអំពិលស្រុកប្រាសាទបាគង ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២០

ខេត្តសៀមរាប៖ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ដែលមានលក់ផ្ទះល្វែង និងដីឡូតិ៍ នៅស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី១៩ខែតុលាឆ្នាំ២០២០នេះ បានបន្ត ចែកអង្ករ ដល់ ពលរដ្ឋ នៅសាលាឃុំឃុនរាម ៦៦គ្រួសារ។
ការចែកអំណោយនេះ ធ្វើនៅសាលាឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

អាជ្ញាធរមូលដ្ឋានបានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន បុរីកុមារមាស ឯ.ក ដែលមានចិត្តមេត្តាធម៌មនុស្សធម៌ ចែកអំណោយដល់ពលរដ្ឋដែលកំពុងជួបការខ្វះខាត បើទោះបីជាអំណោយនេះបន្តិចបន្តួចក្ដីក៏ជាការចូលរួមរំលែកយ៉ាងសំខាន់ផងដែរពេលពលរដ្ឋជួបការលំបាក។

លោកយូ ធុល នាយកក្រុមហ៊ុន បុរីកុមារមាស ឯ.ក បានមានប្រសាសន៍ថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ មានការខ្វះខាតនិងដើម្បីចូលរួមចំណែក ក្នុងស្មារតីជួយដល់រាជរដ្ឋាភិបាល ក្រុមហ៊ុនរបស់លោក បានយកអំណោយជាអង្ករនិងក្រមា ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីសម្រាលទុក្ខលំបាកមួយគ្រាផងដែរ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលមានការខ្វះខាត បានមកទទួលអំណោយ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយ។ ជាមួយគ្នានេះ ក្រុមហ៊ុនថានឹងបន្តចែកដល់ពលរដ្ឋចំនួន ៣ឃុំទៀត នៅស្រុកបន្ទាយស្រី ដែលពួកគាត់មានជីវភាពខ្វះខាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងសមាជិក សមាជិការ នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ
អញ្ជើញសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប សរុប ១១៦គ្រួសារ នៅវត្តពោធិវង្ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បាន ចង.កសម្លាប់ខ្លួននឹងកន្សែងពោះគោ នៅក្នុងបន្ទប់ទឹក នៅក្នុងស្នងការខេត្តសៀមរាប ក្រោយនគរបាលឃាត់ខ្លួនករណីរំលោភកូនស្រី ប្តីដើម រហូតមានផ្ទៃពោះ៤ខែ។
ហេតុការណ៍ចង.ក សម្លាប់ខ្លួននៅម៉ោងប្រមាណជាជិតភ្លឺថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ នៅក្នុងបន្ទប់ទឹក ការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន។
សមត្ថកិច្ចបានដឹងថាការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ស្ថិតនៅផ្ទះជនរងគ្រោះ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនសង្ស័យ មានឈ្មោះស័ក្ត សំអូន ភេទ ប្រុស អាយុ៦២ឆ្នាំ រស់នៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថាជនសង្ស័យបានសារភាពថាខ្លួនបានរំលោភសេពសន្ថវៈលើកូន ស្រីប្តីដើម ឈ្មោះក ល.ហ អាយុ ១៤ ឆ្នាំ បានសម្រេចជាច្រើនលើកនិងគំរាមថាបើបែករឿងសម្លាប់ចោលទាំងម៉ែ ទាំងកូនរួចហើយគាត់រត់ចូលឡានដោយខ្លួនឯង។
បើតាមសមត្ថកិច្ចបន្ថែមថា ក្រោយពីការសាកសួររួច ក៏សុំគោលការណ៍ឃាត់ខ្លួន ដោយនៅក្នុងបន្ទប់ធ្វើការសមត្ថកិច្ចបានប្រមូលសម្ភារផ្សេងៗចេញអស់។ ប៉ុន្តែជនសង្ស័យបានយកកន្សែងពោះគោរបស់គាត់ចូលក្នុងបន្ទប់ទឹកចង.ក ធ្វើអត្តឃាតដោយខ្លួនឯង។ ករណីនេះសមត្ថកិច្ចចម្រុះ ធ្វើការពិនិត្យសាកសព ឃើញថាជនសង្ស័យបានធ្វើអត្តឃាតដោយចងករសម្លាប់ដោយខ្លួនឯងពិតប្រាកដមែន។បច្ចុប្បន្ននគរបាលជំនាញនិងគ្រួសារជនរងគ្រោះ បានចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា
អភិបាលខេត្ត នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យស្ថានភាពទឹកជំនន់និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ នៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តសៀមរាប៖ក្រុមហ៊ុន បុរីកុមារមាស ឯ.ក ដែលមានលក់ផ្ទះល្វែង និងដីឡូតិ៍ នៅស្រុកបន្ទាយស្រី បានបន្ត ចែកអង្ករ ដល់ ពលរដ្ឋជាង៤៥គ្រួសារ។
ការចែកអំណោយនេះ ធ្វើនៅសាលាឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២០នេះ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន បុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលមានការខ្វះខាត បានមកទទួលអំណោយ ទាំង៤៥គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយ។ ជាមួយគ្នានេះ ក្រុមហ៊ុនថានឹងបន្តចែកដល់ពលរដ្ឋចំនួន ៤ឃុំទៀត នៅស្រុកបន្ទាយស្រីផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២០

ខេត្តសៀមរាប៖លោក ទា សីហា អភិបាលខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសបងប្អូនដែលរស់នៅក្បែរទំនប់ ស្ទឹង អូរ ប្រឡាយ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះទឹកជំនន់ ដោយថែរក្សាកូន ចៅ បងប្អូន កុំឲ្យទៅលេងទឹក ឬទៅណាឆ្ងាយ ព្រោះព្យុះទី១៧ ឈ្មោះ សូឌែល (SAUDEL) ដែលនឹងធ្វើឲ្យខេត្តយើងអាចនឹងមានទឹកជំនន់ទឹកភ្លៀង លាយឡំនឹងខ្យល់កន្ទ្រាក់ជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ អភិបាលខេត្ត ក៏បានឱ្យអាជ្ញាធរ ក្រុង-ស្រុក កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ និងរៀបចំផែនការអន្តរាគមន៍ ដោយត្រៀមកម្លាំងក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឲ្យបានច្បាស់លាស់ ដើម្បីធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងករណីបើមានគ្រោះទឹកជំនន់ភ្លៀង និងសូមធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋយើងត្រូវអនាម័យ ថែរក្សាសុខភាព ក៏ដូចជាជម្ងឺកូវីដ-១៩ និងរាយការណ៍ជាបន្ទាន់ក្នុងករណីមានហេតុការណ៍កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២០

ខេត្តសៀមរាប៖ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ដែលមានលក់ផ្ទះល្វែង និងដីឡូតិ៍ នៅស្រុកបន្ទាយស្រី បានចែកអង្ករ ដល់ ពលរដ្ឋជាង៥០គ្រួសារ។
ការចែកអំណោយនេះ ធ្វើនៅសាលាឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប នៅរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០២០នេះ ដោយមានការចូលរួមពីមេឃុំផងដែរ។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន
បុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលបានមកទទួលអំណោយ ទាំងជាង៥០គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុនថានឹងបន្តចែកដល់ពលរដ្ឋចំនួន ៥ឃុំទៀត នៅស្រុកបន្ទាយស្រីផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២០

ខេត្តសៀមរាប៖ក្នុងពេលដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកអាងទំនប់ម្កាក់ ស្ថិតនៅភូមិខ្វាវ ឃុំគោកធ្លកលើ​ ស្រុកជីក្រែង នៅល្ងាចថ្ងៃទី១៦ ខែតុលា ម្សិលមិញ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានណែនាំដល់មន្ទីរធនធានទឹកនិងឧតុនិយម ឲ្យតាមដាន និងពិនិត្យកម្ពស់ទឹកឱ្យបានជាប្រចាំ ប្រសិនបើទឹកឡើងដល់កម្រិតមួយត្រូវប្រកាសអាសន្ន ត្រូវឆាប់ជូនដំណឹងដើម្បីធ្វើជម្លៀស ប្រជាពលរដ្ឋ រកកន្លែងសុវត្ថិភាព។ ម្យ៉ាងទៀត ត្រូវសហការជាមួយអាជ្ញាធរពាល់ព័ន្ធ ត្រៀមលក្ខណៈ ដើម្បីធ្វើការបើកទ្វារទឹក បញ្ចៀសការបាក់ទំនប់ផងដែរ។ ដោយឡែកគណៈបញ្ជាការឯកភាពរដ្ឋបាល និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋបាលក្រុងស្រុកឃុំ សង្កាត់ ត្រូវត្រៀមជានិច្ចក្នុងការជួយអន្តរាគមន៍ប្រជាពលរដ្ឋ រកទីទួលសុវត្ថិភាព ចៀសវាង មានបញ្ហាគ្រោះថ្នាក់ផ្សេងៗ។ ក្នុងដំណើរចុះត្រួតពិនិត្យទំនប់ម្កាក់នេះដរ អភិបាលខេត្ត ក៏បានអំពាវនាវដល់ពលរដ្ឋ និងសាធារណជន មេត្តាបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ដោយសូមចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យចំនួន ៥នាក់ត្រូវបានកម្លាំងប៉ុស្តិ៍សង្កាត់គោកចក នៃក្រុងសៀមរាប ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។
ហេតុការណ៍ធ្វើនៅថ្ងៃ សុក្រទី ១៦ ខែ តុលា ឆ្នាំ ២០២០ នៅវេលាម៉ោង១៤និង៣០នាទី ស្ថិតនៅមុខអង្គរវត្ត ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
មន្ត្រីនគរបាលប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់គោកចក បានឲ្យដឹងថាការឃាត់ខ្លួនក្រោយពី
បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានក្មេងប្រមូលផ្តុំគា្នជក់ថ្នាំញៀន ដោយនគរបាលនិងប្រជាការពារភូមិបានចុះទៅដល់ផ្ទះជួបជនសង្ស័យតែម្ដង។

ជនសង្ស័យ
_ទី១ ឈ្មោះ ស៊ុត ហួរ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ នៅភូមិ ត្រពំាងសេះ សង្កាត់គោកចក
ជាម្ចាស់ផ្ទះ
_ទី២ ឈ្មោះ ដឿម រតនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករ នៅភូមិ ត្រពាំងសេះ
(ជាម្ចាស់ផ្ទះនិងម្ចាស់ថ្នាំញៀន)
_ទី៣ ឈ្មោះ ម៉ី គា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ នៅភូមិ ត្រពាំងសេះ (ជាម្ចាស់ថ្នាំញៀន)
_ទី៤ ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ នៅភូមិ ប្រីយ៍ចាស់សង្កាត់ទឹកវិល
_ទី៥ ឈ្មោះ ឡុង លាភ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ នៅភូមិ គោតាចាន់ ។
ជនសង្ស័យបានសារភាព ខ្លួនពិតជាបានទិញថ្នាំញៀនប្រភេទម៉ាទឹកកកមកប្រើប្រាស់ពិតប្រាកដមែន។
បច្ចុប្បន្នត្រូវបាបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្តសៀមរាបដើម្បីចាត់ការបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២០

ខេត្តសៀមរាប៖លោក វេង សាខុនរ រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា យើងកំពុងប្រឈមនឹងបញ្ហាពីរសំខាន់គឺជំងឺឆ្លងកូវីដ-១៩ និងគ្រោះទឹកជំនន់ ដែលបញ្ហាទាំងពីរបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយផ្ទាល់ និងដោយប្រយោលលើផលិតកម្មស្បៀង។ ក្នុងកាល: ទេស:ដ៏លំបាកនេះ យើងត្រូវរួមគ្នាទប់ស្កាត់ និងចាត់វិធានការដោះ ស្រាយបញ្ហាឲ្យបានទាន់ពេល មានប្រសិទ្ធភាព និងត្រូវបន្តយុទ្ធនាជំរុញផលិត កម្មស្បៀង និងការរក្សានិរន្តរភាពភពផែនដីពី ព្រោះដីជាមូលដ្ឋានផ្តល់ជីវិតសម្រាប់សត្តនិករនៅលើភពផែនដី រួមទាំងការបន្ធូរបន្ថយនូវវិបត្តិដែលបណ្តាលមកពីការប្រែប្រួលធាតុអាកាសផងដែរ ដែលធ្វើឱ្យមនុស្សជាតិជាង២៥០លាននាក់បាននិងកំពុងទទួលរងនូវផលប៉ះពាល់នេះ។

ពិតណាស់ថាការប្រារព្ធទិវានាពេលនេះគឺឆ្លើយតប ទៅនឹងកម្មវិធីសកម្មភាពជាតិប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីដែលត្រូវបានរាជរដ្ឋាភិបាលនុម័តកាលនាឆ្នាំ២០១៨ និងជាពិសេសប្រសាសន៍របស់សម្តេចតេជោ ដែលបានគូសបញ្ជាក់ថា “ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតប ទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយកម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងរក្សាសុខុមាលភាពរបស់ប្រជាជន ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលថាមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះឡើយ”។

លោករដ្ឋមន្ត្រីថ្លែងថា ចូលរួមសហការគ្នាផលិតស្បៀង ធានាអាហារូបត្ថម្ភ សន្តិសុខស្បៀង បង្កើតការងារ បង្កើនប្រាក់ចំណូល បង្កើនផលិតភាពផលិតកម្មក្នុងស្រុក តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាទំនើបសមស្រប ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។ លើកកម្ពស់ការផ្សព្វផ្សាយបច្ចេកទេសនៃការប្រើប្រាស់ធាតុចូលកសិកម្មគ្រប់បែបយ៉ាង ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងព្រៃលិចទឹក រក្សាបាននូវភាតរបរិស្ថាន ធនធានធម្មជាតិ(ទឹក ដី ព្រៃ សត្វ និងដំណាំ) ឆ្ពោះទៅសម្រេចគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាន និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣។

លោកថ្លែងបែបនេះនៅ ក្នុងខួបលើកទី៤០នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ “រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី” បានរៀបចំប្រារព្វនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រទី១៦ ខែតុលា ឆ្នាំ២០២០នេះ។

ពិធីនេះដោយអញ្ជើញការចូលរួមពីលោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្ត និងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ លោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោកផងដែរ។

លោកទៀ សីហា បានបញ្ជាក់ថាវិស័យកសិកម្ម មានសក្តានុពលសម្រាប់ការបង្កើនផលិតភាពផលិតកម្មស្បៀង ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់នៅទូទាំងខេត្ត ស្របតាមកំណើនទេសចរណ៍ក្នុងរយ:ពេលកន្លងមក។

បើតាមលោកស្រីClaire Conan បានរាយការណ៍ថានេះគឺជាលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ហើយការប្រារព្ធទិវានាពេលនេះគឺជាព្រឹត្តិការណ៍សាកលរបស់អង្គការសហប្រជាជាតិ ដែលពិភពលោកបានប្រារព្ធឡើងក្នុងន័យបំផុសស្មារតីយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្ម ក្នុងការផលិតស្បៀង ធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងនិរន្តរភាពភពផែនដី ដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្មក្នុងស្មារតីទទួលខុសត្រូវ សំដៅធានាឲ្យបានសន្តិសុខស្បៀងក្នុងកាល:ទេស:ដែលពិភពលោកបាននិងកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ- ១៩។

ចំណែកលោក Alexandre HUYNH បានថ្លែងថាការជំរុញផលិតកម្មស្បៀងគឺជាឆន្ទ:រួមគ្នាពីគ្រប់តួរអង្គពាក់ព័ន្ធរួមមានអ្នកផលិត អ្នកបរិភោគ រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ ធ្វើយ៉ាងណាឲ្យខ្លឹមសារនៃប្រធានបទនាថ្ងៃនេះទទួលបានជោគ ជ័យ ហើយអង្គការ FAO នឹងបន្តគាំទ្ររាល់សកម្មភាពដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់យើងនាពេលអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page186 Page187 Page188 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×