Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរស្រុកប្រាសាទបាគងបានរាយការណ៍ថាបុរសម្នាក់បានស្លាប់ភ្លាមៗដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត ក្នុងទិសដៅបញ្ច្រាស់គ្នា។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៨និង៣០ថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២០ ត្រង់ចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូម៉ាកHONDA.CB.500FA.ពណ៌ខ្មៅសេរី២០១៣ ម៉ូតូធំពាក់ស្លាកលេខសៀមរាប១S៥៩៦៤ បើកបរដោយឈ្មោះហេង វិសុទ្ឋ ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិបឹងធំ ឃុំគោគធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ស្លាប់នៅនឹងកន្លែង បើកបរពីកើតទៅលិច។

ចំណែកភាគីរថយន្តកហ៉្វតពណ៌ពាក់ស្លាកលេខភ្នំពេញ២Y០៧៥១របស់ក្រុមហ៊ុនឡាវីតា (អ្នកបើកបររត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត បើកពីរលិចទៅកើត។

សមត្ថកិច្ចបានបញ្ជាក់ថាសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តនឹងម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុកបាគងដើម្បីរងចាំដោះស្រាយ នៅពេលក្រោយ។

បើតាមសមត្ថកិច្ចថាករណីនេះកើតឡើងដោយសារមូលហេតុអ្នកបើកបរ រថយន្ដ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅមុននេះបន្តិច វេលាម៉ោងជិត៨យប់ថ្ងៃទី២ ខែវិច្ឆិកានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុចមុខផ្ទះសំណាក់សុខជា។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះ សង្ស័យបើកឆ្លងផ្លូវ ដោយប៉ះជាមួយរថយន្ត មិនស្គាល់ម៉ាកបើកពីទិសខាងលិចទៅកើត មកដល់ចំណុចខាងលើបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកភាគទីរថយន្តបើករត់គេចបាត់។
សុំបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅសេរី២០១៩ ពាក់ស្លាកលេខ សៀមរាប ១AF៩៣៣៣ ដោយ
គេនៅមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរម៉ូតូនៅឡើយទេ។ទោះយ៉ាងណាពាក់ព័ន្ធករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយ សូមរង់ចាំព័ត៌មានពិស្ដារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានរងរបួសធ្ងន់ដោយសារជនដៃដល់កាប់ប្រហារគ្មានញញើតដៃ។ មន្ត្រីសមត្ថកិច្ចបានថ្លែងប្រាប់បណ្ដាញ«សៀមរាបប៉ុស្ដិ៍»នៅរសៀលថ្ងៃច័ន្ទទី២ខែវិច្ឆិកានេះថា៖ហេតុការណ៍ហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោសនេះបានកើតឡើងនៅវេលាម៉ោង ២០និង៣០ នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅឃុំដានរុន ស្រុកសុទ្រនិគម ខេត្តសៀមរាប។

មន្ត្រីបានថ្លែងបន្តថា៖កររណីនេះបង្កដោយជនសង្ស័យ ចំនួន ០២នាក់ ភេទប្រុស មិនស្គាល់ អត្តសញ្ញាណ រស់នៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប​ បានធ្វើសកម្មភាពយកកាំបិតខ្វែវ និង ប៉ែល កាប់ និងវាយមកលើជនរងគ្រោះឈ្មោះ វី លីយ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចប្បន្នរស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ បុគ្គលិក«គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិត្តភាពហ្វាយណាន់» បណ្តាលឲ្យរងរបួសធ្ងន់ដោយត្រូវត្រង់ ចង្កេះខាងស្តាំ ០១កាំបិត ដេរ ០៥ថ្នេរ, រលាត់ស្បែកដើមដៃខាងឆ្វេង, ត្រូវត្រង់ក្បាលផ្នែកខាងក្រោយ ចំនួន០២កាំបិត ដេរ១៧ថ្នេរ និង ដាច់ប្រអប់ដៃខាងស្តាំ ផងដែរ។

មន្ត្រីបានបញ្ជាក់ថាបន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានគេជួយដឹកបញ្ជូនមកសង្គ្រោះ នៅមន្ទីរមួយក្នុងខេត្តសៀមរាប។

បើតាមការបញ្ជារបស់សមត្ថកិច្ចថា៖មូលហេតុជនរងគ្រោះ បានឈ្លោះគ្នាជាមួយក្រុមជនសង្ស័យខាងលើ ពេលទៅលេងបុណ្យអកអំបុកនៅវត្តមុន្នីធ្យាង ស្ថិតនៅភូមិឃុំកើតហេតុខាងលើ។ទោះជាយ៉ាងណាជុំវិញហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានកំពុងតែចុះស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២០

ខេត្តសៀមរាប៖ទឹកចិត្តរបស់បងប្អូន ប្រជាការពារ តែងតែចេញជួយការពារសន្តិសុខសណ្ដាប់ធ្នាប់ និងហេតុការណ៍ផ្សេងៗដោយមិនបានគិតពីការនើយហត់នោះឡើយ។

ជាក់ស្ដែងនៅថ្ងៃបុណ្យ អុំទូក ទី១ ៣០ខែតុលាឆ្នាំ២០២០ នៅវេលាម៉ោង៦ល្ងាចដល់ ម៉ោង០៩យប់ បងប្អូនប្រជាការពារ នៅសង្កាត់ស្លក្រាម បានចូលរួមជាមួយជាមួយនគរបាល
សង្កាត់ប៉ុស្ដិ៍ស្លក្រាម ចុះសម្រួល ចរាចរណ៍ នៅចំណុចត្រង់រង្វល់មូលផ្លូវ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជាផ្លូវមួយដ៏ សំខាន់ របស់ខេត្តសៀមរាប ជារៀងរាល់ឆ្នាំ ប្រជាការពារនិងនគរបាល តែងតែចុះជួយគ្រប់កម្មវិធីបុណ្យជាតិ និង អន្តរជាតិ មិនដែលខកខានឡើយ។
បងប្អូនប្រជាការពារ តែងតែជួយសហការណ៍ ចូលរួមជាមួយកងកម្លាំងគ្រប់ស្ថាប័ន ទោះថ្ងៃឬយប់ពួកគាត់មិនដែលគិតការលំបាកនោះទេ។
សុខចិត្តលះបង់ពេលវេលាជាមួយប្រពន្ធកូន ដើម្បីប្រយោជន៍ដល់ជនទូទៅ នៅក្នុងភូមិឃុំសង្កាត់ស្រុកខេត្ត របស់ខ្លួនឲ្យមានសុខសន្តិភាពល្អ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ខេត្តសៀមរាប៖ក្នុងរយៈពេលពីរថ្ងៃនេះ គេសង្កេតឃើញប្រជាពលរដ្ឋ ជាច្រើន បានចូលសម្រុក មកលេងក្នុងក្រុងសៀមរាប ដែលជាថ្ងៃឈប់សម្រាក ពិធីបុណ្យអុំទូកសំពះព្រះខែនិងអកអំបុក។

ជាមួយគ្នានេះដែរ អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាក់ផងដែរថា៖ ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ បានមកលេងខេត្តសៀមរាបយ៉ាងច្រើនកុះករនាព្រឹកនេះ។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារមកលេងខេត្តសៀមរាប ប្រកបដោយ ភាពសប្បាយរីករាយ ក្នុងអំឡុងពេល ថ្ងៃឈប់សម្រាកនេះ។
អភិបាលខេត្តបន្តថា៖ខ្ញុំបាទតាំងនាមឲ្យអាជ្ញាធរគ្រប់ថ្នាក់ សូមទទូចដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តា កុំភ្លេចនូវ ៤ចំណុច សាមញ្ញៗគឺ៖
1.កុំភ្លេច ត្រៀមយក និងពាក់ម៉ាស់ ឬក្រម៉ា
2.កុំភ្លេច ជែល ឬអាល់កុលលាងដៃ
3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)
4.សូមបើកបរដោយការប្រុងប្រយ័ត្ន ចេះអធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍។
សូមបញ្ជាក់ផងដែរថា ខេត្តសៀមរាប ជាខេត្តមួយមានប្រាងប្រាសាទនិងរមណីយដ្ឋានជាច្រើន ដែលជាទីកន្លែងកំសាន្តរបស់បងប្អូន ប្រជាពលរដ្ឋ មកលេងកំសាន្តសប្បាយរីករាយ និងថតរូបទុកជាអនុស្សាវរីយ៍ទៀតផង។ ក្រុងខេត្តសៀមរាប ក្រៅពីមានតំបន់ទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញ ផងនោះ ខេត្តតំបន់ទេសចរណ៍មួយនេះ ក៏មានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម។    ការចាប់ខ្លួនធ្វើឡើងនៅនៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២០ នេះនៅត្រង់ចំណុចខាងកើតភូមិកើតហេតុ ចម្ងាយ១០០០ម៉ែត្រ ដោយកម្លាំងប៉ុស្តិ៍រដ្ឋបាលមោង ដឹកនាំប្រជាការពារ និងសហការ កងរាជអាវុធហត្ថស្រុក។

ជនដៃដល់មានឈ្មោះ ធឿន ធីន អាយុ៣៧ឆ្នាំ នៅភូមិល្វាឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ ជនរងគ្រោះ មានឈ្មោះ ថូ ធឿភេទ ប្រុសអាយុ៦១ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យមុខរបរ កសិករ រស់នៅភូមិល្វា ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។

មន្ត្រីនគរបាលបានឲ្យដឹងថានៅថ្ងៃកើតហេតុ ជនសង្ស័យ បានខឹងឪពុកថា ម្តេចក៏ដេកយូរម្ល៉េះ ជនសង្ស័យឮក៏ស្ទុះទៅយកដំបងជ្រុងទៅវាយ ឪពុកពីក្រោយ ចំនួន២ដំបង សន្លប់នៅនិងកន្លែងកើតហេត្។ ជនរងគ្រោះ ត្រូវបានអ្នកសាច់ញាតិ ដឹកទៅមណ្ឌលសុខភាពមោងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ហើយក៏បញ្ជូនបន្តទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាប រហូតដល់វេលាម៉ោង ១០ និង ៣០នាទី ទើបដាច់ខ្យល់ស្លាប់។ សាកសពត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯជនសង្ស័យ បានរត់គេចខ្លួនបាត់។ ក្រោយចាប់ខ្លួនជនសង្ស័យបានសារភាពថា របស់ជនសង្ស័យថាខ្លួន បានវាយឪពុកបង្កើតពិតប្រាកដមែន។

សូមបញ្ជាក់ថាករណីឃាតកម្ម នេះបានកើតឡើតនៅភូមិល្វា ឃុំមោងស្រុកស្រីស្នំខេត្តសៀមរាប កាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០២០ វេលាម៉ង៩និង៣០នាទី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានអះអាងថាករណីមនុស្ស«ចងក»សម្លាប់ខ្លួន នៅផ្លូវទៅអង្គរវត្ត អតីតគឺជាព្រះសង្ឃ ទើបតែសឹក កាលពីបុណ្យភ្ជុំបិណ្ឌ។

មន្ត្រីនគរបាលសង្កាត់ស្លក្រាមបានថ្លែងថាហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៤និង៣០នាទីទៀភ្លឺ ថ្ងៃសុក្រ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចដើមរំដួលផ្លូវទៅអង្គរវត្តខាងត្បូង ចំបក់កំណប់ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាម។

ជនរងគ្រោះឈ្មោះ  ហេង ឈី ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ  មានស្រុកកំណើតភូមិវត្តបូព៌ ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅពុំពិតប្រាកដ។

នគរបាលបន្តថាក្រោយការពិនិត្យលើឃើញថា

– ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ

– ផ្នែកក មានស្នាមរឹតកប្រវែង២៥សង់ទីម៉ែ្រត

-ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីទេ

-ផ្នែកអវយវះពុំមានស្នាក់ស្នាមអ្វីទេ

– សពចេញទឹកកាម និងលោមកគ៌

នគរបាលបញ្ជាក់ថាជនរងគ្រោះ បានយកខ្សែអង្រឹងប្រវែង២ម៉ែត្រជាប់នឹងអង្រឹងចងដេក ពណ៌ខៀវ យកទៅចងជាប់នឹងដើមរំដួល មានកម្ពស់ចង១.៨០ម៉ែត្រ។ សពមានកម្ពស់ ១.៦៨ម៉ែត្រ  មានពាក់មួកប៉ារ៉ាលើក្បាល ស្លៀកខោសាច់យឺតជើងខ្លី ពណ៌ប្រផេះ ពាក់អាវសាច់ក្រណាត់ដៃខ្លី ការ៉ូ ពណ៌ស ក្រហម អង្រឹងប៉ារ៉ាចងដេកជាប់នឹងដើមឈើធ្វើអត្តឃាត មានកង់១គ្រឿង ពណ៌ផ្កាឈូក ដែលជនរងគ្រោះជិះ នៅក្បែរសព នៅចម្ងាយ១.៨០ម៉ែត្រ។

តាមការពិនិត្យសាកសពខាងលើ ពុំមានស្លាកស្នាម បែកបាក់អ្វីទេ ដែលពាក់ព័ន្ធនិងបទល្មើសឡើយព្រហ្មទណ្ឌ។

តាមការសាកសួរបំភ្លឺពីនគរបាលបេតិភ័ណ្ឌ ដែលបានជិះល្បាត ឃើញសពជនរងគ្រោះ ខាងលើ យកខែ្សអង្រឹងធ្វើអត្តឃាតខ្លួនឯងជាប់នឹងដើមរំដួល ហើយក៏បានរាយការណ៍មកប៉ុស្តិ៍ស្លក្រាម។

សន្និដ្ឋាន  របស់លោកគ្រូពេទ្យ អ៊ិត ឆបឆរត្ន័ បានអោយដឹងថា សពជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត(ចងក)។

បើតាមនគរបាលបានបញ្ជាក់ថាសាកសពត្រូវបានសាច់ញាតិ មកទទួលយកធ្វើបុណ្យរួចហើយ។ ទោះយ៉ាងណាករណីនេះសមត្ថកិច្ចនៅមិនទាន់ដឹងមូលហេតុនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ពលរដ្ឋ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ចំនួន៦៥ក្បាលដី។

ការចែកនេះធ្វើឡើង ក្រោមវត្តមានលោក លី សំរិទ្ធ អភិបាលរងខេត្ត ប្រធានគណៈកម្មការរដ្ឋបាល ខេត្តសៀមរាប  នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

លោកលី សំរិទ្ធ បានសម្តែងនូវការអបអរសាទរ ចំពោះ បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់ ដែលទទួលបាននូវប័ណ្ណកម្មសិទ្ធិ ដើម្បីបានប្រើប្រាស់តាមផ្លូវច្បាប់ ក្នុងដំណោះស្រាយបញ្ហាកង្វះខាត ឬដើម្បីមុខរបរ ធ្វើអាជីវកម្មផ្សេងៗ លើកស្ទួយជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ និងបានរក្សាទុកជាឯកសារសំអាង ក្នុងទំនាស់ដីធ្លី។ ប័ណ្ណកម្មសិទ្ធិទាំងនេះ មានតម្លៃនៃការប្រើប្រាស់កាន់តែខ្ពស់ ស្របពេលដែលប្រទេសជាតិមានសន្តិភាពរឹងមាំ ដែលជាឱកាសនៃការអភិវឌ្ឍ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាត្រូវបានអនុវត្តតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាពនិងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត និងមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។ នេះគឺជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីក្នុងសង្គមជាតិ។

បើតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានបញ្ចាក់ថា ប័ណ្ណកម្មសិទ្ធដែលត្រូវប្រកាសចែកជូនម្ចាស់ដីនៅភូមិធ្លកអណ្តូងមានចំនួន៦៥ក្បាលដី ដែលត្រូវបានគណៈកម្មការរដ្ឋបាលខេត្តប្រជុំពិនិត្យដោះស្រាយ និងបានស្នើសុំគោលការណ៍ចេញប័ណ្ណកម្មសិទ្ធិជូនកម្មសិទ្ធិកររួចរាល់ ជាមួយនឹងការបដិសេធទៅម្ចាស់បណ្តឹងផងដែរ និងនៅមាន១០៣ក្បាលដីទៀត ដែលបានពិនិត្យឃើញថា ពុំទាន់អាចចេញប័ណ្ណកម្មសិទ្ធិបាននៅឡើយ ដោយសារនៅជាប់ទំនាស់ ។ យ៉ាងណាក៏ដោយ ការសំរេចចេញប័ណ្ណកម្មសិទ្ធិនេះ វាប្រៀបបីដូចជាការលាងដៃឲ្យស្អាតដើម្បីសុខភាពមុនពិសាអាហារ ដូចគ្នាដែរគឺដើម្បីចៀសវាងកុំឲ្យមានបញ្ហា ការមន្ទិលសៅហ្មង កើតទំនាស់ទៅថ្ងៃក្រោយទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានដឹងថាបុរសម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន។
ហេតការណ៍ប្រទះឃើញសាកសព នៅថ្ងៃសុក្រទី៣០ខែតុលាឆ្នាំ២០២០នេះ នៅវេលាម៉ោង ០៥ទៀបភ្លឺ ផ្លូវទៅអង្គរវត្ត ជិតដល់សំបកកំំំំណប់ ស្ថិតក្នុងភូមិមណ្ឌល០៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកស៊ ស៊ិនណារ៉ា នាយប៉ុស្ដិ៍សង្កាត់ស្លក្រាម បានបញ្ជាក់ថា៖

https://www.srpostnews.com/wp-content/uploads/2020/10/audio_2020-10-30_07-53-56.ogg

ពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានបញ្ជាក់ថា នៅមិនទាន់ស្គាល់អត្តសញ្ញាណ និងអាសយដ្ឋាន ជនរងគ្រោះនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ តុលា ២០២០

ខេត្តសៀមរាប៖បើមិនមានអ្វីប្រែប្រួលនោះទេ ផ្លូវទាំង៣៨ខ្សែ នៅក្នុងក្រុងសៀមរាប នឹងសម្ពោធបើកការដ្ឋានសាងសង់នៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ជុំវិញការសង់សង់ផ្លូវនៅក្រុងសៀមរាបនេះ នៅថ្ងៃពុធទី២៨ ខែតុលា ម្សិលមិញ លោកស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានដឹកនាំកិច្ចប្រជុំ ពិភាក្សា ឱ្យបានយល់កាន់តែច្បាស់អំពីតម្រូវការ គោលជំហរ និងគោលការណ៍ នៃការស្ថាបនា ផ្លូវថ្នល់ ឱ្យមានគុណភាពរឹងមាំ ក៏ដូចជានីតិវិធីនៃការផ្គត់ផ្គង់ ការទូទាត់ថ្លៃ សម្ភារ និងការជ្រើសរើសសម្ភារសាងសង់ប្រកបដោយស្តង់ដារ តាមអនុសាសន៍ណែនាំរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី។

លោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ ឡើងដោយអង្គភាពចំនួន០៦ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព និងបញ្ចប់គម្រោងបានទាន់ពេលវេលាតាមការគ្រោងទុក។

រដ្ឋមន្ត្រីបានបន្តថា ដើម្បីទទួលបានផ្លូវមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស និង បញ្ចប់គម្រោងតាមការគ្រោងទុក ភាគីពាក់ព័ន្ធទាំងអស់ទាំងរដ្ឋក៏ដូចជាឯកជនក្តី ត្រូវសហការគ្នាឱ្យបាន ជិតស្និទ្ធក្នុងទិសដៅតែមួយ ពោលគឺ៖ សាងសង់ផ្លូវឱ្យមានប្រសិទ្ធភាពនិងគុណភាពរឹងមាំ និងបញ្ចប់ គម្រោងតាមផែនការ ដោយប្រើប្រាស់សម្ភារមានស្តង់ដារ និងការផ្គត់ផ្គង់សម្ភារបានទាន់តម្រូវការផងដែរ។

រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ផងដែរថា៖ ប្រសិនបើអង្គភាពសាងសង់ណាមួយត្រូវបានរកឃើញថា៖ ហេដ្ឋារចនាសម្ព័ន្ធសំណង់របស់ខ្លួន មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬសៀវភៅបន្ទុក អង្គភាពនោះនឹងមិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ តុលា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តនៅថ្ងៃ​ពុធ​ ទី២៧ ខែតុលា ម្សិលមិញ បាននាំគ្នាដាំកូនឈើប្រណិតចំនួន២ពាន់ដើម លើផ្ទៃដី​​២​ ០២០ហិកតា។

ការដាំនេះនៅក្បែរភ្នំហប់​ ​ ឃុំត្បែង​ ស្រុកបន្ទាយស្រីដោយ«គម្រោង​ជំរុញ​បរិយាកាស​អំណោយ​ផលសម្រាប់ការអភិវឌ្ឍដោយចីរភាព» ក្រោមវត្តមានលោក​ សៅ​ សុភាព​ រដ្ឋលេខាធិការក្រសួងបរិស្ថាន​ និង​លោក​ ង៉ាន់​ ភិរុណ​​ អភិបាលរងខេត្ត​ ដោយមានការចូលរួមពីមន្ត្រីជាច្រើនរូបនិងពលរដ្ឋជាង៣០០នាក់ផងដែរ។

សូមជម្រាបថាកូនឈើដែលត្រូវដាំ​មានចំនួន​ ២​ ០០០ដើម​ ក្នុងនោះមាន​ កូនឈើទាល​,​បេង, គ្រញូង​ និងធ្នង់​ ត្រូវបានរដ្ឋបាលព្រៃឈើ ស្រុកបន្ទាយស្រី មន្ទីរ​បរិស្ថាន​ខេត្ត​ រួមសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំតាមព្រំប្រទល់មជ្ឍមណ្ឌលស្រាវជ្រាវ​ និងអភិរក្សកេសរកូល​ សុខ​ អាន​ ​ភ្នំគូលែន​ នៅឧទ្យាជាតិព្រះជ័យវរ្ម័ន​នរោត្តម​ «ភ្នំគូលែន​» ឧទ្យាន​នេះ​មានផ្ទៃដី​ ចំនួន​២​ ០២០ហិកតា។

គួរបញ្ជាក់ផងដែរថា​ ពិធីដាំកូនឈើគ្រប់ប្រភេទឡើងវិញនេះ ​ក្នុងគោលបំណងបំផុសចលនា ដាំដើមឈើគ្រប់ភូមិសាស្ដ្រឲ្យបានច្រើន​ និងអោយប្រជាពលរដ្ឋ ចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ អភិរក្ស​ គំនិត​ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ តុលា ២០២០

ខេត្តសៀមរាប៖លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា និងសហការី នៅរសៀលថ្ងៃអង្គារ ថ្ងៃទី២៧ ខែ តុលា ម្សិលមិញ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅឃុំជីក្រែង ស្រុកជីក្រែង ចំនួន៥៣គ្រួសារ។

សូមបញ្ជាក់ថាពិធីជួបសំណេះសំណាលនេះធ្វើនៅសាលាឃុំជីក្រែង ក្នុងមួយគ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ កន្ទេល១ ចានស្រាក់១ឈុត សាប៊ូ២ដុំ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី១ដប ទឹកត្រី១ដប ទឹកបរិសុទ្ធ១យួរ ទឹកក្រូច១យួរ និងថវិកា១សែនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page183 Page184 Page185 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×