Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តនៅថ្ងៃទី១០ខែ វិច្ឆិកា ឆ្នាំ២០២០ នេះបានចេញសេចក្ដីប្រកាសមួយ ស្តីពីបន្តការបិទសកម្មភាពអាជីវកម្មដ្ឋាន KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្តូតែកបៀរហ្គាឌិន)រោងភាពយន្ត និងសារមន្ទីរ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

អាជ្ញាធរខេត្តសៀមរាប នៅរសៀលនេះដែរ បានបើកកិច្ចបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីជូនដំណឹងស្តីពីការបន្តបិទសកម្មភាពអាជីកម្មដ្ឋាន KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន) រោងភាពយន្ត និងសារមន្ទីរ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប  និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះធ្វើនៅសាលរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមាន លោក ពៅ ពិសិដ្ឋ អភិបាលរង តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំនេះ អភិបាលរងខេត្តបានស្នើដល់ម្ចាស់អាជីវកម្មទាំងអស់ ចូលរួមទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ១៩ និងម្ចាស់អាជីវកម្ម មណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យទាំងអស់ផងដែរ។ លោកបានបន្តថាដោយសារស្ថានភាពជំងឺកូវីដ នៅមិនទាន់បានធូរស្រាល ដូចនេះដើម្បីសុវត្ថិភាព ក្នុងការឆ្លងចូលសហគម សូមបងប្អូនម្ចាស់អាជីវកម្មដ្ឋាន KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន) រោងភាពយន្ត និងសារមន្ទីរ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប សូមធ្វើការផ្អាកជាបណ្តោះអាសន្នសិន ហើយរង់ចាំការជូនដំណឹងថ្មី បន្ថែមពីរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ វិច្ឆិកា ២០២០

«រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ៉ឹង កន្ថាផាវី»

ខេត្តសៀមរាប៖លោកស្រី «ក្រង់ ស៊ីថាវី» ត្រូវបាន ក្រសួងកិច្ចការនារី តែងតាំង ជាប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប។«លោកស្រី ក្រង់ ស៊ីថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាបថ្មី»

នេះបើយោងតាមសេចក្ដីប្រកាសតែងតាំង របស់ក្រសួងកិច្ចការនារី ដែលចុះហត្ថលេខាដោយ លោកជំទាវ អ៉ឹង កន្ថាផាវី នៅថ្ងៃទី១០ខែ វិច្ឆិកាឆ្នាំ២០២០នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖លោក ឡំ សុខាក់ ប្រធានការិយាល័យ ស្ថិតិនិងអាត្រនុកូលដ្ឋាន នៃទីចាត់ការរដ្ឋបាលសាលាខេត្តសៀមរាប ឋានន្តរស័ក្តិ លេខាធិការរដ្ឋបាល ថ្នាក់លេខ៧ ត្រូវបានប្រកាសឲ្យ ចូលកាន់តំណែង ជានាយករដ្ឋបាលក្រុងសៀមរាប។

ពិធីនេះធ្វើនារសៀលថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាល ក្រុងសៀមរាប ក្រោមវត្តមាន លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប។

លោក ឡំ សុខាក់ នាយករដ្ឋបាលក្រុងទើបទទួលភារកិច្ចថ្មី បានឡើងប្តេជ្ញាចំពោះមុខថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ថានឹងចូលរួមបំរើការងារជូនពលរដ្ឋនិងសង្គមជាតិប្រកបដោយតម្លាភាព ដើម្បីជួយធ្វើយ៉ាងណាឲ្យក្រុងសៀមរាប មានការរីកចម្រើនបន្ថែមទៀត។

លោក ង៉ាន់ ភិរុណ បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូក្រុងសៀមរាប ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ក្រុង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេលកន្លងមកនេះ។

លោក បានបន្តទៀតថាសមទ្ធិផលដែលក្រុងសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ ដ៏ឧត្តុង្គឧត្តម នៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាល សម្រេចបាននូវសមទ្ធិផល ជាច្រើន ។

លោក បានបញ្ជាក់ថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្ត ក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន ។

អភិបាលរងខេត្ត បានស្នើដល់មន្ត្រីក្នុងក្រុងសៀមរាបទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ គឺ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឲ្យបានល្អប្រសើរ ក្នុងការតាមដាន ត្រួតពិនិត្យ និង ដោះស្រាយបាតុភាពអសកម្ម និង ការថ្នាំងថ្នាក់នានានៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកក៏បានណែនាំមួយចំនួនដល់លោកនាយករដ្ឋបាលក្រុងដែលទើបទទួល ដំណែងថ្មី និងមន្ត្រីរាជការ កងកម្លាំង ត្រូវខិតខំរក្សា សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ តាមលក្ខណៈសម្បត្តិ ទាំង០៩ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និង ខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និង ខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងស្មើភាព ព្រមទាំងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និង ខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈ ការផ្តល់សេវា សាធារណៈ ព្រមទាំងធ្វើការ ដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ និង ជម្រុញអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុងនិងសង្កាត់ ឲ្យទទួលបានជោគជ័យ។

លោកក៏បានលើកផងដែរ បញ្ជាក់អំពីការស្ថាបនា ជួសជុលផ្លូវ៣៨ខ្សែងក្នុងក្រុងសៀមរាប ដែលនឹងចាប់ដំណើរការបើកការដ្ឋាននៅពេលខាងមុខ ទោះបីពេលនេះយើងកំពុងជួបវិបត្តិជំងឺកូវីដ១៩ ក៏ពិតមែន តែកិច្ចការ អភិវឌ្ឍន៍ហេដ្ឋរចនាផ្លូវថ្នល់ ក៏នៅតែបន្តធ្វើដដែល។

លោកបញ្ជាក់ថា ទោះបីមានការប៉ះពាល់ទៅលើលំនៅដ្ឋាន ក្បាលដីរបស់ប្រជាពលរដ្ឋនៅពេលនេះ តែនៅពេលខាងមុខបងប្អូននឹងទទួលបានផលប្រយោជន៍ពីផ្លូវ៣៨ខ្សែនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ថៅកែសណ្ឋាគារម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួន ពាក់ព័ន្ធ ពីបទគំរាមកំហែងហែកកេរ្តិ៍។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី ០៩ ខែតុលាឆ្នាំ២០២០ នៅក្នុង ខេត្តសៀមរាប។

បុរសដែលត្រូវសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនមានឈ្មោះ GANSHAW JOHN EDWARD កើតថ្ងៃទី ២១ ខែសីហាឆ្នាំ ១៩៦៣ មុខរបរម្ចាស់សណ្ឋាគារ Butterfly Pea កាន់លិខិតឆ្លងដែនលេខ565454607 ជនជាតិអាមេរិកាំង។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២០ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ច. ស.ប ភេទប្រុសអាយុ ៣៣ឆ្នាំ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាបមុខរបរចុងភៅ ស្ដីពីឈ្មោះ GANSHAW JOHN EDARD បានបង្ហោះរូបភាពអាសអាភាស របស់ខ្លួន ឲ្យទៅ ទៅខ្លួន ហើយនិយាយគំរាមកំហែងទារលុយចំនួន ៨ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនបង្ហោះរូបភាពអាក្រាត របស់ខ្លួនជាសាធារណៈ។

តាមចម្លើយសារភាព របស់បុរសខាងលើ ថាពិតជាបានផ្ញើរូបភាពអាក្រាតឲ្យឈ្មោះ ច.សប ពិតមែន ពីព្រោះជនរងគ្រោះ
ឈប់ស្រលាញ់ខ្លួន។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ ជាមនុស្សភេទទីបី ស្រឡាញ់ភេទដូចគ្នា។

តាមរយ:ការស្រាវជ្រាវ របស់សមត្ថកិច្ច បានពិនិត្យ ឆែកឆេរផ្ទះជនសង្ស័យ ដោយរកឃើញវត្ថុតាងមួយចំនួនដូចខាងក្រោម:
កុំព្យូទ័រយួដៃចំនួន ០២គ្រឿង
Ipatចំនួន ០២គ្រឿង Cammera canongចំនួន ០១គ្រឿង
លិង្គសិប្បនិម្មិតចំនួន០១ និងស្រោមអនាម័យ ប្រេីប្រាស់រួចមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖អភិបាលរងខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ បានថ្លែងថា ខណៈពេលនេះ លោកដឹកនាំក្រុមការងារ ចម្រុះទៅពិនិត្យ មើលតាមបណ្តា ក្លឹបកំសាន្តនានានៅក្នុងក្រុងសៀមរាប ដើម្បីបានដឹងថា តើមានក្លឹបកំសាន្តណាខ្លះមិនទាន់បានបិទតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ដូច្នេះប្រសិនបើរកឃើញថា ក្លឹបកំសាន្តណា ដែលមិនព្រមបិទតាមការណែនាំរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តសៀមរាប នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដូចជាការដកអាជ្ញាប័ណ្ណធ្វើអាជីវកម្មជាដើម។

លោក ពៅ ពិសិដ្ឋ ថ្លែងបែបនេះ ក្នុងឱកាសចុះពិនិត្យមើលជាក់ស្តែងនូវទីតាំងអាជីវកម្ម ក្លឹបកំសាន្ត ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន ក្នុងក្រុងសៀមរាប កាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

គួររំលឹកថា បន្ទាប់ពីមានព្រឹត្តិការណ៍០៣វិច្ឆិកា មក កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងសុខាភិបាល កម្ពុជា បានប្រកាសឱ្យបិទក្លឹបកំសាន្ត ខារ៉ាអូខេ រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ហើយគិតត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប១.១៦៦នាក់ ទាំងតេស្តលើកទី១ និងលើកទី២ ហើយទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានចំនួន១.១៤៣នាក់ ក្នុងនោះ អ្នកវិជ្ជមានវីរុសកូវីដ១៩ មានចំនួន០៣នាក់ និង អ្នកអវិជ្ជមានវីរុសកូវីដ១៩ មានចំនួន១.១៤០នាក់ រីឯវត្ថុសំណាកនៅសល់ចំនួន២៣នាក់ នឹងត្រូវវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែងបានឲ្យដឹងថាបុរសម្នាក់ដើរឆ្លងថ្នល់ ត្រូវបានរថយន្តមួយគ្រឿង បានបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៨និង៣៥នាទីថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២០ លើផ្លូវជាតិលេខ០៦ចំណុចភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

អាជ្ញាធរបានរាយការណ៍ថាករណី នេះ រវាងរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ២AU៣៧៩៨ មានទិសដៅពីលិចទៅកើត បុកចំ ជនរងគ្រោះខណ: កំពុងដើរឆ្លងថ្នល់ ពីត្បូង ទៅជើងបណ្តាលអោយស្លាប់តែម្ដង។

ជនរងគ្រោះមានឈ្មោះ សួង បញ្ញា ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកអ្នកបើកបររថយន្តក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត។

អាជ្ញាធរបានបញ្ជាក់ថាកំពុងកំពុងស្រាវជ្រាវរកអ្នកបើកបរយកមកអនុវត្តតាមផ្លូវច្បាប់។ សូមបញ្ជាក់ថារថយន្តបង្កខាងលើសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការ នគរបាលស្រុកជីក្រែង ដើម្បីអនុវត្តតាមនិតិវិធី។

ទោះយ៉ាងណា សមត្ថកិច្ចស្រុកជីក្រែង នៅពុំទាន់បង្ហាញជាក់លាក់ អំពីមូលហេតុជុំវិញគ្រោះថ្នាក់ចរាចណ៍ នេះនៅឡើយទេ ដោយទំនាក់ទំនងតាមទូរស័ព្ទ មិនមានអ្នកទទួល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ប្រជាកសិករដែលទទួលរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង ចំនួន១០០គ្រួសារ មកពី ឃុំ ចំនួន ០៣ គឺឃុំកំពង់ថ្កូវ ឃុំតាអាន និងឃុំចន្លាសដៃ ដោ០១គ្រួសារ ទទួល បាន ស្រូវពូជចំនួន ១០០គីឡូក្រាម ។

ការទទួលបាននេះនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណសាលាឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោមវត្តមាន លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត។

លោកស្រី ម៉មនី រង្សុី អភិបាលស្រុកក្រឡាញ់ បានបញ្ជាក់ថាទំហំនៃការខូចខាត ដោយគ្រោះធម្មជាតិដោយសារទឹកជំនន់ទឹកភ្លៀងនៅស្រុកក្រឡាញ់ លេីផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ និងបង្កការខូចខាតដំណាំស្រូវរបស់ ពលរដ្ឋជាច្រេីនហិកតា។

សូមបញ្ជាក់ថា គណៈកម្មាធិការ គ្រប់គ្រង គ្រោះមហន្តរាយ ខេត្ត បានទទួលស្រូវពូជចំនួន ៨០.៥តោន ពីគណៈ កម្មាធិការ ជាតិ គ្រប់គ្រង គ្រោះមហន្តរាយ ហេីយនេះជាលេីកទី៦ សម្រាប់ ការចែកពូជស្រូវជូនបងប្អូនប្រជាកសិករក្នងខេត្ត បន្ទាប់ពីបានចែកជូនបងប្អូនប្រជាកសិករ នៅស្រុកជីក្រែង ចំនួន ១២តោន សូទ្រនិគម ១២តោន ប្រាសាទបាគងង ១១ តោន ពួក ២០តោន ក្រុងសៀមរាប ១៥.៥តោន ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាមានករណី អំពេីមនុស្សឃាត (យកកាំបិតអារក) កូន អាយុ៣ឆ្នាំ បណ្តាលអោយស្លាប់។

ហេតុការណ៍បានកើតឡើង
នៅថ្ងៃទី 09ខែវិច្ឆិកា ឆ្នាំ2020 វេលាម៉ោង 1.00នាទីយប់ នៅក្នុង បន្ទប់ផ្ទះជួល ម្តុំខាងក្រោយសាលារៀន បន្ទាយចាស់ ស្ថិតភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនដៃដល់ឈ្មោះ ខឿន វីឡា ភេទប្រុស អាយុ 28ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណេីត ភូមិជ្រៃធំ ឃំុជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានយកកាំបិត បុ័ងតោ អារក កូនពីខាងក្រោយ បណ្តាលអោយស្លាប់ ក្រោយពេលបញ្ជូន ទៅដល់មន្ទីរពេទ្យគន្ឋបុប្ផា (ជនសង្ស័យត្រូវជាឪពុកចុង)។
ជនរងគ្រោះឈ្មោះ ឌឿ សុបញ្ញា ភេទប្រុស អាយុ៣ឆ្នាំ , ម្តាយឈ្មោះ ឌឿ សុផា ភេទស្រីអាយុ 21ឆ្នាំ មុខរបរលក់ដូរ ស្នាក់ផ្ទះជួល កន្លែងកេីតហេតុ។
ជនសង្ស័យ ត្រូវកំលាំងប៉ុស្ដិ៍ ឃាត់ខ្លួនបាន យកមកសាកសួរនតែពុំទាន់ យកចំលេីយបានទេ ព្រោះឆ្លេីយវង្វេងវង្វាន់មិនដឹងខុសត្រូវ គឺបែកថ្នាំញៀន បានធ្វេីតេស គឺវិជ្ជមាន។
មូលហេតុ ពេលប្រពន្ឋកំពុងបោកខោអាវ ស្រាប់តែឮសំឡេងកូនស្រែក ពេលស្ទុះមកមេីល ក៏ឃេីញ ប្តីកំពុងកាន់កាំបិតអារក កូនដែលដេកផ្កាប់មុខនៅលេីគ្រែ ហេីយស្រែកអោយគេជួយ និង យកកូនទៅពេទ្យ។ ចំណែកជនសង្ស័យជិះកង់គេចខ្លួន ក្រោយមកសមត្ថកិច្ចប៉ុស្ដិ៍ចាប់បានមកវិញ។
ការឃាត់ខ្លួនេះជនដៃដល់ករណីនេះ មានការចូលរួម សហការ ពីលោកមេភូមិ ប្រជាការពារ ភូមិចុងកៅស៊ូ នឹង ភូមិធ្លកអណ្ដូង ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាផ្ទះផ្ទេរប្រាក់វីងមួយកន្លែងត្រូវបានក្រុមចោរចូលលួចលុយ យកអស់ប្រាក់មួយចំនួន ហើយគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍បានកើតឡើងនៅ
ម៉ោង១២និង០០នាទី​  ថ្ងៃទី០៨ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅទីតាំងកន្លែងផ្ទេរប្រាក់វីង ស្ថិតនៅក្នុងភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។

ជនសង្ស័យ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយប្រើប្រាស់ មធ្យោបាយដឹកជញ្ជូន
មានម៉ូតូ១គ្រឿង។

ជនរងគ្រោះឈ្មោះ ហាន ប៊ុនហុន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ​ បានឱ្យដឹងថា​ ទ្រព្យសម្បត្តិ ដែលបាត់បង់មាន៖
ប្រាក់ដុល្លា៧០០ដុល្លាអាមេរិក.
ប្រាក់បាតថៃ ៣៩ ៦០០បាត.
ប្រាក់ខ្មែរ ១៣០ ០០០រៀល
កាតគ្រីម៉ូតូ ០១សន្លឹក.
អត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ០១សន្លឹក និងកាតធានាគារ០៣សន្លឹក។

ពាក់ព័ន្ធអំពើលួចនេះ បណ្ដាញ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបាន ការបំភ្លឺពីអាជ្ញាធរសមត្ថកិច្ច ស្រុកពួកនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖នារីម្នាក់មុខរបរលក់ឥវ៉ាន់តាមអនឡាញម្នាក់ ត្រូវបានប៉ូលិស ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ខេត្តសៀមរាប ឃាត់ខ្លួននៅថ្ងៃទី ០៦ខែ វិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណីឆបោក ប្រព្រឹត្តលើបណ្ដាញទំនាក់ទំនងសង្គម។

នារីរូបនេះមានឈ្មោះ ភ័ន្ត ភក្ដី ភេទស្រី អាយុ ២៨ឆ្នាំ មានស្រុកកំណើត ភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីរូបនេះ បានធ្វើសកម្មភាពលក់ដូរគ្រឿងអង្ការ (ខ្សែកមាស និងបន្តោង) ទៅឲ្យជនរងគ្រោះ ឈ្មោះសាំង វីរុន ភេទប្រុស អាយុ ៣២ ឆ្នាំ (ជាពលករកូរ៉េ) តាមបណ្ដាញទំនាក់ទំនងសង្គម រួចមិនបានធ្វើការប្រគល់អីវ៉ាន់ឲ្យទៅជនរងគ្រោះ តាមការសន្យា នោះទេ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនតុលាការដេីម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ បានរាយការណ៍ថា ពួកគាត់បានចាប់ក្របីញីមួយក្បាល សម្បុរខ្មៅ
តាំងពីថ្ងៃម្សិលមិញ រកម្ចាស់មិនទាន់ឃើញនៅឡើយ។

ប្រជាពលរដ្ឋបានដឹងថា ពួកគាត់ចាប់បានក្របី ហើយ ក៏បានរាយការណ៍ ទៅនគរបាលសង្កាត់គោកចក ក្រុងសៀមរាប ដើម្បី រកម្ចាស់ឲ្យមកយកវិញ។ ទោះយ៉ាងណា រហូតដល់ថ្ងៃទី ០៨ខែវិច្ឆិកា នេះ គេនៅពុំមិនទាន់ឃើញមានម្ចាស់ក្របីខាងលើ មកទទួលនៅឡើយទេ។

ពាក់ព័ន្ធទៅនឹង ពលរដ្ឋ ចាប់បានក្របីមួយក្បាលនេះ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក លោក រិន ម៉ុន បានបញ្ជាក់ឲ្យដឹងនៅព្រឹកនេះថា៖ពិតជាមានករណីពលរដ្ឋចាប់បានក្របីញីមួយក្បាលពិតប្រាកដមែន។
លោកនាយប៉ុស្តិ៍បន្តថា ហេតុការណ៍ចាប់ក្របីនេះ នៅរសៀលថ្ងៃទី ០៧ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ជាមួយគ្នានេះ លោកនាយប៉ុស្តិ៍ នគរបាល សង្កាត់គោកចក បានអំពាវនាវ រកម្ចាស់ក្របីខាងលើ មកទទួលយកទៅវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ពិតជាសាហាវណាស់ តៃកុងរថយន្ត បានបើកជនរងគ្រោះហើយ មិនព្រមឈប់នោះទេ ថែមទាំងអូសជនរងគ្រោះ នៅក្រោមរថយន្តមានចម្ងាយជាង១៥០០ម៉ែត្រទៀត បណ្ដាលឲ្យស្លាប់យ៉ាងអាណោយអាធ័ម។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង១០នាទីថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចចន្លោះគីឡូម៉ែតលេខ៣៣៣.៣៣៤លើផ្លូវជាតិលេខ០៦ភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។រវាងរថយន្តនិងម៉ូតូ។

សមត្ថកិច្ចបានប្រាប់បណ្ដាញ«សៀមរាបប៉ុស្ដិ៍»ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូម៉ាកហុងដាឌ្រីមផលិតឆ្នាំ២០១៥ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង១U៤៣១៥ បើកបរដោយឈ្មោះអែម សុវណ្ណ ភេទប្រុស អាយុ៦២ឆ្នាំភូមិដីក្រហម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ស្លាប់នៅកន្លែងកើតហេតុ) បើកបរទិសដៅពីលិចទៅកើត ហើយបានរ៉េចង្កូតដួលទៅលើទ្រូងផ្លូវ ហើយពេលនោះ រថយន្តសាំយុងពណ៌ បៃតងចាស់ពាក់ស្លាកលេខសៀមរាប២C-៣៦៣២បើកបរដោយឈ្មោះឆែម ឃា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃទទឹង ឃុំល្វេងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅទិសខាងកើត បានជាន់ឈ្មោះអែម សុវណ្ណ(ជនរងគ្រោះ) ហើយអូសតាមពីក្រោមរថយន្ត ទៅទិសខាងកើតចម្ងាយប្រហែល១៥០០ម៉ែត្រទើបធ្លាក់ជនរងគ្រោះ នៅលើផ្លូវជាតិលេខ៦។ សមត្ថកិច្ចថារថយន្តខាងលើបានបើកបន្តដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលពួក សមត្ថកិច្ចចាប់បានទាំងរថយន្តនិងអ្នកបើកបរបាន និងខូចខាតរថយន្ត១គ្រឿងស្រាលនិងម៉ូតូ១គ្រឿងស្រាល។

បើតាមសមត្ថកិច្ចថា មូលហេតុរថយន្តបើកបរក្នុងល្បឿនលឿន។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង។ចំណែកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក។សាកសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិ នៅខេត្តប៉ៃលិន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page181 Page182 Page183 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×