ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកមិញនេះ បានបេីកកិច្ចប្រជុំពិនិត្យពិភាក្សា លេីសេចក្តីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ក្រោមអធិបតីភាព លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជេីញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្តថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ដែលរដ្ឋាភិបាលខេត្តកំពង់ចាមបានបេីកកិច្ចប្រជុំនេះ គឺមាន០៨ជំពូក និង៤៧មាត្រា ហើយសេចក្តីព្រាងច្បាប់នេះដែរ តាក់តែងឡើងក្នុងគោលបំណង គ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយ សោភ័ណភាពអនាម័យបរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម និងការរក្សាប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ លើសពីនេះទៀត ច្បាប់នេះក៏មានវិសាលភាពអនុវត្តចំពោះរាល់សក ម្មភាពដែល ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តកំពង់ចាមផងដែរ ៕SRP