Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោកស្រីញូងចរិយា អ៊ុន ចាន់ដា ប្រធានកិត្តយសសាខាសមាគម នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពង់ចាម លោកស្រីប៉ាងដានីអភិបាលរងខេត្តនិងជាប្រធានសាខាសមាគមនារីកម្ពុជា រួមដំណើរជាមួយលោកស្រី ស្រី គឹមឆយ សមាជិករដ្ឋសភានៅព្រឹកថ្ងៃទី៣០ខែមិថុនាម្សិលមិញបាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនដល់វត្តចំនួន២ គឺវត្តគង់វង្សរង្ស៊ី “ហៅវត្ត កោះកុក” និងវត្តសន្សំកុសល្យកោះប្រាក់ ស្ថិតក្នុងឃុំកោះទន្ទឹម  ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

វត្តទាំងពីរទទួលបានរួមមាន៖ផ្កាស្រស់០៤កន្ត្រក់ សាដក់០៨ អង្ករ០៨បេ ទៀន០២គូ ទឹកសុទ្ធ០២កេស ទឹកក្រូច០៨កេស ទឹកត្រី១៥យួរទឹកស៊ីអ៊ីវ១៥យួរ មី១០កេស ត្រីខ១២យួរ បច្ច័យកសាងវត្ត៣លានរៀល និងបច្ច័យប្រគេនព្រះសង្ឃ១លាន៦០ម៉ឺន៤ម៉ឺនរៀល។ឧបត្ថម្ភដល់ប្រជាការពារ១០ម៉ឺនរៀល ជូនលោកតា លោកយាយ៨០នាក់ ម្នាក់ទទួលបាន២ម៉ឺនរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២០

ខេត្តកំពង់ចាម៖មន្ត្រី​​នគរបាលជាតិ ជាង៤០០នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​នៅសាលសន្និសីទសាលាខេត្តកំពង់ចាម​ នារសៀល​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២០នេះ​។
ពិធីនេះក្រោម​វត្តមាននាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាង​ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម។

​បេីតាម​របាយការណ៍​ស្វាគមន៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកកំពង់ចាម បាន​ឲ្យ​ដឹងថា មន្ត្រី​ជ័យលាភី ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​ក្កិ​នៅថ្ងៃនេះ​រួមមាន​៖
ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី​០៥រូប ក្នុងនោះ​មាន​ខេត្តកំពង់ចាម០៣រូប ,​​ខេត្តប៉ៃលិន០២រូប ,​ ថ្នាក់​វ​សេនីយ៍​ឯក​០៩រូប ក្នុងនោះ​ខេត្តកំពង់ចាម០​៧រូប ,​ខេត្តប៉ៃលិន០២​រូប ,
ថ្នាក់​វរសេនីយ៍ទោ​៩៦រូប​ ស្រី០៤រូប ,និង​ថ្នាក់​វរសេនីយ៍ត្រី​២៣៤
រូប ស្រី១២រូប ព្រមទាំង​​ថ្នាក់​ស្នងការរង​០៥រូប ,​នាយការិយាល័យ​០៤រូប ,​នាយរ​រងការិយាល័យ​៣១រូប ,​និងអធិការរង​១៧រូប​ផងដែរ។
ឆ្លៀត​​ក្នុង​ឱកាស​នោះ​ដែរ​ លោក​​អ៊ុន​ ចាន់ដា​ បាន​ធ្វើ​ការ​ផ្តាំផ្ញេី​ដល់​មន្ត្រី​នគរបាល​ដែល​ទេីប​​ទទួល​បាន​ការ​តែងតាំង​មុខ​តំណែង​ ​និង​ឋាន្តរស័ក្ក​ ត្រូវ​ខិតខំប្រឹងប្រែង​ បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ដែល​ថ្នាក់ដឹកនាំ​បាន​ប្រគល់​ជូន​នាឱកាស​នេះ​​ ឲ្យបាន​ស័ក្ដិសម​ជា​មន្ត្រី​នគរបាល​មាន​ស្នាដៃ​ក្នុង​ការ​បម្រើ​ជាតិ​យ៉ាង​ពិតប្រាកដ​។
អភិបាលខេត្ត ក៏​បាន​ស្នេីដល់​​​កងកម្លាំង​នគរបាល​ទាំងអស់​ ​ឲ្យ​​បន្ត​ការ​ចូលរួម​ក្នុង​ការ​​ផ្សព្វផ្សាយ​អំពី​វិធានការ​​​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ដោយ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ ព្រោះ​ពិភពលោក​នៅ​មិន​ទាន់​រក​ឃើញ​ថ្នាំ​ការពារ​មេរោគ​ដ៏​កាច​សាហាវ​នេះ​នៅឡើយទេ​។
ថ្លែងក្នុងពិធីនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល បាន​ពាំនាំ​នូវប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ដល់ កងកម្លាំងនគរបាលទាំងអស់ត្រូវខិតខំបំពេញការងារ ភារកិច្ច​តាម​ជំនាញ​រៀងៗ​ខ្លួន ពិសេស​ត្រូវខិតខំ​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ល្អ​ប្រសើរ​ផងដែរ៕SR

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២០

ខេត្តកំពង់ចាម៖ ក្នុង ឱកាស នាំយកទៀនចំណាំព្រះវស្សា និងគ្រឿងបរិក្ខា វេរប្រគេនព្រះសង្ឃ ចំនួន ០៤វត្ត ក្នុងក្រុងកំពង់ចាម ដែលបានរៀបចំឡេីងនៅវត្តខេមវន្តបឹងស្នាយ ស្ថិតក្នុង សង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២៨ខែមិថុនាម្សិលមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ដល់ប្រជាពលរដ្ឋ ឲ្យបន្តការប្រុងប្រយ័ត្ន និង ត្រូវ យកចិត្តទុកដាក់ថែទាំសុខភាព ឲ្យបានខ្ជាប់ខ្ជួន ទៅតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃជំងឺឆ្លងកូវីដ១៩ ខណៈដែលពិភពលោកមិនទាន់រកឃើញវ៉ាក់សាំងការពារនៅឡើយ។

ដូច្នេះ ដើម្បី ចៀសផុតពីជំងឺកូវីដ១៩ យើងទាំងអស់គ្នា ត្រូវតែចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសាកលនេះ។

លោក អភិបាលខេត្ត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានមានវិធានការ ត្រួតពិនិត្យនៅតាមព្រំដែន ចំពោះ អ្នកដំណើរដែលបានឆ្លងកាត់ តាមរយៈ ការត្រួតពិនិត្យសុខភាព និងការដាក់នៅ ដាច់ ដោយឡែក ជាពិសេស ប្រសិនបើរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ត្រូវបញ្ជូនទៅព្យាបាលភ្លាម។

សូមបញ្ជាក់ថា ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស អភិបាលខេត្ត ក៏បាននាំយកទេយ្យទាន និងគ្រឿងបរិក្ខា វេរប្រគេនព្រះសង្ឃទាំង ៤វត្ត ដោយក្នុង ១វត្តៗ មាន ៖ ទៀនព្រះវស្សា ១គូ ទេយ្យវត្ថុ ០១កញ្ចប់ ភ្ជាប់ថវិកា ១០ម៉ឺនរៀល ទឹកក្រូច០៥កេស តែ០៥កញ្ចប់ ស្ករស០៥គ.ក្រ ទឹកដោះគោខាប់០១កេស ទឹកសុទ្ធ០៥កេស អង្ករ១០០គ.ក្រ ត្រីខកំប៉ុង០៥យួរ ទឹកស៊ីអ៊ីវ០៥យួរ មី០១កេសធំ និងបច្ច័យ ១.២០០.០០០រៀល និងថវិកាលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចំនួន៥០ដុល្លារ ផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២០

ខេត្តកំពង់ចាម៖ដេីម្បីលើកស្ទួយដល់ផលិតផលរបស់​ប្រជាកសិករខ្មែរយើង អាជ្ញាធរ​ខេត្តកំពង់ចាម​ បាន​រៀបចំ​ផ្សារ​ចុង​សប្ដាហ៍​ឡើង​ ក្នុង​គោលបំណង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​កសិកម្ម​ ដេីម្បី​​លើក​កម្ពស់​ជីវភាព​គ្រួសារ​ប្រជាកសិករ​​ ក្នុង​ដំណាក់កាល​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ផងដែរ​។

ក្នុង​ឱកាស​ដែល​លោក​ អ៊ុន​ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​អញ្ជើញ​​ចុះ​ពិនិត្យ​ ​តាម​ស្តង់​ដែល​បាន​រៀបចំ​ឡើង​នៅ​មុខ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ចាម​ នាល្ងាច​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ​ លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានឲ្យដឹងថា ផ្សារចុងសប្តាហ៍ ដែល​មន្ទីរពាណិជ្ជកម្មខេត្ត​ បាន​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​សៅរិ៍​ ដល់​ថ្ងៃ​អាទិត្យ​ ទី​២៧-២៨​ ខែមិថុនា​ ឆ្នាំ​២០២០​ នៅ​មុខ​មន្ទីរ​ពាណិជ្ជកម្ម​ ស្រប​តាម​ដង​ផ្លូវ​មាត់​ទន្លេ​ ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ចាម​​ ជាគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ។

លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ បាន​បន្តថា ផ្សារចុងសប្ដាហ៍ គម្រោង អេម ខេត្តកំពង់ចាម​ បានចាប់ផ្តើមដំណើរការ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ពីម៉ោង ៣​ រសៀល រហូតដល់ម៉ោង ៨យប់​ ដែល​ត្រូវ​ធ្វើ​ឡើង​ជា​រៀងរាល់​សប្តាហ៍​ ដោយ​ដំបូង​មានចំនួន​១១តូប និងមានមុខទំនិញប្រមាណជា៤០មុខ/ប្រភេទ រួមមានបន្លែ​ ផ្លែឈើ​ ពងមាន់ សាច់មាន់ មាន់អាំង អង្ករ ផលិតផលដំឡូងមី រួមទាំងផលិតផលកែច្នៃ ជាច្រើនមុខទៀត​ ដែល​ជា​ផលិតផល​ខ្មែរ​ក្នុង​ខេត្ត​កំពង់ចាម​។ លោក​បន្តថា​ តាមការប៉ាន់ប្រមាណចំពោះការលក់ដាច់ ប្រមាណ ១,៦៩២ គ.ក នៃផលិតផលដែលបានយកមកលក់ សរុបប្រមាណ ២,២៥២ គ.ក​ ដែល​មានអតិថិជន ទិញមុខទំនិញទាំងនោះ ប្រមាណ ៧០០ នាក់។

លោក ឈាង បូរិន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សាធារណៈជន​ ឲ្យ​ចូលរួម​គាំទ្រ​ដល់គម្រោង​ផ្សារចុងសប្ដាហ៍ ដេីម្បី​លើកស្ទួយ​កម្រិត​ជីវភាព​​ ក៏​ដូចជា​ផលិតផលរបស់​ប្រជាកសិករខ្មែរយើង​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី ២៧ខែមិថុនាម្សិលមិញ បានអញ្ជើញចុះ ពិនិត្យលទ្ធផលនៃការសាងសង់ សួនច្បារចាប់ពីចំណុចកំពង់ស្រឡាង ចាស់រហូតដល់មុខសណ្ឋាគារមេគង្គ។
បេី​យោង​តាម​កិច្ចសន្យា​ស្តីពី​ការ​ងារ​កសាង​កែលម្អ​សួន​ច្បារ​មាត់​ទន្លេ​ក្នុង​កំពង់ចាម​ ចុះ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ​ ដែល​មក​ដល់​ពេល​នេះ​ ក្រុម​ជាង​បាន​បញ្ចប់​ដំណើរ​ការ​សាងសង់​សួនច្បារ​ តាម​ជំហាន​នីមួយៗជាស្ថាពរហើយ ដោយ​គោរព​បាន​ត្រឹម​ត្រូវ​តាម​គំរូ​ប្លង់​ និង​កិច្ចសន្យា​ ដែល​មាន​ការ​ងារ​មួយ​ចំនួន​ដូច​ជា​ ការ​ងារ​រៀបចំ​ខឿនច្រាំងទន្លេ​ ចាក់​ដី​ និង​រៀបចំ​ប្រព័ន្ធ​លូ​ ការងារ​រៀបចំ​ខឿន​ផ្លូវ​ និង​ចាក់​សាប​ (ផ្នែក​ក្រាល​ការ៉ូឡា​ជំនួស​ដោយ​ចាក់​សាប​ទាំង​អស់​)​ ការងារ​ដាំ​កូន​ឈើ​ ផ្កា​ ស្មៅ​ ការងារ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ ការងារ​រៀបចំ​បណ្តាញ​អគ្គិសនី​ បង្កោល​ភ្លេីង​ និង​អំពូល​ភ្លើង​ និង​ការ​ងារ​រៀបចំ​ និង​បំពាក់​សម្ភារសួនកុមារ។
ក្នុង​ការ​ចុះ​ពិនិត្យ​គម្រោង​​នេះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ធ្វើ​ការ​ផ្តាំផ្ញេី​ដល់​ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​ ធ្វេី​យ៉ាង​ណា​ត្រូវ​អនុវត្ត​ការងារ​នេះឲ្យ​បាន​ចប់​សព្វគ្រប់​តាម​កិច្ចសន្យា​ ដូច​ជា​ការ​ដាំ​ស្មៅ​លម្អ​ និង​ការ​ជួសជុល​កែលម្អ​នៅ​កន្លែង​ដែល​រងការ​ខូចខាត​មួយ​ចំនួន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page169 Page170 Page171 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!