Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មករា ២០២៥

ភ្នំពេញ​៖​នៅទីបំផុតចារកម្មរុស្សី បានចាប់ខ្លួនអតីតឧកញ៉ា ហេង សិទ្ធី នៅព្រំដែនប្រទេសរុស្សី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក កាលពីពេលថ្មីៗនេះ។

យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥​ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានប្រកាសមោឃភាព លិខិតឆ្លងដែនធម្មតា របស់ អតីតឧកញ៉ា ហេង សិទ្ធី ខណៈ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាឱ្យចាប់ខ្លួនផងដែរ។

សូមជម្រាបជូនថា​ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ​ បានចេញលិខិតមួយទៅកាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតា របស់ អតីតឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផលថា អតីតឧកញ៉ារូបនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឱ្យចាប់ខ្លួនពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។

ដោយឡែក​ពាក់ព័ន្ធ​ករណីខាងលេីនេះ​ដែរ លោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីត្រូវបានចោទពីបទ គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស តាមមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា​ ជុំវិញបញ្ហានេះ អាជ្ញាធរកម្ពុជា ក៏បានស្នើសុំ ប៉ូលីសអន្តរជាតិ អាំងទែប៉ូល (Interpol) កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ឱ្យដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងសេចក្តីជូនដំណឹងក្រហម ឬ និវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៥

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃអង្គារទី 14 ខែមករា ឆ្នាំ 2025 នេះបានបង្ហឡសំណេរនិងរូបភាពរំលឹកពីអតីតកាលកាន់តំណែងជានាយករដ្ឋមន្ត្រី។

សម្ដេចតេជោហ៊ុន សែន បានសរសេរថា៖
ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំដែលសភា
បោះឆ្នោតឲ្យខ្ញុំកាន់តំណែងជាប្រធាន
ក្រុមប្រឹក្សារដ្ឋមន្ត្រីដែលពេលនេះហៅ
ថានាយករដ្ឋមន្ត្រី (១៤មករា១៩៨៥-១៤
មករា២០២៥)បន្ទាប់ពីបំពេញតួនាទីជា
ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទី ពីខែកញ្ញាឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជម្ងឺនៅទីក្រុងមូស្គូនិងទទួលមរណភាពនាខែធ្នូ១៩៨៤។

មុនកាន់តំណែងជានាយករដ្ឋមន្ត្រីខ្ញុំ
កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា១៩៧៩ដល់ខែមិថុនា១៩៨១ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា១៩៨១ក្នុងវ័យ២៩ឆ្នាំខ្ញុំ
កាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងកាន់តំណែងជា
ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រីជាឧបនាយករដ្ឋមន្ត្រីនិងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។

សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំងរដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេលនេះមានរយៈពេល៤៦ឆ្នាំ ហើយនិងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេសនិងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ (១៩៧០-២០២៥)។

ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរ
ជីវិតការលំបាកបានគ្របដណ្តប់មិនតិច
ជាង៩០ភាគរយនោះឡើយ។

ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែងក្នុងសភាក្រោយជាប់ឆ្នោត ជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា(មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ)។ មូលហេតុដែលខ្ញុំលើកឡើងបែបនេះ
ដោយសាររដូវវស្សាឆ្នាំ១៩៨៤មានទឹក
ជំនន់ផងនិងរាំងស្ងួតផងដែលធ្វើឲ្យ
ប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។

អាទិភាពនៃការងារដំបូងរបស់ខ្ញុំគឺដោះស្រាយស្បៀង ជូនប្រជាជនដែលនេះគឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លីគឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន។ ខ្ញុំសូមបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ឆ្នាំ២៦ឆ្នាំ ៣២ឆ្នាំនិងចុងក្រោយ៧២ឆ្នាំដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់ខ្ញុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២៥

ប្រធានមន្ទីរបរិស្ថានចំនួន ៤ ខេត្តជុំវិញព្រៃឡង់ បានរបូតតំណែង ក្នុងនោះប្រធានមន្ទីរបរិស្ថានខេត្តមួយចំនួនទៀតក៏ត្រូវបានផ្លាស់ប្ដូរផងដែរ។ នេះបើតាមលិខិតរបស់ក្រសួងមុខងារសាធារណៈ ដែលត្រូវបានចែកចាយជាសាធារណៈនៅព្រលប់ថ្ងៃចន្ទនេះ។

នេះបើតាមលិខិតរបស់ក្រសួងមុខងារសាធារណៈ ដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកហ៊ុន ម៉ានី។

ខ-ស្នើសុំសម្រួលភារកិច្ចមន្ត្រីរាជការ ចំនួន ០៤នាក់ ពីប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន ដូចមានរាយនាមខាងក្រោម៖

១- លោក តុប កក្កដា ពីប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន

២- លោក ឆាយ ខួងសាវុធ ពីប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន

៣- លោក ស្រេង ជាហេង ពីប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន

៤- លោក សុង ច័ន្ទសុជាតិ ពីប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។

ខ្ញុំបាទសូមគោរពអនុញ្ញាតបញ្ជាក់ជូនថា ការស្នើសុំតែងតាំងប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត ខាងលើ ជាការ ស្នើសុំតែងតាំងក្នុងមុខតំណែងដដែលឡើងវិញ ចំនួន ១៨នាក់ និងតែងតាំងក្នុងមុខតំណែងថ្មី ចំនួន ០៦នាក់ ជំនួសប្រធានមន្ទីរ បរិស្ថានខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ និងខេត្តក្រចេះ ដែលត្រូវបានសម្រួលភារកិច្ច ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។ ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ត្រូវបានតែងតាំងឱ្យកាន់ មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ សាមីក្រសួងពុំទាន់បានស្នើសុំតែងតាំងថ្មីដោយត្រូវអនុវត្តតាម បែបបទនីតិវិធីនៃការតែងតាំងប្រធានមន្ទីរនៅពេលក្រោយ។

បន្ទាប់ពីបានពិនិត្យ ផ្ទៀងផ្ទាត់ឯកសារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធរួចមក ក្រសួងមុខងារសាធារណៈ យល់ឃើញថា គួរឯកភាពតាមការស្នើសុំខាងលើ។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេចធិបតីនាយករដ្ឋមន្ត្រី មេត្តាពិនិត្យ សម្រេច និងផ្តល់អនុសាសន៍ណែនាំ ដោយសេចក្ដីអនុគ្រោះបំផុត។

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២៥

កម្ពុជាទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤

– ក្នុងឆ្នាំ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០នាក់ និងករណីស្លាប់ ៩៩នាក់

– ឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួន ១៨ ៩៨៧នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬថយ ៤៦% និងករណីស្លាប់ ៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣នាក់ ឬថយ ៥៤%។

បើប្រៀបធៀបនឹងចំនួនករណីជំងឺគ្រុនឈាមដែលបានព្យាករណ៍ដោយកម្មវិធីជាតិ ថាឆ្នាំ២០២៤ នេះជាឆ្នាំដែលអាចមានការរាតត្បាតជំងឺគ្រុនឈាមចំនួនប្រមាណ ៧៥ ០០០ករណីឈឺ មានន័យថា ឆ្នាំនេះបានកាត់បន្ថយ ករណីឈឺរហូតដល់ប្រមាណ ៥៦ ០០០នាក់ ស្មេីនឹងថយចុះប្រមាណជិត ៤ដងធៀបនឹងចំនួនព្យាករណ៍រាតត្បាត។

ការធ្វើបុរេសកម្មក្នុងការទប់ស្កាត់ការរីករាលដាលការចម្លងជំងឺគ្រុនឈាម ជាបទពិសោធន៍ចម្បងដែលចូលរួមចំណែកធ្វេីឱ្យទទួលបានជោគជ័យដ៏ធំ ក្នុងការកាត់បន្ថយបន្ទុកជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ នេះ ក្រោមការដឹកនាំរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាដេីមអាណត្តិទី៧នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២៥

«មិត្តអ្នកអាន» លោក រ៉េន អាទិត្យសិលវតា៖ លោក សម រង្ស៊ី នៅពីក្រោយឃាតកម្មលោក លិម គឹមយ៉ា យ៉ាងច្បាស់ក្រឡែត!

លោកសម រង្ស៊ី នៅពីក្រោយឃាតកម្ម ឯកឧត្ដម លីម គីមយ៉ា យ៉ាងច្បាស់ក្រឡែត! យោងតាមមូលហេតុខាងក្រោម៖

១-លោក លីម គីមយ៉ា គឺជាសមាជិកអតីតគណបក្សប្រឆាំងដែលមាននិន្នាការជាមួយលោកកឹម សុខា មិនមែនសម រង្ស៊ី

២-លោក លីម គីមយ៉ា មិនសប្បាយចិត្តនឹងនយោបាយដឹកនាំបន្តរបស់ សម រង្ស៊ី រហូតដល់មានការបង្ហោះជាសាធារណៈពី សម រង្ស៊ី

៣-លោក សម រង្ស៊ី បារម្ភថានឹងបាត់បង់ប្រជាប្រិយភាពនយោបាយ និងគ្មានអង្គហេតុដើម្បីប្រឆាំងបន្ត

ដូច្នេះ លោក សម រង្ស៊ី បានសហការជាមួយនឹងគណបក្សប្រឆាំងនៅប្រទេសថៃ ដើម្បីបង្កើតព្រឹត្តិការណ៍នេះឱ្យផ្ទុះទាំងនយោបាយក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ធ្វើយ៉ាងណា៎គណបក្សដែលកំពុងកាន់អំណាចបាត់បងការគាំទ្រ ឬចោទប្រកាន់គណបក្សកាន់អំណាចនៅពីក្រោយ ការសម្លាប់នេះ។

នៅក្នុងប្រទេសថៃ ប្រធានបទដ៏ក្ដៅរបស់គេគឺ រដ្ឋាភិបាលដឹកនាំដោយកូនស្រីរបស់លោក ថាក់ស៊ីន គ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា បែរជាឪពុកជាអ្នកដោះស្រាយវិញ ចំណែកឯ ប្រធានបទដ៏ក្ដៅគគុកនៅក្នុងប្រទេសកម្ពុជាវិញ ថ្នាក់ដឹកនាំរដ្ឋាភិបាលជាអ្នកនៅពីក្រោយការសម្លាប់លោក លីម គីមយ៉ា ។

ដោយឡែក ក្នុងករណីនេះ លោកសម រង្ស៊ី បានបង្កើតអង្គហេតុនេះឡើងមក បើទោះបីជា លោកលីម គីមយ៉ា ជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិយ៉ាងនេះផង ហើយលោក លីម គីមយ៉ា ក៏មិនស្ថិតក្រោមបញ្ជានយោបាយរបស់ខ្លួនផង ក៏បង្កើត និងឈរនៅពីក្រោយការសម្លាប់លោក លីម គីមយ៉ា​ យ៉ាងព្រៃផ្សៃហើយ បោះដុំភ្លើងនយោបាយនេះ មកកម្ពុជា ជាពិសេសគំនុំចាញ់នយោបាយសម្ដេចតេជោផង ក៏សម្រេចចោទប្រកាន់សម្ដេចតេជោម្ដងហើយម្ដងទៀត (គឺធ្វើនយោបាយគំនុំ មិនគិតពីប្រយោជន៍ជាតិ)។

ចំណែកឯការចោទប្រកាន់ ឯកឧ.ឃួង ស្រេង វិញ ព្រោះដោយខឹងអភិបាលរាជធានីភ្នំពេញ ទាញសមាជិកសកម្មជននយោបាយរបស់ខ្លួនចុះចូលនឹងគណបក្សប្រជាជនជាច្រើននាក់ ទើបទាញ អភិបាលរាជធានី ចូលក្នុងអង្គហេតុនេះ ដើម្បីធ្វើឱ្យសកម្មជននយោបាយប្រឆាំងរបស់ខ្លួនមិនហ៊ានចុះចូលនឹងគណបក្សកាន់អំណាច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៥

ក្រសួងការពារជាតិ បានសំណើតម្រូវការពលទាហានថ្មី ចំនួន (២០០២នាក់) លើគម្រោងសេចក្ដីត្រូវការចាំបាច់ ចំនួន (៧.៨៧០នាក់) ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការនិងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

នេះបើតាមលិខិតរបស់ក្រសួងការពារជាតិ ចុះហត្ថលេខាដោយឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ គោរពជូនសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ទើបទទួលបាននៅថ្ងៃ ១០ខែមករា ឆ្នាំ២០២៥នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៥

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃសុក្រ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈដូចខាងក្រោម៖

១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
២-ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។
៣- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៥។
៤- ផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២៥

ភ្នំពេញ៖អ្នកឧកញ៉ា​ ហ៊ុន​ តូ​ ចេញ​សេចក្ដី​បញ្ជាក់ ជូនសាធារណជន​ និងបាន​បដិសេធ​រាល់ការ​ចោទប្រកាន់​ដោយគ្មាន​ភស្តុតាង​ពីសំណាក់​បុគ្គល​ឈ្មោះ​ ហេង​ សិទ្ធី​។

អ្នកឧកញ៉ា​ ហ៊ុន​ តូ​ បាន​ត្រៀមរួចជាស្រេច​ក្នុង​ការប្ដឹងបកត្រលប់ទៅវិញ​ និង​ តតាំង​ក្ដី​ជាមួយ​បុគ្គល​ឈ្មោះ​ ហេង​ សិទ្ធី​ ដេីម្បី​ការពារ​សិទ្ធិ​ ភាពត្រឹមត្រូវរបស់​អ្នកឧកញ៉ា​នៅចំពោះ​មុខច្បាប់​។ នេះបើតាមលិខិតចុះហត្ថលេខាដោយអ្នកឧកញ៉ាហ៊ុន តូ ដែលអាខោនហ្វេសប៊ុកលោកផែង វណ្ណៈ បានផ្សព្វផ្សាយនៅមុននេះបន្តិច។ សុំអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២៥

ក្រោយពេលដែលលោកខ័ណ្ឌ ចាន់សុផល បានបង្ហោះរូបភាពនិងវីដេអូសរសេរបង្ហាញពីជំងឺដែលលោកធ្លាប់ដើរផឹកស៊ីកន្លងមកដោយបានសុំអំពាវនាវដល់យុវជនសុំកុំប្រព្រឹតនូវការផឹកស្រាដែលនាំឲ្យខូចសុខភាព។ សំណេររបស់លោកខ័ណ្ឌ ចាន់សុផល មានការគាំទ្រយ៉ាងខ្លាំងរហូតដល់ក្រុមប្រឆាំងមួយចំនួនបានយកវីដេអូរបស់លោកទៅបង្ហោះវាយប្រហារមកលើរូបលោកវិញ។

យ៉ាងណាមិញតាមរយៈទំព័រហ្វេសប៊ុករបស់លោកខ័ណ្ឌ ចាន់សុផល បានសរសេរថា៖ ពួកនាងជេរបានលុយ ក៏នាំគ្នាប្រឹងជេរទៀតទៅ ខ្ញុំជូនពរ ហើយ កុំនាំគ្នាគិតរកការងារធ្វើ ! ពាក្យចាស់លោកពោលថា៖ ឲ្យ១មក ១០ ឲ្យ ១០ មក ១០០ ! អាពួកជេរ និង អ្នកសុំទានដូចតែគ្នា ! ឲ្យដល់ងាប់ពីខ្លួន ក៏មិនចេះអស់ដែរ ដូចព្រះវេសន្តរ បរិច្ចាគទានដំរីស ១គូរតំណាងឲ្យប្រទេសជាតិទៅ ស្មូមជូរជក់ រហូតអស់ពីខ្លួន និង អស់ទាំងកូន ប្រពន្ធរាជបាល្ល័ង ក៏មិនត្រូវល្មមចិត្តអ្នកស្មូមឡើយ។

នាង Hy Sokha យករូបខ្ញុំទៅបង្ហោះដោយសសេរ រៀបរាប់ពីរឿង អ្នកជេរបានលុយ អ្នកគាំទ្រ ដេកឈឹអត់លុយ សម្តេចធ្វើមើលមិនឃើញ។

ខ្ញុំប្រាប់នាងវិញថា Facebook ដើមឡើយតំបូងគេ ចេញតតាំងការពារ CPP ជាង ៣អាណត្តិហើយគឺខ្ញុំនិងឯង ហើយក៏ជាអ្នកផ្តើមតំបូងគេផងដែរ ដែលមានគំនិតរួបរួមខ្មែរ នៅក្រៅប្រទេស ឲ្យ ជួបជុំជាមួយសម្តេចតេជោ ហ៊ុនសែន តាមរយៈសម្តេចធិបតី ហ៊ុនម៉ាណែត ដោយខ្មែរនៅក្រៅប្រទេស ឆាតមកខ្ញុំចង់ចូលរួមជីវភាពនយោបាយ និងបាន បាយសាមគ្គី ជាមួយថ្នាក់ដឹកនាំ។ ដោយសារតែការងារ សម្តេចធិបតី មមារញឹកការងារ មិនអាចជួបអ្នកក្រៅប្រទេស បាយម្តងម្នាក់ៗបាន លោកក៏សម្រេចបង្កើត ក្រុមការងារ ចាត់តាំង ទំនាក់ទំនងជាមួយបងប្អូនយើងក្រៅប្រទេសដល់សព្វថ្ងៃ ។

ហើយការដែលខ្ញុំឈឺបង្ហោះជាសារដាស់តឿន ឲ្យកុលបុត្រ កុលធីតាខ្មែរ រឿងឥទ្ធិពលសុរា វាធ្វើឲ្យខូចសុខភាព រាំរៃ ធ្ងន់ធ្ងរ គឺឲ្យបឈ្ឈប់ការទទួលទានគ្រឿងស្រវឹង ប្រយ័ត្នធ្ងន់ធ្ងរដូចខ្ញំ ។ មិនមែនន័យចេតនា ធ្វើឲ្យនរណាម្នាក់អាណិត ហើយទៅសុំលុយគេនោះទេ!

ខ្ញុំចែករំលែក ការដាស់តឿន ខ្ញុំបានកសាងបុណ្យច្រើនណាស់ សម្រាប់ខ្លួនឯងនិងសង្គមជាតិ ! មិនមែនជេរមេដឹកនាំ ចង់បានលុយ ដូចពួកនាង នៅទឹកចុងក្រោយនោះទេ ! សម្រាប់ខ្ញុំ ក៏ដូចជាបងប្អូនទូទៅ មានការរអែងចិត្តណាស់ រឿងហា៎មាត់សុំ ឬខ្ចីនរណាម្នាក់ បើគេឲ្យវាគ្រាន់ មុខមានភ្លី! តែបើគេមិនឲ្យ ថោកខ្មាស់គេជាងស្អីទៀត។

ដូច្នេះ អ្នកស្គាល់ខ្ញុំ រាប់សិបឆ្នាំ កម្រឃើញខ្ញុំហាមាត់ ខ្ចីលុយ ឬ សុំណាស់! បើអត់លុយ ឈឺសុខ៧០ដេកងាប់ ឬរត់រកគ្រូខ្មែរវិញ ឲ្យទៅសុំ នរណាម្នាក់ពិបាកហាមាត់ណាស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២៥

សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីញរំព្ញកលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៥)

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២៥

ភ្នំពេញ៖កាលពីវេលាម៉ោង ០០និង៣០នាទី យប់ឈានចូល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយ ជនសង្ស័យមួយក្រុមជិះម៉ូតូ ០៥គ្រឿង បានធ្វើសកម្មភាពយកដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស ខ្នង និងដៃឆ្វេង នៅចំណុចមុខភោជនីយដ្ឋានម្លប់ធ្នង់ ផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ភ្លាមៗនោះដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ កំពុងល្បាតត្រួតពិនិត្យក្រុមក្មេងទំនើងក្នុងភូមិសាស្ត្រខណ្ឌ នៅក្បែរនោះដែរបានឃើញ ក៏ធ្វើការប្រដេញរហូតឃាត់ខ្លួនជាក់ស្ដែងបានក្មេងទំនើងចំនួន ០៣នាក់ រួមមាន ១-ឈ្មោះ ពៅ ម៉េងហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ រិទ្ធ ជានី ភេទប្រុស អាយុ១៧ឆ្នាំ, ៣-ឈ្មោះ វង្ស ចិត្រា ភេទប្រុស ១៦ឆ្នាំ នាំយកមកស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់ការតាមនីតិវិធី ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។

វត្ថុតាងចាប់យកមានដូចជា៖ កាំបិតផ្គាក់ ចំនួន ០១ដើម, ម៉ូតូ ០២គ្រឿង ១-ម៉ាកបីត ពណ៌ក្រហម-ស ស្លាកលេខ ភ្នំពេញ 11B-5909, ២-ម៉ាកហុងដា សេ១២៥ ស៊េរី០១៩ ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ 1G-4757។

ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៣នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានចូលរួមជាមួយបក្ខពួកផ្សេងទៀត ប្រព្រឹត្តអំពើហិង្សាខាងលើ ប្រាកដមែន។

ក្មេងទំនើងទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មករា ២០២៥

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនទាន់បញ្ជាក់លម្អិត ជុំវិញការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា លោកបានឃើញបណ្ដាញព័ត៌មានសង្គមនានា ក្នុងរយៈពេល២ថ្ងៃនេះ ធ្វើការផ្សព្វផ្សាយអំពីការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។

ខ្ញុំបាទ សូមគោរពជម្រាបជូនថា មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ បាននឹងកំពុងអនុវត្តនីតិវិធី ស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស ដោយមានការសម្របសម្រួលពីតំណាងអយ្យការ។ ករណីស៊ើបអង្កេតនេះ មិនទាន់បានបញ្ចប់ ហេតុដូច្នេះការផ្តល់ព័តមានជាសាធារណៈ មិនអាចបានទេ។

កងរាជអាវុធហត្ថ នឹងធ្វើសេចក្តីប្រកាព័ត៌មានជូនសាធារណៈ បន្ទាប់ពីអនុវត្តនីតិវិធីបានបញ្ចប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page16 Page17 Page18 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×