Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២០

ខេត្តកំពង់ចាម៖គម្រោងមូលនិធិឃុំ-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ចំនួន៥គម្រោង​​ ស្មើ​នឹង​៥ឃុំ​ របស់​ស្រុក​កងមាស​ ត្រូវ​បាន​ប្រកាស​ដាក់​ដេញ​ថ្លៃ​ ដេីម្បី​អនុវត្ត​ការ​ងារ​សាងសង់​​​​ នាព្រឹក​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅ​សាលា​ស្រុក​កងមាស​​​​​​​​​ ក្រោម​វត្តមាន​​លោក​ លោក​​​ ម៉ុក​ រ៉ាសឿន​ អភិបាល​រង​ស្រុក​កងមាស​ លោក​ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​ និង​លោក​ពោយ​ សុខជា​ នាយក​រង​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្ត​ ព្រមទាំង​គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​។
ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក​ ម៉ុក​ រ៉ាសឿន​ បាន​ធ្វើ​ការ​សំណូមពរ​ដល់​គណៈកម្មការ​លទ្ធកម្ម​ និង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការទាំងអស់​ ​ត្រូវ​អនុវត្ត​ការ​ងារ​គម្រោង​ឲ្យ​​មាន​តម្លាភាព​ ហេីយ​ធ្វើ​ការ​សាងសង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​ជា​សាធារណៈ​។
ក្នុង​នាម​តំណាង​ឲ្យ​អាជ្ញាធរ​ខេត្តកំពង់ចាម​ លោក​ ឡី​ មិច​ មាន​មតិ​លេីក​ឡើង​ថា​ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីតម្លាភាព និងចៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុង​អំឡុងពេលដំណើរការនីតិវិធីដេញថ្លៃ ជាពិសេស​ត្រូវ​លុបបំបាត់​ឲ្យ​ខានតែបាន ចំពោះជនឆ្លៀតឱកាស ដោយឡែកអ្នកទទួលការ ដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរព​ឲ្យ​បានត្រឹមត្រូវ ទៅតាម​បទដ្ឋាន​លក្ខខណ្ឌបច្ចេកទេស និងរយៈពេលកំណត់ នៃកិច្ចសន្យា។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៥ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំពាមជីកង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៥០ គ.ម ទទឹង៥ម កម្រាស់០.១៥ ម នៅភូមិសំបួរមាស(ក)​ ។
២-ឃុំ​ព្រែក​កុយ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៦២៥ គ.ម ទទឹង ៥ម នៅភូមិគោហេរ​ ។
៣-ឃុំ​រកា​គយ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.១២៥ គ.ម ទទឹង​ ៤ម នៅភូមិស្វាយតាហែន​ ។
៤-ឃុំ​រកា​អា​រ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៦៧៥ គ.ម ទទឹង ៤ម នៅភូមិព្រែកលីវទី៤​ ។
៥-ឃុំ​ស្តៅ​ សាងសង់ផ្លូបបេតុងអាមេ ប្រវែង ០.៥៣៦ គ.ម ទទឹង​ ៤ម នៅភូមិស្តៅ​ ។
ដោយ​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នោះ​ ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ទាំង​៥ឃុំ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ទាំង​​៥គម្រោង​ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើដល់​ក្រុមហ៊ុន​​អ្នក​ទទួល​ការ​ទាំង​នោះ សូម​ឲ្យ​​​​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ធ្វើ​ឲ្យ​​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ ជាប្រយោជន៍​ដល់​ការ​ប្រើប្រាស់​​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក​​​ ប៊ិន​ ឡាដា​ អភិបាល​ស្រុក​កំពង់សៀម​ នាព្រឹក​ថ្ងៃ​ទី​៧​ ខែកក្កដា​​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​ចូលរួម​ដំណើរ​ការដាក់​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ចំនួន៥គម្រោង​​ ស្មើ​នឹង​៥ឃុំ​ ដែល​បាន​ធ្វេី​ឡើង​​​នៅ​សាលា​ស្រុក​កំពង់សៀម​​​​​​​​ ក្រោម​វត្តមាន​​លោក​ ពោយ​ សុខជា​ នាយក​រង​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្តកំពង់ចាម​​​ ដោយ​មាន​ការ​ចូលរួម​ពី​ អភិបាល​រង​ស្រុក​ គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក​ ប៊ិន​ ឡាដា​ ​​​ បាន​ធ្វើ​ការ​សំណូមពរ​ដល់​គណៈកម្មការ​លទ្ធកម្ម​ និង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ទាំងអស់​ សូម​ឲ្យ​ការអនុវត្ត​គម្រោង​ធ្វើ​យ៉ាងណា​ ​ត្រូវ​ឲ្យ​​មាន​តម្លាភាព​ ហេីយ​ធ្វើ​ការ​សាងសង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង។
ជាមួយ​គ្នា​នោះ​ ពោយ​ សុខជា​ ក៏បាន​ស្នើដល់ក្រុមហ៊ុនអ្នកទទួលការទាំងអស់ ឲ្យ​​មានការគោរព​តាម​ក្រមសីលធម៌​នៃ​ការ​ដេញ​ថ្លៃ​ ​និង​កុំ​បង្ក​ភាព​រញ៉េរញ៉ៃ​ក្នុង​កំឡុង​ពេល​ដាក់​ដេញ​ថ្លៃ​ ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ក៏​អាចមាន​សិទ្ធិ​ចូល​រួម​ពិនិត្យ​ការ​ដេញ​ថ្លៃ​នេះ​ដែរ​ តែ​មិន​មាន​សិទ្ធិ​រារាំង​ ឬ​ចាត់ចែង​លេី​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​នោះ​បាន​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៥ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​កោះ​រកា​ សាងសង់​ផ្លូវបេតុងអាមេ ប្រវែង ០.៤២៥ គ.ម ទទឹង ៤ មែត្រ កម្រាស់០.១៥ម៉ែត្រ​ នៅភូមិកោះគល់(១)​ ។​
២-ឃុំ​រអាង​ សាងសង់​ផ្លូវបេតុងអាមេ ប្រវែង ០.៤៨០គ.ម ទទឹង ៤ មែត្រ នៅភូមិទួលរកា និងភូមិរអាងលើ​ ។
៣-ឃុំគគរ​ សាងសង់​ផ្លូវបេតុងអាមេ ប្រវែង ០.៣៦៦ គ.ម ទទឹង ៤ មែត្រ នៅភូមិគគរ១​ ។
៤-ឃុំ​រំចេក​ សាងសង់​ផ្លូវបេតុងអាមេ ប្រវែង ០.៥១០ គ.ម ទទឹង ៣ មែត្រ នៅភូមិរំលេច​ ។
៥-ឃុំ​ក្រឡា​ សាងសង់​ផ្លូវបេតុងអាមេ ប្រវែង ០.៥១៦ គ.ម ទទឹង ៤ មែត្រ នៅភូមិត្រពាំងជ្រៃ​ ។

ដោយ​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នោះ​ ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ទាំង​៥ឃុំ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ទាំង​​៥គម្រោង​ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើដល់​ក្រុមហ៊ុន​​អ្នក​ទទួល​ការ​ទាំង​នោះ សូម​ឲ្យ​​​​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ធ្វើ​ឲ្យ​​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ ជាប្រយោជន៍​ដល់​ការ​ប្រើប្រាស់​​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កក្កដា ២០២០

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក​​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ ថ្នាក់ដឹកនាំ​ដែលល្អ​ គឺត្រូវ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ច្នៃប្រឌិត​ និង​ភាព​ប៉ុនប្រសព្វ ប៉ុន្តែ​មិន​​អាស្រ័យ​លើ​ខ្លួនឯង​តែ​ម្នាក់​​ទេ​ គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​សហការ​ពី​មន្ត្រី​ក្រោម​ឱវាទ​ផង​ដែរ​។ ព្រោះ​ថា​ការ​យកចិត្ត​ទុកដាក់​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ គឺជា​គន្លឹះដ៏​សំខាន់​ ដើម្បី​កៀរគរ​ប្រមែប្រមូល​នូវ​កម្លាំង​សរុប​ មធ្យោបាយ​សរុប​ វិធាន​ការ​សរុប​ ជួយ​ដោះ​ស្រាយ​របស់​អង្គភាព​ ហើយ​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​យេីង​គោរព​ និង​មាន​ស្មារតី​ចូលរួម​បំពេញ​ការងារ​ប្រកប​ដោយ​ឆន្ទៈ​ខ្ពស់​។
ថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រកាសចូលកាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​ លោកស្រី​​ វេជ្ជបណ្ឌិត​ អ៊ឹង​ កន្ថាផាវី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ និង​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ប្រតិភូ​អមដំណើរ​ អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​ ​មន្ទីរ​ អង្គភាព​ ​អភិបាល​ក្រុង​-ស្រុក​ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​។ ​

លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​លេីក​ឡើង​ថា​ បច្ចុប្បន្ននេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំពុង​កំណែទម្រង់​ស៊ី​ជម្រៅ​គ្រប់​ជ្រុងជ្រោយ​នោះ​ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​មន្ទីរ​ជំនាញ​ ត្រូវ​តែ​មាន​ការ​ធានា​រ៉ាប់រង​នូវតួរនាទី​ និង​ភារកិច្ច​ស្នូល​របស់​អង្គភាព​ គឺជា​ប្រការ​សំខាន់​ ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​ នឹង​បំពេញ​តួនាទី​ ភារកិច្ច​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​ប្រចាំ​ គ្រប់​ពេល​វេលា​ និង​ហ្មត់ចត់​បំផុត​។
លោក​ស្រី​ប្រធាន​មន្ទីរ​ ដែល​ទើប​ទទួល​បាន​ការ​ប្រគល់​ភារកិច្ច​ថ្មី​ ត្រូវ​ខិតខំ​បំពេញ​ការងារ​ឲ្យ​អស់​ពី​សមត្ថភាព​ លទ្ធភាព​ ទេពកោសល្យ​ ការ​ប៉ិនប្រសប់​ និង​គំនិត​ច្នៃប្រឌិត​ខ្ពស់​រស់​រវើក​ ក្នុង​ស្មារតី​យក​ចិត្ត​ទុកដាក់​ ​ក្នុង​ការ​​ដឹកនាំ​ និង​ភាពទទួល​ខុសត្រូវ​ខ្ពស់​។ ​

លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ ក៏បានធ្វើការណែនាំដល់ប្រធានមន្ទីរថ្មី ត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង​ឲ្យ​បានល្អ ដើម្បីធានានិរន្តរភាពការងារប្រកបដោយប្រសិទ្ធភាព និងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំមន្ត្រីរាជការក្រោមឱវាទ​ឲ្យ​បានល្អប្រសើរ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវមានការសហការល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពនានា ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្ត​ឲ្យ​កាន់តែមានការរីកចម្រើន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោកឧបនាយក​រដ្ឋមន្ត្រី​ យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកស្រី ព្រមទាំង​បុត្រា​ បុត្រី​ រួមជាមួយ លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែកក្កដា​ ម្សិលមិញបានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន០៩វត្ត និមន្ត​មក​ពី​វត្ត​ក្នុង​ក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកកោះសូទិន។

ដោយក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សា ​ទេយ្យទាន​ រួមជាមួយ​ថវិកា២០០ដុល្លារ​ និង១៨ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន។ ដោយឡែក​លោកយាយ​ លោក​តា​ ពុទ្ធបរិស័ទ​ ចំនួន៥៣នាក់​ ក្នុងម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន៣ម៉ឺនរៀល គ្រូអាចារ្យធំ ចំនួន២នាក់ក្នុងម្នាក់១០ម៉ឺនរៀល រួមទាំងតាអាចារ្យ អញ្ជើញមកពីតាម វត្តផ្សេងៗក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២០

ខេត្តកំពង់ចាម៖ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសមាគមនារីកម្ពុជា ដើម្បីសន្ភិភាព និងការអភិវឌ្ឍន៍សាខាខេត្ត និង​លោកស្រី​ ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម
នៅថ្ងៃទី០៤ កក្កដាម្សិលមិញ ​ បាន​នាំយកបច្ច័យ និងទៀនចំណាំព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃ នៅវត្តខែលជ័យ ស្រុកកំពង់សៀម និងវត្តស្វាយទាប ស្រុកចំការលើ។
ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោកស្រី​ ស្រី គឹមឆយ តំណាងរាស្រ្តមណ្ឌលកំពង់ចាម ព្រមទាំង លោកស្រី​ សមាជិកក្រុមប្រឹក្សាខេត្ត និងសហការី ជាច្រើនរូបទៀត។
សូមបញ្ជាក់ថាបច្ច័យ គ្រឿងបរិក្ខា និងទៀនចំណាំព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តចំនួន២គឺ៖ ១.វត្តខែលជ័យ ផ្កាស្រស់ ៤កន្ត្រក់ សាដក់៨ អង្ករ៨បេ ទៀន២គូ ទឹកសុទ្ធ២កេស ទឹកក្រូច៨កេស ទឹកត្រី១៥យួរ ទឹកស៊ីអ៊ីវ១៥យួរ មី១០កេស ត្រីខ១២យួរ បច្ច័យកសាងវត្ត ២លាន៥សែនរៀល និងជូនថវិកាតាយាយ១លានរៀល ២.វត្តស្វាយទាប ផ្កាស្រស់ ៤កន្ត្រក់ សាដក់៨ អង្ករ៨បេ ទៀន២គូ ទឹកសុទ្ធ២កេស ទឹកក្រូច ៨កេស ទឹកត្រី ១៥យួរ ទឹកស៊ីអ៊ីវ១៥យួរ មី ១០កេស ត្រីខ១២យួរ បច្ច័យកសាងវត្ត២លាន៥សែនរៀល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page167 Page168 Page169 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!