Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២០

ខេត្តកំពង់ចាម​៖ដើម្បី ផ្គត់ផ្គង់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍សាខាខេត្តកំពង់ចាម និង​លោកស្រី​ ស្រី គឹមឆយ​ អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម រួម​ជាមួយ​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត​ បាននាំយកសម្ភារបរិក្ខា ជាគ្រឿងឧបភោគ បរិភោគ និងថវិកាប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តកោះកែវ និងវត្តគង្គារាម (ហៅវត្តចុងបឹង) ស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោកស្រី​ ស្រី គឹមឆយ  មានប្រសាសន៍ថាថ្ងៃនេះ លោកជំទាវផ្ទាល់ ក៏ដូចជាលោកជំទាវជាអ្នកតំណាងរាស្ត្រដូចគ្នា រួមជាមួយ សាខាសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍សាខាខេត្តកំពង់ចាម និងសប្បុរសជននានា បានបរិច្ចាកនូវធនធានផ្ទាល់ខ្លួននាំនូវសម្ភារបរិក្ខា ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ជាពិសេស ការជួយទំនុកបម្រុង ដល់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស នៅវត្តកោះកែវ និងវត្តគង្គារាម។ ដែលក្នុង១វត្តៗមាន៖ អង្ករមី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធ និងថវិកា១.២០០.០០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក​អ៊ុន ចាន់ដា អភិបាលខេត្ដ​កំពង់ចាម​ បានចាត់ទុកថា ការដាំដើមឈើឲ្យបានច្រើន គឺជាផ្នែកមួយ នៃការកាត់បន្ថយ នៃការបម្រែបម្រួលអាកាសធាតុ ក៏ព្រោះតែព្រៃឈើមួយចំនួន ត្រូវបានរិចរឹល ដោយសារការកាប់បំផ្លាញ របស់មនុស្ស ។ លើសពីនេះទៀតនោះ ព្រឹត្តិការណ៍នេះ ក៏បានរួមចំណែកក្រើនរំលឹក ឲ្យមានការចូលរួមពីគ្រប់សមាសភាគ ទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាយុវជនជំនាន់ក្រោយៗ ឲ្យចេះស្រឡាញ់ដើមឈើ ពីព្រោះថា នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង មានដើមឈើច្រើនប្រភេទ ដែលទាមទារឲ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមថែរក្សាអភិរក្ស ។ ក្រៅពីនោះ ដើមឈើ ដែលយើងបានដាំនាថ្ងៃនេះ ជាផ្នែកមួយ ក្នុងការរួមចំណែកលើកកម្ពស់នូវសោភ័ណ្ឌភាពក្រុង ជាពិសេស វាក៏ជាទីម្លប់ សម្រាប់មនុស្សទូទៅ បានជ្រកកោន នាពេលអនាគត។
ជាមួយ​គ្នា​នោះ​ លោក​​អភិបាលខេត្ត​ ក៏​បាន​អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្កកំពង់ចាម ចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា ហើយ​ត្រូវស្រឡាញ់​ និងអភិរក្សធនធានធម្មជាតិ​ព្រៃឈើ​ សម្រាប់មនុស្សជាតិគ្រប់ជំនាន់ផងដែរ។
សូមបញ្ជាក់ថាអាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកមិញ​ លោក​ ​ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ លោក​ អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចា​មមន្ត្រីរាជការ មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និងអាជ្ញាធរមូលដ្ឋាន​ ដាំកូនឈើ ព្រះរាជទាន ដោយព្រះករុណាព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសួនច្បារ មុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តកំពង់ចាម​​៖លោក​​​ ស៊ីម​ គង់​ អភិបាល​ស្រុក​ស្រីសន្ធរ​​ នាព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា​​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​ចូលរួម​ក្នុង​​ការដាក់​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ចំនួន៥គម្រោង​​ ស្មើ​នឹង​៥ឃុំ​ ដែល​បាន​ធ្វេី​ឡើង​​​នៅ​សាលា​ស្រុក​ស្រីសន្ធរ​​​​​​​​​ ក្រោម​វត្តមានលោក​ ​ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​​ លោក​ ប្រាក់​ ទិត្យ​ នាយក​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្ត ដោយ​មាន​ការ​ចូលរួម​ពី​ អភិបាល​រង​ស្រុក​ គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ និង​មន្ត្រី​ពាក់ព័ន្ធ​ រួម​នឹង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ អភិបាល​ស្រុក​ស្រីសន្ធរ​ បាន​ធ្វេី​ការ​សំណូមពរ​ដល់​តំណាង​ក្រុម​ហ៊ុន​​ទាំង​អស់​ ឲ្យ​គោរព​តាម​ក្រមសីលធម៌​ផ្ទៃក្នុង​របស់​អ្នក​ទទួល​ការ​ និង​កុំ​ឲ្យ​មាន​ការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពេី​ពុករលួយ​​ ដោយឡែក​អ្នក​ដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរព​ឲ្យ​បានត្រឹមត្រូវ ទៅតាម​បទដ្ឋាន​លក្ខខណ្ឌបច្ចេកទេស និងរយៈពេលកំណត់ នៃកិច្ចសន្យាផងដែរ។

នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ស្រុក​ស្រីសន្ធរ​ ដែល​បាន​រៀបចំ​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ និង​របៀបរៀបរយ​ល្អ​ ព្រមទាំង​បាន​សំណូមពរ​ដល់​អ្នក​ទទួល​ការ​ ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​លុបបំបាត់នូវ​ភាព​អនាធិបតេយ្យ​ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ឆ្លៀត​ឱកាស​មួយ​ចំនួន​ទៀត​ផង។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៥ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំកោះ​អណ្តែត​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤០០ គ.ម ទទឹង៤.៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិក្រូចសើច​ ។
២-ឃុំ​ជីបាល​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.២២៥ គ.ម ទទឹង៥ម នៅភូមិខ្យោង​។
៣-ឃុំ​ព្រែកពោធិ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥២៨គ.ម ទទឹង៥ម នៅភូមិថ្នដារ​។
៤-ឃុំ​ព្រែក​រំដេង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៤៣០គ.ម ទទឹង៤ម នៅភូមិព្រែករំដេង​ ។ និង​៥-ឃុំ​ឬស្សី​ស្រុក​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៤០០ គ.ម ទទឹង៤.៥ម នៅភូមិឬស្សីស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២០

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និង​ជា​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​ខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ និង​នាំយក​អំណោយ​សម្តេច​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ទៅ​ចែក​ជូន​ដល់​សមាជិក​អតីត​យុទ្ធជន​ដែល​បាន​ស្ម័គ្រចិត្ត​ មក​រស់នៅ​លើ​ដី​សម្បាន​សង្គមកិច្ច​ ស្ថិត​នៅ​ក្នុងភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចះ ចំនួន៣៤​ ​មក​ពី​បណ្ដា​ក្រុង​-ស្រុក​នានា​ក្នុង​ខេត្ត​កំពង់ចាម​ ដែល​មាន​ជីវភាព​ក្រលំបាក​អត់​ដី​អត់​ផ្ទះ​ ហេីយ​ត្រូវ​ការ​ជាចាំបាច់​នូវ​លំនៅឋាន​សមរម្យ​ និង​ដី​កសិកម្ម​សម្រាប់​បង្កបង្កើនផល​ ដេីម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។
វត្តមាន​របស់​លោក​​ អ៊ុន​ ចាន់ដា​ ក្នុង​ពិធី​នោះ​ សបញ្ជាក់​ឲ្យ​ឃើញ​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ និង​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ដែល​តែងតែ​បាន​គិតគូរ​ពី​សុខទុក្ខ​ផលប្រយោជន៍​ និង​លេីក​កម្ពស់​ជីវភាព​រស់នៅ​របស់​បងប្អូន​ជា​សមាជិក​សមាគម​អតីត​យុទ្ធជន​ ដែល​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​បំផុត​ដល់​ការ​អនុវត្តន៍​គោលនយោបាយ​ជាតិ​ចំពោះ​អតីត​យុទ្ធជន​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​​​ ដោយក្នុងមួយគ្រួសារទទួលបាន ដីលំនៅដ្ឋានទំហំ ៣០×៤០ ម៉ែត្រ សង់អំពីឈើប្រកស័ង្កសី-ដីចំការចំនួន០២ ហិកតា-ផ្លូវលំចំនួន០៤ខ្សែ-ចេញថ្លៃ តបណ្ដាញទឹក-ភ្លើង រដ្ឋ ។ល។
ជាមួយគ្នា​នោះ​លោក​ អ៊ុន ចាន់ដា ក៏បាននាំយកអំណោយរបស់សមាគមអតីតយុទ្ធជន មកផ្តល់ជូនបងប្អូនទាំង៣៤ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ៗ​ ទទួល​បាន​អង្ករចំនួន២បាវ ទឹកត្រី ទឹកសុីអុីវ មីកេះ-ភួយ-មុង និងថវិការចំនួន២០ ម៉ឺនរៀល​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២០

ខេត្តកំពង់ចាម៖ផ្ទះពលរដ្ឋមួយខ្នង ត្រូវ​បាន​អគ្គិភ័យលេបត្របាក់ទាំងស្រុង និង​១ខ្នង​ទៀត​ត្រូវ​រងការ​ខូចខាត​មួយ​ចំហៀង​ ដោយករណីផ្ទុះធុងហ្គាស។
ហេតុការណ៍បានកើតមានឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក​ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិត​នៅ​ក្នុង​ភូមិអូរបេង ឃុំមេសរជ្រៃ​ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ករណីនេះបណ្ដាលឲ្យឆេះផ្ទះរបស់ឈ្មោះ រូន សូកូត ភេទប្រុស អាយុ៤៥ឆ្នាំ​ ជាតិខ្មែរឥស្លាម ប្រពន្ធឈ្មោះ សាអុីត រូហានី អាយុ២៦ឆ្នាំ មានចំនួន២ខ្នងធ្វើអំពីឈើប្រក់ក្បឿង ទំហំ ៥,៥០x៨ម៉ែត្រ ដែលបណ្តាលមកពីផ្ទុះធុងហ្គាស(ធុងធំ) ក្នុង​នោះ​មាន​ការ​បាត់បង់ទ្រព្យសម្បត្តិរួមមាន៖​ ប្រាក់ដុល្លាចំនួន២០,១៥០ដុល្លារ​សហរដ្ឋអាមេរិក​ ប្រាក់ម៉ាឡេចំនួន២០០
ប្រាក់រៀលចំនួន៣០០,០០០រៀល និង​ទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយចំនួនទៀត។
ក្នុងនោះបានរាលទៅឆេះជញ្ជាំងផ្ទះអ្នកជិតខាងមានឈ្មោះ ញិប ម៉េងឃាង ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរអស់មួយចំហៀង​ តែមិនបណ្តាលអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្វីឡើយ។
សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ក្នុងកិច្ចប្រតិបត្តិការពន្លត់គឺបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងរថយន្តអធិការដ្ឋាននគរបាលស្រុកចំការលើ ដោយប្រើប្រាស់ទឹកអស់ ៣សាទែន។​ ក្នុងករណី​គ្រោះអគ្គិភ័យនេះពុំមានរងរបួសដល់ម្ចាស់ផ្ទះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page166 Page167 Page168 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!