Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោកស្រី ឯម ថាវី  ប្រធាន មន្ទីរ កិច្ចការនារី ខេត្តកំពង់ចាម និងលោកស្រី ប៊ុន គន្ថា អភិបាលរងស្រុកស្ទឹងត្រង់ បានអញ្ជើញ ចូលរួមបើកវគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃ ស្តី ពី បទដ្ឋានអប្បបរមា សម្រាប់ការផ្ដល់ប្រឹក្សាមូលដ្ឋាន ដល់ស្ត្រីនិងក្មេងស្រីរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលបានធ្វើឡើងនាព្រឹកថ្ងៃ ទី១៤ខែកក្កដាឆ្នាំ២០២០ នៅសាលាស្រុកស្ទឹងត្រង់ ដោយមានការ អញ្ជើញចូលរួមពីលោកអ៊ូ ចាន់ធឿន អនុប្រធានមន្ទីរកិច្ចការនារី លោកមេឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាពទាំង១២ឃុំ និង មន្ត្រី ពាក់ព័ន្ធជាច្រើនរូបទៀត។

គួរបញ្ជាក់ថាគោលបំណងវគ្គ៖អ្នកផ្ដល់សេវាមាន ជំនាញដេីម្បីអាចអនុវត្តទៅតាមបទដ្ឋានអប្បបរ មារ សម្រាប់ការផ្ដល់ប្រឹក្សាជាមូលដ្ឋានដល់ ស្រ្តី និងក្មេងស្រីរងគ្រោះដោយសារអំពើហិង្សាទាក់ទង នឹងយេនឌ័រ។

បទដ្ឋានទាំង១១ការផ្តល់ប្រឹក្សាជាមូលដ្ឋានមាន ដូចជាការជម្រុញឲ្យមានការចូលរួមពីស្រ្តីរងគ្រោះ នៃអំពើហិង្សាការរៀបចំផែនការសុវត្ថិភាពជនរងគ្រោះនៃអំពើហិង្សាការផ្ដល់ព័ត៌មានពីសេវានិងការ ឆ្លើយតបដល់ជនរងគ្រោះការផ្ដល់ជម្រើសការធ្វើ ការសម្រេចចិត្តនិងការកំណត់ដោយខ្លួនឯងភាព ជាឯកជននិងការរក្សាការសម្ងាត់ការស្គាល់ខ្លួនឯង របស់ផ្តល់សេវាក្រមសីលធម៌ក្នុងការទំនាក់ទំនង ការ បង្កើតបណ្តាញ និងការបញ្ជូនរវាងអ្នកផ្តល់សេវាការថែទាំខ្លួនឯងរបស់អ្នកផ្តល់សេវាការ ចុះអភិបាលកិច្ច និងការគាំទ្រដោយអ្នកជំនាញ និងការទទួលបានបណ្តុះបណ្តាល។

ឆ្លៀតក្នុងឱកាសនោះដែរមន្ទីរកិច្ចការនារីនិង អាជ្ញាធរស្រុកស្ទឹងត្រង់ក៏បាននាំយកអំណោយជាសម្ភាររបស់UNFPA ចែកជូនប្រជាពលរដ្ឋ ក្រីក្រ និងជនងាយរងគ្រោះចំនួន១២គ្រួសារមកពីតាម បណ្ដាឃុំនៅក្នុងស្រុកស្ទឹងត្រង់ដែលមានដូចជា សារ៉ុង ក្រមា សាប៊ូ ថ្នាំដុះធ្មេញ ច្រាសដុះធ្មេញ ជែលលាងដៃ និងក្រដាស ខិត្តប័ណ្ណផ្សព្វផ្សាយ អំពីការធ្វើអនាម័យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនៅព្រឹកមិញបាន​អញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា លើការស្នើសុំចុះបញ្ជីប្លង់ធ្វើប័ណ្ណកម្មសិទ្ធិ និង​ដាំដុះ​អាស្រ័យ​ផល​លេី​ដី​ ទំហំ៧១,៨១២ ម៉ែត្រការ៉េ​ នៅក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃ ស្ថិតនៅក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ តាមការស្នើសុំរបស់ម្ចាស់សំណើ។

ក្រោយកិច្ចប្រជុំពិភាក្សា លោកប្រធានគណកម្មការ បានសម្រេចបង្វែសំណើខាងលើជូនទៅក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ ដើម្បីធ្វើការពិនិត្យ សម្រេច ព្រោះថាដីនៅក្នុងតំបន់អភិរក្ស រម្មណីយដ្ឋានភ្នំជើងព្រៃ កន្លងមកស្ថិត​ក្រោម​ការគ្រប់គ្រង របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ភ្នំជើងព្រៃ ដែល​មាន​ប្រវត្តិ​ជា​យូរ​លង់​ណាស់​មក​ហើយ​នោះ ឥឡូវនេះ​បាន​ក្លាយ​ទៅ​ជា​​រមណីយដ្ឋាន​មួយ​ដ៏សែន​មនោរម្យ​សម្រាប់​បបោស​អង្អែល​អារម្មណ៍​ភ្ញៀវទេសចរ។ អាស្រ័យ​ដោយ លក្ខណៈ​ភូមិ​សាស្រ្ត​អំណោយ​ផល ភ្នំជើង​ព្រៃ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​តែ​២គ.ម ប៉ុណ្ណោះ​ពីផ្លូវ​ជាតិ លេខ៧ និង​៥៦គ.ម ពីក្រុងកំពង់ចាម ស្ថិត​នៅ​ក្នុង​ភូមិគោក​រវៀង ឃុំ​គោករវៀង ស្រុក​ជើងព្រៃ។ នៅទីនោះមានសក្តានុពលទេសចរណ៍សំខាន់ដែលទាក់ទងនឹងរឿងព្រេងបុរាណខ្មែរ។ ដោយភ្ញៀវទេសចរអាចទស្សនាប្រាសាទបុរាណ និងទេសភាពបែបធម្មជាតិពិលើកំពូលភ្នំ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កក្កដា ២០២០

ខេត្តកំពង់ចាម៖តំណាង​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ លោក​ ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​​ នាព្រឹក​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​​ដាក់​សំណើ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​ ចំនួន​៤​គម្រោង​ នៅ​សាលា​ស្រុក​កោះសូទិន​ ដោយ​មាន​ការ​ចូលរួម​ពី​ លោក​ យី​ វណ្ណៈ​ អភិបាល​ស្រុក​ ​លោក​ ពោយ​ សុខជា​​ នាយករង​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្ត​ ​និង​គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ ​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ និង​​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។ ​​

លោក​ យី​ វណ្ណៈ​ បាន​ធ្វើ​ការ​សំណូមពរ​ដល់​គណៈកម្មការ​លទ្ធកម្ម​ និង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ទាំងអស់​ សូម​ឲ្យ​ការអនុវត្ត​គម្រោង​ធ្វើ​យ៉ាងណា​ ​ត្រូវ​ឲ្យ​​មាន​តម្លាភាព​ ហេីយ​ធ្វើ​ការ​សាងសង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង។

លោក​ ​ឡី​ មិច​ បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ស្រុក​កោះសូទិន​​ ដែល​បាន​រៀបចំ​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ និង​របៀបរៀបរយ​ល្អ​ ព្រមទាំង​បាន​សំណូមពរ​ដល់​អ្នក​ទទួល​ការ​ ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​លុបបំបាត់នូវ​ភាព​អនាធិបតេយ្យ​ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ឆ្លៀត​ឱកាស​មួយ​ចំនួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​មូលនិធិ​ឃុំ​ ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៤ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​ពង្រសាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥៤៥ គ.ម ទទឹង៣ម កម្រាស់ ០.១៥ម នៅភូមិព្រែករំដេងលិច ។
២-ឃុំ​ល្វេ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥៧៩ គ.ម ទទឹង៣ម នៅភូមិអំបែងចេះ​។
៣-ឃុំ​ពាមប្រធ្នោះ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៦២៥ គ.ម ទទឹង៤ម នៅភូមិវាល​។
៤-ឃុំ​មហាលាភ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥៤០ គ.មទទឹង៤មនៅភូមិរកាកោងត្បូង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កក្កដា ២០២០

ខេត្តកំពង់ចាម៖ ក្រុមអ្នកញៀនល្បែងស៊ីសង លួច​បេីក​សង្វៀន​ប្រ​ជល់មាន់​១កន្លែង​ នៅភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ​​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រសោប​បាន​ទាំង​សំបុក​ កាលពី​វេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២០​នេះ។

សមត្ថកិច្ចបានបញ្ជាក់ថា​ថា​ ក្នុងប្រតិបត្តិការ​បង្រ្កាបនេះ កម្លាំង​ជំនាញ​បាន​ឃាត់​ខ្លួន​ក្រុមអ្នក​ញៀន​ល្បែង​ ចំនួន០៩នាក់​ និងដកហូតបាននូវវត្ថុតាងមួយចំនួន​ ហើយ​បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី​ច្បាប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២០

ខេត្តកំពង់ចាម៖:តំណាង​លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ គឺលោក​ ​ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​ នាព្រឹក​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ បាន​​អញ្ជើញ​ចូលរួម​ក្នុង​​ការដាក់​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​ ចំនួន​៥គម្រោង​ នៅ​សាលា​ស្រុក​ចំការ​លើ​ ដោយ​មាន​ការ​ចូលរួម​ពីកញ្ញា​ ហាក់​ សុវីរ៉ានី​ អភិបាល​រង​ស្រុក​ចំការ​លើ​​ លោក​ ប្រាក់​ ទិត្យ​ នាយក​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្ត​ ​គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ ​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ និង​​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។ ​

ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ លោក​ ​ឡី​ មិច​​ បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ស្រុក​ចំការ​លើ​​ ដែល​បាន​រៀបចំ​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ របៀបរៀបរយ​ល្អ​ ព្រមទាំង​បាន​សំណូមពរ​ដល់​តំណាង​ក្រុម​ហ៊ុន​​ ឲ្យ​គោរព​តាម​ក្រមសីលធម៌​របស់​អ្នក​ទទួល​ការ​ និង​ចូលរួម​​សហការ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​លុបបំបាត់នូវ​ភាព​អនាធិបតេយ្យ​ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ឆ្លៀត​ឱកាស​មួយ​ចំនួន​ទៀត​ផង។

កញ្ញា​ ហាក់​ សុវីរ៉ានី​ អភិបាល​រង​ស្រុក​ចំការ​លើ​ បាន​បញ្ជាក់​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៥ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំស្ពឺ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤១៥ គ.ម ទទឺង៥ម នៅភូមិស្ពឺកើត ភូមិស្ពឺលិច និង​ភូមិពែងមាសជើង​។
២-ឃុំ​ស្វាយទាប​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៣៨គ.ម ទទឹង៥ម នៅភូមិវារីលិច ភូមិវារីកើត និងភូមិស្វាយទាប​។
៣-ឃុំ​ល្វាលេី​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២០០គ.ម ទទឹង៤ម នៅភូមិក្រឡែងកើត និង​ភូមិក្រឡែងលិច​។
៤-ឃុំ​តាប្រុក​ ជួសជុលផ្លូវដី ប្រវែង ២.០០គ.ម ទទឹង៤ម នៅភូមិផ្លាក ភូមិអូរតាសែង ភូមិនាងលើង​។
៥-ក្នុង​ឃុំ​តាប្រុក​ដូច​គ្នា​​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.១០០​គ.ម ទទឹង៥ម នៅភូមិស្រែប្រាំង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Older posts
Newer posts
← Previous Page1 … Page165 Page166 Page167 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!