Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២០

ខេត្តកំពង់ចាម៖មន្ត្រី​សាលា​ខេត្ត​បាន​ឲ្យដឹងថា​ គម្រោងសាងសង់ផ្លូវបេតុង មួយខ្សែនេះ គឺប្រើប្រាស់​កញ្ចប់​ថវិកា របស់​រដ្ឋបាលខេត្តឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងសេក្ដីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្រាប់ធ្វើដំណើរឆ្លងកាត់ និងការដឹកកសិផលផ្សេងៗ ទៅកាន់ទីផ្សារ ។ ម្យ៉ាងទៀត ផ្លូវនេះ ក៏ជាខ្សែក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទបុរាណ របស់ខេត្តកំពង់ចាម ក្នុងការជួយសម្រួល ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរមកទស្សនាកំសាន្ត នៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះ ដោយ​បច្ចុប្បន្ន ក្រុមហ៊ុនទទួលការបាន​សាងសង់​គម្រោង​នេះ​សម្រេច​ប្រមាណ​ជា​​៩៩%ហើយ​ គឺ​នៅ​ឡើយ​តែចាក់​ដី​បំពេញ​ប្រអប់​សងខាង​ផ្លូវ​តែ​ប៉ុណ្ណោះ​។​
មន្ត្រីបន្តថាអភិបាលខេត្តកំពង់ចាម
បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ ឲ្យ​ត្រៀម​រៀបចំ​កូន​ក្ងោក​​ប្រមាណ​ជា​៤០០ដេីម​ សម្រាប់​ដាំ​នៅ​អម​សងខាង​ផ្លូវ​នោះ​ផងដែរ​។

បើតាមភ្នាក់ងារសៀមរាបប៉ុស្ដិ៍បានឲ្យដឹងថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ រួម​ដំណើរ​ជាមួយ​អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹក​ថ្ងៃ​ទី​១៧​ ខែកក្កដា​​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញ​ចុះ​ពិនិត្យ​សមិទ្ធផលថ្មី​ស្រឡាង​មួយ​កន្លែង​ គឺការ​ស្ថាបនា​ផ្លូវបេតុង​ ១ខ្សែ​ ដែលមានប្រវែង ១.៧១០ម៉ែត្រនិងទទឹង៦ម៉ែត្រ ព័ទ្ធ​ជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅ​ក្នុង​ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដេីម្បី​ត្រៀម​រៀបចំ​ដាំកូនឈេី​ប្រមាណ​ជា​៤០០ដេីម​ នៅ​អម​សងខាង​ផ្លូវ​នាពេលខាងមុខនេះ។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ផ្លូវ​មួយ​ខ្សែ​ខាងលេី​នេះ​ដែរ​ លោក​ អ៊ុន​ ចាន់ដា​ ក៏​បាន​ឆ្លៀត​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក្បែរ​នោះ​ ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល​ និង​ស្នាម​ញញឹម​សប្បាយរីករាយ​ ព្រមទាំង​ជួយ​ទិញ​នូវ​បន្លែ​ត្រី​សាច់​មួយ​ចំនួន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២០

ខេត្តកំពង់ចាម៖ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម បានដឹកនាំព្រះមន្ត្រីសង្ឃជាសហការីគណ ព្រះអនុគណ និងសហការីអនុគណ នាំយកជំនួយ ប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុនៃកិច្ចការមនុស្សធម៌​ ដែល​បាន​ធ្វើ​ឡើង​នាល្ងាច​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​​ និង​ជាប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ ព្រមទាំង​ថ្នាក់ដឹកនាំ​សាខាកាកបាទក្រហម​ខេត្ត​ជា​ច្រើន​រូប​ផង​ដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អំណោយដែល​ព្រះនាគមុនីមេគណខេត្តកំពង់ចាម និង​ព្រះមន្ត្រីសង្ឃ​ បាន​ប្រគល់​ជូន​នាឱកាស​នោះ​ រួមមាន ៖- អង្ករ១១០បេ​ – បន្លុង១០០​ – និង​ថវិកាចំនួន ៦,០០០,០០០ រៀល ផង​ដែរ​។

ជាមួយគ្នា​នោះ​ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក៏បានថ្លែងអំណរព្រះគុណដល់ព្រះមេគណ និង ព្រះមន្ត្រីសង្ឃគ្រប់អង្គ និងបានចាត់ទុកថា នេះជាព្រះកាយវិការដ៏គំរូ សម្រាប់ព្រះសង្ឃ និង ពុទ្ធបរិស័ទ ។ ដោយ​បច្ចុប្បន្ន​នេះ​ ទឹក​ទន្លេ​មេគង្គ​នៅ​ក្នុង​ខេត្តកំពង់ចាម​ ចាប់ផ្ដើម​ហក់​ឡើង​ជា​បណ្ដើរៗ​ហើយ​ ដែល​ប្រការ​នេះ​ថ្នាក់ដឹកនាំ​ខេត្ត​ក៏បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ ដើម្បី​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ដែល​រងផលប៉ះពាល់ ដោយគ្រោះធម្មជាតិ ។
គួរ​រំលឹក​ផង​ដែរ​ថា​ ស្ថានភាពកម្ពស់ទឹកទន្លេ​មេគង្គ​ក្នុងឆ្នាំ​២០១៩​ ខេត្តកំពង់ចាម​ទទួលរងផលប៉ះពាល់​ចំនួន០៩ក្រុង-ស្រុក​ ស្មើនឹង៤៧ឃុំ-សង្កាត់​ បណ្តាលឲ្យ​ប៉ះពាល់​ ២៧,៨៣៣គ្រួសារ​ ស្លាប់​មនុស្ស​ចំនួន១០នាក់​ លិចផ្ទះចំនួន២២,១៣៤ខ្នង​ សាលារៀន៦៨កន្លែង វត្តចំនួន៥៨កន្លែង វិហារ​ឥស្លាម​០៧ន្លែង និង​មណ្ឌលសុខភាព០៥កន្លែង​ ជម្លៀសប្រជាពលរដ្ឋចំនួន៤,១៧៨គ្រួសារ​ និងសត្វ​គោចំនួន៩,៥២០ក្បាល​ ទៅកាន់ទួលសុវត្ថិភាព​ ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កក្កដា ២០២០

ខេត្តកំពង់ចាម​​​​៖គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​​​ដេញ​ថ្លៃ​ ​ចំនួន៣គម្រោង​​​ នា​​ព្រឹក​ថ្ងៃ​ទី​១៦​ ខែកក្កដា​​ ឆ្នាំ​២០២០​ នៅ​សាលា​ស្រុក​ស្រីសន្ធរ​​​​​​​ ក្រោម​វត្តមាន​ លោក​ ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​ និង​លោក​ បេត​ រ៉េងឃីម​ អភិបាល​រង​ស្រុក​ស្រីសន្ធរ​ ដោយ​មាន​ការ​ចូលរួម​ពី​​​ គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។​
ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ លោក​ ​ឡី​ មិច​​ បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ស្រុក​ស្រីសន្ធរ​​​ ដែល​បាន​រៀបចំ​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ របៀបរៀបរយ​ល្អ​ ព្រមទាំង​បាន​សំណូមពរ​ដល់​តំណាង​ក្រុម​ហ៊ុន​​ ឲ្យ​គោរព​តាម​ក្រមសីលធម៌​របស់​អ្នក​ទទួល​ការ​ និង​ចូលរួម​​សហការ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​លុបបំបាត់នូវ​ភាព​អនាធិបតេយ្យ​ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ឆ្លៀត​ឱកាស​មួយ​ចំនួន​ផងដែរ​។

ជាមួយគ្នា​នោះ​ លោក​ បេត​ រ៉េងឃីម​ អភិបាល​រង​ស្រុក​ស្រីសន្ធរ​ ក៏បាន​ធ្វើ​ការ​សំណូមពរ​ដល់​ ​ក្រុម​អ្នក​ទទួល​ការ​ ដែល​បាន​ធ្វើ​ការ​ប្រកួតប្រជែង​ដេញ​ថ្លៃ​បាន​គម្រោងនេះ​ គឺសូម​ឲ្យ​ការអនុវត្ត​គម្រោង​ធ្វើ​យ៉ាងណា​ ​ត្រូវ​ឲ្យ​​មាន​តម្លាភាព​ ហេីយ​ធ្វើ​ការ​សាងសង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​ ​ដោយ​គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៣ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំទងត្រឡាច​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៤៣០ គ.ម ទទឹង៣ម កម្រាស់០.១៥ម នៅភូមិទងត្រឡាច​ ។
២-ឃុំ​ព្រែក​ដំបូក​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៥៧០ គ.ម ទទឹង៤ម នៅភូមិស្វាយម៉ូ​ ។
៣-ឃុំ​ស្វាយ​ខ្សាច់​ភ្នំ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.២៩០ គ.ម ទទឹង៦ម នៅភូមិស្វាយត្បូង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២០

ខេត្តកំពង់ចាម៖រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក​​ ខៀវ កាញារីទ្ធ​ បានអញ្ជើញចូលរួមប្រកាសតែងតាំងលោកស្រី សម​ ផល្លា​ ជាប្រធានមន្ទីរព័ត៌មាន​ខេត្តកំពង់ចាម​ថ្មី ជំនួសលោក ជា​ ក្រូច​ ដែលត្រូវចូលនិវត្តន៍។

ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ និងក្រោមវត្តមានលោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម
និង​ចូល​រួម​ពី​​ប្រតិភូ​ក្រសួង​ព័ត៌មាន​ ​ថ្នាក់ដឹកនាំ​​មន្ទីរ​ព័ត៌មាន​ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​រូប​ផង​ដែរ​ ។

លោកស្រី សម​ ផល្លា​ ប្រធានមន្ទីរ​ព័ត៌មាន​ថ្មី​ បានឡើងប្តេជ្ញាចិត្តថា ខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងមន្ទីរ និងបណ្តាការិយាល័យ អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខេត្ត ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ថ្លែង​ក្នុង​ឱកាសនោះ​ដែរ​ លោក​​ ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើដល់ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី​ ឲ្យ​ធ្វើ​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​យុត្តិធម៌​​ និង​​ត្រូវ​មាន​ការ​​ប្រជុំ​ជា​រៀងរាល់​ព្រឹក​ ដើម្បី​ប្រមូល​រាល់​ទិន្នន័យ​ សកម្មភាព​ និង​ហេតុការណ៍​ផ្សេង​ៗ​ ដេីម្បី​រាយការណ៍​ទៅ​ដល់​ថ្នាក់ដឹកនាំ​ និង​ធ្វើ​ការ​ផ្សព្វផ្សាយ​​ទៅ​ដល់​មហាជន​ផង​ដែរ​ ។

ជាមួយគ្នា​នោះ​ លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ថ្មី​ ឲ្យ​មាន​ការ​ខិតខំ​ពង្រឹង​សមត្ថភាព​ វិវត្តន៍​តាម​សម័យ​កាល​ជឿនលឿន​​ ហើយ​ទាមទារ​ឲ្យ​មាន​ការ​តាំងចិត្ត​មុតមាំ​ ក្នុង​ការ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ ជាពិសេស​ត្រូវ​ខិតខំ​គ្រប់គ្រងនិង​តាមដាន​​ព័ត៌មាន​ ដេីម្បី​ធ្វើ​ការ​​ប្រឆាំង​រាល់​ព័ត៌មាន​ក្លែងក្លាយ​ ហើយ​ត្រូវ​ខិតខំ​ផលិត​ព័ត៌មាន​បទ​យកការណ៍​ ដេីម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ផងដែរ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២០

ខេត្តកំពង់ចាម៖ លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម បានស្នើដល់អ្នកសារព័ត៌មាន ក៏ដូចជា អាជ្ញាធរស្រុក និង ម្ចាស់ លទ្ធកម្ម សូម ឲ្យ ចូល រួម ទាំង អស់ គ្នា ក្នុង ការ ជួយ ពិនិត្យ និង តាមដាន ក្នុង ដំណើរ ការ ដេញ ថ្លៃ គម្រោងមូលនិធិឃុំ។ លោកថាបេី មាន ភាព មិន ប្រក្រតី ណា មួយ គឺ សូម ឲ្យ រាយការណ៍ ជា បន្ទាន់ ដេីម្បី ចូលរួម ដោះស្រាយ លុបបំបាត់ នូវ ភាព អសកម្ម ដែល បង្កឡើងដោយជនឆ្លៀតឱកាសមួយចំនួន។

ការ ស្នើ ឡើង យ៉ាង ដូច្នេះ ក្នុង ពិធី ប្រកាស ដាក់ ដេញ ថ្លៃ គម្រោង មូលនិធិ ឃុំ ចំនួន ៨គម្រោង របស់ ឃុំ ទាំង ០៧ នៃ ស្រុក ស្ទឹងត្រង់ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២០នេះ។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ លោក ជៀម វុត្ថា អភិបាល រង ស្រុក ស្ទឹងត្រង់ បាន សំណូមពរ ដល់ តំណាង ក្រុម ហ៊ុន ឲ្យ រក្សា របៀបរៀបរយ និង កុំ បង្កភាព អនាធិបតេយ្យ ដែល នាំឲ្យ មាន ការ ប៉ះពាល់ ដល់ ដំណើរការ ដេញ ថ្លៃ និង ការ អភិវឌ្ឍន៍ នៅ មូលដ្ឋាន ទៀត ផង ។

គួរ បញ្ជាក់ ផង ដែរ ថា គម្រោង ដែល បាន ដាក់ ឲ្យ ដេញ ថ្លៃ ខាង លើ នេះ គឺមាន ចំនួន ៨គម្រោង ដែល ត្រូវ ស្ថាបនា ផ្លូវ និង ស្តារ ប្រឡាយ ជូន ប្រជាពលរដ្ឋ ប្រើប្រាស់ ក្នុង នោះ មាន ១-ឃុំ អារក្ស ត្នោត សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤០០ គ.ម ទទឹង៤ម កម្រាស់០.១៥ម នៅភូមិ បែកអន្លូង ។
២-ឃុំ ពាមកោះស្នា សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២១៩ គ.ម ទទឹង៤ម នៅភូមិ កោះកណ្តាល និង ភូមិស្រែស ។
៣-ឃុំ ពាមកោះស្នា ស្តារប្រឡាយដីទួលរការ ប្រវែង ០.៧០០ គ.ម ទទឹងមធ្យម ២២.០៦ម ជម្រៅ១.៧០ ម នៅភូមិទួលរការ ។
៤-ឃុំ ខ្ពបតាងួន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៣៧ គ.ម ទទឹង៤ម នៅភូមិ ខ្ពបតាងួន ភូមិអន្លង់សំឡី និង ភូមិអូររុន ។
៥-ឃុំ ព្រះ អណ្តូង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៦៧គ.ម ទទឹង៤ម នៅភូមិ ព្រះអណ្តូង២ ។
៦-ឃុំ ព្រែក បាក់ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៨០គ.ម ទទឹង៤ម នៅភូមិ ព្រែករលួស និង ភូមិព្រែកកក់ ។
៧-ឃុំ មេសជ្រៃ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤០៧គ.ម ទទឹង៤ម នៅភូមិ ក្បាលអូរ និង ភូមិត្រពាំងឈូក ។
៨-ឃុំ សូភាស ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ១.៥០ គ.ម ទទឹង៤ម នៅភូមិ ស្រប ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Older posts
Newer posts
← Previous Page1 … Page164 Page165 Page166 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!