Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិតិ្តយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមដំណេីរ​ជាមួយ​តំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ គឺលោកស្រី ស្រី គឹមឆយ លោកស្រី​ កុល ធារិន លោកស្រី​ ខុង ស៊ុនអេង ព្រមទាំង​លោកស្រី​ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រត្តិបត្តិ លោកស្រី​ អនហេង លក្ខិណា សមាជិកក្រុមប្រឹក្សាខេត្ត និង​សហការី បន្ទាប់ទទួលបាន​សេចក្តី​រាយការណ៍ពីអាជ្ងាធរមូលដ្ឋាននៅថ្ងៃទី២០ កក្កដា ឆ្នាំ២០២០នេះ​ បានចុះសួរសុខទុក្ខនិងយកថវិកា និងសម្ភារមួយចំនួន ជូនដល់គ្រួសារដែលកំពុងមានជំងឺរ៉ាំរ៉ៃ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានមានប្រសាសន៍លើកទឹកចិត្ត និងផ្ដាំផ្ងើរដល់អ្នកជំងឺ និងក្រុមគ្រួសារ មិនត្រូវបាក់ទឹកចិត្ត និងខិតបន្តខិតខំថែរក្សា និងព្យាបាលសុខភាពបន្តទៀត ដើម្បីឆាប់បានជាសះស្បើយ។ ជាពិសេសថែរក្សាខ្លួនប្រាណ និងបរិភោគអាហារណាដែលផ្ដល់ថាមពលដល់សុខភាព និងអនុវត្តតាមគោលការណ៍អនាម័យស្អាត៣យ៉ាង គឺរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។
សូមបញ្ជាក់ថាគ្រួសារមានជំងឺរ៉ាំរ៉ៃទាំងពីររូប គឺទីមួយ អ្នកស្រី រុំ សុខមី អតីតសមាជិកក្រុមប្រឹក្សាឃុំរអាង អាយុ៥៩ឆ្នាំ រស់នៅភូមិថ្មគោល ឃុំរអាង ទទួលបានថវិកា ៧០០,០០០រៀល ដែលក្នុងនោះថវិកាសមាគមនារីចំនួន ៥០០,០០០រៀល។
ទី២ លោក ទឹម ណឹម អតីតសមាជិកក្រុមប្រឹក្សាឃុំ អាយុ៧៣ឆ្នាំ មានជំងឺលើសឈាម ពិការមួយចំហៀងខ្លួនរស់នៅភូមិថ្មគោល ឃុំរអាង ទទួលបានថវិកា ៣៥០,០០០រៀល​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កក្កដា ២០២០

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពជាខេត្តកំពង់ចាម​ នៅព្រឹកមិញនេះ ឧបត្ថម្ភថវិកាចំនួន១០លានរៀល ដល់សាខាសមាគមនារីកម្ពុជា​ ដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម។
ការទទួលថវិកាឧបត្ថម្ភនេះដោយលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា​ ដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ប្រចាំត្រីមាសទី២ ដើម្បីជួយទ្រទ្រង់ដល់សមាគមក្នុងការចុះជួយដល់ជនងាយរងគ្រោះ។
សូមជម្រាបថាសាខាសមាគមនារីកម្ពុជា​ ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខេត្តកំពង់ចាម​ ដែលមានលោកជំទាវ
ញូង​ ចរិយា​ អ៊ុន​ចាន់ដា​ ជា​ប្រធាន​កិត្តិយស​ និង​លោក​ស្រី​ ប៉ាង​ ដានី​ អភិបាល​រង​ខេត្ត​ ជា​ប្រធាន​ និង​ថ្នាក់ដឹកនាំ​សាខា​សមាគម​ជា​ច្រើន​រូប​ទៀត​ លោក​តែង​តែ​ចូលរួម​យ៉ាងសកម្ម​ ក្នុង​កិច្ចការ​មនុស្សធម៌​ ដោយ​បាន​ចុះ​សាកសួរ​សុខទុក្ខ​ និង​នាំយក​អំណោយ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ជន​ងាយ​រងគ្រោះ​ ព្រម​ទាំង​បាន​ធ្វេី​ការ​ផ្សព្វផ្សាយ​អប់រំ​​អំពី​ការ​ធ្វើ​អនាម័យ​ ដើម្បី​ឲ្យ​ចៀស​ផុត​ពី​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ផងដែរ។ ជាពិសេស​គឺ​មាន​ការ​ខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់​ ជាមួយ​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានធ្វើឲ្យខេត្តកំពង់ចាម មានការរីកចម្រើនលើគ្រប់វិស័យ ដោយ​ភាពជោគជ័យទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា អស់ពីកម្លាំងកាយចិត្ត របស់ថ្នាក់ដឹកនាំសមាគ មនារី និងក្រុមចលនាស្ត្រី ពិសេសប្រធានកិត្តិយសសមាគមនារីខេត្ត ព្រមទាំងការចូលរួមយ៉ាងសកម្ម របស់សមាជិកាសមាគមនារី ទាំងអស់ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក​ អ៊ុម​ វិបុល​ ប្រធានមន្ទីរធនធានទឹក និង​ឧតុនិយមខេត្តកំពង់ចាម​ និងមន្ត្រីជំនាញក្រសួងធនធានទឹក រួមជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​អាជ្ញាធរមូលដ្ឋាន នាព្រឹក​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ បាន​ចុះកំណត់ព្រំ​ប្រទល់​តំបន់​មេទឹកកណ្តៀង​ ស្ថិតនៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ​ ដោយប្រើគ្រឿងចក្រexcavator​ ចំនួន២គ្រឿងចក្រ កាយ​ប្រឡាយ​ប្រវែង​៣២២២ម៉ែត្រ​ សម្រាប់​ប្រយោជន៍​ដល់​សហគមន៍​ទាំង​មូល​ បន្ទាប់​ពី​មានការទន្រ្ទានយកដីក្នុងតំបន់នេះ​ ។

គួរ​រំលឹក​ផង​ដែរ​ថា​ ក្នុងកិច្ចប្រជុំត្រួតពិនិត្យបណ្ដឹង របស់ប្រជាពលរដ្ឋ នៅតំបន់ មេទឹកកណ្តៀងនេះ​ ដែល​បាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្តកំពង់ចាម​ កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០​កន្លងទៅ​ថ្មីៗ​នេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានចេញចំណាត់ការ ដើម្បីគ្រប់គ្រងតំបន់មេទឹកកណ្ដៀង ទុកជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ ស្រោចស្រពផលដំណាំ ។
ក្នុងកិច្ចប្រជុំនោះដែរ​ លោកអភិបាលខេត្ត បានដាក់ចេញនូវគោលការសំខាន់ៗ ដោយបង្កើតគណៈកម្មការ គ្រប់គ្រងទន្លេ ថ្នាក់ខេត្ត និងពន្លឿន ការវាស់វែង ដើម្បីឈានទៅដល់ការកំណត់ព្រុំ ដោយមាននិយាមការ ច្បាស់លាស់ ក្នុងការចុះបញ្ជីមេទឹកកណ្តៀងជាផ្លូវការ ដើម្បីអភិរក្សតំបន់មេទឹកកណ្តៀងនេះ សម្រាប់បម្រើផលប្រយោជន៍ ដល់សហគមន៍ ដោយគាំទ្រតាមចំណាត់ការ របស់តុលាការ ។
សូមបញ្ជាក់ផងដែរថា ក្រោយពីទទួលបានបណ្ដឹង របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបញ្ហា តំបន់មេទឹកកណ្ដៀងនេះ លោកអ៊ុន ចាន់ដា បានបើកកិច្ចប្រជុំត្រួតពិនិត្យជាបន្ទាន់ ដើម្បីរកដំណោះស្រាយ ដើម្បីជាប្រយោជន៍ ដល់ប្រជាកសិករ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២០

ខេត្តកំពង់ចាម៖តំណាង​ប្រជាពលរដ្ឋ លោក សាំង​ ឆន​ មេឃុំ​សំរោង​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ ក៏ដូចជា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ដែល​មាន​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​កសាង​ទំនប់អាងទឹកតំបន់នេះ​ឡើង​វិញ​ ដែល​អាច​មាន​លទ្ធភាព​រក្សាទឹក​ទន្លេ​មេគង្គ​ទុកបាន​រហូត​ជាង១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋ ចំនួន១១ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និង៦ភូមិ​ ​ក្នុង​ឃុំព្រៃចារ ស្រុកជើងព្រៃ សរុប​៤៧២៩គ្រួសារ​ ដែលបានពឹងអាស្រ័យលើអាងតំបន់នេះ។ ម្យ៉ាងវិញទៀត ខ្នង​ទំនប់​អាងទឹក​តំបន់​ ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ភ្ជាប់​ពី​មូលដ្ឋាន​ មក​ទី​ប្រជុំជន​ និង​ដឹក​ជញ្ជូន​កសិផល​ កសិកម្ម​ យក​ទៅ​លក់​នៅ​ទីផ្សារ​ បាន​យ៉ាង​ល្អ​ប្រសើរ​ ផង​ដែរ​។
ចំណែកលោកលោក​ អ៊ុម​ វិបុល​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម​​ បាន​ឲ្យដឹងថា​ ការ​ជួសជុល​ទំនប់​អាងទឹក​តំបន់​ខាងលើ​នេះឡើង​វិញ​ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​ការ​ចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនលទ្ធភាព​ នៃ​ការ​បង្កបង្កើនផល​ របស់ប្រជាកសិករ​ ក្រោម​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​ សម្តេច​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​។
លោក​ប្រធាន​មន្ទីរ​​បាន​បន្តថា​ ក្នុងការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការ រួមមានជួសជុលទំនប់អាងទឹកប្រវែង៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន០៣កន្លែង​ផងនោះ ដោយ​រដ្ឋបាលខេត្តកំពង់ចាម បាន​ធ្វើ​ការ​ស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជុល​ កែលម្អសំណង់នេះឡើងវិញ។
សូមបញ្ជាក់ថានៅថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ​២០២០នាព្រឹកមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក​ ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​​ និងអាជ្ញាធរមូលដ្ឋាន​ បានអញ្ជើញ​ចុះពិនិត្យទំនប់អាងទឹកតំបន់ និង​សំណង់សិល្បការ​ ខាងលើនេះ ដែលទើបតែស្ថាបនារួចរាល់ក្នុងពេលថ្មីៗនេះ ហើយ​​អជ្ញាធរ​ក៏មាន​គម្រោង​ដាំ​ដើម​ឈើ​(កូនស្តៅ)នៅ​លើនៅលើខ្នងទំនប់នោះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២០

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាមបានចេញសេចក្តីសម្រេចមិនអនុញ្ញាតឲ្យក្រុមហ៊ុន អាន សុខលាង ប្រធានក្រុមហ៊ុនឈ្មោះ អាន សុខលាង ដែលបានចុះក្នុង បញ្ជី ឈ្មោះ ជាអ្នកទទួលការក្នុងឆ្នាំ២០២០ លេខរៀងទី០៩ នៃ ខេត្ត កោះកុង ចូលរួម ដេញថ្លៃគម្រោង មូលនិធិ ឃុំ /សង្កាត់ ក្នុងខេត្តកំពង់ចាម។

មូលហេតុ ដោយ ក្រុម ហ៊ុន នេះ មាន ចេតនា មកបង្កភាពអុកឡុក កិច្ច ប្រជុំ បេីក សំណេី ដេញ ថ្លៃ នៅ ស្រុក ចំការ លើ កាល ពី ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅ ថ្មីៗ នេះ ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page163 Page164 Page165 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!