Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២០

ខេត្តកំពង់ចាម៖គម្រោងកសាងកែលម្អសួនច្បារមាត់ទន្លេក្នុងកំពង់ចាម​ គិតត្រឹមថ្ងៃនេះ ក្រុម​ជាង​បាន​បញ្ចប់​ដំណើរ​ការ​សាងសង់​សួនច្បារ​ តាម​ជំហាន​នីមួយៗជាស្ថាពរ។ ដោយ​គោរព​បាន​ត្រឹម​ត្រូវ​តាម​គំរូ​ប្លង់​ និង​កិច្ចសន្យា​ ដែល​មាន​ការ​ងារ​មួយ​ចំនួន​ដូច​ជា​ ការ​ងារ​រៀបចំ​ខឿនច្រាំងទន្លេ​ ចាក់​ដី​ និង​រៀបចំ​ប្រព័ន្ធ​លូ​ ការងារ​រៀបចំ​ខឿន​ផ្លូវ​ និង​ចាក់​សាប​ (ផ្នែក​ក្រាល​ការ៉ូឡា​ជំនួស​ដោយ​ចាក់​សាប​ទាំង​អស់​)​ ការងារ​ដាំ​កូន​ឈើ​ ផ្កា​ ស្មៅ​ ការងារ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ ការងារ​រៀបចំ​បណ្តាញ​អគ្គិសនី​ បង្កោល​ភ្លេីង​ និង​អំពូល​ភ្លើង​ និង​ការ​ងារ​រៀបចំ​ និង​បំពាក់​សម្ភារសួនកុមារ។
សូមបញ្ជាក់ថានៅព្រឹកមិញ
លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ រួម​ដំណើរ​ជាមួយ​ លោក​ ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម៌ការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា​ អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​​ និង​ប្រធាន​ក្រុម​ហ៊ុន​​ម៉ៅការ​សាងសង់​ បានអញ្ជើញចុះពិនិត្យ​គុណភាព​នៃ​គម្រោងកែលម្អសួនច្បារ ចាប់ពីចំណុចអតីតកំពង់សាលាឡាងចាស់ រហូត​ដល់​គល់​ស្ពាន​ គីហ្សូណា ស្ថិតនៅ​ក្នុង​សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ក្នុង​ការ​ចុះ​ពិនិត្យ​គម្រោង​​នេះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា​ បានស្នើដល់ប្រធានក្រុមហ៊ុនម៉ៅការ ឲ្យ​ជួយ​កែសម្រួល​លើ​ផ្នែក​មួយ​ចំនួន​ដែល​សាងសង់​រួច​ ដូច​ជា​ការ​ដាំ​ស្មៅ​លម្អ​ និង​ការ​ជួសជុល​ កែលម្អនៅកន្លែងដែលរងការខូចខាតមួយចំនួន​ផងដែរ​។
សុំជម្រាបផងដែរថា ការរៀបចំសួនច្បារនេះដើម្បីរួមចំណែកការពារការបាក់ស្រុតច្រាំងទន្លេ និងជាផ្នែកមួយធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាពក្រុង ទុកជាទីកន្លែងសាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដើរលម្ហែកាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២០

ខេត្តកំពង់ចាម៖សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ នៅព្រឹកមិញនេះ បានប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​សកម្មភាព​ការងារ​ប្រចាំ​ឆមាស​ទី​១​ និង​លេីក​ទិសដៅ​ឆមាស​ទី​២​ ក្រោមវត្តមានលោក​​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​​ លោក​​ អ៊ុន​ ចាន់ដា​ បាន​ធ្វេី​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ នៃ​សាខាកាកបាទក្រហមកម្ពុជា​ខេត្ត​ ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​​ ក្នុង​វិស័យ​​មនុស្សធម៌​ នាពេល​កន្លង​មក​ ដោយ​បាន​គៀងគរ​ជំនួយ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ ដេីម្បី​ជួយ​សង្រ្គោះ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ​ជន​ងាយ​រងគ្រោះ​ និង​ជន​រងគ្រោះ​ផ្សេង​ៗ​។ លោកប្រធាន ក៏​បាន​ធ្វើ​ការ​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ ក៏ដូចជា​សមាជិក​សាខា​គ្រប់​រូប​ ​ឲ្យ​មាន​ការ​រួម​ចិត្តរួម​គំនិត​គ្នា​ ដេីម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​ត្រៀម​លក្ខណៈ​​រៀបចំ​ផែនការ​ ដេីម្បី​​​បម្រើ​ដល់​វិស័យ​មនុស្សធម៌​បន្ត​ទៅ​ទៀត​ ។ ​

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ លោក​​ប្រធានសាខា​​ ក៏​បាន​ធ្វេី​ការ​ដោះស្រាយ​នូវបញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​មាន​ដូចជា​ការ​​ដោះស្រាយ​បញ្ហា​រៀបចំ​បន្ទប់​ប្រជុំ​Video Conference​​ ការ​ជ្រេីសរេីស​បុគ្គលិក​ជំនាញ​​IT ការរៀបចំវេចខ្ចប់ សម្ភារប្រេីប្រាស់ឲ្យបានត្រឹមត្រូវមុននឹងបញ្ជូន​ទៅ​ដល់​ដៃ​ជន​រងគ្រោះ​ ​ការ​រៀបចំ​ទុកដាក់​​ឯកសារ​ផ្សេងៗ​​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ការ​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ភូមិ​ ដេីម្បី​បម្រើ​ដល់​វិស័យ​មនុស្សធម៌​នៅ​តាម​មូលដ្ឋាននានា​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក​​ ហាន​ កុសល​ អភិបាល​រង​ខេត្ត​ បាន​ធ្វេី​ការ​កោតសរសើរ​ និង​​វាយតម្លៃ​ខ្ពស់​ ចំពោះ​​មន្ទីរ​បរិស្ថាន​ ដែល​កន្លងមក​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​​ ក្នុង​ការ​ដាំ​ឈេី​ និង​ការងារ​គ្រប់គ្រង​សំរាម​ ទាំង​ការ​ដោះស្រាយ​នូវ​បញ្ហា​ផ្សេងៗ​ បាន​យ៉ាង​ល្អ​ប្រសើរ​ ។
លោក​​បាន​សង្កត់​ធ្ងន់ថា​ ថ្នាក់ដឹកនាំ​ដែល​ល្អ​ គឺ​ត្រូវ​អោប​ក្រសោប​អ្នក​ដែល​មាន​ចំណេះដឹង​ ហើយ​សូមកុំ​ធ្វើ​នូវ​ទង្វើ​ណា​ដែល​ជា​ការ​ចាប់​កំហុស​គ្នា​ទៅ​វិញ​ទៅមក​​ គឺ​ត្រូវ​ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​គ្នា​ទៅ​វិញ​ទៅមក​ ដេីម្បី​ធ្វើ​ការ​កែលម្អ​គ្នា​ទៅ​វិញ​ទៅមក​ ដែល​ជា​ការ​រួម​គ្នា​បង្កើត​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ ដេីម្បី​នាំ​ឲ្យ​មាន​ភាព​ជោគជ័យ​ប្រកប​ដោយ​និរន្តរភាព​។
លោកថ្លែងយ៉ាងដូច្នោះនៅថ្ងៃ២២ ខែកក្កដា​ ឆ្នាំ​២០២០​ព្រឹកមិញក្នុងពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន​ការិយាល័យ​ និង​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ចាម​។

បើតាម លោក​ ហាន​ កុសល​ ថា​ កន្លែង​ធ្វើការ​ជា​កន្លែង​ធ្វើបទពិសោធន៍​ ​មិន​មែន​ជា​សមរភូមិ​សម្រាប់​ធ្វើការ​ប្រកួតប្រជែង​យកឈ្នះ​យក​ចាញ់​ ដេីម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​ក្នុង​ការ​ដណ្តើម​យក​​តួនាទី​មុខ​​តំណែង​ និង​លាភសក្ការៈ​​នោះទេ​ តែ​ជា​កន្លែង​សម្រាប់​សហការី​ទាំងអស់​រួម​គ្នា​​ ធ្វើ​ការ​រិះគិត​ពិចារណា​​ និង​បញ្ចេញ​នូវ​គំនិត​ច្នៃ​ប្រឌិត​​ ដេីម្បី​បង្កេីត​សមិទ្ធផលថ្មីៗ​ នាំ​ភាព​រីកចម្រេីន​មក​ឲ្យ​រដ្ឋបាល​ខេត្ត​​ ផងដែរ។
លោក​ នួន​ គង់សល្យ​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ចាម​ ក៏បាន​ធ្វើ​ការសំណូមពរ​ សូម​ឲ្យ​រដ្ឋ​បាល​ថ្នាក់​ខេត្ត​ មាន​ការ​លេីក​ទឹក​ចិត្ត​ ដល់​ក្រុម​ហ៊ុន​ច្រើន​សម្រាប់​វិនិយោគ​ ការ​ប្រមូល​ដឹក​ជញ្ជូន​ និង​កែច្នៃ​សំណល់​សំរាម​ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ក្រុម​ហ៊ុន​ច្រើន​ ចូលមក​ ប្រកួតនិងសូមឲ្យជួយជម្រុញបន្ថែមដល់រដ្ឋបាល ក្រុង​ ស្រុក​ឲ្យ​មាន​ការ​ទុក​ដាក់​ សំណល់​រឹង​ រាវ​ ជា​ពិសេស​
សំរាម​នៅ​តាម​ភូមិ​ ឃុំ​ ដោយ​ឲ្យ​មាន​សោភ័ណភាព​ល្អ​ប្រសើរ​។ លោកក៏បានស្នើដល់រដ្ឋបាលថ្នាក់ខេត្ត ជួយ​សម្របសម្រួល​ ដល់​ថ្នាក់​មូលដ្ឋាន​ក្រោម​ឱវាទ​ និង​មន្ទីរ​អង្គភាព​តាម​វិស័យ​ផ្សេងៗ​នៅ​ពេល​មន្ត្រី​ មន្ទីរ​ចុះបំពេញ​បេសកកម្ម​ក្នុង​មូលដ្ឋាន​ ​ផងដែរ​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ពិធី​នេះ​ គឺបានប្រកាស​ទទួល​ស្គាល់​ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​ចំនួន​៨រូប​ ក្នុង​នោះ​មាន​ អនុប្រធាន​២រូប​ ប្រធាន​ការិយាល័យ​២រូប​ និង​អនុប្រធាន​ការិយាល័យ​៤រូប​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២០

ខេត្តកំពង់ចាម​៖លោកស្រី​ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាង លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា នៅរសៀលថ្ងៃទី២១ ខែកក្កដា​ ម្សិលមិញ
បាននាំយកសម្ភារ និងថវិកា ជូនជនរងគ្រោះ០២គ្រួសារ៖​ ក្នុង​នោះមាន​ ១/.ចូលរូម រំលែកទុក្ខគ្រួសារសពឈ្មោះ ដន គួយអេង ភេទស្រី អាយុ២២ ឆ្នាំ នៅភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ។
២/.សួរសុខទុក្ខ ឈ្មោះ យាន សុខអ៊ាន់ ភេទស្រី អាយុ២២ឆ្នាំ ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកជើងព្រៃ។

គួរ​បញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់នេះ ជាកម្មការិនី ធ្វើការនៅ រោងចក្រផលិតស្បែកជើង ស្កាយណាយ ស្រុកជើងព្រៃ បានរងគ្រោះដោយត្រូវរន្ទះបាញ់ស្លាប់ម្នាក់ និងរបួសម្នាក់ កាលពីម៉ោង ៥ ល្ងាច ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ ពេលចេញពីធ្វើការ ហើយជិះម៉ូតូឌុបគ្នា វិលត្រឡប់មកផ្ទះទាំងកំពុងភ្លៀង។
សម្ភារដែលចូលបុណ្យសព រួមមាន ៖ អង្ករ២៥គក្រ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកសុទ្ធ ទឹកផ្លែឈើ និងបច្ច័យចំនួន ៥០០,០០០រៀល ។ ដោយឡែក អ្នករងរបួស កំពុងសម្រាកនៅមន្ទីរពេទ្យស្រុក ផ្តល់ជូន មី ត្រីខ និងថវិកាចំនួន ៣០០,០០០ រៀល​ ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក​ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​​ខេត្ត​​ បាន​អះអាង​ថាចំពោះអ្នកទទួលការទាំងអស់ ប្រសិនបើត្រូវរកឃើញថា​អ្នកដេញថ្លៃមានការពាក់ព័ន្ធ​នឹងការឃុបឃិត ការក្លែងបន្លំ ការប្រព្រឹត្តអំពើពុករលួយ ឬ​បង្ក​ការ​អុកឡុក​ណាមួយ​ គឺអ្នកដេញថ្លៃទាំងនោះនឹងត្រូវបានដាក់​ក្នុងបញ្ជី​ខ្មៅជារៀងរហូត និងមិនត្រូវបានអនុញ្ញាតឲ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា​។
ការ​លេីក​ឡើង​​យ៉ាង​ដូច្នេះ​ក្នុង​កិច្ច​ប្រជុំ​
បេីកសំណេីដេញថ្លៃគម្រោងមូលនិធិឃុំ ចំនួន​៣គម្រោង​ នៅ​សាលា​ស្រុក​កោះសូទិន​ នៅថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ​២០២០​នេះ។
លោកលោក​ ឡី​ មិច​ បន្តថា ​ជុំវិញករណីខាងលើអាជ្ញាធរ​ខេត្ត​បាន​ចេញ​សេចក្តី​សម្រេច​មិនអនុញ្ញាតឲ្យក្រុមហ៊ុន អាន សុខលាង ប្រធានក្រុមហ៊ុនឈ្មោះ អាន សុខលាង ដែលបានចុះក្នុង​បញ្ជី​ឈ្មោះ​ជាអ្នកទទួលការក្នុងឆ្នាំ២០២០ លេខរៀងទី០៩ នៃ​ខេត្ត​កោះកុង ចូលរួម​ដេញថ្លៃគម្រោង​មូលនិធិ​ឃុំ​/សង្កាត់​ ក្នុងខេត្តកំពង់ចាមទៀតទេ។ លោកថាមូលហេតុ​ដោយ​ក្រុម​ហ៊ុន​នេះ​មាន​ចេតនា មកបង្កការ​អុកឡុក​ក្នុង​​កិច្ច​ប្រជុំ​បេីក​សំណេី​ដេញ​ថ្លៃ​នៅ​ស្រុក​ចំការ​លើ​ កាល​ពី​ថ្ងៃទី​១០​ ខែកក្កដា​ ឆ្នាំ​២០២០កន្លងទៅ​ថ្មីៗ​នេះ​។​
សូមជម្រាបថាគម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​នៅព្រឹកមិញនេះ គឺមាន​ផ្លូវ​ចំនួន​៣ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​
១-ឃុំកោះសូទិន​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៥៤​ ម ទទឹង៤ម កម្រាស់ ០.១៥ម នៅភូមិទី៣​ ។
២-កំពង់រាប​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣១០ ម ទទឹង៤ម នៅភូមិកោះចិនលើ​ ។
៣-ឃុំ​មហាខ្ញូង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៩០ ម ទទឹង៥ម ននៅភូមិអង្គរជ័យ។
សូមរំលឹកថាកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ ២០២០អាជ្ញាធរខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេចមិនអនុញ្ញាតឲ្យក្រុមហ៊ុន​ ​អាន​ សុខ​លាង​ ប្រធាន​ក្រុម​ហ៊ុន​ អាន​ សុខ​លាង​ ​មានសិទ្ធិចូលរួមដេញថ្លៃគម្រោងមូលនិធិ​ឃុំ​/សង្កាត់​ ដោយ​ផ្ទាល់​ ឬ​ដោយប្រយោល​ ឬជា​តំណាង​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ក្នុង​ខេត្តកំពង់ចាម​ជា​រៀង​រហូត​
បន្ទាប់​ពី​មាន​ចេតនា​បង្ក​ការ​អុកឡុក​ក្នុង​កិច្ច​ប្រជុំ​បេីក​សំណេី​ដេញ​ថ្លៃ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page162 Page163 Page164 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!