Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២០

ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​សៀវភៅ​ផែនការ​ត្រៀម​បម្រុង​ឆ្លេីយតប​គ្រោះ​ទឹក​ជំនន់​ និង​គ្រោះរាំងស្ងួត​ នៅ​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​​ និង​ជាប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ បាន​ថ្លែង​ថា​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។​

​លោក​​អ៊ុន​ ចាន់ដា​ បាន​លេីក​ឡើង​ថា​ មន្ទីរ-អង្គភាពជុំវិញខេត្ត ដែលជាសមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង និងមធ្យោបាយ សម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយកើតឡើង។​ ត្រូវណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ចៃដន្យណាមួយដែល​បណ្តាលឲ្យប៉ះពាល់ ដល់អាយុជីវិតពិសេសប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ ជនពិការ និងចាស់ជរា​។
លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ថ្លែង​ថា​ សៀវភៅផែនការត្រៀមបម្រុងឆ្លើយតបនឹងគ្រោះអាសន្ន ជាឯកសារជំនួយ ដល់ដំណើរការ ក្នុងការគ្រប់គ្រងប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា ផែនការត្រៀមបម្រុងនេះក៏ជាផែនទីបង្ហាញផ្លួវសម្រាប់ ការសម្រេចចិត្តនិងជាមូលដ្ឋានក្នុង​ការ​បង្កើត នូវផែន​ការឆ្លើយតបសង្រ្គោះបន្ទាន់ នៅពេលដែល គ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួតកើតឡើង។​ ហេីយ​វាក៏នឹង ក្លាយជាផែនការយុទ្ធសាស្រ្តឆ្លើយតបបន្ទាន់ គឺដើម្បីធានាថាអ្នក ដែលងាយរងគ្រោះបំផុតទទួល បាន ការការពារ គាំទ្រប្រកបដោយសុវត្ថិភាព​ និងទទួលបានជំនួយសង្រ្គោះដើម្បីបំពេញបាននូវរាល់ការ កង្វះខាត ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ប្រកបដោយនិរន្តរភាព ចៀសផុតពីផលប៉ះពាល់នាពេលអនាគត។ពិសេសការកសាងបាននូវភាពធន់របស់សហគមន៍ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងការជះឥទ្ធិផលជាសាកល​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមទាំងលោកស្រី ស៊ី វណ្ណថា សមាជិកព្រឹទ្ធសភា លោកស្រី​ ស្រី គឹមឆយ សមាជិករដ្ឋសភា លោកស្រី​ ប៉ាង ដានី ប្រធានប្រតិបត្តិ លោកស្រី​ លន់ សូម៉ានី លោកស្រី​ អន ហេងលក្ខិណា សមាជិកក្រុមប្រឹក្សាខេត្ត និងសហការី នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកសម្ភារនិងថវិកាទៅប្រគល់ជូនគ្រួសារក្រីក្រជួបការលំបាក និងចាស់ជរា ចំនួន០៦គ្រួសារ រស់នៅភូមិចំនួន២ ភូមិត្រពាំងថ្ម និងភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។​លោកស្រី​ ប៉ាង ដានី អភិបាលរងខេត្ត មានប្រសាសន៍ថា ក្រោយ​ពីទទួលបានសេចក្ដីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋាន លោកស្រី​ផ្ទាល់ ជាពិសេស លោកស្រី​ ញូង ចរិយា ជាភរិយា លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញចុះមកផ្ទាល់ ដើម្បី បានសួរសុខទុក្ខ និងនាំនូវអំណោយជាទឹកចិត្តបន្តិចបន្តួច សម្រាប់បងប្អូនបានដោះទ័ល ក្នុងជីវភាព បានមួយគ្រា ។ តទៅ​បញ្ហាចំពោះមុខ សូមបងប្អូនខិតខំដោយខ្លួនឯង ទៅតាមលទ្ធភាពជាក់ស្ដែង ដើម្បី ផ្គត់ផ្គង់ជីវភាពគ្រួសារ។ សូមចូលរួមថែទាំ និងធ្វើអនាម័យសុខភាព និង​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ ជម្ងឺគ្រុនឈាម ព្រោះរដូវភ្លៀងធ្លាក់ ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីឆ្លង នៃជម្ងឺកូវីដ ១៩ ដែលបច្ចុប្បន្ន ជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋ ក្នុងសាកលលោក ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក​​​​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម នៅព្រឹកមិញបាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ និង​ពិនិត្យ​ស្ថានភាព​នៃ​ការ​លក់ដូរ​ ​​របស់​អាជីវករនៅផ្សារបឹងកុក ផ្សារ​ធំ​ និង​ផ្សារ​សាមគ្គី​ ក្ក្រុងកំពង់ចាម។
អភិបាលខេត្តបានសម្រេចផ្ដល់ការសាងសង់ដំបូលថ្មីបន្ថែមនៅកន្លែងដែលមិនទាន់មាន តាមការសំណូមពររបស់បងប្អូនអាជីវករ ផ្សារបឹងកុក និងផ្សារធំ។
គួរ​បញ្ជាក់ថា ផ្សារ​ទាំង​៣ក្នុង​ក្រុង​កំពង់ចាម​នេះ​ គឺផ្សារ​បឹង​កុក​ ​ផ្សារ​ធំ​ និង​ផ្សារ​សាមគ្គី​ ត្រូវ​បាន​គ្រប់គ្រងដោយគណៈអាជីវករផ្សារ​ ដែលបានបោះឆ្នោតជ្រើសរើស​ឡើង​ដោយ​បងប្អូន​អាជីវករ​ អ្នក​លក់ដូរ​​ ក្នុង​ផ្សារ​នីមួយៗ​ដោយ​ផ្ទាល់​​នាពេល​កន្លងមក​។​ ជាមួយគ្នានេះការ​គ្រប់​​​​​គ្រង​​​ផ្សារ​មានសណ្តាប់ធ្នាប់ និង​អនាម័យ ការទារថ្លៃភាស៊ីប្រកបដោយភាពរីកចម្រើន ​​​និង​​​​​​អភិ​វឌ្ឍន៍ ដោយ​ចំណូលដែលបានមកពីការការប្រមូលភាស៊ី​ ត្រូវ​បាន​យក​ទៅជួសជុល កសាង រៀប​ចំ​សណ្តាប់​ធ្នាប់ ក្នុងផ្សារកាន់តែមានភាពល្អប្រសើរឡើង។ ក្នុងនោះតាមការប្តេជ្ញាចិត្តរបស់គណៈអាជីវករ ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយក។ ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដេីម្បី​យកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ​ ក្ក្នុងការកសាងអភិវឌ្ឍន៍ផ្សារ។
សូមជម្រាបថាក្នុងពេលអភិបាលខេត្តចុះពិនិត្យ បានធ្វើឲ្យអាជីវករលក់ដូរសប្បាយរីករាយ ដែលមានថ្នាក់ដឹកនាំចុះមកផ្ទាល់បែបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២០

ខេត្តកំពង់ចាម​៖ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ផ្សារទំនើបហ៊្វែរផ្លាស សូភើរម៉ាឃីត បានបើកសម្ពោធសាខាថ្មីរបស់ខ្លួន គឺសាខាទី៥ ដែលមានលក់ទំនិញរាយទូទៅជិត ១០,០០០មុខ ដែលមានទីតាំង ស្ថិតនៅ​​​ ភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម (​តាមបណ្តោយផ្លូវជាតិលេខ ៧ ចំងាយ​ ១០០០​ម​ពី​ រង្វង់មូលសេះ) ។
ដើម្បីជាកាដូជូនទៅអតិថិជន ផ្សារទំនើបហ្វ៊ែរផ្លាស សាខាទី៥ ក្រុងកំពងចាម មានបញ្ចុះតំលៃ ១០ % ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ២០២០ រហូតដល់ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ លើគ្រប់ទំនិញទាំងអស់ លើកលែងតែទំនិញដែលបញ្ចុះតំលៃរួច។
ផ្សារទំនើបហ៊្វែរផ្លាស ចាប់បម្រើអតិថិជនចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់ លើសពីនេះទៅទៀត ផ្សារទំនើបយើងខ្ញុំបាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមាន÷ ទំនិញមកដល់ថ្មី ស្រស់ៗ ដូចជាត្រី សាច់បន្លែ ផ្លែឈើ គ្រឿងទេស និងទំនិញពេញនិយមនៅលើទីផ្សារ និងនាំចូលទំនិញផ្ទាល់មកពីប្រទេសផ្សេងៗ។
ផ្សារទំនើបហ៊្វែរផ្លាស មានចំណតរថយន្ត និងម៉ូតូ ធំទូលាយដែលមានបរិយាកាសល្អប្រកបដោយផាសុកភាព និងមិនគិតថ្លៃចំណតទៀតផង។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការបើកសម្ពោធសាខាទី៥នេះ ផ្សារទំនើបហ៊្វែរផ្លាស នឹងមានការពង្រីកអាជីវកម្មបើកសាខាថ្មីៗបន្ថែម នៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តា ខេត្តនានា។
ផ្សារទំនើបហ៊្វែរផ្លាស នឹងនៅតែបន្តបេសកកម្មរបស់ខ្លួន ដើម្បីបន្ថែមសេចក្តីត្រូវការ និងបង្កភាពងាយស្រួលដល់អតិថិជនដែលនៅតំបន់ផ្សេងៗទៀត។

លោកអ្នកអាចអញ្ជើញមកកាន់ទីតាំងរបស់ផ្សារយើងខ្ញុំផ្ទាល់ដែលមានទីតាំងចំនួន៥ គឺ
ទីតាំងទី១ ស្ថិតនៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ទមានជ័យ រាជធានីភ្នំពេញ តាមរយះទូរស័ព្ទលេខ ០៨៥ ៥៥៥ ៧៤១ និង ០៨៥ ៥៥៥ ៧៤២។
ទីតាំងទី២  ផ្ទះលេខ ៣២ ផ្លូវលេខ ៣៣ កែងនិងផ្លូវ ៧០៥ ភូមិទី១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៥ ៥៥៥ ១២០ ។
ទីតាំងទី៣ ផ្ទះលេខ ១៥ ផ្លូវលេខ ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌ័ដង្កោ ភ្នំពេញ  ឬ ទំនាក់ទំនងតាមលេខទូរសព្ទ័ ០៨៥ ៥៥៥ ៣៧០ ។
ទីតាំងទី៤ ផ្ទះលេខ  ៣០៣  ផ្លូវ ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ។
ទីតាំងទី៥ ស្ថិតនៅ ភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម (តាមបណ្តោយផ្លូវជាតិលេខ៧ ចំងាយ១០០០ មពីរង្វង់មូលសេះ) ដើម្បីកុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញអតិថិជនទាំងអស់ មកជាវទំនិញ ពីផ្សារទំនើបហ៊្វែរផ្លាសកុំបីខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២០

ខេត្តកំពង់ចាម​៖ករណីផ្សារផ្អាវ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ក្នុងឃុំផ្អាវ ស្រុកបាធាយ មានអាជីវករមួយចំនួន បានដាក់តាំងទំនិញ លើចិញ្ចើមផ្លូវ និងលក់ដូរតាមផ្លូវ ដែលនាំឲ្យបាត់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ជាប្រចាំ និងបានបង្កការំខានដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង ក៏ដូចជាអ្នកដំណើរដែលឆ្លងកាត់ ត្រូវបាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំលុបបំបាត់នៅព្រឹកមិញនេះ។
កិច្ចប្រជុំធ្វេីឡើងនៅសាលាខេត្តកំពង់ចាម ​នាព្រឹក​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០​ ដោយ​មាន​ចូលរួមពីសំណាក់ពី​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាពពាក់ព័ន្ធ
អាជ្ញាធរស្រុកបាធាយ និងគណៈអាជីវករផ្សារផ្អាវ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page161 Page162 Page163 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!