Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២៥

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានបង្ហាញសមិទ្ធផល គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ស្ថិតនៅលើស្ទឹងសែន ក្នុងខេត្តព្រះវិហារ និងកំពង់ធំ។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានបង្ហាញថា៖ គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨%។

គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតនឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករ រួមមាន៖
    -ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ៨៥.៣០០ នាក់ ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង  ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ។
   -ផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមចំនួន ១៣១.៣២៣ ហិកតា
   -បង្កើនទិន្នផលស្រូវពី ៤ តោន ទៅ ៥,៤ តោន/ហិកតា អត្រាទិន្នផលកើនឡើងដល់ ៣៥ ភាគរយ និងអាចបង្កើនទិន្នផល ១៨៣.៨០០ តោន/ប្រចាំឆ្នាំ។

ការងារសំណង់សំខាន់នៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់ស្ទាក់ទឹក សំណង់បង្ហៀរទឹក ទំនប់បេតុង  តំបន់គ្រប់គ្រង និង ផ្លូវចូលទីតាំងទំនប់។ កម្ពស់ទំនប់អតិបរមា ៣០.០ម៉ែត្រ ខ្នងទំនប់ទំហំ ៤០.០ម៉ែត្រ ទំនប់មានប្រវែង ២.៦៨០ម៉ែត្រ និងទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២៥

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទីV ដែលប្រារព្ធធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

សន្និបាតនេះធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប។

សន្និបាតនេះ ក៏មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាល រាជធានី ខេត្ត និង ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត ថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ដែលធ្វើឲ្យសមាសភាពដែលបានអញ្ជើញចូលរួមសរុប មានចំនួនសរុប ៣៥៥៥រូបផងដែរ។

សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន នឹងធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗគឺ៖

១៖ ពិនិត្យឆ្លងសេចក្តីព្រាង «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៤ និងទិសដៅភារកិច្ចការងារឆ្នាំ ២០២៥»។

២៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល មួយចំនួន។

យោងតាមរបាយការណ៍បើកសន្និបាតបានឱ្យដឹងថា ការសម្រេចបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ នៅពេលនេះ ស្របពេលមួយដែលសភាពការណ៍សកលលោកបាន និងកំពុងវិវត្តប្រែប្រួលមិនប្រាកដប្រជា យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចជាបន្តបន្ទាប់នូវគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស តាមរយៈការអនុវត្ត “កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨” ដែលអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ ២០២៣ ។

ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្តដោយរស់រវើកនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដោយសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារបានរឹងមាំសន្តិភាព ស្ថិរភាពនយោបាយ ខឿន ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី, រក្សាបានល្អប្រសើរ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម, រក្សាបានស្ថិរភាពជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិមានកំណើនក្នុងរង្វង់ ៦% បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បានដោះស្រាយបញ្ហាតំបន់ត្រីកោណ CLV- DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងបី កម្ពុជា-វៀតណាម -ឡាវ។ បានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងបានធ្វើឲ្យបរាជ័យរាល់ ឧបាយកលអាក្រក់របស់ក្រុមជ្រុលនិយមជាដើម។ លើសពីនេះទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីកបានល្អនូវការងារទំនាក់ទំនងបរទេស ការងារការទូត និងដៃគូអភិវឌ្ឍន៍ ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ។

អង្គសន្និបាតនៅថ្ងៃនេះក៍ សម្តែងនូវការអបអរសាទរប្រកប ដោយមនោសញ្ចេតនារំភើបរីករាយឥតឧបមាចំពោះសម្តេច តេជោ ហ៊ុន សែន ដែលបានទទួលពានរង្វាន់ មេដាយសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ និងចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលពានរង្វាន់ ភាពជាអ្នកដឹកនាំឆ្នើមលើពិភពលោក” ពីមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សន បាយនៅអាស៊ី លើកទី១២ ( ICAPP12th) នាពេលថ្មីៗកន្លងមកនេះជាមួយគ្នានេះ អង្គសន្និបាតក៍បានធ្វើការកត់សំគាល់ផងដែរអំពីជោគជ័យជាច្រើនទៀតដែលកម្ពុជាសម្រេចបានក្រោមកិច្ចសហការជួយជ្រោមជ្រែងពីជនរួមជាតិនៅគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមគ្រប់មធ្យោបាយក្នុងការជួយកសាងការពារប្រទេសឲ្យមានការរីកចម្រើនជាលំដាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២៥

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពីគណនីធនាគារ របស់ជនរងគ្រោះ ចំនួន២បណ្តឹងផ្សេងគ្នា សរុបជាទឹកប្រាក់ប្រមាណ ៦,៥០០ដុល្លា និង២លានរៀល។ ដោយមានការសម្របសម្រួលពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន០១រូប ឈ្មោះ ស.ស.ផ.ន ភេទស្រី ជនជាតិខ្មែរ មានទីលំនៅខេត្ដកណ្ដាល ជាអ្នកផ្ដល់ទីកន្លែង និងមធ្យោបាយគណនីធនាគាររបស់ខ្លួនឱ្យបក្ខ ដើម្បីទទួលផលនៃបទល្មើស។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

នាយកដ្ឋាន សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រយ័ត្នពីជន ឬក្រុមដែលមិនស្គាល់អត្តសញ្ញាណ បន្លំជាស្ថាប័នផ្សេងៗ ដើម្បីបោកបញ្ឆោតអោយផ្តល់ពត៌មានផ្ទាល់ខ្លួន ដែលឈានទៅដល់ការគ្រប់គ្រងគណនីធនាគារ និងផ្ទេរប្រាក់ចេញដោយមិនដឹងខ្លួន និងសូមកុំអោយអ្នកដទៃប្រើប្រាស់ ឬខ្ចីគណនីធនាគារផ្ទាល់ខ្លួន ដើម្បីធ្វើសកម្មភាព និងទទួលប្រាក់ដែលមិនមានប្រភពច្បាស់លាស់ចូល ហើយស្នើសុំដកជាសាច់ប្រាក់សុទ្ធ វាគឺជាការប្រព្រឹត្តិបទល្មើស និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២៥

«ប្រជាពលរដ្ឋជាម្ចាស់ចំណែក ឯមន្ត្រីគឺជាអ្នកបម្រើ» នេះគឺជាទស្សនវិជ្ជានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលស្របទៅនឹងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន សុទ្ធតែធ្លាប់បានក្រើនរម្លឹកជារឿយៗដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ដើម្បីកុំឱ្យពួកគេភ្លេចតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ។ មិនត្រឹមតែក្រើនរម្លឹកមន្ត្រីក្រោមឱវាទប៉ុណ្ណោះទេ ប៉ុន្តែ អតីតប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាប្រមុខដឹកនាំបច្ចុប្បន្ន សុទ្ធតែបានបង្ហាញគំរូជាអ្នកបម្រើប្រជាពលរដ្ឋយ៉ាងសកម្មក្លៀវក្លាបំផុត។

«ទីណាមានទុក្ខ មានមុខសម្តេចតេជោ» នេះគឺជាសារដ៏មានអត្ថន័យមួយឃ្លាទៀតដែលសម្តេចអតីតនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងនិងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ មើលចុះ ចាប់តាំងពីការតស៊ូរំដោះជាតិដោយប្រើជីវិតរបស់ខ្លួនជាដើមទុន និងដំណើរស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ រហូតដល់កសាងបាននូវប្រវត្តិសាស្ត្រថ្មីមួយជូនប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរដែលមិនធ្លាប់មានពីមុន ជីវិតសម្តេចតេជោ ហ៊ុន សែន បានផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរជានិច្ច មិនដែលដាច់ជាពិសេសក្នុងគ្រាលំបាក។ ជាក់ស្តែង ពេលពលរដ្ឋជួបគ្រោះអាសន្នដូចជាទឹកជំនន់ ឬជួបប្រទះគ្រោះថ្នាក់ផ្សេងៗទៀតជាយថាហេតុ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីពាក់ព័ន្ធតែងតែមានវត្តមានជានិច្ចដើម្បីដោះស្រាយការលំបាកជូនពួកគេ។ ក្រៅពីនោះ សម្តេចតែងឆ្លៀតពេលជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាប្រចាំដោយទឹកចិត្តអាណិតស្រឡាញ់អស់ពីបេះដូង។

បច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតជាភរិយា បានបន្តប្រពៃណីដឹកនាំដ៏ល្អនេះដដែលដោយផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។ ជាក់ស្តែង ក្នុងរយៈពេលជាងមួយឆ្នាំដំបូងនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី និងភរិយា បានចំណាយពេលវេលាជួបជាមួយពលរដ្ឋនៅគ្រប់ទិសទី។ កម្មករ កសិករ អាជីវករ សិល្បករ កីឡាករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត លោកគ្រូអ្នកគ្រូ រួមទាំងអ្នកសារព័ត៌មានផង សុទ្ធតែធ្លាប់បានជួបជាមួយប្រមុខដឹកនាំរបស់ខ្លួនដោយផ្ទាល់ ឬបានឃើញសកម្មភាពទាំងនេះជាប្រចាំ។

ដោយទទួលបានការណែនាំ និងដោយបានឃើញគំរូរបស់ប្រមុខដឹកនាំ មន្ត្រីក្នុងជួររាជរដ្ឋាភិបាលក៏ដូចជាមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំបម្រើប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។ ជាក់ស្តែង ប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកគេបានមូរដៃអាវ លាត់ជើងខោ ដើម្បីចុះជួយដោះស្រាយបញ្ហាជូនកសិករក៏ដូចជាបូមទឹកជូនពួកគេ ដើម្បីធ្វើស្រែប្រាំង។ ជារៀងរាល់ចុងសប្តាហ៍ ឆ្លៀតពេលទំនេរពីការងារបម្រើប្រជាពលរដ្ឋក្នុងនាមមន្ត្រីរាជរដ្ឋាភិបាល តែងចុះជាប់ជាមួយប្រជាពលរដ្ឋនៅឯមូលដ្ឋានរៀងៗខ្លួន ដើម្បីស្វែងយល់ពីការលំបាករបស់ពួកគេ និងដោះស្រាយបញ្ហាជូនពលរដ្ឋភ្លាមៗដោយមិនបង្អង់។

នេះហើយ គឺជាប្រពៃណីបម្រើប្រជាពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជា ដែលបន្តពីជំនាន់មួយទៅជំនាន់មួយទៀតឥតដាច់។ នេះ ក៏ជាហេតុផលដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋជារៀងរហូតមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៥

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជានៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានអញើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ បុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផា និងទទួលថវិកាចំនួន១លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនជីបម៉ុងគ្រុប សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា នាមន្ទីរពេទ្យគន្ធបុប្ផាជិតវត្តភ្នំ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាទាំងអស់។ ខណៈនេះដែរលោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ និងការលះបង់ដ៏ធំធេងពីសំណាក់ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការរួមគ្នាផ្តល់សេវាពិនិត្យ និងព្យាបាល ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិតបានអរគុណ ដល់ក្រុមហ៊ុនជីបម៉ុងគ្រុប ដែលបានបរិច្ចាគថវិកាចំនួន១លានដុល្លារអាម៉េរិក ដល់មូលនិធិគន្ធបុប្ផាកម្ពុជា តបតាមការអំពាវរបស់លោកជំទាវ។ លោកជំទាវឱ្យដឹងថា ក្រុមហ៊ុនជីបម៉ុងគ្រុប តែងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិ តាមរយៈសកម្មភាពផ្សេងៗដូចជា ការបរិច្ចាគថវិកាសម្រាប់ទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ១៩ (Rapid Test), ការបរិច្ចាគដល់កាកបាទក្រហមកម្ពុជា,ការបរិច្ចាគថវិកាសម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់, បរិច្ចាគដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA), បរិច្ចាគដល់មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន,បរិច្ចាគថវិកាដើម្បីទិញវ៉ាក់សាំងកូវីដ១៩ និងការបរិច្ចាគ ចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលបានប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» និងការចូលរួមបរិច្ចាគសាងសង់មន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងការបរិច្ចាគដទៃច្រើនទៀត។ កាយវិការ នៃការបរិច្ចាគថវិការបស់ក្រុមហ៊ុន ជីប៉ម៉ុងគ្រុប នាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងពីមហាជន ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន។

ជាមួយគ្នានេះលោកជំទាវ ក៏សូមកោតសរសើរ ដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមសាធារណជនទាំងអស់ ចំពោះកិច្ចសហការខ្ពស់ និងការចូលរួមបរិច្ចាគថវិកា ទោះជាតិចក្តីច្រើនក្ដី តាមលទ្ធភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា នាពេលកន្លងមក ដែលនេះជាការរួមចំណែកដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន ក្នុងបេសកកម្មសង្គ្រោះជីវិត ទារក កុមារ និងស្ត្រីមានផ្ទៃពោះ រាប់លាននាក់នៅកម្ពុជានាពេលកន្លងមក។ ក្នុងន័យនេះលោកជំទាវបណ្ឌិត បានអំពាវនាវជាថ្មីម្តងទៀត ដល់សាធារណៈជនទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាបន្តរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងនាំស្នាមញញឹមដល់ ទារក និងកុមារកម្ពុជា។

សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាមូលនិធិជាតិផ្លូវការតែមួយគត់របស់កម្ពុជា ត្រូវបានផ្តួចផ្តើមបង្កើតឡើង និងសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងកៀរគរថវិកាសប្បុរសធម៌ ពីប្រភពស្របច្បាប់នានា ទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាក្នុងស្មារតី “ខ្មែរជួយខ្មែរ” រក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលក្នុងមួយឆ្នាំៗមន្ទីរពេទ្យនេះត្រូវការចំណាយជាមធ្យម ប្រមាណជាង៤០លានដុល្លារអាម៉េរិក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៥

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា  មានប្រសាសន៍បញ្ជាក់​នៅព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ២០២៥ នេះថា យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និង​ស្ថានីយ​តាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថា​ខេត្តជាច្រើន​មានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៤ រួមមាន​បន្ទាយ​មានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម (ខ្យល់ពុលខ្លាំង) ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។

បើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹក្រូច។

សូមបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់ នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។

ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងបរិស្ថានបានស្នើដល់ សាធារណសាធារណជន ធ្វើការតាមដានព័ត៌មានគុណភាពខ្យល់ជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងការពារសុខភាពឱ្យបានល្អ ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅ។

ជាមួយគ្នានេះ សូមស្នើដល់អាជ្ញាធររាជធានី ខេត្ត និងប្រជាពលរដ្ឋ នៅក្នុងតំបន់ ទទួលរងការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ចូលរួមសហការផ្សព្វផ្សាយ និងចាត់វិធានការទប់ស្កាត់និងកាត់បន្ថយការបំពុល ដូចជាសម្អាតលំនៅដ្ឋាន ផ្លូវថ្នល់ ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការដុត ធូលីហុយ និងករណីឆេះផ្សេងៗ ជាពិសេសការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹង នៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។

ក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនសាធារណជនបានជ្រាបជាប្រចាំ និងសូមធ្វើការតាមដានព័ត៌មានផ្លូវការ ដែលក្រសួងបានចេញផ្សាយ តាមរយៈវេបសាយ www.airquality.moe.gov.kh និងកម្មវិធីទូរស័ព្ទដៃ (APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីសម្រាប់ Android និង IOS ដូចខាងក្រោម៕

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៥

ភ្នំពេញ៖សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹតសម្រេចសម្រួលភារកិច្ចប្រធានមន្ទីរបរិស្ថានចំនួន៣ខេត្តដែលមានតំបន់ព្រៃឡង់ឲ្យទៅបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថានវិញ និងតែងតាំងថ្មីចំនួន២៤រូប រាជធានី.ខេត្ត។ នេះបើតាមអនុក្រឹតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ដោយសម្ដេចធិបតីហ៊ុន ម៉ាណែត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២៥

ភ្នំពេញ៖មនុស្ស៥នាក់ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសធ្វើការចាប់ខ្លួន ដែលបានក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅទី១៩ ខែមករា ឆ្នាំ២០២៥ នេះ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសថាចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ពន្លាតដែនសមត្ថកិច្ចពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៥នាក់ មានដូចខាងក្រោម៖

១-  ឈ្មោះ ភិន សាឌីម ភេទប្រុស អាយុ២៦ឆ្នាំ។
២-  ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ។
៣-  ឈ្មោះ កុល មុន្នីរ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ។
៤-  ឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ។
៥-  ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ។

អំពីដំណើររឿង៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលបណ្ដឹងថា មានមន្ត្រីកងរាជអាវុធហត្ថចំនួន៤នាក់ទៅ៥នាក់ បានចាប់ឆែកឆេររថយន្តនិងបានចោទថាជនរងគ្រោះដឹករបស់ខុសច្បាប់ (ម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញ) និងគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៣.០០០ដុល្លារ បើមិនព្រមទេ នឹងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីន យកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចជនរងគ្រោះក៏យល់ព្រមប្រគល់ប្រាក់សុទ្ធចំនួន៣.០០០ដុល្លារ ឱ្យទៅពួកជនសង្ស័យនោះ។

ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន។ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ក្រុមរបស់ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពគំរាមយកប្រាក់ពីជនរងគ្រោះ មានដូចជាជនជាតិចិន និងជនជាតិខ្មែរ យកបានប្រាក់ចំនួនប្រមាណ១០.០០០ដុល្លារ ដោយធ្វើសកម្មភាពក្នុងទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។  កងរាជអាវុធហត្ថ សូមអំពាវនាវដល់សាធារណជន មេត្តាចូលរួមសហការផ្តល់ព័ត៌មានដល់កម្លាំងសមត្ថកិច្ចយើងខ្ញុំ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស រក្សាសន្តិសុខ សុវត្ថិភាពសង្គម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២៥

អ្នកធ្លាប់ហែលឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ ទាំងយុវជនកើតក្រោយសម័យសង្គ្រាម សុទ្ធតែបានដឹងពីអតីតកាលដ៏មហាសែនវេទនារកអ្វីប្រៀបផ្ទឹមពុំបានរបស់កម្ពុជា។ ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានទាញប្រទេសចេញពីឋាននរកលោកិយនេះ។

ប្រជាពលរដ្ឋខ្មែរសុទ្ធតែបានដឹងច្បាស់ថា នៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ មិនដែលមានទេដែលប្រទេសកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញនិងអាចថែរក្សាសុខសន្តិភាពបានរយៈពេលយូរដូចសម័យកាលបច្ចុប្បន្ន ហើយសន្តិភាពនិងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះដែលសម្រេចបានលទ្ធផលទាំងស្រុងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាស្នាដៃគ្មានពីររបស់សម្តេចតេជោ ហ៊ុន សែន។

ខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា អ្នកឈរជារបងការពារសុខសន្តិភាពនេះឱ្យបានគង់វង្ស គឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន រួមទាំងថ្នាក់ដឹកនាំដទៃទៀត ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋខ្មែរ។

សុខសន្តិភាពរយៈពេល ២៦ឆ្នាំ កន្លងទៅនេះគឺជាគ្រឹះនៃការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនមិនធ្លាប់មានពីអតីតកាល ហើយដែលខ្មែរគ្រប់គ្នាបាននិងកំពុងទទួលផលពីសុខសន្តិភាពជារៀងរាល់ថ្ងៃ។ នរណាក៏ដោយឱ្យតែមានឈាមជ័រជាខ្មែរសុទ្ធតែជាសាក្សីនៃការផ្លាស់ប្តូរដ៏ស៊ីជម្រៅមួយនៅកម្ពុជាទាំងនយោបាយ សង្គម សេដ្ឋកិច្ច ទាំងរបៀបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដែលមិនធ្លាប់មានពីមុន។

ប៉ុន្តែ នៅមានសភាវដ៏អាក្រក់មួយដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលដើរតួជាអ្នកគំរាមកំហែងសុខសន្តិភាពនិងចង់អូសទាញប្រទេសទៅរកអតីតកាលវិញតាមរយៈចលនាបដិវត្តន៍ពណ៌ដ៏គ្រោះថ្នាក់។ កាលពីមុន ពួកគេប្រើមនោគមន៍វិជ្ជាបដិវត្តន៍ពណ៌ដោយមិនចេញមុខ ហើយតែងចោទប្រកាន់ចំណាត់ការប្រឆាំងបដិវត្តន៍ពណ៌ថាជាការលាបពណ៌។ ប៉ុន្តែ ពេលនេះ ពួកគេបានចេញមុខជាចំហដោយមានទាំងប្រព័ន្ធឃោសនាជ្រុលនិយមមួយចំនួនជួយបន្ទរផង។ នេះសបញ្ជាក់ថា ចំណាត់ការនានារបស់រាជរដ្ឋាភិបាលទៅលើក្រុមចលនាបដិវត្តន៍ពណ៌នេះពិតជាត្រឹមត្រូវ។

ចលនាបដិវត្តន៍ពណ៌គឺជាចលនាប្រឆាំងនឹងច្បាប់រដ្ឋ ប្រឆាំងរបបប្រជាធិបតេយ្យសេរីពហុបក្ស ប្រឆាំងសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បទពិសោធរបស់ពិភពលោកបង្ហាញច្បាស់ថា គ្មានចលនាបដិវត្តន៍ពណ៌ណាមួយអាចនាំប្រទេសទៅរកស្ថានភាពល្អប្រសើរជាងមុនឡើយ ក្រៅពីការរុញច្រានប្រទេសទៅរកភ្លើងសង្គ្រាមដ៏វិនាសហិនហោចរកទីបំផុតគ្មាន។

ដូច្នេះ មានហេតុផលគ្រប់គ្រាន់ដែលប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវរួមដៃគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីប្រឆាំងដាច់ខាតចំពោះចលនាឧទ្ទាមក្រៅច្បាប់ដ៏លេលានេះដើម្បីការពារសុខសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយពីព្រោះគ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាមនិងរបបប្រល័យពូជសាសន៍ទៀតឡើយ៕SRP
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

ភ្នំពេញ៖បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មលេី ស្ត្រី វ័យក្មេងម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ Lee Tai Sik ភេទប្រុស អាយុ៤៣ ឆ្នាំជនជាតិ កូរ៉េ ខាងត្បូង ត្រូវបានកំពុងសាកសួរ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់កាត់តាមច្បាប់។

សូមបញ្ជាក់ថា ៖មានករណីស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់ ប៉ុន្តែមិនទាន់ដឹងមូលហេតុនៅឡើយ។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ០៦នឹង ១០នាទីព្រលប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច អូតែល «ហូម ឈីក» នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

ភ្នំពេញ៖លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានលើកឡើង ៦ចំណុច បូក១ ដែលបញ្ជាក់ថា «មេដឹកនាំកម្ពុជាមិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំង នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥»។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា មានដូចជា :
១- លិម គិមយ៉ា មិនមែនជាបុគ្គលអ្នកនយោបាយល្បី ដែលលេចធ្លោ ឬជាឆ្អឹងទទឹងជាប់បំពងករបស់ គណបក្សកាន់អំណាច ដែលធ្វើឲ្យមានឧបសគ្គនយោបាយអ្វីនោះទេ,

២- លិម គិមយ៉ា គឺជាសត្រូវមនោគមវិជ្ជានយោបាយរបស់ សម រង្ស៊ី តាំងពី លិម គិមយ៉ា នៅជាបុគ្គលិកស្ថាប័នហិរញ្ញវត្ថុបារាំង មុនចូលប្រឡូកនយោបាយក្នុងប្រទេសខ្មែរម្លេះ

៣- ឃាតករ ដែលធ្វើសកម្មភាពរួច បែជារត់ចូលដីខ្មែរ (?) មិនចេញទៅឡាវ ភូមា ឬម៉ាឡេស៊ី ! នេះជាគំរោងរៀបចំជាមុន ដើម្បីទម្លាក់កំហុសលើមេដឹកនាំកម្ពុជា… ពីព្រោះថា គ្មាននណាល្ងង់ដែល ជួលមនុស្សឲ្យធ្វើរឿងឧក្រិដ្ឋហើយ ប្រាប់ឲ្យរត់មកចូលក្នុងផ្ទះខ្លួនឯងទេ,

៤- កម្ពុជា មិនបានបណ្តោយឲ្យឃាតករ រត់ឬលាក់ខ្លួនក្នុងដីខ្លួនទេ ! ចាប់ខ្លួនហើយរៀបចំបញ្ជូនឲ្យភាគីថៃភ្លាមៗ ដើម្បីម្ចាស់ការសាកសួរនិងស៊ើបអង្កេត,

៥- ភ្លាមៗ សម រង្ស៊ី និងក្រុមបក្ខពួក ព្រមទាំងវិទ្យុដែលគាំទ្រ សម រង្ស៊ី នៅក្រៅប្រទេស ខំផលិតមាតិការ ជាប្រព័ន្ធធ្វើការផ្សាយស្រោចចោទប្រកាន់មកលើមេដឹកនាំកម្ពុជា ទាំងខាងនគបាលថៃ មិនទាន់ចេញសេចក្តីសន្និដ្ឋានណាមួយនៅឡើយ… គឺចេតនាបង្កើតព័ត៌មានប្រដិតឲ្យប្រឆាំងលុបលើលទ្ធផលស៊ើបអង្កេតរបស់នគរបាលថៃ នៅពេលខាងមុខ,

៦- មកដល់ពេលនេះ បុគ្គល ២រូប ដែលតុលាការថៃបានចេញដីកាចាប់ខ្លួន គឺម្នាក់ជាអតីតៈជំនិត ជាអង្គរក្ស ជាមេចលនារបស់ សម រង្ស៊ី និងជាអ្នករកស៊ីលុយកាក់រកចំណេញជាមួយមេដឹកនាំនិងអតីតៈតំណាងរាស្ត្រសង្គ្រោះជាតិ (ខាង សម រង្ស៊ី) រាប់ទសវត្សមកហើយក្នុងទឹកដីថៃ… និងម្នាក់ទៀតមានការនិយាយលើកថា ជាប្អូន របស់មេគណបក្សនយោបាយ មួយផ្សេងទេ… និងដោយឡែក នគរបាលព្រហ្មទណ្ឌថៃ បានចេញមកបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនៅចំពោះមុខអ្នកសារព័ត៌មានថា «ឃាតកម្មសម្លាប់លោក លិម គិមយ៉ា គឺជាគំនុំជម្លោះរកស៊ីផ្ទាល់ខ្លួន មិនជាប់ពាក់ព័ន្ធនិងនយោបាយកម្រឹតប្រទេសទេ» នគរបាលព្រហ្មទណ្ឌថៃក៏បានបញ្ជាក់ច្បាស់ថា ៖ ប៉ូលីសធ្វើការ មិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ… ។

លោកបន្តថា សន្និដ្ឋានតាមរយៈការឆ្លុះបញ្ចាំង ៦ ចំណុច និងបូក ១ ជាការប្រកាសពីខាងនគរបាលព្រហ្មទណ្ឌថៃនេះ គឺបង្ហាញថាឃាតកម្មលើលោក លិម គិមយ៉ា មិនមានជាប់ពាក់ព័ន្ធជាមួយមេដឹកនាំកម្ពុជាទេ ! ផ្ទុយទៅវិញ កម្ពុជានិងមេដឹកនាំកម្ពុជា គឺជាក្រុមភាគីរងគ្រោះ ដែលត្រូវបាន សម រង្ស៊ី និងបក្ខពួកប្រព្រឹត្តិហើយយកអំពើរដែលពួកគេប្រព្រឹត្តិនោះមកជះទម្លាក់កំហុសលើយ៉ាងអយុត្តិធម៌ និងធ្វើជំនួញនយោបាយដើម្បីមហិច្ឆតានយោបាយអាក្រក់របស់ក្រុមខ្លួន ។

លោក សួន សេរីរដ្ឋា បន្តទៀតថា យុត្តិធម៌និងភាពស្អាតស្អំរបស់មេដឹកនាំកម្ពុជាដែលប្រកាន់ជំហរសន្តិភាពនិយម សាមគ្គីរួមរួមជាតិនិយម និងជំហរនយោបាយអន្តរជាតិគឺ ឯករាជ្យផ្អែកលើច្បាប់ ! នោះនឹងបង្ហាញឆាប់ៗតាមរយៈការស៊ើបអង្កេតដោយឯករាជ្យរបស់ នគរបាលព្រហ្មទណ្ឌនិងព្រះរាជអាជ្ញាថៃ ដែលជាម្ចាស់ទីតាំងនៃអំពើរឃាតកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

ភ្នំពេញ៖ស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់មិនទាន់ដឹងមូលហេតុ បង្កភ្ញាក់ផ្អើល។ នេះបើតាមព័ត៌មានបឋម ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ទទួលបាន។

ហេតុការណ៍ វេលាម៉ោង ០៦នឹង ១០នាទីយប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច អូតែល «ហូម ឈីក» នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង។

ករណីនេះកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រួមទាំងនគរបាលមូលដ្ឋានខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យកាំម៉េរ៉ាសុវត្ថិភាព ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ។

មេប៉ូលិសរាជធានីភ្នំពេញ មិនទាន់បញ្ជាក់លម្អិតនៅឡើយទេចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page15 Page16 Page17 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×