ខេត្តកំពង់ចាម៖នគរបាលខេត្តកំពង់ចាម បានចាត់ទុកការបង្ហោះព័ត៌មានរបស់
facebook ហ៊ុន ម៉ាលីនី ជាព័ត៌មានមិនពិត។
ក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបដល់សាធារណជន និងអ្នកនិយមប្រេីប្រាស់ នូវបណ្ដាញទំនាក់ទំនងសង្គម facebook ទាំងអស់ឲ្យបានជ្រាបថា៖មានគណនី facebook ឈ្មោះ ហ៊ុន ម៉ាលីនី បានបង្ហោះខ្លឹមសារថា “មេីលមុខប៉ូលិសគ្រឿងញៀនស្រុកស្ទឹងត្រង់ ឃុបឃិតដោះលែងជនល្មេីសជាថ្នូរនឹងលុយ៧០០$ គាត់ឈ្មោះបូរី, លោកពូស្នងការប៉ូលិសខេត្តជួយស៊េីបអង្កេតផង បេីប៉ូលិសពុករលួយ មានទោស ឫទេចា៎ ?”
សូមបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននេះភ្លាម នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញខេត្ត និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ធ្វេីការស្រាវជ្រាវលេីករណីខាលេីនេះ ដោយកម្លាំងជំនាញរបស់យេីងបានសុំការសហការពីឈ្មោះ អាត ម៉ារីណា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិបឹងកេតក្រោម ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានគណនី facebook ឈ្មោះ លីន ណា ដែលរងការចោទប្រកាន់ពាក់ព័ន្ធ និងករណីបទល្មេីសគ្រឿងញៀន បានមកបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ថា រូបនាង ( អាត ម៉ារីណា ) សូមធ្វេីការបដិសេធទាំងស្រុងចំពោះខ្លឹមសារដែលគណនី facebook ឈ្មោះ ហ៊ុន ម៉ាលីនី បានបង្ហោះនោះ គឺជាការប្រឌិតដែលមានចេតនាបំផុសបំផុល ព័ត៌មានមិនពិត ក្នុងរូបភាពចង់បរិហាកេរ្តិ៍ចំពោះរូបនាង និងបងប្រុសបង្កេីតរបស់ខ្លួន ឈ្មោះ ហ្វា ។
បន្ទាប់ពីការបំភ្លឺរបស់ឈ្មោះ អាត ម៉ារីណា ( facebook ឈ្មោះ លីន ណា ) បានដាក់ពាក្យបណ្ដឹង និងសំណូមពរដល់សមត្ថកិច្ច ជួយស្រាវជ្រាវរកគណនី facebook ឈ្មោះ ហ៊ុន ម៉ាលីនី ដេីម្បីចាត់ការផ្លូវច្បាប់ផងដែរ ។
ក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបដល់សាធារណជន និងអ្នកនិយមប្រេីប្រាស់នូវបណ្ដាញទំនាក់ទំនងសង្គមfacebook សូមបញ្ជាក់ថា ឈ្មោះ អាតម៉ារីណា ( លីន ណា ) និងឈ្មោះហ្វា គឺពុំដែលពាក់ព័ន្ធ និងការបង្រ្កាបករណីប្រេីប្រាស់ ឬចែកចាយនូវសាធាតុញៀនខុសច្បាប់ពីមុនមកឡេីយ ។
សមត្ថកិច្ចយេីងខ្ញុំ និងធ្វើការស្រាវជ្រាវរក អត្តសញ្ញាណបុគ្គលដែលបង្ហោះ ពាក់ព័ន្ធនិងករណីខាងលេីនេះមកបំភ្លឺ និងដេីម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់ ព្រោះការបង្ហោះខ្លឹមសារបែបនេះ ធ្វេីឲ្យមានការយល់ច្រឡំពីសំណាក់សាធារណជនមួយចំនួន ដែលមិនមានមូលដ្ឋានច្បាស់លាស់ និងធ្វើឲ្យរងការប៉ះពាល់ដល់កិត្តិយស មន្រ្តីនគរបាលជាតិ ក៏ដូចជាអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមយេីងខ្ញុំ និងប៉ះពាល់កិត្តិយសបុគ្គលដែលមិនបានប្រព្រឹត្តបទល្មេីស ផងនោះដែរ៕SRP