Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២០

ខេត្តកំពង់ចាម​​៖លោក​​​ ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​ នៅព្រឹកថ្ងៃទី១១ ខែសីហា​ ឆ្នាំ​២០២០​ បាន​អញ្ជើញ​ចូលរួម​ដំណើរ​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ចំនួន៤គម្រោង​​ ​​​បន្ថែមទៀតនៅ​សាលា​ស្រុក​កំពង់សៀម​​​​​​​​ ក្រោម​វត្តមាន​​លោក​ ឈួន​ វិបុល​ អភិបាល​រង​ស្រុក​ ដោយ​មាន​ការ​ចូលរួម​ពី​​ គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ផងដែរ។
ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ លោក​ ​ឡី​ មិច​​ បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ស្រុក​កំពង់សៀម ដែល​បាន​រៀបចំ​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ របៀបរៀបរយ​ល្អ​ ព្រមទាំង​បាន​សំណូមពរ​ដល់​តំណាង​ក្រុម​ហ៊ុន​​ ឲ្យ​គោរព​តាម​ក្រមសីលធម៌​របស់​អ្នក​ទទួល​ការ​ និង​ចូលរួម​​សហការ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​លុបបំបាត់នូវ​ភាព​អនាធិបតេយ្យ​ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ឆ្លៀត​ឱកាស​មួយ​ចំនួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៤ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​កោះទន្ទឹម​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៣៥០​ម៉ែត្រ​ ទទឹង៤ម៉ែត្រ​កម្រាស់០.១៥ម៉ែត្រ​ នៅភូមិកោះប្រាក់ក្នុង។
២-ឃុំ​កោះ​មិត្ត​ ជួសជុលផ្លូវដីប្រវែង១.៥៣០គ.ម ទទឹង៦ម៉ែត្រ​ នៅភូមិស្វាយជ្រុំ ភូមិកោះព្រលូង។
៣-ឃុំ​កោះ​សំរោង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង២០០ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិទី៨។
៤-ឃុំ​ទ្រាន​ សាងសង់ផ្លូវបេតុងអាមេប្រវែង៣៥០ម៉ែត្រ​ទទឹង៤ម៉ែត្រ​កម្រាស់ នៅភូមិទួលត្រាច និង​ភូមិច្រកស្តៅ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ សីហា ២០២០

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់​ដា​ អភិបាលខេត្ត​កំពង់ចាម​ ​​នៅថ្ងៃទី១០ ខខែសីហាព្រឹកមិញ បាន​អញ្ជើញ​ចុះ​ពិនិត្យ​​ ​ដី​មាន​ទំនាស់​នៅតំបន់​មេទឹក​សារាយ ស្ថិតក្នុងភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ដេីម្បី​ដោះស្រាយ​បញ្ហា​វិវាទ​ជូន​ប្រជាពលរដ្ឋ​។
មន្ត្រី​សាលា​ខេត្ត​បាន​ឲ្យដឹង​​ថា​ បញ្ហា​វិវាទ​ដីធ្លី​តំបន់​មេទឹក​សារាយ​នេះ​ គឺបាន​កើត​មាន​ឡើង​ជា​យូរយារ​ណាស់​មក​ហើយ​ រវាង​ប្រជា​សហគមន៍​ និង​ប្រជាពលរដ្ឋ​ខាង​ក្រៅ​តំបន់​ បានទាមទារ​ផល​ប្រយោជន៍​រៀងៗខ្លួន​ ​លេី​ផ្ទៃដី​ដី​ដែលមាន​ទំហំ​ជាង​១៦​ហិកតា​ ។ អាជ្ញាធរខេត្ត ក៏​ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ បាន​ធ្វេី​ការ​ដោះស្រាយ​ជា​ច្រើន​លើក​ច្រើន​សារ​​ទៀត​ផង​​ ។

មន្ត្រី​បាន​ឲ្យដឹង​ទៀត​ថា​ ដី​តំបន់​មេទឹក​សារាយ​​នេះ​ ជា​ដី​របស់​រដ្ឋ​ ដែល​មាន​ប្រយោជន៍​សម្រាប់​បងប្អូន​​ប្រជាពលរដ្ឋ​ ធ្វេី​ការ​អាស្រ័យ​ផល​ ក្នុង​ការ​បង្កបង្កើនផល​ដំណាំស្រូវ​​វស្សា​និង​ស្រូវប្រាំងផងដែរ​ ។ក្នុង​ដំណើរ​​អញ្ជើញ​ចុះ​ពិនិត្យ​នេះ​ លោក​​ អ៊ុន ចាន់ដា បាន​ដោះស្រាយ​តាម​គោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បីជាប្រយោជន៍ទាំងសងខាង ពោលគឺប្រយោជន៍របស់ប្រជាពលរដ្ឋ និងការរក្សាផ្ទៃដី របស់រដ្ឋសម្រាប់ជាទីកន្លែង រក្សាប្រភពទឹក​ ផ្ដល់ជូនប្រជាពលរដ្ឋស្រោចស្រពផលដំណាំ នៅក្នុងតំបន់នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២០

ខេត្តកំពង់ចាម ៖ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយផ្ដល់ជូនភ្លាមៗ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន០៦គ្រួសារ នៅក្នុងឃុំព្រែកកក់ និងឃុំអូរម្លូ ស្រុកស្ទឹងត្រង់។

លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា មានប្រសាសន៍ថា ថ្វីត្បិតតែ អំណោយខាងលើនេះ មានចំនួនមិនច្រើនក្ដី ក៏ប៉ុន្តែ វាជាការចូលរួមចំណែក បរិច្ចាកនូវធនធានផ្ទាល់ខ្លួន ដែលជាវប្បធម៌ នៃការចែករំលែក ពីថ្នាក់ដឹកនាំ និងសហការី របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តកំពង់ចាម ស្របតាមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការគិតគូអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។ ដូច្នេះ ចំពោះមុខ សូមបងប្អូនប្រឹងប្រែងរកទទួលទាន ដោយខ្លួនឯង តាមរយៈ ការដាំដុះនូវដំណាំរួមផ្សំផ្សេងៗ ដើម្បី ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ ។

លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នជានិច្ច ក្នុងការទប់ស្កាត់ហានិភ័យពីការឆ្លង នៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាម ការណែនាំ របស់ក្រសួងសុខាភិបាល ។ ទន្ទឹមនឹងនោះ រដូវនេះជារដូវវស្សា សូមឲ្យបងប្អូន ថែរក្សាអនាម័យលំនៅដ្ឋាន គេងនៅក្នុងមុង ដើម្បីការពារជំងឺរាតត្បាតផ្សេងៗ ជាពិសេស ជំងឺគ្រុនឈីក និងជម្ងឺគ្រុនឈាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២០

ខេត្តកំពង់ចាម​៖នារី​ម្នាក់ បាន​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​បញ្ចប់​ជីវិត​ ដោយ​ជិះ​ម៉ូតូ​មក​លោត​ទឹក​ពីលើ​ស្ពាន​កោះប៉ែន​។
ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២០​ ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បេីតាមការអះអាងរបស់ឈ្មោះ ម៉ាង ម៉េងហួន ត្រូវជាឪពុកសាកសព បានអោយដឹងថា​ កូនស្រីរបស់ខ្លួនមាន​ឈ្មោះ ហួន និមល អាយុ៣០ឆ្នាំ មានទីលំនៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម មានជំងឺផ្លូវចិត្តប្រព័ន្ធ ប្រសាទ (ផ្លូវចិត្ត) ត្រូវ​លេបថ្នាំប្រចាំជារៀងរាល់ថ្ងៃផងដែរ​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋថា ​មានមនុស្សស្រីម្នាក់មកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានកោះប៉ែន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម ​បាន​បញ្ជា​ឲ្យ​លោក​វរសេនីយ៍ឯក​ ឯក ប៉ាន់ដន អធិការ​នគរបាល​ស្រុក​កំពង់សៀម​ បានដឹកនាំកម្លាំង​ជំនាញ​ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុ​ ដេីម្បី​បង្កើតគណៈកម្មការត្រួតពិនិត្យលើសាកសព ដោយ​ពុំ​មាន​ស្លាកស្នាម​អ្វី​ដែល​គួរឲ្យ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើសនោះទេ។ករណីនេះសាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២០

ខេត្តកំពង់ចាម៖ក្រុមប្រឹក្សាខេត្តកំពង់ចាមនៅថ្ងៃទី០៥ខែសីហាម្សិលមិញបាន
កិច្ចប្រជុំ សាមញ្ញលើកទី១៥ អាណត្តិទី៣ ក្រោមអធិបតីភាព លោក​ ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមានវត្តមាន សមាជិកក្រុមប្រឹក្សាខេត្ត, លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត និងអភិបាលរងខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត។

របៀបវារៈសម្រាប់កិច្ចប្រជុំរួមមានៈ
១-ពិនិត្យ និងអនុមត័លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំ សាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣។
២-ពិនិត្យ និងអនុមត័លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី០៥របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣។
៣- ពិនិត្យ និងពិភាក្សា និងអនុមត័សេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុមត័សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម។
៥-ពិនិត្យ ពិភាក្សា និងអនុមត័សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខេត្តកំពង់ចាម។
៦-ពិនិត្យ ពិភាក្សា និងអនុមត័សេចក្តីព្រាងគម្រោងចំណូល-ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។

ក្រោយពិពិភាក្សា និង ចូលរួមមតិយោបល់យ៉ាងផុលផុស ប្រធានក្រុមប្រឹក្សាខេត្ត និង សមាជិកក្រុមប្រឹក្សាជាឯកឆន្ទ័ បានអនុមត័ តាមរបៀបវារៈខាងលើ រួចរាល់ ក្រោមបរិយាកាសសម្របសម្រួលយោគយល់កែលំអរ និង បង្កើនប្រសិទ្ធភាពការងារបន្ត ក្នុងការផ្តល់សេវា បំរើសេវា និង ដោះស្រាយសំណូមពរ នៅតាមមូលដ្ឋាន។
កិច្ចប្រជុំ បានអនុមត័ របៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី១៦ នៃ ខែបន្ទាប់ នៅថ្ងៃចន្ទទី៧ ខែខែកញ្ញា ខាងមុខ។
លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បាន លើកឡើងបញ្ហា ប្រឈមធំមួយចំនួនៈ ទី១÷ជំងឺកូវិដ១៩ ដែលយើងត្រូវចូលរួមទប់ស្កាត់ និងប្រុងប្រយត្ន័ខ្ពស់។ ទី២÷គ្រោះរាំងស្ងួត ដែលប៉ះពាល់ មាននៅ ស្រុកបាធាយ,ជើងព្រៃ,ព្រៃឈរ ហើយ យើងត្រូវបន្តការតាមដាន។,ទី៣÷គ្រោះបាក់ច្រាំងទន្លេ ក៏ត្រូវតាមដាន ដែលកន្លងមកបាន ប៉ះពាល់ដល់ ហេដ្ឋារចនាសម្ពន្ធ័ ស្ពាន ,ផ្លូវ,ផ្ទះសម្បែង ជាដើម។ទី៤÷សង្គ្រាមពាណិជ្ជកម្ម ក៏នាំអោយសេដ្ឋកិច្ច ចុះថមថយ ដោយប៉ះពាល់លើ វិសយ័ ឧស្សាហកម្ម,និង ទេសចរណ៍ រីឯ វិសយ័កសិកម្ម ដូចជា ការដាំដំណាំ ,ការធ្វើវារីវប្បកម្ម,ការចិញ្ចឹមសត្វ និង កសិឧស្សាកម្ម យើងត្រូវធ្វើការជំរុញ និងលើកទឹកចិត្ត ដោយសារខេត្តយើងមានអំណោយផលមួយគឺ មាន ទន្លេមេគង្គហូរឆ្លងកាត់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page157 Page158 Page159 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!