Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២០

ខេត្តកំពង់ចាម៖លោក​ ឈួន​ វិបុល​ អភិបាលរង​ស្រុក​កំពង់សៀម​​​ បានធ្វើការណែនាំ ដល់ក្រុមហ៊ុន អ្នក​ទទួល​ការ​ទាំងអស់​ សូម​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ដោយ​ភាព​ថ្លៃថ្នូរ​ និងកុំឲ្យមានការគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយ និងការសាងសង់ ​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​ផងដែរ​។
លោកបញ្ជាក់នេះក្នុងឱកាសប្រកាសដាក់ដេញថ្លៃ គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​
ចំនួន​៤គម្រោង​ នៅ​សាលា​ស្រុក​កំពង់សៀម​​​​​​​​ ក្រោម​វត្តមាន​​លោក​ ឡី​ មិច​ នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម។
ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ លោក​ ​ឡី​ មិច​​ បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​ទទួល​ការ​ទាំង​អស់​ ដែល​បាន​ចូល​រួម​ដេញ​ថ្លៃ​គម្រោង​នេះ​យ៉ាង​មាន​របៀបរៀបរយ​ល្អ​ តាម​ការ​រៀបចំ​របស់​អាជ្ញាធរ​ ក៏​ដូចជា​​គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ ហេីយសូម​ឲ្យ​រាយការណ៍​ជា​បន្ទាន់​ បើ​សិន​ជា​មាន​ករណី​ទារ​ថ្លៃ​លុយ​ទឹកតែ​ ពី​បុគ្គល​ណា​មួយ​ ដេីម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ ។

គួរ​បញ្ជាក់​ថា គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៤ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​គៀនជ្រៃ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៧២​ ​ម៉ែត្រ​ ទទឹង ៤ មែត្រ កម្រាស់០.១៥ម៉ែត្រ​ នៅភូមិកៀនជ្រៃក្នុង។ ២-ឃុំ​វិហារ​ធំ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៨៥​ ម៉ែត្រ​ ទទឹង ៤ មែត្រ នៅភូមិប្រសាទ។ ៣-ឃុំ​ហាន់ជ័យ​សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៤៥​ ម៉ែត្រ​ទទឹង៤​ម៉ែត្រ​នៅភូមិល្វាទេ។៤-ឃុំ​ហាន់ជ័យ​ជួសជុលផ្លូវដីក្រាលក្រួសក្រហមប្រវែង២០៧ ម៉ែត្រ​ទទឹង៤មនៅភូមិក្រូចសើច​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តកំពង់ចាម៖ មនុស្ស៥នាក់បានលង់ទឹកនៅមុខវត្តជ្រោយថ្ម ក្រុងកំពង់ចាម ដោយជួយសង្គ្រោះបានបីនាក់ ចំណែក២នាក់ទៀតបានស្លាប់។ ជនរងគ្រោះដល់អាយុជីវិតជាក្មេងស្រីនឹងមនុស្សប្រុសវ័យចំណាស់មានអាយុ៣០ឆ្នាំជាងត្រូវបានរកសពឃេីញហើយ។

ហេតុការណ៍នេះបានកើតឡើងនៅមុខវត្តជ្រោយថ្ម ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

បេីតាមប្រជាពលរដ្ធដែលបានឃេីញក្នុងហេតុការនោះបានអោយដឹងថា នៅវេលាម៉ោង១១ថ្ងៃទី12ខែសីហាឆ្នាំ2020 គេឃេីញមានមនុស្សវ័យចំណាស់អាយុជាង៣០ឆ្នាំ ម្នាក់នឹងក្មេងប្រុសស្រី៤នាក់បាននាំគ្នាទៅងូតទឹកទន្លេលេងក្បែរមាត់ច្រាំងមុខវត្តជ្រោយ លុះរំលងបាន២០នាទីក៏បានលង់ទឹកហេីយស្រែកអោយគេជួយ ភ្លាមនោះបុរសវ័យចំណាស់នោះបានហែលទៅជួយក្មេងប្រុសម្នាក់ បាន ហេីយបានបន្តទៅជួយក្មេងស្រីម្នាក់ទៀត តែមិនអាចជួយបាន ក៏បានលង់ទឹកបាត់ខ្លួនទាំង២នាក់ ។ដោយឡែកក្មេងប្រុស៣នាក់ទៀតត្រូវបានពលរដ្ឋដែលនៅក្បែរនៅឃេីញនឹងចុះទៅជួយទាន់ពេលវេលាបញ្ជូនទៅមន្ទីពេទ្យខេត្តកំពង់ចាម។ ចំណែកក្មេងស្រីនឹងមនុស្សវ័យជាង៣០ឆ្នាំបានរកឃើញសពនៅវេលាម៉ោង៤ល្ងាចថ្ងៃដដែល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តកំពង់ចាម​៖ខ្មោច​នាវា​ចម្បាំង​មួយគ្រឿង រួម​ជា​មួយ​គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ ចំនួន​៣ប្រភេទ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅក្នុង​ទឹក​ទន្លេមេគង្គ​ ស្ថិត​ក្នុង​ភូមិវាល​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម។ ករណីនេះគេសង្ស័យថាជាសំណល់ពីសម័យសង្គមរាស្ត្រនិយម​។
សុំបញ្ជាក់ថានៅថ្ងៃទី១២ខែសីហាឆ្នាំ​ព្រឹកមិញនេះ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ខ្មោច​នាវា​លិច​ទឹក​ខាងលើ​ ដើម្បី​រៀបចំ​ឲ្យ​មាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​តំបន់​នោះ​ រហូត​គ្រាប់​យុទ្ធភ័ណ​ទាំងអស់​ ត្រូវ​បាន​យក​ចេញ​ដោយ​សុវត្ថិភាព​។
លោក​អភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ចូល​ទៅ​ធ្វើការ​នេសាទ​ក្នុង​តំបន់​ហាមឃាត់​នោះ​ជាដាច់ខាត​ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ ​ដល់អាយុជីវិតបានគ្រប់ពេល។
ដូច្នេះ​ត្រូវ​រង់ចាំ​រហូត​មន្ត្រី​​ជំនាញ​ មក​ធ្វើការ​បោសសម្អាត​ ​​គ្រាប់​យុទ្ធភ័ណ​ទាំងនោះ​ ​រួចរាល់​ហើយ​ទេីប​យេីង​ចូល​ទៅ​បាន។
គួរ​បញ្ជាក់​ថា កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ក្រុម​ហ៊ុនសហគ្រាសសុភារ័ត្នអភិវឌ្ឍន៍​ ​បាន​បូមយក​ខ្សាច់​នៅ​តំបន់​នោះ​ ហើយ​ដឹក​យក​ទៅ​ដល់​រាជធានី​ភ្នំពេញ​ ទេីប​ប្រទះ​ឃើញ​គ្រាប់​ ចំនួន​៣ប្រភេទ​ គឺមាន​ ១-គ្រាប់AK57​ចំនួន៣គីឡូក្រាម​ ២-គ្រាប់៦០មីលីម៉ែត្រ​ ចំនួន១៦គ្រាប់​ និងគ្រាប់៨០មីលីម៉ែត្រ​ ចំនួន១គ្រាប់​។ អាជ្ញាធរមូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ដែល​មាន​មន្ត្រីស៊ីម៉ាក់​ និង​ក្រុមជំនាញមុជទឹក​ ដែលមានទីស្នាក់ការនៅខេត្តកំពង់ឆ្នាំង​ មកមុជទឹកពិនិត្យទីតាំងបូមខ្សច់​នោះ​ លទ្ធផល មុជទឹកជម្រៅ១៩ម៉ែត្រ ក្រុមជំនាញបានពិនិត្យឃើញទ្រង់ទ្រាយជា ម៉ារីន (នាវា​ចម្បាំង​)​ មួយគ្រឿង​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១១ខែសីហាម្សិលមិញអញ្ជើញចុះពិនិត្យការដាំដើមឈើ (ប្រភេទឈើប្រណិត) នៅតាមសួនច្បារសាធារណៈក្នុងក្រុងកំពង់ចាម។គួរបញ្ជាក់ថា ដើម្បីចូលរួមកែលម្អសោភណភាពទីក្រុង បង្កើតជាតំបន់បៃតង ឲ្យសាកសមនឹងជ័យលាភីរំដួល៣ទង ដែលខេត្តកំពង់ចាមទទួលបានក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ក៏ដូចជាដើម្បីជាការទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកំសាន្តនៅលើទឹកដីនៃដងទន្លេមេគង្គ លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំដាំដើមឈើប្រណិតប្រភេទធ្នង់ ប្រមាណ១០០ដើម នៅតាមសួនច្បារផ្លូវព្រះមុនីវង្ស និងសួនច្បារតាមមាត់ទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម។ ជាមួយគ្នានេះ លោក បានណែនាំដល់មន្ត្រីជំនាញ ពាក់ព័ន្ធចូលរួមថែរក្សា ដើមឈើដែលបានដាំផងដែរ៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ប្រមាណជាង ៣០គ្រួសារនៅតំបន់ទំនប់តាសេក ភូមិតាសេក ឃុំកោះរកា ស្រុកកំពង់សៀម​ ​នៅព្រឹកថ្ងៃទី១១ ខែសីហាម្សិលមិញ
លោក​​ អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម​ បានបញ្ជាដល់មន្ត្រីពាក់ព័ន្ធរួមគ្នាការពារផ្ទៃបឹងធម្មជាតិ ក្នុងគោលបំណង ទុករំដោះទឹកជំនន់
ចេញពីក្រុងកំពង់ចាម និងទុកជាផ្លូវនាំទឹក ដើម្បីបម្រើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មផងដែរ។

លោក​អភិបាលខេត្ត​ ក៏បាន​លេីក​ឡើង​ដែរ​ថា​ ផ្ទៃបឹងធម្មជាតិ មានប្រយោជន៍ក្នុងការរំដោះទឹកជំនន់ ហើយក៏ជាផ្លូវ នាំទឹកចូលទៅកាន់តំបន់ទំនាប ដើម្បីឱ្យប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មរបស់ពួកគាត់។ ដូច្នេះ​មន្ត្រីជំនាញពាក់ព័ន្ធ​ ត្រូវចុះសិក្សា និងកំណត់ព្រំឲ្យបានត្រឹមត្រូវ ចៀសវាងមានអ្នកឆ្លៀតឱកាសចាក់ដីលុបបឹងយកធ្វើកម្មសិទ្ធិរបស់ខ្លួន។
ទាក់ទិនទៅនឹងដំណោះស្រាយបញ្ហាដីធ្លីប្រជាពលរដ្ឋ៣៤គ្រួសារ នៅតំបន់ទំនប់តាសេក លោកអភិបាលខេត្ត ក៏បានចាត់តាំង​លោក កែវ នាឬទ្ធិ អភិបាល​រង​ខេត្ត​ ដឹកនាំក្រុមការងារចុះសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់សិន ដើម្បីរៀបចំរបាយការណ៍ និងធ្វើការប្រជុំដោះស្រាយលើបញ្ហានោះ នៅពេលក្រោយទៀត​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page156 Page157 Page158 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!