Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២០

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី០២កក្កដាឆ្នាំ២០២០នេះ បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងឧត្តមសេនីយ៍ឯក សៀនសុវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិតបញ្ចប់តំណែងដែលបណ្ដាញសៀមរាបប៉ុស្តិ៍ទទួលបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២០

ភ្នំពេញ៖ នៅថ្ងៃអង្គារទី៣០ ខែមិថុនានេះប្រមុខដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារប្រាប់ដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺឆ្លងកូវីដ-១៩ នឹងបានទទួលថវិកាឧបត្ថម្ភដូចម៉្តេចដែរ?។
សម្តេចតេជោហ៊ុន សែន បានសរសេរថាតើបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺឆ្លងកូវីដ-១៩ នឹងបានទទួលថវិកាឧបត្ថម្ភដូចម៉្តេចដែរ?

កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” ដូចខាងក្រោម៖

ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និង ជាអ្នកផ្ទុកមេរោគអេដស៍។

* «សម្រាប់បណ្ណ [ក្រ-២]»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងជាអ្នកផ្ទុកមេរោគអេដស៍។

ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល) សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

* «សម្រាប់បណ្ណ [ក្រ-២]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

ទី៣៖ តំបន់ជនបទ

* «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

* «សម្រាប់បណ្ណ [ក្រ-២]» ៖ ក្នុង ១រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍។

បើតាមសម្តេចតេជោ ហ៊ុន សែន រហូតដល់ពេលនេះកម្ពុជាបានបញ្ចេញប្រាក់១២៥លានដុល្លាររួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩ នេះអូសអន្លាយបន្តទៀត ប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២០

ភ្នំពេញ៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានសរសេរព្រមានចំពោះអាជ្ញាធរមូលដ្ឋានណាដែលឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាតិមិនមែនជាជនក្រីក្រដែលដើម្បីបើកប្រាក់ពីរាជរដ្ឋាភិបាល។

ក្នុងសារដែលបានបង្ហោះលើទំព័រ page facebook របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានឲ្យដឹងនៅមុននេះបន្តិចថា៖សុខសប្បាយជាទេបងប្អូនជនរួមជាតិជាទីនឹករឮក?

កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។

ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាសលាស់និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាតិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។
សម្តេចតេជោបានបញ្ជាក់ថា
ខ្ញុំនឹងចាត់វិធានការណ៍ក្តៅហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២០

ភ្នំពេញ៖ មុខដឹកនាំកម្ពុជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមិថុនាម្សិលមិញ បានអញ្ជើញសូត្រមន្តឡើងអគារវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលដ៏ថ្មីស្រឡាងរបស់ គណបក្សប្រជាជនកម្ពុជានៅតាមបណ្តោយមហាវិថីព្រះនរោត្តម។

ពិធីសូត្រមន្តចម្រើនព្រះបរិត្តឡើងអគារវិមាន៧មករា គឺប្រារព្ធធ្វើឡើងត្រូវចំនឹងថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១- ២៨ មិថុនាឆ្នាំ២០២០)។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្រ្តីកំពូល និងសមាជិកសមាជិការគណបក្សប្រជាជានកម្ពុជាសំខាន់ៗជាច្រើនរូបរួមទាំង សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅជាន់ទី ១ និងជាន់ទី ៥ ដែលបានប្រព្រឹត្តិទៅតាមគន្លងទំនៀមទម្លាប់សាសាសនារបស់ខ្មែរយើង។

វិមាន៧ មករា ដែលជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដ៏ធំស្កឹមស្កៃពោរពេញដោយប្រណិតភាពស្ថិតកណ្តាលរាជធានីភ្នំពេញក្នុងយុគ្គ សម័យនៃការអភិវឌ្ឍដ៏រុងរឿងនោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។

វិមាន៧ មករា ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយទើបនឹងសាងសង់រួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២០នេះ។ អគារនេះមានបណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ម៉ែត្រ។ កម្ពស់អគារគិតអំពីទីលានមហាជនខាងមុខរហូតទៅដល់កំពូលពេជ្រមានកម្ពស់ ៤៨ម៉ែត្រ។ ជាន់ផ្ទាល់ដីមានចំណតរថយន្តជាង ៥០០ចំណត និងទីធ្លារមុខអគារសម្រាប់មហាជនអាចចតរថយន្តបាន ៣០០គ្រឿង។ នៅជាន់ទី៥ខាងលើ គឺមានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញបានដែលអាចដាក់ចំនួនមនុស្សបានជាង ៣,៤០០។ អគារនេះមានកម្ពស់ ៥ជាន់ ដោយមានសាលបដិសណ្ឋារកិច្ច ដែលមានក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រក្រឡា មានអាហារដ្ឋាននៅផ្នែកខាងត្បូងអគារ ដែលអាចដាក់មនុស្សបានចំនួន ១២០នាក់ក្នុងមួយពេល។

អគារនេះមានបន្ទប់សោតទស្សន៍ បន្ទប់កាត់សក់ បន្ទប់រដ្ឋបាល បន្ទប់សម្រាប់ជនពិការ បន្ទប់ឃ្លាំង បន្ទប់សម្រាប់កងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ ព្រមទាំងមានការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្រាប់សម្ដេចប្រធានកិត្តិយស ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍ ការិយាល័យដែលជាសាលសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារ។ អគារនេះក៏មានសាលលៀងសាយភោជន៍ដាក់មនុស្សបាន១៥០នាក់ និងបន្ទប់រៀបចំអាហារជាដើម។

វត្តមានថ្មីនៃអគារទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នឹងក្លាយទៅជាកន្លែងប្រតិបត្តិការងារដ៏សំខាន់របស់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំបំផុត ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល និងទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាអនាគត់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃស្អែកទី ២៨ ខែមិថុនា ឆ្នាំ២០២០ នឹងអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។

វិមានដ៏ធំស្កឹមស្កៃនេះគឺបង្ហាញពីសាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេសដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋអោយបន្តដឹកនាំនិងអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។

អរគុណសន្តិភាព និង អរគុណសមាជិក សមាជិការ នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមក្នុងការកសាងប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃសៅរ៍ទី២៧ខែមិថុនានេះបានបន្តបង្ហាញប្រាប់ប្រជាពលរដ្ឋតាមរយ:ទំព័រផេកហ្វេសប៊ុកឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថាសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ហើយបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ ចៀសវាងការឆ្លងមេរោគកូវីដ-១៩។កម្ពុជាទោះបីមិនសូវទំនើបដូចគេ ក៏ប៉ុន្តែយើងបានខិតខំពង្រឹងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរចេញចូលក្នុងប្រទេសគ្រប់ច្រកទាំងអស់ ទាំងតាមដែនគោកនិងតាមព្រលានយន្តហោះដែលគ្រប់ៗគ្នាត្រូវតែទទួលបានការពិនិត្យសុខភាព(Health Screening) ដោយអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

នាយករដ្ឋមន្ត្រីបានបន្តថាចាប់តាំងពីថ្ងៃទី២០ខែឧសភាកន្លងទៅនេះ កម្ពុជាយើងបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន០៧នាក់ ហើយនៅថ្ងៃទី២៦ខែមិថុនាកន្លងមកនេះ គឺយើងរកឃើញអ្នកឆ្លងកូវីដថ្មី០៩នាក់ថែមទៀត ដែលពួកគាត់ទើបបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ដូច្នេះសរុបមកកម្ពុជាយើងគឺមានចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ ទាំងអស់សរុបចំនួន១៣៩នាក់ ហើយព្យាបាលជាសះស្បើយបាន១២៩នាក់ នឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសូវៀតចំនួន១០នាក់។ ជំងឺកូវីដ-១៩ នៅតែជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុតដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ។ ថ្ងៃនេះតួលេខពីអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅក្នុងប្រទេសចំនួន ២១៦ គឺមានអ្នកឆ្លងមេរោគកូវីដ១៩ បានកើនឡើងរហូតដល់ 9,473,214 នាក់ និងមានអ្នកស្លាប់ 484,249 នាក់។

សម្ដេចបានបញ្ជាក់ថាដើម្បីសុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សូមបងប្អូនរស់នៅមានអនាម័យល្អ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ។ ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជាទីផ្សារ ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសដើម្បីអោយពលរដ្ឋនិងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគពីម្នាក់ទៅម្នាក់។ ព្រោះជំងឺនេះ យើងមើលមិនឃើញទេ គឺការពារប្រសើរជាងព្យាបាល។សូមជូនពរបងប្អូនជនរួមជាតិបានរីករាយជួបជុំក្រុមគ្រួសារ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែង ក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។

សូមភ្ជាប់មកជាមួយនូវសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញឡើងថ្លែងនៅក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ច នារសៀលថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាសៀលនេះ នៅវិមានសន្តិភាព បានបន្តអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្ដីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគ្គសម័យឌីជីថល។

ប្រធានបទស្ដីពី «ការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល» ពិតជាមានសារៈសំខាន់ ស្របពេលដែលបច្ចេកវិទ្យាឌីជីថល ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងៗនៅក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេស នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ, ការលើកកម្ពស់តួនាទីស្ត្រី គឺជា ផ្នែកមួយដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ (SDG 2030) ។

ក្នុងបរិការណ៍បច្ចុប្បន្ន, ការសិក្សាស្រាវជ្រាវបានបង្ហាញថា ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់អវិជ្ជមាន លើស្ត្រីច្រើនជាងបុរស, ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម, ជាពិសេសស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្ត្រីភាគច្រើន មានការងារនៅក្នុងវិស័យសេវាកម្ម និង វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយអាចមិនបានទទួលនូវការឧបត្ថម្ភពីកម្មវិធីគាំពារសង្គម ដែលជាធម្មតាគ្របដណ្ដប់លើកម្មករ-និយោជិត សម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ។

ទោះយ៉ាងណាក៏ដោយ, ការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital Information) ត្រូវបានចាត់ ទុកថាជាកាលានុវត្តភាព និង កាតាលីករថ្មីមួយ សម្រាប់ពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន ។ ជាក់ស្តែង, ការចូលរួមចំណែករបស់ស្ត្រក្នុងការ- ជំរុញកំណើនសេដ្ឋកិច្ច គឺនៅមានសក្តានុពលច្រើន។

ហេតុនេះ, រដ្ឋាភិបាលប្រទេសសមាជិកអាស៊ាន និង ភាគីពាក់ព័ន្ធ, ជាពិសេស វិស័យឯកជន, ត្រូវរួមគ្នាបង្កើតបរិយាកាសមួយអំណោយផលដែលអាចឱ្យស្ត្រីមានភាពងាយស្រួលក្នុងការចាប់យកកាលានុវត្តភាព និងសក្តានុពលថ្មីទាំងនេះ។ ក្នុងន័យនេះ, យើងគួរបន្តផ្តល់អាទិភាពខ្ពស់ចំពោះការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល ដោយផ្តោតលើការងារដូចខាងក្រោម៖

ទី១). បង្កើនការផ្តល់សេវា និង លើកកម្ពស់ការទទួលបានសេវារបស់ស្ត្រី និងកុមារី ក្នុងការប្រើប្រាស់ សេវា ICT តាមរយៈ ៖ ការផ្តល់សេវា និង ទីកន្លែង ដែលស្ត្រីអាចប្រើប្រាស់សេវា ICT ដោយងាយស្រួល និងមានសុវត្ថិភាព និងការវិនិយោគ និងការរៀបចំគោលនយោបាយ ប្រកប ដោយបរិយាប័ន្ន សំដៅផ្តល់សេវា ICT ក្នុងថ្លៃសមរម្យ (affordable ICT service)។

ទី២). ផ្តោតការយកចិត្តទុកដាក់លើការអប់រំផ្នែក STEAM ដែលអាចឱ្យស្ត្រី និង កុមារីទទួលបាន ចំណេះដឹងថ្មីៗពាក់ព័ន្ធនឹង ICT ។

ទី៣). បន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការបង្កើនការ- យល់ដឹងអំពីការអភិវឌ្ឍអាជីវកម្មសំខាន់ៗ ជាពិសេស សម្រាប់សហគ្រាសធុនតូច និង មធ្យម និង វិស័យ ICT, ពង្រីកវិសាលភាពគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម, និង រៀបចំដាក់វិធានការលើកស្ទួយតួនាទីរបស់ស្ត្រីក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិទៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺឆ្លងកូវីដ-១៩។

ទី៤). រៀបចំប្រព័ន្ធបរិស្ថាន (Ecosystem) មួយឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសកម្រិត តូចនិង មធ្យម និងសហគ្រិនជាស្ត្រី ដោយយកចិត្តទុកដាក់ដល់ការបញ្ជ្រាបច្ចេកវិទ្យា ឌីជីថល, ការទទួលបានធនធានហិរញ្ញវត្ថុ, ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព ។ល។ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល។

ទី៥). ពង្រឹងជំនាញ ដូចជា អក្ខរកម្មឌីជីថល (Digital literacy) និង ការការពារអត្តសញ្ញាណ ដើម្បី ឱ្យស្ត្រីអាចទទួលបានប្រយោជន៍ពេញលេញ និង ប្រកបដោយសុវត្ថិភាព ពីសេដ្ឋកិច្ចឌីជីថល។

ទី៦). លើកកម្ពស់គំនិតផ្តួចផ្តើមថ្មីៗ និងឧត្តមានុវត្តន៍នានា (Best practice) ពាក់ព័ន្ធនឹងការលើក- ស្ទួយតួនាទីស្ត្រីលើផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចែករំលែក និងផ្លាស់ប្តូរបទពិសោធរវាងប្រទេសសមាជិកអាស៊ានទាំងអស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ព្រឹកមិញនេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំងអស់ និងអរគុណចំពោះ ឯកឧត្តម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម ដែលបានសម្របសម្រួល និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ៣៦ នេះឡើងប្រកបដោយជោគជ័យតាមវីដេអូខល។

សូមភ្ជាប់មកជាមួយនូវសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញឡើងថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅវិមានសន្តិភាពកាលពីព្រឹកមិញនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ( Video Conference) នៅវិមានសន្តិភាព។

កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ថ្ងៃនេះ ថ្នាក់ដឹកនាំអាស៊ាននឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះក៏នឹងពិភាក្សាផងដែរលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍អន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត រួមមាន៖ សម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់តួនាទីស្រ្តីក្នុងយុគសម័យឌីជីថល (Digital), កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន។

Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)អំពីកិច្ចប្រជុំនេះនៅម៉ោង ៨:០០នាទីព្រឹក ពីវិមានសន្តិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ភ្នំពេញ៖សារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២០

ភ្នំពេញ៖ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក នួន ច័ន្ទរិទ្ធ បានថ្លែងថា ការប្រមូលចំណូលនៅតែជាបេសកកម្មដ៏សំខាន់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយសារចំណូលដែលប្រមូលដោយគយបានចូលរួមចំណែកដ៏សំខាន់ដល់ថវិកាជាតិ។
លោកបានលើកឡើងយ៉ាងដូច្នោះក្នុងវគ្គបណ្តុះបណ្តាលស្តីពីចំណាត់ថ្នាក់ទំនិញ និងវិធានដើមកំណើតទំនិញ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ រៀបចំឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ ដោយអនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២០ និងយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីគយនិងរដ្ឋាករលើការងារចំណាត់ថ្នាក់ទំនិញ និងវិធានដើមកណើតទំនិញ ដែលជាការចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព នៃការប្រមូលចំណូល ក៏ដូចជាអនុវត្តបានត្រឹមត្រូវស្របតាមកិច្ចព្រមព្រៀងជាធរមានដែលកម្ពុជាជាសមាជិក។

បើតាមលោក នួន ច័ន្ទរិទ្ធ ថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រមូលចំណូល ចំណាត់ថ្នាក់ទំនិញជាប្រធានបអធិបតីភាពទសំខាន់ នៃការងារបច្ចេកទេសគយ ដែលមន្ត្រីគយគ្រប់រូបគួរយល់ដឹង ព្រោះការធ្វើចំណាត់ថ្នាក់ទំនិញ គឺជាការងារបច្ចេកទេសស្នូលរបស់គយចូលរួមចំណែកក្នុងការធានាប្រសិទ្ធភាព នៃការប្រមូលចំណូលបានត្រឹមត្រូវប្រកបដោយសមភាព ការចងក្រងស្ថិតិពាណិជ្ជកម្មទំនិញឱ្យមានគុណភាព រួមចំណែកក្នុងការកសាងគោលនយោបាយពន្ធនិងអាករជាដើម។

ជាមួយគ្នានេះដែរ ការធ្វើពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសជាច្រើននៅលើពិភពលោកមាននិន្នាការឈានទៅការកាត់បន្ថយរបាំងពន្ធគយរវាងប្រទេសជាដៃគូ ជាពិសេសតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការផ្តល់ភាពអនុគ្រោះពន្ធពីប្រទេសអភិវឌ្ឍន៍មកប្រទេសកំពុងអភិវឌ្ឍន៍ (GSP)។ វិធានដើមកំណើតទំនិញបានក្លាយជាប្រធានបទសំខាន់ដែលភាគី នៃកិច្ចព្រមព្រៀងប្រើប្រាស់ជាឧបករណ៍ដើម្បីចូលរួមកសាងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងការពារផលិតកម្មក្នុងស្រុករបស់ខ្លួនពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page134 Page135 Page136 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×