Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៥

នាយករដ្ឋមន្ត្រី៖ តើក្រុមប្រឆាំងគួរប្រកាន់យកឥរិយាបថរបៀបណានៅពេលប្រទេសជាតិជួបទុក្ខលំបាក?

នាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលប្រទេសយើងរងហានិភ័យ ប្រជាជនយើងលំបាក ក្នុងនាមជាអ្នកប្រឆាំងគួរតែរួមគ្នាក្នុងទិសដៅតែមួយជាមួយរាជរដ្ឋាភិបាលដើម្បីការពារផលប្រយោជន៍ជាតិដូចអ្នកប្រឆាំងនៅក្នុងបណ្តាប្រទេសនានាដែរ។

សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលប្រទេសកាណាដាជាប់ពន្ធអាមេរិក ទាំងបក្សប្រឆាំង និងបក្សកាន់អំណាចស្រុះដៃគ្នាដើម្បីធ្វើការចរចា ឬសុំការយោគយល់ ដោយមិនមានអ្នកណាវាយគ្នាទេ ប៉ុន្តែខុសអីតែបក្សប្រឆាំងខ្មែរដែលនៅក្រៅប្រទេសមិនជួយគ្នាពេលប្រទេសជាតិជួបការលំបាក ពោលគឺមានតែវាយតែគ្នាឯង និងជេររដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា បើក្រុមប្រឆាំងពិតជាមានសមានចិត្តពិតប្រាកដមែន គួរតែបញ្ចេញសារ ឬធ្វើសកម្មភាពណាមួយជួយទៅដល់ប្រជាពលរដ្ឋនៅពេលប្រជាពលរដ្ឋមានទុក្ខមិនមែនមករិះគន់ឬបង្គាប់បញ្ជារាជរដ្ឋាភិបាលនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២៥

រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រេចចាត់តាំងឱ្យជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីដាក់ទណ្ឌកម្ម លើបុគ្គល ឈ្មោះ ឈាវ មុន្និន

ភ្នំពេញ៖តាមក្រសួងការពារជាតិបញ្ជាក់ថាដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណង ធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយ ដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃគងយោធពលខេមរភូមិន្ទ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសូងការពារជាតិ នៅ
ថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២៥ បានអះអាងថាកាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមTikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គល ឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។

ក្រសួងការពារជាតិបន្តថា ដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណង ធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយ ដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃគងយោធពលខេមរភូមិន្ទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២៥

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅរសៀលថ្ងៃទី១ ខែមេសាឆ្នាំ ២០២៥ នេះបានបង្ហោះសារក្នុងន័យដើមដូចខាងក្រោម៖

ថ្ងៃស្អែកបែកគ្នា!ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះនិងបន្តរហូតយកទៅបញ្ចុះ នៅព្រឹកស្អែក ២មេសា២០២៥ ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ៧ថ្ងៃនិង១០០ថ្ងៃ នៅល្ងាចស្អែកនិងបញ្ចប់នៅព្រឹកខាន
ស្អែក៣មេសា២០២៥។

ខ្ញុំយំនិងស្រកទឹកភ្នែករាល់ថ្ងៃរាល់យប់នឹកអាណិតបងប្រុស។ថ្ងៃសំអាតខ្លួនបងប្រុសមុនពេលបញ្ចូលមឈូសខ្ញុំយំដោយនិយាយខ្លាំងៗថា(ឲ្យខ្ញុំសូមទោសមកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ខ្ញុំបានជួយជិវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន)។ រឿងដែលធ្វើឲ្យខ្ញុំកាន់សង្វេគគឺក្មួយស្រីខ្ញុំម្នាក់កំពុងជួលផ្ទះគេនៅកូនៗ
មិនបានចូលរៀនពេញលេញ។

ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុកដែលបានប្រាប់កូនៗថាកុំទៅ(រំខានពូរបស់ពួកឯង)។ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង។

បងប្រុសថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះ ទៅក្នុងព្រះធរណីជាមួយបងស្រីដែលពួកបងបែកគ្នា១២ឆ្នាំហើយ និងបានជួបគ្នាវិញដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ។

យើងលែងបានជួបគ្នាជារៀងរហូតតែខ្ញុំនៅជំពាក់បំណុល បងច្រើនណាស់ដែលខ្ញុំត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗនិងចៅៗរបស់បង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកនៅមណ្ឌលមែកឈើ។

លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី នារសៀលថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ បាននាំយកថវិកា ចំនួន ៥ លានរៀល, អង្ករ ចំនួន ១តោន និងមី ៥០កេស ដែលជាអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្តល់ជូនមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សម្រាប់ចូលរួមជួយផ្គត់ផ្គង់ដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកប្រមាណជិត ២០០នាក់ កំពុងរស់នៅក្នុងមណ្ឌលមែកឈើ។

គួររំលឹកផងដែរថា កន្លងមកនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានតាមដានយ៉ាងយកចិត្តទុកដាក់លើមួយសកម្មភាពរបស់ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីមនុស្សធម៌ ដើម្បីជួយដល់ក្មួយៗកុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់នៅក្នុងមណ្ឌលរបស់គាត់។

ជាក់ស្តែង នៅថ្ងៃទី៦ ខែមីនា កន្លងទៅនេះ សម្តេចក៏បានឆ្លៀតពេលជួបជជែកលេងជាមួយ លោក ផន ផល្លា ដោយសម្តេចមានសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ លោក ផន ផល្លា រហូតបានក្លាយពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុងមណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខ និងភាពកក់ក្តៅដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាកដូចរូបលោកកាលពីអតីតកាល។ ហើយនេះ មិនត្រឹមតែជាសកម្មភាពគំរូសម្រាប់ក្មួយៗនៅក្នុងមណ្ឌលនោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អសម្រាប់យុវជនខ្មែរដទៃទៀត ដែលភាពជោគជ័យរបស់លោក។

សូមបញ្ជាក់ថា ការផ្តល់អំណោយឧបត្ថម្ភខាងលើនេះ គឺសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត នឹងបន្តផ្តល់ជាប្រចាំខែ គិតចាប់ពីពេលនេះតទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២៥

សម្ដេចធិបតី៖ សុខទុក្ខរបស់ពលរដ្ឋខ្មែរ កំពុងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដីជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង

សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញសារនៅថ្ងៃនេះថា៖ ជាដំបូងខ្ញុំសូមចូលរួមនូវការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា នៅរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។

ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយ:ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាពលកររបស់យើង បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយប្រជាពលកររបស់យើង ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់បងប្អូនយើងបានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗផងដែរ។

សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដីជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។ ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ និងទីប្រឹក្សាពលករ បាននិងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះឱ្យអស់លទ្ធភាពនិងបានទាន់ពេលវេលា។

សូមអំពាវនាផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ សូមទាក់ទងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនីមួយៗ។

ខ្ញុំសូមជូនពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ទទួលបាននូវសេចក្តី សុខនិងរួចផុតពីសេចក្តីគ្រោះថ្នាក់ទាំងឡាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២៥

សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន( សែកអត់លុយ)។

សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទខាងលើ នៅចំណុចហាងកាហ្វេ ប៊ឺឡេបចំការដូង ផ្លូវលេខ ២១៧សង្កាត់ ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក លឹម ប៊ុនហេង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

ជនត្រូវចោទឈ្មោះ ជុំ សុខា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អគ្គនាយកក្រុមហ៊ុន អេស ប៊ី អិល (ខេមបូឌា) SBL (CAMBODIA)CO.,LTD ស្នាក់នៅផ្ទះលេខ១១ផ្លូវ៤៣២ ភូមិ ចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនត្រូវចោទទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២៥

បដិសេធ ព័ត៌មានក្លែងក្លាយថា សម្តេចស ខេង ជាក្បាលម៉ាស៊ីនដឹកនាំ នៃរបស់ដែលហៅថា «ចលនាជាតិតស៊ូ» ស្អីគេនោះ…!សេចក្តីប្រកាសថ្កោលទោសរបស់អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា តបទៅនឹងការបង្កើតផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមបណ្ដាញសង្គមថា សម្តេចក្រឡាហោម ស ខេង ជាក្បាលម៉ាស៊ីនដឹកនាំ នៃរបស់ដែលហៅថា «ចលនាជាតិតស៊ូ» ស្អីគេនោះ…!

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២៥

លោក សម រង្ស៊ី កាលពី១៩ឆ្នាំមុន បានសរសេរលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីសុំទោសចំពោះការ ចោទប្រកាន់សម្តេចថា ជាអ្នកនៅពីក្រោយខ្នងចំពោះឃាតកម្មបោកគ្រាប់បែក នៅមុខរដ្ឋសភាចាស់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។

នៅក្នុងលិខិតលោក សម រង្ស៊ី ដែលចុះហត្ថលេខាកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០០៦ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំមានការសោកស្តាយដោយ បានប្រព្រឹត្តមិនត្រឹមត្រូវចំពោះសម្តេចនាយករដ្ឋមន្រ្តី ដូចជាការចោទប្រកាន់ថា សម្តេចនាយករដ្ឋមន្រ្តី នៅពីក្រោយការគប់គ្រាប់បែកហ្វូង បាតុករថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភា ការចោទបសម្តេចនាយករដ្ឋមន្រ្តី ថាប៉ុនប៉ងសម្លាប់ឥស្សរជនប្រាំនាក់ និងការចោទប្រកាន់មួយចំនួនទៀតមកលើសម្តេចនាយករដ្ឋមន្រ្តី»។

លោក សម រង្ស៊ី បានបញ្ជាក់ដោយសង្កត់ធ្ងន់ៗថា៖ «ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងផ្លាស់ប្តូរឥរិយាបទរបស់ខ្ញុំ ដើម្បីបញ្ចប់បញ្ហាទាំងនោះ ហើយចៀសវាងមិនឱ្យ បញ្ហាបែបនេះកើតមានឡើងទៀត»។

ខាងក្រោមនេះជាលិខិតសុំទោសរបស់ លោក សម រង្ស៊ី កាលពីឆ្នាំ២០០៦៖

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៥

អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រុមការងារក្រសួងបានចុះដោះលែងរថយន្ត ដែលបានឃាត់ទុករយៈពេល ១ឆ្នាំ មុនកាលកំណត់ុំ

នៅថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំគណៈប្រតិភូ និងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អង្គភាពពាក់ព័ន្ធ ចុះដោះលែងរថយន្តដែលបានឃាត់ទុករយៈពេល ១ឆ្នាំ មុនកាលកំណត់ នៅស្ថានីយជញ្ជីងអ្នកលឿង ខេត្តព្រៃវែង ស្ថានីយបាវិត ខេត្តស្វាយរៀង ស្ថានីយឃ្លាំងសម្បត្តិ ខេត្តតាកែវ និងស្ថានីយក្រសាំង ខេត្តកណ្តាល សរុបចំនួន ៣៥គ្រឿង ជូនទៅម្ចាស់រថយន្តយកទៅប្រើប្រាស់ឡើងវិញ និងបន្តសកម្មភាពចុះដោះលែងរថយន្តនៅតាមទីតាំងដែលបានឃាត់រក្សាទុកផ្សេងៗទៀត ជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ម្ចាស់រថយន្តដែលបានដោះលែងមុនកាលកំណត់ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំដឹកលើសទម្ងន់កម្រិតកំណត់ ដែលនាំឱ្យផ្លូវថ្នល់យើងខូចខាតមុនអាយុកាលកំណត់ ពិសេសបើបន្តដឹកលើសទម្ងន់បែបនេះទៀត នោះនឹងប្រឈមមុខនឹងការពិន័យទាំងការផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗផងដែរ។

សូមបញ្ជាក់ដែរថា ការដោះលែងរថយន្តឃាត់ទុករយៈពេល ១ឆ្នាំ មុនកាលកំណត់នេះ គឺដោយសាររាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បានគិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ បន្ទាប់ពីឃាត់រថយន្តទុក ១ឆ្នាំ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសារ ហេតុនេះដើម្បីជាការផ្តល់ឱកាសឱ្យគោរពច្បាប់បានម៉ឺងម៉ាត់ ហើយចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ចជាតិ និងក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចដោះលែងរថយន្តមុនកាលកំណត់ ជូនទៅម្ចាស់យកទៅប្រើប្រាស់ឡើងវិញ តាមរយៈលិខិតលេខ២៩១ សជណ.អស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី និងត្រូវធ្វើកិច្ចសន្យាឈប់ដឹកលើសទម្ងន់កម្រិតកំណត់បែបនេះបន្តទៀត។

ទន្ទឹមនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់រថយន្តដែលបានដោះលែង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រកបរបស់ដឹកជញ្ជូនទំនិញនៅលើផ្លូវថ្នល់ នៃព្រះរាជាណាចក្រកម្ពុជា ជ្រាបថា ចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ តទៅ ក្រសួងនឹងបន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយបន្ថែមវិធានការចំពោះយានយន្តល្មើស ដែលដឹកលើសទម្ងន់កម្រិតកំណត់ ដោយត្រូវពិន័យទាំងការផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ ទាំងពីរករណីព្រមគ្នា ស្របតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និងសេចក្តីជូនដំណឹងលេខ១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លើយានយន្តដឹកលើសទម្ងន់កម្រិតកំណត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៥

ពីយុវតីស្រស់សោភានៅខេត្តកំពង់ធំ ក្លាយជាអ្នកទោសពីបទល្មើសគ្រឿងញៀន ស្រ្តីវ័យក្មេង សំបុរស ខ្ពស់ស្ដើងមួយរូប មិនអល់អែកឡើយក្នុងការលាតត្រដាងអំពីរឿងរ៉ាវជីវិតដែលផុងខ្លួនកសាងកំហុសចំពោះគ្រួសារ និងសង្គមជាតិ ដោយសារតែចំណងស្នេហ៍ជាមួយបុរសម្នាក់នៅរាជធានីភ្នំពេញ។

រៀបរាប់ប្រាប់មន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) សោភា (ឈ្មោះជំនួស) បានរម្លឹកថា ដំបូងឡើយនាងបានបើកចិត្តទទួលយកក្ដីស្រលាញ់ ជាមួយបុរសម្នាក់ដែលជាកូនអ្នករស់នៅភ្នំពេញរហូតប្រែពីអ្នកស្គាល់គ្នាធម្មតាទៅជាសង្សារដើរលេងជាមួយគ្នាទាំងយប់ទាំងថ្ងៃ។

សោភា អះអាងថា ពីដំបូងនៃចំណងស្នេហ៍នោះ នាងពុំបានដឹងថាបុរសនោះជាអ្នកប្រើប្រាស់ និងលក់គ្រឿងញៀនឡើយ លុះស្រលាញ់គ្នាបានជាងមួយឆ្នាំក្នុងជីវិតដូចប្ដីប្រពន្ធ ទើបនាងដឹងអំពីរឿងនេះ។ បន្ទាប់ពីដឹងរឿងសង្សារជាអ្នកលក់គ្រឿងញៀន ដោយក្ដីស្រលាញ់ រូបនាងក៏ព្យាយាមលួងលោម និងណែនាំឱ្យបញ្ឈប់សកម្មភាពនេះដែរ ប៉ុន្តែការព្យាយាមនោះបានបរាជ័យ និងថែមទាំងផ្ដល់លទ្ធផលផ្ទុយមកវិញ គឺត្រូវបុរសជាសង្សារបញ្ចុះបញ្ចូល រហូតឥទ្ធិពលក្តីស្រលាញ់ធ្វើឱ្យនាង សម្រេចចិត្តដើរលើផ្លូវនេះជាមួយសង្សារ។

ទីបំផុត ផ្លូវអន្តរាយនេះបានមកដល់ទីបញ្ចប់! សមត្ថកិច្ចបានស្រាវជ្រាវ និងឈានទៅចាប់ខ្លួននាង និងសង្សារ ព្រមទាំងបក្ខពួកជាបន្តបន្ទាប់។ «ខ្ញុំលក់សម្រាប់អ្នកដើរលេងយប់ជាប្រចាំរហូតដល់បែកធ្លាយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពេលនោះនាងខ្ញុំមិនហ៊ានប្រាប់ឪពុកម្តាយឱ្យបានដឹងរឿងនោះទេដោយសារភាពអៀនខ្មាស លុះពេលឃុំខ្លួននៅពន្ធនាគារទើបគាត់បានដឹងនូវព័ត៌មាននេះ»។ នាងបានបន្តទាំងទឹកភ្នែករលីងរលោងថា «នៅពេលដែលខ្ញុំត្រូវឃុំខ្លួននៅក្នុងពន្ធនាគារ ពេលវេលាមួយដែលខ្ញុំនឹកឃើញមុនគេ គឺឪពុកម្តាយ នឹកដំបូន្មានដែលគាត់ធ្លាប់ប្រៀនប្រដៅគ្រប់បែបយ៉ាង ហើយគាត់ធ្លាប់បានហាមប្រាម មិនឱ្យខ្ញុំឡើងមកធ្វើការនៅភ្នំពេញទេ ប៉ុន្តែខ្ញុំមិនព្រមស្តាប់គាត់ និងជឿតាមការលួងពីសង្សារផងទើបជួបលទ្ធផលបែបនេះ»។

ឆ្លងកាត់នូវបទពិសោធនេះ សោភា ក៏បានបង្ហាញនូវភាពសោកស្តាយរាល់កំហុសឆ្គង ព្រោះតែការមិនស្តាប់បង្គាប់ ទើបធ្វើឱ្យខ្លួនមានវិប្បដិសារីរហូតមកដល់សព្វថ្ងៃ។ នារីរូបនេះបានបន្ថែមថាក្រោយឃុំខ្លួននៅក្នុងពន្ធនាគារមួយរយៈ និងទទួលបានការអប់រំណែនាំពីមន្ត្រីពន្ធនាគារនូវដំបូន្មានល្អៗ «នាងខ្ញុំមានការភ្ញាក់រលឹក និងបានផ្លាស់ប្តូរចិត្តគំនិត ហើយខ្ញុំសូមប្តេជ្ញាចិត្តនៅពេលដែលចាកចេញពីពន្ធនាគារ ខ្ញុំសន្យាថានឹងធ្វើជាពលរដ្ឋល្អ កូនល្អ ស្តាប់បង្គាប់ឪពុកម្តាយ ថែរក្សាកិត្តិយសគ្រួសារមិនឱ្យរឿងនេះកើតឡើងជាលើកទីពីឡើយ»។

រៀបរាប់ដោយអួលដើមករ និងទាំងទឹកមុខក្រហម នារីដែលចាញ់បោកការលួងលោមរបស់សង្សាររូបនេះ បានលើកដៃសំពះខមាលទោសអ្នកមានគុណរបស់ខ្លួនពីចម្ងាយ និងបានផ្តាំផ្ញើដល់ដល់បងប្អូនទាំងអស់សូមកុំជ្រើសរើសយកមុខរបរនេះដូចរូបនាង ព្រោះធ្វើឱ្យប៉ះធ្ងន់ធ្ងរដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕SRP

ដោយ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២៥

ភ្នំពេញ៖ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៖ ថ្ងៃទី១៨ ខែមីនា គឺជាខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុម សេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ។ ថ្ងៃនេះ កាលពី ៥៥ ឆ្នាំមុន កម្ពុជាដ៏កំសត់របស់យើងបានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សង្រ្គាម ការទម្លាក់គ្រាប់បែក អំពើហិង្សារ អសន្តិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ត។ ក្រោយរដ្ឋប្រហារ ១៨ មីនា កង់ប្រវត្តិសាស្រ្តបានខិតជិតទៅរកមហាសោកនាដកម្មដ៏គួរឱ្យសោកសង្រែងជាទីបំផុត ដែលយើងមិនធ្លាប់ស្គាល់។ អំពើប្រល័យពូជសាសន៍ ការសម្លាប់រង្គាល ទារុណកម្ម និងការងារដោយបង្ខំ បានសម្លាប់ប្រជាជនអស់ជិត ៣លាននាក់ ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ក្រោយថ្ងៃរំដោះ ៧ មករា យើងត្រូវការពេលវេលាច្រើនណាស់ទម្រាំកសាងជាតិឱ្យរស់រានមានជីវិតឡើងវិញ ស្របពេលដែលមានសម្ពាធពីគ្រប់មជ្ឈដ្ឋាន រាប់បញ្ចូលទាំងហានិភ័យ នៃការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍។ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងនៅពេលនោះបានតស៊ូប្រឹងប្រែង ខាំមាត់សង្កត់ចិត្ត អត់ធ្មត់ខ្ពស់បំផុត ខិតខំការពារជាតិក្នុងកាលៈទេសៈដ៏លំបាកនោះ ព្រមទាំងពុះពារ លះបង់សព្វបែបយ៉ាងដើម្បីទទួលបានមកវិញនូវសុខសន្តិភាព។ យើងត្រូវការពេលវេលា ជិត ២ ទសវត្សរ៍ទៀត ទើបយើងទទួលបានផ្លែផ្កានៃសន្តិភាពពេញលេញ ចាប់ផ្តើមការកសាងអភិវឌ្ឍជាតិលើគ្រប់វិស័យ។

មេរៀនប្រវត្តិសាស្រ្តមួយនេះ គឺជាការដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពផុយស្រួយ នៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្រ្គាម។ ព្រឹត្តិការណ៍នេះក៏បានបង្រៀនយើងផងដែរថា គ្មានអ្នកណាស្រលាញ់ជាតិយើងជាងជនជាតិយើង ដែលមានកំណើត និងបានរស់រានមានជីវិតលើទឹកដីយើងនោះទេ។ ការលាបពណ៌ នយោបាយជ្រុលនិយម រើសអើង និងការស្អប់ខ្ពើមគឺជាប្រភព នៃការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ដែលនេះជាអ្វីដែលនាំដល់ការចុះខ្សោយនៃប្រជាជាតិយើងក្នុងអតីតកាល៕SRP
#អរគុណសន្តិភាព

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៥

“ការងាររបស់យើងមិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ ហើយធានាសុក្រឹតភាពនៃការប្រឡងប្រជែង។”

ខាងលើនេះ ជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន ក្នុងវិបស្សនាបូកសរុប និងកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “រយៈពេល ១៥ខែ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញឱ្យអនុវត្តនូវវិធានការគន្លឹះទាំងបី ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ មកឱ្យក្រសួងមុខងារសាធារណៈដឹកនាំ។ ពិតណាស់ រយៈពេល ១៥ខែកន្លងមក ប្រសិនបើគ្មានការមូលមតិគ្នា និងកៀកកិតនឹងគ្នានោះទេ និងការអនុវត្តការងារដោយមានភាពទទួលខុសត្រូវខ្ពស់ ប្រកបដោយវិជ្ជាជីវៈទេ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ក៏ការកែទម្រង់មិនអាចទៅមុខរួចដែរ។”

“និយាមនីតិប្រតិបត្តិ ដែលយើងបានអនុវត្តរយៈពេល ១៥ខែ ពិតណាស់មិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្នុងការប្រតិបត្តិ អនុវត្តដោយទទួលខុសត្រូវ ចង់ឃើញលទ្ធផល និងការផ្តល់ភាពសុក្រឹតនៃការប្រឡង។ មកដល់ពេលនេះ យើងអនុវត្តបានដោយជោគជ័យ រយៈពេល ១៥ខែ ដោយសារចិត្តមួយថ្លើមមួយ នឹងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងគ្រប់ភាគីនៃមុខងារសាធារណៈរបស់យើង។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែម។

ពាក់ព័ន្ធនឹងការប្រឡងប្រជែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំដល់សមាជិក សមាជិកានៃអង្គវិបស្សនាទាំងអស់ថា ពិតណាស់ ក្រុមការងារបានអនុវត្តកិច្ចការងារបច្ចេកទេសដោយឡែកៗ រៀងៗខ្លួន តែសូមក្តាប់ឱ្យជាប់ពីគោលជំហរ និងបេសកកម្មរួមដ៏ធំ គឺការចូលរួមប្រែក្លាយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាសមិទ្ធកម្មជាក់លាក់ និងការរុញការកែទម្រង់ក្នុងការពង្រឹងរដ្ឋបាលសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្ពោះទៅឆ្នាំ២០២៨ និងការធ្វើដំណើរជាជំហានៗ ឆ្ពោះទៅកាន់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សម្រាប់ថ្ងៃអនាគត។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា “ការប្រឡងប្រជែងមន្ត្រីរាជការស៊ីវិល ពិតជាមានសារៈសំខាន់ តែក៏មិនមែនជាកិច្ចការងារតែមួយ របស់ក្រសួងមុខងារសាធារណៈទេ។” “ប្រាកដណាស់ ការប្រឡងប្រជែងនីមួយៗ គឺជាឱកាសឱ្យមន្ត្រីរបស់យើង ចូលរួមក្នុងការអនុវត្តវិធានការគន្លឹះទី១ របស់រាជរដ្ឋាភិបាល ប៉ុន្តែកិច្ចការងារក្រសួងមុខងារសាធារណៈមានច្រើន ដូច្នេះក្រសួងត្រូវបែងចែកធនធាន សម្រាប់គាំទ្រដល់កិច្ចការងារវិភាគមុខងារ និងកិច្ចការងារផ្សេងៗមួយចំនួនបន្ថែមទៀត។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page12 Page13 Page14 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×