Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ភ្នំពេញ៖លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នាព្រឹកមិញ បានអញ្ជើញដឹកនាំប្រតិភូចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនៈកោដ្ឋ” នៅមណ្ឌប ឬប្រាសាទតូច តម្កល់ព្រះបរមរូបលើសួនច្បារខាងកើតវិមានឯករាជ្យ។

សូមរំលឹកថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនៈកោដ្ឋ” ព្រះអង្គបានប្រសូត្រនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក
ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទីវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ទិវាដ៏សែនអាឡោះអាល័យនេះ ជាគម្រប់ខួប៨ព្រះវស្សានៃការយាងសោយទីវង្គតរបស់ព្រះអង្គ។ ប្រជានុរាស្ត្រជាកូនចៅ ចៅទួត ចងចាំជានិច្ចនូវស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ ពិសេសគឺព្រះរាជកិច្ចទាមទារឯករាជ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ ២០២០ នេះបានបញ្ជាក់ថាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០
នេះ គឺជាខួប ទី៨ឆ្នាំ (១៥តុលា ២០១២-១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
នាយករដ្ឋមន្ត្រីបន្តថា ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២០

ភ្នំពេញ៖លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញមកសួរសុខទុក្ខ លោកយាយ ប៊ុន សេន អាយុ ១០២ ឆ្នាំ នៅក្នុងកម្មវិធីមនុស្សចាស់នៃអង្គការមូលនិធិកុមារកម្ពុជា(CCF) ដែលសម្រាកព្យាបាលជំងឺរលាកសួតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២០

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចផ្តល់ថវិកាចំនួន ៣០០លានរៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៣ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាងគេ គឺ ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តនីមួយៗ ទទួលបានថវិកា ១០០លានរៀល ដើម្បីចាត់ចែងទិញគ្រឿងឧបភោគបរិភោគរួមមាន អង្ករ មី ត្រីខ និងទឹកស៊ីអ៊ីវ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះទៅប្រចាំការបំពេញការងារផ្ទាល់ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង គឺប្រគល់ភារកិច្ចជូនឯកឧត្តម ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា ដឹកនាំប្រតិបត្តិការដោយផ្ទាល់តែម្តង។

ក្នុងស្ថានភាពគ្រោះធម្មជាតិទឹកជំនន់នេះ កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ រួមជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។ ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព កាកបាទក្រហមកម្ពុជា ដែលមានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានឧបត្ថម្ភថវិកាដល់សម្ដេចសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រារងគ្រោះដោយទឹកជំនន់។
ក្នុងសារលើទំព័រ page facebookផ្លូវការ របស់នាយករដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែតុលាឆ្នាំ ២០២០នេះបានសរសេរថា៖ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួម
ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង
ដែលកំពុងកើតមាននៅក្នុងប្រទេស។
គិតត្រឹមម៉ោង៦ល្ងាចថ្ងៃ១៣តុលា២០២០
នេះថវិកាទទួលបាន១លានដុល្លារដែល
ក្នុងនោះ៖
១.លោកឧកញ៉ា​ គិត ម៉េង​ និង​ លោកជំទាវម៉ៅ ចំណាន២០​ មុឺនដុល្លារ។
២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។
៣.លោកឧកញ៉ា​ ថៃ ជាហួត​ ក្រុមហ៊ុន ប៉េង ហួត​២០មុឺនដុល្លារ។
៤.លោកឧកញ៉ា​ ដួង ឆាយ​ និង​ លោកជំទាវ​ ដេត ម៉ាលីណា​ ១០ម៉ឺនដុល្លារ។
៥.លោកជំទាវឧកញ៉ា​ ង៉ូវ ម៉ុច​ និង​ លោក
ឧកញ៉ា​ង៉ូវ ស្រ៊ុន​ ១០ម៉ឺនដុល្លារ។
៦.លោកឧកញ៉ា​ ថោង សារ៉ាត​ និង​ លោកជំទាវ​ ធីតា​ ១០មុឺនដុល្លារ។
ជាមួយគ្នានេះ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់ក្នុង comment លើទំព័រ pageរបស់សម្ដេច បន្ថែមថា
មានការចូលរួមបន្ថែម
១.ឧកញ៉ា ហុង ពីវ
៥០មុឺនដុល្លារ។
២.អ្នកឧកញ៉ា ចេន សុី ៥០មុឺនដុល្លារ។
៣.ឧកញ៉ា ឃុន សៀ ១០មុឺនដុល្លារ។
៤.ឧកញ៉ា លី ហួរ១០មុឺនដុល្លារ។
៥.ក្មួយនឹម វណ្ណះ ៥ពាន់ដុល្លារ។
បើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ថាថវិកាដែលសប្បុរសជនចូលរួមនេះនឹង
ចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ
មហន្តរាយ។
ក្នុងករណីយមានសប្បុរសជនចង់ចូលរួម
បន្ថែមទៀតសូមទាក់ទងលោក
សេង ទៀង​ រដ្ឋលេខាធិការទីស្តីការ
គណៈរដ្ឋមន្ត្រី។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២០

ភ្នំពេញ៖ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង
សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគ្រប់កម្រិត អាជ្ញាធរដែនដី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ចូលរួមក្នុងប្រតិបតិការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ក្នុងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសដ៏លំបាកនេះ សម្ដេច ស ខេង បានគូសបញ្ជាក់ថា សកម្មភាពទាំងអស់នេះ ស្ដែងឲ្យឃើញនូវទឹកចិត្តដ៏ប្រពៃ និងស្មារតីសាមគ្គីភាពជួយគ្នាទៅវិញ ទៅមក នៅក្នុងគ្រាជួបគ្រោះអាសន្ន ដែលប្រជាពលរដ្ឋកំពុងទទួលរងគ្រោះមហន្ដរាយធម្មជាតិ និងបានបង្កវិនាសកម្មដល់អាយុជីវិត ទ្រព្យសម្បត្តិ ផ្ទះសម្បែង សត្វពាហនៈ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្នុងខេត្តបាត់ដំបងផងដែរ។

ជាមួយគ្នានេះដែរ សម្ដេច ស ខេង បានអំពាវនាវ និងជំរុញលើកទឹកចិត្តដល់គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ ដែនដី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិតនៃខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងសប្បុរសជនទាំងអស់ សូមបន្ដចូលរួមចំណែកកាន់តែផុលផុសថែមទៀត ក្នុងបេសកម្មដ៏មានសារៈសំខាន់នេះ ដើម្បីបុព្វហេតុជាតិ និងប្រជាជន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាពនាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០ព្រឹកមិញនេះបានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វ៉ាង យី (Wang Yi)
ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន។
ក្នុងជំនួបនោះ ឯកឧត្តម វ៉ាង យី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន និងឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។បានឯកឧត្តមក៏បានពាំនាំនូវការផ្ដាំសួរសុខទុក្ខពីសំណាក់ប្រជាជនចិនជូនចំពោះសម្ដេចតេជោថែមទាំងបានជូនពរសម្ដេចតេជោឲ្យទទួលបាននូវសុខភាពល្អបរិបូណ៍ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅមុខបន្តទៀត។

ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍បន្តទៀតថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសចិនកាលពីអំឡុងខែកុម្ភះកន្លងទៅនេះ គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏ល្អរបស់សម្ដេចតេជោចំពោះប្រជាជនចិន និងរដ្ឋាភិបាលចិន។ លើសពីនោះទៅទៀត បានបង្ហាញនូវភាពស្និទ្ធស្នាលមិត្តភាពដ៏រឹងមាំនៃទំនាក់ទំនងនិងការយកចិត្តទុកដាក់រវាងកម្ពុជា និងចិនផងដែរ។ លើសពីនេះទៅទៀត

ឯកឧត្តមបានបញ្ជាក់ថានេះគឺជាសណ្តានទឹកចិត្តមួយរបស់សម្ដេចតេជោមិនត្រឹមតែចំពោះប្រជាជនចិនប៉ុណ្ណោះទេ គឺចំពោះប្រជាជនទូទាំងពិភពលោកតែម្ដងជាក់ស្តែង កន្លងមកដូចជាការទទួលប្រជាជនជាប់នៅនាវា Westerdam ដែលឆ្លុះបញ្ចាំងសន្ដានចិត្តមនុស្សធម៌របស់សម្ដេចតេជោដែលនៅពេលនោះអន្តរជាតិទាំងមូលបានទទួលស្គាល់ថាព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដ៏តូចមួយតែមានបេះដូងធំ។

ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីកិច្ចពិភាក្សារវាងឯកឧត្តមផ្ទាល់ជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើគ្រប់វិស័យនិងមានភាពទូលំទូលាយ។

ឯកឧត្តមបានមានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការនេះបានឈានទៅដល់ការយល់ព្រមពីភាគីទាំងពីរថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ លើសពីនេះទៅទៀត ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោថា ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំ ធ្វើយ៉ាងណាឲ្យកម្ពុជារក្សាបាននូវអធិបតេយ្យភាពថ្លៃថ្នូររបស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនិង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី និងប្រជាជនចិន ដែលសួរសុខទុក្ខចំពោះសម្ដេចផ្ទាល់។ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះការវាយតម្លៃខ្ពស់ នៃទំនាក់ទំនងរវាងកម្ពុជា និងចិន។ សម្ដេចតេជោក៏បានអបអរសាទរចំពោះមិត្តចិនដែលទទួលបាននូវភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺ covid-19។

សម្ដេចតេជោបានមានប្រសាសន៍ថា ប្រទេសចិនមានប្រជាជន ជាង 1000 លាននាក់ប៉ុន្តែអ្នកដែលទទួលរងនូវជំងឺនេះមានភាគរយតិចបំផុត បើប្រៀបធៀបទៅនឹងប្រទេសដទៃ ក្នុងន័យនេះប្រទេសចិនគឺមានសមត្ថភាពគ្រប់គ្រាន់នឹងបានទប់ស្កាត់ជំងឺកូវី-19 បានជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសំដែងនូវការគាំទ្រ និងអបអរសាទរចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាងឯកឧត្តម វ៉ាង យី ជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។

សម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តម វ៉ាង យី អំពីដំណើរការនៃការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា ក៏ដូចជាដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចតេជោបានមានប្រសាសន៍ថាការទប់ស្កាត់ជំងឺកូវីដ-១៩ គឺទទួលបានជោគជ័យប្រជាជនកម្ពុជាបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល គោលការណ៍របស់ក្រសួងសុខាភិបាល ហើយរដ្ឋាភិបាលកម្ពុជាក៏មានយន្តការច្បាស់លាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។

ជាទីបញ្ចប់សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្ដល់ជំនួយដល់កម្ពុជាការចុះហត្ថលេខានៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់​ សម្ដេចតេជោក៏បានបញ្ជាក់ថា EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនគឺនៅជារៀងរហូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅវិមានសន្តិភាព ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ព្រឹកមិញបានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនដូចជា៖

១) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។

២)កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស សំរាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង។

៣)លិខិតប្ដូរសារ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

៤)លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និង ពិធីប្រគល់ទទួលជំនួយឧបករណ៍វេជ្ជសាស្ត្រពីមិត្តចិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២០

ភ្នំពេញ៖ជំជួបពិភាក្សារវាងលោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី គឺចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងនិងCovid-19 ដល់ប្រទេសកំពុងអភិវឌ្ឍ ជាពិសេសកម្ពុជា ជាមិត្តដែកថែប។
ក្នុងឱកាសលោករដ្ឋមន្ត្រី ហោ ណាំហុង ជួបប្រជុំការងារជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១ ខែតុលា ២០២០ម្សិលមិញ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកជាអាទិ៍ថា ការប្រើប្រាស់ឥណទានសម្បទាន(Loan) និងហិរញ្ញប្បទានឥតសំណង(Grant) សម្រាប់បេក្ខភាពគម្រោងអាទិភាពឆ្នាំ២០២០ ដើម្បីអនុវត្តន៍គម្រោងចំនួន៨ រួមមាន៖
-គម្រោងត្រៀមចុះហត្ថលេខាមាន៖
-គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង។
-គម្រោងសាងសង់ផ្លូវជាតិលេខ71C
-គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧
-គម្រោងជម្រុញផលិកម្មស្រូវ និងនាំចេញអង្ករ។

-គម្រោងដែលកំពុងរៀបចំមាន៖
-គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត
-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១។
-ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស្នើមិត្តចិនជួយដោះស្រាយបញ្ហាផ្ដាច់មុខ របស់ក្រុមហ៊ុនCOFCOរបស់ចិន ដែលជារបាំងសម្រាប់ការនាំចូលអង្ករកម្ពុជា ដែលមានចំនួន៤០០.០០០តោន។
-លោកឧបនាយករដ្ឋមន្ត្រី លើកទៀតថា ភាគីមិត្តចិនបានយល់ព្រមទិញស្វាយ(ដែលបានចុះអនុស្សារណរួចហើយ) និងត្រីទៅប្រទេសចិន ស្នើជំរុញការនាំចូលឲ្យបានឆាប់។
-ឆ្លៀតឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានលើកថាកន្លងមកមិត្តចិនបានទិញកសិផលយើងបានច្រើនមួយចំនួនហើយ ដូចជាចេក ស្វាយ ដំឡូងមី កៅស៊ូ គ្រាប់ស្វាយចន្ទីជាដើម ខ្ញុំក៏បានស្នើមិត្តចិនជួយទិញឲ្យបានច្រើនថែមទៀត ព្រមទាំងស្នើឲ្យមិត្តចិនជួយទិញៈ ម្រេច ទុរេន ស្ករស ផ្លែតាង៉ែន។ល។
-លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ស្នើភាគីមិត្តចិនពិនិត្យលទ្ធភាពលើកទឹកចិត្តដល់វិនិយោគិនចិនក្នុងការផ្ទេររោងចក្រពីប្រទេសចិន មកប្រទេសកម្ពុជាឲ្យបានច្រើន ស្របតាមគោលនយោបាយជាតិ អភិវឌ្ឍន៍កសិកម្ម។
-លោក ឧបនាយករដ្ឋមន្ត្រី ក៏បានលើកករណីវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដែលអាចប្រើប្រាស់ជាផ្លូវការបាន ស្នើភាគីមិត្តចិនផ្តល់វ៉ាក់ សាំងនេះ ជាអំណោយដល់ប្រទេសកម្ពុជា។

-លោក វ៉ាង យី បានលើកជាអាទិ៍ដូចតទៅ៖
-រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនៈកិច្ចរបស់ សម្ដេចតេជោ កាលពីខែកុម្ភៈកន្លងមក។
ការចុះហត្ថលេខា FTA នៅថ្ងៃនេះ គឺដោយសារសម្ដេចតេជោ និងលោក ឧបនាយករដ្ឋមន្ត្រី បានខិតខំកន្លងមក។
-ក្រោយ Covid-19 ចិន និងកម្ពុជានឹងរៀបចំផែនការអភិវឌ្ឍរួម គ្នា។
-វិនិយោគចិននៅកម្ពុជាមិនបានប៉ះពាល់ដោយCovid-19 ទេ តែកាន់តែមានច្រើន។
-ភាគីមិត្តចិនបានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជាដែលមានទឹកប្រាក់ ចំនួន950លានយាន់(ប្រហែល140លានដុល្លារ)។
-ចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងនិងCovid-19 ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ជាមិត្តដែកថែប
-សន្យានាំចូលកសិផលកម្ពុជាថែមទៀតដែលមានគុណភាព តាមសំណើរបស់កម្ពុជា។
-ចិននឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។
-ចិនបានផ្ដួចផ្ដើមគំនិតការពារសុវត្ថិភាពទិន្នន័យ ឌីជីថល ស្នើអោយកម្ពុជាគាំទ្រ។
លោក វ៉ាង យី ក៏បានើកសរសើរសម្ដេចតេជោ ដែលបាន ទប់ស្កាត់Covid-19 បានជោគជ័យ។ លោកឧបនាយករដ្ឋមន្ត្រីបានឆ្លើយថា កម្ពុជានឹងចិន បានទទួលជោគជ័យរួមក្នុងការទប់ស្កាត់ Covid-19។
មុនបញ្ចប់ លោក វ៉ាង យី បានលើកថា លោកឧបនាយករដ្ឋមន្ត្រី ជាមិត្តចាស់របស់ចិនជាអ្នកការទូត និងនយោបាយជើងចាស់ដែលគាត់សុំរៀនសូត្រតាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង និងព្រៃវែង បានសម្រេចផ្ដល់ជំនួយអង្ករបន្ថែមចំនួន៨០តោនទៀតជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ភ្នំពេញ៖រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ មានប្រសាសន៍ថា នៅពេលផ្សព្វផ្សាយព័ត៌មានខុសហើយ មានការកែតម្រូវវិញភ្លាមៗ នោះមិនមានការជាប់ទោសទេ លើកលែងតែប្រព្រឹត្តបទល្មើសជាក់ស្ដែងទើបមានទោស។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន នាថ្ងៃទី ០៩ខែតុលាម្សិលមិញ នៅទីស្ដីការក្រសួងព័ត៌មាន លោករដ្ឋមន្រ្តីបានណែនាំឱ្យប្រធានស្ថាប័នកាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអនឡាញត្រូវកែតម្រូវពាក្យពេចន៍ ដែលបានផ្សព្វផ្សាយ ព័ត៌មានខុសពីរឿងហេតុដែលបានកើតឡើងគ្រប់ព្រឹត្តិការណ៍នៅក្នុងសង្គម ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា «អ្នកកាសែតត្រូវទទួលការចុះកែតម្រូវរបស់គេ ប៉ុន្ដែអត់ទោសទេ តែបន្ដិចទៀតគឺច្បាប់ថ្មីនឹងកំណត់ អំពីទោសទណ្ឌដែលយើងមិនកែតម្រូវរបស់គេ។ ប៉ុន្ដែការកែតម្រូវរបស់គេនឹង យើងមិនចេះតែព្រមនោះទេ ជួនកាលគេមកកែតម្រូវមកខុស គឺយើងមិនព្រមនោះទេ ឬយើងចុះហើយយើងពន្យល់បន្ថែមទៀត។ ធម្មតាច្បាប់កាសែតគេផ្ញើឱ្យយើងកែតម្រូវអត់ពន្យល់ទេ ចុះទាំងស្រុង ចុះទំព័រ ណា នៅម៉ោងណា ដាក់ផ្សាយម៉ោងនឹង។ នេះគឺជាច្បាប់សារព័ត៌មានដែលយើងត្រូវយល់ ហើយយើងត្រូវស្វែងយល់ច្បាប់នឹងមែន ទែន»។

សូមជម្រាបថាក្រសួងព័ត៌មាននឹងរៀបចំកែតម្រូវច្បាប់របបសារព័ត៌មាននូវមាត្រាមួយចំនួនបន្ថែមទៀត ដើម្បីឱ្យច្បាប់នេះកាន់តែលម្អិត និងមានភាពល្អប្រសើរឡើង ក្នុងខណៈដែលវិស័យសារព័ត៌មានមានការរីកចម្រើនខ្លាំងនៅកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានសរសេរសារមួយក្នុងទំព័រ FACEBOOK ថា ភារកិច្ចស្នូលរបស់កងទ័ពគឺ ការពារជាតិនិងប្រជាជន។

លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតបន្តថា ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនបានទទួលរងគ្រោះដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

លោកឧត្តមសេនីយ៍ឯកបន្តថាខ្ញុំសូមអរគុណ និងកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃយោធភូមិភាគទី៥ បណ្ដាអង្គភាពតំបន់ប្រតិបត្តិការសឹករង កងពលតូចថ្មើរជើង និងកងការពារព្រំដែនចំណុះអោយយោធភូមិភាគទី៥ កងពលតូចអន្តរាគមន៍លេខ១៤ និងបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចាត់តាំងកម្លាំងមធ្យោបាយសម្ភារ ចូលរួមជាមួយអជ្ញាធរមូលដ្ឋាននិងកម្លាំងអង្គភាពមិត្ត ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលានៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

ជាមួយគ្នានេះដែរ បញ្ជាការដ្ឋានកងទ័ពជើងគោកបានចេញបទបញ្ជាឲ្យបង្កើនកម្លាំងអន្តរាគមន៍សង្គ្រោះពីបញ្ជាការដ្ឋានទ័ពពិសេស៩១១ រួមជាមួយទូកនិងអូប៊័រសង្គ្រោះ និងកងពលតូចដឹកជញ្ជូនលេខ៩០ ត្រៀមចល័តរថយន្តដឹកជញ្ជូនក្នុងករណីមានតម្រូវការចាំបាច់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page127 Page128 Page129 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×