Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១០ វិច្ឆិកា ២០២០

ភ្នំពេញ៖លោកខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ សម្ដេច ស ខេង នៅថ្ងៃអង្គារ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តំណាង សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសហការី បានញ្ជើញប្រគេនម៉ាស៊ីនអេកូសាស្រ្ត ថ្វាយសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី។

ម៉ាស៊ីនអេកូសាស្រ្ត ដែល សម្ដេចស ខេង បានប្រគេនថ្វាយសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី នាឱកាសនេះ នឹងត្រូវយកទៅបំពាក់ ព្រមទាំងដាក់ឱ្យប្រើប្រាស់ នៅប៉ុស្ត៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី- ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប៉ុស្តិ៍សុខភាពសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី ត្រូវបានប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៣ ខែតុលា កន្លងទៅ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ប៉ុស្ដិ៍សុខភាពនេះ ពិតមែនតែមានទំហំតូច ប៉ុន្ដែត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បួង មានព្រះរាជបន្ទូលថា ជាទីកន្លែងសម្រាប់ជួយសម្រាលបន្ទុកសុខាភិបាលមួយកម្រិត ងាចឱ្យប្រជារាស្ដ្រអញ្ជើញមកពិនិត្យ ព្យាបាល និងពិគ្រោះជំងឺបានជារៀងរាល់ថ្ងៃ និងក្នុងករណីមានជំងឺធ្ងន់ធ្ងរក៏អាចបញ្ជូនបន្ដទៅព្យាបាលនៅមន្ទីរពេទ្យស្រុក ឬខេត្តទៀត តាមរយៈរថយន្តសង្គ្រោះបន្ទាន់។

នៅក្នុងឱកាសប្រគេនម៉ាស៊ីនអេកូសាស្ត្រ ថ្វាយសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី នោះដែរ លោកខៀវ សុភ័គ ក៏បានទូលថ្វាយ សម្ដេចព្រះមហាសង្ឃរាជាធិបតីថា សម្ដេច ស ខេង នឹងបន្តប្រគេនថ្វាយនូវរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងទៀត នៅពេលរថយន្តនោះត្រូវបានដឹកមកដល់កម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃនេះបានសរសេរ សំណេរ នៅលើទំព័រផេកហ្វេសប៊ុក របស់សម្ដេច ថា៖
ថ្ងៃនេះ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២។

លទ្ធផលគឺអវិជ្ជមានទាំងអស់ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ក្នុងចំណោម៤ដំណាក់កាល។ ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀតនឹងរង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤នៅថ្ងៃទី១៨វិច្ឆិកា។

ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀតដែលបានប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលពីព្រឹត្តិការដែលខ្ញុំសូមដាក់ឈ្មោះថា(ព្រឹត្តិការ៣វិច្ឆិកា)។

ព្រឹត្តិការ(៣វិច្ឆិកា)នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ដឹងថាវិជ្ជមានឬ អវិជ្ជមានដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត។ ដើម្បីកំរិតកុំអោយមនុស្សកើនឡើង តម្រូវអោយអ្នកដែលបាននិងកំពុងធ្វើចត្តាឡីស័កកុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណាត្រូវយកអ្នកនោះមកធ្វើតេស្តនិងធ្វើចត្តាឡីស័កថែមទៀតដែលនឹងធ្វើអោយកាន់តែលំបាកប្រើពេលកាន់តែយូរមនុស្សកាន់តែច្រើន។

ដើម្បីបញ្ជៀសករណីដូចដែលខ្ញុំលើកឡើងខាងលើ ខ្ញុំសុំចេញបទបញ្ជាអោយក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្សដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តន៍មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាលឬកងរាជអាវុធហត្ថអោយបានហ្មត់ចត់។

នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការ៣វិច្ឆិកាអោយបានឆាប់តាមរយៈកុំអោយកើនចំនួនមនុស្សពាក់ព័ន្ធដែលនាំដល់អូសពេលវេលាកាន់តែវែង។ សូមកុំអោយកំទេចភ្លើងក្លាយជាអគ្គីភ័យតាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង។

ព្រឹត្តិការ៣វិច្ឆិកានឹងបញ្ចប់ក្នុងខែវិច្ឆកានេះ ដែលមិនត្រូវពន្យាពេល។ សូមជូនពរបងប្អូនជនរួមជាតិឃ្លាតឆ្ងាយពីកូវីត១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្វាយសារលិខិត អបអរសាទរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដែលព្រះអង្គត្រូវបានរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» នៅវិមានប្រជាជនចិន ទីក្រុងប៉េកាំង កាលពីថ្ងៃទី៦វិច្ឆិកា។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជទាន និងមេត្តាទទួលនូវគារវភក្តី កតញ្ញុកតវេទីតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំយើងខ្ញុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២០

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានទូលថ្វាយសារលិខិតអបអរសាទរ និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដែលព្រះអង្គបានទទួលនូវដង្វាយគ្រឿងឥស្សរិយយស«មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន»ពីលោកប្រធានាធិបតី ស៊ី ជិនពីង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២០

ភ្នំពេញ៖សារថ្វាយព្រះពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះអង្គទទួលបាននូវគ្រឿងឥស្សរិយយស” មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន” ដ៏ឧត្តុង្គឧត្តមពី ឯកឧត្តម XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានប្រជាជនចិន ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រាបបង្គំទូលថ្វាយសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះអង្គត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២០

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានថ្លែងរំលឹកដល់ប្រធានស្ថាប័ន ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ សូមតាមដាន និងក្ដាប់ព័ត៌មាន ឱ្យបានជាប់ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក្ដីកង្វល់ និងសំណូមពរប្រជាពលរដ្ឋ ហើយដោះស្រាយបញ្ហា ទាំងនោះឱ្យបានលឿន និងប្រកបដោយប្រសិទ្ធភាព។ រដ្ឋមន្ត្រីក៏បានកោតសរសើរ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានភាពម្ចាស់ការ ចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការចាត់វិធានការ និងកៀរគរការ គាំទ្រពីស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការជួយសង្គ្រោះពលរដ្ឋ ពីគ្រោះទឹកជំនន់ យ៉ាងទាន់ពេលវេលា ស្របទៅតាមស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់មូលដ្ឋាននីមួយៗ។

សាររបស់រដ្ឋមន្ត្រីយ៉ាងដូច្នេះបានធ្វើឡើងនៅថ្ងៃសុក្រទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ ក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចបានថ្លែងអំណរគុណ និងកោតសរសើរភាគីពាក់ព័ន្ធរបស់រដ្ឋទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបានផ្តល់ការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មក្នុងដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ដោយបានជំរុញឱ្យកំណែទម្រង់នេះមានការវិវឌ្ឍជាជំហានៗ ស្របតាមដំណាក់កាលនីមួយៗដែលបានកំណត់ក្នុងកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំបូង២០១០-២០២០។

សម្ដេចក៏បានគូសបញ្ជាក់លម្អិតជូនអង្គសិក្ខាសាលាជាតិ អំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងរយៈកាលកន្លងមក រួមមាន ការរៀបចំក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការរៀបចំស្ថាប័ននៅថ្នាក់ក្រោមជាតិ, ការផ្ទេរមុខងារ និងការផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, វិមជ្ឈការហិរញ្ញវត្ថុ, ការៀបចំប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការពង្រឹងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយលែកបញ្ហាប្រឈមជាគន្លឹះមួយចំនួនដែលត្រូវរួមគ្នាបន្តដោះស្រាយនោះរួមមាន បញ្ហាប្រឈមពាក់ព័ន្ធនឹងការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ, បញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្ទេរមុខងារ, បញ្ហាពាក់ព័ន្ធនឹងការធ្វើគណនេយ្យភាពចំពោះប្រជាពលរដ្ឋ៖ , បញ្ហាពាក់ព័ន្ធនឹងភាពជាដៃគូជាមួយសង្គមស៊ីវិល និងផ្នែកឯកជន, បញ្ហាពាក់ព័ន្ធប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា៖

សម្ដេចបានសង្កត់ធ្ងន់ថាដើម្បីធានាសម្រេចបានចក្ខុវិស័យរាជរដ្ឋាភិបាលសម្រាប់រយៈពេល១០ឆ្នាំខាងមុខចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដែលការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល សាធារណៈ គឺជាកត្តាដ៏មានសារៈសំខាន់ ពោលគឺ កម្មវិធីជាតិដំណាក់កាលទី២នឹងត្រូវកំណត់ឱ្យបានច្បាស់លាស់នូវការទទួលខុសត្រូវ រវាងក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗ ដើម្បីចៀសវាងឱ្យបាននូវភាពមិនច្បាស់លាស់នៃការទទួលខុសត្រូវ និងភាពត្រួតស៊ីគ្នានៃ ការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោម ជាតិនីមួយៗ។

សម្បីសម្រេចការងារនេះ សម្ដេចបានមានប្រសាសន៍ថា គ.ជ.អ.ប. បានចាត់ចែងឱ្យមានការសិក្សា និងរៀបចំសេចក្តី ព្រាងឯកសារទស្សនទានសម្រាប់ជាមូលដ្ឋានតម្រង់ទិសដល់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ រយៈពេល១០ឆ្នាំដំណាក់កាលទី២ ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ដោយបានប្រើប្រាស់ពេលវេលាជាង៦ខែ ដើម្បីសិក្សារៀបចំឯកសារទស្សនទាននេះ ដោយមានការពិភាក្សា និងពិគ្រោះយោបល់ជាមួយមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមួយចំនួន។

ដើម្បីឱ្យឯកសារទស្សនទាននេះ ទទួលបាននូវធាតុចូលបន្ថែមទៀត រដ្ឋមន្ត្រីមហាផ្ទៃ បានផ្ដល់ចក្ខុវិស័យគន្លឹះសំខាន់ជូនអង្គសិក្ខាសាលាពិចារណា ពាក់ព័ន្ធនឹងការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធគ្រប់គ្រងនៃរដ្ឋបាលសាធារណៈនៅថ្នាក់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់, ការរៀបចំធនធាន និងកិច្ចការពាក់ព័ន្ធចាំបាច់នានា៖, អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចការអន្តរវិស័យ។ សម្ដេចសង្ឃឹមថាសិក្ខាសាលាជាតិនាថ្ងៃនេះនឹងទទួលបាននូវមតិយោបល់ដែលជាធាតុចូលដ៏មានសារៈសំខាន់ជាច្រើនបន្ថែមទៀតសម្រាប់ការកំណត់ចក្ខុវិស័យ និងកិច្ចការជាអាទិភាពនានា នៃកម្មវិធីជាតិដំណាក់កាលទី២ ឱ្យកាន់តែមានភាពជាក់លាក់ ច្បាស់លាស់ និងអាចសម្រេចបាននៅក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។

មុននឹងបញ្ចប់ សម្ដេចក៏បានមានប្រសាសន៍ជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំ មន្រ្តី និងអ្នកពាក់ព័ន្ធផ្សេងទៀតជាមួយនឹងឯឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីដែលត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ បន្ទាប់ពីទើបតែបញ្ចប់ទស្សនកិច្ចនៅកម្ពុជា សូមមានសុខភាពល្អ និងចៀសផុតពីជំងឺដ៏កាចសាវហានេះ។ សម្ដេចក៏បានថ្លែងអំពាវនាវជាថ្មីទៀតដល់បងប្អូន​ប្រជាពលរដ្ឋសូមបន្តប្រកាន់ខ្ជាប់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសដើម្បីបញ្ចៀសការឆ្លងចូលសហគមន៍ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២០

ភ្នំពេញ៖លោក ឃុនថាវង្ស ផងផាន់ «ម្ចាស់បុរី KP ម៉ន ដានី» នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានទទួលគោរមងារជា ឧកញ៉ា បន្ទាប់ពីលោកបានបរិច្ចាគថវិកាយ៉ាងច្រើនជួយការងារសង្គម។

ការទទួលបានគោរមងារ របស់លោកត្រូវបានធ្វើឡើងតាមសំណើរ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ឃុនថាវង្ស ផងផាន់ បានបរិច្ចាគធនធានផ្ទាល់ខ្លួន អស់ថវិការជាង៥៣ម៉ឺនដុល្លាអាមេរិក ដើម្បីជួយកសាងផ្លូវបេតុងជាច្រើនខ្សែ និងប្រព័ន្ធលូនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាមួយនឹងការចូលរួមចំណែក កសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងរាជធានី ក្រុមហ៊ុន បុរី ម៉ន ដានី ក៏បានឧបត្ថម្ភថវិការយ៉ាងច្រើនទៀត ជួយដល់ការការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាការជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋជាង ៤.០០០ គ្រួសារដែលជួបគ្រោះជំនន់ទឹកភ្លៀងកន្លងមកនេះ ។

បុរី KP ម៉ន ដានី ជាបុរីអភិវឌ្ឍ លំនៅដ្ឋានស្អាត ឈានមុខគេនៅតំបន់ទំនប់កប់ស្រូវ ជាប្រភេទវីឡាទោលសង់តាមរចនាបថបែបស៊ីវិស័យ មានតម្លៃទាប និងមានទីធ្លាធំទូលាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 4.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានអះអាងថា សុខភាពរបស់សម្ដេច នៅតែល្អប្រសើរ ដោយសម្ដេច បញ្ជាក់ថា សម្ដេចពិសាបាយបាន សម្រានលក់នឹងចុះហត្ថលេខា លើឯកសារនានាដូចមុនដែរ។

ក្នុងទំព័រផេកហ្វេសប៊ុក ផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ចាប់តាំងពីពេលយកសំណាកទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆិកាមក ដល់ពេលនេះ ខ្ញុំបានធ្វើចត្តាឡីស័កជាង៣០
ម៉ោងរួចមកហើយ។
«គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍ ពិនិត្យសម្រេច លើសំណើរបស់ក្រសួងស្ថាប័ន និងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដែរ»។

សម្ដេចបានបញ្ជាក់ថា អ្វីដែលប្លែកគឺខ្ញុំនិងប្រពន្ធ ចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នា ដូចកាលពីនៅកម្លោះក្រមុំ។ ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។

សម្រាប់ករណីខ្ញុំនិងភរិយានិងអ្នក
ពាក់ព័ន្ធត្រូវយកសំណាកធ្វើតេស្តរហូត៤ដង។
លើកទី១ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកានិងលើកទី៤ដែលជាលើកចុងក្រោយគឺនឹងត្រូវធ្វើនៅថ្ងៃទី១៨ វិច្ឆិកា២០២០។

ប្រសិនការធ្វើតេស្ត ៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩ទាំងខ្ញុំនិងភរិយាក៏
ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀតខ្ញុំនឹងចេញពីការរស់នៅដាច់ដោយឡែកនៅថ្ងៃទី១៩ ឬថ្ងៃ២០វិច្ឆិកាដែលពេលនោះសុំកូនៗ នាំចៅៗមកដឹកដៃម៉ែចូលបន្ទប់ពុកវិញ។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា
បទពិសោធន៍ ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លងចូលសហគមន៍រយៈពេលជាង១០ខែកន្លងមក មួយផ្នែកធំបានមកពីវិធានការ
ធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាលនិងការអនុវត្តដ៏ល្អពីបុគ្គលដែល ត្រូវធ្វើចត្តាឡីស័កដែលយើងត្រូវបន្ត ធ្វើកិច្ចការនេះបន្តទៀតរាប់ទាំងរូបខ្ញុំនិងភរិយាផងដែរ។

ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍ យើងនិងក្នុងប្រទេសយើង។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ភ្នំពេញ៖នៅទីបំផុត ល្បែងស៊ីសងប្រភេទតាមអនឡាញ Keno online ត្រូវបានបិទជាស្ថាពរទូទាំងប្រទេស។
ការសម្រេចបិទនេះ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្ដមសេនីយ៍ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ។
សូមបញ្ជាក់ថានៅ​ថ្ងៃទី ០៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​នេះ ក្រុម​ប្រតិបត្តិការ​ នៃគណៈកម្មការ ចម្រុះបង្ក្រាបការលេងល្បែងកាស៉ីណូ ឆ្នោត​ ឡូតូ​ ភ្នាល់​បាល់​ ភ្នាល់​អនឡាញ​ និង​ល្បែង​ភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ​ បានចុះ​ពិនិត្យ​ ក្រុម​ហ៊ុន​ ស៊ិន នីវ​ ដែល​មានទី​ស្នាក់​ការ​នៅ​កោះពេជ្រ​ រាជធានី​ភ្នំពេញ​ និងបាន​រកឃើញ​ថា​ តំណាង​ចែកចាយ​មួយចំនួន​ ពិតជា​បានធ្វើ​អាជីវកម្ម​ឆ្នោត​ប្រភេទ​ Keno ប្រាកដ​មែន​។
ក្រោយពីក្រុមប្រតិបត្តិការចម្រុះពិនិត្យរួចបានសម្រេចបិទមិនអនុញ្ញាតឲ្យធ្វើ អាជីវកម្ម​ឆ្នោត​ប្រភេទ​ keno ចាប់​ពីថ្ងៃ​នេះ​តទៅ។
គួរបញ្ជាក់ផងដែរថា ល្បែងស៊ីសងប្រភេទ ឆ្នោត ឡូតូ​ ភ្នាល់បាល់តាម អនឡាញ ខាងលើនេះ បានបើកឱ្យអ្នកលេងចាក់ ដោយចំហរនៅតាមហាងកាហ្វេនិងតារាងបាល់ក្នុងក្រុងសៀមរាប រាប់សិបកន្លែងផងដែរ។ មជ្ឈដ្ឋាននានារំពឹងថា នៅក្នុងប្រទេសកម្ពុជា មិនមានល្បែងស៊ីសងប្រភេទនេះ តទៅទៀតនោះទេ ជាពិសេសក្នុងក្រុងសៀមរាបតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ភ្នំពេញ៖យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានឲ្យដឹងថា«ឧត្តមសេនីយ៍ឯក ៤រូប .ឧត្តមសេនីយ៍ទោ១៤រូប. ឧត្តមសេនីយ៍ត្រី១០រូប. ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ត្រូវបានដាក់ឲ្យចូលនិវត្តន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមទំព័រផេកហ្វេសប៊ុកថា៖«គោរពជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់»

បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី៣វិច្ឆិកា២០២០​ ម្សិលលមុិញមានវិជ្ជមានកូវីដ១៩​ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញ

ពីកម្ពុជា។ ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ទ័រ។

សម្ដេច ហ៊ុន សែន បន្តថា៖ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផល នៃការធ្វើតេស្តបញ្ជាក់ថាអវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ។

សម្ដេច បានបញ្ជាក់ថា៖«ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បី

សុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱយខ្ញុំរស់នៅដាច់ដោយឡែករយះពេល១៤ថ្ងៃ​ សូម្បីតែភរិយា កូន​ និងចៅក៏មិនអាចជួបបានដែរ»។

ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែដែលទួលព្រះបង្គំមិនអាច ដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋ ប្រជាមានិតចិននិងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាបាន។

សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅ ខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជនិងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។

សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ១៦ វិច្ឆិកា ២០២០ទៅពេលក្រោយវិញ។

សូមអាធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល អាស៊ាននិងដៃគូពាក់ពន្ធ័ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបាន

ដែលខ្ញុំនឹងចាត់តំណាង ចូលរួមពីថ្ងៃ១២ដល់ថ្ងៃ១៥វិច្ឆិកា ២០២០ខាងមុខនេះ។

ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យ ក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃតែខ្ញុំនៅតែបំពេញការងារដោយពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារនានា របសរាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាលអភិបាលខេត្តនិងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ នៅតែអាចរាយការណ៍ឬសុំយោបល់ ខ្ញុំបានដដែល។

ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឲ្យ មនុស្សដទៃមកជិតប៉ុណ្ណោះ។

នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាពនិងសុខភាពទាំងអស់គ្នា។

ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំ និងជូនពរដល់ខ្ញុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page123 Page124 Page125 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×