Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ វិច្ឆិកា ២០២០

ភ្នំពេញ៖លោក ដួង តារា អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការ ផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។

លោកដួងតារា បានបញ្ជាក់ថាខ្ញុំបាទ ដួង តារា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានផ្តល់តំណែងដល់រូបខ្ញុំបាទជា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ។

ក្នុងឱកាសមាសនេះ ខ្ញុំបាទនឹងបន្តខិតខំប្រឹងប្រែងបម្រើការងារជូន សម្តេចនាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋ របស់សម្តេចអោយបានល្អបំផុត។

ខ្ញុំបាទសូមលើកដៃគោរពជូនពរសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរបំផុត ដើម្បីជាម្លប់ដឹកនាំដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២០

«សម្ដេច ហ៊ុន សែន ថ្លែង នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០»

ភ្នំពេញ៖នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន ​សែន បានស្នើឱ្យក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ ការបង្កើតក្រុមមេធាវីនេះ អាចចាត់ទុកជាការធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជាផងដែរ។

សម្តេច ហ៊ុន សែន បានបង្ហាញនូវក្តីមោទនភាព និងវាយតម្លៃខ្ពស់ចំពោះ សកម្មភាពកន្លងមក របស់ក្រុមមរធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានចូលរួមចំណែក ក្នុងការជួយដល់ពលរដ្ឋ ជាពិសេសស្ត្រីក្រីក្រ។

សម្តេច ហ៊ុន សែន ថ្លែងកោតសរសើរចំពោះមេធាវី របស់រាជរដ្ឋាភិបាល ដែលខិតខំបំពេញការងារ និងឯកភាពទទួលសំណើរឿង បង្កើតឱ្យមានលិខិតបទដ្ឋាន ចាត់តាំងឱ្យបានត្រឹមត្រូវ ចំពោះមេធាវី រាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មិនត្រឹមតែជួយការពារក្តីនោះទេ តែក៏បានប្រើថវិកាផ្ទាល់ខ្លួនសម្រាប់បេសកកម្មរបស់ខ្លួនថែមទៀតផង។

សម្តេច ក៏បានផ្តល់នូវការដូរ លើកទឹកចិត្តដល់ ក្រុមមេធាវី សម្តេចតេជោ ដែលបានចូលរួមនាថ្ងៃនេះចំនួន១៥៣នាក់ដោយក្នុងម្នាក់ទទួលបាន ប្រាក់ស្លឹងបុរាណម្នាក់១ IPad 128G ១ និង ថវិកា២០ម៉ឺនរៀលផងដែរ។

សម្ដេច ហ៊ុន សែន ថ្លែងយ៉ាងដូច្នោះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផល ការងាររបស់សមាជិក ក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន១៥៣នាក់ នៅនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ។«លោក  គី តិច ជាប្រធានមេធាវីសម្តេចតេជោ ហ៊ុន សែន»

បើតាមលោក  គី តិច ជាប្រធានមេធាវីសម្តេចតេជោ បានអោយដឹងថា ចាប់តាំងពីបង្កើតឡើង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តី ជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាព ទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ ដើម្បីសម្រួលដល់ការទាក់ទង របស់ស្ត្រីមានបញ្ហា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានប្រកាសបង្ហាញ លេខទូរស័ព្ទ ជាសាធារណៈផងដែរ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី។ ក្នុងនោះសំណុំរឿង ដែលបានទទួលយកមកការពារ ជូនស្ត្រីទន់ខ្សោយ ងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២០

«សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៥ខែ វិច្ឆិកា ឆ្នាំ២០២០»

ភ្នំពេញ៖ក្នុងពិធីអញ្ជើញ ជួបសំណេះសំណាល ជាមួយសមាជិក ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន នៅវិមានសន្តិភាព នាព្រឹកមិញ សម្តេច ហ៊ុន សែន បានថ្លែងថា៖ សម្តេចមិនខ្វល់ការរិះគន់សម្តេចផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ។ សម្តេចតេជោ បានថ្លែងថា៖ នេះជាការចូលរួមជួយដល់មនុស្សជាតិ និងប្រទេសជាមិត្ត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏ត្រៀមលក្ខណៈផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសទីម័រខាងកើតផងដែរ។ កម្ពុជាមិនមែនធ្វើមនុស្សធម៌ត្រឹមម៉ាស់ និងបរិក្ខារពេទ្យនោះទេ តែកម្ពុជាបានធ្វើសកម្មភាពមនុស្សធម៌ទាំងសាច់ និងឈាម តាមរយៈបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។ កម្ពុជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំ មិនតូចនោះឡើយ។

នាយករដ្ឋមន្ត្រីបានរំលឹក ពីការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ដែលកាលពីថ្ងៃទី២៣វិច្ឆិកា កន្លងទៅនេះ យើងបានបញ្ចប់រួចរាល់ហើយ តាមបណ្តាខេត្តមួយចំនួននោះ។ សម្តេចតេជោ ក៏សូមអរគុណចំពោះការចូលរួមរបស់អ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ទាំងអស់ ដែលបានចូលរួមធ្វើចាត្ថាឡីស័ក គ្រប់ៗគ្នា ហើយសម្តេចតេជោ ក៏បន្តអំពាវនាវ ឱ្យគោរពវិធានការការពារ ជំងឺកូវីដ១៩ និងត្រូវរស់តាមគន្លងកូវីដ១៩។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំនេះយើងឆ្លងកាត់ការលំបាក ជាច្រើន ទាំងកូវីដ១៩ ទាំងទឹកជំនន់ និងព្រឹត្តិការណ៍៣វិច្ឆិកា ដែលធ្វើអោយសេដ្ឋកិច្ចយើង ជួបនូវភាពអវិជ្ជមាន តែទំហំនៃការនាំចេញរបស់យើងាកឺមានការកើនឡើង ១៨%។ សម្តេចបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំបន្ថែមទៀត ដើម្បីសេដ្ឋកិច្ច និងភាពរីកចម្រើន របស់ប្រទេសយើង នាពេលខាងមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក ង្វៀង សួនហ្វ៊ុក នៅថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២០ បានសន្ទនា តាមប្រព័ន្ធ វិដេអូ ដើម្បីពិភាក្សាលើមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀត នៅទំនាក់ទំនងទ្វេភាគី នឹងផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្ដីកង្វល់និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩។ ក្នុងកិច្ចសន្ទនា របស់នាយករដ្ឋមន្ត្រី ក៏បានជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរផងដែរ។  នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ៖

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ភ្នំពេញ៖លិខិតចំហ គោរពជូនឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា៖ «ព័ត៌លំអិតខាងក្រោម»

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ភ្នំពេញ៖នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងថា «ត្រូវចូលរួមការពារសន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ» និងត្រូវយកចិត្តទុកដាក់កសាងធនធានមនុស្ស សម្រាប់ជាប្រភពបន្តវេនទៅថ្ងៃអនាគត រួមទាំងការពិនិត្យឱ្យបានត្រឹមត្រូវ ការតម្លើងឋានន្តរសក្ដិ សមស្របតាមមុខតំណែង ច្បាប់លក្ខន្តិកៈរបស់ កងយោធពលខេមរភូមិន្ទ និងជំរុញការគ្រប់គ្រងអចលនទ្រព្យរបស់រដ្ឋ នៅតាមបណ្ដាកងឯកភាពឱ្យបានល្អ។

លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងយោធពលខេមរភូមិន្ទ គ្រប់បណ្ដាប្រភេទទ័ព ដែលបានយកចិត្តទុកដាក់អនុវត្តន៍ តួនាទីភារកិច្ចការពារបូរណភាពទឹកដី ជាពិសេសបានចូលជ្រៅដល់ដំណើរការ កំណែទម្រង់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានខិតខំជម្នះគ្រប់ឧបសគ្គ និងសម្រេចបានលទ្ធផលគួរជាទីមោទន និងបានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពស្នាដៃរបស់ ឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន ដែលបានខិតខំយកអស់ស្មារតីទទួលខុសត្រូវក្នុងកិច្ចការបំរើជាតិ មាតុភូមិ នាពេលកន្លងមក។

លោកថ្លែងយ៉ាងដូច្នេះ ក្នុងពិធីប្រកាស លោក ខឹមជា សាឃឿន ត្រូវបានប្រកាស ចូលកាន់មុខតំណែង នាយសេនាធិការកងទ័ពជើងគោក នៅថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងរបាយការណ៍ស្វាគមន៍ របស់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ពីការរីកចម្រើន លើគ្រប់ផ្នែក របស់ បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមានភាពម្ចាស់ការ បំពេញភារកិច្ចស្នូល ការងារហ្វឹកហ្វឺន ការចូលរួមស្តារ អភិវឌ្ឍន៍សង្គមជាតិ រួមទាំងកិច្ចសហការ ការពារ សន្តិសុខសណ្តាប់ធ្នាប់ និងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ។

សូមជម្រាបថា នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ ប្រកាសតែងតាំងមុខតំណែង ឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន ជាមេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជំនួស នាយឧត្ដមសេនីយ៍ ជា សារ៉ន ដែលត្រូវទៅទទួលភារកិច្ចថ្មីជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ភ្នំពេញ​៖នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាស បរិច្ចាគ ​ម៉ាស ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។

នាយករដ្ឋមន្ត្រី សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់តាំង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នាំយក​អំណោយ​ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​យន្តហោះ​ពិសេស​។​

​ក្នុង​លិខិត​ជម្រាបជូន ​លោកជំទាវ អោ​ង សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ សាធារណរដ្ឋ ​សហភាព​មី​យ៉ាន់​ម៉ា សម្តេច​ ហ៊ុន សែន លើកឡើងថា «​ខ្ញុំ​សូម​សំដែង​ជាថ្មី​ម្តងទៀត ​នូវ​ការអបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​ ជូន​លោកជំទាវ​ចំពោះ​ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី ​របស់​គ​ណ​បក្ស​សម្ព័ន្ធ ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក្នុងការ​បោះឆ្នោត​សកល​នៅ​មី​យ៉ាន់​ម៉ា នាពេល​ថ្មីៗ​នេះ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ភាពជា​អ្នកដឹកនាំ​ ពោរពេញ​ដោយ​សមត្ថភាព ​របស់លោក​ជំទាវ ​ក្នុង​ការដឹកនាំ​មី​យ៉ាន់​ម៉ា ឆ្ពោះទៅរក​ភាព​រីកចម្រើន​ដ៏​ប្រសើរ​ក្នុង​កិច្ច​ផ្សះផ្សារ និង​កសាង​ជាតិ​។ ខ្ញុំ​ក៏​សូម​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត ​ធ្វើ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ ជាមួយ​លោកជំទាវ ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​តំបន់ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ ជាក់ស្តែង​កាន់តែច្រើន​ថែមទៀត សម្រាប់​ប្រទេស​យើង​ទាំងពីរ និង​វិបុលភាព​ដ៏​ធំធេង​សម្រាប់​សហគមន៍​អាស៊ាន​»​។​

​សម្តេច ហ៊ុន សែន បាន​បន្ថែមថា «​ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏​យូរអង្វែង ក៏ដូចជា​ការ​រួមដៃគ្នា​ជាមួយ​លោកជំទាវ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស​ចំនួន ២.០០០.០០០ ( ពីរលាន ) និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ដូច​មាន​ក្នុង​បញ្ជីរាយនាម ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។

ទន្ទឹមនេះ ខ្ញុំ​បាន​ចាត់តាំង ​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំយក​អំណោយ​ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​យន្តហោះ​ពិសេស​។ ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​នេះ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​នឹង​ទទួលបាន​នូវ​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​យើង​នឹង​ងើប​ឡើងវិញ​យ៉ាងរឹងមាំ​ជាមួយគ្នា​»​។​

​សូមរំលឹកថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចាត់តាំង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត នាំយក​ម៉ាស​ជាង ២​លាន និង​សម្ភារពេទ្យ​មួយចំនួនទៀត ដឹក​តាម​យន្តហោះ​ពិសេស យកទៅ​ជូន​រដ្ឋាភិបាល​ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍ ផងដែរ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ​ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាសេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយលើកលែងទោស ក្រោមវត្តមាន សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកអន្តរក្រសួង, ឯកឧត្តមអគ្គស្នងការ និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ វិច្ឆិកា ២០២០

«សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»

ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល តាមរយ:ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកបានសរសេរសំណេរមួយ នៅថ្ងៃនេះថា៖ «ការពិត កម្ពុជាប្រសិនបើគ្មានបុរសខ្លាំងម្នាក់នេះស្រោចស្រង់ទេ មិនដឹងថានឹងទៅជាយ៉ាងណា?»។

លោក ជុំ កុសល បានសរសេរបន្តថា៖ គាត់ខ្លាំងដើម្បីបុព្វហេតុតែមួយគត់គឺ «ជាតិ សាសនា ព្រះមហាក្សត្រ »។ ដោយសារតែភាពខ្លាំងរបស់គាត់នេះហើយ ទើបអាចនាំកម្ពុជា អោយបានស្គាល់ សន្តិភាពពិតប្រាកដ ដែលក្នុងប្រវត្តិសាស្ត្រ រាប់រយឆ្នាំកន្លងមក មាតុភូមិដ៏កំសត់មួយនេះ មានតែការបែកបាក់ប៉ុណ្ណោះ ! ។ បច្ចុប្បន្ន គាត់នៅតែខ្លាំងនិងបន្តខ្លាំង ដើម្បីទប់ស្កាត់ រាល់ការប៉ុនប៉ង បំផ្លាញកម្ពុជា ជាថ្មី ពីពួកប្រតិកិរិយាខាងក្រៅ និងក្រុមអាយ៉ងនៅខាងក្នុង។ ភាពខ្លាំងរបស់គាត់ គឺជាគោលដៅ វាយប្រហារនិងផ្តួលរំលំ ពីក្រុមដែលមិនចង់អោយ កម្ពុជាបានសុខ។

លោក ជុំ កុសល បានបន្តទៀតថា៖ ពួកគេពិតជាព្យាយាម ម្តងហើយ ម្តងទៀត គ្រប់យុទ្ធសាស្ត្រ និងផែនការរបស់គេ ដើម្បីផ្តួលរំលំ បុរសខ្លាំងកម្ពុជារូបនេះ តែការព្យាយាមនោះ ក៏ត្រូវបរាជ័យ ជាបន្តបន្ទាប់ ក្រោមស្នាដៃបុរសខ្លាំងយើង។ ត្រូវដឹងថា ពួកប្រតិរិយាខាងក្រៅ និងអាយ៉ង របស់គេនៅតែមានមហិច្ឆតា បន្តយុទ្ធសាស្ត្រ បំផ្លាញកម្ពុជា មិនបញ្ចប់ឡើយ ដើម្បីផលប្រយោជន៍គេ។ ដូច្នេះចូរយើងត្រូវនាំគ្នា នៅជាមួយ«បុរសខ្លាំង» កម្ពុជារបស់យើង ដើម្បីការពារសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ អោយបានស្ថិតសេ្ថរជានិរន្តរ៍។ ជាមួយគ្នានេះ យើងប្រឆាំងដាច់ខាត ចំពោះក្រុមឧទ្ទាម ដែលកំពុងតែមានសកម្មភាព នៅខាងក្រៅ ដើម្បីរិះរកមធ្យោយបំផ្លាញកម្ពុជា៕SRP

«លោក ជុំ កុសល រដ្ឋលេធិការក្រសួងព័ត៌មាន»

Like 195
Comment 0
Share ចែកចាយ
Views 3.8K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ វិច្ឆិកា ២០២០

ភ្នំពេញ៖ភរិយា ប្រមុខមេដឹកនាំកម្ពុជា សម្ដេច តេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលសញ្ញាបត្រ និងលិខិតប្រកាសគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិការភាពជាអ្នកដឹកនាំប្រចាំតំបន់ អាសុី-ប៉ាសុីហ្វិក។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រសូតចេញពីត្រកូលកសិករក្នុងភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ មានលោកឪពុកឈ្មោះ លីន គ្រី និងអ្នកម្តាយ ប៊ុន ស៊ាងលី។
ក្នុងយុវភាពរបស់យុវនារី ប៊ុន រ៉ានី ត្រូវបានញាំញីដោយទុក្ខលំបាកក្នុងគ្រាប្រទេសជួបកលិយុគនៃសង្គ្រាម យុវនារី ប៊ុន រ៉ានី បានចូលប្រឡូកចលនាតស៊ូនៅអាយុ១៦ឆ្នាំ ចលនាតស៊ូនេះ បានចាប់ផ្តើមនៅក្រោយពេលក្រុមលោកសេនាប្រមុខ លន់ ណល់ ធ្វើរដ្ឋប្រហារទម្លាក់តំណែងសម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០។
ចលនាតស៊ូ ដែលធ្វើឡើងតាមព្រះរាជបន្ទូលអំពាវនាវរបស់ព្រះមហាវីរក្សត្រខ្មែរ បានធ្វើឱ្យជីវិតយុវនារី ប៊ុន រ៉ានី លះបង់អស់សេចក្តីសុខ និងសេចក្តីត្រូវការក្នុងយុវភាព ហើយត្រូវបានផ្លាស់ទីនៅក្នុងព្រៃស្ទើរគ្រប់ទីកន្លែង ជាមួយកម្លាំងចលនាតស៊ូ ដោយរំពឹងអាចដណ្តើម និងរំដោះប្រទេសកម្ពុជាថ្វាយព្រះមហាវីរក្សត្រ នរោត្តម សីហនុ វិញ។ តែចលនាតស៊ូដណ្តើមប្រទេសពីក្រុមលោកសេនាប្រមុខ លន់ នល់ នៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ មិនបានបំពេញសេចក្តីបំណង និងការរំពឹងទុកអ្នកតស៊ូនោះឡើយ។
ការប្រឹងប្រែងពលីកម្លាំងកាយ-ចិត្ត ក្នុងចលនាតស៊ូរំដោះប្រទេសជាតិ របស់កុលធីតាខ្មែរ ប៊ុន រ៉ានី រួមជាមួយអ្នកស្នេហាជាតិខ្មែររាប់មុឺននាក់ទៀត ត្រូវធ្លាក់ក្នុងក្តីអស់សង្ឃឹម ត្បិតសមិទ្ធផល នៃការតស៊ូ ត្រូវបានក្តោបក្តាប់ដោយបុគ្គលមួយក្រុម ដូចជា ប៉ុល ពត, នួន ជា, ខៀវ សំផន, អៀង សារី អៀង។ល។
របបកម្ពុជាប្រជាធិបតេយ្យ បានធ្វើឱ្យយុវនារី ប៊ុន រ៉ានី និងប្រជាពលរដ្ឋខ្មែររាប់លាននាក់ ត្រូវរងគ្រោះសាជាថ្មីក្នុងស្បៃអន្ធិកាដ៏ខ្មៅងងឹត និងមហាសែនលំបាក ត្បិតជីវិតរបស់យុវនារី ប៊ុន រ៉ានី ជួបការលំបាក តែក៏មានពេលវេលាមួយនាំឱ្យយុវនារីរូបនេះបានជួបជាមួយបុរសកំពូលដួងចិត្ត គឺយុវជន ហ៊ុន សែន។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរម្លឹកនាសម័យអតីតកាល ដែលសម្តេចបានស្រក់ទឹកភ្នែករាប់លានដំណក់ តែទឹកភ្នែកនេះ ក៏នាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជននៅទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារសម្តេចផងដែរ។
សម្តេចបានរម្លឹកបន្ថែបថា កាលពីជាង៤០ឆ្នាំមុន ជាថ្ងៃដែលសម្តេចរៀបការម្តង១៣គូ
របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី។
ជីវិតប្តីប្រពន្ធ បន្ទាប់ពីរៀបការគ្មានទេ ដែលហៅថាសេចក្តីសុខ ស្លាប់កូនទី១ និងបែកគ្នាក្នុងគ្រា ពេលមានកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនហៅថាពូៗ រយៈពេល២ខែ សុទ្ធតែរឿងរ៉ាវមិនគួរកើតមានសោះឡើយ។
រឿងរ៉ាវដ៏ឈឺចាប់នេះ មិនត្រឹមតែគ្រួសារសម្តេចប៉ុណ្ណោះទេ វាបានកើតឡើងសម្រាប់ប្រជាជនទូទាំងប្រទេស។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានចូលកាន់តំណែងជាអនុប្រធានទី១ កាកបាទក្រហមកម្ពុជា អាណត្តិទី១(១៩៩៤-១៩៩៨)ហើយបានក្លាយជាប្រធានកាកបាទក្រហមកម្ពុជា នៅអាណត្តិទី២, ៣, ៤, ៥,៦ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានមេដឹកនាំពិភពលោក និងប្រជាពលរដ្ឋខ្មែរបានធ្វើការវាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូបដែលបានពលីកម្លាំងកាយ-ចិត្ត ក្នុងបុព្វហេតុការងារមនុស្សធម៌ ដោយ មិនប្រកាន់និន្នាការ រើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ តាមរយ:បេសកកម្មមនុស្សធម៌សង្គ្រោះមនុស្សជាតិ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានគោរពងារ និងគ្រឿង ឥស្សរិយយស ពីស្ថាប័នជាតិ និងពិភពលោកជាបន្តបន្ទាប់ មានដូចជា៖
១. មេដាយកិត្តិយសពីសមាគមជាតិកាកបាទក្រហម នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១
២. គ្រឿងឥស្សរិយយស លើកកម្ពស់ពិភពលោក បេះដូងមានភាពតែមួយ ពីមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ ស្រុីជិនម៉យ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១
៣. គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះសុីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ ប្រគល់ជូនដោយព្រះករុ ណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០១
៤. គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ប្រគល់ជូនដោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៥
៥. គោរមងារ ឥស្សរិយយសថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាសុី-ប៉ាសុីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦
៦. គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ប្រគល់ជូនដោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោ ត្តម សីហមុនី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧
៧. គ្រឿងឥស្សរិយយស ជាតូបកា ប្រគល់ជូនដោយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៧
៨. សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកមនុស្សធម៌ ពីសាកលវិទ្យាល័យកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៨។
៩. សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យស្រ្តីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៩
១០. សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ ពីសាកលវិទ្យាល័យជីអ៊ុនជូ នៃសាធារណរដ្ឋកូរ៉េ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០០៩
១១. ទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំតំបន់អាសុី-ប៉ាសុីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍ ពីគណៈប្រតិភូ ជាន់ខ្ពស់ អង្គការសហប្រជាជាតិទទួលបន្ទុកការងារអេដស៍ និងជំងឺអេដស៍ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩
១២. សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក អប់រំសិក្សា ពីសាកលវិទ្យាល័យសុីឡា នៃសាធារណរដ្ឋកូរ៉េ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១០
១៣. ទទួលបានគោរពងារជា កិត្តិព្រឹទ្ធបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១
១៤. ទទួលបានគោរពងារជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣
១៥. ទទួលសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ ក្វាងសុី នៃសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុសែន ផ្តាំផ្ញើសូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ថែរក្សាសុខសន្តិភាពដែលកំពុងមាននាបច្ចុប្បន្នកុំឱ្យកើតមានសង្គ្រាមឡើងវិញដូចសម័យអតីកាល ដ៏ឈឺចាប់នោះម្តងទៀតឱ្យសោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២០

ភ្នំពេញ៖ប្រទេសកូរ៉េខាងត្បូង បានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាល។

ការសម្រេចនេះបានធ្វើឡើងតបតាមសំណើរ របស់នាយករដ្ឋមន្ត្រីហ៊ុន សែន។ រដ្ឋមន្ត្រីក្រសួងសាធារណការ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់សារព័ត៌មានក្នុងស្រុកថា  «តបតាមសំណើរបស់ សម្តេច ហ៊ុន សែន គេបានឯកភាព ជួយសាងសង់ស្ពានមួយ នៅក្នុងរាជធានីភ្នំពេញ របស់យើងហើយ។ តែក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរកំពុងសិក្សា និងរើសទីតាំង»។

ទោះយ៉ាងណា រដ្ឋមន្ត្រីរូបនេះ មិនទាន់អាចបញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែលត្រូវសាងសង់នៅឡើយទេ។ លោកគ្រាន់តែបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា។

សម្តេច ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្ន មានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តិភាពកម្ពុជា-ជប៉ុន ឆ្លងកាត់ទន្លេអស់ហើយ។ តែមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេនៅឡើយ ដូច្នេះសម្តេចក៏បានស្នើប្រធានាធិបតីកូរ៉េ ជួយសាងសង់ស្ពានមិត្តភាពឆ្លងកាត់ទន្លេ។

សម្តេច ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេ ដែលសម្តេចចង់សាងសង់នោះ គឺតភ្ជាប់រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រទឹកដីជ្រោយចង្វា ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ស្ពានឆ្លងកាត់ទន្លេតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅឃុំស្វាយជ្រុំ ជាសមិទ្ធផល មួយដែលពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល រំពឹងចង់ឃើញជាយូរណាស់មកហើយ។ បើសិនជាស្ពាននេះ លេចចេញជារូបរាង នឹងក្លាយជាសម្បត្តិដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរ និងដឹកជញ្ជូនកសិផល ផងដែត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២០

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានអបអរសាទរចំពោះ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ដែលបានរួចផុត ពីជំងឺកូវីត-១៩។
សម្ដេចខេង បានបញ្ជាក់នៅលើ page facebook ថា៖«សូមអបអរសាទរចំពោះ

សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារដែលរួចផុតពីកូវីដ-១៩ ពិសេសព្រឹត្តិការណ៍០៣ វិច្ឆិកា »។

សូមជូនពរសម្តេចទាំងពីរមានសុខភាពល្អបរិបូណ៌បន្តដឹកប្រទេសជាតិរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៍កាន់តែរីកចម្រើនថែមទៀត៕

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់!
ពីខ្ញុំស ខេង និងភរិយា

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page121 Page122 Page123 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×