Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២៥

នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលមិនផ្តល់គោលការណ៍ឲ្យបង្កើតរោងចក្រផលិតបារីអេឡិចត្រូនិច ទោះផលិតសម្រាប់នាំចេញក្តី

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា មានក្រុមហ៊ុនមួយរបស់បរទេសស្នើសុំគោលការណ៍ក្នុងការបង្កើតរោងចក្រផលិតបារីអេឡិចត្រូនិចនៅកម្ពុជា។ ជុំវិញការស្នើសុំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់លោកជំទាវ ចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម មិនឱ្យបង្កើតរោងចក្រផលិតបារីនៅកកម្ពុជានោះទេ ទោះបង្កើតសម្រាប់នាំចេញទៅក្រៅប្រទេសក្តី។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យយុវជនដែលជាសិស្សានុសិស្សចៀសឆ្ងាយពីបារីអេឡិចត្រូនិច និងកុំហ៊ឺហារជាមួយបារីប្រភេទនេះ តែត្រូវហ៊ឺហារនឹងការខិតខំប្រឹងប្រែងរៀនសូត្រឲ្យទទួលបានលទ្ធផលល្អវិញ ទើបប្រសើរ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការ « ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥ – ២០៣០ » នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីកម្ពុជា មិនមានរោងចក្រផលិតបារីក៏កម្ពុជាមិនក្រនោះដែរ ហើយយើងមានជម្រើសវិនិយោគច្រើន ដូច្នេះការវិនិយោគលើការផលិតបារីអេឡិចត្រូនិច មិនបាច់ទទួលក៏បានដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២៥

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា សុខភាពរបស់ជាតិ គឺពឹងផ្អែកទាំងស្រុងលើសុខភាពរបស់ប្រជាជន ដែលគិតតាំងពីសុខភាពរបស់ប្រជាជនទូទៅ មន្ត្រីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ « ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥ – ២០៣០ » នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥  សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក យើងត្រូវចូលរួមទាំងអស់គ្នាទាំងការបង្ការ អប់រំ និងព្យាបាលឱ្យបានទាន់ពេលវេលា ដែលទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។

ជុំវិញការថែទាំសុខភាពនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្ដឱ្យប្រជាពលរដ្ឋហាត់កីឡាឱ្យបានគ្រប់គ្នា ព្រោះថា ការហាត់កីឡាអាចជួយសុខភាពបានយ៉ាងច្រើន ពោលគឺមិនត្រឹមតែជួយការពារពីជំងឺមហារីកនោះទេ។

សម្ដេចធិបតី បានមើលឃើញថា ប្រជាពលរដ្ឋកម្ពុជាបានធ្វើការវិនិយោគលើការរៀនសូត្រ លើការផលិត លើការងារ ប៉ុន្ដែពួកគាត់ភាគច្រើនភ្លេចវិនិយោគលើខ្លួនឯង។ សម្ដេចក៏បានលើកទឹកចិត្ដឱ្យបណ្ដារាជធានី-ខេត្ដ រៀបចំសួនសាធារណៈ ដើម្បីឱ្យពលរដ្ឋមានកន្លែងសម្រាប់ហាត់កីឡា។

ទន្ទឹមនេះ សម្ដេចធិបតី ក៏បានមើលឃើញថា នៅតាមបណ្ដាបុរីមួយចំនួន មិនត្រឹមតែសាងសង់តែផ្ទះស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏បានសាងសង់សួនសាធារណៈផងដែរ ដែលជាការបង្ហាញយ៉ាងច្បាស់ពីការវិវត្ដនៃសង្គមរបស់យើង។

សម្ដេចធិបតី សង្កត់ធ្ងន់ថា ការវិវត្ដនៃសេដ្ឋកិច្ច ការវិវត្ដនៃជីវភាពរបស់ប្រជាពលរដ្ឋ និងការវិវត្ដនៃទំនើបកម្មសង្គម គឺជាការបង្ហាញពីការវិវត្ដដោយចីរភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ឧសភា ២០២៥

នាយករដ្ឋមន្ត្រី៖ តើមូលហេតុអ្វី បានជាខ្នាតផ្ទៃដីកម្ពុជា មានការកើនឡើង រហូតដល់ទំហំ ៤០០គីឡូម៉ែត្រការ៉េ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កាលជំនាន់បារាំងវាស់ផ្ទៃក្រឡាដោយប្រើសត្វអូសខ្សែរពួរលើដីពីភូមិមួយទៅភូមិមួយ ឃើញមានទំហំផ្ទៃដីចាស់ ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ប៉ុន្តែក្រោយមកការវាស់វែងដោយប្រើបច្ចេកទេស GPS ទំនើប ឃើញមានទំហំផ្ទៃដី ១៨១០៤៣៦ម៉ែត្រការ៉េ ធ្វើឱ្យកើនឡើង រហូតដល់ទៅ ៤០០គីឡូម៉ែត្រការ៉េ សួរថា តើបានមកពីណា?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅឆ្នាំ ២០១២ ក្រុមបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិរបស់កម្ពុជា បានយកកម្មវិធីក្រុមហ៊ុនអាមេរិក GIS គឺយកមកវាស់ដោយចុចព្រំប្រទល់កម្ពុជាវៀតណាម ដែលប្រើទិន្នន័យព្រំដែនឯកភាពគ្នា ដោយមិនរាប់បញ្ជូលកន្លែងមិនទាន់ចរចារឯកភាពគ្នានៅឡើយទេ ដោយប្រើប្រាស់ទិន្នន័យ ១លើ១០ពាន់ ហើយជាមួយព្រំដែនប្រទេសថៃ ប្រើទិន្នន័យ ១លើ២០ពាន់ ដោយប្រើតាមបច្ចេកវិទ្យា GPS ទាំងអស់ ដូចនេះកាលកាឡេមកដល់ពេលនេះ ឃើញ ១៨១៤៣៦គីឡូម៉ែត្រការ៉េ។

ជាមួយគ្នានោះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា នេះជាភាពលម្អៀង ដោយសំនួរសួរថា តើបារាំងជិះដំរីវាស់ មានភាពសុក្រឹត្យជាងប្រើ GPS វាស់ ដែរឬទេ?ដូចនេះសូមទុកឱ្យអ្នកបច្ចេកទេសឆ្លើយតបទៅចុះ តែនេះជាការពិត មិនមែនថ្នាក់ដឹកនាំកម្ពុជា ទៅយករបស់ពីណា៤០០គីឡូម៉ែត្រការ៉េនោះទេ នេះទំហំធំណាស់ គឺកើតឡើងពីការលម្អៀង រវាងការកំណត់ព្រំដែនថ្មី។

ទន្ទឹមនោះ សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា សូមជូនព័ត៌មានដល់បងប្អូនដែលឆ្ងល់ បានយកទៅTroll ថានាយករដ្ឋមន្ត្រីទៅជប់ ៤០០គីឡូម៉ែត្រការ៉េមកមានតែទៅរកមើលសិន ហើយសម្រាប់បងប្អូនអ្នកសារព័ត៌មានដែលផ្សាយកន្លងទៅ អាចសូមឱ្យយល់បានពីរឿងនេះ ពីព្រោះនេះជាផ្នែកមួយនៃការផ្សាយព័ត៌មានសុក្រឹត្យ គឺព័ត៌មានដែលផ្អែកលើមូលដ្ឋានគ្រប់ជ្រុងជ្រោយ និងបច្ចេកទេស ប្រសិនជាខ្វះព័ត៌មាន យើងអាចជជែកគ្នា ហើយសូមបញ្ជាក់ថា មូលហេតុដែលមិនទាន់ប្រកាសតួលេខថ្មីនេះ (១៨១ ៤៣៦) ហើយ Update ជាផ្លូវការ ហើយប្រទេសខ្លះ គេបាន Update ជាផ្លូវការ នោះជាសិទ្ធិរបស់គេ ព្រោះគេមានទទ្ហ្បីករណ៍ច្បាស់លាស់ អត់មាននៅនឹងថ្កល់ ហើយអត់មានច្បាប់អន្តរជាតិហាមឃាតមិនឱ្យប្រទេសណាមួយ Update ធ្វើបច្ចុប្បន្នភាពលើផ្ទៃដីរបស់ខ្លួននោះទេ ដោយលើកលែងកុំឱ្យប៉ះពាល់ជាមួយប្រទេសជិតខាង ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ប្រទេសគេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបែបនេះនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅរាជធានីភ្នំពេញុំ

នេះបើតាមប្រភពនៅលើទំព័រផេក អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២៥

កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោប្រហែល ២៣និង៣០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនួ០២នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដំបងមូល,ប្រើដៃនិងបើករថយន្តម៉ាកRaptor ដេញបំបុកជនរងគ្រោះជាអតីតសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង)។

ប៉ូលីសក្រុងភ្នំពេញបានឲ្យដឹងថា ជនសង្ស័យ៖
១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២-ឈ្មោះ អុឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេង កង រាជធានីភ្នំពេញ។

ជនរងគ្រោះ៖ ឈ្មោះចាប ចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប៉ូលសក្រុងភ្នំពេញបានបន្តថា
សម្ភាររងការខូចខាត៖
-រថយន្ត១គ្រឿងម៉ាក Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុង (ដោយសារជនសង្ស័យជាបក្ខពួក០១នាក់ភេទប្រុស (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ។ កង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង។

បច្ចុប្បន្ន៖ ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២៥

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥នេះ អនុញ្ញាតឱ្យ ក្រុមគ្រួសាររបស់ ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។

បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី(គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរគឺកំពុងបង់រំលោះម៉ូតូ ១គ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដីនិងប្រពន្ធគឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុន្នោះ។ គ្រួសារចៅស្រី តី មាន សមាជិក ៥នាក់ រួមមាន៖
– ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ
– ម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ មានកូន៣នាក់ក្នុងបន្ទុក ៖ ១)ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ ឈប់រៀនថ្នាក់ទី៧ , ២)ឈ្មោះ ស៊ុន ដេវីត ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣នៅសាលាដូង លើភ្នំគីរីរម្យ, ៣)ឈ្មោះ ស៊ុន ស្រីតី ភេទស្រីអាយុ៤ឆ្នាំ(ចៅស្រីលក់ផ្កា) មិនទាន់ចូលរៀន។
ឪពុកម្ដាយ ចៅស្រីតី បានគោរពជម្រាបជូន សម្ដេចតេជោ ថា ចៅស្រី ស៊ុន ស្រីតី ជាកូនស្រីឆ្លាត ចាប់ពីពេលចេះនិយាយមក គឺនិយាយច្រើន ហើយតែងតែទារយកផ្កាដែលម្ដាយក្រងរួចទៅលក់នៅមាត់ផ្លូវជាមួយ ម្ដាយ ។ ក្នុងខណៈនៃការគោរពជម្រាប សម្ដេចតេជោ ចៅស្រី តី បានជជែកលេងជាមួយ សម្ដេចតេជោ ជាច្រើន (វីដេអូនឹងផ្សាយជូននៅលើ TikTok)។

ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារចៅស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន 10,000$ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយ។ សម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ(រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន។ ដោយ ឯកឧត្ដម សេង ទៀង នឹងទទួលរៀបចំកិច្ចការនេះ។

សូមជូនពរ ក្រុមគ្រួសារចៅស្រី ស៊ុន ស្រីតី ជោគជ័យ សំណាងល្អ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២៥

នាយករដ្ឋមន្ត្រី៖ តើការអំពាវនាវឱ្យបរទេសកាត់ជំនួយជាទង្វើស្រឡាញ់កម្មករនិយោជិត ឬជាការបោកប្រាស់របស់អ្នកនយោបាយជ្រុលនិយម?

សម្តេចធិបតីនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានថ្លែងថា ពួកអ្នកនយោបាយជ្រុលនិយមដែលអួតថា ស្រឡាញ់កម្មករនិយោជិតណាស់ ប៉ុន្ដែអង្គុយតែរិះគន់រាជរដ្ឋាភិបាល និងអំពាវនាវឱ្យបរទេសកាត់ជំនួយ កុំឱ្យមកវិនិយោគនៅកម្ពុជា និងឱ្យដាក់ពន្ធមកលើកម្ពុជា។ តើនេះឬការស្រឡាញ់កម្មករនិយោជិត?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលតែងតែរៀបចំគិតគូរ និងបង្ហាញសុឆន្ទៈនៅក្នុងការចរចាដើម្បីការពារផលប្រយោជន៍បងប្អូន ពោល គឺរាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារប្រជាពលរដ្ឋ ការពារឆ្នាំងបាយបងប្អូនកម្មករ និយោជិត ការពារកំណើនសេដ្ឋកិច្ចដើម្បីឱ្យប្រជាពលរដ្ឋបានរីកចម្រើន។ សម្តេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកទិដ្ឋភាពជាក់ស្តែងថា អ្នកណាធ្វើពិតអ្នកណានិយាយអួតបានតែមាត់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្តអំពាវនាវដល់ពលរដ្ឋឱ្យជឿជាក់លើរាជរដ្ឋាភិបាល ខណៈរយៈពេល១៩ ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំធ្វើកិច្ចការងារច្រើនណាស់ ដើម្បីការពារអត្ថប្រយោជន៍ និងសេដ្ឋកិច្ចជាតិ។ សម្ដេចថ្លែងថា ការលំបាក អាចលំបាក តែមិនស្លាប់ទេ ប៉ុន្ដែការលំបាកតិចតួចធ្វើឱ្យយើងរឹងមាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា» នៅថ្ងៃអាទិត្យនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២៥

តើរាជរដ្ឋាភិបាលបានលើកទឹកចិត្ដ និងធ្វើអ្វីខ្លះក្នុងការការពារទឹកដី និងអភិវឌ្ឍប្រទេស?

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងមកមានក្រុមប្រឆាំងមួយចំនួនបានស្រែកថា បន្ដិចទៀតទឹកដីខ្មែររលាយ រលត់ហើយ បាត់ហើយ។ ត្រង់នេះសម្ដេចធិបតី បញ្ជាក់ថា រឿងនេះមិនកើតឡើងនោះទេ រាជរដ្ឋាភិបាលលើកទឹកចិត្ដប្រជាពលរដ្ឋមានកូនកាន់តែច្រើន និងមានសុខភាពល្អ រៀនឱ្យមានចំណេះដឹង។ សម្ដេចធិបតី មានប្រសាសន៍ថា រដ្ឋាភិបាលមិនបណ្ដោយឱ្យកម្ពុជាបាត់បង់ទឹកដីនោះទេ។

សម្ដេចធិបតី បានបន្ដថា កន្លងមករដ្ឋាភិបាលបានការពារជាតិ និងការដោះស្រាយកិច្ចការចរចារព្រំដែនបញ្ចប់ដោយការទទួលខុសត្រូវ អភិវឌ្ឍតំបន់ព្រំដែន ហើយខាងក្នុងប្រទេសអភិវឌ្ឍឱ្យកាន់តែរឹងមាំ។

សម្ដេចធិបតី បានបញ្ជាក់ថា កូនខ្មែរមានទាំងធ្វើការនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដោយនៅក្នុងប្រទេសមានជម្រើសការងារច្រើន ដែលរាជរដ្ឋាភិបាលបានខិតខំពង្រីក ប៉ុន្ដែមិនបិទច្រកពលរដ្ឋដែលចង់ទៅធ្វើការនៅក្រៅប្រទេសនោះទេ។

សម្ដេចធិបតីថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៥

សម្តេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានឯកភាពលើសំណើរ លែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងស្រាបៀរ បន្ទាប់ពីប្រជុំពិភាក្សានាពេលសមស្រមស្របមួយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៥

ថ្នាក់លើកោះហៅ លោកវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច មកសាកសួរន បន្ទាប់ធ្លាយព័ត៌មានជំរិតទារប្រាក់ពីពលរដ្ឋរឿងរកស៊ីលក់តាមអនឡាញ

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២៥

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសទាហាន ៣០០នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២៥

បញ្ជូនស្ត្រីម្នាក់ទៅតុលាការ ករណីផឹកសុរាបើករថយន្តបុកមនុស្សស្លាប់ម្នាក់និងរបួស៥នាក់

សមត្ថកិច្ចជំនាញនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ រវាងរថយន្តម៉ាក LEXUS NX200t ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3393 ជាមួយម៉ូតូសណ្តោងរ៉ឺម៉កម៉ាក SIRIUS ពណ៌ខ្មៅ គ្មានផ្លាកលេខ នៅចំណុចមុខក្រុមហ៊ុនខេហ្វ័រ លើផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បណ្តាលឱ្យភាគីខាងម៉ូតូសណ្តោងរ៉ឺម៉កស្លាប់ម្នាក់និងរបួសស្រាល០៥នាក់។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានឃាត់ខ្លូនអ្នកបើករថយន្ត ឈ្មោះថូ មករា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ០៤៤,០៤៥ ផ្លូវបេតុងថ្មី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងធ្វើតេស្តជាតិអាល់កុល ជាលទ្ធផលមានជាតិស្រវឹង ០.73Mg/L៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២៥

សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបង្កើតក្រុមការងារចំពោះកិច្ច សម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page11 Page12 Page13 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×