Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តឧត្ដរមានជ័យ

ទីប្រឹក្សា ឆាវឆាវ ១៨ មករា ២០២១

ខេត្តឧត្ដរមានជ័យ៖មានការរិះគន់ថាលោកអនុសេនីយ៍ឯក ម៉ា រដ្ឋា មន្រ្ដីនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំខេត្ដរឧត្ដរមានជ័យ ដែលមានតួនាទីបេសកកម្ម គណ:កម្មការថ្នាក់ជាតិទប់ស្កាត់និងការពារធនធានធម្មជាតិ ល្បីថាឃុបឃិតជាមួយនិងមេឈ្មួញរកស៊ីបទល្មើសព្រៃឈើ ជាច្រើននាក់ នៅខេត្តឧត្តរមានជ័យ។

ប្រភពបានរាយការណ៍ថា នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកអនុសេនីយ៍ឯកម៉ា រដ្ឋា បានបើករថយន្តផ្ទាល់ខ្លួន ម៉ាកកូរ៉ូឡាពណ៌ខ្មៅ ភព ៤៣៥១ បណ្ដើរ រថយន្ដសាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខ ២M២៣៤២ ម្ចាស់ឈ្មោះ ចន្ថា ដឹកឈើប្រណិតពេញព្រៀប ចេញពីស្រុកត្រពាំងប្រាសាទ ទៅខេត្តបន្ទាយមានជ័យ ដោយមិនបានបង្ក្រាបនោះទេ។

សេចក្ដីរាយការណ៍ បានបន្ថែមថា លោកអនុសេនីយ៍ឯកម៉ា រដ្ឋា មិនត្រឹមតែមិនបង្ក្រាបបទល្មើសឈើ ប៉ុន្តែគេសង្ស័យថាជាអ្នករត់ការនិងជួយមើលផ្លូវ ឲ្យក្រុមឈ្មួញឈើផងដែរ។

ជុំវិញការរិះគន់ នេះ បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការ បំភ្លឺពីលោក អនុសេនីយ៍ ឯកម៉ា រដ្ឋា នៅឡើយទេ ដោយមិនមនលេខទូសព្ទ័ទំនាក់ទំនង។

សូមបញ្ជាក់ថានៅស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែង បទល្មើសព្រៃឈើ បានកើតយ៉ាងអាណាធិបតេយ្យ បើទោះបីមានសមត្ថកិច្ចជាច្រើនស្ថាប័ន បានដាក់ស្នាក់ការ តាមបណ្តាសង្កាត់ ដើម្បីបង្ក្រាប យ៉ាងណាក៏ដោយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៧ មករា ២០២១

ខេត្តឧត្ដរមានជ័យ៖បន្ទាប់ពីមាន សារព័ត៌មានធ្វើការផ្សព្វផ្សាយ ពាក់ព័ន្ធថាមានទីតាំងជល់មាន់ និងល្បែងអាប៉ោង យូគី នៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រួចមក កម្លាំងនគរបាលស្រុកអន្លង់វែង បានចុះទៅដល់ចំណុចខាងលើ បានចុះត្រួតពិនិត្យទីតាំងចិញ្ចឹម និងបង្កាត់ពូជមាន់ជល់ ១កន្លែង។

បើតាមរបាយការណ៍ថាក្រោយបានចុះទៅត្រួតពិនិត្យ ដល់ទីតាំងជាក់ស្ដែង មិនឃើញមានកន្លែងបញ្ជល់មាន់ភ្នាល់ដាក់លុយ ដូចសារព័ត៌មានចុះផ្សាយនោះទេ គឺមានតែកន្លែងចិញ្ចឹម និងបង្កាត់ពូជមាន់ជល់ សម្រាប់លក់តែប៉ុណ្ណោះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៣ មករា ២០២១

ខេត្តឧត្តរមានជ័យ៖បុរសម្នាក់ត្រូវបាន កម្លាំងប៉ុស្ដិ៍ចុងកាល់ នៃអធិការដ្ឋាននគរបាលចុងកាល់ ខេត្តឧត្ដរមានជ័យ ឃាត់ខ្លួន ករណីលួចម៉ូតូ។

ការឃាត់ខ្លួននៅថ្ងៃពុធ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ០៧យប់ នេះនៅចំណុចភ្នំល្អក់ ស្ថិតក្នុងភូមិអាតោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

ជនសង្ស័យឈ្មោះ ស៊ត់ សុភា ហៅ ថេប អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

នគរបាលបានឲ្យដឹងថាជនសង្ស័យ បានធ្វើសកម្មភាពលួច (ម៉ូតូ) កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកក្រឡាញ់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១០ មករា ២០២១

ខេត្តឧត្តរមានជ័យ៖នគរបាល ស្រុកបន្ទាយអំពិល ឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន០៥នាក់ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួននេះ ពីរទីតាំងផ្សេងគ្នា ធ្វើឡើង នៅថ្ងៃសៅរ៍ ថ្ងៃទី០៩ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ដល់ម៉ោង០៩និង៣០នាទី ដោយកម្លាំងជំនាញគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ត្រី​ ឈាំង​ សុីណៃ​ អធិការរង​ស្រុក សហការ ជាមួយការិយាល័យគ្រឿងញៀន នៅចំណុចភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ជនសង្ស័យ
– ទី១ ឈ្មោះ ឈឿត កញ្ញា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ (មានថ្នាំ)។

– ទី២ ឈ្មោះ មៀច មេ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។

-ទី៣ ឈ្មោះ ឈឿត ដន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។

– ទី៤ ឈ្មោះ អន អូដ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។

ដកហូតបានថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកក ចំនួន ០២កញ្ចប់ស្មើង៦.៩២ក្រាមថ្លឹងទាំងសំបកថង់, ទូរសព្ទដៃចំនួន ០១គ្រឿង,ម៉ូតូ ០១ គ្រឿង។

– ទី៥ ឈ្មោះ អាត ដឿម ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ ( ម្ចាស់ថ្នាំ)។

ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកក ចំនួន ០៥កញ្ចប់ស្មើនឹង 6.៧៩ក្រាមថ្លឹងទាំសបកថង ។

ចំពោះករណីនេះ កម្លាំងស្រុក កសាងសំណុំរឿង បញ្ជូនទៅការិយាល័យ ជំនាញខេត្ត ចាត់ការតាមនិតីវីធីច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៦ ធ្នូ ២០២០

ខេត្តឧត្ដរមានជ័យ៖ប្រជាពលរដ្ឋ បានលើកឡើងថា ល្បែងស៊ីសង ប្រភេទឆ្នោត កន្ទុយលេខ និងឆ្នោតឡូតូ បានកើតមាន យ៉ាងអនាធិបតេយ្យ នៅ ក្នុងភូមិសាស្ត្រ ស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ តែសមត្ថកិច្ច បង្ក្រាបបាន តិចតួច ប៉ុណ្ណោះ។

ប្រជាពលរដ្ឋបន្តថា នៅក្នុងទឹកដីស្រុកអន្លង់វែង មានល្បែងឆ្នោតវៀតណាម និងឆ្នោតក្រុមហ៊ុនស្របច្បាប់ កំពុងរីកដូចផ្សិត ប្រជែងគ្នា យ៉ាងគគ្រឹកគគ្រេង បំផុត ក៏ប៉ុន្តែអាជ្ញាធរសមត្ថកិច្ច ហាក់បីបង្រ្កាប លំៗ។

យោងតាមសេចក្តីរាយការណ៍មកថា មានស្ត្រីម្នាក់ជិះរថយន្ត ចុះផ្សព្វផ្សាយ ប្រមូលអតិថិជន លក់ឆ្នោតខ្មែរ ប៉ុន្តែ ពួកគេបាន បង្កប់ឆ្នោតវៀតណាម ខុសច្បាប់។ ករណីនេះពលរដ្ឋសង្ស័យថាប្រសិនបើគ្មានការឃុបឃិត ជាមួយអាជ្ញាធរសមត្ថកិច្ចទេ ស្ត្រីរូបនេះ មិនអាចធ្វើអ្វីតាមអំពើចិត្តបានឡើយ។

ជុំវិញព័ត៌មាននេះ ស្ត្រីរូបនោះ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីពិត ជាបានពឹង ស្វាមី ឲ្យជូនទៅខេត្តឧត្តរមានជ័យ ធ្វើដំណើរជិះរថយន្តស្លាកលេខនគរបាលមែន។ ដោយឡែក ក្រុមការងារ ជិះរថយន្តតូរីស១គ្រឿងផ្សេងទៀត បានចុះទំនាក់ទំនងនិងផ្សព្វផ្សាយលក់ឆ្នោតខ្មែរ និង ឆ្នោត មហាលាភឡូតូ ដែលជាឆ្នោតមានក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ ស្របតាមច្បាប់រដ្ឋ។

ស្ត្រីរូបនោះបន្ថែមថា ក្នុងពេលចុះផ្សព្វផ្សាយនោះ ក៏បានប្រទះឃើញ ការលក់ឆ្នោតវៀតណាមខុសច្បាប់ ជាច្រើនទីតាំង ដែលមានមេធំម្នាក់ជាអ្នកកាង ឈ្មោះ មេខ្លា ដែលគេស្គាល់ថា ជាអ្នកមានប្រាក់ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប កូនកញ្ច្រែងរបស់គាត់ឡើយ និងតែងគំរាមឲ្យសមត្ថកិច្ច ចុះចាប់ បើមិនកត់ឆ្នោតនិងបញ្ជូនឲ្យក្រុមខ្លារបស់គេ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ល្បែងឆ្នោតស្របច្បាប់ កំពុងកើតមានយ៉ាងព្រោងព្រាត នៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។ បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភ យ៉ាងខ្លាំង អំពីសន្តិសុខសុវត្ថិភាព ជាពិសេស គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

ពាក់ព័ន្ធទៅនឹងល្បែងឆ្នោត ស្របច្បាប់នេះ ស្នងការនគរបាល ខេត្តឧត្តរមានជ័យ ធ្លាប់បាន
ចេញសេចក្ដីបំភ្លឺថា៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ សារព័ត៌មានមួយ បានចុះផ្សាយនូវអត្ថបទព័ត៌មានពាក់ព័ន្ធនឹងឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដែលបម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងភរិយាកំពុងពង្វក់ពង្វីប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យឲ្យលេងល្បែងស៊ីសង (លក់ឆ្នោតវៀតណាម-ខ្មែរ) ដោយធានាទាំងផ្លូវច្បាប់ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ពាក់ព័ន្ធដល់ព័ត៌មានខាងលើ ស្នងការនគរបាលខេត្តឧត្តរមានជ័យបានចាត់មន្ត្រីជំនាញបើកការស្រាវជ្រាវ ទទួលលទ្ធផលដូចខាងក្រោម៖
១-លោកឧត្តមសេនីយ៍ឯក (ផ្កាយ៣) មានឈ្មោះ ទូច សុភា អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងភរិយាឈ្មោះ លី លីង (LY LING) ឆ្នាំកំណើត ១៩៨១ ជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន អេវើរី ប្រាយ រិច ត្រេឌីង ខមភេនី អិលធីឌី ( Every Bright Rich Trading Company., LTD) ។
២-ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន អេវើរី ប្រាយ រិច ត្រេឌីង ខមភេនី អិលធីឌី ( Every Bright Rich Trading Company., LTD) ក្នុងការផ្សព្វផ្សាយ ចែកចាយ លក់ឆ្នោតមហាលាភឡូតូ និងលាភសម្បត្តិ ព្រមទាំងទទួលបានការអនុញ្ញាតធ្វើអាជីវកម្មឆ្នោតបន្ថែមមួយចំនួនទៀតដូចជា ឆ្នោតសន្លឹក ឆ្នោតកោសសន្លឹក ឆ្នោតកោសឌីជីថល (កោសភ្លាមឈ្នះភ្លាម) ឆ្នោតឡូតូ ៥ខ្ទង់ ៦ខ្ទង់ និង៧ខ្ទង់ (រួមមានរង្វាន់លួងចិត្ត ៥ខ្ទង់ ៤ ខ្ទង់ ៣ខ្ទង់ និង២ខ្ទង់) ដោយចេញលទ្ធផល២ដងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ប្រចាំខេត្តឧត្តរមានជ័យ គឺបានទទួលអាជ្ញាបណ្ណអនុញ្ញាតឲ្យធ្វើអាជីវកម្មពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តត្រឹមត្រូវ។
៣-លោកឧត្តមសេនីយ៍ឯក ទូច សុភា បានបំភ្លឺថា រថយន្តពាក់ស្លាកលេខនគរបាល 2-7712 ជារថយន្តស្ថិតក្នុងបញ្ជីគ្រប់គ្រងយានយន្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោកទទួលបានការអនុញ្ញាតប្រើប្រាស់រថយន្តនេះជាមធ្យោបាយធ្វើដំណើរបំពេញភារកិច្ចប្រចាំថ្ងៃ និងម្តងម្កាលធ្លាប់បានប្រើប្រាស់ជូនក្រុមគ្រួសារធ្វើដំណើរកម្សាន្ត ប៉ុន្តែពុំធ្លាប់បានប្រើប្រាស់រថយន្តនេះជាមធ្យោបាយក្នុងប្រតិបត្តិការអាជីវកម្មរបស់ភរិយានោះទេ។

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ បានលើកឡើងថា ចាប់តាំងពីមានល្បែងឆ្នោតខាងលើ នោះមក នៅក្នុងមូលដ្ឋានរបស់ពួកគាត់តែងតែមានអំពើចោរកម្ម ជាញឹកញាប់ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ យ៉ាងខ្លាំង។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋ សង្ឃឹមថា លោកឧត្តមសេនីយ៍ហួត សុធី ស្នងការខេត្ត នឹងចុះបង្ក្រាបនូវល្បែងស៊ីសង ខាងលើជាក់ជាមិនខាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page11 Page12 Page13 … Page16 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!