Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះសីហនុ

ឧបរាជ ឆាវឆាវ 14 July 2020 · Image
···

ខេត្តព្រះសីហនុ៖ក្រុមហ៊ុន Royal Group Koh Rong Development Company និងក្រុមហ៊ុន Sinohydro Corporation Limited ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងអាមេប្រវែង ៧០គីឡូម៉ែត្រ ក្នុងតម្លៃ៣៥លានដុល្លារអាមេរិកនៅលើតំបន់អភិវឌ្ឍន៌កោះរ៉ុង។
ពិធីចុះហត្ថលេខានេះ ធ្វើនៅសណ្ឋាគារ Goddess of Liberty Hotel & Resort ក្នុងខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក គួច ចំរើន អភិបាលអភិបាលខេត្តព្រះសីហនុ, លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាតំណាងរបស់លោកសុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិកាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីសាលាខេត្តព្រះសីហនុជាច្រើនរូបទៀត។

យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់ផ្លូវបេតុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ត្រូវចំណាយថវិកាចំនួន ៣៥លាន ដុល្លារអាមេរិក ហើយត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល១៦ខែ ស្របតាមផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនសម្ព័ន្ធ ដែលគណៈកម្មការអន្តរក្រសួងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តកាលពីថ្ងៃទី០៩ខែតុលាឆ្នាំ២០១០កន្លងទៅ។

នៅក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េងអគ្គនាយកក្រុមហ៊ុន Royal Group Koh Rong Development Company បានមានប្រសាសន៍ថ្លែងអំណគុណដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងការជម្រុញឲ្យការស្ថាបនាផ្លូវនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះបានកើតឡើង។

អ្នកឧកញ៉ាមានប្រសាសន៍ថា នៅខណៈនេះ ក្រុមហ៊ុនបានចាប់ផ្តើមសាងសង់ផ្លូវបេតុង ៧០គីឡូម៉ែត្រ ហើយតទៅមុខទៀតក្រុមហ៊ុននឹងត្រូវសាងសង់រោងចក្រអគ្គិសនី កំពង់ផែនិងព្រលានយន្តហោះ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងទៀត។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរចំពោះក្រុមហ៊ុន Royal Group Koh Rong Development Company ដោយថា បានសម្រេចចិត្តដ៏ក្លាហានក្នុងការសាងសង់ផ្លូវប្រវែង៧០គីឡូម៉ែត្រនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ។ ជាមួយគ្នានេះ លោក បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យមានការចូលរួមអភវឌ្ឍន៍តំបន់អភិវឌ្ឍន៍កោះរ៉ុងទាំងអស់គ្នា ដោយមិនត្រូវបង្កើតឲ្យមានឧបសគ្គណាមួយក្នុងការអភិវឌ្ឍន៍នោះទេ។

លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានកោតសរសើរអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ដែលបានខិតខំយ៉ាងស្វិតស្វាញ ផ្តល់កិច្ចសហការល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេស កិច្ចសហការដ៏មានប្រសសិទ្ធភាពជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅលើកោះរ៉ុង ដើម្បីជម្រុញការអភិវឌ្ឍន៍គម្រោងនៅលើកោះរ៉ុងចាប់តាំងពីពេលចុះហត្ថលេខាលើកិច្ចសន្យាជួលកោះរ៉ុង។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ស្ថិតក្នុងខេត្តព្រះសីហនុ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍតំបន់នោះឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរម្មណីយដ្ឋានទេសចរធម្មជាតិ៕SRP

Like 0
Comment 0
Share Share
Views 0
Newer posts
← Previous Page1 … Page11 Page12

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!