Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កញ្ញា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានរាយការណ៍ថាបានប្រទះឃើញ« M៧៩ មួយគ្រាប់ នៅមាត់ស្ទឹងសៀមរាប។ ហេតុការណ៍នៅ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ព្រឹកមិញនេះ នៅចំណុចសួនមាត់ស្ទឹងខាងត្បូងស្ពានរ៉ោករ៉ាក ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

អាជ្ញាធរបានបន្តថាករណីនេះកម្មករបានកាយដី ក៏បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ១គ្រាប់ ប្រភេទM79 M381)USA។ បច្ចុប្បន្ន៖គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ត្រូវបានក្រុមការងារ មជ្ឈមណ្ឌល សកម្មភាពកំចាត់មីន កម្ពុជា យកទៅរក្សាទុកដើម្បីកម្ទេចចោល ក្រោយពីបានចុះទៅពិនិត្យដល់ទីតាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កញ្ញា ២០២១

ខេត្តសៀមរាប៖ស្រុកជីក្រែងបានជួបគ្រោះរាំងស្ងួត ច្រើនជាងគេ ក្នុងខែសីហា កន្លងមកនេះ បណ្ដាលអោយប៉ះពាល់ ស្រូវវស្សារបស់ប្រជាកសិករយ៉ាងច្រើនផងដែរ។

យោងតាមការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការងារបង្កបង្កើនផលដំណាំ ស្រូវវស្សាឆ្នាំ២០២១នេះ បានជិត ១៩០ ពាន់ហិកតា ស្មើនឹងជិត១០០%នៃផែនការ ក៏ប៉ុន្តែនៅក្នុងអំឡុង ខែសីហានេះ គ្រោះរាំងស្ងួតបានបង្កឲ្យមានផលប៉ះពាល់លើដំណាំស្រូវទាំងនោះជិត ១៦ពាន់ហិកតា លើ៨ស្រុក ក្នុង ចំណោម១២ក្រុង-ស្រុក ស្មើនឹង៤១ឃុំ ៣២១ភូមិ ។ ក្នុងនេះដែរ ស្រុកជីក្រែងទទួលរងផលពាល់ច្រើនជាងគេស្មើនឹង ៦ពាន់៦០០ហិកតា លើផ្ទៃដីអនុវត្តបានជិត ៣៧ ពាន់ហិកតា ក្នុងនេះស្រូវស្រាលទំហំជិត ៣ ពាន់ហិកតា ត្រូវទទួលការ ខូចខាត ប្រជាកសិករប្រហែល ៣ ពាន់គ្រួសារ រស់នៅលើ១២ឃុំ ១៣៣ភូមិ បានទទួលរងនូវការខូចខាតនេះ។

របាយការណ៍បានបន្តថា ក្នុងអំឡុងដើមខែកញ្ញានេះ ខេត្តសៀមរាប មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ស្ថានភាពបែបនេះ នៅតែមានបន្តទៀត ស្រូវស្រែជិត ១៦ ពាន់ហិកតា នឹងត្រូវបានងើបចេញពីផលប៉ះពាល់ ហើយផ្ទៃដីស្រូវ ស្រាលដែលខូចខាតនៅស្រុកជីក្រែង ជិត ៣ ពាន់ហិកតា អាចនឹងមានលទ្ធភាព ស្តារដោយការសាបព្រួសឡើងវិញ ប្រហែលជាជិត ២ពាន់៣០០ហិកតា។ ការត្រៀមលក្ខណៈ ស្តារដំណាំស្រូវវស្សាចេញពីការខូចខាតសម្រាប់ឆ្នាំ២០២១នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ស្រូវពូជសម្រាប់ខេត្តសៀមរាប ប្រមាណជា ២ពាន់តោនផងដែរ។

ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តសៀមរាប លោក នួន ច័ន្ទគ្រឹះស្នា បានឲ្យដឹងថា អាងទឹកទំនប់ម្កាក់ អាចស្តុកទឹកបានប្រមាណជា ២០លានម៉ែត្រត្រីគុណ ដែលមានវិសាលភាពគ្របដណ្តប់ចំនួន៩ឃុំ លើ១២ឃុំ របស់ស្រុកជីក្រែង និងមានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រែប្រមាណ ២៥ ពាន់ហិកតា។ ឆ្នាំនេះប្រជាកសិករ បង្កបង្កើនផលស្រូវប្រាំងជាង ១ម៉ឺនហិកតា និង ធ្វើស្រែវស្សាជាង៣ម៉ឺនហិកតា ដែលទំហំចែកចាយនេះ វាលើសពីសមត្ថភាព របស់អាងស្តុក រួមទាំងមានជួបប្រទះគ្រោះរាំងស្ងួតបន្ថែមទៀត ទើបបញ្ហាផលប៉ះពាល់ស្រូវកណ្តាល-ស្រូវធ្ងន់ និង ការខូច ខាតផលស្រូវស្រាលត្រូវបានកើតឡើង។

លោកបានបន្តទៀតថា ១សប្តាហ៍ចុងក្រោយនេះ កម្ពស់ទឹកអាងម្កាក់ បានឡើងលើកូដបាតទ្វារទឹកប្រមាណ ៨៥០មីល្លីម៉ែត្រ និង សង្ឃឹមថា កម្ពស់ទឹកនេះនឹងបន្តមានកំណើនបន្ថែមទៀត សម្រាប់ការជួយសង្គ្រោះផលប៉ះពាល់។

ពាក់ព័ន្ធករណីនេះ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងជំរុញឲ្យមន្រ្តីជំនាញ ប្រើប្រាស់ឲ្យអស់លទ្ធភាព អាងទឹកធារាសាស្រ្ត ទំនប់ម្កាក់ ដែលមានវិសាលភាពគ្របដណ្តប់ ទៅលើ៩ឃុំ នៃស្រុកជីក្រែង ជាពិសេសគឺការគ្រប់គ្រងចែកចាយទឹកដល់ សហគមន៍ ប្រកបដោយតម្លាភាព។ លោកថាវាមិនគួរឲ្យកើតមាននៅក្នុងតំបន់ដែលមានទំនប់ធារាសាស្ត្រនោះឡើយ។

អភិបាលខេត្តថ្លែងជំរុញបែបនេះក្នុងដំណើរបំពេញការងារចុះពិនិត្យមើលស្ថានភាពទឹក នៅអាងធារាសាស្រ្ត ទំនប់ទ្វារទឹកម្កាក់ ឃុំគោកធ្លកលើ ស្រុក ជីក្រែង នៅថ្ងៃទី០៤ ខែ កញ្ញា ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កញ្ញា ២០២១

ខេត្តសៀមរាប៖គ្រួសារកូនភ្លោះចំនួន៣នាក់ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងភរិយា។

លោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ តំណាងលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេច ហ៊ុន សែន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២១ នេះបាននាំយកថវិកាចំនួន ៥ លានរៀល អង្គរចំនួន៥០គីឡូក្រាម .ទឹកដោះគោ២កេស. ស្ករស៥គីឡូក្រោម. ក្រម៉ា២ សារ៉ុង២ របស់សម្តេចតេជោ ជូនដល់ ក្រុមគ្រួសារប្រសូត្របានទារកភ្លោះបីនាក់។

គ្រួសារកូនភ្លោះនេះ មានម្តាយឈ្មោះ សុខ សៅ អាយុ ៣៣ឆ្នាំ មុខរបរកសិករ និងឪពុកឈ្មោះ ចិន ទ្រា អាយុ ៣០ ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិគោគធ្លក ឃុំកណ្តែក  ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលម្តាយបានសម្រាលធម្មជាតិកូនភ្លោះ៣នៅ មន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២១ នៅម៉ោង ១០ នឹង ៤០នាទីព្រឹក។

១.កូនទី១  អាយុ២០នាទី ភេទប្រុស ថ្ងៃខែឆ្នំាកំណើត ២៩ខែសីហាឆ្នាំ២០ ២១ ទង្ងន់២ គីឡូក្រាម។

២.កូនទី២  អាយុ២០នាទី ភេទប្រុស ថ្ងៃខែឆ្នំាកំណើត ២៩ ខែសីហា ឆ្នាំ២០២១ ទង្ងន់២ គីឡូក្រាម។

៣.កូនទី៣ អាយុ ២០នាទី ភេទប្រុស ថ្ងៃខែឆ្នំាកំណើត ២៩ខែសីហាឆ្នាំ ២០២១ , ទង្ងន់ ១,៧ គីឡូក្រាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២១

ខេត្តសៀមរាប៖កូនភ្លោះចំនួន៣នាក់ និងជាប្រុសទាំងបី ត្រូវបានកើតនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សូមបញ្ជាក់ថានៅរសៀលថ្ងៃទី០២ ខែកញ្ញា ២០២១ ម្សិលមិញ ក្រុមការងារចុះជួយភូមិគោកធ្លក បានចុះសួរសុខទុក្ខ នឹងនាំយកអំណោយ ចែកជូនដល់ស្រ្តីឈ្មោះ សុខ សៅ អាយុ៣៥ ឆ្នាំ ដែលសម្រាលបានកូនភ្លោះ៣នាក់ (ប្រុសទាំង៣) សម្រាលនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់។

អំណោយរួមមានដូចជា៖ អង្ករ ៥៥គីឡូមី ៣កេស. ទឹកដោះគោឆៅ ២យួរ. ម៉ាស ៤ដុំ.ទឹកសុទ្ធ១កេស.ទឹកស៊ីអ៉ីវ ១យួរ. ប្រេងសណ្តែក១ដប. ត្រីខ ២យួរ.អំបិល ១គីឡូ. ស្ករស១គីឡូ.ថវិកា ៦៥០,០០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២១

ខេត្តសៀមរាប៖លោក ឌឿន សារឿន អាជីវក បានឧបត្ថម្ភសុីម៉ង់ ១តោន ដល់អធិការក្រុងសៀមរាប ដេីម្បីកសាងអភិវឌ្ឍ សមិទ្ធិផលនាៗ ក្នុងអង្គភាពអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ការឧបត្ថម្ភធ្វើឡើង នៅថ្ងៃសុក្រ ទី០៣ ខែ កញ្ញា ឆ្នាំ២០២១នេះ។

លោកដា ចំរើន អធិការនគរបាលក្រុងសៀមរាបបានថ្លែងអំណរគុណដល់ លោក ឌឿន សារឿន ដែលបានជួយឧបត្ថម្ភសុីម៉ង់១តោន ដេីម្បីកសាងអភិវឌ្ឍសមិទ្ធិផលនានានៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តសៀមរាប៖លោក ចៅ ម៉ៅមុន្នី តំណាង លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយក ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ព្រមទាំងបច្ច័យ ជូនលោកតាជី និងលោកយាយជី ដែលគង់និងស្នាក់អាស្រ័យ នៅតាមវត្តអារាមចំនួន៣ ក្នុងក្រុងសៀមរាប។ ក្នុងកាយវិការនេះគឺជាការចូលរួមរបស់សប្បុរសជន ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តសៀមរាប៖ជនជាតិម៉ាឡេស៊ី ម្នាក់ បានដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី១០ ភូមិវត្ដដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ MEHRAN CHINNIAH ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ ម៉ាឡេស៊ី។ ការដេកស្លាប់នេះមូលហេតុដោយសារគាំងបេះដូង ពុំមានពាក់ព័ន្ធរឿងឃាតកម្មឬជំងឺកូវីដ-១៩នោះទេ។

សមត្ថកិច្ចបានបន្តថាសាកសព ត្រូវបានបញ្ជូនទៅតម្កល់ទុក បណ្ដោះអាសន្ន នៅនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ ដើម្បីរងចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរមូលដ្ឋានសង្កាត់នគរធំបានឲ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរធំ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់៖
-គ្រាប់បែកដៃប្រភេទ82-2 ចំនួន០២គ្រាប់
-គ្រាប់បែកដៃប្រភេទF1 ០១គ្រាប់។

អាជ្ញាធរសង្កាត់បានបន្តថា ករណីនេះសមត្ថកិច្ចបានរាយការណ៍ប្រាប់មន្ត្រីស៊ីម៉ាក់ឲ្យចុះមកពិនិត្យរួចហើយ។ បច្ចុប្បន្ន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើ ត្រូវបានក្រុមការងារ មជ្ឈមណ្ឌល សកម្មភាពកំចាត់មីន កម្ពុជា យកទៅរក្សាទុកដើម្បីកម្ទេចចោល។

សូមរំលឹកថាកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្បែរផ្ទះចំណុចជើងភ្នំក្រោម ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់ ដែលបម្សល់ទុកពីសម័យសង្គ្រាមផងដែរ។ រួមមានគ្រាប់ត្បាល់(82mm) ១គ្រាប់. គ្រាប់(B40) ១គ្រាប់.គ្រាប់ផ្លោង(23mm)១គ្រាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានលង់ទឹកស្លាប់ខណៈចុះទៅបេះឈូក។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង៤៥នាទីយប់ ថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២១ ស្ថិតភូមិសំរោង ឃុំលាងដែ ស្រុកអង្គរធំ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធិក ប៉ិក អាយុ ៥៤ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដែ ស្រុកអង្គរធំ។ មូលហេតុ ដោយផឹកស្រាស្រវឹងចុះទឹកត្រពាំងបេះឈូកបណ្តាលអោយលង់ទឹកស្លាប់តែម្ដង។ ករណីនេះពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្តសៀមរាប៖វត្តចំនួន៤ក្នុងក្រុងសៀមរាប  រួមមាន៖ វត្តស្វាយដង្គំ. វត្តស្វាយ. វត្តពោធិ៍២ដើម និងវត្តគោកតាឡុន បានទទួលទេយ្យទាន ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

ការទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ព្រឹកមិញនេះ ដោយក្នុងមួយវត្តៗទទួលបាន៖ ទៀនវស្សា១គូរ , អង្ករចំនួន ១៥០គីឡូក្រាម , មីចំនួន ១០កេស , ត្រីខចំនួន ១០យួរ , ត្រងៀតចំនួន ៣គីឡូក្រាម , សាច់ក្រកចំនួន ៣គីឡូក្រាម , ទឹកត្រីចំនួន ៥យួរ , ទឹកស៊ីអ៊ីវចំនួន ៥យួរ , ទឹកបរិសុទ្ធចំនួន ១០យួរ , ប្រេងឆាចំនួន ៥លីត្រ , ម្សៅស៊ុបខ្នចំនួន ៣គីឡូក្រាម , មីសួចំនួន ៣គីឡូក្រាម , ស្ករសចំនួន ៣គីឡូក្រាម , អំបិលចំនួន ២គីឡូក្រាម , តែចំនួន ១គីឡូក្រាម , នំធុងចំនួន ១ធុង , ម៉ាសចំនួន ៣ប្រអប់ , អាកុលចំនួន ៤ដប , ចង្ហាន់ចំនួន ១ស្រាក់ និងបច្ច័យចំនួន ៨សែនរៀល។

លោកឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយស តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ ពាំនាំនូវការទូលសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា និងលោកទៀ សីហា ដែលតែងតែមានការព្រួយបារម្ភ ចំពោះប្រជាពលរដ្ឋ គ្រប់រូបខាងផ្នែកអាណាចក្រ និងព្រះសង្ឃគ្រប់អង្គខាងផ្នែកពុទ្ធចក្រ ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងនៅក្នុងភូមិសាស្ត្រខេត្ត ក៏ដូចជានៅទូទាំងប្រទេស និងពិភពលោកផងដែរ។

លោកឧកញ៉ា ហ៊ុយ ភៀវ បានបន្តថាក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺនេះ បានបណ្ដាលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដូច្នេះការប្រគេនទេយ្យទានដល់ព្រះចៅអធិការនៅតាមបណ្ដាវត្តនាពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូរ និងមើលឃើញពីការខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃ នៅតាមបណ្ដាវត្តមួយចំនួន ពីសំណាក់លោក ទៀ សីហា ដើម្បីអាចជួយសម្រួល និងដោះស្រាយការលំបាកបានមួយគ្រាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្តសៀមរាប៖លោក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានដាក់បទបញ្ជាឲ្យទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្តាំមកក្នុងប្រទេស។ នេះបើយោងតាមបទបញ្ជាដែល«សៀមរាបប៉ុស្ដិ៍ ទទួលបាននៅមុននេះបន្តិច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់មានអាយុ១៤ឆ្នាំ បានរំលោភក្មេងស្រីអាយុទើបតែ៥ឆ្នាំ នៅក្នុងបន្ទប់ទឹក។ របាយការណ៍របស់សមត្ថកិច្ចបានញ្ជាក់ថាវេលាម៉ោង០៤ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅចំណុច ក្នុងបន្ទប់ទឹក ស្ថិតនៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

របាយការណ៍បន្តថាករណីរំលោភសេពសន្ធវ:លើអនិតិជននេះ  បង្កឡើងដោយជនសង្ស័យឈ្មោះគុន សុគាន អាយុ១៤ឆ្នាំ មានទីលំនៅ ភូមិ.ឃុំកើតហេតុ ខាងលើ។ ចំណែក ជនរងគ្រោះ មានឈ្មោះ អ. ណ.វ អាយុ០៥ឆ្នាំ មានទីលំនៅភូមិ.ឃុំ ជាមួយគ្នា។ ករណីនេះជនសង្ស័យត្រូវបាននគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួននឹងកសាងសំណុំរឿង តាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page117 Page118 Page119 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×