Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២០

ភ្នំពេញ៖លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅយប់ថ្ងៃទី ៣០ ខែក្នុងឆ្នាំ ២០២០ នេះ បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា «ដល់ដីឡើងថ្លៃ ត្រូវប៉ាន់សូម្បីតែ ដីម៉ុង ក៏មានវិវាទដែរ»

លោកដួង តារា បានសរសេរយ៉ាងដូច្នេះថា៖កាលពីពេលថ្មីៗកន្លងទៅ ខ្ញុំបានជួយដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ លើករណីទំនាស់ដីម៉ុងមួយកន្លែងស្ថិតនៅភូមិសំបួរ ខណ្ឌដង្កោ ភ្នំពេញ។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក តេង សារិទ្ធិ បានដាក់ពាក្យគោរពសុំជំនួយពីសម្តេចតេជោនាយករដ្ឋមន្រ្តី ស្នើសុំបើកផ្លូវចូលទៅកាន់ដីម៉ុងរបស់គាត់ (ផ្នូរកប់សព) ដោយសារគ្មានផ្លូវចូល ព្រោះម្ចាស់ដីជុំវិញបានធ្វើរបងព័ទ្ធជុំវិញដីរបស់គេអស់រៀងៗខ្លួន ដែលធ្វើអោយម្ចាស់ម៉ុងគ្មានផ្លូវចូលទៅកាន់ទីនោះ ជាពិសេសក្នុងរដូវបុណ្យទានម្តងៗ។

ករណីវិវាទនេះគឺស្ថិតនៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រវាងប្រជាពលរដ្ឋដែលជាម្ចាស់ម៉ុងឈ្មោះ ១)ឃុន សុធារី ,២)ឈ្មោះ តេង សារិទ្ធ ជាមួយនឹងភាគីម្ចាស់ដីជាប់ព្រុំដីម៉ុង គឺ ១)អ៊ុក សុវណ្ណ និង ២)ឈ្មោះ ហ៊ី រ៉ុង ។ ភាគីទាំង២ធ្លាប់បានប្ដឹងផ្តល់គ្នាទៅតុលាការ និងទៅអាជ្ញាធរពាក់ព័ន្ធកន្លងមកដែលបានធ្វើអោយបញ្ហានេះកើតមានជិត១ឆ្នាំមកហើយ។ ដោយសារអស់សង្ឃឹមភាគីម្ចាស់ម៉ុងក៏បានដាក់ពាក្យគោរពសុំអន្តរាគមន៍មកសម្តេចតេជោតែម្តង។

នៅថ្ងៃទី ៣ធ្នូ ២០២០ ខ្ញុំបានចុះទៅពិនិត្យស្ថានភាពទីតាំងដីផ្ទាល់ គឺឃើញមានផ្លូវដើរចូលតាមច្រកផ្សេង (ដើរចូលពីលើលូបង្ហូរទឹកស្អុយ) ដែលអាចចូលទៅកាន់ដីម៉ុងបាន គឺល្មមតែមួយតួខ្លួន។ ចំពោះរថយន្តគឺមិនអាចបើកចូលរួចទេ។ ប៉ុន្តែមានប្រជាពលរដ្ឋដែលគ្មានជម្រករស់នៅ គឺពួកគាត់បានសង់ផ្ទះបិទលើផ្លូវចេញចូលទៅកាន់ដីម៉ុងនេះ ទើបធ្វើអោយម្ចាស់ដីម៉ុងគ្មានផ្លូវចេញចូល។

ក្រោយពីបានឃើញសភាពដូច្នេះហើយ ខ្ញុំបានពិភាក្សាជាមួយលោកមេភូមិសំបូរ វ៉ាន់ សារឿន លោកចៅសង្កាត់ និងភាគីម្ចាស់ដីដោយបានសម្របសម្រួលសុំបើកផ្លូវចូលទៅកាន់ដីម៉ុងដើម្បីដោះស្រាយបញ្ចប់វិវាទ។ ក្នុងនោះភាគីប្រជាពលរដ្ឋជិតខាងក៏បានលើកឡើងថា ពេលដីនៅថោក ម្ចាស់ម៉ុងមិនព្រមទិញដីទុកច្រកចូលទេ ទាល់តែគេទិញអស់ ហើយពេលនេះដីក្បែរៗម៉ុងក៏កាន់តែឡើងថ្លៃទើបម្ចាស់ម៉ុងរត់រកជំនួយ។

ដោយមានការគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន និងយោគយល់ចំពោះដំណោះស្រាយឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ ទើបភាគីម្ចាស់ដី លោក អ៊ុក សុវណ្ណ បានយល់ព្រមកាត់ជញ្ជាំងរបងស៊ីម៉ងត៍ដែលខ្លួនបានសង់ព័ទ្ធដីដែលខ្លួនបានទិញហើយ ដើម្បីបើកច្រកផ្លូវទំហំល្មមរថយន្តចេញចូលបាន ឱ្យ លោក តេង សារិទ្ធ និង ឃុន សុធារី ម្ចាស់ដីម៉ុងបានប្រើប្រាស់ជាច្រកចេញចូល ។ ភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងសះជាបញ្ចប់វិវាទដែលមានការដឹងឮ និងចូលរួមពីមេភូមិសំបួរ នៃសង្កាត់ដង្កោផងដែរ ។ ទន្ទឹមនឹងនេះ ភាគីទាំងសង្ខាងបានបានយល់ដកពាក្យបណ្ដឹងផ្សេងៗដែលធ្លាប់ប្ដឹងផ្តល់គ្នាកន្លងមកទាំងនៅអាជ្ញាធរ និងនៅតុលាការហើយបានរាប់អានគ្នាឡើងវិញជាអ្នកជិតខាងល្អ។

ខ្ញុំសប្បាយចិត្តចំពោះភាគីមានវិវាទទាំងពីរដែលបានជ្រើសរើសយកដំណោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការដោយសន្តិវិធីឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ ប្រកបដោយទឹកចិត្តចែករំលែកដើម្បីសេចក្តីសុខទាំងអស់គ្នា។

ខ្ញុំបាទសូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ឱកាសអោយខ្ញុំបាទបានចូលរួមជួយដោះស្រាយបញ្ហាវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋរបស់សម្តេច។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

សូមទេវតាឆ្នាំថ្មី ២០២១ នាំមកនូវសេចក្តីសុខដល់ពលរដ្ឋគ្រប់ៗរូបកុំបីខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២០

ភ្នំពេញ៖ព្រះម​ហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជសារ ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី
ដោយបង្ហាញ ពីក្តីសោមនស្សរីករាយ និងអបអរសាទរសមិទ្ធផល ដំណក់ប្រេងប្រវត្តិសាស្រ្តថ្មី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា បានលើកឡើងថា៖ក្នុងនាមថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ខ្ញុំសូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទើបទទួលបានតំណក់ប្រេងលើកដំបូង និងជាប្រវត្តិសាស្រ្ត នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០នេះ។

សម្ដេចហេង សំរិនមបានបន្តថា៖ តំណក់ប្រេងដំបូងនេះ បានស្រក់ចេញមកបានដោយសារ ឆន្ទៈដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុន Kris Energy រហូតសម្រេចជាលទ្ធផលធំធេងជូនជាតិមាតុភូមិ នាពេលនេះ។

សម្ដេចបានបន្តទៀតថា៖ការទទួលបានតំណក់ប្រេងនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលពលរដ្ឋកម្ពុជាបានរង់ចំាជាយូរឆ្នាំមកហើយ។ ធនធានដ៏មានតម្លៃរបស់ជាតិយើងនេះ នឹងក្លាយជាប្រភពថ្មីមួយទៀត ក្នុងការជំរុញខឿនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន ធូរធារឡើងមួយកម្រិតទៀតនាពេលអនាគត។

សម្ដេចប្រធានរដ្ឋសភាបានបន្តថា៖តំណក់ប្រេង ជាសមិទ្ធផលថ្មីបានកើតមាននៅក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ។ សូមជនរួមជាតិទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាព ដែលកម្ពុជាទទួលបានមកដោយលំបាក ឱ្យបានគង់វង្ស ដើម្បីប្រទេសជាតិយើង ទទួលបានការអភិវឌ្ឍ ឥតឈប់ឈរជារៀងរហូតទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២០

សារលិខិត សម្ដេចហេង សំរិន
ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២១

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២០

ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួននារីម្នាក់ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណជិត៨០ម៉ឺនដុល្លារ រឿងលក់ផលិតផលសំអាងខ្យល់ទៅឲ្យតំណាងចែកចាយ ចំនួន១២នាក់។

ស្ដ្រីខាងលើឈ្មោះ ណើ ចាន់ត្រា អាយុ៣១ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដឹងរបស់ជនរងគ្រោះចំនួន១២នាក់។ ទឹកប្រាក់សរុបក្នុងអំពើឆបោកនេះ ត្រូវបានជនរងគ្រោះអះអាងថា ចំនួន៧៦១,៤៦៤ដុល្លារ។

ជនរងគ្រោះទាំង១២នាក់ បានរៀបរាប់ក្នុងពាក្យបណ្ដឹង ដាក់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌថា អំឡុងឆ្នាំ២០២០ នៅចំណុចបុរីពិភពថ្មីគួរស្រូវ២ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន (ស្វាមីឈ្មោះ ណើ ចាន់ត្រា) បានទាក់ទងពួកខ្លួន ដោយអះអាងថា មានផលិតផលគ្រឿងសំអាងម៉ាក CTM សម្រាប់ចែកចាយមកឲ្យពួកខ្លួនលក់បន្ដ ដែលអាចរកផលចំណេញបានខ្ពស់។

ក្រោយមកឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន បានបញ្ជាក់ប្រាក់ជនរងគ្រោះទាំង១២នាក់ថា បើចង់ទទួលសិទ្ធិលក់បន្ដ ត្រូវទិញផលិផលនេះជាកញ្ចប់ ក្នុងតម្លៃផ្សេងៗគ្នា។ ដោយជឿជាក់ដើមបណ្ដឹងទាំង១២នាក់ បានប្រគល់ប្រាក់ចំនួនផ្សេងៗគ្នារៀងខ្លួន ឲ្យទៅឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន សរុបជាប្រាក់ចំនួន ៧៦១,៤៦៤ដុល្លារ។

ក្រោយទទួលប្រាក់ពីដើមបណ្ដឹងទាំង១២នាក់រួចហើយ ឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េង បាន មិនមានផលិតផលផ្គត់ផ្គង់គ្រឿងសំអាងម៉ាក CTM ឲ្យមកដើមបណ្ដឹងទាំង១២នាក់គ្រប់គ្រាន់នោះទេ។ បន្ទាប់មកឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន បានគេចវេសមិនទទួលខុសត្រូវនូវកាតព្វកិច្ច ដែលត្រូវបំពេញមកដើមបណ្ដឹងទាំង១២នាក់។

គួរជម្រាបថា ក្រោយចាប់ខ្លួន និងសាកសួរ ឈ្មោះ ម៉េត បាន មិនពាក់ព័ន្ធក្នុងករណីនេះនោះទេ ពោលមានតែឈ្មោះ ណើ ចាន់ត្រា តែម្នាក់ឯងប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២០

ភ្នំពេញ៖សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលក្នុងរយៈពេលបីខែកន្លងមកនេះ បានបិទបញ្ចប់ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោយពីបានអនុម័តច្បាប់ចំនួន២២ និងប្រកាសសុពលភាពសមាជិកថ្មីពីររូប គឺ(១)ឯកឧត្តមលី ស៊ុគ្រី តំណាងរាស្ត្រមណ្ឌលតាកែវ (២)ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្រ្តមណ្ឌលប៉ៃលិន ជំនួសសមាជិក២រូប ដែលបានសុំលាលែងទៅកាន់តួនាទីថ្មី និងបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ខៀវ ភារិទ្ធ សមាជិកថ្មី នៃគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងលោកជំទាវ នូ សុវណ្ណនី សមាជិកាថ្មី គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង។

នៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានក្រាបបង្គំរាជានុញ្ញាត ថ្វាយព្រះរាជសព្ទសារធុការពរ មហាប្រសើរថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទំាងទ្វេទ្រង់ប្រកបនូវព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាភ្លឺថ្លា ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស ជាដរាបតទៅ។

សម្តេចប្រធានរដ្ឋសភា បានប្រគេនពរនិងជូនពរចំពោះព្រះថេរានុត្ថារៈ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទំាងប្រទេស ទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១នេះ។

ជាថ្មីម្តងទៀតមុននឹងប្រកាសបិទសម័យប្រជុំពេញអង្គលើកទី៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជនរួមជាតិទំាងអស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានាការការពារជំងឺកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយមិនត្រូវធ្វេសប្រហែសឡើយជាដាច់ខាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២០

ភ្នំពេញ៖កម្ពុជា ចាប់ផ្តើម ផលិតកម្មប្រេងដំបូង នៅតំបន់ប្លុក A ឈូងសមុទ្រ កម្ពុជា។ នៅបើតាមការអះអាង របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា
សូមថ្វាយបង្គំ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ
សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់

ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។

ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។

ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ។

ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកជម្រាបជូនបងប្អូនជនរួមជាតិជ្រាបថា៖ កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ ២០១០ ក្រុមហ៊ុនChevron បានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម​ ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ តាមផែនការនោះ ផលិតកម្មប្រេងដំបូងគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាពជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេងនៅខែធ្នូ២០១២ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។

ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មីដែលបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន។

ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមាន៖
• ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។
• កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ កញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា
២០២០ ។

អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ខែ ធ្នូ២០២០នេះ ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀតក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។

ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា ។ នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន៖
ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ ការរកឃើញនិងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។

កូវីដ-១៩ បានរំខានដល់យើង តែក៏មិនអាចបំផ្លាញចោលនូវការខិតខំរបស់យើងដើម្បីផលិតប្រេងនោះបានដែរ។ ចូលឆ្នាំសកលថ្មី២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជាចាប់ពីដើមឆ្នាំ២០២១ តទៅ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតឱកាសដ៏មហោឡារិកនេះ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតជូនចំពោះជនរួមជាតិទាំងអស់ ដែលបានចូលរួមនិងគាំទ្រយ៉ាងសកម្មជា មួយនិងរាជរដ្ឋាភិបាលនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនាពេលកន្លងនេះ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ  សម្តេច ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ និងជូនពរបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២០

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅបន្តិចទៀតនេះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ នឹងអញ្ជើញថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាម គេហទំព័រហ្វេសប៊ុក សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទូរទ្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ប្រធានបទសារពិសេសនាព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សមិទ្ធផលជាច្រើនរបស់ជាតិ និងប្រជាជនកម្ពុជា ដែលសម្រេចបានក្រោមម្លប់សុខសន្តិភាពកើតចេញពីនយោបាយឈ្នះ-ឈ្នះ និងដំណឹងល្អនៃការទទួលបានដំណក់ប្រេងលើក ដំបូងរបស់កម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ប្រោសប្រទានសារលិខិតថ្លែងអំណរគុណ​ ជូនសម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដែលបានថ្វាយព្រះពរ​ព្រះអង្គ​ ក្នុងឱកាសចូលឆ្នាំថ្មី​ ឆ្នាំសកល​ ២០២១​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ស្តីពី នីតិវិធីនៃការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page116 Page117 Page118 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×