Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ស្រវឹងស្រាហើយបើកម៉ូតូដួលបណ្ដាលឲ្យស្លាប់។

ហេតុការណ៍បានកើតឡើងវេលាម៉ោង ៤និង៤០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះនៅចំណុចផ្លូវលេខ២៦៦ ក្នុងភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ គន អាយុ៦៣ឆ្នាំ រស់នៅភូមិ ឃុំខាងលេី។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះជនរងគ្រោះ បេីកបរម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ក្រហម គ្មានស្លាកលេខ ទិសដៅពីត្បូង ទៅជេីង។ មូលហេតុជនរងគ្រោះ ស្រវឹងស្រាបេីកបរម៉ូតូលឿន បត់កែងមិនទាន់ បណ្តាលអោយដួលម៉ូតូក៏ស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពខ្វាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានព្រមានដាក់ក្រុងសៀមរាបជាតំបន់ក្រហមក្នុងពេលឆាប់ៗនេះ។

ការព្រមានបែបនេះបន្ទាប់ពីលោកបានអះអាងនៅប៉ុន្មានថ្ងៃចុងក្រោយនេះថា ក្នុងខេត្តសៀមរាបមានករណីឆ្លងជំងឺកូវីដ១៩មានការកើនឡើង។

អភិបាលខេត្តសៀមរាប លោកទៀ សីហា នៅព្រលប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានបញ្ជាក់នៅលឺទំព័រ page facebook ថា៖ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។

លោកទៀ សីហា បានបញ្ជាក់ថា ខ្ញុំបាទសូមការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត។ ជាមួយគ្នានេះលោកទៀ សីហា ក៏បាន អំពាវនាវ ឱ្យប្រជាពលរដ្ឋអនុវត្តនូវវិធានការសុខាភិបាល ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល និង៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ,កុំនៅប៉ះពាល់គ្នា។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែកញ្ញា នេះអាជ្ញាធរខេត្តសៀមរាប បានសម្រេចកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋចំនួន១៦នាក់ ឲ្យមកបង្ហាញមុខយកសំណាក ចៀសវាង ប្រឈមនឹងផ្លូវច្បាប់។

អាជ្ញាធរបានឲ្យដឹងថារដ្ឋបាលខេត្តសូមជូនដំណឹងដល់ប្រជាពលរដ្ឋចំនួន១៦នាក់ (ដែលមានឈ្មោះដូចខាងក្រោម) ដែលមិនបានបំពេញកាតព្វកិច្ច សហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក។

សូមបញ្ជាក់ថា ពលរដ្ឋទាំង១៦នាក់បំពេញព័ត៌មានដើម្បីយកសំណាករួចហើយ ប៉ុន្តែដល់ពេលត្រូវយកសំណាកមិនបានបង្ហាញមុខយកសំណាក។

ទោះជាយ៉ាងណាអាជ្ញាធរសូមស្នើដល់បងប្អូនដូចមានរាយនាមខាងលើ សូមរួសរាន់ទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីមកយកសំណាក នៅតាមទីតាំងដែលមន្ទីរសុខាភិបាលខេត្តបានរៀបចំ។ ក្នុងករណី មិនរួសរាន់មកយកសំណាក តាមការជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់ក្រុមការងារកសាងសំណុំរឿងតាមវិធានការច្បាប់ ស្របតាមខ្លឹមសារ មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងមាត្រា២១ នៃអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ រាល់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៨២៣ ៤៥១។

អាជ្ញាធររដ្ឋសង្ឃឹមយ៉ាងមុតមាំថា ពលរដ្ឋទាំង១៦នាក់ខាងលើចូលរួមសហការយកសំណាកឱ្យបានទាន់ពេលវេលាកុំបីខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កញ្ញា ២០២១

ខេត្តសៀមរាប៖សណ្ឋាគារឡុទុសប្លង្គ ដែលមានទីតាំងស្ថិតនៅកណ្ដាលក្រុងសៀមរាប ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឱ្យផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល រយៈពេល ២ឆ្នាំ។ នេះបើយោងតាមលិខិតអនុញ្ញាត របស់ក្រសួងសុខាភិបាលដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីម៉ម ប៊ុនហេង។

ក្នុងលិខិតបានបញ្ជាក់ថា អនុលោមតាមលិខិតលេខ ០២/២១ អបស.មព ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យសណ្ឋាគារឡុទុសប្លង្គ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល រយៈពេល ២ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កញ្ញា ២០២១

ខេត្តសៀមរាប៖ប្រជាពលលរដ្ឋមួយចំនួន ក្នុងខេត្តសៀមរាប នឹងរងការផាកពិន័យ និងដាក់ទោសតាមច្បាប់ ចំពោះមិនគោរពវិធានការសុខាភិបាល។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា «ទៅមុខមិនរួច» ក្នុងកាលៈទេសៈដ៏លំបាកនេះហើយ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែប្រហែស ខ្វះការប្រុងប្រយ័ត្ន បំពាន និងមិនមានការស្វែងយល់ពីហានិភ័យនៃជំងឺកូវីដ-១៩។

អភិបាលខេត្តសៀមរាបបន្តថា អាជ្ញាធរយើងខ្ញុំ បានខិតខំណែនាំហើយ ណែនាំទៀត អង្វរផង និងអំពាវនាវផង បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមិនស្តាប់ មិនចូលរួម។ លោកថាខ្ញុំត្រូវបង្ខំចិត្ត អោយក្រុមការងារចាត់វិធានការចំពោះបងប្អូនមួយចំនួននេះ ក្នុងការផាកពិន័យ និងដាក់ទោសតាមច្បាប់។

អភិបាលខេត្តបន្តថា សូមបងប្អូនប្រជាពលរដ្ឋ កុំឆ្លៀតធ្វើអ្វីដែលខុសពីការណែនាំ ព្រោះ៖-បងប្អូនអាចប្រឈមនឹងផ្លូវច្បាប់
-បងប្អូនអាចត្រូវបិទ អាជីវកម្ម បិទហាង បាត់បង់ការងារ
-បងប្អូនអាច ឆ្លងកូវីដ-១៩ និងនាំយកជំងឺចូលផ្ទះ ឆ្លងដល់ ប្តីប្រពន្ធ ឆ្លងដល់កូន ឆ្លងដល់ ឪពុកម្ដាយ ដែលចាស់ជរា
-បងប្អូននឹងអាចធ្វើអោយបាត់បង់សមាជិកក្រុមគ្រួសារ ដោយសារតែទប់ចិត្តមិនបាន ជុំគ្នាផឹក សប្បាយក្នុងមួយគ្រា។

សូមអង្វរ និងអំពាវនាវម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ សូមចូលអនុវត្ត គ្រប់គ្រងកូនចៅឲ្យបានល្អ បើមិនមានការចាំបាច់ កុំចេញពីផ្ទះ ដើម្បីសុវត្ថិភាព ដោយផ្អាកការប្រមូលផ្តុំ ការជួបជុំ ផឹកស៊ី និងសកម្មភាពទាំងឡាយដែលផ្ទុយពីវិធានការការពាររបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះដែរអភិបាលខេត្តក៏បានអំពាវនាវឲ្យពលរដ្ឋ រស់នៅតាមបែបគន្លងថ្មី គឺ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល. ៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល។

សូមជម្រាបថាសមត្ថកិច្ចខេត្តសៀមរាប បានចុះអនុវត្តលើបុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ប្រតិបត្តិការ ធ្វើឡើងនាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

អាជ្ញាធរបានឲ្យដឹងថាបន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបចេញសេចក្តីសម្រេចលេខ ១៥៤/២១សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ នៅក្នុងខេត្តសៀមរាបរួចមក រដ្ឋបាលខេត្តបានសង្កេតឃើញថា ពលរដ្ឋមួយចំនួនមិនអនុវត្តតាមខ្លឹមសារសេចក្តីសម្រេច និងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតឡើយ។

សូមបញ្ជាក់ថា កន្លងមកសមត្ថកិច្ចធ្លាប់បានអប់រំ ផ្សព្វផ្សាយជា បន្តបន្ទាប់តាមគ្រប់រូបភាព ប៉ុន្តែបងប្អូននៅតែមិនចូលរួមអនុវត្តឱ្យបានហ្មត់ចត់ ឬមិនយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់សមត្ថកិច្ចនោះទេ។ ដូច្នេះដើម្បីជាផលប្រយោជន៍សុខភាពសាធារណៈ និងទប់ស្កាត់ជំងឺកូវីដ ឱ្យមានប្រសិទ្ធភាព សមត្ថកិច្ចនឹងចុះល្បាតគ្រប់ច្រកល្ហកក្នុងភូមិសាស្ត្រក្នុងក្រុងសៀមរាប។ ករណីនេះអាជ្ញាធរសង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋនឹងចូលរួមក្នុងអនុវត្តសេចក្តីសម្រេចខាងលើដើម្បីកាត់ផ្តាច់ជំងឺកូវី ចេញពីសហគមន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២១

ខេត្តសៀមរាប៖អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានថ្លែងជម្រុញឲ្យស្នងការថ្មីខេត្តសៀមរាប «ត្រូវតែធ្វើឲ្យបាន បើយើងសន្យាហើយ ដាច់ខាតយើងត្រូវតែធ្វើឲ្យបាន មិនមែនសន្យាចោលឡើយ ហើយបើយើងចង់ឲ្យខេត្តសៀមរាប ទទួលបានជោគជ័យនោះ ទាល់តែយើងទាំងអស់គ្នារួមរួមសាមគ្គីគ្នា ទើបសម្រេចបានលទ្ធផលល្អប្រសើរ ជាពិសេស គឺលើការអនុវត្តនៅភូមិឃុំមានសុវត្ថិភាព»។

លោកនេត សាវឿន បានថ្លែងថា ការសន្យាចិត្ត ប្តេជ្ញាចិត្ត គឺជាទ្រឹស្តី ប៉ុន្តែសំខាន់ចាប់ពីពេលនេះទៅយើងត្រូវអនុវត្តជាក់ស្តែង យើងជាបញ្ជាការជាន់ខ្ពស់សម្រាប់ខេត្ត យើងត្រូវចាត់ចែងគ្រប់វិស័យពាក់ព័ន្ធ និង សន្តិសុខសណ្តាប់ធ្នាប់ ត្រូវមានកិច្ចសហការណ៍ល្អ ជាមួយកម្លាំងក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ដើម្បីធ្វើការទាំងអស់នោះ ឲ្យបានជោគជ័យយើងមិនអាចធ្វើការម្នាក់ឯងបាននោះឡើយ។

លោកនេត សាវឿន ថ្លែងប្រាប់ស្នងការថ្មីនៅខេត្តសៀមរាប យ៉ាងដូច្នេះ នៅថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញ ក្នុងឱកាស ប្រកាសលោកតេង ច័ន្ទណាត អត្តលេខ ៦៥២១២ ស្នងការរងឲ្យចូលកាន់តំណែងជាស្នងការ ជំនួសលោកទិត្យ ណារ៉ុង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កញ្ញា ២០២១

ខេត្តសៀមរាប៖លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចស ខេង បានអញ្ជើញប្រកាសលោកតេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប ជាស្នងការថ្មី។

ពិធីប្រកាសធ្វើឡើងថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាប ដោយមានការចូលរួមពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តនិងលោកទៀ សីហា អភិបាលខេត្តសៀមរាប នឹងត្រូវបានធ្វើឡើងដោយអនុវត្តតាមវិធានសុខាភិបាល និងការធ្វើតេស្តរហ័ស (Rapid Test ) សម្រាប់សមាជិក សមាជិកា ដែលចូលរួមផងដែរ។

សូមជម្រាបថាកាលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង លោកតេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែននគរបាលចរាចណ៍ ជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោកទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កញ្ញា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់ខណ:តខ្សែភ្លើងដាក់ចង្រិត។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឌៀន វ៉ាន់ថា អាយុ៣៣ ឆ្នាំ រស់នៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថាមូលហេតុជនរងគ្រោះ តខ្សែភ្លើងដាក់ចង្រិតបណ្ដាលអោយឆក់ស្លាប់តែម្ដង។ ករណីនេះសមត្ថកិច្ចបានប្រគល់សាកសព អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិតាត្រាវ ឃុំកន្រ្ទាំងស្រុកប្រាសាទបាគងមខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២១

ខេត្តសៀមរាប៖ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ កាលពីយប់មិញសមត្ថកិច្ចបានឃាត់ខ្លួនកម្មករម្នាក់ ចំណែកឯតៃកុងរថយន្តត្រូវបានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីបង្កហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ហួត សំរិទ្ធ ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ជិះម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខ ១V.៧០៨១ សេរី០១៦ ពណ៌ខ្មៅ បើកបរទិសខាងលិចទៅកើត នៅលើផ្លូវជាតិលេខ៦។ ចំណែករថយន្តបង្កប្រភេទកាត់ត ដឹកទំនិញពាក់ស្លាកលេខ សៀមរាប ២B ៦១៧៦ ក្បាលពណ៌ស បើកបរក្នុងទិសដៅពីកើត មកលិច បញ្ច្រាស់ទិសគ្នា ដោយតៃកុងចុះគេចខ្លួនបាត់បន្សល់ទុកកម្មករម្នាក់ ឈ្មោះ ឃឹម ឡោះ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្រពើ ឃុំ បល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ អ្នកបើករថយន្ត ខ្វះការប្រុងប្រយ័ត្ន ឡើងវ៉ា រថយន្តមួយគ្រឿង ខណៈមេឃកំពុងភ្លៀង មិនផុតក៏ជ្រុល បុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្លាប់តែម្ដង ហើយម៉ូតូក៏ខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៨យប់ថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២១ នៅលើដងផ្លូវជាតិលេខ៦ ខាងលិចក្បែរភោជនីយដ្ឋានអាប៉ូឡូប្លាហ្សា ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២១

ខេត្តសៀមរាប៖បើពុំមានអ្វីប្រែប្រួលនោះទេ លោកតេង​ ច័ន្ទណាត​ ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែននគរបាលចរាចរណ៍ ត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោក ទិត្យ-ណារ៉ុង។

មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាបបានថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថាពិធីផ្លាស់ប្ដូរមុខតំណែងស្នងការថ្មីខេត្តសៀមរាបនេះ ធ្វើនៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានរបស់លោកនេត សាវឿន អគ្គស្នងការនគរបាលតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេមស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិតចុះហត្ថលេខា ដោយលោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២១

ខេត្តសៀមរាប៖មេប៉ូលិសខេត្តសៀមរាបនឹងត្រូវធ្វើការផ្លាស់ប្ដូរមុខតំណែងថ្មីនៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២១ នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប។

នេះបើយោងតាមលិខិតគោរពជូនអភិបាលខេត្តសៀមរាប ដែលចុះហត្ថលេខាដោយលោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១។

ពិធីប្រកាសតែងតាំងមុខតំណែងស្មងការថ្មីនៃនគរបាលខេត្តសៀមរាបនេះ ក្រោមវត្តមានរបស់លោកនេត សាវឿន អគ្គស្នងការនគរបាលតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេមស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២១

ខេត្តសៀមរាប៖នៅមុននេះបន្តិចនាវេលាម៉ោងជាង៩យប់ថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២១នេះ បុរសម្នាក់បើកម៉ូតូត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅលើដងផ្លូវជាតិលេខ៦ នៅខាងលិចក្បែរភោជនីយដ្ឋានអាប៉ូឡូប្លាហ្សា ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍នេះ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាស្លាកលេខ ១V.៧០៨១ សេរី០១៦ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់អាយុប្រហែលជាង២០ឆ្នាំ ស្លៀកខោខូវប៊យពណ៌ខៀវ ពាក់អាវយឺតពណ៌ទឹកមាស និងមានពាក់អាវភ្លៀងពណ៌ខៀវ ទិសដៅពីលិចទៅកើត(ស្លាប់)។ ចំណែកឯរថយន្តប្រភេទកាត់តពាក់ស្លាកលេខសៀមរាប២B ៦១៧៦ ក្បាលពណ៌ស ទិសដៅពីកើតមកលិច។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅទីបញ្ជាការចរាចរណ៍មាត់ស្ទឹងសៀមរាប ដើម្បីរង់ចាំការដោះស្រាយ។

ទោះជាយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់អត្តសញ្ញាណជនរងគ្រោះ និងលម្អិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page115 Page116 Page117 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×