Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២១

ខេត្តសៀមរាប៖នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី លោកឡុង សារ៉ា បានបញ្ជាក់ថា៖ពួកគាត់ទៅប្រមូលអាកាស្យានៅក្នុងចំការឈេីដាំរបស់រដ្ឋ​ រួចហេីយពួកគាត់ទៅលួចក្រៀវ​ ដេីមឈេីទុកអោយងាប់​ រួចហេីយពួកគាត់​ ទៅយកទៀត​ មិនមែនពួកាត់ទៅប្រមូលអុសពីក្នុងព្រៃទេ។

ចំណែកលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានបញ្ជាក់ថា៖នេះមិនមែនជាឈើក្រាក់ទេ សូមពិនិត្យមើលអោយមែនទែន ឈើនេះជាដើមអាកាស្យាដែលខាងរដ្ឋបាលព្រៃឈើដាំនៅជើងភ្នំគូលេនត្រូវពួកគាត់ទៅយកមក។

សូមបញ្ជាក់ថា នៅម៉ោងប្រមាណ១១ និង២០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ មានរថយន្តចំនួន ២គ្រឿង ទី១លុចស៊ិសRX៣០០ ពណ៌ស្កពាក់ស្លាកលេខភ្នំពេញ ២AK ៤៥២៣ និងមួយគ្រឿងទៀតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AE២៦៨៧ ដោយពួកគេស្លៀកពាក់ស៊ីវិលបានកាក់រ៉ឺម៉ករបស់ប្រជាពលរដ្ឋ ដឹកដើមក្រាក់ កាស្យា នៅខាងត្បូងរង្វង់មូល ស្រុកបន្ទាយស្រី។ មិនដឹងថាមានបំណងអ្វីពិតប្រាកដនោះទេ? ។ ទោះជាយ៉ាងណាករណីនេះ អ្នកឃើញហេតុការណ៍បានសុំ សំណូមពរ ដល់លោកទៀ សីហា អភិបាលខេត្តសៀមរាប និងលោកឃឹម ហ្វីណង់អភិបាលស្រុកបន្ទាយស្រី ជួយពិនិត្យមើលករណីនេះផង។

ពាក់ព័ន្ធទៅនឹងករណីនេះ ឆ្លើយតបទៅនឹងបណ្ដាញសៀមរាបប៉ុស្តិ៍ លោកទៀ សីហាអភិបាលខេត្តសៀមរាប បានបញ្ជាក់យ៉ាងខ្លីថា៖មិនមែនទេដឹង មេព្រៃណាទៅឃាត់ឈើបែបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២១

ខេត្តសៀមរាប៖លោកស៊ុំ ម៉ាប់ ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា៖ ទីក្រុងសៀមរាប ត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ ២០២១-២០២២ តាមរយៈកិច្ចប្រជុំលើក ទី៩ របស់ក្រុមរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ពីព្រោះក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតក វប្បធម៌ទាំងរូបីយ និងអរូបីយ ដែលជាគោលដៅ ទេសចរណ៍វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញក្នុងពិភពលោក។ លោកថា ដោយឡែកព្រឹត្តិការណ៍ដាំដើមឈើ និង ជិះកង់ក្នុងរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោកពេលនេះ ជាកម្មវិធីមួយដែលក្រសួងវប្បធម៌រៀបចំឡើង ដើម្បីបង្ហាញពីសក្ដានុពលរបស់ក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌ដ៏ល្បីល្បាញ របស់កម្ពុជា ទៅដល់ប្រទេសដែលជាសមាជិកផងដែរ។

លោកស៊ុំ ម៉ាប់ ថ្លែងយ៉ាងដូច្នេះធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ថ្ងៃទី១១ខែតុលា ឆ្នាំ២០២១ព្រឹកមិញនេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយបណ្តាអង្គទូតអាស៊ាននិងប្រទេសដៃគូរួមគ្នា ដាំដើមឈើ និងជិះកង់ដើម្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន។ សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាមាន តួនាទីជាប្រធានប្តូរវេនអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០២០-២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២១

ខេត្តសៀមរាប៖យុវជនម្នាក់បានចងកសម្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៨ និង៤០នាទី ថ្ងៃទី១០ ខែ១០ ឆ្នាំ ២០២១  នៅចំណុចដីឡូត៍ ខាងក្រោយផ្ទះ   ភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាបខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សោម ប៊ុនលាភ អាយុ១៦ឆ្នាំមុខរបរ នៅផ្ទះ ស្នាក់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប​។

ពាក់ព័ន្ធករណីសមត្ថកិច្ចនៅពុំទាន់ដឹងមូលហេតុ នៃការធ្វើអត្តឃាតសម្លាប់ខ្លួននៅឡើយទេ។

បើតាមសមត្ថកិច្ចសាកសពត្រូវបានក្រុមគ្រូពេទ្យចុះមកយកសំណាករកជំងឺកូវីដ-១៩ តែមិនមានជំងឺកូវីដនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២១

ខេត្តសៀមរាប៖មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថារយៈពេល ០៣ ថ្ងៃ ៥-៧ ខែ តុលា ឆ្នាំ២០២១ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដើរកម្សាន្តក្នុងរមណីយដ្ឋាន-សហគមន៍អេកូទេសចរណ៍នាៗមានចំនួនប្រមាណ ៣៣.២២២នាក់។

របាយការណ៍របស់មន្ទីរទេសចរណ៍បានបង្ហាញថាចំនួនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដើរកម្សាន្តក្នុងរមណីយដ្ឋាននានាក្នុងខេត្ត ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០២១ មានចំនួនប្រមាណ ១៤.០៤០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់៖
– រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៩.០០០ នាក់។ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ២.៦០០ នាក់។ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍មានចំនួនប្រមាណ ២.៤០០ នាក់។ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៤០ នាក់។ សរុបរយៈពេល ០៣ ថ្ងៃ ៥-៧ ខែ តុលា ឆ្នាំ២០២១ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដើរកម្សាន្តក្នុងរមណីយដ្ឋាន-សហគមន៍អេកូទេសចរណ៍នានាមានចំនួនប្រមាណ ៣៣.២២២ នាក់ក្នុងនោះ៖ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ២១.០០០ នាក់។ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៦.៣០០ នាក់។ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍មានចំនួនប្រមាណ ៥.៧០០នាក់។ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន២២២នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ តុលា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុច វាលស្រែ ស្ថិតនៅភូមិបុស្សធំ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ខាងលិចចម្ងាយ៣០០ម៉ែត្រ ពីផ្ទះជនរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ដុល ដឿម អាយុ៣៧ រស់នៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថាក្រោយពីបានទទួលព័ត៌មាន កម្លាំងជំនាញបច្ចេកទេសនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយគ្រូពេទ្យ បានចុះទៅដល់កន្លែងកើតហេតុបានធ្វើកោសល្យវិច័យឃើញថាពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌនិងមិនមានកូវីដនោះទេ។មូលហេតុ ជនរងគ្រោះជាមនុស្សញៀនស្រាជាប្រចាំស្រវឹងវង្វេងដើរពាសវាលពាសកាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ តុលា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរចៅសង្កាត់ជ្រាវ បានអះអាងថា លោកនឹងប្តឹងបុគ្គល៣រូប តាមផ្លូវច្បាប់ ប្រសិនបើពួកគេនៅតែបន្តញុះញុងក្រុមពលរដ្ឋអោយតវ៉ារារាំងការអភិវឌ្ឍន៍ជីកស្តារត្រពាំងបុរាណ(ហែផ្កា)។

ចៅសង្កាត់ជ្រាវ ចៅសង្កាត់ជ្រាវ បញ្ជាក់បែបនេះធ្វើឡើងនៅថ្ងៃទី០៥ខែតុលាឆ្នាំ២០២១ នេះ នៅក្នុងសាលាសង្កាត់តែម្តង។ លោកថា ត្រពាំងបុរាណឈ្មោះ ថាត្រពាំងហែផ្កា មានទីតាំងក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប មានទំហំជាង៦ម៉ឺនម៉ែត្រ ក្រឡា(ជាង៦ហិកតា)។ ត្រពាំងបុរាណមួយនេះ បានរងការរំលោភបំពានកាន់កាប់ដោយបុគ្គល៣ទៅ៤រូប ហើយត្រូវបានជួយសង្គ្រោះមកវិញដោយអាជ្ញាធរក្រុង.ខេត្ត.និងអាជ្ញាធរអប្សរា។ ដោយមើលឃើញអំពីសក្តានុពល ដែលអាចទាក់ទាញអ្នកទេសចរ ទៅកំសាន្ត និងអាចផ្តល់ប្រយោជន៍ដល់ពលរដ្ឋរស់នៅក្បែរនោះអោយមានជីវភាពប្រសើរ តាមរយ:ការលក់ដូរ និងដើម្បីរក្សាសម្បត្តិជាតិផងនោះ អាជ្ញាធរទាំង៣ ខាងលើ បានផ្តល់សិទ្ធិអោយអាជ្ញាធរសង្កាត់ជីកស្តារដើម្បីអភិរក្សត្រពាំងបុរាណនេះឡើងវិញ។ ប៉ុន្តែនៅ ពេលរៀបចំដាក់គ្រឿងចក្រដើម្បីជីកស្តារ ក៏ត្រូវក្រុមពលរដ្ឋលើកគ្នាមកតវ៉ារារាំងមិនអោយជីកស្តារ ដោយ មានបុគ្គល៣រូបជាអ្នកញុះញង់ក្រុមពលរដ្ឋ។

លោកក្អោប រ៉ន បានបញ្ជាក់ថា បុគ្គ៣រូបដែលញុះ ញុងពលរដ្ឋអោយរារាំងការអភិរក្សនេះ ទី១ឈ្មោះភាជ ផង់ ជាមេភូមិបុស្សក្រឡាញ់ ទី២ឈ្មោះ ឃុន សុខន ជាឈ្មួញដីឡូត៍ និងទី៣ឈ្មោះពុម សុគន្ធា ភេទស្រី ជាឈ្មួញដីឡូត៍ និងមានបុគ្គលម្នាក់ទៀតជាមន្ត្រីក្នុងសាលាសង្កាត់ជ្រាវ ជាមេខ្លោងនៅពីក្រោយខ្នង។ ការដែលពួកគេញុះញុងពលរដ្ឋអោយតវ៉ារារាំងនេះ គឺក្នុងគោលបំណងរំលោភយកដីត្រពាំងកាន់កាប់ដើម្បីពុះឡូត៍លក់ចែកគ្នា។ តាមពិតពលរដ្ឋដែលរស់នៅលើដីមាត់ត្រពាំងមានត្រឹមតែ៦ គ្រួ សារប៉ុណ្ណោះ ហើយក៏បានស្រង់ឈ្មោះសម្រាប់ដោះ ស្រាយរួចហើយដែរ។ ប៉ុន្តែពួកគេ បែជាដើរប្រមូលពលរដ្ឋអោយផ្តិតមេដៃរហូតជិត៣០០នាក់ នេះអាចបញ្ជាក់ថា ក្លែងមេដៃ។

លោកក្អោប រ៉ន បញ្ជាក់ទៀតថា ក្នុងសប្តាហ៍ខាង មុខនេះ អាជ្ញាធរសង្កាត់នឹងដាក់គ្រឿងចក្រជីកស្តារត្រពាំងជាថ្មី ហើយបើបុគ្គល៣រូបខាងលើនៅតែបន្តញុះញុងដឹកនាំពលរដ្ឋមករារាំងទៀត លោកនឹងប្តឹងតាមផ្លូវច្បាប់ ដោយពុំមានការយោគយល់ឡើយ ត្បិតអាជ្ញាធរគ្រប់ថ្នាក់ចេញសេចក្តីសម្រេចរួចអស់ហើយ។

យោងតាមការបញ្ជាក់របស់លោកចៅសង្កាត់ គេរំពឹងថា អាជ្ញាធរគ្រប់ថ្នាក់ នឹងចាត់វិធានការលើបុគ្គលរារាំងការអភិវឌ្ឍន៍នេះ៕SRP
រូបភាព:ត្រពាំងហែផ្កា និងរូបតវ៉ាពេលកន្លងទៅ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២១

ខេត្តសៀមរាប៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានអំពាវនាវស្ដីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២១

ខេត្តសៀមរាប៖សកម្មភាពកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើនៅឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបបានកើតមានយ៉ាងអនាធិបតេយ្យ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរជំនាញពាក់ព័ន្ធនោះឡើយ។

ប្រភពពីប្រជាពលរដ្ឋនៅឃុំខ្វាវបានឲ្យដឹងថា ការដែលមានបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យបែបនេះ ដោយសារតែមន្ត្រីបរិស្ថានបឹងពែរ និងមន្រ្តីរដ្នបាលព្រៃឈេី ខ្វាវ ប្រចាំនៅឃុំខ្វាវ មិនបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជាថ្នាក់លើ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រុមឈ្មួញបានធ្វើសកម្មភាពកាប់បំផ្លាញ និង ដឹកជញ្ជូនអុសស្រស់ៗ ឈេីតាប់ កូនឈេី ធ្យូងតាមមធ្យោបាយដឹកជញ្ជូនដូចជា គោយន្តកន្រ្តៃរថយន្តកែឆ្នៃ រថយន្តតាកូមា រថយន្តសាំយ៉ុងជាដើម៘

ប្រភពបានឱ្យដឹងថា នៅឃុំខ្វាវមានឈ្មួញជាច្រើននាក់ បានធ្វើសកម្មភាពដឹកជញ្ជូនចេញពីចំណុចឃុំខ្វាវយកទៅចែកចាយនៅក្នុងស្រុកជីក្រែងនិងក្រុងសៀមរាបផងដែរ។

ប្រភពពីប្រជាពលរដ្ឋបានបន្ថែមថា ដោយសារតែមានសកម្មភាពដឹកជញ្ជូនឈើនិងកាប់បំផ្លាញព្រៃឈើនៅតំបន់ឃុំខ្វាវ ច្រើនបែបនេះធ្វើឲ្យព្រៃឈើនៅតំបន់ខាងលើនេះរងការកាប់បំផ្លាញស្ទើរគ្មានសល់។ ដូច្នេះពួកគាត់សង្ឃឹមថាអាជ្ញាធរជំនាញពាក់ព័ន្ធនឹងពង្រឹងការទប់ស្កាត់បទល្មើសព្រៃឈើជាមិនខា។ ជុំវិញទៅនឹងការដឹកជញ្ជូនឈើនៅឃុំខ្វាវនេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍មិនអាចទាក់ទងបំភ្លឺពីមន្ត្រីជំនាញបាននៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២១

ខេត្តសៀមរាប៖ឯកឧត្តម អ្នកឧកញ៉ាសៀងណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប រួមជាមួយនិងរដ្ឋបាលក្រុងសៀមរាប នៅល្ងាចថ្ងៃទី០២ ខែតុលា ម្សិលមិញ បាននិមន្តព្រះសង្ឃចំនួន២១វត្តនៅក្នុងក្រុងសៀមរាប ដើម្បីវេរប្រគេននូវទ័យវត្ថុនិងគ្រឿងឧបភោគបរិភោគ សម្រាប់ដោះស្រាយការខ្វះខាតនិងបញ្ហាប្រឈម នានា ក្នុងទីវត្ត អារាមអំឡុងពេលនៃវិបត្តិជំងឺកូវីដ។

ពិធីនេះស្ថិតក្នុង គេហដ្ឋានរបស់ ឯកឧត្តម អ្នកឧកញ៉ាសៀងណាំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបនិងមន្ត្រីក្រោមឱវាទ។

ឯកឧត្តមអ្នកឧកញ៉ាសៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានមានប្រសាសន៍ថា កម្មវិធីប្រគេនទេយ្យទាននាថ្ងៃនេះ គឺកើតឡើងដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំរដ្ឋបាលក្រុងសៀមរាប រួមជាមួយនិងក្រុមគ្រួសារ របស់ឯកឧត្តម អ្នកឧកញ៉ា ហើយព្រមទាំង ក្រុមការងាររបស់ឯកឧត្តមអ្នកឧកញ៉ាផងដែរ។ ដោយហេតុថា នៅក្នុងខេត្តសៀមរាប មានការរីករាលដាលជាបន្តបន្ទាប់នូវជំងឺកូវីដ-១៩និងជាខេត្តមួយស្ថិតនៅក្នុងចំណោមរាជធានីខេត្ត ដែលក្រសួងសុខាភិបាលបានចាត់ទុកជាទីតាំងមានហានិភ័យ និងមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តវិធានការ៣កុំ ៣ការពារ ដូច្នេះប្រជាពលរដ្ឋពុំបានចេញក្រៅ ពិបាកយកចង្ហាន់ទៅវត្ត ដែលធ្វើឱ្យវត្តអារាមទាំងឡាយប្រឈមការខ្វះខាតចង្ហាន់ ភេសជ្ជៈ និងបច្ច័យ៤ជាដើមក្នុងរដូវបិណ្ឌភ្ជុំនេះ។

ឯកឧត្ដមអ្នកឧកញ៉ា ក៏បានបន្ដថា នេះជាសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ បើទោះជាមិនបានច្រើន ប៉ុន្តែក៏អាចជួយសម្រាលបន្ទុក និងដោះទ័លដល់ព្រះតេជគុណគ្រប់ព្រះអង្គបានមួយរយៈផងដែរ ប៉ុន្តែប្រការសំខាន់ សូមអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គ មេត្តាជួយក្រើនរំលឹកដល់ញាតិញោមពុទ្ធបរិស័ទរបស់យើងគ្រប់ៗគ្នា ឱ្យពង្រឹងនូវការគោរពតាម វិធានការ៣កុំ និង ៣ការពារ ឱ្យបានម៉ឺងម៉ាត់បំផុត។ទេយ្យវត្ថុដែលបានប្រគេនចំពោះព្រះសង្ឃក្នុងមួយវត្តៗមាន៖ អង្ករ ១៥០គីឡូក្រាម .មី៦កេសតូច .  ត្រីខកំប៉ុង១កេស. ទឹកត្រី ២យួរ.ទឹកស៊ីអ៊ីវ៣យួរ.  ស្ករស៨គីឡូក្រាម. ទឹកបរិសុទ្ធ១កេស និងបច្ច័យ ៧០ម៉ឺននរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀន។

ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៧ ថ្ងៃព្រហស្បតិ៍​ ទី៣០​ ខែកញ្ញា ឆ្នាំ២០២១ ខណ:អង្គុយលេីម៉ូតូម៉ាកសង់​ សេ១២៥​ សេរីឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ:កំពង់ធំ​ ១M:៦៤៨៥ ចំណុចផ្លូវបេតុង​ ខាងកេីតភោជនីយដ្ឋាន​ ​ហៃ​ វិន​ ស្ថិតក្នុងភូមិធ្លកអណ្ដូង​ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ដឹកនាំលោក ប្រាក់ វណ្ណៈ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប។

អាវុធហត្ថបានឲ្យដឹងថាជនសង្ស័យ​ ឈ្មោះ​ លន​ សេងលឿន​ អាយុ​២៨ឆ្នាំ​ ទីលំនៅ​ភូមិខ្នា​រ​ សង្កាត់ជ្រាវ​ ក្រុងសៀមរាប។

អាវុធហត្ថបានបន្តថា ក្រោយឃាត់ខ្លួនរកឃើញវត្ថុតាង ម្សៅក្រាមពណ៌សរថ្លា​ (ម៉ាទឹកកក)​ ចំនួន២កញ្ចប់​ និងទូរស័ព្ទ៣គ្រឿង​ ។
បច្ចុប្បន្ន​ត្រូវបានបញ្ជូនបន្តរនៅការិយាល័យគ្រឿងញៀន​កងរាជអាវុធហត្ថខេត្តសៀមរាបដេីម្បីបន្តនីតិវិធី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២១

ខេត្តសៀមរាប៖ប្រជាការពារម្នាក់បានស្លាប់នៅក្នុងហាងម៉ាស្សាមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅល្ងាចថ្ងៃទី​៣០​ខែកញ្ញាឆ្នាំ​២០២១នៅចំណុចហាងម៉ាស្សាយីហោរឈ្មោះ(7777) ស្ថិតនៅភូមិទក្សិណខាងត្បូង​ សង្កាត់គោកចក​ ក្រុងសៀមរាប។

សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ​ នៅ​ ណាត​ ភេទ​ ប្រុស​ អាយុ​៦០ឆ្នាំ​ មុខរបរប្រជាការពារភូមិ មានអាសយដ្ឋាននៅភូមិស្វាយដង្គំ​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។ មូលហេតុស្លាប់ តាមការត្រួតពិនិត្យរបស់សមត្ថកិច្ច នឹង ក្រុមគ្រូពេទ្យ បានធ្វើតេស្តយកសំណាករកមេរោគកូវីដ១៩ ជាលទ្ធផល(វិជ្ជមាន)។

​បច្ចុប្បន្ន៖សព ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅបូជានៅឈាបនដ្ឋាន វត្តអរញ្ញរង្សី(ហៅវត្តល្អក់) ស្ថិតនៅភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សូមជម្រាបថានៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២១ នេះអាជ្ញាធររដ្ឋបាលខេត្តសៀមរាបបានប្រកាសបើករំសាយឡើងវិញនៅតំបន់ក្រហមតំបន់លឿងទុំ ក្រោយពីបានប្រកាសបិទនៅតាមបណ្តាសង្កាត់មួយចំនួនដូចជាសង្កាត់ស្វាយដង្គំ សង្កាត់ស្លក្រាម សង្កាត់គោកចកគឺគោលបំណងដើម្បីទប់ស្កាត់នៃការរីករាយតើជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២១

ខេត្តសៀមរាប៖បុរសវ័យចំណាស់ម្នាក់បានមចងក សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅទី ៣០ ខែកញ្ញាឆ្នាំ ២០២១ ចំណុចដើមស្វាយ ស្ថិតនៅក្រុមទី២ ក្នុងភូមិរកា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ លៀម សុខ អាយុ៦២ឆ្នាំ។

តាមការបំភ្លឺពីឈ្មោះ ភោក តុំ ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅជុំគ្នា មុខរបរកសិករ(ជាប្រពន្ធជនរងគ្រោះ) បានឲ្យដឹងថាប្ដីមានជំងឺប្រចាំកាយប្រហែលជាង១០ឆ្នាំ គឺ: ជំងឺរបេង,ជំងឺឬសដូងបាត, ឈឺសន្លាក់, ទឹកនោមផ្អែម, លើសឈាម, ព្យាបាលនៅមន្ទីរពេទ្យ និង ផឹកថ្នាំគ្រូខ្មែរ តែមិនធូរស្រាល។ មុនកើតហេតុរយ:ពេល៥ថ្ងៃជនរងគ្រោះ ថ្ងូរពោលប្រាប់់ក្រុមគ្រួសារថា ឪមិនរស់ទេ! មិនបាច់យកទៅមន្ទីរពេទ្យទេទុកលុយធ្វើបុណ្យ ហើយរាល់ថ្ងៃជនរងគ្រោះដេកឈឺនៅផ្ទះ កូនៗប្ដូរវេណគ្នាជួយមើលឪពុក។ ជាក់ស្ដែងនៅចន្លោះម៉ោងប្រហែលទៀបភ្លឺ ថ្ងៃនេះជនរងគ្រោះប្រាប់កូនឲ្យលើកគាត់ទៅដេកលើពូកក្នុងផ្ទះ ចំណែកកូនៗដេកខាងក្រៅ។ លុះព្រឹកបាត់ឪពុកពីផ្ទះក៏នាំគ្នាដើររក ស្រាប់តែប្រទះឃើញឪពុកចង.ក នៅខាងកើតផ្ទះនឹងខ្សែអង្រឹងសំប៉ែត ពណ៌ត្រេអ៉ី ចងភ្ជាប់នឹងមែកស្វាយ កំពស់២.៣៦ម៉ែត្រទាំងធុងប្រេត្រូ។

របាយការណ៍បានបន្តថាការពិនិត្យសាកសពជនរងគ្រោះ ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះទេ។ មូលហេតុមានវិបត្តិ ខ្លួនមានជំងឺមិនអាចព្យាបាលជា។គ្រូពេទ្យវាយតម្លៃថា: ជនរងគ្រោះស្លាប់ពុំមានកើតមេរោគកូវិដ-១៩ នោះទេ, តេស្តរកមេរោគកូវីត-19 (អវិជ្ជមាន) គឺ:ស្លាប់ដោយសាររឹតបំពង់ផ្លូវដង្ហើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page112 Page113 Page114 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×