Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បានបង្ក្រាបបទល្មើសព្រៃឈើ មួយករណី។ ការបង្ក្រាបធ្វើឡើងនៅក្នុងភូមិចំបក់ ឃុំរលួស ស្រុប្រាសាទបាគង នៅព្រលប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។

សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថាការបង្ក្រាបនេះបានរឹបអូសឈើប្រភេទយាង ឈ្លីក ប្រវែងពី៦ម៉ែត្រទៅ១០ម៉ែត្រ មានមុខកាត់ពី ៥x១៥ និង ៥x២០ ជាង៤ម៉ែត្រគូប ត្រូវបានយក​ទៅរក្សាទុក​នៅ​ផ្នែករដ្ឋបាល​ព្រៃឈើបន្ទាយស្រី ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

សេចក្ដីរាយការណ៍បានឲ្យដឹងថាសកម្មភាពបទល្មើសព្រៃឈើនេះជាររបស់ឈ្មោះ ណាក់ បានដឹកចេញពីស្រុកស្វាយលើ ក្នុងគោលដៅយកមកចែកចាយតាមដេប៉ូនៅក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២១

ខេត្តសៀមរាប៖ផ្លួវ១ខ្សែនៅស្រុកអង្គរធំដែលមានចម្ងាយជាង២០គីឡូពីក្រុងសៀមរាបបាន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ មិនទាន់​មានការជួសជុលឬធ្វើឡើងវិញនោះ មន្ត្រីថាដោយសាររថយន្តដឹកលើសទម្ងន់ហួសកម្រិត។

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវបានប្រាប់សៀមរាបប៉ុស្ដិ៍ថាផ្លូវមួយខ្សែមានទីតាំងនៅ ភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប រងការខូចខ្ទេចខ្ទីទាំងស្រុងដោយសារ ឡានធំៗដឹកគ្រួស ថ្ម ខ្សាច់ និង ដី របស់ក្រុមឈ្មួញប្រកបរបរជីវកម្ម។ ពលរដ្ឋថា ករណីនេះបានបង្កឲ្យពលរដ្ឋជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ។

ប្រជាពលរដ្ឋថាតាមផ្លូវមួយខ្សែនេះ ជាផ្លូវសក្តានុពលទេសចរណ៍ សម្រាប់បម្រើក្នុងវ័យទេសចនិងការដឹកជញ្ជូនកសិកផលរបស់ប្រជាពលរដ្ឋផងដែរ។ ក្នុងនោះពលរដ្ឋក៏ដូចជាភ្ញៀវដែលតែងតែធ្វើដំណើរទៅទស្សនាតំបន់ទេសចរណ៍ ទឹកជ្រោះធ្លាក់ពាក់ស្នែង និងរមណីយដ្ឋានភ្នំពើងតានាន់ ភ្នំថ្មធម្មជាតិជាច្រើន ជាដើម។

ប្រជាពលរដ្ឋបន្តថាបើទោះបីជាផ្លូវមួយនេះសំខាន់ក្នុងការបម្រើលើវិស័យទេសចរណ៍និងការដឹកជញ្ជូនកសិផល ហើយបានរងការខូចខាតយ៉ាងណាក៏ដោយពួកគាត់មិនទាន់ឃើញអាជ្ញាធរមន្ទីរពាក់ព័ន្ធធ្វើការធ្វើនៅឡើយទេ។

មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានលើកឡើងថាផ្លូវ១ខ្សែ ខាងលើដែលរងការខូចខាតនោះ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូននោះឡើយ គឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។

ករណីនេះលោក ខេង ញ៉ល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថា៖

https://www.srpostnews.com/wp-content/uploads/2021/10/មន្ទីរអភិវឌ្ឍន៍.ogg

ជុំវិញការផ្លូវខូចនេះ អភិបាលស្រុកអង្គរធំ លោកឡុង រដ្ឋារក្ស បានបញ្ជាក់តាមប្រព័ន្ទតេលេក្រាមថា៖

https://www.srpostnews.com/wp-content/uploads/2021/10/អភិបាលស្រុកអង្គរធំ.ogg

បើតាមមន្ត្រីមន្ទីរសាធារណការបញ្ជាក់ថា ជញ្ជីងថ្លឹងរថយន្តនៅផ្លូវខាងលើគឺក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ទោះជាយ៉ាង មិនទាន់ទទួលបានការឆ្លើយតប ពីអាជ្ញាធរជាតិអប្សរានៅឡើយ

នៅឡើយទេ ចំពោះការដាក់ទីតាំងថ្លឹងរថយន្តនេះ។

សូមរំលឹកថាផ្លូវមួយខ្សែនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយខែវស្សាបែកភក់ ឯខែប្រាំងវិញ គឺហុយទ្រលោម ដោយសារតែរថយន្តធុនធំៗ ដឹកជញ្ជូនថ្ម ដែលកាយចេញភ្នំនៅឃុំគោកដូង ស្រុកអង្គរជុំ ដោយករណីនេះពលរដ្ឋធ្លាប់បិទផ្លូវតវ៉ាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២១

ខេត្តសៀមរាប៖បុរសញៀនស្រាម្នាក់បានស្លាប់នៅវាលស្រែ។ ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងវាលស្រែខាងលិច ស្ថិតនៅភូមិគោកឫស្សី ឃុំកែពណ៌ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះរឿន មឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅភូមិ ឃុំកើតហេតុ ជាបុរសពោះម៉ាយរស់ នៅជាមួយម្តាយ។

តាមរៀបរាប់ម្តាយថា កូនរបស់ខ្លួនជាមនុស្សញៀន ស្រា និងធ្លាប់មានអាការ:ប្រកាច់ មុនកើតហេតុកូនខ្លួនមានសភាពស្រវឹង និងប្រាប់ខ្លួនថា ទៅដាក់បង្កៃ ខ្លួនបានឃាត់ តែមិនស្តាប់។

តាមក្រុមគ្រូពេទ្យបានយកសំណាក អវិជ្ជមានកូវីដ១៩ លើដងខ្លួនជនរងគ្រោះពុំមានស្លាកស្នាមដែលគួរសង្ស័យពាក់ព័ន្ធបទល្មើសឡើយ។

ការសន្និដ្ឋានរបស់គ្រូពេទ្យ គីស្លាប់សារខ្យល់គ បណ្តាលដួលផ្កាប់មុខក្នុងទឹក។ សពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២១

ខេត្តសៀមរាប៖អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នងនៅស្រុកក្រឡាញ់ ដោយបំផ្លាញទ្រព្យសម្បត្តិគ្មានសល់។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

អាជ្ញាធរស្រុកក្រឡាញ់បានប្រាប់សៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃនេះថាម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះរឿ  សូត្រ ភេទប្រុសអាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ហួម.ចន្ត្រា អាយុ៤២ឆ្នាំ។

អាជ្ញាធរបានបន្តថាករណីអគ្គិភ័យនេះបណ្ដាលឲ្យខូចខាតផ្ទះទាំងស្រុងមានទំហំទំហំ ៨ គុណ៩ម៉េត្រ ឈើលើ កម្ពស់៩ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តា។ តាមបញ្ជាក់របស់អាជ្ញាធរថាទ្រព្យសម្បត្តិខូចខាតអស់/១ ប្រាក់ខ្មែរ ៤000, 000 រៀល/ ២ប្រាក់ដុល្លា ៥០,០០ ដុល្លារ/៣ អង្ករ២ការ៉ុង/៤ម៉ាស៊ីន កាណូត ១គ្រឿង/៥ម៉ាស៊ីន កិនស្រូវ១គ្រឿង/៦ម៉ាស៊ីនកិនម្សៅ១គ្រឿង/៧សាំងចំនួន៧ កាន/៨តវ៉ាន់ចាប់ហួយឆេះអស់ទាំងអស់/៩ទូរស័ព្ទ៥គ្រឿង តេអូ ១ គ្រឿង/១០សម្ភារបញ្ជីគ្រួសារ  សៀវភៅ គ្រួសារ អត្តសញ្ញាណប័ណ្ណ  ដែលនៅមួយចំនួនក្នុងផ្ទះ។ករណីនេះមិនបណ្ដាលអោយឆ្លងទៅផ្ទះប្រជាពលរដ្ឋនៅជាប់គ្នាទៀតនោះទេ។ ទោះជាយ៉ាងណាអាជ្ញាធរនៅមិនទាន់បញ្ជាក់ថាការឆាបឆេះនេះផ្ដើមចេញពីមូលហេតុអ្វីនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២១

ខេត្តសៀមរាប៖លោកឃីម ផល្លា អត្តលេខ៧៤៧៧៧ អធិការរងនគរបាលក្រុងសៀមរាបត្រូវបានតែងតាំងជាអធិការស្រុកសូទ្រនិគមជំនួសលោកទេព ចាន់ណា។

នេះបើយោងតាមសេចក្ដីប្រកាសប្រផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមស ខេង។

លោកឃីម ផល្លា អធិការរងនគរបាលក្រុងសៀមរាប បានប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍ថា លោកនៅមិនទាន់ដឹងនៅឡើយទេអ្វីៗអាស្រ័យទៅលើថ្នាក់ដឹកនាំ។

មន្ត្រីនគរបាលជាន់ខ្ពស់ស្នងការនគរបាលខេត្តសៀមរាបបានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ថា ពិធីប្រកាសតែងតាំងលោកឃីម ផល្លា ជាអធិការនគរបាលស្រុកសូត្រនិគម នឹងធ្វើឡើងនៅរសៀលថ្ងៃចន្ទស្អែកនេះ ក្រោមវត្តមានលោកស្នងការនគរបាលខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២១

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួន ពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

មន្ត្រីបានឲ្យដឹងថា កាលពីម្សិលមិញថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះ បានចុះបង្រ្កាបករណីចែកចាយនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅភូមិសាស្ត្រ វង្វង់មូលយាយកណ្តៀវ ស្ថិតនៅភូមិគោកជួន ឃុំពួក។

ការបង្ក្រាបឃាត់ខ្លួនមនុស្សចំនួន៤នាក់ ម៉ូតូ០១គ្រឿង និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល(វិជ្ជមាន)។ ក្នុងនោះបានបន្តឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម្ស៉ៅមេតំហ្វេតាមីន ០១កញ្ចប់ធំ និង០៣កញ្ចប់តូច ដែកកេះចំនួន០៤ ដាវសាម៉ូរ៉ៃ ០១ដើម។ ករណីនេះសមត្ថកិច្ច បានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យជំនាញគ្រឿងញៀនខេត្តសៀមរាប ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២១

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៩និង២០នាទី​ថ្ងៃទី១៥​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ នៅភូមិនគរក្រៅ​ សង្កាត់គោកចក​ ក្រុងសៀមរាប​ ខេត្តសៀមរាប។

នគរបាលរដ្ឋបាលគោកចកបានឲ្យដឹងថា ករណីនេះដួលដោយខ្លួនឯង បើកម៉ូតូម៉ាកសង់ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១X៥២៦១ មានទិសខាងត្បូង​ ទៅទិសខាងជេីង។ ជនរងគ្រោះ ទី១ឈ្មោះ​ ម៉ី​ ចេស្ដាហៅសភេទប្រុស​ អាយុ៣៤ឆ្នាំ​ នៅភូមិស្វាយដង្គុំសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ស្លាប់)។ ទី២ឈ្មោះ​ ដារ៉ា​ ភេទប្រុស​ អាយុប្រហែល២៧​ ឆ្នាំ​ រស់នៅសង្កាត់ចុងឃ្នៀស​ ក្រុងសៀមរាប។

បើតាមនគរបាលបានបញ្ជាក់ថា មូលហេតុ បណ្ដាលមកពីជនរងគ្រោះមិនបានប្រយ័ត្នទេីបជ្រុល ដោយផ្លូវមានសភាពកោងខ្លាំង​ ហើយជនរងគ្រោះមិនស្គាល់ផ្លូវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនករណីចាក់ជនជាតិចិននៅខេត្តព្រះសីហនុ។

លោកសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថាការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង០៣រសៀល ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១នេះ ត្រង់ចំណុចក្នុងបេនឡាន បុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយលោកបានដឹកនាំកម្លាំង ចុះសហការជាមួយនគរអធិការក្រុងព្រះសីហនុ និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ លោកថាជនសង្ស័យឈ្មោះ ថង សម្បត្តិ អាយុ ៤៨ឆ្នាំ មុខរបរ រត់pass app បច្ចុប្បន្នស្នាក់ នៅភូមិរំដួលជើងភ្នំ សង្កាត់លេខ៣ ក្រុង.ខេត្ត ព្រះសីហនុ។

លោកសុខ ម៉េងអ៊ាង បន្តថាហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិលេខ១ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ។

បើតាមលោកសុខ ម៉េងអ៊ាង បញ្ជាក់ថានៅថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះCHEN JIALI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន បានហៅ pass App របស់ជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អោយដឹកទៅកន្លែងស្នាក់នៅ ពេលនោះ ជនរងគ្រោះស្រវឹងស្រា ដោយខឹងជនសង្ស័យ ដឹកហួសកន្លែងស្នាក់នៅ ជនរងគ្រោះបានជេ និងវាយជនសង្ស័យ ដោយទះ ៣កំផ្លៀង ភ្លាមនោះ ជនសង្ស័យ បានយកកាំបិតចុងស្រួច នៅក្នុង pass app ចាក់ទៅលើជនរងគ្រោះ ចំ ពោះ១កាំបិត បណ្តាលឲ្យរបួសធ្ងន់ ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យ បានគេចខ្លួនបាត់។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ ករណីនេះក្រោយពេលសាកសួរបានប្រគល់ជនសង្ស័យទៅឲ្យកម្លាំងអធិការក្រុងព្រះសីហនុ ដើម្បីបន្តរនីតិវីធី។

សូមជម្រាបថាប្រតិបត្តិការនេះ តាមការណែនាំពីលោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ លោកណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២១

ខេត្តសៀមរាប៖គ្រួសារជនរងគ្រោះដោយសាររន្ទះបាញ់បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាស្រុកសូទ្រនិគម។

ការបានទទួលអំណោយនេះនៅរសៀលថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ម្សិលមិញ តាមរយ:លោកស្រី ងិន មុំ ប្រធានកិត្តិយសអនុសាខា។

អាជ្ញាធរស្រុកសូទ្រនិគមបានឲ្យដឹងថា គ្រួសារសពមានសមាជិកចំនួន ៦នាក់ ស្រី ៥នាក់។ ជនរងគ្រោះឈ្មោះ ហេត សុធារ៉ា ភេទស្រី អាយុ ១៤ឆ្នាំ នៅភូមិត្រពាំងត្រុំ ឃុំពពេល។

អំណោយរួមមាន អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ មុង ១ ភួយ១ ទឹកសុទ្ធ ៥យួរ និងថវិកាចំនួន ២០០ ០០០រៀល។ សូមជម្រាបថាហេតុការណ៍បានកើតឡើង នៅចំណុចទួលដំដែកថ្មី ស្ថិតនៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២១

ខេត្តសៀមរាប៖រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនូវ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១.២០៣៥។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២១

ខេត្តសៀមរាប៖សិស្សសាលាម្នាក់ត្រូវបានរន្ទះបាញ់សម្លាប់នៅល្ងាចថ្ងៃទី ១៤ ខែតុលានេះ។

ហេតុការណ៍បានកើតឡើង នៅចំណុចទួលដំដែកថ្មី ស្ថិតនៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេត សុធារ៉ា ភេទស្រី អាយុ១៤ឆ្នាំមុខរបរ សិស្ស នៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុនៃការស្លាប់ដោយសារជនរងគ្រោះ បានទៅយកល្បាស់ដំឡូងរបស់ម្ដាយមីងនៅចំណុចខាងលើ ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១២​ ខែតុលា ម្សិលមិញ បានចេញលិខិតមួយទំព័របំភ្លឺពាក់ព័ន្ធនឹងការលើកឡើងក្នុងបណ្តាញសង្គមហ្វេសបុកកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ អំពីបញ្ហាដីធ្លីនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សូមអានសេចក្តីបំភ្លឺដូចមានភ្ជាប់មកជាមួយខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page111 Page112 Page113 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×