Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

មានប្រសាសន៍បើកិច្ចប្រជុំ សម្ដេច ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរ ថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន ដែលបានរៀបចំរបាយការណ៍ ផ្ញើជូនមកកាន់ថ្នាក់ដឹកនាំ និងជាពិសេសថ្លែងអំណរគុណ ក្រុមការងារដឹកនាំដោយ លោក សក់ សេដ្ឋា ដែលបានរៀបចំរបាយការណ៍ទាំងនោះដាក់ឆ្លងកិច្ចប្រជុំនាថ្ងៃនេះ។

លោកនាយឧត្តមសេនីយ៍ ប៉ោង ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ស្ដីអំពីដំណើរការរៀបចំខ្លឹមសារសម្រាប់ត្រៀមមហាសន្និបាត មុននឹងសម្ដេចបន្តដឹកនាំកិច្ចប្រជុំពិភាក្សាលើចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងសេចក្ដីព្រាងរបៀបវារៈសន្និបាត និងកិច្ចការសំខាន់ៗមួយចំនួនទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណ:រដ្ឋមន្ត្រី នឹងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា «ដាំបង្គោលថ្មលើផ្លូវបែបនេះអាចបង្កគ្រោះថ្នាក់ធំ!»។

លោកដួង តារា បញ្ជាក់ថា កាលពីព្រឹកមិញ ខ្ញុំបានខលនិយាយជាមួយ លោកអភិបាលរងខេត្តបាត់ដំបង ម៉ាទីណាល ព្រោះឮគេថាជាបង្គលថ្មរបស់គាត់ ដែលបានបោះចំ នៅលើកណ្តាលផ្លូវដ៏ធំនេះ។
លោក ម៉ាទីណាល់ បានប្រាប់ខ្ញុំថា មានគេធ្វើផ្លូវរំលោភលើដីម៉ាក់គាត់។ ខ្ញុំមិនមានយោបល់អ្វីទេចំពោះកម្មសិទ្ធិឯកជនរបស់គាត់។ ប៉ុន្តែ ខ្ញុំគ្រាន់តែអាចដឹងថា បើនៅតែបន្តបោះបង្គោលថ្មបែបនេះ នៅចំកណ្តាលផ្លូវដ៏ធំនេះ តទៅទៀតអាចនឹងបង្កគ្រោះថ្នាក់ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមិនខាន ជាពិសេសអ្នកបើកបរពេលយប់។

បើតាមខ្ញុំដឹងថា មេភូមិ មេឃុំ ចៅហ្វាយស្រុក និងចៅហ្វាយខេត្តគាំទ្រអោយដកបង្គោលថ្មចេញពីផ្លូវ ដើម្បីសុវត្ថិភាព ប្រជាពលរដ្ឋ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ភ្នំពេញ៖យោងតាមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍ ជូនសម្ដេចស ខេង ថា រថយន្តដែលបានផ្ដល់ជូននាឱកាសនេះ គឺជាប្រភេទរថយន្តFord មានចំនួន ៥០គ្រឿងដោយបែងចែកជូនបណ្ដាអធិការដ្ឋាននគរបាលស្រុក ដាច់ស្រយ៉ាលនៅតាមបណ្ដាខេត្តចំនួន១៩ ក្នុងនោះមាន៖
ស្នងការនគរបាលខេត្តព្រៃវែងទទួលបាន៥គ្រឿង, បាត់ដំបង៥គ្រឿង, បន្ទាយមានជ័យ២គ្រឿង, ស្ទឹងត្រែង២គ្រឿង, ពោធិ៍សាត់២គ្រឿង, ព្រះវិហារ៣គ្រឿង, កណ្ដាល៤គ្រឿង, កំពង់ស្ពឺ៣គ្រឿង, កំពង់ឆ្នាំង២គ្រឿង, កំពង់ចាម២គ្រឿង, ត្បូងឃ្មុំ១គ្រឿង, ក្រចេះ៤គ្រឿង, តាកែវ២គ្រឿង, កំពត២គ្រឿង, ព្រះសីហនុ២គ្រឿង, កោះកុង៣គ្រឿង, កំពង់ធំ២គ្រឿង, សៀមរាប២គ្រឿង, រតនគិរី២គ្រឿង។

សូមបញ្ជាក់ថាពិធីប្រគល់នេះ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 5.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចាត់ឱ្យ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយ និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបុណ្យ៧ថ្ងៃ និងនាំយកគ្រឿងឧបភោគ-បរិភោគ ថវិកា ៥លានរៀល ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ យុទ្ធជន កងការពារព្រំដែនលេខ ៥០៣ ដែលបានបាត់បង់ជីវិតកាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងជន្មាយុ ៣៣ឆ្នាំ។ ពិធីបុណ្យប្រារព្ធធ្វើឡើងនៅគេហដ្ឋាន សព ស្ថិត ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ក្នុងមរណភាពដ៏ក្តុកក្តួលនេះ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណកន្ធ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានចប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធី ប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានមានប្រសាសន៍ថា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ស្រុកត្រូវចុះទៅបណ្តុះបណ្តាល ណែនាំ និងជួយជ្រុមជ្រែងដល់មន្ត្រីដែលបម្រើសេវា ជាមួយប្រជាពលរដ្ឋ ដែលក្នុងនោះរួមមាន៖ទី១ មេឃុំ /ចៅសង្កាត់, ទី២ ស្មៀនឃុំ/ ស្មៀនសង្កាត់, ទី៣ មេប៉ុស្តិ៍ /នគរបាលឃុំ, និងទី៤មេភូមិ ទាំងនៅទីក្រុង និងជនបទ។

សម្តេចស ខេង បានលើកទឹកចិត្ត ឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាល រាជធានី -ខេត្តបន្តណែនាំដល់ក្រុមការងារថ្នាក់ស្រុក ចុះទៅណែនាំដល់មេឃុំ /ចៅសង្កាត់), ស្មៀនឃុំ /ស្មៀនសង្កាត់, មេប៉ុស្តិ៍ /នគរបាលឃុំ, និងមេភូមិទាំងនៅក្រុង និងជនបទ ដែលជាអ្នកធ្វើការងារ បម្រើសេវា ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋ
ឱ្យបានល្អ ដោយទង្វើទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋ សប្បាយចិត្ត ហើយនឹងគាំទ្រដល់រាជរដ្ឋាភិបាល។
សម្តេចស ខេងបានបន្ថែមទៀតថា រាល់ការជួបប្រជុំណែនាំ ជាមួយមន្ត្រីបម្រើ សេវាសាធារណ: របស់យើង គឺពុំមែនក្នុងន័យ ស្តីបន្ទោសនោះទេ ប៉ុន្តែដើម្បីធ្វើការតម្រង់ ទិសលើកទឹកចិត្ត និងជួយជ្រុមជ្រែង ឱ្យការងារពួកគាត់ធ្វើកាន់តែល្អប្រសើរឡើង។
សម្តេចស ខេង បានបន្តថា ការផ្តល់សេវាសាធារណៈ បានល្អ គឺស្ថិតនៅក្នុងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលក្នុងនោះ មេឃុំ /ចៅសង្កាត់, ស្មៀនឃុំ /ស្មៀនសង្កាត់, មេប៉ុស្តិ៍ /នគរបាលឃុំ, និងមេភូមិ ផ្តល់ជូនដល់ ប្រជាពលរដ្ឋ នូវសេវាចាំបាច់ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ, សំបុត្រកំណើត, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, សំបុត្រអាពាហ៍ពិពាហ៍, និងឯកសារសំខាន់ៗ ជាច្រើនទៀត ដូច្នេះការងារនេះ យើងពុំអាចបន្ទោសពីចម្ងាយនោះទេ ត្រូវតែធ្វើការផ្ទាល់ជាមួយពួកគាត់។

សម្តេច ក៏បានបានមានប្រសាសន៍ លើកទឹកចិត្តឱ្យបន្ថែម ការយកចិត្តទុកដាក់ លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ដោយមន្ត្រីពាក់ព័ន្ធ ត្រូវអនុវត្តភារកិច្ច របស់ខ្លួនឱ្យបានល្អ និងជាពិសេស ផ្សព្វផ្សាយពីគោលនយោបាយនេះឱ្យកាន់តែទូលាយថែមទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្តចំនួន១៩ អធិការនគរបាលស្រុក និងមន្ត្រីនគរបាលជាតិ សរុបប្រមាណ១៧០រូប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ភ្នំពេញ៖រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី លោកដួង តារា បានគាំទ្រពេញទំហឹង ចំពោះចំណាត់ការ របស់សម្ដេចតេជោហ៊ុន សែន ដែលបានដកហូត បុណ្យស័ក្កិ លោកវរសេនីឯក គឹម ពន្លក ចេញអធិការស្រុកកំរៀង និងបណ្ដេញចេញពីក្របខ័ណ្ឌ នៃនគរបាលជាតិ។

លោកដួង តារា បានសរសេរថា៖ «សូមគាំទ្រចំពោះចំណាត់ការវះកាត់មន្រ្តីខិលខូចចេញ»

ខ្ញុំបាទសូមគោរពគាំទ្រ ពេញទំហឹងដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការសម្រេចដ៏ត្រឹមត្រូវ ដកហូតបុណ្យស័ក្តិ តួនាទី និងបណ្តេញចេញពីក្របខ័ណ្ឌ ចំពោះមន្រ្តីខិលខូចណា ដែលមិនយកតួនាទីនិងបុណ្យស័ក្តិ ដែលរាជរដ្ឋាភិបាលប្រគល់ជូន ទៅបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិពិតប្រាកដ ផ្ទុយទៅវិញទៅបម្រើត្រឹមតែផលប្រយោជន៍ ផ្ទាល់ខ្លួន និងបក្សពួកខ្លួន។

យើងចូលរួមធ្វើជាមន្រ្តីល្អ កសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋ យើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

សូមជម្រាបថានៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២១ ម្សិលមិញ នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យសម្រេច ដកហូតឋានន្តរស័ក្កិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំពោះ វរសេនីយ៍ឯក គឹម ពន្លក អត្តលេខ ១០១៦៨ នាយនគរបាលជាន់ខ្ពស់ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ។

បើតាមលិខិតបង្គាប់ការ របស់ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការប៉ូលិសខេត្តបាត់ដំបងបានបញ្ជាក់ថា ការសម្រេចផ្អាកការងារ របស់វរសេនីឯក គឹម ពន្លក អធិការស្រុកកំរៀង មូលហេតុអនុវត្តការងារខុសនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងទទួលស្គាល់លោកលោក អ៊ាន ឃុន ជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បន្តពីលោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដែលបានទទួលមរណភាព។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលចុះហត្ថលេខាដោយសម្ដេចក្រឡាហោមសខេង៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 2.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២១

ភ្នំពេញ៖លោកដួង តារា ជំនួយការផ្ទាល់ សម្ដេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរអះអាងលើទំព័រហ្វេសប៊ុកថា៖កន្លងទៅថ្មីៗនេះ លោកតា រស់ រុន និង លោកយាយ ម៉េង ណាត (ប្រពន្ធ) បានមកជួប
ខ្ញុំពីរឿងវិវាទដីធ្លី ទំហំ៦០អាជាមួយក្រុមហ៊ុន 7NG ដែលកន្លងទៅបានឈូសឆាយដីអភិវឌ្ឍ លុបចូលលើដីគាត់ (ទំហំប្រហែល ៦០អា បណ្តោយ១០០ម៉េត្រ) ដែលវិវាទនេះបានកើតឡើងតាំងពីឆ្នាំ ២០១៨ តែនៅមិនទាន់មានដំណោះស្រាយ។

យាយតាមានលិខិតបញ្ជាក់កម្មសិទ្ធដីធ្លីដែលមានមេភូមិ មេឃុំដឹងឮ ចុះថ្ងៃទី ៤ ខែ៧ ឆ្នាំ ២០០៨ ហើយក៏មានបង្កាន់ដៃសុរិយោដីចុះចុចវាស់វែងបម្រុងធ្វើប័ណ្ណជូនពួកគាត់កាលពីថ្ងៃទី ៩ ខែ ៥ ឆ្នាំ ២០១៨ ប៉ុន្តែយាយតាប្រាប់ថា ខាងក្រុមហ៊ុនបានប្រាប់ទៅសុរិយាដីថាកុំទាន់អោយចេញប្លង់អោយគាត់។ កាលពីថ្ងៃទី ១៩ មិនា ២០១៣ ក៏មានលិខិតបញ្ជាក់ពីមេឃុំវិហារសួរគ៍បញ្ជាក់ថាដីនោះជាដីយាយតាបានកាន់កាប់អាស្រ័យផលពិតប្រាកដមែន ហើយកន្លងមកចៅហ្វាយស្រុកវិហារសួរគ៍ក៏បានធ្វើកំណត់ហេតុហាមមិនអោយ 7NG ចាក់ដីលុបលើដីយាយតាឡើយ ទាល់តែដោះស្រាយជាមួយគ្នាអោយចប់រួចស្រេចជាមុនសិន។ ដោយសារលោកយាយគ្មានមធ្យាបាយទាក់ទងទៅក្រុមហ៊ុនបាន ទើបពួកគាត់សម្រេចដាក់ពាក្យស្នើសុំអន្តរាគមន៍រកយុត្តិធម៍មកកាន់វិមានសន្តិភាព ។

ខ្ញុំបានទាក់ទងទៅប្អូនឧកញ៉ា ស្រី ចន្ធូ រួចហើយពីករណីខាងលើ ហើយក៏បានជម្រាបទៅយាយតាផងដែរថានឹងរកឱកាសបានជួបបង្ហាញឯកសារដីទាំងសង្ខាងដើម្បីឈានទៅបញ្ចប់វិវាទ។ ប្អូនឧកញ៉ា ក៏សម្តែងនូវការពេញចិត្តក្នុងការចូលរួមដោះស្រាយ ព្រោះកន្លងមកប្អូនមិនបានដឹងថាមានរឿងវិវាទកើតឡើងដូច្នេះដែរ។ អរគុណប្អូនឧកញ៉ាចំពោះទឹកចិត្តប្រកបដោយគុណធម៌ដ៏ល្អប្រពៃចំពោះពលរដ្ឋស្លូតត្រង់។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២១

ភ្នំពេញ៖មន្ត្រីគយនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហការ ជាមួយ នគរបាលអន្តោប្រវេសន៍ នឹងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួល នីតិវិធីពីតំណាងអយ្យការ បានឃាត់ខ្លួនជនជាតិអ៊ុយហ្គង់ដា ម្នាក់ រួមជាមួយ ថ្នាំញៀនទម្ងន់ជិត២គីឡូក្រាម បម្រុងនាំឡើងយន្តហោះទៅកាន់ប្រទេសកូរ៉េខាងតបូង។

ប្រតិបត្តិការនេះ ធ្វើឡើងទៅនៅវេលាម៉ោង២១ និង៤៥នាទីយប់ ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចខាងច្រកចេញដំណើរអន្តរជាតិ។

សមត្ថកិច្ចបានដឹងថា ខណៈមន្ត្រីគយកំពុងពិនិត្យ ទៅលើកញ្ចប់ឥវ៉ាន់ របស់អ្នកដំណើរ ដោយមានការសង្ស័យ ក៏ឆែករកឃើញម្សៅពណ៌សចំនួន២ថង់ ដែលលាក់ទុកក្នុងវ៉ាលីយួរដៃ ដូចគ្រឿងញៀន ក៏សហការជាមួយជំនាញពាក់ព័ន្ធ ឃាត់ខ្លួនម្ចាស់ឥវ៉ាន់ ទើបដឹងថាជាគ្រឿងញៀន មានទម្ងន់សរុប ១,៩២២.៩០ក្រាម(មួយពាន់ប្រាំបួនរយម្ភៃពីរក្បៀសកៅសិបក្រាម ប្រភេទ ថ្នាំញៀនមេតំហ្វេតាមីន។

ជនសង្ស័យ មានឈ្មោះ MUGARWA.JOEL ភេទប្រុស អាយុ៤៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខB1322978 ត្រូវធ្វើដំណើរតាមជើងយន្តហោះលេខ(OZ.739)ចេញដំណើរពីភ្នំពេញឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង។

បច្ចុប្បន្នសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២១

ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្ត្រី នឹងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថាក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ បាន១ថ្ងៃ សុខភាពខ្ញុំ ពេលនេះល្អធម្មតា គ្មានសញ្ញាអ្វីមករំខានទេ។

តាមទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ លោកដួង តារា បានសរសេរដា «តើមានប្រតិកម្មអ្វី បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩ បាន១ថ្ងៃរួចហើយ?»

លោកបានសរសេរបន្តថា៖ថ្ងៃទី ១១ កុម្ភះ នេះគឺបាន១ថ្ងៃហើយ បន្ទាប់ពីខ្ញុំបានចាក់ថ្នាំការពារកូវីដ-១៩ កាលពីម្សិលមិញ។ សុខភាពខ្ញុំពេលនេះល្អធម្មតា គ្មានសញ្ញាអ្វីមករំខានទេ ក្រៅពីសញ្ញាបញ្ជាក់ក្នុងខ្លួនថា សរីរាង្គរបស់ខ្ញុំត្រូវបានការពារដោយថ្នាំការពារកូវីដ-១៩ រួចហើយ។ ខ្ញុំកាន់តែមានអារម្មណ៍កក់ក្តៅក្នុងខ្លួន។​ ក្រោយពីចាក់ថ្នាំហេីយ​ យេីងទទួលបានកាត (ID card) ចាក់ថ្នាំកូវីដ១៩ ដែលមានសារៈប្រយោជន៍ដ៏សំខាន់សម្រួលដល់ការធ្វើដំណើរទៅក្រៅប្រទេសក្នុងករណីចាំបាច់ណាមួយ។

ដើម្បីសុវត្ថិភាពសុខភាព យើងត្រូវចាក់ថ្នាំការពារជំងឺឆ្លងកូវីដ-១៩​ ទាំងអស់គ្នា។ ដោយសារពេលនេះចំនួនថ្នាំមានកំណត់ សូមបងប្អូនរងចាំទៅតាមដំណាក់កាលនីមួយៗ។ សូមទាក់ទងក្រសួងសុខាភិបាលដើម្បីបានទទួលព័ត៌មានបន្ថែមអំពីការចាក់វ៉ាក់សាំងកូវីដ-១៩។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។«ជូនពរថ្ងៃចូលឆ្នាំចិន ២០២១»

សូមជម្រាថានៅថ្ងៃទី១០ខែកុម្ភ: ឆ្នាំ២០២១ ម្សិលមិញ កូនប្រុសរបស់ សម្ដេច ហ៊ុន សែន និងកូនប្រសារ រួមទាំងអភិបាលខេត្តរាជធានី និងមន្ត្រីកងកម្លាំងសមត្ថកិច្ច មួយចំនួនទៀត បានចាក់វ៉ាក់សាំងកូវីដ-១៩ របស់ជំនួយរដ្ឋាភិបាលចិន នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ព្រឹកមិញបានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ ដែលបានប្រារព្ធនៅទីស្តីការក្រសួងមហាផ្ទៃ។

យោងតាមសេចក្ដីសម្រេច ក្រសួងមហាផ្ទៃបានកែសម្រួលសមាភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយដោយប្រគល់ភារកិច្ចបន្ថែមជូន លោក បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានលេខាធិការដ្ឋាន អមដោយអនុប្រធាន និងសមាជិក សមាជិកាមួយចំនួនទៀត។ ក្រសួងក៏បានបង្កើតក្រុមជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ ដោយប្រគល់ភារកិច្ចជូនលោកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គសង្នការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាប្រធានក្រុមជំនួយការ ដោយមានសមាភាពសមាជិកក្រុមជំនួយការលេខាធិការដ្ឋានមួយចំនួនទៀត។

សម្ដេច ស ខេងបានថ្លែងកោតសរសើរដល់ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកលេខាធិការដ្ឋានទាំងអស់ដែលខិតខំបំពេញភារកិច្ចដោះស្រាយបញ្ហាគ្រោះមហន្តរាយផ្សេងៗទាំងកម្រិតផ្ទៃក្នុងក្រសួង និងចូលរួមជាមួយគណៈកម្មាធិការជាតិ។

សម្ដេច បានមានប្រសាសន៍ថា តួនាទីភារកិច្ចរបស់លេខាធិការគ្រោះមហាន្តរាយក្រសួងមហាផ្ទៃមានពីរសំខាន់ ទី១គឺផ្ទៃក្នុងក្រសួង ដែលលេខាធិការដ្ឋានមានតួនាទីភារកិច្ចទទួលជួយជួយសង្គ្រោះមន្រ្តីរាជការស៊ីវិល នគរបាលជាតិ មន្រ្តីពន្ធនាគារ ដែលជួបបញ្ហាគ្រោះមហន្តរាយ និងទី២ គឺចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ។

ពាក់ព័ន្ធនឹងសំណើរសម្រួលការិយាល័យ និងថវិកាទ្រទ្រង់របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហាន្តរាយ សម្ដេចក្រឡាហោមបានសន្យាខិតខំសម្រួល ដើម្បីឱ្យក្រុមការងារអាចបំពេញភារកិច្ចបានដោយរលូន។ សម្ដេចមានសេចក្ដីសសង្ឃឹម ជាមួយនឹងការត្រៀមខ្លួនចូលរួមអស់ពីលទ្ធភាព ដើម្បីឱ្យលេខាធិការដ្ឋានដំណើរការបានដោយជោគជ័យ។

សូមបញ្ជាក់ថានៅក្នុងឱកាសនោះដែរ សម្ដេច ក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងវឌ្ឍនភាពការងារមួយចំនួនរបស់ក្រសួងមហាផ្ទៃដែរ ដូចការបង្កាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍, ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, បញ្ហាគ្រឿងញៀន និងការដាក់ចេូគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page110 Page111 Page112 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ ចុះផ្សាយថ្ងៃទី ៨ មិថុនា ២០២៦
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×