Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះសីហនុ

ឧបរាជ ឆាវឆាវ 4 April 2021 · Image
···

ខេត្តព្រះសីហនុ៖កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួន បុរសម្នាក់ឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា ពាក់ព័ន្ធករណីឆបោក រំលោភលើទំនុកចិត្ត និងកំហែងយក កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តនៅក្រុង-ខេត្ដព្រះសីហនុ។

ការឃាត់ខ្លួនធ្វើឡើងតាមដី កាបញ្ជាឱ្យចូលខ្លួនលេខ០៧ អ.យុង/២១ របស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចេញដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។

បុរសឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ស្នាក់នៅបច្ចុប្បន្នភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពាក់ព័ន្ធករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់លិខិតជូនអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូដ-១៩ ដោយសំណើសុំពិនិត្យយកសំណាក និងធ្វើចត្តាឡីស័កលើបុរសរូបនេះ ដើម្បីបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 15 March 2021 · Image
···

ខេត្តព្រះសីហនុ៖មានការលួចចាក់ដី ចូលក្នុងសមុទ្រ នៅចំណុចទីតាំងមុខក្រុមហ៊ុនកម្ពុជាតេលា។ នេះបើតាមសេចក្តីជូនដំណឹង​របស់រដ្ឋបាលស្រុកស្ទឹងហាវ​ បានបង្ហាញថាករណីជនឆ្លៀតឱកាសចាក់ដីចូលក្នុងសមុទ្រនៅចំណុចទីតាំងមុខ​ក្រុមហ៊ុនកម្ពុជាតេលា​ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 19 February 2021 · Image
···

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារកាលពីពេលថ្មីៗកន្លងទៅនេះ ដែលមានទំនាស់ដីធ្លីជាមួយ ក្រុមហ៊ុនលោក ភឺន ផល្លា រហូតឈានដល់ កើតមានអំពើហិង្សា បណ្តាលមនុស្សមួយចំនួនរងរបួសស្នាម និងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។

ករណី លោកដួង តារា ជំនួយការផ្ទាល់ សម្ដេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រជាពលរដ្ឋ និងក្រុមហ៊ុនបានស្នើសុំមកខ្ញុំអោយចុះទៅជួយដោះស្រាយវិវាទដ៏រោលរាលនេះ។

លោកដួង តារា បន្តថា ដោយមើ់លឃើញបងប្អូនពលរដ្ឋយើងមានទុក្ខលំបាក និងដើម្បីបញ្ចៀសរាល់អំពើហិង្សា ដែលអាចកើតមានឡើងទៀតនោះ នៅថ្ងៃទី ២៦ ធ្នូ ២០២០ ខ្ញុំបានដឹកនាំក្រុមការងារបច្ចេកទេស ចុះទៅទីតាំងកើតហេតុ និងជួបដោយផ្ទាល់ជាមួយ ប្រជាពលរដ្ឋ ចំនួន ១៤២គ្រួសារ ដែលបានផ្តិតមេដៃស្នើសុំជំនួយអន្តរាគមន៍ លើករណីវិវាទខាងលើ។ ខ្ញុំក៏បានចុះទៅលើកទី ២ នៅថ្ងៃទី ២៧ មករា ២០២១ និងលើកទី ៣ នៅថ្ងៃទី ២៩ មករា ២០២១ ដើម្បីសម្របសម្រួល ជាមួយក្រុមហ៊ុនលោក ភឺន ផល្លា ដែលមានទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋ នៅភូមិអូរឧកញ៉ាហេង និងភូមិអូរតាសេក ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឈរលើគោលការណ៍ ឈ្នះឈ្នះសម្តេចតេជោ។

ផ្អែកតាមការពិនិត្យ ឯកសារ ពាក់ព័ន្ធយ៉ាងល្អិតល្អន់ បានបង្ហាញថា លោក ភឺន ផល្លា បានចុះកិច្ចសន្យាទិញដី ដែលមានប័ណ្ណកម្មសិទ្ធិចំនួន ១០៨ ប័ណ្ណដីពីឈ្មោះ ជិន យានមីង និងប្រពន្ធឈ្មោះ ចូវ ស៊ីម៉ី ដែលមានទីតាំងស្ថិតនៅភូមិអូរតាសេក និងភូមិ អូរឧកញ៉ាហេង ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋ កំពុងរស់នៅលើដីនេះប្រមាណ ១៥% លើផ្ទៃដីសរុប។

ខ្ញុំបានចរចារ ជាមួយក្រុមហ៊ុន ឲ្យមានការយោគយល់ ចំពោះប្រជាពលរដ្ឋ ដែលបានកាន់កាប់ប្រើប្រាស់ដីធ្លី នៅក្នុងទីតាំងរបស់ក្រុមហ៊ុនទាំងអស់ ប្រមាណ២០០គ្រួសារ ដោយឈរលើគោលការណ៍ ឈ្នះឈ្នះ របស់សម្តេចតេជោ ដើម្បីកុំអោយវិវាទនេះ ក្លាយទៅជាជម្ងឺរាំរ៉ៃ។ ក្រុមហ៊ុនក៏បានឯកភាព តាមការសម្របសម្រួលរបស់ខ្ញុំ ដោយសម្រេចថា បើប្រជាពលរដ្ឋ ណា ដែលបានកាន់កាប់អាស្រ័យផល លើដី ក្រុមហ៊ុនដែលមានទំហំក្រោម១ហិកតា ក្រុមហ៊ុនសម្រេចផ្តល់ជូនទីតាំងរស់នៅអាស្រ័យផលនោះ ទៅតាមទំហំកាន់កាប់ជាក់ស្តែង។

ជាលទ្ធផល យើងបានចុះកំណត់ទីតាំងជាក់លាក់រួចស្រេច ចំពោះគឺមាន ប្រជាពលរដ្ឋ ២៧គ្រួសារ ដែលក្នុងនោះមាន ២៤គ្រួសារ បានយល់ព្រមបញ្ចប់វិវាទ ជាមួយក្រុមហ៊ុនភឺនផល្លា ហើយបានចុះកិច្ចសន្យា សះជានៅថ្ងៃទី ២៩ មករា និងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

ដោយឡែកប្រជាពលរដ្ឋ ផ្សេងទៀត នៅមានភាពស្រពេចស្រពិល មិនទាន់សម្រេចចិត្ត ដោយសារមានសកម្មភាព មួយចំនួនរារាំង មិនឲ្យប្រជាពលរដ្ឋ ទាំងនោះ មកចូលរួមដោះស្រាយ បញ្ចប់បញ្ហាវិវាទនេះ ដូចជាមានការគំរាមកំហែង ប្រើអំពើហិង្សា និងសកម្មភាពផ្សព្វផ្សាយព័ត៌មាន ដែលបង្កើតមន្ទិលសង្ស័យដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទឈរ លើគោលការណ៍ ឈ្នះឈ្នះសម្តេច ចំពោះប្រជាពលរដ្ឋ ណា ដែលបបួលគ្នាមកចូលរួមដោះស្រាយ បញ្ចប់វិវាទនេះ។

ហេតុនេះហើយ ទើបមានតែពលរដ្ឋ២៧គ្រួសារបានដោះស្រាយបញ្ចប់វិវាទ ដោយឡែកគ្រួសារផ្សេងទៀត(១១៥គ្រួសារ) កំពុងពិចារណានឹងចូលរួមនៅពេលក្រោយ។

ជាលទ្ធផល កិច្ចសន្យាសះជានិងបញ្ចប់វិវាទដែលបានធ្វើឡើង រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនលោកភឺនផល្លា គឺជាការដែលបានពន្លត់ជម្លោះដ៏រាំរ៉ៃ ហើយប្រជាពលរដ្ឋ បានបន្តកាន់កាប់ ទីតាំងដីដែលខ្លួន កំពុងរស់នៅនិងអាស្រ័យផល ដោយគ្មានការរករឿងប្តឹងផ្តល់ពីក្រុមហ៊ុនទៀតឡើយ។ ពួកគេនឹងអាចទទួលបានសិទ្ធិចុះបញ្ជីកាន់កាប់ដីធ្លី ពីអាជ្ញាធរជំនាញ ឃុំ ស្រុក ខេត្ត នៅពេលដែលដីរបស់ភាគីទាំងពីរមានការទទួលស្គាល់ថា បានកាន់កាប់ត្រឹមត្រូវតាមច្បាប់ពីមុនមកមែន។

ខ្ញុំយល់ថាជម្លោះដីធ្លីខាងលើ រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន គឺមានសភាពហិង្សា ស្រួចស្រាវស្លាប់រស់ ដែលបានកើតឡើង នាពេលកន្លងទៅថ្មីៗនេះ។ ដូច្នេះមានតែដំណោះស្រាយ ក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍ ឈ្នះឈ្នះសម្តេចទេ ទើបអាចដោះស្រាយបញ្ចប់វិវាទនានាដោយសន្តិភាពបាន។

ដំណោះស្រាយនេះ គឺនឹងបញ្ចប់វិវាទ ទាំងស្រុងដែលអាជ្ញាធរ ក៏ងាយស្រួល នឹងរៀបចំចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុនទៀតផង នៅពេលដែលពិនិត្យឃើញថា ពួកគេមានប្រវត្តិ បានកាន់កាប់ រស់នៅអាស្រ័យផលត្រឹមត្រូវតាមច្បាប់ពិតប្រាកដមែននោះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 22 October 2020 · Image
···

ខេត្តព្រះសីហនុ៖លោកគួច ចំរើន អភិបាល ខេត្តព្រះសីហនុ រសៀលថ្ងៃទី២១ ខែតុលា ម្សិលមិញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ចុះពិនិត្យសង្វាក់ផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង មានផ្ទៃដីទំហំ ១៣០ហិកតា មានរោងចក្រសរុបចំនួន ៣៨ ក្នុងនោះ ២៨ កំពុងដំណើការរួមមានរោងចក្រផលិតចំណីសត្វ រោងចក្រផលិតថង់ផ្លាស្ទិក និងរោងចក្រផលិតគ្រឿងសង្ហារឹមជាដើម។ល។ ដោយឡែកក្រុមហ៊ុន អាយ តាវ ផេតសឹបផ្លាយ (ខេមបូឌា) មានអគារចំនួន១៧ កំពុងដំណើរការផលិតចំណីសត្វសុនខ នាំទៅអឺរ៉ុប អាមេរិក និងជប៉ុន ដោយក្នុងមួយថ្ងៃរោងចក្រនេះផលិតបាន ៣០តោន និងប្រើប្រាស់កម្មករ ១,២០០នាក់ ដោយឡែកវត្ថុធាតុដើមនាំចូលមកពីប្រទេសអូស្ត្រាលី។ ចំណែករោងចក្រផលិតថង់ប្លាស្ទិក ហ័រ កាង ផេកខេកជីង តិចណូឡូជី មាន ៤អគារ មានកម្មករប្រមាណ ៥០០នាក់ ផលិតបាន ២០ តោនក្នុងមួយថ្ងៃ ហើយថង់ប្លាស្ទិកទាំងនេះ គឺនាំចេញទៅ
បណ្តាប្រទេសនៅអ៉ឺរ៉ុប។

ក្នុងឱកាសនោះ លោក គួច ចំរើន ក៏បានទៅពិនិត្យទំនប់ទឹកស្អាត និងអាងប្រព្រឹត្តកម្ម (ទឹកកខ្វក់) របស់តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ផងដែរ។
សូមបញ្ជាក់ថាអាងប្រព្រឹត្តកម្ម (ទឹកកខ្វក់) របស់តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង គឺបានធ្វើឡើងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងមានសមត្ថភាពច្រោះទឹកកខ្វក់បានល្អមុននឹងធ្វើការបង្ហូរចេញ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាបរិស្ថាន និងផលប៉ះពាល់ផ្សេងៗ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 15 September 2020 · Image
···

ខេត្តព្រះសីហនុ៖សាកសពក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់ត្រូវបានប្រទះឃើញ នៅ​ក្នុង​គំនរ​សំរាម​ ក្នុង​ទីលាន​ចាក់​សំរាមក្រុមហ៊ុន (KSWN)។

ការប្រទះឃើញ ស្ថិតនៅ​ភូមិ​១ សង្កាត់លេខ​១ ក្រុងព្រះសីហនុ​ នៅពីវេលាម៉ោង០៩ព្រឹកថ្ងៃទី ១៥ ខែ​កញ្ញា​ ឆ្នាំ​ ២០២០។
ករណី​នេះ​សមត្ថកិច្ច​ប្រាប់ថា​ ក្មេងប្រុស​នេះ​គឺ​តាម​ម្ដាយ​របស់គេដែល​ធ្វើការ​ជាអ្នក​អនាម័យ​នៅ​ក្នុង​ ទីលាន​ផ្ទុក​សំរាម​បណ្ដោះអាសន្ន​ របស់​ក្រុមហ៊ុន​ KSWN នេះ​។តាមការសន្និដ្ឋាន​ជំហាន​ដំបូងរបស់សមត្ថកិច្ច​ថា​ ជនរងគ្រោះ​​ អាច​កំពុង​រើស​សំបក​កំប៉ុង​ស្របពេល​ គ្រឿងចក្រ​ (សាស័រ) កំពុង​ធ្វើការចូកសំរាម​ ហើយទំនងជា​ត្រូវ​បាន​អ្នកបើក​សាស័រ​មើល​មិនទាន់​ ជោគ​សំរាម​ចាក់លុប​បណ្ដាលឲ្យ​បាត់បង់ជីវិត​ក្នុង​គំនរ​សំរាម​តែ​ម្ដង​។ទោះជាយ៉ាងណាពាក់ព័ន្ធករណីនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍មិនទាន់បានរបាយការណ៍ពីអត្តសញ្ញាណជនរងគ្រោះ​ច្បាស់លាស់​ពី​សមត្ថកិច្ច​នៅឡើយ​ទេ​៕SRPព័ត៌មាន​លំអិតនៅពេលក្រោយ​៖

Like 0
Comment 0
Share Share
Views 1
Older posts
Newer posts
← Previous Page1 … Page10 Page11 Page12 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!