Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តបាត់ដំបង

Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២៣

លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី នៅថ្ងៃសុក្រ នេះ បានអញ្ចើញ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ រលំទាំងស្រុង និងប៉ើងដំបូលធ្ងនើធ្ងរ កាលពីថ្ងៃទី១២-១៥ ខែមេសា ឆ្នាំ២០ ២៣ ចំនួន៣១៩គ្រួសារមកពីភូមិចំនួន១៦លើ ឃុំចំនួន៥នៃស្រុករុក្ខគីរី  (រលំទាំងស្រុង១៣៤ខ្នង និងរបើកដំបូល១៨៥ខ្នង)។
ក្នុងនោះ៖
១-ឃុំព្រែកជីក ប៉ះពាល់សរុប៣៤៨ខ្នងផ្ទះប៉ះពាល់ផ្ទះរលំទាំងស្រុង១២៣ខ្នងប៉ើងដំបូលចំនួន១០៨ខ្នងផ្ទះ,(លើភូមិចំនួន៦ )និង របួសមនុស្ស៧នាក់ ។
២-ឃុំព្រែកត្រឡាច ប៉ះពាល់សរុប៤៧ខ្នងផ្ទះ ប៉ះពាល់ផ្ទះរលំទាំងស្រុង៣ខ្នង និងប៉ើងដំបូលចំនួន៣៦ ខ្នងផ្ទះ,(លើភូមិចំនួន៦) ។
៣-ឃុំស្តុកប្រវឹកប៉ះពាល់សរុបចំនួន៣៩ខ្នងផ្ទះប៉ះពាល់ផ្ទះរលំទាំងស្រុង៣ខ្នង ប៉ើងដំបូលចំនួន២៨ ខ្នងផ្ទះ,  (លើភូមិចំនួន៨) ។
៤-ឃុំបាសាក់ប៉ះពាល់សរុបចំនួន២៨ខ្នងផ្ទះប៉ះពាល់ផ្ទះរលំទាំងស្រុង៤ខ្នង ប៉ើងដំបូលចំនួន៩ខ្នងផ្ទះ,  (លើភូមិចំនួន៤) ។
៥-ឃុំមុខរាហ៍ប៉ះពាល់សរុប៥ខ្នងផ្ទះប៉ះពាល់ផ្ទះរលំទាំងស្រុង១ខ្នង ប៉ើងដំបូលចំនួន៤ខ្នងផ្ទះ, រន្ទះ បាញ់ស្លាប់មនុស្ស ១នាក់  (លើភូមិចំនួន២) ។

ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះប្រារព្ធនៅនៅ២ទីតាំងផ្សេងគ្នា តីតាំងទី១ នៅបរិវេណសាលាបឋមសិក្សាព្រែកជីក ឃុំព្រែកជីក និងទីតាំងទី២ ស្ថិតនៅផ្សារដំបូលខៀវ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី។

មានប្រសាសន៍នាឱកាសនោះ លោក សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ប្រធានក៏បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោក ក៏បានអំពាវនាវ ដល់លោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ និងចូលរួមគោរពច្បាប់ចរាចណ៍ផ្លូវគោគទាំងអស់គ្នា។

បញ្ជាក់អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស ដោយឡែកគ្រួសាររលំទាំងស្រុងបន្ថែម មុង១ និងសំពត់តង១ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២៣

ថ្លែងនៅឯព្រំដែន ច្រកទ្វារអន្តរជាតិដូង លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់មន្ត្រីនៅច្រកទ្វារ អន្តរជាតិដូង ដោយត្រូវចៀសវាងការយកកំរៃសេវាក្រៅផ្លូវការពីបងប្អូនប្រជាពលរដ្ឋ និងពលករដែលធ្វើដំណើរចេញ-ចូលច្រកទ្វារអន្តរជាតិដូងនេះ។

លោក សុខ លូ មានប្រសាសន៍ នៅថ្ងៃពុធនេះ ក្នុងឱកាស ចុះពិនិត្យមើលស្ថានភាព ប្រជាពលរដ្ឋ ពលករ ពលការិនី ត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីត្រឡប់ទៅបំពេញភារកិច្ច ការងាររបស់ខ្លួនវិញ នៅឯច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

អញ្ជើញនៅព្រំដែន ច្រកទ្វារអន្តរជាតិដូង លោក សុខ លូ បានមានប្រសាសន៍ណែនាំបន្ថែម ដល់មន្ត្រី និងសមត្ថកិច្ច ដែលនៅប្រចាំការ នៅច្រកទ្វារអន្តរជាតិដូងនេះ ដោយត្រូវខិតខំប្រឹងប្រែង ធ្វើយ៉ាងណា ដើម្បីបង្កលក្ខណ:ងាយស្រួល ដល់ដំណើរចេញចូលរបស់ ប្រជាពលរដ្ឋ ពលករ ត្រឡប់ទៅបំពេញភារកិច្ច ឬទៅធ្វើការវិញ ដោយស្របច្បាប់ និងពន្លឿន ក្នុងការបំពេញបែបបទ ឆ្លងដែនជូនបងប្អូនប្រជាពលរដ្ឋ និងពលករអោយបានឆាប់រហ័សផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២៣

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំ ដល់លោកអភិបាលស្រុក និងប្រធានច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែន ទាំងអស់ ត្រូវធ្វើការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ នៅតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់នានាក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង។ លោកថា បើករណីមានការលួចជួញដូរមនុស្សខុសច្បាប់ ត្រូវធ្វើការស្វែងរកឱ្យឃើញ នូវមេខ្លោងក្នុងការនាំមនុស្សចេញចូលខុសច្បាប់ ក៏ដូចជាត្រូវចូលរួមក្នុងការទប់ស្កាត់ ការនាំចូលទំនិញខុសច្បាប់ ដោយមិនមានការបង់ពន្ធ ធ្វើឱ្យបាត់បង់ចំណូលពន្ធចូលរដ្ឋផងដែរ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមីនា ឆ្នាំ២០២៣ នៅរសៀលថ្ងៃចន្ទ ម្សិលមិញ លោក សុខ លូ ក៏បានមានប្រសាសន៍ណែនាំ ដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រធានមន្ទីរពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់ពាក់ព័ន្ធ ទៅនឹងបញ្ហាចរាចរណ៍ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ខុសច្បាប់ ដែលកើតមាននៅក្នុងភូមិសាស្រ្ដ របស់ខ្លួន ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាប ឱ្យបានមានប្រសិទ្ធភាពបំផុត។

លោកបានបន្តទៀតថា នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ នឹងមានព្រឹត្តិការណ៍សង្រ្កាន្ដឆ្នាំថ្មី ដូចនេះសូមលោក លោកស្រីអភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវរៀបចំក្រុមប្រចាំការឱ្យបានរួចជាស្រេច ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្នុងការការពារសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ត្រូវត្រៀមរថយន្តពន្លត់អគ្គិភ័យឱ្យបានរួចជាស្រេច ព្រោះថាឥឡូវនេះ ជារដូវក្ដៅ ហើយអាកាសធាតុ ហាក់បីដូចជាកាន់តែមានកម្ដៅជាងមុន ដែលងាយនឹងបង្កឱ្យបានជាគ្រោះធម្មជាតិនានាដូចជា ខ្យល់កន្រ្តាក់ជាដើម ពិសេសគឺអាចបង្កឱ្យមានអគ្គិភ័យ ឆាបឆេះឡើង ដូចនេះត្រូវត្រៀម រួចជាស្រេចក្នុងការចេញអន្តរគមន៍សង្រ្គោះបន្ទាន់ ក្នុងករណីកើតឡើងណាមួយជាយថាហេតុ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២៣

ខេត្តបាត់ដំបងឍ៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងនៅរសៀលថ្ងៃអាទិត្យ នេះ បានបន្តដឹកនាំសហការី បន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨៤គ្រួសារទៀត នៅស្រុកចំនួន២ គឺ
-ស្រុកគាស់ក្រឡ ចំនួន៤៤គ្រួសារ
-ស្រុកមោងឫស្សី ចំនួន ៤០គ្រួសារ ។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ខេត្តបាត់ដំបង រងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់កើតឡើងលើស្រុកចំនួន១១ ក្នុងឃុំចំនួន៣៥ឃុំ និងភូមិចំនួន៧៣ភូមិបណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ សរុបចំនួន៥៣២ខ្នង(៥៣២រួសារ) រន្ទះបាញ់ងាប់គោ៣ក្បាល និងប៉ះពាល់សម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀត។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួ រ ត្រីខ១យួរ សំពត់ថង់១ និងមុង១ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២៣

លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ នេះ បានបន្តដឹកនាំសហការី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១០០គ្រួសារទៀត មកពី ឃុំចំនួន៣នៃស្រុកសំឡូត។ ក្នុងនោះឃុំតាសាញប៉ះពាល់ចំនួន៧២គ្រួសារ លើភូមិចំនួន៤ បណ្តាលអោយ (រលំទាំងស្រុង ២ខ្នងផ្ទះ និងរបើកដំបូល៧០ខ្នងផ្ទះ) ឃុំអូរសំរិល ប៉ះពាល់ចំនួន ២៥គ្រួសារ មកពីភូមិចំនួនចំនួន៣(រលំទាំងស្រុង២ខ្នង និងរបើកដំបូល២៣ ខ្នង) និងឃុំស៊ុងប៉ះពាល់៣គ្រួសារ លើភូមិចំនួន១ក្នុងនោះ (របើកដំបូល៣ខ្នង)។

ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះប្រារព្ធនៅទីតាំងវត្តតាសាញ់ចាស់ ឃុំតាសាញ់ស្រុកសំឡូត។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១-៣១ខែមីនា ឆ្នាំ២០២៣ ខេត្តបាត់ដំបង រងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់កើតឡើងលើ ស្រុកចំនួន១១ ក្នុងឃុំចំនួន៣៣ឃុំ និងភូមិចំនួន៣៦ភូមិបណ្តាលអោយប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ សរុបចំនួន៥២១ខ្នង(៥២១គ្រួសារ) ប៉ះពាល់វត្តអាម សាលារៀន និង រន្ទះបាញ់ងាប់គោខូចខាតសម្ភារ:ជាច្រើនផងដែរ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ សំពត់ថង់១ និងមុង១ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២៣

លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងក៏មានការអញ្ជើញចូលរួមពីឧកញ៉ា ស៊ីន ឃីម អនុប្រធានកិត្តិយសសាខាព្រមទាំង គណៈកម្មាធិការសាខាអនុសាខា នៅ
ថ្ងៃសៅរ៍ នេះបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧២គ្រួសារ ក្នុងឃុំចំនួន២ នៃស្រុកភ្នំព្រឹក ក្នុងនោះឃុំពេជ្រចិន្តា ប៉ះពាល់ចំនួន ៦៩គ្រួសារ មកពីភូមិចំនួនចំនួន៣(រលំទាំងស្រុង៩ខ្នង និងរបើកដំបូល៥៤ខ្នង) ឃុំអូរំដូល ប៉ះពាល់៣គ្រួសារ លើភូមិចំនួន២ក្នុងនោះ (រលំ២ខ្នង របើកដំបូល១ខ្នង) ដែលពិធីសំណេះសំណាលនេះ ប្រារព្ធនៅទីតាំងរងគ្រោះស្ថិតនៅចំណុចសៃឡុកូនភ្នំ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

មានប្រសាសន៍នាឱកាសនោះ លោក សុខ លូ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។

លោកប្រធានគណៈកម្មាធិការសាខាបានសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះការខូចខាត ផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។

លោកបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ គ្រាន់ជាការសម្រាលទុក្ខលំបាក របស់បងប្អូន បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោកសុខ លូ ក៏បានក្រើនរំលឹកដល់ លោកយាយ លោកតា អ៊ំពូមីងថា រដូវនេះ ជាចុងរដូវប្រាំងក្កៅហួតហែងខ្លាំង ពេលមានភ្លៀងធ្លាក់ម្ដងៗ គឺលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ ហេតុនេះ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ជាងនេះទៀតសុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ សំពត់តង់១ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៣

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច និងស្រ្តីមានផ្ទៃពោះ ចំនួន៨០ នាក់មកពីភូមិចំនួន៩ ក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ពិធីប្រារព្ធធ្វើនៅសុក្រ នេះ ក្នងបរិវេណវត្តអូរដា ឃុំ បួរ ស្រុកភ្នំព្រឹក ក្នុងឱកាស ទិវាជាតិសុខភាពមាតា ទារក និកុមារ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០”។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក សុខ លូ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នៅកម្ពុជានោះ សម្តេច ប្រធាន តែងតែគិតគូរចំពោះទុក្ខលំបាក របស់បងប្អូន ប្រជាពលរដ្ឋ ជាស្ត្រីដែលកំពុងមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន ស្រ្តីមានកូនច្រើន និងស្ត្រីដែលមានផ្ទុកមេរោគអេដស៍/ជំងឺអេដស៍។

បច្ចុប្បន្ននេះទោះបីអត្រាមរណៈភាព របស់ មាតា និងទារកបានថយចុះ ក៏ដោយ ប៉ុន្តែសុខ ភាពមាតា ទារក និងកុមារ នៅតែជាកង្វល់ របស់ រាជរដ្ឋាភិបាលកម្ពុជាយើង ដែលទាមទារឱ្យ មាតា គ្រប់រូបយកចិត្តទុក្ខដាក់បន្ថែមទៀត ទៅលើការថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗរបស់យើង។ ទាំងអស់នេះអ្នកម្ដាយ គ្រប់រូប ត្រូវស្វែងរកការផ្ដល់ប្រឹក្សា ពី មន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែលបំរើការនៅមណ្ឌលសុខភាព ជិតផ្ទះរបស់យើង ដូចជា ការបំបៅដោះកូន ការតាមដានភាព លូតលាស់នៃទារក ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម។

បញ្ជាក់អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូចៗមា្នក់ៗទទួលបាន៖អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេសមី១កេស ត្រីខ១យួរ ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួ,មុង១,ក្រមារ១ និងថវិកា៥ម៉ឺន ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៣

ខេត្តបាត់ដំបង៖លោម សុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបាត់ដំបង នៅថ្ងៃសុក្រ នេះ បានបន្តប្រគល់ផ្ទះមួយខ្នង ជូនលោកតា មាស សុភាព អាយុ៧៦ឆ្នាំ រស់នៅភូមិអូដារ ​ ឃុំបួរ​ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជាជន ទុរគតជន រស់នៅម្នាក់ឯង។

សូមបញ្ជាក់ថា ផ្ទះខាងលេីខ្នងនេះ ចំណាយថវិកា ៥.៣៨០ដុល្លារ (ប្រាំពាន់បីរយប៉ែសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ៣ម៉ត្រ និងចាក់ខឿនជុំវិញផ្ទះមួយម៉ែត្រ។

ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី​​​២កេស,​ ត្រីខ​​​ ២០កំប៉ុង,​ ឈុតគ្រឿងចានឆ្នាំង​ និងថវិកា ​​​មួយចុះនួន ដោយឡែក លោកយាយចាស់ៗ ដែលរស់នៅជិតខាងចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ​ មី​​​ ត្រីខ​​​ ទឹកបរិសុទ្ធ​ មុង ក្រមា និងថវិកា​មួយចំនួនផងដែរ។

លោកតា មាស សុភាព អាយុ៧៦ឆ្នាំ ក៏បង្ហាញពីសេចក្ដីរំភេីបរីករាយឥតឧបមារ ក្រោយពេលទទួលបានផ្ទះថ្មថ្មី ១ខ្នង​ លេខរៀងទី៩ ដែលជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៣

ខេត្តបាត់ដំបង៖មនុស្សចំនួន៨នាក់ត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ប្រេីប្រាស់​កាំបិត​កាប់​យក​ស្លាកលេខ​ម៉ូតូ​ និង​ ទូរស័ព្ទ​ដៃ​ )​។

ការឃាត់ខ្លួនធ្វើឡើង ថ្ងៃទី​ ១៤​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ នៅ​ចំណុច​បន្ទប់ជួល​ស្ថិតនៅ​ក្នុង​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង និងនៅថ្ងៃទី​ ១៥​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ នៅ​ចំណុច​ភូមិ​ព្រៃដាច់​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​។

ជជនសង្ស័យ 1ឈ្មោះ​ សឿប​ ម៉េង​សឺ​ ហៅ​ សឺ​ ធំ​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ច្រាប​ក្រសាំង​ សង្កាត់វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
2 ឈ្មោះ​ ម៉េង​ សឺ​ ហៅ​ សឺ​ តូច​ ភេទប្រុស​ អាយុ​ ២១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តរកា​ សង្កាត់អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
3 ឈ្មោះ​ អឿង​ រ៉ាវីត​ ភេទប្រុស​ អាយុ​ ២៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បល្ល័ង​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​។
4 ឈ្មោះ​ យឹម​ ដារ៉េ​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ច្រាបក្រសាំង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
5 ឈ្មោះ​ នឿត​ ប្រុស​វីត​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តរកា​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
6 ឈ្មោះ​ ឆៃ​ សុធា​ ហៅ​ អេន​ ភេទប្រុស​ អាយុ​ ២៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បល្ល័ង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
7 ឈ្មោះ​ ម៉ឹង​ សីហា​ ហៅ​ ប៉ែត​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃដាច់​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
8 ឈ្មោះ​ ម៉ឹង​ កក្កដា​ ហៅ​ ប៉ឹក​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃដាច់​ សង្កាត់​អូរម៉ាល់​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​។

តាម​ចម្លេីយ​សារភាព​របស់ជនសង្ស័យទាំង​ ០៨​ បាន​ឆ្លេីយ​សារភាព​ថា​ កាល​ពី​ថ្ងៃទី​ ១៣​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ប្រហែល​ ០១:១០​ នាទី​ រំលងអាធ្រាត្រ​ នៅ​ចំណុច​ជិតផ្សារ​វត្តតាមិម​ ស្ថិតនៅ​ក្នុង​ភូមិ​វត្តតាមិម​ ឃុំ​អូរដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ បាន​ធ្វេីសកម្មភាព​ ជិះ​ម៉ូតូ​ដេញ​កាប់​ទៅលេី​ជនរងគ្រោះ​ឈ្មោះ​ ច. ស.ល. ភេទប្រុស​ អាយុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ភូ​មិ​បោះពោធិ៍​ ឃុំ​អូរដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ រួច​យក​ស្លាកលេខ​ម៉ូតូ​ និង​ ទូរស័ព្ទ​ដៃ​ របស់​ជនរងគ្រោះ​ ហេីយ​រត់​គេច​ខ្លួន​ រហូតសមត្ថកិច្ចនាំខ្លួន​តែម្ដង។

ករណីនេះដកហូត វត្ថុតាងរួម​មាន​៖​
-​ កាំបិត​ ចំនួន​ ០៧​ ដេីម​
-​ ស្លាកលេខ​ម៉ូតូ​ ចំនួន​ ០១​ ដែល​មាន​លេខ​ ភ្នំពេញ​ 1JK-4582 ដែល​ជា​របស់​ជនរងគ្រោះ​
-​ ទូរស័ព្ទ​ដៃ​ ម៉ាក​ Iphone 11 ពណ៌​ បៃតង​ ចំនួន​ ០១​ គ្រឿង​ ដែលជា​របស់​ជនរងគ្រោះ​
– ម៉ូតូ​ ចំនួន​ ០៤​ គ្រឿង​។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញកសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៣

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើថា ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើង ក៏ដូចជាការអភិវឌ្ឍ វិស័យសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានការរីកចម្រើនថែមទៀតនោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវអនុវត្តឲ្យកាន់តែសកម្មថែមទៀត ទៅលើវិធានការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ ដោយធ្វើប្រតិបត្តិការបង្រ្កាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន កុំឲ្យកក្រើកឡើងវិញ ព្រមទាំងចុះធ្វើអធិការកិច្ចឃាត់ទុក ពលកម្មបរទេស សំដៅរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណនិងសុវត្ថិភាព ក្នុងសង្គមឲ្យបានល្អប្រសើរ។

សម្តេចបញ្ជាក់ទៀតថា ក្នុងនោះក៏ត្រូវខិតខំជំរុញដល់ការអនុវត្តនូវគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានានៅក្នុងមូលដ្នាន ពិសេសសកម្មភាពជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហឹង្សានៅក្នុងគ្រួសារ និងបទល្មើសនានា នៅមូលដ្ឋានទូទាំងខេត្តបាត់ដំបង។

សម្តេចបានធ្វើការណែនាំ និងជំរុញបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹង និងថែរក្សាសន្តិសុខជាតិ ដោយមានកិច្ចសហការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា បទល្មើសមិនប្រពៃណីនានា ដែលធ្វើឲ្យមានការវិវឌ្ឍប្រែប្រួលកាន់តែធ្ងន់ធ្ងរ ស្មុគស្មាញ។

សម្តេច ស ខេង ក៏បានថ្លែងនូវការលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច នៅខេត្តបាត់ដំបងគ្រប់ជាន់ថ្នាក់ ត្រូវបន្តអនុវត្តន៍ជាប្រព័ន្ធក្នុងការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះការលាងសម្អាតប្រាក់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ខណៈដែលប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ នៃការលាងសម្អាតប្រាក់របស់អង្គការក្រៅប្រទេសមួយ។

សម្តេចស ខេង មានប្រសាសន៍យ៉ាងដូច្នេះ
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃពុធនេះ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការវាយតម្លៃខ្ពស់ទៅលើសមិទ្ធផល ជាច្រើនដែលខេត្តសម្រេចបាន ក្នុងឆ្នាំ២០២២នេះ ជាពិសេសការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ចំពោះបញ្ហាប្រឈម និងដំណោះស្រាយនានា ព្រមទំាងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់ទំនាស់វិវាទ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់នៅក្នុង ខេត្តបាត់ដំបង ព្រមជាមួយគ្នានោះ អង្គសន្និបាតឆ្នាំនេះ បានធ្វើការពិភាក្សា តាមប្រធានបទចំនួន៥ គឺ ទី១.ការងារសន្តិសុខសណ្តាប់ធ្លាប់សង្គម និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទី២-ការគ្រប់គ្រងដែនការពារអភិរក្សធនធានធម្មជាតិ ទី៣-ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ទី៤-ការរៀបចំក្រុងបាត់ដំបង ក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាត (Smart City)និងទី៥-ការងារវឌ្ឍនភាពនៃការរៀបចំសោភណ័ភាពសណ្តាប់ធ្នាប់សាធារណៈ តាមទីប្រជុំជនក្រុង ស្រុក បានយ៉ាងផុលផុស សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាសុខដុមនីយកម្ម.សង្គមជាតិផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២៣

សម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសមោ្ពធសមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះ (ខេត្តបាត់ដំបង, ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣)

១. សូមចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីបញ្ជាការ និងសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះ។ ក្នុងរយៈកាលជាង ២០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០០២ កងពលតូចថ្មើរជើងលេខ៥២ និងបណ្តាកងឯកភាពចំណុះ ពិតជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខប្រែមាត់គួរជាទីមោទនៈ ជាពិសេសនៅក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់សម្តេចទាំងទ្វេ។ មួយវិញទៀត វឌ្ឍនភាពទាំងនេះ ក៏មិនអាចកាត់ផ្តាច់បានឡើយពីការជួយឧបត្ថម្ភរបស់ក្រសួង-ស្ថាប័នស៊ីវិលជាអង្គភាពសម្ព័ន្ធមេត្រីភាព និងសប្បុរសជននានា ក៏ដូចជាការខិតខំប្រឹងប្រែងចូលរួមចំណែកប្រកបដោយការលះបង់ និងគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។

២. ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការរួមចំណែកមិនអាចខ្វះបានពីសំណាក់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

៣. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៥ និងកងពលតូចថ្មើរជើងលេខ៥២ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះយោធភូមិភាគទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយធានាបាននូវការពង្រឹងប្រៀបការពារជាតិក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈ ព្រមជាមួយនឹងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈនៃគ្រោះមហន្តរាយធម្មជាតិ និងការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមកនេះ។

៤. យោធភូមិភាគទី៥ គឺជាតំបន់ដែលមានប្រវត្តិញាំញីដោយសង្គ្រាមក្តៅជាងគេ ដែលជាហេតុនាំឱ្យមានអតីតយុទ្ធជន និងក្រុមគ្រួសារយុទ្ធជនពលីច្រើន។ មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ជាប់ជាប្រចាំលើសុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើន សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវទំនាក់ទំនងជាប់ជិតដិត និងកក់ក្តៅជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចប់ភារកិច្ចចេញពីជួរ ពីព្រោះនេះ គឺជាជាគុណធម៌ និងការសម្តែងនូវការដឹងគុណចំពោះគុណូបការៈ ដែលអ៊ំពូមីងអតីតយុទ្ធជនបានលះបង់ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន។

៥. សូមជឿជាក់មកលើរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងការប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ព្រមទាំងរួមគ្នាការពារសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៣ នេះ ជាអាទិ៍៖ ព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលជាឱកាសនាំមកនូវមោទកភាពជាតិក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងការលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ទាំងកម្រិតតំបន់ និងសាកលលោក ព្រមទាំងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាមួយនឹងការធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់ទាំងអស់នេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២៣

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាជនជាតិព័រ ចំនួន១០០គ្រួសារ ស្ថិតនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត។

ពិធីសំណេះសំណាលសួរសុខទុក្ខនេះ នៅបរិវេណវត្តភ្នំរៃ ឃុំតាតោក ស្រុកសំឡូត នៅព្រឹកថ្ងៃអង្គារនេះ។

លោក សុខ លូ បានមានប្រសាសន៍លើកឡើងថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ទាំងនេះ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាជនជាតិព័រសរុប១០០គ្រួសាររស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

លោកបានបន្តទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត ជាមួយនឹងការផ្តល់អំណោយសម្រាលការលំបាកទាំងអស់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏តែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាព បរិភោគទឹកឆ្អិន រស់នៅមានអនាម័យល្អ ចំពោះ ស្ត្រីមានកូនតូច ឬមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជំនាញយ៉ាងតិចឱ្យបាន ៤ដង ហើយត្រូវសម្រាលកូននៅមណ្ឌលសុខភាព ហើយបើបងប្អូនមានជំងឺសូមប្រញាប់ទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពនៅជិតបំផុតឱ្យបានទាន់ពេលវេលា កុំបង្អង់យូរដែលនាំគ្រោះថ្នាក់ដល់អាយុជីវិត។

លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមយកចិត្តទុកដាក់អំពីសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថាសម័យកាលមុនមានបងប្អូនយើងជាច្រើនបានរងគ្រោះធ្លាក់ខ្លួនពិការដោយសារសង្គា្រម តែបច្ចុប្បន្ននេះយើងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង ឱ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ។

លោកបានបញ្ជាក់ថាបងប្អូនរស់នៅក្នុងប្រទេសមានសន្តិភាពហើយ ត្រូវខិតខំកសាងសុភមង្គលគ្រួសារ ដោយមិនត្រូវប្រើអំពើហិង្សាក្នុងគ្រួសារ និងសូមជៀសវាងការប្រព្រឹត្តទង្វើគ្រប់បែបយ៉ាងដែលនាំឱ្យការកើតមានអំពើហិង្សាក្នុងគ្រួសារ។ បន្ថែមពីនេះ សូមប្រជាពលរដ្ឋនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមកាលកំណត់ឱ្យបានគ្រប់ៗគ្នា បើទោះបីជាប្រទេសយើង បានឆ្លងផុត ពីគ្រោះថ្នាក់នៃជំងឺនេះក៏ដោយ តែពិភពលោកទាំងមូលមិនទាន់លុបបំបាត់ជំងឺនេះទាំងស្រុងនោះឡើយ ដូច្នេះត្រូវនាំគ្នាការពារ ទើបប្រសើរ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស,ទឹកត្រី១យួ,ទឹកស៊ីអ៉ីវ១យួរ ទឹកបរិសុទ្ធ១កេសនិង ត្រីខ ១០កំប៉ុង, ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page10 Page11 Page12 … Page32 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង រំលឹកដល់អ្នកនាំពាក្យអង្គភាពនានាត្រូវស្ដាប់ព័ត៌មានឲ្យច្បាស់និងឆ្លើយតបឲ្យលឿន អភិបាលខេត្តបាត់ដំបង រំលឹកដល់អ្នកនាំពាក្យអង្គភាពនានាត្រូវស្ដាប់ព័ត៌មានឲ្យច្បាស់និងឆ្លើយតបឲ្យលឿន ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
អាជ្ញាធរខេត្តសៀមរាបស្ដារប្រព័ន្ធប្រឡាយដើម្បីបង្ការការជន់លិចដោយជំនន់ទឹកភ្លៀង អាជ្ញាធរខេត្តសៀមរាបស្ដារប្រព័ន្ធប្រឡាយដើម្បីបង្ការការជន់លិចដោយជំនន់ទឹកភ្លៀង ចុះផ្សាយថ្ងៃទី ២៧ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×