Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២១

ភ្នំពេញ៖ក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នឹងទទួលបានថវិកា ១លានរៀល ក្នុង១ម្នាក់ៗ ជារៀងរាល់ខែ ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង ចាប់ពីខែមីនានេះ រហូតដល់បញ្ចប់កិច្ចប្រតិបត្តិការ។

សូមជម្រាបថានៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ព្រឹកមិញនេះ លោក ជា សុគន្ធា នាយករងខុទ្ទកាល័យ និងតំណាង សម្ដេច ស ខេង ព្រមទាំង សហការី បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះខាងលើ។

បើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបចំនួន ១៥,២៨២គីឡូក្រាម ព្រមទាំងបំណែកឆ្អឹងសពមនុស្ស និងសម្ភារសឹកមួយចំនួនទៀត។

តាមគម្រោងប្រតិបត្តិការ ស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចេញពីនាវាច្បាំង ដែលលិចក្នុងទន្លេ គ្រោងនឹងបញ្ចប់នៅអំឡុងខែឧសភា ឆ្នាំ២០២១នេះ។

តាមការស្រាវជ្រាវ ក្រុមការងារអន្តរក្រសួងគ្រោងនឹងបន្តប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលលិចក្នុងនាវាចម្បាំងមួយចំនួនទៀតនៅស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ នឹងស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២១

ភ្នំពេញ៖ប្រធានរដ្ឋសភាជាតិនៃកម្ពុជា សម្ដេចហេង សំរិន បានអំពាវនាវ សូមបងប្អូនជនរួមជាតិចូលរួមគោរពច្បាប់កូវីដ-១៩ ទាំងអស់គ្នាដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្ដេចហេង សំរិន បានលើកឡើងថា៖ ប្រឈមមុខនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នាពេលនេះ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រម កាលពីថ្ងៃទី១១ មីនា កន្លងទៅថ្មីៗនេះ។ ដូច្នេះសូមបងប្អូនជនរួមជាតិ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីអនុវត្តច្បាប់ទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា សំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកម្ពុជាយើងក៏ដូចជាសកលលោក កំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។

សម្តេចហេង សំរិន បានបន្តថា៖ការចូលរួមគោរពច្បាប់ អនុវត្តនូវរាល់វិធានការសុខាភិបាល ដែលរាជរដ្ឋាភិបាល ដាក់ចេញ ដូចជា ការធ្វើអនាម័យ ការពាក់ម៉ាស ការក្សាគម្លាតសុវត្ថិភាពសង្គម ការយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក ការដាក់ឱ្យដាច់ដោយឡែក ដើម្បីទទួលការព្យាបាល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដើមនោះ គឺជាកាតព្វកិច្ចរបស់យើងម្នាក់ៗ ដែលជាប្រជាពលរដ្ឋល្អត្រូវធ្វើ ដើម្បីផលប្រយោជន៍រួមរបស់យើងផ្ទាល់ ក៏ដូចជាសង្គមជាតិរបស់យើង។

សម្ដេចហេង សំរិន បន្ថែមថា៖ការចូលរួមគោរពច្បាប់ឱ្យបានពេញលេញ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាការថែរក្សាសុខុមាលភាពសង្គមជាតិរបស់យើង ឱ្យចៀសផុតពីគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដែលបង្កឡើងពីមេរោគដ៏កាសសាហាវនេះ។ ការដែលយើងមិនចូលរួមគោរពអនុវត្តច្បាប់ ប្រៀបដូចយើងបានបំផ្លាញសុខភាពយើង សុខភាពគ្រួសារយើង និងសង្គមសេដ្ឋកិច្ចជាតិយើង ហើយនឹងត្រូវទទួលរងការពិន័យនិងផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមានទៀតផង។ សូមជនរួមជាតិបានប្រកបដោយសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារនាចុងសប្តាហ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២១

ភ្នំពេញ៖ក្នុងនាមជាមាតាមួយរូប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការកោតសរសេីរយ៉ាងក្រៃលែងចំពោះ ស្ត្រីជាមាតាគ្រប់រូបដែលបានលះបង់គ្រប់បែបយ៉ាង ដែលក្នុងស្ថានភាពជាស្ត្រី មានភារកិច្ចទទួលខុសត្រូវទ្វេដងលេីស ពីបុរស គឺបំពេញការងារស្នូលក្នុងអង្គភាព-ស្ថាប័ន ផង និងត្រូវចិញ្ចឹមបីបាច់ថែទាំកូនតាំងពីនៅក្នុងផ្ទៃរហូតកេីតមក និងបន្តដល់ពេលពេញវ័យផង និងមិនដែលបោះបង់កូនទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

យ៉ាងណាម៉ិញ បន្ទាប់ពីបានឃេីញករណីលោកស្រី អនុសេនីយ៍ ទោ ស៊ីថុង សុខា បានបំបៅកូននៅតុការងារតាមផ្លូវ ក្នុងពេលបំពេញការងារផងនោះ នៅថ្ងៃសុក្រ ទី ១២ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល ផ្តល់ជូនដេីម្បីជាការលេីកទឹកចិត្ត និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកស្រី អនុសេនីយ៍ ទោ ស៊ីថុង សុខា បានសម្តែងនូវក្តីរំភេីបរីករាយឥតឧបមា បន្ទាប់ពីបានដឹងថា ករណីរបស់លោកស្រីបានជ្រាបទៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហេីយថែមទាំងទទួលបានការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ ដែលនេះជាការលេីកទឹកចិត្ត និងផ្តល់តម្លៃយ៉ាងធំធេង ចំពោះស្ត្រីជាមាតាគ្រប់រូប។ លោកស្រី បានបួងសួងគោរពជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដេីម្បីជាម្លប់ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់នៃសន្តិភាព៕

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២១

ភ្នំពេញ៖លោក ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្ដល់អំណោយ ជូនប្អូនស្រីឈ្មោះ​ សួន ស្រីនុច ដើម្បីជួយសម្រួលការលំបាក ខ្វះខាតក្នុងជីវភាពក្នុងអំឡុងពេលសម្រាលកូន។

ការផ្ដល់អំណោយនេះ តាមរយ: លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌ នៅរសៀលថ្ងៃទី ១២ ខែមីនា នេះ នៅក្នុងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
លោក ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បាន
មានប្រសាសន៍ផ្តាំផ្ញើ ដល់ក្រុមគ្រូពេទ្យ ជួយយកចិត្តទុកដាក់ មើលថែទាំប្អូនស្រីអោយឆាប់ជាសះស្បើយ។

អំណោយ ដែលផ្តល់ជូនប្អូនស្រីនៅពេលនេះរួមមាន៖
១-ថវិកាចំនួន ៥០ម៉ឺនរៀល
២-កន្ត្រកដាក់សម្ភារ ០១
៣-ខោអាវក្មេង ០៥កំផ្លេ
៤-កន្សែងក្មេងធំ ០២
៥-មួកម៉ែ ០៣
៦-ស្រោមជើង ០១ ប្រអប់
៧-កន្សែងកាំម្ញ៉ៃ
៨-ម៉ាស់ ០៥
៩-សាប៊ូដុំ ០២
១០-សាប៊ូទឹក ០២ដប
១១-ជេលលាងដៃ ០១ដប
១២-កន្សែងក្មេងតូច ០២
១៣-ម៉ុងក្មេង ០១
១៤-ទឹកសុទ្ធ ០១កេស
១៥-ខោទឹកនោម ០២ដុំធំ
១៦-ខោអាវម្តាយ ០៥ កំផ្លេ
១៧-ភួយទឹកកក ០១
១៨-សារ៉ុង ០៥
១៩-មួកក្មេង ០២
សូមបញ្ជាក់ថា សួន ស្រីនុច មានអាយុ ៣៦ ឆ្នាំជាស្រ្តីមេម៉ាយក្រីក្រមួយរូប ស្នាក់នៅជាមួយបងប្អូនក្នុងសង្កាត់អូរឬស្សី ៣ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ បច្ចុប្បន្នប្អូនស្រីមានកូនប្រុសស្រីចំនួន ០៤នាក់ក្នុងបន្ទុក ហើយពុំមានមុខរបរអ្វីជាច្បាស់លាស់នោះទេ ដែលធ្វើអោយមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២១

ភ្នំពេញ៖សម្ដេច ហេង សំរិន បានថ្លែងសារថា៖ «សូមជនរួមជាតិចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា»

ក្នុងនាមជាតំណាងរាស្រ្ត និងជាប្រធានស្ថាប័ននីតិប្បញ្ញត្តិមួយ ខ្ញុំមានការព្រួយបារម្ភជាខ្លាំងចំពោះសុខុមាលភាពប្រជាពលរដ្ឋ ខណៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងសហគមន៍នាពេលនេះ។

ខ្ញុំបានតាមដានពីការវិវឌ្ឍនៃស្ថានការណ៍ជំងឺនេះដោយយកចិត្តទុកដាក់បំផុត ហើយបានសង្កេតឃើញថា បើទោះបីចំនួនអ្នកវិជ្ជមានដែលរកឃើញស្ថិតនៅក្នុងអត្រាខ្ពស់ក៏ដោយ តែសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល អាជ្ញាធរដែនដី ដែលបានដាក់ចេញវិធានការទាន់ពេលវេលា ក្នុងការគ្រប់គ្រងនិងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាដោយមិនគិតថ្ងៃយប់នោះឡើយ។

ខ្ញុំសូមជម្រាបថា រដ្ឋសភាទើបតែបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាលពីថ្ងៃទី៥មីនា កន្លងទៅនេះ ហើយសង្ឃឹមថា សេចក្តីព្រាងច្បាប់នេះត្រូវឆ្លងព្រឹទ្ធសភាក្នុងពេលឆាប់ៗនេះ ដើម្បីរាជរដ្ឋាភិបាលយកទៅអនុវត្តជាឯកសារគតិយុត្តនៅក្នុងការឆ្លើយតប ទប់ស្កាត់ការពារសុខុមាលភាពប្រជាពលរដ្ឋកាន់តែមានលក្ខណៈធំទូលំទូលាយ គ្រប់ជ្រុងជ្រោយថែមទៀត។

សេចក្តីព្រាងច្បាប់នេះ បានផ្តល់លទ្ធភាព បង្កើតបានជាមូលដ្ឋានមួយដ៏សំខាន់ ដើម្បីបង្កើនភាពជាម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុន ក្នុងការប្រយុទ្ធទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវការឆ្លងរាលដាលនៃជំងឺផ្សេងផ្សេងៗទៀត មិនថាតែកូវីដ-១៩ នោះផងទេ។

ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសមេត្តាគោរពនិងប្រកាន់ឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់នូវរាល់វិធាន ដែលក្រសួងសុខាភិបាលបានដាក់ចេញ។ ការការពារនិងទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ គឺត្រូវការជាចាំបាច់នូវការចូលរួមរបស់យើងគ្រប់ៗគ្នា។ ពេលនេះជាពេលដ៏សំខាន់ណាស់ ដែលយើងត្រូវការពារខ្លួនយើង គ្រួសារនិងសហគមន៍យើងកុំឱ្យឆ្លងកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២១

ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា បានលើកឡើងថា ថ្ងៃនេះជាខួបលើកទី១១០ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្រ្តីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩»។ ប្រធានបទនេះបង្ហាញយ៉ាងច្បាស់ពីតម្លៃនិងតួនាទីស្រ្តី ដែលមិនអាចខ្វះបាននៅក្នុងសង្គមជាតិ នៅគ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងបរិការណ៌មានវិបត្តិឬហានិភ័យអ្វីមួយ។ ជាក់ស្តែងនៅក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកំពុងរាតត្បាតនេះយើងកាន់តែមិនអាចខ្វះបាននូវវត្តមានអ្នកគ្រូពេទ្យដែលជាទ័ពជួរមុខក្នុងសមរភូមិដែលយើងមិនស្គាល់ពីសត្រូវច្បាស់នៅឡើយនោះ។ វីរភាពរបស់អ្នកគ្រូពេទ្យនៅក្នុងពេលនេះ មិនត្រឹមជាអ្នកគ្រូពេទ្យមើលថែអ្នកជំងឺនោះទេ តែពួកគាត់ប្រៀបដូចជាមាតា ជាភរិយា បងនិងជាប្អូនស្រី ដែលមើលថែ ផ្តល់ភាពកក់ក្តៅ កម្លាំងចិត្តដល់ប្រជាពពលរដ្ឋដែលងាយនឹងរងគ្រោះទំាងអស់។

ជារៀងរាល់ឆ្នាំនៅក្នុងឱកាសដ៏មានតម្លៃនេះ ខ្ញុំតែងតែទទួលជួបប្រតិភូស្រ្តីមកពីវិស័យផ្សេងៗទំាងនៅក្នុងជួររាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងធុរកិច្ច ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព សំណូមពរ និងបានផ្តល់អនុសាសន៍សំដៅលើកកម្ពស់តម្លៃស្រ្តីឱ្យស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៌ប្រកបដោយចីរភាព (SDG)។ ក្នុងនាមថ្នាក់ដឹកនាំស្ថាប័ននីតិប្បញត្តិខ្ញុំតែងតែគំាទ្រដល់ការបង្កើតច្បាប់និងយន្តការនានាដើម្បីលើកកម្ពស់តួនាទីស្រ្តីនៅលើគ្រប់វិស័យ ជាអាទិ៍វិស័យនយោបាយ អប់រំ សង្គម សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។

ខ្ញុំសូមវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងដល់រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងអង្គការជាតិនិងអន្តរជាតិទាំងអស់ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈតួនាទី សុខមាលភាពស្ត្រី និងកុមារ ហើយមានជំនឿជាក់ជាក់យ៉ាងមុតមាំថា ទោះបីជាយើងកំពង់ប្រឈមនឹងវិបត្តិកូវីដ-១៩ នេះក៏ដោយ ក៏យើងទាំងអស់គ្នាបន្តខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការរួមគ្នាបន្ថែមទៀតសំដៅលើកកម្ពស់ស្រ្តីរបស់យើងឱ្យកាន់តែមានភាពប្រសើរថែមទៀត។

ឆ្លៀតឱកាសនេះ ទួលបង្គំជាខ្ញុំសូមរាជានុញ្ញាតលំឱនកាយសម្តែងនូវអំណរព្រះគុណ និងថ្វាយព្រះពរជ័យសេរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុក្ខដាក់អំពីសុខទុក្ខ នឹងជីវភាពរបស់កូនចៅ ពិសេសការលើកកម្ពស់សមភាពយែនឌ័ររបស់ស្ត្រី និងក្មេងស្រីនៅព្រះរាជាណាចក្រកម្ពុជាយើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំឭកថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។ «ស្ត្រីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» គឺជាប្រធានបទដ៏មានអត្ថន័យនៃទិវាអន្តរជាតិនារី ៨ មីនា លើកទី១១០ ដែលជាការបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តីនៅក្នុងសង្គមជាតិ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ដែលជាបុព្វលក្ខខណ្ឌមិនអាចប្រកែកបានឡើយក្នុងការរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គមជាតិ និងលើឆាកអន្តរជាតិ។

នៅថ្ងៃនេះ សម្តេចហ៊ុន សែន បានថ្លែងអបសារអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២១ លើកទី១១០ និងជូនពរស្ត្រី កម្ពុជាទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខសុភមង្គលនៅក្នុងក្រុមគ្រួសារគ្រប់ៗគ្នាកុំបីខាន ពិសេសសូមបងប្អូនជនរួមជាតិថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩។

សម្ដេចហ៊ុន សែន ថា ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកនូវការតស៊ូ និងគំរូវីរភាពរបស់ស្រ្តីក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា៖ ក្នុងឱកាសខួបទី១១០ ទិវាអន្តរជាតិនារី ឆ្នាំ២០២១ ក្រោមប្រធានបទ “ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៏កូវីដ-១៩” ជំនួសមុខឲ្យក្រុមការងារទាំងអស់ ខ្ញុំសូមជូនពរដល់លោកយាយ មាតា និងស្រ្តីទាំងអស់ ជួបប្រទះតែសេចក្តីសុខ និងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀតដើម្បីរួមជ្រោងក្រុមគ្រួសារ សង្គម និងពិភពលោកឆ្ពោះទៅកាន់សន្តិភាព និងការអភិវឌ្ឍ។

ពិតណាស់ ក្នុងបរិបទកម្ពុជា ភាពសំខាន់នៃស្រ្តីបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមទម្រង់របប “សង្គមមាតាធិបតេយ្យ” ដែលស្មារតីនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការឲ្យតម្លៃយ៉ាងខ្ពស់ទៅដល់ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ ទាំងក្នុងក្រុមគ្រួសារ និងសង្គម។

ក្នុងបរិបទសកល ពាក្យថា “ស្រ្តីជាមាតាពិភពលោក” ជាពាក្យដែលមានអត្ថន័យមិនសាបសូន្យ ដោយពាក្យនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវីរភាព ភាពធន់ និងសារសំខាន់របស់ស្ត្រីនៅក្នុងសង្គមជាតិ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ស្រ្តី ជាដៃគូសំខាន់ និងស្មើរភាពជាមួយនឹងបុរស។ អ្វីដែលបុរសធ្វើបាន ក៏គង់តែស្រ្តីនឹងអាចធ្វើបានដូចគ្នា។ ជាក់ស្តែង ជាមួយនឹងវត្តមានរបស់បុរសជាថ្នាក់ដឹកនាំ និងជាក្រុមគ្រូពេទ្យជួរមុខក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យើងក៏ឃើញមាននូវវត្តមានថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជាស្រ្តីជាច្រើនរូបនៅក្នុងបេសកកម្មដ៏មានអត្ថន័យនេះផងដែរ។ «រួមគ្នាលើកកម្ពស់ និងផ្តល់ស្មាមញញឹមដល់ស្រ្តី!»

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មីនា ២០២១

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ព្រឹកមិញនេះ ក្រោយពីទទួលបានវ៉ាក់សាំងរួចហើយ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានជុំវិញការវិវឌ្ឍន៍ថ្មីៗ នៃស្ថានភាពជំងឺកូវីដ-១៩ និងការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ នេះផងដែរ។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាអាចមានលទ្ធភាពក្នុងការទទួលបានជំនួយវ៉ាក់សាំងប្រឆាំងកូវីដឈ្មោះ (ស៊ីណូហ្វាម Sinopharm ) ពីចិនលើសពី១លានដូស ខណៈចំនួន ៤០ម៉ឺនដូសបន្ថែម នឹងមកដល់កម្ពុជាមុនចូលឆ្នាំខ្មែរខាងមុខនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ជាថ្មីអំពីមូលហេតុដែលសម្តេចមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ដោយសារតែកត្តាអាយុដែលកំណត់គឺ១៨ឆ្នាំដល់៥៩ឆ្នាំ ហើយវ៉ាក់សាំងថ្មីឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca )នេះ មិនមានការកំណត់អាយុនោះទេ។

នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូអន្តរជាតិនានា ដែលបានជួយសម្រួបសម្រួលក្នុងការផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជានាពេលនេះ។ ប្រទេសកម្ពុជាជាប្រទេសទី១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នាពេលនេះ។

នៅពេលខាងមុខ កម្ពុជានឹងអាចនឹងទទួល វ៉ាក់សាំង២០ភាគរយ នៃចំនួនប្រជាពលរដ្ឋ ពីមជ្ឈមណ្ឌលកូវ៉ាក់ ប៉ុន្តែការទទួលនេះ នឹងធ្វើឡើងតាមដំណាក់កាលដែលឆមាសទី១ កម្ពុជានឹងបានជាង១លានដូស និងជំហានបន្តបន្ទាប់ទៀត។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca ) ជូនប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ជាពិសេសជំហានដំបូងអាទិភាពសំខាន់គឺខេត្តក្រុងគោលដៅចំនួនបីគឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលជាខេត្តក្រុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលទាមទារឲ្យមានការចាក់ជាបន្ទាន់ទៅដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការឆ្លងជំងឺនេះ។

នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ការរក្សាទុក វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) មានរយៈពេល១ឆ្នាំ នឹងផុតកំណត់ ចំណែកវ៉ាក់សាំង អាស្ត្រាហ្សេនីកា (AstraZeneca )មានរយៈពេលត្រឹម៩ខែប៉ុណ្ណោះ នឹងហួសពេលកំណត់ហើយ។ សម្តេចតេជោបានអនុញ្ញាតឱ្យមន្រ្តីទូត ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលដែលកំពុងបម្រើការងារ និងរស់នៅក្នុងប្រទេសកម្ពុជាអាចទទួលបាន វ៉ាក់សាំង Astra Zeneca នៅកម្ពុជាបាន ដោយមិនមានការគិតថ្លៃអ្វីនោះទេ។ សម្តេចតេជោបានប្រកាសថា មន្រ្តី និងប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងលើ នឹងផ្តល់លទ្ធភាពឱ្យចាក់វ៉ាក់សាំង ឈ្មោះ អាស្ត្រាហ្សេនីកា (Astra Zeneca ) ចំណែកអ្នកអាយុ៥៩ឆ្នាំ ចុះក្រោម អនុញ្ញាតឱ្យចាក់វ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម( Sinopharm)ដោយសារចំនួនវ៉ាក់សាំងមានកម្រិត។

នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ការចាក់វ៉ាក់សាំងមិនមែនជាដំណោះស្រាយ ក្នុងការលុបបំបាត់កូវីដ-១៩ពីកម្ពុជានោះទេ ប៉ុន្តែត្រូវបូករួមជាមួយនឹងវិធានការ (បីកុំ និងបីការពារ )ថែមទៀតទើបជាដំណោះស្រាយដ៏ល្អ និងមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ រហូតមដល់ពេលនេះ មិនមានប្រភពណាបញ្ជាក់ច្បាស់ថា ការចាក់វ៉ាក់សាំងនឹងមានប្រសិទ្ធភាពការពារ ក្នុងរយៈពេលណាមួយ ឬ១ជីវិតនោះទេ ដូច្នេះមានតែវិធីការពារអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះទើបល្អប្រសើរ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ប្រកាសថា កម្ពុជាទទួលយកការផ្គត់ផ្គង់វ៉ាក់សាំង១សែនដូសពីឥណ្ឌា ប៉ុន្តែកម្ពុជានឹងស្នើទិញ១លានដូសថែមទៀត នៅខែឧសភា ខាងមុខនេះ។ ក្រៅពីវ៉ាក់សាំងស៊ីណូហ្វាម និង អាស្ត្រាហ្សេនីកា កម្ពុជាកំពុងពិនិត្យមើលវ៉ាក់សាំងប្រភេទផ្សេងៗមួយចំនួនទៀតផងដែរ។

នៅថ្ងៃនេះ នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋ កុំធ្វើដំណើរចេញចូលខេត្តព្រះសីហនុ បើមិនចាំបាច់នោះទេ និងអំពាវនាវដល់ពលរដ្ឋខេត្តព្រះសីហនុ កុំចេញឆ្លងខេត្តដទៃទៀតក្នុងមួយរយៈពេលនេះ ដោយសារតែជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងជាហូរហែនោះ។
ទន្ទឹមនឹងនោះសម្ដេចតេជោ ក៏បានសម្រេចផ្អាកការធ្វើដំណើររបស់ប្រជាពលរដ្ឋទេសចរណ៍ចូលខេត្តព្រះសីហនុ ប៉ុន្តែការដឹកទំនិញចេញចូលនៅប្រព្រឹត្តដដែល និងបានបន្តអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋនៅភ្នំពេញ កុំចេញពីផ្ទះ បើសិនជាគ្មានភាពចាំបាច់នោះទេ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ទាំងអស់គ្នា។ សម្តេចតេជោ ក៏បានឯកភាពជាមួយសំណើក្រសួងអប់រំ ឱ្យបិទសាលារៀន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ មួយរយៈបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា៖ កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន៣២៤,០០០ដូស បានដឹក និងប្រគល់ដល់ប្រទេសកម្ពុជាហើយ កាលពីវេលាម៉ោង៧៖៥០នាទីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ។

សម្ដេចហ៊ុន សែន បានបន្តថា លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការប្រគល់ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ព្រមទាំងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ។

នេះគឺការជឿទុកចិត្ត និងដោយយោងលើកិច្ចសហប្រតិបត្តិការល្អរ វាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លង មជ្ឈមណ្ឌលកូវ៉ាក់ (COVAX facility) ដែលជាយន្តការបែងចែកវ៉ាក់សាំងសកល ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក បានសម្រេចផ្តល់ជូនប្រទេសកម្ពុជានាពេលនេះ។ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នេះ។

បើតាម សម្ដេចតេជោហ៊ុន សែន ថានេះគឺជាចំនួនវ៉ាក់សាំងជាលើកដំបូង ដែលផ្តល់ជាជំនួយឱ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយវ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជា ជាបន្តបន្ទាប់នៅពេលក្រោយទៀតជាដំណាក់ៗ នៅក្នុងឆ្នាំ២០២១នេះ។ មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយនឹងអង្គការយូនីសេហ្វ (UNICEF)។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី២៨ ខែកម្ភ: ឆ្នាំ២០២១ សម្ដេច ហ៊ុន សែន បានប្រកាសថា៖ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២១

ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបាន នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័ត លើរបៀបវារៈកិច្ចប្រជុំចំនួន០៨។

នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់ខាងលើនេះមាន ៦ ជំពូក និង១៨មាត្រា បានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោក ក៍ដូចជាកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំង ស្មុគស្មាញនិងក្នុងទ្រង់ទ្រាយកាន់តែធំ និងបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។

សេចក្តីព្រាងច្បាប់នេះ បង្កើតឲ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដល់ការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ។

សូមជម្រាបថា សម្ដេច ហ៊ុន សែន និងភរិយា រួមព្រមទាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត បានអញ្ជើញថ្វាយព្រះរាជដំណើររបស់ ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន៕SRP

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ។

សូមជម្រាបថា សម្ដេច ហ៊ុន សែន និងភរិយា រួមព្រមទាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត បានអញ្ជើញថ្វាយព្រះរាជដំណើររបស់ ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page108 Page109 Page110 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ ចុះផ្សាយថ្ងៃទី ៨ មិថុនា ២០២៦
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×