Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២១

ភ្នំពេញ៖ប្រធានរដ្ឋសភាជាតិ សម្តេចហេង សំរិន បានផ្ញើសារ បន្តអំពាវនាវ សូមឲ្យជនរួមជាតិបន្ថែមការប្រុងប្រយ័ត្ន នៅក្នុងការការពារនឹងទប់ស្កាត់ជំងឺកូវីដ-១៩។

សម្ដេចហេង សំរិន បានលើកឡើងថាជាមឋមខ្ញុំនិងភរិយា សូមចូលរួមរំលែកមរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថា ជាមនុស្សចាស់ ឬក្មេងនោះឡើយ។

នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កហានិភ័យខ្ពស់បំផុត ដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។

សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួមអនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលយើងទើបអនុវត្តថ្មីនេះៗ ឱ្យបានទាំងអស់គ្នា។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចថែរក្សាសុខភាពខ្លួនឯង សុខភាពគ្រួសារ និងសង្គមជាតិរបស់យើងបាន។

ឆ្លៀតឱកាសនេះ ខ្ញុំសូមជូនពរដល់ ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យនានាសូមឱ្យបានឆាប់ជាសះស្បើយ នឹងបានវិលទៅជួបជុំក្រុមគ្រួសារវិញ។

ខ្ញុំសូមថ្លែងនូវការកោតសរសើរជាថ្មី ចំពោះរាជរដ្ឋាភិបាល កងកម្លាំង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសពលីកម្មដ៏ធំធេង របស់ក្រុមគ្រូពេទ្យអាវស ដែលជាកម្លាំងជួរមុខបានខិតខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងថ្ងៃទាំងយប់ ក្នុងបេសកកម្មមនុស្សធម៌ ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៅក្នុងការថែរក្សាការពារសុខមាលភាពប្រជាពលរដ្ឋយើង។

សូមឱ្យកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូល បានរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ ក្នុងពេលឆាប់ៗនេះ។ ខ្ញុំសូមជនរួមជាតិទាំងអស់បានប្រកបតែសុចក្តីសុខនិងសុភមង្គល គ្រប់ក្រុមគ្រួសារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២១

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១នេះ បានដំណើរអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

ការរៀបចំមន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។

មន្ទីរពេទ្យនគរទេព អាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។
មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕

ទន្ទឹមនឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ គឺត្រូវពាក់ម៉ាសគ្រប់ៗគ្នានៅតាមទីសាធារណៈ ឧស្សាហ៍ដុសលាងសម្អាតដៃ មុខមាត់ត្រចៀក ជាមួយសាប៊ូ ចិល ឬទឹកអាល់កុល ហើយត្រួវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ចម្ងាយជាង១ម៉ែត្រកន្លះពីគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២១

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញពិនិត្យ មើលដំណើរការជួសជុល កែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលម្អ មកដល់ពេលនេះគឺសម្រេចបានប្រមាណ៩៥%។ ដំណើរការជួសជុលកែលម្អ នេះគ្រោងនឹងធ្វើអោយបានចប់រួចរាល់នៅចុងខែមីនាឆ្នាំ ២០២១ នេះ។

សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសម្បត្តិសាធារណៈ អោយបានល្អរួមទាំងសួនច្បារ ជាពិសេសសូមចូលរួមថែរក្សា ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចកក្រកម្ពុជាយើង អោយបានស្ថិតនៅល្អគង់វង្សយូរអង្វែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី សម្តេចហ៊ុន សែន ចេញសេចក្តីសម្រេច បង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស។នេះបើយោងតាមសេចក្ដីសម្រេច ដែលបណ្ដាញ«សៀមរាបប៉ុស្តិ៍» ទើបទទួលបាន៕ សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ភ្នំពេញ៖លោក​ ផែង​ វណ្ណៈ​ បានសរសេរលិខិតសុំទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់​ព្រះអង្គ​ទូទាំង​ប្រទេស​។នេះបើយោងតាមលិខិតរបស់លោក ផែង វណ្ណៈ នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ។

សូមជម្រាបផងដែរថានៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ ក្រោយប្រើពាក្យសម្តី និងសំណេរប៉ះពាល់ ធ្ងន់ធ្ងរដល់វិស័យពុទ្ធសាសនា។

ការសម្រេចលុបនេះ បន្ទាប់ពីមានលិខិតរបស់ព្រះមេគណខេត្តសៀមរាបសូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដោយសំណើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថ សមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 12.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ ក្រោយប្រើពាក្យសម្តី និងសំណេរប៉ះពាល់ ធ្ងន់ធ្ងរដល់វិស័យពុទ្ធសាសនា។

ការសម្រេចលុបនេះ បន្ទាប់ពីមានលិខិតរបស់
ព្រះមេគណខេត្តសៀមរាបសូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដោយសំណើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថ សមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២១

ភ្នំពេញ៖សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២១ នេះ បានបញ្ចប់គោរមងារ”ឧកញ៉ា”របស់លោក ឌួង ឆាយ។
​
សូមជម្រាបថានៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២១ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បានធ្វើលិខិតជម្រាបជូនទៅសម្ដេចវិបុលសេនា​ភក្តី​សាយឈុំ​ប្រមុខរដ្ឋស្តីទី​ ដោយស្នើសុំបញ្ចប់គោរមងារ”ឧកញ៉ា”ពីឧកញ៉ា ឌួង ឆាយ។​ជាមួយគ្នានេះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ទូលថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៧ ខែមីនា​ ម្សិលមិញ សូមព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់​ព្រះរាជ​មេត្តាប្រោស​ប្រទាន​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់ ដោយព្រះរាជហឫទ័យអនុគ្រោះ”។

​សូមរំលឹកថា រឿងរ៉ាវ​ឈានទៅដល់​ការដក​ងារ​ជា​ឧកញ៉ា​ ពីលោក ដួង ឆាយ គឺ​បន្ទាប់ពី​ការ​លេច​ធ្លាយ​ឃ្លី​ប​វីដេអូ​ ពេញបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញថា លោក​ដួង​ឆាយ បាន​ប្រើ​អំពើហិង្សា​ទៅលើ​អតីត​ភរិយា​របស់លោក​។​
ពាក់ព័ន្ធទៅនឹងអំពើហិង្សានេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះ​សកម្មភាព​ របស់ឧកញ៉ាឌួង ឆាយ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២១

ភ្នំពេញ៖ក្រសួងកិច្ចការនារី សូមធ្វើការថ្កោលទោសចំពោះអំពើហិង្សា ក្នុងគ្រួសារដែលបានកើតឡើងអ្នកស្រី ដេត ម៉ាលីណា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារី ប្រកាសនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២១

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ទូលស្នើសុំបញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ។ នេះបើយោងតាមលិខិតរបស់សម្ដេចសាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២១

ភ្នំពេញ៖កូនប្រុសបង្កើតរបស់សម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស សុខា នៅរសៀលថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២១ នេះ បានថ្លែងសារអំពាវនាវ«រួមគ្នាបំបាត់អំពើហិង្សានៅក្នុងគ្រួសារ»។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់ លោក ស សុខា បានសរសេរថា៖ យើងសង្កេតឃើញថា នៅលើពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជាយើង អំពើហិង្សានៅក្នុងគ្រួសារពីសំណាក់បុរសជាស្វាមី ជាឪពុក ទៅលើស្ត្រីជាភរិយា និងកូនៗ នៅតែកើតមានជាបន្តបន្ទាប់ បើទោះបីថ្នាក់ដឹកនាំប្រទេសនីមួយៗ ខិតខំបង្កើតឲ្យមានច្បាប់ និងស្ថាប័ន ឬអង្គភាពអនុវត្តច្បាប់ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារក៏ដោយ។

អំពើហិង្សានៅក្នុងគ្រួសារ ពុំមានផលចំណេញអ្វីទាល់តែសោះ សម្រាប់ក្រុមគ្រួសារនីមួយៗ។ ផ្ទុយទៅវិញអំពើហិង្សាក្នុងគ្រួសារនេះ មានតែបង្កឲ្យបែកបាក់គ្រួសារ ខាតបង់ទ្រព្យសម្បត្តិ បង្ករបួស និងស្លាប់បាត់បង់ជីវិតប្រពន្ធកូនតែប៉ុណ្ណោះ ។ ទីបំផុតទៅ ស្វាមីត្រូវប្រឈមនឹងផ្លូវច្បាប់ ពេលខ្លះត្រូវជាប់ពន្ធនាគារក៏មាន បន្សល់ទុកកូនកំព្រាម្តាយ និងកេរ្តិ៍អាសោចដែលមានឪពុកជាឃាតក ជាអ្នកទោសជាប់ពន្ធនាគារជាដើម។

ក្នុងនោះដែរ បុរសជាស្វាមីមួយចំនួនតូច មានការយល់ច្រឡំ គិតថា ខ្លួនជាមេគ្រួសារ ជាអ្នករកលុយផ្គត់ផ្គង់គ្រួសារ ត្រូវមានអំណាចគ្រប់គ្រងលើប្រពន្ធកូន អាចវាយធ្វើបាបប្រពន្ធកូន តាមចិត្តរបស់ខ្លួន។ ស្វាមីខ្លះ យកលេសខ្លួនស្រវឹង ហើយក៏វាយធ្វើបាបប្រពន្ធកូន ដោយគិតថា ខ្លួនមិនមានទោសពៃឡើយ។ ចំណែកឯស្វាមីខ្លះទៀត ដើរផ្លូវខុសញៀនថ្នាំ ក៏វាយធ្វើបាបប្រពន្ធកូន ដោយគិតថា ខ្លួនវង្វេងស្មារតីមិនដឹងអី។ ស្វាមីមួយចំនួនទៀត វាយធ្វើបាបប្រពន្ធកូនជាប្រចាំ អាងតែប្រពន្ធមិនតបត មិនប្តឹង បានដៃ។

ចំពោះរាល់ការគិត ការយល់ និងការប្រព្រឹត្តអំពើហិង្សាទៅលើប្រពន្ធកូនរបស់ស្វាមីមួយចំនួនខាងលើនេះ គឺជាការយល់ច្រឡំ និងជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរបំផុត។ លើសពីនេះទៅទៀត គ្រប់ស្វាមីដែលប្រព្រឹត្តអំពើហិង្សាទៅលើប្រពន្ធកូន សុទ្ធតែមានទោសដែលមានចែងនៅក្នុងច្បាប់ ពោលគឺស្វាមីមិនអាចប្រើអំពើហិង្សាទៅលើប្រពន្ធកូនជាដាច់ខាត ព្រោះវាអំពើខុសច្បាប់ទាំងស្រុង។

ក្នុងនាមស្វាមី និងជាឪពុកមួយរូប ខ្ញុំសូមអំពាវនាវដល់ស្វាមី និងឪពុកទាំងឡាយ សូមបញ្ឈប់រាល់ការប្រើអំពើហិង្សាទៅលើប្រពន្ធកូន ដោយប្តូរមកវិញនូវការផ្តល់ភាពកក់ក្តៅដល់ប្រពន្ធកូន និងជាបង្គោលដ៏រឹងមាំសម្រាប់ក្រុមគ្រួសារ។

រួមគ្នាបំបាត់អំពើហិង្សានៅក្នុងគ្រួសារ ដោយផ្តើមចេញពីស្វាមីគ្រប់រូប !

សូមជូនពរគ្រប់ក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល ស្រលាញ់គ្នាដល់ចាស់កោងខ្នង កើតកូនពូនជាចៅ និងជោគជ័យគ្រប់ភារកិច្ចកុំបីខាន🙏🙏🙏។

សូមជម្រាបថាកាលពីថ្មីៗនេះ ថៅកែភោជនីយដ្ឋានរាជនីបបរស នៅក្រុងសៀមរាបបានប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើកូនស្រីបង្កើត នាំឲ្យមានការរិះគន់យ៉ាងខ្លាំង ក៏ប៉ុន្តែករណីនេះត្រូវបានសមត្ថកិច្ចចុះទៅធ្វើកិច្ចសន្យាបញ្ឈប់។ ជាមួយគ្នានេះលោកឧកញ៉ា ឌួង ឆាយ ក៏ត្រូវបានគេដឹងថាបានប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើភរិយាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២១

ភ្នំពេញ៖លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំជាមួយបណ្តាស្នងការរាជធានី-ខេត្តទូទាំងប្រទេស តាមប្រព័ន្ធអេឡិចត្រូនិច ស្តីពីការចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនីមួយៗ។

ក្នុងកិច្ចប្រជុំ នៅថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ព្រឹកមិញនេះ លោក នេត សាវឿន បានបែងចែកភារកិច្ច អគ្គស្នងការរងទទួលខុសត្រូវតាមមុខព្រួញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗ ដល់ស្នងការរាជធានី-ខេត្ត បន្តអនុវត្តចំណុចខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ដូចខាងក្រោម៖

១.ការងារសណ្តាប់ធ្នាប់ ត្រូវបន្តធានានិរន្តរភាពប្រក្រតីកម្មគ្រប់ក្រសួង ស្ថាប័ន និងសកម្មភាព ជីវភាពសង្គម ព្រមទាំងខិតខំដោះស្រាយលំហូរចរាចរណ៍ និងត្រៀមកម្លាំងដោះស្រាយហេតុការណ៍នានាជាយថាហេតុ។

២.ការងារសន្តិសុខ ត្រូវប្រមូលផ្តុំកម្លាំងសហការជាមួយគណៈកម្មការកូវីដ-១៩ និងគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្រាវជ្រាវមុខសញ្ញាសង្ស័យ អ្នកវិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័ក សំដៅកាត់ផ្តាច់ការបន្តឆ្លងរាលដាលបន្ថែមទៀត។

៣.ការងារអន្តរាគមន៍ ត្រូវត្រៀមកម្លាំងអន្តរាគមន៍នៅអង្គភាព និងបែងចែកជាក្រុមតូចៗដែលមានបញ្ជាការដឹកនាំចុះតាមគោលដៅជួយគាំទ្រតាមមន្ទីរពេទ្យ មណ្ឌលចត្តាឡីស័ក ឬគោលដៅ តំបន់ដែលត្រូវហ៊ុំព័ទ្ធ។ ដោយឡែកនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបំផុសចលនាប្រជាការពារ សន្តិសុខឯក ឬវិស័យឯកជន ដើម្បីចូលរួមសហការបន្ថែម។

៤.ការងារប្រឆាំងបទល្មើស ត្រូវចងក្រងជាក្រុម និងហ្វឹកហ្វឺនជាប្រចាំសម្រាប់ជួយគាំទ្រដល់ការងារអន្តរាគមន៍ ព្រមទាំងបន្តតស៊ូបង្រ្កាបសកម្មភាពឆ្លៀតឱកាសបង្កបទល្មើសនានា ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ័យខ្លាចរបស់ប្រជាពលរដ្ឋ ពិសេសបទល្មើសគ្រឿងញៀន ជួញដូរមនុស្ស និងបទល្មើសឧក្រិដ្ឋ។

៥.សេនាធិការ និងបុគ្គលិក ត្រូវផ្លាស់ប្តូរវេនប្រចាំបញ្ជា ដើម្បីក្តាប់សភាពការណ៍ ប្រមូលព័ត៌មាន សំដៅបញ្ជាដឹកនាំដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនោះ ត្រូវអនុវត្តគោលនយោបាយ សមាគមមិត្តនគរបាលជាតិ សំដៅលើកទឹកចិត្ត ឧបត្ថម្ភ គាំទ្រដល់ជីវភាពបុគ្គល និងគ្រួសារមន្រ្តីនគរបាលដែលកំពុងធ្វើចត្តាឡីស័ក ឬសម្រាកព្យាបាលជំងឺកូវីដ ១៩។

៦.ការងារព្រំដែន៖
ចំពោះបណ្តាខេត្តជាប់ព្រំដែន ត្រូវសហការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែន បិទច្រកទ្វារទប់ស្កាត់មិនឲ្យពលរដ្ឋខ្មែរចេញទៅក្រៅប្រទេស និងត្រៀមទទួលប្រជាពលរដ្ឋដែលត្រលប់មកវិញ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល។
ដោយឡែក ជនបរទេសដែលលួចជ្រៀតចូលដោយខុសច្បាប់គឺ ទី១-បើចូលតាមច្រកណា ត្រូវបញ្ជូនចេញតាមច្រកនោះ, ទី២-បើលួចចូលតាមរបៀងមកដល់ទឹកដីកម្ពុជា ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករួចត្រូវសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើបែបបទបញ្ជូនចេញពីប្រទេសវិញតាមនីតិវិធី និងទី៣-ត្រូវបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនរកមេខ្យល់ មេក្លោង និងបណ្តាញពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ចំពោះខាងផ្ទៃក្នុងប្រទេសវិញ៖ ទី១-បើមានជនសង្ស័យ ត្រូវឃុំគ្រង និងរាយការណ៍ សហការជាមួយសុខាភិបាល បញ្ជូនទៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងស្រាវជ្រាវជាបន្ទាន់រកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល, ទី២-បើនៅតាមអង្គភាពមានសញ្ញាសង្ស័យ ត្រូវឃុំគ្រងគោលដៅ ឬអង្គភាពនោះ ដោយចាត់វិធានសុខាភិបាលឲ្យបានត្រឹមត្រូវ និងបញ្ជូនជនសង្ស័យទៅយកសំណាក ឬធ្វើចត្តាឡីស័ក ព្រមទាំងផ្តល់ដំណឹងដល់ក្រុមគ្រួសារ ដើម្បីកាត់ផ្តាច់ទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២១

ភ្នំពេញ៖មេបញ្ជាការកងទ័ពជើងគោក លោកហ៊ុន ម៉ាណែត បានថ្លែងសារអំពាវនាវ សូមឲ្យបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តនៅវិធានសុខាភិបាល។

តាមរយៈទំព័រហ្វេសប៊ុក របស់លោកហ៊ុន ម៉ាណែត នៅព្រឹកនេះ បានអះអាងថា៖អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ក្នុងការរៀបចំមន្ទីរពេទ្យបម្រុងសម្រាប់ ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការចាំបាច់ ក្រុមការងារយើង បានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណា ឲ្យមន្ទីរពេទ្យនេះ អាចចាប់ផ្ដើមដំណើរការត្រៀមលក្ខណៈព្យាបាល ក្នុងពេលយ៉ាងខ្លីបំផុត ដែលអាចធ្វើទៅបាន។

លោកហ៊ុន ម៉ាណែត បានបន្តថា៖ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវ ចំពោះបងប្អូនទាំងអស់ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នៅវិធានសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើង នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page107 Page108 Page109 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ ចុះផ្សាយថ្ងៃទី ៨ មិថុនា ២០២៦
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×