Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២១

ភ្នំពេញ៖នៅទីបំផុតលោក ផែង វណ្ណៈ បានសរសេរលិខិត​សុំទោស ចំពោះ​ លោកទៀ​ សីហា​ អភិបាល​ ខេត្ត​សៀមរាប​ និង​ មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ និង​ ប្រជាពលរដ្ឋ​មួយចំនួន​ នៅ​ខេត្ត​សៀមរាប​។ នេះបើយោងតាមលិខិតរបស់លោកចុះនៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២១។

សូមបញ្ជាក់ថាសាលាខេត្តសៀមរាប បានប្តឹងឈ្មោះផែង វណ្ណ: ពីបទ÷ញុះញុងអោយមានការរើសអើង.បទអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាននិងបទប្រមាថចំពោះអ្នករាជការសាធារណ:។

ជុំវិញបណ្ដឹងនេះអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានថ្លែងថា តុលាការកំពុងបើកការស៊ើបអង្កេតលើបណ្តឹងសាលាខេត្តសៀមរាប ដែលប្តឹងឈ្មោះផែង វណ្ណ:។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោកយិន ស្រាង នៅថ្ងៃទី២៥ ខែមីនាម្សិលមិញបានថ្លែងតាមទូរស័ព្ទថា តុលាការកំពុងបើកការស៊ើប អង្កេតហើយ លើសំណុំរឿងលេខ៣០០ ដែលសាលាខេត្តសៀមរាបប្តឹងឈ្មោះផែង វណ្ណ:។

លោកបន្តថា ចំ ពោះការកោះហៅថ្ងៃណា ឬពេលណានោះ ពុំទាន់អាចបញ្ជាក់បានទេ ព្រោះជានិតិវិធីរបស់តុលាការ។ តែសំណុំរឿងដែលបានចុះលេខរួចហើយ ចាំបាច់ត្រូវបើកការស៊ើបអង្កេតដើម្បីចាត់ការ។

សូមជម្រាបថា សាលាខេត្តសៀមរាប កាលពីថ្ងៃ ទី២២ខែមីនាឆ្នាំ២០២១នេះ តាមរយ:លោកមេធាវីអ៊ុន ច័ន្ទថុល ជាសមាជិកគណ:មេធាវី និងជាក្រុមមេធាវីធី.អេជ.អិល ដែលតំណាងដោយអាណត្តិ អោយសាលាខេត្តសៀមរាប បានប្តឹងឈ្មោះផែង វណ្ណ: ដោយចោទប្រកាន់ចំនួន០៣បទល្មើស និងទាមទារសំណង ១០០លានរៀល។

បណ្តឹងចុះថ្ងៃទី២២ខែមីនាឆ្នាំ២០២១ ដែចុះហត្ថលេខាដោយ លោកមេធាវីអ៊ុន ច័ន្ទថុល មានកម្មវត្ថុថា ប្តឹងឈ្មោះផែង វណ្ណ: ភេទប្រុស អាយុ៥២ឆ្នាំផ្ទះលេខ ៥៥៨ផ្លូវលំ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលពីបទ÷ញុះញុងអោយមានការរើសអើង.បទអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាននិងបទប្រមាថចំពោះអ្នករាជការសាធារណ: ដែលកើតឡើងអំឡុងថ្ងៃទី១៤.១៥.និង១៦ខែមីនាឆ្នាំ ២០២១។

ក្នុងបណ្តឹងបញ្ជាក់ថា សំណូមពរលោកព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប÷១សំុអោយធ្វើការពិនិត្យសម្រេចចោទប្រកាន់និងផ្តន្ទាទោស អោយបានធ្ងន់ធ្ងរបំផុតលើឈ្មោះផែង វណ្ណ: តាមបញ្ញត្តមាត្រា ក្រមព្រហ្មទណ្ឌ នៃព្រះរាជណាចក្រកម្ពុជា។២សុំទាមទារសំណងជម្ងឺចិត្តពីឈ្មោះផែង វណ្ណ:១០០ ០០០ ០០០(មួយរយលានរៀល)។

សូមរំលឹកថាកាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២១ ព្រះចៅអធិការវត្តរាជបូណ៌ ពិន សែម បានដាក់វិន័យទៅលើព្រះសង្ឃ ៣អង្គ ក្នុងចំណោម៩អង្គ ដោយតម្រូវអោយវាយម្តងម្នាក់ (វាយតគ្នា)។ លុះថ្ងៃបន្ទាប់លោកផែង វណ្ណ: បានយករូបវាយនោះទៅបង្ហោះឡាយក្នុងហ្វេសប៊ុករបស់ខ្លួន ដោយជេរប្រមាថព្រះសង្ឃ និងមន្ត្រីរាជការនៃខេត្តសៀមរាម។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាននៅថ្ងៃទី១៨ ខែ មីនាឆ្នាំ២០២១ បានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានឈ្មោះផែង វណ្ណ: រួមទាំងក្រសួង ធម្មការនិង សាសនា ក៏បានចេញលិខិតថ្កោលទោសបុគ្គលនេះទៀត។ នៅថ្ងៃទី២០ខែមីនាឆ្នាំ ២០២១ ឈ្មោះផែង វណ្ណ: បានមកសុំទោស ដល់វត្តរាជបូណ៌ ហើយព្រះចៅអធិការវត្តក៏បានលើកលែងគ្រប់យ៉ាង។ ប៉ុន្តែសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២២ខែមីនានេះ បានប្តឹងចោទប្រកាន់ចំនួន៣បទ ល្មើសនិងទារសំណង១០០លានរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 6.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២១

ភ្នំពេញ៖បុរសមុខរបរជាកម្មករប្រមូលសំរាមហើយត្រូវរងគ្រោះថ្នាក់ដោយម៉ាស៊ីនឡានសំរាមកៀប ដៃធ្ងន់ធ្ងរបណ្តាលអោយដាច់ដៃនោះ បានទទួលថវិកាពីលោក ឌី វិជ្ជា និងជំទាវ ហ៊ុន ម៉ាណា នៅរសៀលថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០២១។

លោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ក្រោយពីបានទទួលព័ត៌មានដ៏រន្ធត់នេះបានអោយលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកថវិកាចំនួន ១,០០០ដុល្លារ​ ជូនដល់លោក ទូច ទីន មានអាយុ ៣៧ឆ្នាំ និងប្រពន្ធដើម្បីជួយសម្រាលនូវការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារមួយនេះ។

បន្ថែមលើនេះ លោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ក៏មានប្រសាសន៍ផ្តាំផ្ញើអោយក្រុមគ្រូពេទ្យជួយយកចិត្តទុកដាក់ មើលថែទាំអ្នកជំងឺអោយឆាប់ជាសះស្បើយផងដែរ។

សូមបញ្ជាក់ផងដែរថា លោក ទូច ទីន និងប្រពន្ធប្រជាជនចំណាកស្រុកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយមានកូនប្រុសស្រីចំនួន០២នាក់ ដោយគាត់បានផ្ញើទុកនឹងបងប្អូនអោយជួយមើលថែ។ ចំណែកគាត់ទាំងពីរបានទៅធ្វើជាកម្មករប្រមូលសំរាមនៅក្នុងក្រុមហ៊ុនមួយនៅខេត្តព្រះសីហនុ។ ដោយកាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២១នេះ លោក ទូច ទីន បានទទួលរងគ្រោះថ្នាក់ ក្នុងពេលបំពញការងារ​ ដោយ ម៉ាស៊ីនប្រមូលសំរាមកៀបដៃស្តាំម្ខាងបណ្តាលអោយដាច់ដៃ ហើយត្រូវបានប្រពន្ធ ព្រមទាំងមិត្តភក្តបញ្ជូនទៅសម្រាក នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១នេះ បានបន្តអំពាវនាវដល់ពលរដ្ឋឲ្យចូលរួមពាក់ម៉ាសគ្រប់គ្នា ហើយបើមិនមានការចាំបាច់កុំចេញពីផ្ទះ។

ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីបានសរសេរថា៖អរគុណបងប្អូនជនរួមជាតិ ដែលបានធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់ របស់បងប្អូន ក្នុងពេលដែលប្រទេសជាតិយើង កំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

ក្នុងសារលើទំព័រហ្វេសប៊ុកដដែលបានបន្តថា «ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគម សូមបងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់។ ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចិល, ឬទឹកអាកុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័កគឺត្រូវធ្វើអោយបានត្រឹមត្រូវហ្មត់ចត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល»។

នៅក្នុងសារនេះនាយករដ្ឋមន្ត្រី ក៏បានសូមជូនពរបងប្អូនជនរួមជាតិ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំអោយបានត្រឹមត្រូវខ្ជាប់ខ្ជួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២១

ភ្នំពេញ៖លោកឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ក្រោយពីបានទទួលដំណឹង ពីជីវភាពខ្វះខាតចំពោះមុខ ក្នុងរយៈពេលរដូវកូវីដ-១៩របស់លោកគ្រូតៃខ្វាន់ដូ នភនារសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ បានចាត់អោយលោក ជិន ប៊ុនធឿននិងក្រុមការងារមនុស្សធម៌នាំយកអំណោយទៅប្រគល់ជូនលោក ឌួង គន្ធី អាយុ ៥៨ឆ្នាំ និងភរិយា ព្រមទាំងកូនៗចំនួន ០២នាក់ គឺកូនស្រីច្បងអាយុ១៦ឆ្នាំ កំពុងរៀនថ្នាក់ទី១១ និងកូនប្រុសអាយុ១៣ឆ្នាំ កំពុងរៀនថ្នាក់ទី៨ រស់នៅភូមិក្រពើហារខាងលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សូមបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០០៨មក លោក ឌួង គន្ធី ទទួល បង្ហាត់សិស្សទទួលបានប្រាក់កម្រៃបន្តិចបន្តួច និងក្រៅពីនេះ គាត់រត់ម៉ូតូឌុបរកចំណូលបន្ថែម។ ចំណែកឯប្រពន្ធឈ្មោះ អ៊ុ សុចិន្តា ធ្លាប់ធ្វេីការក្រុមហ៊ុន តែដោយសារគាត់មានជំងឺស្ត្រីជាប់ជាប្រចាំមានការអាក់ខានទៅធ្វេីការមិនទៀងទាត់ក៏ត្រូវក្រុមហ៊ុនបញ្ឈប់ ។ បច្ចុប្បន្នគ្រួសារមួយនេះរស់នៅក្នុងផ្ទះឈើទ្រុឌទ្រោមខ្លាំងសង់ពីបំណែកក្តា ឈេី និងស័ង្កសីចាស់ៗតែប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ប្រាក់ដែលលោករកបាន គឺសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ អោយកូនៗទៅរៀនសូត្រ ហើយត្រូវចំណាយមួយចំនួនលើការជួសជុលផ្ទះសំបែងផងដែរ។

អំណោយដែលផ្តល់ជូនគ្រួសារលោកនៅពេលនេះរួមមាន៖
០១-ថវិកា ២លានរៀល
០២-ត្រីខ ០១កេសធំ
០៣-មី ០៥កេសតូច
០៤-អង្ករ ១០០គីឡូ
០៥-ភួយ ០២
០៦-ខ្នើយ ០២
០៧-ម៉ុង ០២
០៨-សាប៊ូ ១២ដុំតូច
០៩-វិទ្យុ ១ និង ថ្មពិល ០៤គ្រាប់
១០-តែ ១០កញ្ចប់
១១-ស្កសរ ៥គីឡូ
១២-ពូក ០១
១៣-ឆ្នាំង ០២
១៤-កន្ទេល ០២
១៥-ខ្ទះ ០១
១៦-កំសៀវ ០១
១៧-កាធុន ០១

ឆ្លៀតក្នុងឱកាសនោះ លោកឌី វិជ្ជា និងលោកជំទាវ ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ ជាពិសេសលោកក៏បានជំរុញអោយ លោកគ្រូ និងក្រុមគ្រួសារ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល រួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង គ្រួសារយេីង សង្គមជាតិយេីង និងប្រជាជនយេីង ។

ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ដែលជាវិធានការមុតស្រួចដើម្បីទប់ស្កាត់ និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២១

ភ្នំពេញ៖ប្រតិបត្តិការ រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរហូតមកដល់ពេលនេះសម្រេច បាន៩៥ភាគរយ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅសប្ដាហ៍ទី៣ ខែមីនានេះ។

យោងតាមរបាយការណ៍ លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ចុះហត្ថលេខានៅថ្ងៃទី២២ ខែមីនាឆ្នាំ២០២១ ជូនសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញថា រយៈពេល៥ខែកន្លងមក ក្រុមការងារស្រង់បានគ្រាប់កាំភ្លើងយន្ត១២,៧មម ជិត២ម៉ឺនគ្រាប់, គ្រាប់ត្បាល់៦០មមចំនួន៦៥១គ្រាប់, គ្រាប់ត្បាល់៨០មមចំនួន១០៥គ្រាប់, គ្រាប់ផ្លោង១០៥មមចំនួន១០គ្រាប់ និងគ្រាប់យុទ្ធភណ្ឌទទួលបានពីអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋចំនួន១៥៣គ្រាប់ សរុបមានទំងន់ជាង១០តោន រួមទាំងបំណែកឆ្អឹងសពមនុស្ស ព្រមទាំងសម្ភារសឹកមួយចំនួនទៀត ។

របាយការណ៍បានឱ្យដឹងថា ក្រុមការងារបានបន្តស្រង់គ្រាប់យុទ្ធភណ្ឌទាន់ផ្ទុះ បានចំនួន៧៥៧គីឡូក្រាមបន្ថែមទៀត ធ្វើឱ្យបេសកម្ម សម្រេចបានលទ្ធផល ៩៥ភាគរយហើយ។ ដោយឡែកនៅមាន វត្តមានគ្រាប់មួយចំនួនទៀត នៅតំបន់ជុំវិញ នាវានឹងត្រូវបន្តស្រង់ជាបន្តបន្ទាប់ទៀត ដែលតាមគម្រោង នឹងត្រូវបញ្ចប់ទាំងស្រុងនៅចុងសប្ដាហ៍ទី៣នៃខែមីនា ឆ្នាំ២០២១នេះហើយ ។

លោកនាង ផាត ក៏បានរាយការណ៍ថា កិច្ចប្រតិបត្តិការ បោស សំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ លិចក្នុងទន្លេ ស្ថិតនៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលជាការដ្ឋានទី ២ បានប្រើប្រាស់កម្លាំងសរុប៣៣នាក់ និងមធ្យោបាយ ព្រមទាំងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ការដ្ឋានទី២នេះបានបើកដំណើរការ ជាផ្លូវការកាលពីថ្ងៃទី១៥ ខែមីនា និងមានវិសាលភាព៦ហិកតា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើឱ្យគ្រប់វត្តអារាម ទូទាំប្រទេស ទូងស្គរ វាយជួងព្រមគ្នា ក្នុង១ថ្ងៃ៥ដង
រហូតដល់ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ដើម្បីចូលរួមទប់ស្កាត់ស្កាត់ ការរាលដាលនៃជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតរបស់លោកឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៅថងៃទី ២៣ខែមីនាឆ្នាំំ ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ចេញសេចក្ដីណែនាំ(លើកទី២)ស្ដីពីការពង្រឹងការអនុវត្តវិធានការនានាដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការសុីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២១

ភ្នំពេញ៖លោកជំទាវ ទាវ ឡាយចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលា ដ៏មមារញឹកនេះទទួលលោកជំទាវ។ ជាមួយគ្នានោះដែរលោកជំទាវក៏បានគោរពសំដែងនូវការអបអរសាទរ ជូនដល់សម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ បានយ៉ាងឆាប់រហ័សជាទីបំផុត ដែលធ្វើអោយកម្ពុជា មានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ។ រីឯការកាត់បន្ថយភាពក្រីក្រក៏មានល្បឿនលឿនគួរអោយកត់សម្គាល់ផងដែរ។

ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកជំទាវ បានមានប្រសាសន៍ថា កម្ពុជា សិង្ហបុរី មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ លោកជំទាវបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើនទៀត។

នៅក្នុងបេសកកម្ម របស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះ លោកជំទាវនឹងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងរីកចម្រើនឡើងថែមទៀត។

លោកជំទាវ ជម្រាបជូនយ៉ាងដូច្នេះនៅវិមានសន្តិភាព ថ្ងៃអង្គារ ថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ ព្រឹកមិញនេះ ក្នុងឱកាសបានចូលជួបពិភាក្សាការងារជាមួយ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេច ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរជូនចំពោះលោកជំទាវ Teo Lay Cheng ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព របស់ប្រទេសសិង្ហបុរីប្រចាំនៅកម្ពុជា។

សម្ដេចតេជោក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរគឺមានជាយូរលង់ណាស់មកហើយ ដែលចាប់ផ្ដើមតាំងពីប្រទេសសិង្ហបុរីបានទទួលឯករាជ្យ ដោយបានភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងកម្ពុជាតាំងពីពេលនោះមក។

សម្ដេចតេជោ ក៏បានមានប្រសាសន៍បន្ថែមថាជំងឺកូវីដ- ១៩ បានបំផ្លាញយើងគ្រប់គ្នាដោយបានដាក់គម្លាតឲ្យយើងនៅឆ្ងាយពីគ្នា មិនតែប៉ុណ្ណោះទេ ថែមទាំងឲ្យយើងពាក់ម៉ាសនៅពេលសន្ទនាជាមួយគ្នាទៅវិញទៅមកទៀតផង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោបានមានប្រសាសន៍ថា យើងត្រូវតែជំនះនូវបញ្ហានេះ គឺយើងត្រូវបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយ ដែលបានចុះហត្ថលេខា កន្លងមក និងបន្ថែមជាមួយនូវកិច្ចសហប្រតិបត្តិការផ្សេងៗជាច្រើនទៀត ស្របតាមសក្កានុពលដែលប្រទេសយើងទាំងពីរមាន គឺយើងត្រូវខិតខំធ្វើ ទោះបីយើងត្រូវអនុវត្តការងារនេះតាមគន្លង បែបថ្មីដូចសព្វថ្ងៃយ៉ាងណាក៏ដោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន បានចេញអនុក្រឹត្យ ស្ដីពី ការ ផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុង ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស ករាជ ២៥៦៤ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥។ នេះបើយោងតាមអនុក្រឹត្យ ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២១

ភ្នំពេញ៖នៅទីបំផុតក្រសួងធម្មការបានស្នើសុំតុលាការដំបូងខេត្តកណ្តាល ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថចំពោះព្រះសង្ឃ តាមមាត្រា ៥១៦, បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៦ និងបទគម្រាមកំហែងថានឹងសម្លាប់ តាមមាត្រា ២៣៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតរបស់ក្រសួងធម្មការនិងសាសនា  ចុះហត្ថលេខា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយរដ្ឋមន្ត្រី លោក ឈិត សុខុន បានគោរពជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។សូមជម្រាបថាកាលពីព្រឹកថ្ងៃទី២០ខែមីនា ឆ្នាំ ២០២១ លោកផែង វណ្ណ: បានលុតជង្គង់ក្រាបសំពះ លំអោនកាយបែបស្រទន់ នៅចំពោះមុខព្រះចៅអធិការវត្តរាជបូណ៌ ព្រះនាមពិន សែម ដែលមានព្រះជន៨០ព្រះវស្សា និងក្រោមក្រសែភ្នែកមន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ទៀត។លោកផែង វណ្ណ: បានចាកចេញពីវត្ត ដោយបង្ហាញភាពរីករាយ ក្រោយព្រះចៅអធិការទទួលយកការសុំទោសនេះ។តែលោកសុំមិនអធិប្បាយ ជាមួយអ្នកសារព័ត៌មាននោះទេ។ទោះជាបែបនេះ មន្ត្រីសង្ឃក្នុងហេតុការណ៍ បានបញ្ជាក់ថា គ្រប់យ៉ាងបានបញ្ចប់ហើយ ចំណែកលិខិតថ្កោលទោសរបស់ព្រះមេគណខេត្ត ដែលចុះហត្ថលេខា ដោយព្រះអង្គជុំ គឹមឡេង ក៏បាននិរាករណ៍ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ព្រះចៅអធិការវត្តរាជបូណ៌ បានដាក់វិន័យលើ ភិក្ខុ៣អង្គក្នុងចំណោម៩អង្គ អោយវាម្តងម្នាក់«វាយតគ្នា»។បន្ទាប់មកលោកផែង វណ្ណះ ក៏បានយករូបភាពវាយតគ្នានោះ ទៅឡាយនិយាយ វាយប្រហារមកលើវត្តរាជបូណ៌ ក្នុងលក្ខណ:ជេរប្រមាថ។ លុះថ្ងៃ បន្ទាប់ព្រះមេគណខេត្តចេញលិខិតថ្កោលទោស រហូតដល់ក្រសួងព័ត៌មានបញ្ចប់អាជ្ញាបណ្ណ័ សារព័ត៌មានផែងវណ្ណ: ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២១

ភ្នំពេញ៖ល្បែងស៊ីសងបៀរអាប៉ោង ដែលបានបើកលេង ជ្រកក្រោមស្លាកយីហោ អាយីកាហ្វេ ស្ថិតនៅក្នុងបូរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបង្ក្រាប។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ នេះបើយោងតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅព្រឹកថ្ងៃទី២២ខែមីនានេះ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ នៅមិ​នទាន់បញ្ជាក់លម្អិតនៅឡើយទេ ចំពោះការបង្ក្រាបល្បែងស៊ីសងនេះ។

សូមជម្រាបថាកន្លងមកសមត្ថកិច្ច បានចុះទៅណែនាំនិងអប់រំហាមឃាត់ម្ចាស់ហាង អាយីកាហ្វេម្ដងហើយ ករណីបើកល្បែងស៊ីងដោយខុសច្បាប់ ក៏ប៉ុន្តែទីតាំងខាងលើនេះ ហាក់នៅតែបន្តបើកលេង យ៉ាងគគ្រឹកគគ្រេង ទើបសមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ ចុះបង្ក្រាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ដ្រីសម្ដេច ហ៊ុន សែន បានសម្រេចឲ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page106 Page107 Page108 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ ចុះផ្សាយថ្ងៃទី ៨ មិថុនា ២០២៦
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×