ខេត្តសៀមរាប៖លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានឲ្យដឹងថាខ្ញុំពិតជាមានជំនឿជាក់ថា ដើមឈើដែលយើងរួមគ្នាដាំនៅថ្ងៃនេះនឹងក្លាយជានិមិត្តរូបសាមគ្គីភាព ប្រកបដោយ ការអត់ធ្មត់ ស្ថេរភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងអាចផ្សាភ្ជាប់មេដឹកនាំវ័យក្មេងនៃតំបន់ទាំងពីរ ឱ្យបន្តមានការពិភាក្សាអំពីចក្ខុវិស័យរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់អនាគតរបស់ប្រជាជាតិក្នុងតំបន់ទាំងពីរ។
លោក ហ៊ុន ម៉ានី បានបន្តថាព្រឹកនេះខ្ញុំ និងក្រុមគ្រួសារបានចូលរួមដាំបណ្តុះកូនឈើ ចំនួន៥៣ដើម ជាមួយប្រតិភូកម្ពុជា និងអង្គទូតជាច្រើនប្រចាំនៅកម្ពុជា ក្នុង «ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប» នៅមុខប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។
ព្រឹត្តិការណ៍ដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប គឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (The 4th ASEF Young Leaders Summit – ASEFYLS4) ដែលកិច្ចប្រជុំនេះ គឺជាវេទិកាអមមួយនៃវេទិកាអមទាំង៦ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។
ព្រឹត្តិការណ៍ដាំកូនឈើនាពេលនេះមិនត្រឹមតែឆ្លុះបញ្ចាំង អំពីការឲ្យតម្លៃរបស់យើងចំពោះបរិស្ថានធម្មជាតិ និងការយល់ដឹងពីបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃភាពជឿជាក់លើពហុភាគីនិយម និងការរីកចម្រើនរួមគ្នា ក្រោមការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជាមួយយុវជននៅទូទាំងពិភពលោក ទាំងក្នុងក្របខណ្ឌក្រុមគ្រួសារនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមប្រឹក្សាយុវជនអាស៊ីផងដែរ៕SRP


ខេត្តសៀមរាប៖ប៉ូលិសព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១ ម្សិលមិញបានចាប់ខ្លួនមនុស្សពីរនាក់ករណីលួចម៉ូតូ។