Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ និងសហការី ព្រមទាំងតំណាង ក្រសួងសុខាភិបាល អញ្ជើញចុះត្រួតពិនិត្យការងាររៀបចំ

ចាក់វ៉ាក់សាំង នៅទីតាំងបរិវេណក្រសួងព័ត៌មាន សម្រាប់
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលនឹងមានចំនួនមន្រ្តីរាជការក្រសួង បុគ្គលិក អ្នកសារព័ត៌មាន ពីអង្គភាពសារព័ត៌មាន និងក្នុងវិស័យផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ អនឡាញ ប្រមាណជាង ៥០០០ នាក់ ដែលបានចុះបញ្ជីស្ម័គ្រចិត្តទទួលចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ នាពេលដ៏ខ្លីខាងមុខនាបរិវេណទីស្តីការក្រសួងព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យ ស្តីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត។ នេះបើយោងតាមអនុក្រឹត បានចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ២០០.០០០ USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក) ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លាជូនចំពោះរាជរដ្ឋាភិបាល សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការក្នុងការរៀបចំ មន្ទីរពេទ្យ ហ្លួងម៉ែ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ២០០.០០០ USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនរាជរដ្ឋាភិបាល សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការក្នុងការរៀបចំ »មន្ទីរពេទ្យ ហ្លួងម៉ែ»។

នេះជាព្រះរាជសារព្រះអង្គ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា, សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា!

សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត !

ខ្ញុំសូមចូលរួមជួយវិភាគទានព្រះរាជទ្រព្យ ចំនួន ២០០.០០០ USD (ពីររយពាន់ដុល្លារ សហរដ្ឋអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សំរាប់ទ្រទ្រង់ដល់ដំណើរការក្នុងការរៀបចំ មន្ទីរពេទ្យ ហ្លួងម៉ែ ។

 ខ្ញុំសូមប្រសិទ្ធពរដ៏ល្អបវរ សូម សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិក -សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ៕

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ លោកវេង សាខុន បានបង្ហាញនូវវឌ្ឍនភាពនៃការនាំចេញផលិតផលកសិកម្ម ដែលទទួលបានរបាយការណ៍ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា ដែលបានបង្ហាញឲ្យឃើញអំពីបរិមាណកសិផលដែលបាននាំចេញ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ ទៅកាន់ប្រទេសជិតខាងក្នុងនោះមាន៖ ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដូចខាងក្រោម៖

១- ខេត្តរតនគីរី៖

– ចេកអំបូងលឿង: ២៥ ៥៦០ តោន

– ចំណិតដំឡូងមីក្រៀម: ២០ ០៩៤ តោន

– ម្នាស់ស្រស់: ៥៩២ តោន

– គ្រាប់ស្វាយចន្ទី: ៨ ០៦២ តោន

– ស្វាយកែវរមៀតស្រស់: ៦៣៧ តោន

– ក្រូចថ្លុង: ៧៧ តោន

– ខ្នុរ: ២៤៨ តោន

២- ខេត្តតាកែវ៖

– ស្រូវ: ២០៦ ១៦២ តោន

– ស្វាយកែវរមៀតស្រស់: ២០ ៣០៨ តោន

៣- ខេត្តកំពត៖

– ស្រូវ: ៥៩ ៧១០ តោន

៤- ខេត្តបាត់ដំបង៖

– ដំឡូងមីស្រស់: ១១១ ៨២០ តោន

– ផ្លែស្វាយស្រស់: ១ ៥៤៣ តោន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋសភាជាតិ បានបង្ហោះសាររំលឹកសូមជនរួមជាតិចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់បំផុត។

សម្ដេចហេង សំរិន បានឡើងថា៖ «វ៉ាក់សាំងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន»។ ដូច្នេះសូមជនរួមជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិរបស់យើង។

នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទាំងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។

សម្ដេចហេង សំរិន បានបន្តថា៖ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៍មុះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស។

ឆ្លៀតឱកាសនេះ ខ្ញុំនៅតែទទូចអំពាវនាវដល់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជម្រុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង។

សូមជនរួមជាតិទំាំងអស់បន្តអនុវត្តវិធានការ «៣ការពារ ៣កុំ»ឱ្យបានហ្មត់ចត់ជាទីបំផុត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ តាមរយ:ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានសរសេរសំណេរមួយជុំវិញចម្ងល់របស់អ្នកកាសែត ដែលបានសួរលោកទាក់ទងទៅនឹង អ្នកកាសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណនិងជាប់បណ្ដឹងនៅតុលាការ។

លោកហ៊ុយ វណ្ណៈ បានសរសេរថា៖ បងប្អូនអ្នកកាសែត បានសួរសំណួរខ្ញុំ នៅថ្ងៃនេះ!
• សំណួរ៖ យល់ដូចម្តេចដែលមានអ្នកកាសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណ និងខ្លះជាប់ក្តីនៅតុលាការ សរុបទាំងអស់ជាង៧០ករណី?
• ចម្លើយ៖ តើអ្នកកាសែតដែលមានអង្គភាពផ្លូវការ មានការដឹកនាំត្រឹមត្រូវ និងមានវិជ្ជាជីវៈប៉ុន្មាននាក់នៅក្នុងចំណោមនោះ? គឺស្ទើតែគ្មាន។ យើងត្រូវយល់ពីភាពគ្រោះថ្នាក់នៃបច្ចេកវិទ្យា (Facebook/Online) ដែលជំរុញឲ្យខ្លះធ្វើខុសដោយមិនដឹងខ្លួន ឬដោយបំពានប៉ាតណាប៉ាតណី ហើយកំហុសរបស់គេបែរជាបង្កើតបន្ទុកយល់ច្រឡំធំ២ ទៅអ្នកដទៃទាំងអយុត្តិធម៌៖
១- មើលមួយភ្លែតថា សមត្ថកិច្ចបំពានពួកគេទៅវិញ។
២- ទង្វើរបស់ពួកគេ បានធ្វើឲ្យស្រអាប់ដល់អ្នកសារព័ត៌មាន ដែលមានអាជីពត្រឹមត្រូវ ហើយរឿងធំបំផុត គឺសង្គមទាំងមូល ទទួលព័ត៌មានបំពុល និងខុសស្រឡះ។ យើងត្រូវទ្រាំទទួលយកការពិតនេះ ហើយនាំគ្នាកែប្រែ ដោយ«ចេះក្រែង»។

សូមជម្រាបថារយ:ពេលប៉ុន្មានខែមកនេះជាពិសេសក្នុងខែមីនានេះ ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រនិងកាសែត ជាច្រើនអង្គភាព ដែលអង្គភាពទាំងនោះបានផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិជ្ជាជីវៈ និងបានធ្វើឲ្យប៉ះពាល់ដល់សង្គមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា .អ្នកឧកញ៉ា លី យ៉ុងផាត់ ក្រុម​ហ៊ុន ជីបម៉ុង ដែលបានបរិច្ចាគថវិកាចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។

បើគិត​ត្រឹម​យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ  ថវិការបស់សប្បុរសជន​ បាន​ចូល​រួម​បរិច្ចាគ​​ជូន​សម្តេចតេជោ​ ប្រមាណ ៧.៥លានដុល្លារ​ដើម្បីទិញ​មន្ទីរពេទ្យ​​​​​​ “នគរទេព” ហើយ​ប្តូរ​ឈ្មោះ​ជា​មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​» វិញ មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្រប​ពេលដែល​មន្ទីរពេទ្យ​ចាប់ផ្តើម​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​នៅថ្ងៃនេះ​។

សប្បុរសជន​ដែល​បរិច្ចាគ​ថវិកា​មាន ទី១​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន ៣.៥ លាន​ដុល្លារ ជូន​នាយករដ្ឋមន្ត្រីហ៊ុន សែន

ទី២​ក្រុម​ហ៊ុន ជីបម៉ុង ប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន ២លាន​ដុល្លារ ជូន​នាយករដ្ឋមន្ត្រីហ៊ុន សែន

ទី៣​អ្នកឧកញ៉ា លី យ៉ុងផាត់ប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន ២លាន​ដុល្លារ ជូន​នាយករដ្ឋមន្ត្រីហ៊ុន សែន។

សូមជម្រាបថា មន្ទីរពេទ្យ «​នគរ​ទេព​» មាន​ផ្ទៃដី​ទំហំ​១​ហិកតា ៥០​អា ដែលមាន​អគារ​ទំហំ ២៥,០០០​ម៉ែត្រ​ការេ កំពស់​៥​ជាន់ មាន​ប្រព័ន្ធ ទឹក ភ្លើង​ល្អ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ស​ទ្បា (solar) និង​មាន​ម៉ាស៊ីនភ្លើង​បំរុង​កម្លាំង ៣៥០ KWA បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្ដូរ​ភ្លើង​ដោយ​ស្វ័យប្រវត្តិ​ទៀត​ផង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់ថវិការដ្ឋដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ ស្របពេលដែលមន្ទីរពេទ្យចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩នៅថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» បន្ទាប់ពីទិញរួចរាល់។ ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត។ សម្តេចតេជោ បានបន្ថែមថា ថ្ងៃនេះមន្ទីរពេទ្យ នគរទេពចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ហើយ។

សូមជំរាបថា មន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ១៩ «ពេទ្យនគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺជាមន្ទីរពេទ្យទីពីរ បន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ «The Great Duke» ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩។ មន្ទីរពេទ្យស្ត្រីនគរទេព សាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមមូលនិធិនគរទេព ដោយក្នុងនោះ លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិកមួយរូប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 8.8K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានចេញលិខិតប្រាប់អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្តីពីការផាកពិន័យអន្ដរការណ៍ លើបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបានចុះហត្ថលេខាដោយសម្ដេចស ខេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណ ដល់ម្ចាស់បន្ទប់ជួល ដល់កម្មករ-កម្មការិនី ដែលប្រកាសមិនយកថ្លៃឈ្នួល នៅក្នុងដំណាក់កាលនៃការលំបាកបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២១

ភ្នំពេញ៖ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណ កាសែត យុវជនតេជោ របស់លោក មឿង រដ្ឋា ដោយម្ចាស់អាជ្ញាប័ណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្លេការពិត បំពុលសង្គម បង្កឱ្យមានភាពច្របូកច្របល់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ជាមួយគ្នានេះក្រសួងព័ត៌មានក៏បានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រស្ទឹងច្រាលប៉ុស្តិ៍ផងដែរ។នេះបើយោងតាមសេចក្ដីសម្រេចដែលបានចុះហត្ថលេខាដោយលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page105 Page106 Page107 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ ចុះផ្សាយថ្ងៃទី ៨ មិថុនា ២០២៦
ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភរិយានាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ឯកឧត្តម ស្វាយ ស៊ីថា ៖ មន្ត្រីព័ត៌មាន ត្រូវតែមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតដែលកំពុងវិវត្តយ៉ាងលឿនជាប្រចាំ ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×