ខេត្តសៀមរាប៖របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបង្ហាញថា រយៈពេល ០៣ ថ្ងៃ ពីថ្ងៃទី១៨-២០ ខែ វិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ
ភ្ញៀវទេសចរដើរកម្សាន្តក្នុងខេត្តសៀមរាប មានជាងចំនួន១១ម៉ឺននាក់។
របាយការណ៍បានបន្តថាចំនួនភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានចំនួនប្រមាណ ៥៥.១៨៤ នាក់ ក្នុងនោះ ៖
ភ្ញៀវជាតិមានចំនួនប្រមាណ ៥៥.០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០-៨០% ប្រមាណជា ៤០.០០០-៤៥.០០០ នាក់)ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ ៖
– រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៣៩.០០០ នាក់ុំ
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៥.០០០ នាក់។
– សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ១១.០០០ នាក់។
ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៨៤ នាក់។
សរុបសម្រាប់រយៈពេល ០៣ ថ្ងៃ ពីថ្ងៃទី១៨-២០ ខែ វិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបមានចំនួនប្រមាណៈ ១១៨.១៤៦ នាក់ ក្នុងនោះ៖
ភ្ញៀវជាតិមានចំនួនប្រមាណ ១១៧.០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០-៨០% ប្រមាណជា ៨០.០០០-៩០.០០០ នាក់)ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់៖
– រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧៩.០០០ នាក់។
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១២.៧០០ នាក់។
– សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥.៣០០ នាក់។ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១.១៤៦ នាក់៕SRP