Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖មនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍រវាងម៉ូតូនិងម៉ូតូ។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទីថ្ងៃទី ២០ ខែវិច្ឆិកា  ឆ្នាំ២០២៣ វេលាម៉ោង ៦ និង ៣០នាទី ព្រឹកនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ ៣៦៦ និង ៣៦៧ ខាងកើតក្បាលស្ពានតាប៉ុន ស្ថិតនៅភូមិកំពង់ថ្កូវ២ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកក្រឡាញ់បានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នេះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1W .9895  បើកបរដោយឈ្មោះ ដាំ ស្រីល័ក្ខ ភេទស្រីអាយុ៣៣ឆ្នាំ រស់ នៅភូមិតាប៉ុន ឃុំទឹកជ្ជោ ស្រុកព្រះនេត្រព្រះ ខេត្បន្ទាយមានជ័យ បានដឹកអ្នករួមដំណើរ០១នាក់ពីក្រោយ ឈ្មោះ ជាវ សន្និកា ភេទស្រី អាយុ២៦ ឆ្នាំ រស់នៅភូមិជាមួយគ្នា បើកបរក្នុងទិសដៅពីកើត ទៅលិច(ពាក់មួកសុវត្ថិភាពទាំងពីរនាក់) បានបុកម៉ូតូមួយគ្រឿង HONDA ZOOM ERX ពណ៌ស ពាក់ផ្លាកលេខ 1X.7428 បើកបរ ដោយឈ្មោះ មិត្ត រើន ភេទប្រុសអាយុ៥៤ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់  ស្រុកក្រឡាញ់ ខេត្តសៀមរាប។ (អត់ពាក់មួកសុវត្ថិភាព) បើកបរឆ្លងថ្នល់ពីជើងទៅត្បូង។

សមត្ថកិច្ចបន្តថាក្នុងហេតុការណ៍នេះបណ្តាលអោយ១/អ្នកបើកបរ ម៉ូតូ ឈ្មោះ ដាំ ស្រីល័ក្ខ ភេទស្រីរងរបួសធ្ងន់បែកក្បាលឆ្វេងនិង ចុកទ្រូង

២/ឈ្មោះ ជាវ សន្និកា ភេទស្រី របួសស្រាល

៣/ ឈ្មោះ មិត្ត រើន ភេទប្រុស រងរបួសធ្ងន់ បាក់ស្នងជើងស្តាំ

៤/រងការខួចខាតម៉ូតូធ្ងន់ ០១គ្រឿងនិងស្រាល០១គ្រឿង

មូលហេតុ គ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបរម៉ូតូម៉ាកHONDA DREAM ពាក់ផ្លាកលេខបន្ទាយមានជ័យ 1W9895 បើកបរពីទិសខាងកើតទៅទិសខាងលិច មានល្បឿនលឿននិងអ្នកបើកបរម៉ូតូម៉ាក HONDA ZOOMERX ពណ៍ស ពាក់ផ្លាកលេខ សៀមរាប 1X 7428 បើកបរឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន។កម្លាំងជំនាញបានចុះដល់និងបានបញ្ជូនជនរងគ្រោះទៅពេទ្យ និងពិនិត្យវាស់វែងកន្លែងកើតហេតុនិងចាប់យកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖យុវជនម្នាក់បានស្លាប់ភ្លាមៗខណ:បើកម៉ូតូទៅបុកម៉ូតូរ៉ឺម៉ក លក់នំរ៉ូទី។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច​ ​ខាងកើតផ្សារមេម៉ាយ ១០០ម៉ែត្រ ស្ថិតនៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប​ លើផ្លូវ​ ពីរប៉ុស្តិ៍ជ្រាវ ទៅផ្សារមេម៉ាយ។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់​ចរាចរណ៍នេះ រវាងម៉ូតូ និងម៉ូតូរុឺម៉ក លក់នំរ៉ូទី។ ម៉ូតូម៉ាកហុងដាពណ៌ ខ្មៅ ពាក់ផ្លាកលេខ 1G-1345 សៀមរាប បើកបរដោយឈ្មោះហុិន ហុង ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប (ទិសដៅពីលិចទៅកើត)។

ចំណែកម៉ូតូរ៉ឺម៉ក លក់នំរ៉ូទី បើកបរចេញពីកន្លែងកើតហេតុ  មិនស្គាល់អត្តសញ្ញាណ (ទិសដៅពីកើតទៅលិច)។

សមត្ថកិច្ចបន្តថាហេតុការណ៍នេះបណ្តាលឲ អ្នកបើកបរម៉ូតូ1G1345 សៀមរាប (ស្លាប់)ម៉ូតូខូចខាត( ស្រាល)។

តាមសន្និដ្ឋាន​របស់សមត្ថកិច្ចអ្នកបើកបរម៉ូតូឌ្រីម អាចបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។ សមត្ថកិច្ចបានចុះវាស់វែងនិង​បញ្ជូនយកវត្ថុតាងទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាប បានធ្វើការបោសសំអាត ក្រុមក្មេងទំនើងចំនួន២ក្រុម ដែលបង្កចលាចលក្នុងក្រុងសៀមរាប។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០០:៣០នាទី នៅត្រង់ចំណុចមុខសណ្ឋាគារយីហោ ម៉ៅ ហ៊ាន ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នគរបាលក្រុងសៀមរាប បានឲ្យដឹងថាក្មេងទំនើងចំនួន ០២ក្រុម បានបង្កហិង្សា ដោយយកដុំថ្ម និងមួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក តែមិនបណ្តាលឲ្យភាគីណារងរបួសស្នាមនោះទេ ក្រោយពីធ្វើសកម្មភាពហើយក្រុមក្មេងទំនើងទាំងនោះបានគេចខ្លួនបាត់។

នគរបាលបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយចូលរួមសហការពីម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងកម្លាំងការិយាល័យអន្តរាគមន៍​ និងតម្រួតបទបញ្ជ បានចុះស្រាវជ្រាវ​ និងនាំខ្លួនក្មេងទំនើងទាំង ០២ក្រុម ដែលមានចំនួនសរុប ៣០នាក់ ស្រី០១នាក់ មកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០២ក្រុម បានឆ្លើយសារភាពថា ពួកខ្លួនបានមានជម្លោះពាក្យសម្តីជាមួយគ្នា ហើយបានយកដុំថ្ម និងមួកសុវត្ថិភាព គប់គ្នាទៅវិញទៅមកពិតមែន។ ទោះជាយ៉ាងណាក្រុមក្មេងទំនេីងទាំងនេះត្រូវបានសមត្ថកិច្ចធ្វើ​កិច្ចសន្យាអប់រំណែនាំនិងឲ្យត្រឡប់ផ្ទះវិញរៀងៗខ្លួន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ក្រោយពីមានទំនាស់ពាក្យសម្ដីជាមួយប្រពន្ធ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២ និង ០០ នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កើតឡើងនៅចំណុចតូបជួសជុលម៉ាស៊ីនខាងកើត អងតែនទូរស័ព្ទសែលខាត ចម្ងាយ ៥០ ម៉ែត្រ ស្ថិតនៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ការធ្វើអត្តឃាត (ចងករសម្លាប់ខ្លួន) នេះជនរងគ្រោះ ឈ្មោះ លំ គិមឡាយ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមការសន្និដ្ឋាន: ក្រោយពីពិនិត្យលើសាកសព កន្លែងកើតហេតុ របស់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញរួចមក ជនរងគ្រោះ ពិតជាបានស្លាប់ដោយ ការធ្វើអត្តឃាត (ចងករសម្លាប់ខ្លួន)ពិតប្រាកដមែន។

បើកតាមសមត្ថកិច្ច ករណីនេះមូលហេតុ ជនរងគ្រោះ
មានបញ្ហាគ្រួសារ( ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ) ក៏សម្រេចបញ្ចប់ជីវិតខ្លួនឯងតែម្ដង។ បច្ចុប្បន្ន សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 2.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖សាលាអនុគណក្រុងសៀមរាប សូមពិតប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិ កា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅ ក្នុងវត្តពោធិលង្កា ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបទាំងអស់ឱ្យបានជ្រាបថា៖

សាលាអនុគណក្រុង សូមធ្វើការប្រកាសរំសាយភិក្ខុ សាមណេរទាំងអស់នៅក្នុងវត្តពោធិលង្កា ឲ្យនិមន្តទៅគង់តាមបណ្តាវត្ត ក្នុងក្រុងសៀមរាប។

នេះបើតាមសេចក្តីប្រគេន-ជូនដំណឹង សូមអានលិខិត៖

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖ព្រះប្រទាន ថេរសភាខេត្តសៀមរាប បានសម្រេច ចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ឲ្យត្រូវអាបត្តិសង្ឃាទិសេស។

ក្នុងនោះបានផ្អាកតួនាទី ភិក្ខុ កែវ ខូយ ពីអធិការវត្តពោធិលង្កា ជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី ពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

នេះបើតាមសេចក្ដីសម្រេច ដែលអង្គភាពសៀមរាបប៉ុស្តិ៍ ទើបទទួលបាន នៅព្រឹកថ្ងៃចន្ទទី 13 ខែវិច្ឆិកាឆ្នាំ 2023 នេះ៕

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានរន្ទះបាញ់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍បានកើតឡើង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៤០នាទី នៅចំណុចថ្លុកតាសាយខាងជើងភូមិត្រុំ ខាងជើង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុស  សីហា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ កសិករ។

ប្រភពបានបន្តថា ករណីនេះ មូលហេតុ ជនរងគ្រោះ នាំម៉ាសុីនច្រូតស្រូវទៅច្រូតនៅក្បែរចំណុច កើតហេតុខាង
លើ ប៉ុន្តែមិនទាន់ដល់ស្រែ កំពុងតែដើរស្រាប់តែមានមេឃខ្យល់និងភ្លៀងក៏ត្រូវរន្ទះបាញ់តែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំង នគរបាលខេត្តសៀមរាប ចាប់ខ្លួនពាក់ព័ន្ធនឹងករណី ឆបោក មានស្ថានទម្ងន់ ទោស ( ប្រព្រឹត្តិដោយសហចារី )។

សមត្ថកិច្ចនគរបាលបានប្រាប់ថា ហេតុការណ៍បានកើតឡើង នៅពីវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យចំនួន០៦ នាក់ មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ ជី តាយ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ គក់ជេរថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

២-ឈ្មោះ ជាម ដា ភេទប្រុសអាយុ៤២ ឆ្នាំ មុខរបរ លក់ម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិអូរស្មាច់ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។

៣-ឈ្មោះ ឈឹម សុភ័ណ្ឌ អាយុ ៤៧ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិសែសិន ឃុំអូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

៤-ឈ្មោះ ព្រឹល តន ហៅហេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រកសុី ទីលំនៅបច្ចុប្បន្នភូមិបន្ទាយទី២ ឃុំអូរសំពរណ៍ ស្រុកម៉ាឡៃ ខេត្តបាត់ដំបង។

៥-ឈ្មោះ អុឹង លីហុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប។

៦-ឈ្មោះ អុឹង វាសនា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ២០ និង ០០ នាទី ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះ នៅ ក្រុងសៀមរាប បានរាយការណ៍មកថា មានក្រុមជនសង្ស័យចំនួន១ក្រុម កំពុងឆបោក ដោយប្រើរូបភាព ឲ្យជនរងគ្រោះ យកប្រាក់ចំនួន ៥០០០$ ទៅដូរយកប្រាក់បាត ពីពួកគេចំនួន ១៧៧,៥០០បាត ដោយឲ្យជនរងគ្រោះ ចំណេញ ៤០% តែជនរងគ្រោះមានការសង្ស័យថា ត្រូវបានគេរៀបគំរោងឆបោក ទើបជនរងគ្រោះ រាយការណ៍មកសមត្ថកិច្ច។

ក្រោយពេលកម្លាំងចុះប្រតិបត្តិការ ក្រុមជនសង្ស័យបានដឹងខ្លួន និងបើករថយន្តសំដៅមកបំបុកកម្លាំងសមត្ថកិច្ច ធ្វើឲ្យខូចខាតម៉ូតូ០១គ្រឿង ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានព្យាយាមដេញតាមឃាត់រថយន្តរបស់ ជនសង្ស័យ ចាប់ពីចំណុចខាងកើតសណ្ឋាគារសុខា ផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា មកដល់ចំណុចមុខផ្សារពួក ក៏ត្រូវកម្លាំងនគរបាលសហការជាមួយកម្លាំងនគរបាលអធិការស្រុកពួក និងកម្លាំងនគរបាលអន្តរាគមន៍ ធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ និងរថយន្ត ចំនួន០២គ្រឿង យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។

តាមចម្លើយរបស់ជនសង្ស័យទាំង០៦នាក់ បានឆ្លើយសារភាពថា: ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាព ចំនួន០២លើក ក្នុងខេត្តសៀមរាប រួចមកហើយ លើកទី១ កាលពីអំឡុងខែ តុលា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៨០ម៉ឺនបាត លើកទី២ កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៤៣២,០០០ បាត ធ្វើសកម្មភាពលើកចុងក្រោយ នេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បើតាមសមត្ថកិច្ច ករណីនេះ ដកហូតវត្ថុតាងបានរួមមាន : រថយន្តចំនួន ០២គ្រឿង ១.ម៉ាក Lexus ពណ៌ស ស្លាកលេខ ភ្នំពេញ 2AL.1456 ២.ម៉ាកបាឡែន ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2AC.1031 និងប្រាក់ដុល្លាក្លែងក្លាយ ( លុយសែន ) ក្រដាស ១០០$ ចំនួន ១៦៣ សន្លឹក។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបថាប្រតិបត្តិការនេះបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប ដឹកនាំប្រតិបត្តិការណ៍ ដោយលោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នគរបាលខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និង កិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានចាប់ខ្លួនមនុស្សចំនួន៦នាក់ និងដកហូតរថយន្តចំនួន២គ្រឿងក្រោយពីបានតាមចាប់ពីក្រុងសៀមរាប រហូតដល់ស្រុកពួក។ នេះបើតាមព័ត៌មានបឋម។

ថ្លែងប្រាប់ អង្កភាពសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មន្ត្រីនគរបាលខេត្តសៀមរាប ដោយសូមមិនបញ្ចេញឈ្មោះបញ្ជាក់ថា ពិតជាមានហេតុការណ៍ផ្ទុះអាវុធមែន.. គឺផ្ទុះនៅក្រុងសៀមរាប និងផ្ទុះនៅស្រុកពួក។

មន្ត្រីនគរបាលដដែលបន្តថា ករណីនេះ សមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកពួកបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ និងដកហូតរថយន្តចំនួន២គ្រឿង។

អធិការស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន មិនអាចផ្ដល់ព័ត៌មានលម្អិតបានទេ ចំពោះករណីនេះ ដោយបង្វែរសំនួរសួរទៅស្នងការនគរបាលខេត្តសៀមរាប។

ចំណែកលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានប្រាប់ សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ឲ្យសួរទៅ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់។

អង្គភាពសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបញ្ជាក់ពីនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប នៅឡើយទេចំពោះហេតុការណ៍នេះ។

បើតាមព័ត៌មានបឋម ហេតុការណ៍បានកើតឡើងនៅ
នៅម៉ោង ជាង៨យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្បែរស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមព័ត៌មាន បន្ទាប់ពីកើតហេតុនៅក្បែរស្ពាននាគ រថយន្តជនសង្ស័យបានបើករត់ទៅស្រុកពួក ទើប
សមត្ថកិច្ចនគរបាលខេត្តសៀមរាប សហកាជាមួយនគរបាលស្រុកពួក ឃាត់បានតែម្ដង។

រថយន្តដែលឃាត់ ទាំង២គ្រឿង ទី ១.ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1456 ទី ២. រថយន្តម៉ាក កាមរី បាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AC-1031។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ច ឃាត់ខ្លួនននាំយកទៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តន៍តាមនីតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចបានប្រាប់សៀមរាប ប៉ុស្តិ៍ នៅយប់ថ្ងៃអង្គារនេះថា ទីតាំងស្ថានីយ៍លក់ប្រេងមួយកន្លែង ត្រូវបានចោរចូលលួចរបស់ រួចហើយគេចខ្លួនដោយសុវត្ថិភាព។ នេះបើតាមព័ត៌មានបឋម។

ហេតុការណ៍បានកើតឡើង នៅចំណុចស្ថានីយ៍សាំងតេលា ខាងក្រោយសណ្ឋាគារអេរ៉ា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប នៅលាម៉ោងប្រមាណម៉ោង១៦និង៥០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

សមត្ថកិច្ចបានថ្លែងបន្តថា ករណីអំពើលួចដោយមានស្ថានទម្ងន់ទោសនេះ បង្ក ដោយមានជនសង្ស័យ ម្នាក់ បានធ្វើសកម្មភាពចូលលួចក្នុងទីតាំងខាងលើ រួចគេចខ្លួនភ្លាមៗតែម្ដង។

បើតាមសមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ ឆាយ ម៉ារ៉ាឌី ភេទស្រី អាយុ៣៦ឆ្នាំ។ ករណីនេះ
បណ្ដាលឱ្យបាត់បង់សម្ភារ:រួមមាន ទូរស័ព្ទ១គ្រឿង ម៉ាកRealme 7។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានជិះម៉ូតូ ពុំស្គាល់ស្លាកលេខគេចខ្លួនបាត់បាត់ស្រមោល។

ទោះជាយ៉ាងណា ក្រោយមានហេតុការណ៍បែបនេះ ក្រុមសមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ នឹងបានកំពុង ស្រាវជ្រាវតាមចាប់ជនសង្ស័យ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ដោយសភាពអាកាតកាយ។ នេះបើតាមសមត្ថកិច្ចបានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ ជាព័ត៌មានបឋមនៅមុននេះបន្តិច។

សមត្ថកិច្ចបានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃអង្គារនេះថា ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៣ និង៣៥នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៣​ ស្ថិតនៅចំណុចស្ទឹងបង្កោង ភូមិបង្កោង ឃុំ អំពិល ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបានថ្លែងបន្តថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុសអាយុប្រហែល២៨ឆ្នាំជាង ស្ថិតភូមិបង្កោង ឃុំ អំពិល ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ហើយសាកសពមានសភាព អាក្រាតកាយហើមប៉ោង សម្បុរខ្មៅស្រអែម មានសក់ខ្លីកម្ពស់ប្រហែល១.៦០សង់ទីម៉ែត្រ។

បើតាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញជនរងគ្រោះ ពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ដោយពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះឡើយ។

ករណីខាងលើនេះ សមត្ថកិច្ចរក្សាទុកសាកសពនិងកំពុងស្វែងរកសាច់ញាតិទទួលយកបូជាតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ខណៈបើកម៉ូតូទៅបុកគោយន្តកន្ត្រៃ បណ្ដាលឱ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២៣ នាទីយប់ ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៣ ស្ថិត នៅលើផ្លូវក្រវាត់ក្រុងទី២ ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមប្រភពបានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ថា ហៀក ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មេជាងសំណង់ មាន ទីលំនៅកំណើត ក្នុងភូមិជ្រួយ ឃុំ វិហារលួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្ន រស់នៅ ភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានកូន ចំនួន៣នាក់ ប្រុសម្នាក់ ស្រី ២នាក់។

ប្រភពបានបន្តថា ជនរងគ្រោះបានជិះម៉ូតូ ម៉ាក Honda Scoopy ពណ៌ស ផ្លាកលេខ 1N-6360 ទៅបុកពីក្រោយ គោយន្តកន្ត្រៃម៉ាក Kubota RT110 បណ្ដាលឱ្យស្លាប់តែម្ដង។

បច្ចុប្បន្ន សាកសព ជនរងគ្រោះ ត្រូវបាន កម្លាំងនគរ បាលការិយាល័យជំនាញរៀបចំប្រគល់ឱ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក វត្ថុតាង យក ទៅរក្សាទុកនៅ ស្នាក់ការកណ្ដាល នៃ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page40 Page41 Page42 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនមនុស្ស៨នាក់ ករណីវាយយកម៉ូតូនៅស្ពានក្អែក ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនមនុស្ស៨នាក់ ករណីវាយយកម៉ូតូនៅស្ពានក្អែក ចុះផ្សាយថ្ងៃទី ១៩ មិថុនា ២០២៦
ប្រធានមណ្ឌលសុខភាព អន្លង់សំណរ បដិសេធថាមិនបាន ចាក់ដីកំពង់ទឹកបុរាណធ្វើអាជីវកម្មឯកជនរបស់ខ្លួននោះទេ ប្រធានមណ្ឌលសុខភាព អន្លង់សំណរ បដិសេធថាមិនបាន ចាក់ដីកំពង់ទឹកបុរាណធ្វើអាជីវកម្មឯកជនរបស់ខ្លួននោះទេ ចុះផ្សាយថ្ងៃទី ១៨ មិថុនា ២០២៦
ខេត្តសៀមរាបប្រកាសលើកលែង ចំពោះទីតាំងអាជីវកម្មបទល្មើសធនធានធម្មជាតិណាដែលគ្មានច្បាប់អនុញ្ញាត ខេត្តសៀមរាបប្រកាសលើកលែង ចំពោះទីតាំងអាជីវកម្មបទល្មើសធនធានធម្មជាតិណាដែលគ្មានច្បាប់អនុញ្ញាត ចុះផ្សាយថ្ងៃទី ១៧ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×