Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ សីហា ២០២៣

ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថស្រុកអង្គរជុំ បានចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។ ការចាប់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ចំណុចភូមិភ្នៅ ឃុំតាសោម ស្រុកអង្គរជុំ។

ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះសៀង សង់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិភ្លៅ ឃុំតាសោម ស្រុកអង្គរជុំ។

សមត្ថកិច្ចបន្តថាប្រតិបត្តិការនេះ ដកហូតវត្ថុតាងរួមមាន៖ ម្សៅគ្រើមពណ៌សថ្លា ១៧ កញ្ចប់តូច (ប្រាក់២០ម៉ឺនរៀល) ទូរស័ព្ទ ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជុំ កសាងសំណុំរឿង បញ្ជូនទៅការិយាល័យ ជំនាញអាវុធហត្ថខេត្តសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២៣

លោកទៀ សីហា បានមានប្រសាសន៍លើកឡើងអំពីភាពជឿនលឿននឹងការអភិវឌ្ឍ រីកចម្រើននឥតឈប់ឈរ លើគ្រប់វិស័យ របស់ខេត្តសៀមរាប និយាយដោយឡែក នឹងនៅទូទាំងប្រទេសនិយាយជារួមគឺ ទទួលបានការអភិវឌ្ឍនៅគ្រប់ទីកន្លែង មិនថាតែទីក្រុង ទីប្រជុំជនឬជនបទនោះទេ ពោលគឺ រាជរដ្ឋាភិ-បាលក្រោមការដឹកនាំ របស់ សម្តេចហ៊ុន សែន ព្រមទាំងឥស្សរជនជាន់ខ្ពស់ ជាច្រើនរូបទៀត បានដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍លើ គ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

លោកទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងឱកាស ដឹកនាំមន្ត្រីថ្នាក់ដឹកនាំជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និងថវិកាមួយចំនួន វេរប្រគេន ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា ក្នុងវត្តវិសុទ្ធិមគ្គ ស្ថិតនៅភូមិ បំពេញរាជ ឃុំលាងដៃ។

លោកទៀ សីហា មានប្រសាសន៍ថា៖ដោយសារកត្តាសន្តិភាពនិងភាពរីកចម្រើន នេះហើយ ទើបយើងមានឱកាសបានបំពេញបុណ្យ នៅគ្រប់ទីកន្លែងដោយមិនមានការព្រួយបារម្ភ ហើយការនាំនូវទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគ មួយចំនួនមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅពេលនេះ គឺដើម្បីតបសងគុណ ឧទ្ទិសកុសលទៅឱ្យបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ហើយផង និងជាឱកាសយើងរួមសាមគ្គីរួមគ្នាធ្វើបុណ្យកុសល សន្សំសេចក្តីសុខ សេចក្តីចម្រើនក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា និង ក៏ជាការរួមចំណែកថែរក្សាព្រះពុទ្ឋសាសនាឱ្យកាន់តែរីកចម្រើន និងគង់វង្សយូរអង្វែងតទៅមុខទៀត។ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរគោរពប្រតិបត្តិតាមពុទ្ឋបញ្ញត្តិក្នុងព្រះវិន័យនៃព្រះពុទ្ឋសាសនា។

សូមបញ្ជាក់ថា ទេយ្យវត្តុ គ្រឿងឧបភោគបរិភោគ ទាំងនោះរួមមាន ទៀនព្រះវស្សា ១គួរ គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់មួយចំនួន ព្រមទាំងថវិកា ចំនួន ១២លានរៀល ប្រាក់ដុល្លា ១ពាន់៧០០ដុល្លា និង អំពូលភ្លើងសូឡា ៣០គ្រឿង និងជូនដល់ សីលវ័ន សីលវន្តី ចំនួន៤០នាក់ ម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា ២ម៉ឺនរៀល ព្រមទាំងបានធ្វើពិធីរាប់បាត្រ ព្រះសង្ឃ ១០០អង្គ ដើមី្បឧទ្ទិសថ្វាយមគ្គផល ដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន ជីដូនជីតា សាច់សារលោហិត ទៅតាមប្រវេណីទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ឋសាសនា៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២៣

ខេត្តសៀមរាប៖រហូតដល់រសៀលថ្ងៃព្រហស្បតិ៍នេះ សមត្ថកិច្ចនៅមិនទាន់ចាប់បាន ក្រុមខ្មាន់កាំភ្លើង ដែលបានសម្រុកចូលរំដោះ អ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង នៅក្រុងសៀមរាប នៅឡើយទេ។

អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឆែម សាវុធ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ។

បើតាមព័ត៌មានបឋម នៅថ្ងៃថ្ងៃព្រហស្បតិ៍ ព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិន មួយរូប ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធ បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យ បានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ផងដែរ។

ប្រភពព័ត៌មានឲ្យឱ្យដឹងថា ករណីនេះ ក្រោយរំដោះបាន ក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។
ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញសម្ភារមួយចំនួន។

ជុំវិញហេតុការណ៍នេះក្រុមកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងសហការគ្នាស្រាវជ្រាវស្វែងរកក្រុមឧក្រិដ្ឋជន។

សូមបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នេះ ចំណុចគ្លីនិចធ្មេញ ជុំ ចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២៣

ខេត្តសៀមរាប៖ម៉ូតូចំនួន២គ្រឿងបានបុកគ្នាបណ្ដាលឲ្យរងរបួសទាំងសងខាង។ ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី ១៦ ខែសីហា  ឆ្នាំ២០២៣នៅលើផ្លូវជាតិលេខ៦
ត្រង់ចំណុចផ្លូវកែងអក្សរតេ(T) ចន្លោះបង្គោលគីឡូម៉ែត្រ​លេខ 3៦៥-3៦៦ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប​ ក្នុងទិសដៅស្របគ្នា។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូមួយគ្រឿងម៉ាក ហុងដាពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1AB 3004 បើកបរដោយឈ្មោះ ហួក សីហា ភេទប្រុស អាយុ១៤ឆ្នាំ រស់​នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានដឹកអ្នករួមដំណើរ២នាក់ពីក្រោយ៖

១/ឈ្មោះឃឿង រាឈិក ភេទប្រុស អាយុ១៤ ឆ្នាំ រស់នៅភូមិអន្លង់សា ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ២/ឈ្មោះ ហួង សុវណសុខសា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើកបរក្នុងទិសដៅពីលិច ទៅកើត(អត់ពាក់មួកសុវត្ថិភាព) បានបុកម៉ូតូមួយគ្រឿងម៉ាកHonda Dream ពណ៍ខ្មៅ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1T 9303បើកបរ​ដោយឈ្មោះ វណ្ណា ភេទស្រី អាយុ១៦ ឆ្នាំ រស់នៅភូមិចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (របួសរធ្ងន់យះកែងជើងឆ្វេង) បានដឹកអ្នករួមដំណើរពីក្រោយម្នាក់ ឈ្មោះ សឹង រតនា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិចាក្រោម ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (របួសធ្ងន់បែកក្បាលខាងក្រោយ ) បើកបរពីទិសខាងលិចទៅទិសខាងកើត(អត់ពាក់មួកសុវត្ថិភាពទាំងពីរនាក់)

សមត្ថកិច្ចបន្តថាករណីបណ្ដាលឲ្យរបួសមនុស្សចំនួន២នាក់ ខួចខាតម៉ូតូស្រាលពីរគ្រឿង។ មូលហេតុ សង្ស័យបណ្តាល​មក​ពី​អ្នក​បើកបរម៉ូតូពាក់ផ្លាកលេខបន្ទាយមានជ័យ1T 93-03 បើកបរពីទិសខាងលិច រួចប្តូរទិសដៅទៅទិសខាងជើង ខ្វះការប្រុងប្រយ័ត្ននិងអ្នកបើកបរម៉ូតូពាក់ផ្លាកលេខ សៀមរាប 1AB30-04  បើកបរមិនទាន់គ្រប់អាយុបើកបរ។

ក្រោយ​កើតហេតុរួចកម្លាំងជំនាញបានចុះត្រួតពិនិត្យវាស់វែងនិងចាប់យកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៣

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថាបានចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

សមត្ថកិច្ចបានប្រាប់ព័ត៌មានបឋម ថាហេតុការណ៍បានកើតឡើង វេលាម៉ោង៥ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិគោកព្នៅ ឃុំដូនកែវ ស្រុកពួក។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះមាន ឈ្មោះ ឆយ សាឡន ភេទស្រីអាយុ៤២ឆ្នាំ មុខរបរ កសិករ មានទីលំនៅ
ស្ថិតនៅភូមិគោកព្នៅ ឃុំដូនកែវ ស្រុកពួក។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ បានអត្តឃាត(ចងក)នៅចំណុចមែកស្វាយ ជាប់របងខាងមុខផ្ទះរបស់ខ្លួន។

បើតាមសមត្ថកិច្ច ការពិនិត្យលើសាកសព មិនមានស្លាកស្នាមអ្វីដែលគួរសង្ស័យពាក់ព័ន្ធនឹងបទល្មើសឡើយ។ ករណីនេះសង្ស័យមានវិបត្តិផ្លូវចិត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេរាយការណ៍ថាបានចងករសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍បឋមរបស់ស្រុកប្រាសាទបាគង បានប្រាប់ថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៨និង ៣០នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

របាយការណ៍បានបន្តថា ជនរងគ្រោះ មានឈ្មោះអេង នាង ភេទប្រុស អាយុ៣៥ឆ្នាំ បានធ្វើអត្តឃាតដោយខ្លួនឯង (ចងកនិងខ្សែលីងឡុងពណ៌សរប្រវែង១.៥០ម៉ែត្រ ជាប់នៅនឹងសង់យាប់ផ្ទះមានកម្ពស់៣.៤៥ម៉ែត្រ)នៅឈាងខាងលិចផ្ទះរបស់ខ្លួន។

បើតាមរបាយការណ៍ ករណីនេះ សង្ស័យមូលហេតុបណ្ដាលមកពីតូចចិត្ត មានជម្ងឺប្រចាំកាយ ក្រិនសួត។

តាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសាចងកពិតប្រាកដ មែនពុំពាក់ពន្ធ័និងបទល្មើសព្រហ្មទណ្ឌឡើយ។ ក្រោយពីបានត្រួតពិនិត្យ សមត្ថកិច្ចបានប្រគល់ សាកសពប្រគល់អោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២៣

ខេត្តសៀមរាប៖ផ្ទះពលរដ្ឋ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។​ហេតុការណ៍បានកើតឡើងនៅថ្ងៃចន្ទទី១៤ ខែសីហា  ឆ្នាំ២០២៣ វេលាម៉ោង២០ និង៣០នាទីស្ថិតនៅ ភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថាករណីនេះម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ក្រក ដូង ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ប៉យ អ៊ន់ អាយុ៥៨ឆ្នាំ ជាកសិករ មានកូនចំនួន២នាក់ (ប្រុស១នាក់) និងចៅចំនួន ២នាក់ (ប្រុស២នាក់) ដែលគ្រួសារម្ចាស់ផ្ទះបានចំណាកស្រុកទៅស្នាក់នៅធ្វើការដកដំឡូងនៅព្រំដែនខ្មែរ-ថៃ។

សមត្ថកិច្ចបានបន្តថាហេតុការណ៍នេះបណ្ដាលឲ្យខូចខាត ឆេះអស់ផ្ទះ១ខ្នងទាំងស្រុង ផ្ទះទំហំ ៧.ម៉គុណនឹង ៧.ម៉ សរសរកម្ពស់១.ម៉ (ផ្ទះកម្ពស់ពីដី ៦.ម៉) ក្រាលក្តារជញ្ជាំងស្លឹកដំបូលស័ង្កសី និងលើផ្ទះមានបាយសីអាសន:(គ្រូបារមី) និងមានរៀបចំដាក់ខ្សែភ្លើងញ៉ាក់ បើកភ្លើងញាក់ជាប្រចាំ។

សមត្ថកិច្ចបានបន្តទៀតថាករណីនេះឆេះខូចខាតទ្រព្យសម្បត្តិ រួមមាន៖ ទូរទឹកកក១ (ទំហំ០.៥ម៉ × ១.២០ម៉ , ទូរដាក់សំលៀកបំពាក់១ (ទំហំកំពស់ ២ម៉-បណ្តោយ ២ម៉) និងសំលៀកបំពាក់ក្នុងទូ, និងឯកសារសៀវភៅ(ក៤) សៀវភៅស្នាក់នៅ(ក២) សំបុត្រកំណើតផងដែរ។

សមត្ថកិច្ចបានស្រង់សម្ដីបំភ្លឺឈ្មោះ ផើង ភាត់ ភេទប្រុសអាយុ៤១ឆ្នាំជាអ្នកជិតខាង គាត់បានឃើញហេតុការណ៍ ភ្លើងឆេះមុនគេ គឺ ភ្លើងចាប់ផ្ដើមឆេះនៅចំណុចអាសន: បន្តឆេះរាលពេញផ្ទះ គាត់បានហៅបងប្អូនជួយពន្លត់ភ្លើង ដែរ ប៉ុន្តែផ្ទះជញ្ជាំងស្លឹកភ្លើងឆេះខ្លាំងលឿមិនអាចពន្លត់ទាន់។ របាយការណ៍របស់សមត្ថកិច្ចសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២៣

ខេត្តសៀមរាប៖សកម្មភាបការកាប់បំផ្លា្ញញព្រៃលិចទឹកនៅភូមិសាស្ត្រឃុំកំពង់ឃ្លាំង រហូតមកដល់ពេលនេះអាជ្ញាធរជំនាញពាក់ព័ន្ធនៅមិនទាន់ចាប់ខ្លួនអ្នកប្រព្រឹត្តនិងអ្នកពាក់ព័ន្ធនៅឡើយ។ ហេតុដូច្នោះពលរដ្ឋសង្ឃឹមថា អាជ្ញាធរសមត្ថកិច្ចស្រុកសូទ្រនិគម វែកមុខចាប់ខ្លួន អ្នកពាក់ព័ន្ធកាប់បំផ្លាញព្រៃលិចទឹកទាំងនោះ បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។

យោងតាមប្រភពបានឲ្យដឹងថានៅថ្ងៃចន្ទ ម្សិលមិញ ក្រុមមន្ត្រីជំនាញពាក់ព័ន្ធបានចុះពិនិត្យទីតាំងការឈូសឆាយបំផ្លាញព្រៃលិចទឹក ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។​ ការចុះពិនិត្យបែបនេះ បន្ទាប់ពីសារព័ត៌មាន បានរាយការណ៍ ពីករណីទន្ទ្រាននិងឈូសឆាយដីព្រៃលិចទឹកនៅឃុំកំពង់ឃ្លាំង។ ទោះជាយ៉ាងណាក្រុមមន្ត្រីដែលចុះទៅទីតាំងកាប់បំផ្លាញព្រៃលិចទឹក មិនបានឃាត់ខ្លួនជនប្រព្រឹត្តនិងអ្នកពាក់ព័ន្ធនោះឡើយ បានត្រឹមតែហៅអ្នកពាក់ពន្ធ័មកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតែប៉ុណ្ណោះ ហើយក៏ដកកម្លាំងចេញវិញ។

យ៉ាងណាមិញ មហាជនសំដែងការសារទយ៉ាងខ្លាំង ដែលជ្ញាធរពាក់ព័ន្ធស្រុកសូទ្រនិគម បានចុះទៅធ្វើកិច្ចសន្យាហាមឃាត់ ក្នុងការឈូសឆាយព្រៃលិចទឹក ដោយខុសច្បាប់ ហើយគេសង្ឃឹមថានិងវែកមុខជនពាក់ព័ន្ធតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២៣

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់ខណ:ជិះម៉ូតូបុកជាមួយរថយន្តដឹកទឹកកក។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩និង៤៩នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅភូមិពាក់លាប ឃុំពាក់ស្នែង ស្រុកអង្គរធំ។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តដឹកទឹកកក ផ្លាកលេខភ្នំពេញ 3C -5119 និងម៉ូតូម៉ាកហុងដា ឆ្នាំ២០២២ ពណ៌ខ្មៅ មានផ្លាកលេខសៀមរាប1AL-0438 ក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច។

សមត្ថកិច្ចបានបន្តថាខណ:រថយន្តដឹកទឹកកក ឈប់អោយភ្លើងសុីញ៉ូបត់ឆ្វេង ហើយអាយ៉ែថយក្រោយគោលបំណងចូលផ្ទះមិត្តភ័ក្ត ធ្លាប់ធ្វើការរួមគ្នា ពេលបើកថយន្តទើបថយបានបន្តិច ក៏ស្រាប់តែអ្នកបើកម៉ូតូបានបើកមកបុករថយន្តពេញមួយទំហឹងពីក្រោយបណ្ដាលអោយដួលនិងស្លាប់តែមម្ដង។

ប្រភពបានបន្តថា អ្នកបើករថយន្ត ឈ្មោះ គង់ គឿន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្ដសៀមរាប និងអ្នករួមដំណើរឈ្មោះឈន់ ពុត ភេទប្រុសអាយុ ៣៤ឆ្នាំ នៅភូមិដំណាក់ស្លាញ ឃ្វាល ស្រុកពួក ខេត្តសៀមរាប។ ចំណែកអ្នកបើកម៉ូតូឈ្មោះ កែ សាក់ ភេទស្រី អាយុ ៥៦ឆ្នាំ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានស្លាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២៣

ខេត្តសៀមរាប៖ក្មេងៗចំនួន២នាក់ត្រូវបាននគរបាល ក្រុងសៀមរាប ឃាត់ខ្លួន កសាងសំណុំរឿង​ បញ្ជូនទៅការិយាល័យជំនាញ ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស កាប់ម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​។

ការឃាត់ខ្លួននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ នៅក្រុងសៀមរាប។

ជនសង្ស័យ១ ឈ្មោះ ធន់ ឈ្នាងវីទូវណ្ណ ហៅលឺ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិគោកឬស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ ២ ឈ្មោះ​ យ៉ង់ រស្មី ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។​

ជនសង្ស័យទាំង២នាក់​បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាពួកខ្លួន និងបក្ខពួក( គេចខ្លួន ) បានធ្វើសកម្មភាពកាប់ម៉ូតូ​ របស់ជនរងគ្រោះ​ ចំនួន២លើក៖ កាប់ម៉ូតូស្កូបពី​ពណ៌ស នៅចំណុចក្បាលស្ពាន នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប។ ទី២ កាប់ម៉ូតូម៉ាកហុងដាវ៉ែវ ពណ៌ខ្មៅ នៅចំណុចតារាងបាល់ទះ ក្នុងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប។

​បើតាមនគរបាលក្រុងសៀមរាប ករណីនេះមូលហេតុ
គ្រាន់តែមេីលមុខសោះ ដេញកាប់មនុស្សមិនបាន ក៏កាប់ម៉ូតូតែម្ដង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២៣

ខេត្តសៀមរាប៖ក្មេងសិស្សសាលាម្នាក់ត្រូវបានគេរាយការណ៍ថាបានដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន។

សមត្ថកិច្ចស្រុកក្រឡាញ់បាប្រាប់ថា ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៣ រស់នៅភូមិអង្កោល ឃុំសែនសុខ ស្រុកក្រឡាញ់។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ មានឈ្មោះ ជិន ជាយ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិអង្កោល ឃុំសែនសុខ ស្រុកក្រឡាញ់។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះជនរងគ្រោះ បានដេកស្លាប់នៅក្នុងផ្ទះម្នាក់ឯង។ មូលហេតុ យោងតាមការពិនិត្យរបស់ក្រុមការងារបច្ចេកទេស និង គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារ (ខ្សល់គរ)៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២៣

ខេត្តសៀមរាប៖នគរបាលមួយរូបត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរធំ ធ្វើការឃាត់ខ្លួន មករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១០ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង ០០នាទី ចំណុចប៉ុស្ដិ៍យាមតំបន់អភិវឌ្ឈន៍ពាក់ស្នែង  ស្ថិតក្នុងភូមិពាក់ស្នែងថ្មីឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

ការឃាត់ខ្លួន ធ្វើឡើង នៅវេលាម៉ោង១២:០០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

របាយការរបស់សមត្ថកិច្ចដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួលបានបង្ហាញថា ជនសង្ស័យ ឈ្មោៈ ញ៉ែម ខឿន ភេទប្រុសអាយុ៣៥ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលវរៈ៧៩៣ រស់នៅតំបន់អភិវឌ្ឈន៍ពាក់ស្នែង ភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
ជនរងគ្រោះ ឈ្មោះ មុំ ខាន់ដា ភេទប្រុសអាយុ ៣៥ ឆ្នាំជនជាតិខ្មែរមុខរបរជាប្រធានសារព័ត៌មានកំពង់សោម ប៉ុស្តិ៍ រស់នៅភូមិផ្សារកណ្តាល ឃុំផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងរបាយការណ៍បានបន្តថា ជនសង្ស័យរូបនេះ
បានយកអាវុធ (កាំបិតហាន់សាច់ប្រវ៉ែង៣០CM កាប់
ជនរងគ្រោះចំនួន១កាំបិទត្រូវចំ ក្បាលផ្នែកខាងមុខលើថ្ងាសខាងឆ្វេង រយះហូឈាមប្រវែង០៨ស-ម ដេចំនួន០៨ថ្នេ និងត្រូវដើមដៃខាងឆ្វេងប្រវ៉ែង១០សង់ទីម៉ែត្រ។

របាយការណ៍បានបន្តទៀតថា ក្រោយធ្វើសកម្មភាព ជនបង្កបានគេចខ្លួនតែម្ដង។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹតនៅអំពើដូចខាងលើពិតប្រាកដមែន។ ដោយមូលហេតុ: ដោយរូបគេខឹងនិងជនរងគ្រោះ ប្រើពាក្យសម្ដីមើលងាយខ្លួន ហើយក៏មានទំនាស់ពាក្យសម្ដីនិងគ្នា ដោយខ្លួនហាមទៅជនរងគ្រោះ កុំអោយមើលងាយខ្លួន តែជនរងគ្រោះមិនស្តាប់ នៅតែមិនស្តាប់តាមក៏ខ្លួនបានយកកាំបិតនៅក្បែរខ្លួនកាប់ទៅលើជនរងគ្រោះតែម្ដង។

របាយការណ៍បានបញ្ជាក់ទៀតថា ករណីនេះ ដកហូត
វត្ថុតាងកាំបិទហាន់សាច់ដងឈើប្រវែង ៣០CM ចំនួន០១។ បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅកាន់ការិយាល័យព្រហទណ្ឌអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថាជនរងគ្រោះនិងជនបង្កបានផឹកស៊ីជុំគ្នា ហើយក៏មានទំនាស់ពាក្យសម្តីក្នុងកន្លែងផឹកស៊ី ហើយឈានដល់កាប់គ្នាតែម្ដង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page46 Page47 Page48 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចុះផ្សាយថ្ងៃទី ៨ មេសា ២០២៦
ចោទធ្វើអំពើធ្មប់ទៅលើខ្លួន យកពូថៅកាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗ ចោទធ្វើអំពើធ្មប់ទៅលើខ្លួន យកពូថៅកាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗ ចុះផ្សាយថ្ងៃទី ៨ មេសា ២០២៦
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន ចុះផ្សាយថ្ងៃទី ៨ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×