Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅថ្ងៃពុធនីថា យ៉ាងហោចណាស់មានមនុស្សចំនួនពីរនាក់បានស្លាប់បាត់បង់ជីវិតដោយភ្លើងឆក់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង៣០ នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបង្គោលខ្សែភ្លើង មុខដីទំនេររបស់ឈ្មោះចាំង គង់ ភេទប្រុស ស្ថិតនៅក្នុងភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម។

សមត្ថកិច្ចបានប្រាប់បន្តថា ជនរងគ្រោះ
១/ឈ្មោះឆា បុណ្យ ហៅប៊ូកភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិទ្រា ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង មុខរបរជាងតខ្សែរWifi (ស្លាប់)។
២/ឈ្មោះអាន យូ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃព្រះអណ្ដូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង មុខរបរជាងតខ្សែរWifi (ស្លាប់)។

បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ: ដាក់ជណ្ដើរឡើងតខ្សែរ wifi ជិតបង្គោលខ្សែរភ្លើង ប៉ះនិងខ្សែភ្លើង ធ្លាក់មកដីដាច់ស្រាត ដោយលើដីមានទឹកលិច បណ្ដាលឱ្យឆក់ស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានយកសាកសពតម្កល់ទុកនៅ មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ដើម្បីអោយគ្រួសា រ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ ខេត្តសៀមរាប នៅរសៀល​ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានជួបសម្តែងការគួរសមជាមួយ លោក Kawaguchi Masaki ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខត្តសៀមរាបនិងប្រតិភូ នៅរដ្ឋបាលខេត្តសៀមរាប
ដោយមានការអញ្ជើញចូលរួមពី លោក នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោក នាយកទីចាត់ការអន្តរវិស័យ  និងតំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធនានា។

ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kawaguchi Masaki ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋបាលខេត្តសៀរាប។

ជាមួយគ្នានេះដែរ ឯកឧត្តម​ អភិបាលខេត្ត​ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចប្រជាជនជប៉ុន ដែលបាន​និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបផ្ទាល់លើវិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ ទឹកស្អាត និងការជួសជុលប្រាង្គប្រាសាទនានា​ ក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម។ល។

លោក ប្រធានការិយាល័យកុងស៊ុល បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងបន្តគាំទ្រជួយជម្រុញការអភិវឌ្ឍខេត្តសៀមរាប ជាពិសេគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានា ឱ្យកាន់តែប្រសើរឡើងថែមទៀត៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២៣

ខេត្តសៀមរាប៖នៅទីបំផុតផ្សារទំនើបដ៏ល្បីមួយនៅកណ្ដាលក្រុងសៀមរាប គឺផ្សារទំនើបឡាក់គីម៉លសៀមរាប បានប្រកាស ផ្អាកដំណេីរការ របស់ខ្លួន ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។

គេនៅពុំទាន់ដឹងច្បាស់ថាការផ្អាកដំណើរការផ្សារទំនើបដ៏ល្បីមួយនៅកណ្ដាលក្រុងសៀមរាបនេះ មានមូលហេតុអ្វីពិតប្រាកដនៅឡើយទេ ដោយតំណាងផ្សារមិនទាន់ចេញសេចក្ដីជូនដំណឹងជាក់លាក់៕នាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២៣

ខេត្តសៀមរាប៖យុវតីម្នាក់ត្រូវបានឪពុកបង្កើតវាយសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចមូលដ្ឋាន។

សមត្ថកិច្ចបានប្រាប់អង្គភាព សៀមរាប៉ុស្ដិ៍ នៅព្រឹក ថ្ងៃអង្គារនេះថា ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង ១៨ និង ៣០ នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចកញ្ចុះមុខផ្ទះស្ថិតនៅភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់បន្តថា ជនរងគ្រោះឈ្មោះ ង៉ិក ស្រីគីម ភេទស្រី អាយុ១៤ ឆ្នាំ។ ចំណែក ជនសង្ស័យជាឪពុក ឈ្មោះ ឈិត ង៉ែត ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរប កសិករ។

បើតាមសមត្ថកិច្ច ករណីហិង្សា ឪពុកវាយកូនរហូតដល់ស្លាប់នេះ មូលហេតុ ឪពុកខឹងនិងកូននិយាយទូរស័ព្ទ (ថាឲ្យឈប់និយាយទូរស័ព្ទ តែមិនស្តាប់ក៏វាយចំកញ្ចាំងករពីក្រោយចំនួន៣ ដៃ បណ្តាលឲ្យជនរងគ្រោះស្លាប់តែម្ដង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយកើតហេតុនគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យជាឪពុក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕នាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កញ្ញា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់​ សោភ័ណ អភិបាលខេត្តសៀមរាប​ បានអះអាងថានឹងបន្តដោះស្រាយ នូវរាល់បញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការ សំណើ សំណូមពរនានារបស់ អតីតយុទ្ធជន និងគ្រួសារពលី ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីលើកកម្ពស់ ជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើង និងត្រៀមចូលរួមសហការ និងគាំទ្រជានិច្ចនូវរាល់សកម្មភាព ដែលផ្ដល់ និងការពារផលប្រយោជន៍ របស់ អតីតយុទ្ធជន ក៏ដូចជាបន្តជួយជំរុញចលនា សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឲ្យកាន់តែមានដំណើរការល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម​ បានថ្លែងថា យកចិត្តទុកដាក់លើកកម្ពស់ស្មារតីគោរពដឹងគុណ ចំពោះគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជនគ្រប់រូប បន្តរៀនសូត្រ និងចងចាំទុកជាប្រវត្តិសាស្ត្រ នូវគំរូវីរភាពដ៏អង់អាច ក្លាហាន មោះមុត របស់អតីតយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុ នៃសុខសន្តិភាព របស់ប្រទេសជាតិ បន្តគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់ អតីតយុទ្ធជន និងគ្រួសារពលី ដោយបន្តបង្កើនវប្បធម៌ ចែករំលែក ជំរុញ និងកៀរគរ ការចូលរួមក្នុងសកម្មភាព សាងសង់ទីជម្រកជូនដល់អតីតយុទ្ធជន និងគ្រួសារពលី ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន។

ឯកឧត្ដម​ បានបញ្ជាក់បន្ថែមថា ចំពោះឯកឧត្ដមផ្ទាល់ ការមានឱកាសចូលរួមជាចំណែកមួយ ក្នុងគ្រប់យន្តការគាំទ្រ ដល់សកម្មភាពទាំងឡាយ ដែលនាំទៅដល់ផលប្រយោជន៍ដ៏ពិតប្រាកដសម្រាប់អ៊ុ ពូ មាមីង អតីតយុទ្ធជន គឺជាកិច្ចការចម្បង និងជាកាតព្វកិច្ចតបស្នង មិនអាចខ្វះបាន ពីសំណាក់យើងខ្ញុំទាំងអស់គ្នាជាយុវជនជំនាន់ក្រោយ សម្រាប់វីរៈអតីតយុទ្ធជន យុទ្ធនារី ដែលអស់លោកទាំងអស់ បានធ្វើពលិកម្ម គ្រប់សព្វបែបយ៉ាង បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីចូលរួមក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងប្រជាជនឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយចំណែក នៃការចូលរួមនេះ គឺពិតជាមានតម្លៃ ប្រកបដោយមោទនភាពបំផុត ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប ដែលបានទទួលផលពីការតស៊ូ និងការលះបង់របស់អតីតយុទ្ធជន និងយុទ្ធជនពលីជំនាន់មុន។

អភិបាលខេត្ត ក៏បានសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងដឹងគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្តតែងតាំង និងទទួលស្គាល់ឯកឧត្ដម ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប​ ដើម្បីបន្តចូលរួមចំណែក ក្នុងកិច្ចការគាំទ្របម្រើ ធានា ការពារ និងផ្ដល់នូវផលប្រយោជន៍ជូនអតីតយុទ្ធជនឲ្យបានកាន់ល្អប្រសើរថែមទៀត។

ឯកឧត្តម ប្រាក់​ សោភ័ណ អភិបាលខេត្តសៀមរាប ប្រសាសន៍យ៉ាងដូច្នេះ នៅ​ថ្ងៃចន្ទ​ នេះ ក្នុងឱកាសឯកឧត្តម ត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម​ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កញ្ញា ២០២៣

ខេត្តសៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានចេញបំភ្លឺហើយ ជុំវិញផ្លូវខូចនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន។

ការចេញបកស្រាយបែបនេះ បន្ទាប់ពីមានការផ្សាយរបស់សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ដោយបានដកស្រង់ មតិប្រតិកម្ម ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលជួបការលំបាករឿងផ្លូវខូចពិបាកធ្វើដំណើរ។

លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ដោយសង្កេតឃើញថា ក្នុងរយ:ពេលកន្លងមកថ្មីៗ នេះ មានបងប្អូនប្រជាពលរដ្ឋ លើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុគ និងសារព័ត៌មានមួយចំនួន ចំពោះផ្លូវមួយខ្សែ ដែលកំពុងមានខូចខាត ស្ថិតក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។ ដូចនេះខ្ញុំបាទ សូមអនុញាត ជម្រាបជូន បងប្អូនប្រជាពលរដ្ឋអ្នកសារព័ត៌មាន និង សាធារណៈជន អោយបានជ្រាបថា៖

កន្លងមកក្រុមការងារ បានធ្វើការផ្សព្វផ្សាយ នឹងដោះស្រាយ ផលប៉ះពាល់ ជាមួយបងប្អូនដែលរស់នៅ តាមបណ្តោយផ្លូវនេះ រួចរាល់ហើយកាលពីដើមឆ្នាំ២០២៣ កន្លងទៅ ហើយបើគ្មានការប្រែប្រួល ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចាប់ផ្តើមការសាងសង់ ជាប្រភេទក្រាលកៅស៊ូ នាចុងឆ្នាំ២០២៣ ខាងមុខនេះហើយ។

អភិបាលស្រុកបន្តថា៖ កន្លងមករដ្ឋបាលស្រុក និងឃុំ បានសហការគ្នា ជួសជុលផ្លូវនេះ ចំនួន០២ លើក។ កាលពី ឆ្នាំ២០២២ មួយលើក និងឆ្នាំ២០២៣មួយលើក ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ។

ដោយឡែកចំពោះការខូចខាតនេះ ដោយសារ បច្ចុប្បន្ន ជារដូវភ្លៀងធ្លាក់ យើងមិនទាន់អាចធ្វើអ្វីបានឡើយ តែពេលរាំងភ្លៀង រដ្ឋបាលស្រុក ឃុំ នឹងពិនិត្យលទ្ធភាព គ្នាជួសជុល កន្លែងដែលមានការខូចខាត សម្រាប់ប្រើប្រាស់ ជាបណ្តោះអាសន្ន មុនពេលក្រុមការងារ ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ដំណើរការសាងសង់។

អាស្រ័យហេតុនេះ សូមបងប្អូន ប្រជាពលរដ្ឋ មានការយោគយល់ និងជ្រាបជាព័ត៌មាន អរគុណចំពោះការចូលរួម ជាយោបល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កញ្ញា ២០២៣

ខេត្តសៀមរាប៖ជនសង្ស័យ ១ ឈ្មោះ ឆាង ថាន់ហ៊ីវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ មានស្រុកកំណើតនៅប្រទេសវៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ២ឈ្មោះ ឡេ វឹងតឹង ភេទប្រុស អាយុ៣០ឆ្នាំជនជាតិ វៀតណាម មុខរបររើសអេតចាយ មានស្រុកកំណើតនៅប្រទេសវៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា៖​ ពិតជាបានធ្វើសកម្មភាពកាត់សោរទ្វារតូបលក់កាហ្វេ ហើយលួចយកម៉ាស៊ីនឆុងកាហ្វេ​ពិតមែន ក្រោយពីលួចបានហេីយ​ បានយកទៅដោះបំបែកយកស្ពាន់។
​
កម្លាំងសមត្ថកិច្ចបានធ្វើតេស្ត ស្វែងរកសារធាតុញៀន លទ្ធផល វិជ្ជមាន (ជាតំរុយមេតំហ្វេតាមីន)។ វត្ថុតាងដកហូតបាន៖ ម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង របស់ជនសង្ស័យធ្វើសកម្មភាព កន្រ្តៃកាត់ដែក១ និងម្ស៉ៅក្រាមពណ៌សថ្លាមួយចំនួន ព្រមទាំងម៉ាស៊ីនឆុងកាហ្វេរបស់ជនរងគ្រោះ។

បច្ចុប្បន្នត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង៣០នាទី នៅចំណុចតូបលក់កាហ្វេ មួយកន្លែង​ ស្ថិតក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយកាប់គាស់ទម្លុះទម្លាយ ( កាត់សោរទ្វារលួ,ចយកម៉ាស៊ីនឆុងកាហ្វេ )​ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើកម្មភាពកាត់សោរទ្វារ លួ,ចយកម៉ាស៊ីនឆុងកាហ្វេ ១ឈុត។
​
នគរបាលក្រុងសៀមរាបបានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ តាមការពិនិត្យកាមេរ៉ាសុវត្ថិភាព កំណត់បានមុខសញ្ញា។ លុះនៅវេលាម៉ោង០៣:០០នាទី ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការល្បាត ប្រទះឃើញជនសង្ស័យកំពុងតែជិះម៉ូតូរ៉ឺម៉ក​ ក៏ឃាត់សាកសួរតែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កញ្ញា ២០២៣

ខេត្តសៀមរាប៖បុរសវ័យចំណាស់ម្នាក់បានទៅមើលមង បែជាលង់ទឹកបណ្ដាលឲ្យស្លាប់។

ហេតុការណ៍បានកើតឡើង នៅចំណុចភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

សមត្ថកិច្ចស្រុកស្រីស្នំបានប្រាប់ថា ជនរងគ្រោះឈ្មោះ សាត សឿន (តាអីង)ភេទប្រុស អាយុ៨១ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថាជនរងគ្រោះបានទៅមើលមងដាក់ត្រីឆ្លងទឹកប្រឡាយមានជម្រៅទឹក០៣ម៉ែត្រ សភាពទឹកហូរ។

សមត្ថកិច្ចបានរកឃើញ សាកសពឈ្មោះ សាត សឿន (ហៅអីង) គ្មានខោអាវ នៅចំណុច ប្រឡាយរង ខាងជើងភូមិត្រាំសសរ ឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប។

តាមការសន្និដ្ឋាន ការបំភ្លឺកូនស្រី  ការពិនិត្យរបស់កងកម្លាំងផ្នែកជំនាញ និងគ្រូពេទ្យមណ្ឌលសុខភាពប្រីយ៍ករណីខាងលើ សាកសពបានស្លាប់ដោយសារ លង់ទឹកពិតប្រាកដមែន។ ក្រោយពិនិត្យបានធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កញ្ញា ២០២៣

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបគ្រោងនិងរៀបចំ កំណត់លេខផ្ទះ និងលេខអគារនៅក្នុងភូមិសាស្ត្រ ក្រុងសៀមរាប។

លោក​ លី​ វណ្ណៈ​ នាយករដ្ឋបាលខេត្តសាលាខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញបានដឹកនាំកិច្ចប្រជុំក្រុមការងារកំណត់លេខផ្ទះ និងលេខអគារនៅក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ខេត្តសៀមរាប​ ដោយមានការចូលរួមពីលោក​ នាយករងរដ្ឋបាល​ មន្ទីរ​ អង្គភាពពាក់ព័ន្ធចូលរួមផងដែរ។

បន្ទាប់ពីស្តាប់របាយការណ៍​ និងពិភាក្សារួចមក​ លោក​ លី​ វណ្ណៈ​ នាយករដ្ឋបាល បានណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវប្រមូលធាតុចូល ដែលមានស្រាប់​ និងធាតុចូលថ្មីៗ ដេីម្បីពិនិត្យ​ និងរៀបចំទិន្នន័យឱ្យបានច្បាស់លាស់ ងាយស្រួលក្នុងការកំណត់លេខផ្ទះ និងអគារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២៣

ខេត្តសៀមរាប៖ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆេះទាំងស្រុង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង១០និង២៥នាទី នៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ថា អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នង ប្រវែង៥ម៉ែត្រ គុណនឹង ៦ម៉ែត្រប្រក់សង្កសី ជញ្ជាំងក្ដារ។ម្ចាស់ផ្ទះឈ្មោះសាត ស៊ត់ ភេទប្រុសអាយុ៤៧ឆ្នាំ ប្រពន្ធឈ្មោះឌី ឈើយ អាយុ៥៧ឆ្នាំ មានកូនប្រុសម្នាក់។

សមត្ថកិច្ចបន្តថាករណីនេះបណ្ដាលឲ្យខូចខាតសម្ភារៈ កន្ទេល.ខ្នើយ.ខោអាវឆេះអស់លុយនិងមាស៥ជី ឆេះទាំងស្រុង។មូលហេតុ: បង្កាត់ភ្លើងដាំបាយរួចទៅដកដំឡូងនៅចម្ការមិនបានពន្លត់ភ្លើង៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២៣

ខេត្តសៀមរាប៖ពិតជាសង្វែកនិងអាសូរខ្លាំងណាស់សិស្សសាលាចំនួនពីរនាក់បានលង់ទឹកស្លាប់បង្កឲ្យមានការផ្ទះផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១៣ និង១៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចបង្ហៀរទឹកប្រឡាយមេ ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែង (ខាងជើងទ្វារទឹកចម្ងាយ៥០ម៉ែត្រ) ស្ថិតនៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំខេត្តសៀមរាប។

មន្ត្រីមូលដ្ឋានបានប្រាប់ថា ករណីមនុស្សលង់ទឹកនេះបណ្ដាលឲ្យស្លាប់ចំនួន២នាក់៖

១/- ឈ្មោះ ប៉ិល បញ្ញា(ហៅស្នោ)ភេទ ស្រីអាយុ១៦ឆ្នាំ មុខរបរ សិស្ស(ស្លាប់)រស់នៅភូមិភ្នំដីឃុំស្លែងស្ពានស្រុកស្រីស្នំ
ខេត្តសៀមរាប រកឃើញនៅវេលាម៉ោង១៦និង១៥នាទី
ថ្ងៃខែឆ្នាំដដែល។ ២/- ឈ្មោះ ទួយ ចាន់ឌី ភេទស្រី
អាយុ១៣ឆ្នាំ មុខរបរ សិស្ស(ស្លាប់)រស់នៅភូមិ-ឃុំជាមួយគ្នា។ រកឃើញនៅវេលាម៉ោង១៦និង៤៤នាទីថ្ងៃខែឆ្នាំដដែល។

បើតាមមន្ត្រី បញ្ជាក់ថា មូលហេតុ សិស្សនាំគ្នាទៅងូតទឹកលេងបណ្តាលឲ្យលង់ស្លាប់តែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២៣

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អអភិបាលខេត្តសៀមរាប បានថ្លែងកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពដល់កុមារក្នុងភូមិសាស្រ្តខេត្តសៀមរាប ក៏ដូចជាកុមារដែលបានអញ្ជេីញមកពីតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ។

ឯកឧត្តម​ បានថ្លែងថា​ សកម្មភាពនេះ បានឆ្លុះបញ្ចាំងអំពីការរួមចំណែកយ៉ាងសកម្ម ដើម្បីជួយពង្រឹងវិស័យសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការអនុវត្តការងារស្របតាមផែនការសកម្មភាពរបស់ខ្លួន ក្រោមស្មារតីទទួលខុសត្រូវខ្ពស់​ និងគោរពបាននូវវិជ្ជាជីវៈរបស់គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល។

ឯកឧត្តមអភិបាលខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបានអនុញ្ញាតតំណាង​មន្ទីរពេទ្យកុមារអង្គរ​ ចូលជួបសម្តែងការគួរសម​ និងរាយការណ៍អំពីវឌ្ឍនភាពការងារ​ និងសមិទ្ធផល​សម្រេចបាននាពេលកន្លងមក​ ព្រមទាំងផែនការយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការអនុវត្តសកម្មភាពនានាក្នុងខេត្តសៀមរាប នៅថ្ងៃអង្គារនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page43 Page44 Page45 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចុះផ្សាយថ្ងៃទី ៨ មេសា ២០២៦
ចោទធ្វើអំពើធ្មប់ទៅលើខ្លួន យកពូថៅកាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗ ចោទធ្វើអំពើធ្មប់ទៅលើខ្លួន យកពូថៅកាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗ ចុះផ្សាយថ្ងៃទី ៨ មេសា ២០២៦
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន ចុះផ្សាយថ្ងៃទី ៨ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×