Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២៣

ខេត្តសៀមរាប៖ផ្អែកតាមគោលការណ៍នេះក្រសួងមហាផ្ទៃ បានសម្របសម្រួល ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើកំណត់ទូតជូនដំណឹង ទៅភាគីថៃ ឱ្យបានជ្រាបថា៖ ប្រជាពលរដ្ឋ ថៃ រស់នៅខេត្តដែលជាប់ព្រំដែនជាមួយប្រទេសកម្ពុជា អាចប្រើប្រាស់ប័ណ្ណ ព្រំដែន ធ្វើដំណើរមក ដល់ខេត្តសៀមរាប បាន ក្នុងគោលដៅទេសចរណ៍ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ តទៅ។

នេះបើតាមសេចក្ដីប្រកាស ចុះថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2023 អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ទើបទទួលបាន៕

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២៣

ខេត្តសៀមរាប៖សហគ្រាស ឱសថស្ថាន ព្រះវិហារ II (ORSOTHANE PREAH VIHEA II) ដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោម លេខ៖៥០០០៦០២៦ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ និងមានទីស្នាក់ការតាំងនៅខាងកើតស្ពានថ្ម ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា ត្រូវបានប្រកាសរំលាយ និងដាក់ឲ្យស្ថិតនៅក្នុងការជម្រះបញ្ជីចាប់ពីកាលបរិច្ឆេទ នៃការចុះផ្សាយលិខិតជូនដំណឹងនេះតទៅ។

អាស្រ័យហេតុនេះសូមអតិថិជន ឬភាគីដែលពាក់ព័ន្ធសហគ្រាសមេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ!

Like 195
Comment 0
Share ចែកចាយ
Views 3.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ​ អភិបាលខេត្តបានថ្លែងថា ដើមី្បធ្វើឱ្យខេត្ត ក្រុងសៀមរាប យើង កាន់តែមានសោភណ្ឌភាព ថែមទៀតនោះ យើងគ្រប់គ្នាត្រូវប្រកាន់ភ្ជាប់នូវទ្រឹស្តី «ទីក្រុងស្អាតផ្តើមចេញពីយើងទាំងអស់គ្នា» កត្តានេះហើយយើងគ្រប់រូបត្រូវមានស្មារតី យកចិត្តទុកដាក់នៅគ្រប់វិនាទី ក្នុងការរៀបចំទុកដាក់សម្រាម ឱ្យបានត្រឹមត្រូវ ទៅតាមការណែនាំ របស់មន្ត្រីជំនាញ នៅគ្រប់មូលដ្ឋានទីកន្លែងទាំងអស់ និង រួមគ្នាលុបបំបាត់ការប្រើប្រាស់ ប្លាស្ទីច ដែលនាំធ្វើឲ្យយើងប៉ះពាល់ដល់សុខភាព និង បំពុលបរិស្ថាន នៃភពផែនដីទៀតផង។

ឯកឧត្តម ប្រាក់ សោភ័ណ បានផ្តាំផ្ញើដល់បងប្អូនអ្នកអនាម័យ បរិស្ថានទាំងអស់ នៅពេលធ្វើការបោសសម្អាត សូមប្រើប្រាស់ម៉ាស់ ឱ្យបានគ្រប់ៗគ្នា ដើមី្បការពារ និង រក្សាបាននូវសុភាពរបស់ខ្លួន និងសូមឱ្យបន្តចូលរួម ក្នុងការធ្វើអនាម័យ បរិស្ថាន នៅក្នុងកម្មវិធីនៅពេលក្រោយៗទៀតផង។

ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវវត្ថុកំដរដៃ ជូនដល់បងប្អូនអ្នកសម្អាតអនាម័យ ទាំង១៧៦នាក់ដោយម្នាក់ៗទទួលបាន ទឹកសុទ្ធ ១កេស​ ភេសជ្ជៈ​ ១កេស និង ថវិកា ១០ម៉ឺនរៀលផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ​ ថ្លែងបែបនេះក្នុងឱកាស
ជួបសំណេះសំណាល ជាមួយបងប្អូនអ្នកសម្អាតអនាម័យបរិស្ថានចំនួន​ មកពីមន្ទីរបរិស្ថានខេត្ត ក្រុមហ៊ុន Gaea.plc ក្រុមហ៊ុន Cintri ក្រុមហ៊ុន Active Green គ្រឹះស្ថានអង្គរ នៅថ្ងៃពុធម្សិលមិញ។

ឯកឧត្តម ប្រាក់ សោភ័ណ​ បានធ្វើការកោតសរសើរនិងថ្លែងអំណរគុណ ចំពោះបងប្អូនក្រុមការងារសម្អាតអនាម័យទាំងអស់ ដែលបានចូលរួមយាងសស្រាក់សស្រាំ​ក្នុងការសម្អាតអនាម័យ​ ដល់បងប្អូនដែលបានចូលរួមក្នុងការធ្វើអនាម័យ បរិស្ថាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ឆ្នាំ២០២៣ នេះ ដោយមិនគិតពីភាពនឿហត់នោះឡើយ​ ដោយបានលះបង់ពេលវេលា ធ្វើការសម្អាតមិនឱ្យប៉ះពាល់ដល់អារម្មណ៍ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត ក្នុងរយៈពេល៤ថ្ងៃនៃកម្មវិធីនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២៣

លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសព ប្រជាពលរដ្ឋចំនួន ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅចំណុចផ្លូវឡើងភ្នំគូលែន ផ្នែកខាងតើតស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមជម្រាបថា ពលរដ្ឋទាំង៧នាក់ ដែលបានស្លាប់៧នាក់ ជាពលរដ្ឋរស់នៅក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បច្ចុប្បន្ន កំពុងធ្វើបុណ្យតាមប្រពៃណី នៅវត្តរោងគោ ស្រុកក្រឡាញ់។

លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានសម្ដែងនូវការសោកស្ដាយ ចំពោះបងប្អូនគ្រួសារនៃសព ទាំងអស់ ដែលបានបាត់បង់នូវសមាជិកគ្រួសារ និងមេគ្រួសារដែលជាបង្គោលដ៏រឹងមាំ។

លោកជំទាវ ក៏បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់លោកជំទាវ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកនាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យ និងសូមចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពផង។ ជាមួយគ្នានោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងគិតគូខ្ពស់បំផុតចំពោះសុខទុក្ខ ប្រជាពលរដ្ឋ ពិសេសជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

អំណោយមនុស្សធម៌ ដែលបានប្រគល់រួមមាន៖ អង្ករ មុង ភួយ សារុង ក្រមា ត្រីខ ទឹកស៊ីអ៊ីវ មី និងថវិកាមួយចំនួនទៀត៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖បុរសជាប្ដីបានសម្រេចចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន។

អាជ្ញាធរមូលដ្ឋានបានប្រាប់ថា ហេតុការណ៍បានកើតឡើង នៅម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្នុងស្រែ ស្ថិតក្នុងភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាជ្ញាធរបន្តថា ជនរងគ្រោះឈ្មោះ លី ឡា ភេទប្រុស អាយុ៣០ឆ្នាំ ក្នុងភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

បើតាមអាជ្ញាធរបញ្ជាក់ថា ករណីអត្តឃាត (ចងកសម្លាប់ខ្លួន) នេះ មូលហេតុ តាមការសន្និដ្ឋានបឋម របស់សមត្ថកិច្ច បណ្ដាលមកពីប្ដីប្រពន្ធរស់នៅមិនចុះសម្រុង ( ទំនាស់ពាក្យសម្តី )។ កម្លាំងសមត្ថកិច្ច បានពិនិត្យធ្វើកំណត់ហេតុប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តមបណ្ឌិតឧកញ៉ាសៀង ណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាប បានចូលរួមឧបត្ថម្ភថវិកា ដល់គ្រួសាររងគ្រោះ រថយន្តធ្លាក់ពីភ្នំគូលែន។

ឯកឧត្តមបណ្ឌិតឧកញ៉ា សៀង ណាំ បានឲ្យដឹងថា
ខ្ញុំបាទបានចូលរួមថវិកា បុណ្យសព និងជូនអ្នករបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សរុប ១០លាន ៦សែនរៀល។

ឯកឧត្តមបណ្ឌិតឧកញ៉ា សៀង ណាំ បានបញ្ជាក់ថា
នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្ញុំបាទបានទទួលដំណឹងដ៏រន្ធត់មួយ ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅលើផ្លូវចុះពីលើខ្នងភ្នំគូលែន ស្រុកស្វាយលើ ដែលបណ្ដាលឱ្យមនុស្សស្លាប់ ចំនួន ៧នាក់(ស្រី ៣នាក់) និងរបួស ចំនួន ១៨នាក់(ស្រី ៩នាក់) ជាប្រជាជនរស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់។

សូមវិញ្ញាណក្ខ័ន្ធនៃសព ជនរងគ្រោះទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមជូនពរដល់បងប្អូនក្មួយៗទាំងអស់ ដែលរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សូមឆាប់បានជាសះស្បើយត្រឡប់មកជួបជុំក្រុមគ្រួសារវិញ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖នារីម្នាក់ដើរឆ្លងផ្លូវត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅទី២៨ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ០២ រំលងអាធ្រាត លើផ្លូវក្រាលកៅស៊ូ លេខ២០២ ស្ថិតនៅក្នុងភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តមិនស្គាល់អត្តសញ្ញាណ បើកទិសដៅពីត្បូង ទៅជើង បានបុកជាមួយមនុស្សដើរ ឈ្មោះ លាំ ជិញ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប (មានសតិមិនគ្រប់)បណ្ដាល ស្លាប់តែម្ដង។

សមត្ថកិច្ចបានបន្តថា តាមការសន្និដ្ឋានបឋម មូលហេតុ អាច ភាគីរថយន្តបើកបរ មានល្បឿនលឿន ខ្វះការ ប្រុងប្រយ័ត្ននិងអ្នកដើរឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖តៃកុងរថយន្តបានរត់គេចខ្លួនបាត់ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ 6 នាក់និងរបួសជាង 10 នាក់។

ហេតុការណ៍អត់បានកើតឡើង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥និហ៣០ នាទី ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រង់ចំណុចទឹករុន បង្ករឡើងដោយខ្លួនឯង។

តាមរបាយការណ៍របស់អាជ្ញាធរស្រុកស្វាយលើ បានបង្ហាញថា រថយន្តមួយគ្រឿងម៉ាក TOYOTA TACOMA PICK UP ពណ៌ ស ផ្លាកលេខ សៀមរាប 2B-4740 បើកបរដោយឈ្មោះ ជាម ជុច ភេទប្រុស អាយុ ៥៥ឆ្នាំ  រស់នៅ ភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរមានទិសដៅពីលិចទៅកើត។ (អ្នកបើកបររត់គេចខ្លួនបាត់)។

មានអ្នករួមដំណើរចំនួន ២៤នាក់ ស្រី ១២នាក់ :
១. ឈ្មោះ ឡុច ខឿ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
២. ឈ្មោះ បេង សឿត ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
៣. ឈ្មោះ លម លឿយ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
៤. ឈ្មោះ ឆយ ឆង ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
៥. ឈ្មោះ យន់ ឡន ភេទស្រី  អាយុ ៦៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
៦. ឈ្មោះ ភិន សឿត ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
៧. ឈ្មោះ ផាត កើត ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
៨. ឈ្មោះ តាន់ ញ៉ាន ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
៩. ឈ្មោះ ង៉ុក ប៉ាន ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
១០. ឈ្មោះ ឡឹត ងុិក ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
១១. ឈ្មោះ ហុង លីហ៊ាង ភេទស្រី អាយុ ០៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
១២. ឈ្មោះ អាត ហ្វា ភេទស្រី អាយុ ១១ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
១៣. ឈ្មោះ ពេក រ៉ុក  ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
១៤. ឈ្មោះ ឌឿន ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
១៥. ឈ្មោះ ញឹម សុឡុត ភេទស្រី  អាយុ ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
១៦. ឈ្មោះ មី វ៉ា ភេទប្រុស អាយុ  ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
១៧. ឈ្មោះ សាត សាន ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
១៨. ឈ្មោះ ថេង ប៊ុនថេន ភេទស្រី អាយុ ១០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
១៩. ឈ្មោះ ឡាន់ ភេទស្រី អាយុ ៧១ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
២០. ឈ្មោះ វិត គឿម ភេទស្រី អាយុ ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
២១. ឈ្មោះ សយ សៀ ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
២២. ឈ្មោះ ស៊ា ហ៊ត ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
២៣. ឈ្មោះ ព្រឿន ព្រឿត ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប
២៤. ឈ្មោះ នី ភេទប្រុស អាយុ  ឆ្នាំ រស់នៅភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

របាយការណ៍បានបន្តថា ហេតុការណ៍នេះ
បណ្តាលអោយ
១. ស្លាប់នៅនឹងកន្លែងកើតហេតុចំនួន ០៦នាក់ ស្រី ០២នាក់ មានឈ្មោះ ឡុច ខឿ , ឈ្មោះ បេង សឿត , ឈ្មោះ លម សឿយ , ឈ្មោះ ឆយ ឆង , ឈ្មោះ យន់ ឡន និងឈ្មោះ ភិន សឿត។
២. រងរបួសធ្ងន់ចំនួន ១៣នាក់ ស្រី ០៧នាក់ មានឈ្មោះ ផាត់ កើត , ឈ្មោះ តាន់ ញ៉ាន , ឈ្មោះ ង៉ុក ប៉ាន់ , ឈ្មោះ ឡឹត ងុិក , ឈ្មោះ ពេក រ៉ុក , ឈ្មោះ នី , ឈ្មោះ ឌឿន , ឈ្មោះ ញឹម សុឡុត , ឈ្មោះ មី វ៉ា , ឈ្មោះ សាត សាន , ឈ្មោះ ថេង ប៊ុនថេន , ឈ្មោះ ឡាន់ , ឈ្មោះ ស៊ា ហ៊ត់ និងរងរបួសស្រាលចំនួន ០៥នាក់ ស្រី ០៣នាក់ មានឈ្មោះ ព្រឿន ព្រឿត , ឈ្មោះ សយ សៀ , ឈ្នោះ វិត គឿម , ឈ្មោះ អាត ហ្វា និងឈ្មោះ ហុង លីហ៊ាង។
៣. ខូចខាតរថយន្ត ០១គ្រឿងធ្ងន់។

ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះទៅដល់ធ្វើការវ៉ាស់វែង សម្រួសចរាចរណ៍ នឹងធ្វើការប្រគល់សពជូនគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាង បានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ រងចាំស្រាវជ្រាវនឹងដោះស្រាយតាមនីតិវិធី។

របាយការណ៍របស់អាជ្ញាធរស្រុកស្វាយលើបានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពី អ្នកបើកបររថយន្ត បើកបរក្នងល្បឿនលឿន និង ផ្លូវមានភាពចំណោតខ្លាំងហើយបត់កែង៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖ព្រះសង្ឃមួយអង្គ បានសុគត ដោយសារខ្សែភ្លើងឆក់កំពុងភ្លៀង។

ហេតុការណ៍ នៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណុចអណ្តូងបូមទឹក បរិវេណវត្តធម្មិស្សរារាម (ហៅវត្តថ្មី) មានចម្ងាយពីព្រះវិហារ១៥ម៉ែត្រ ស្ថិតក្នុងភូមិដូនទាវ ឃុំ រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ មានព្រះនាម ឈ្មោះ ណែម សំណាង ភេទប្រុសអាយុ១៧ឆ្នាំមុខរបរ ព្រះសង្ឃរស់ នៅភូមិ ស្វាយជយ័ ឃុំ ត្រពាំង ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបន្តថា ករណីនេះ មូលហេតុ បណ្តាលមកពីព្រះអង្គ កាច់បេីកប៉ារ៉ែតភ្លេីងខណ:ពេលកំពុងភ្លៀងបណ្ដាលឲ្យឆក់សុគតតែម្ដង។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ក្រោយពីពិត្យលើសាកសព របស់ក្រុមគ្រូពេទ្យនិងសមត្ថកិច្ចជំនាញ ករណីនេះ មិនមានពាក់ព័ន្ធនិងបទល្មេីសព្រហ្មទណ្ឌនោះទេ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២៣

បុរសជាម្ចាស់ត្រាក់ទ័របានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ ខណ:ត្រាក់ទ័រ របស់ខ្លួនបានកិនពីលើ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាច ស្ថិតនៅភូមិក្រមុំបូល ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាករណី (ត្រាក់ទ័រជាប់លេខ កិនលើម្ចាស់ស្លាប់)នេះ ជនរងគ្រោះមានឈ្មោះ ហុិន ម៉ៅ ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅ ភូមិក្រមុំបូល ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ ជាអ្នកបើកបរត្រាកទ័រម៉ាក KUBOTA ពណ៌ ក្រហម ផ្លាកលេខគ្មាន បានឈរជុសជុល ធ្វើត្រាក់ទ័រនៅចំចន្លោះកណ្តាល រវាងកង់មុខនឹងកង់ក្រោយ ផ្នែកខាងស្តាំ នៃត្រាក់ទ័រ ហើយបានឈរបញ្ឆោះត្រាក់ទ័រ ដោយមិនបានឡើងលើត្រាក់ទ័រនោះទេ ដោយមិនដឹងថាត្រាក់ទ័ររបស់គាត់ជាប់លេខ។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីជនរងគ្រោះបានបញ្ឆោះហើយ ស្រាប់តែត្រាក់ទ័រ បានថយក្រោយ បណ្តាលអោយកង់មុខត្រាក់ទ័រផ្នែងខាងស្តាំ បុកគាត់អោយដួលនឹងឡើងជាន់គាត់ពីលើ ជាហេតុនាំអោយគាត់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ ជនរងគ្រោះ
ធ្វើការជួសជុលត្រាក់ទ័រដោយខ្លួនឯង។ សាកសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចរណ៍ ចំនួនពីរករណី នៅស្រុកអង្គរជុំ និងស្រុកក្រឡាញ់ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលចំនួន៤នាក់។

ករណីទី១ នៅថ្ងៃទី ២១ ខែវិច្ឆិកា  ឆ្នាំ២០២៣ វេលាម៉ោង ១២ និង ២០នាទី រវាងម៉ូតូនិងម៉ូតូ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ​លេខ ៣៥៦ និង ៣៥៧ ខាងកើតសាឃុំស្រណាល ស្ថិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប​។

ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប​ 1Y- 0373  បើកបរដោយឈ្មោះ ដា វីត ភេទប្រុស អាយុ២២ឆ្នាំ រស់​នៅភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់​ ខេត្តសៀមរាប (របួសធ្ងន់) ក្នុងទិសដៅពីលិចទៅកើត (អត់ពាក់មួកសុវត្ថិភាព) បានបុកម៉ូតូមួយគ្រឿង HONDA DREAM ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ សៀមរាប​ 1AP- 4267 បើកបរ​ដោយឈ្មោះ ភក់ ផែវ ភេទប្រុសអាយុ៧៧ឆ្នាំ រស់នៅភូមិគំរូ ឃុំស្រណាល  ស្រុកក្រឡាញ់ ខេត្តសៀមរាប (របួសធ្ងន់) ដឹកអ្នករួមដំណើរពីក្រោយមួយនាក់ឈ្មោះ​រ៉ន រ៉ប ភេទ​ប្រុស​ អាយុ​៦៨ រស់នៅភូមិជាមួយគ្នា (របួសស្រាល) (អត់ពាក់មួកសុវត្ថិភាពទាំងពីរនាក់) ក្នុងទិសដៅពីកើតទៅលិច រួចបត់ឆ្វេង។

ករណីនេះបណ្តាល​អោយ មនុស្សចំនួន២នាក់របួសធ្ងន់ និងម្នាក់របួសស្រាល ខួចខាតម៉ូតូធ្ងន់ ០១គ្រឿង និង ស្រាល១គ្រឿង។ មូលហេតុ គ្រោះ​ថថ្នាក់ បណ្តាល​មក​ពី​អ្នក​បើកបរម៉ូតូម៉ាកHONDA DREAM ពាក់ផ្លាកលេខ សៀមរាប​ 1Y – 0373 បើកបរពីទិសខាងលិច​ ទៅទិសខាងកើត មានល្បឿនលឿន និងអ្នកបើកបរម៉ូតូម៉ាក HONDA DREAM​ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ សៀមរាប 1AP-4267  បើកបរប្តូរទិសដៅខ្វះការប្រុងប្រយ័ត្ន។

កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមណ្ឌលសុខភាពគំរូ និងពិនិត្យវាស់វែងនិងចាប់យកវត្ថុតាងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រណាលដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ករណី នៅវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅចំណុចផ្លូវបំបែកភូមិកុក ឃុំ​នគរភាស ស្រុក​អង្គរជុំ រវាងរថយន្ត និងអ្នកថ្មើរជើង (ក្មេងរត់ឆ្លងផ្លូវ)។

រថយន្តម៉ាកToyota Hilux Rivo ពណ៌​ស ពាក់ស្លាកលេខសៀមរាប 2C-5757 អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ (​រត់គេចខ្លួនបាត់) បើកបរ​​ទិសដៅ​ពីជើងទៅត្បូង បានបុកជាមួយ​ក្មេងរត់ឆ្លងថ្នល់០២នាក់៖

១/ ឈ្មោះ កុសល់ បុរី ភេទប្រុស អាយុ០៣ឆ្នាំ រស់នៅ​ភូមិកុក ឃុំ​នគរភាស ស្រុក​អង្គរជុំ(ស្លាប់)

២/ ឈ្មោះ សាត់ មាន់ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិឃុំ​ជាមួយគ្នា(របួសធ្ងន់ បាក់ភ្លៅខាងឆ្វេង) ។វត្ថុតាងយកមករក្សាទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុកអង្គរជុំ៕

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

សមត្ថកិច្ចស្រុកអង្គរជុំបានប្រាប់ថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២០និង១០នាទី ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅចំណុចផ្លូវកោង​ ស្ថិតក្នុងភូមិប្រាសាទត្រាវ ឃុំ​គោកដូង ស្រុក​អង្គរជុំ។

សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរ​ណ៍នេះរវាងម៉ូតូនឹង​គោយន្ត​កន្ត្រៃ (​ម៉ាស៊ិនបោកស្រូវ) បើកបរ​បញ្ច្រាស់ទិសគ្នា។ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ​ ឆ្នាំ​២០២២ ពាក់ស្លាកលេខសៀមរាប 1AO-3599 បើកបរ​ដោយឈ្មោះ ស៊ាវ ឈាង ភេទប្រុស​ អាយុ២០ឆ្នាំ មុខរបរ​ កសិករ​ រស់នៅ​ភូមិ​គោកល្ពោត ឃុំ​វ៉ារិន ស្រុកវ៉ារិន គ្មានមួក​សុវត្ថិភាព​ (ស្លាប់) អ្នករួមដំណើរជាមួយឈ្មោះ សៅ សាប ភេទប្រុស​ អាយុ២១ឆ្នាំ មុខរបរ​ កសិករ​ រស់នៅ​ភូមិឃុំជាមួយគ្នា គ្មានមួក​សុវត្ថិភាព​(របួសធ្ងន់​ បាក់ភ្លៅឆ្វេង) បើកបរ​ពី​កើតទៅលិច បានបុក​ជាមួយគោយន្តកន្ត្រៃ ម៉ាកគូបូតាRT140 ពណ៌​ក្រហម សណ្ដោង​រម៉ក​បោកស្រូវ​ ពណ៌​ខៀវ។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបរក៏យើងតន្ត្រៃ
ឈ្មោះ រ៉ាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ​ កសិករ រស់នៅភូមិប្រាសាទត្រាវ ឃុំ​គោកដូង ស្រុក​អង្គរជុំ (រត់គេចខ្លួន) បើកបរ​ពី​លិចទៅកើត​(ឆ្លងផ្លូវ)។ វត្ថុតាង​ត្រូវបានសមត្ថកិច្ច យកទៅក្សាទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ៕

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page39 Page40 Page41 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×