Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៤

ខេត្តសៀមរាប៖អ្នកជិះម៉ូតូម្នាក់ត្រូវបានរថយន្តពេទ្យរដ្ឋបើកបុកបណ្ដាលឲ្យស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២០និង៤៥នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តពេទ្យរដ្ឋ ពាក់ផ្លាកលេខរដ្ឋ12 2-1146 អ្នកបើកបររត់គេចខ្លួន បើកបរ ក្នុងទិសដៅពីលិច ទៅកើត បានបុកម៉ូតូម៉ាកហុងស៊ូមមឺអិច  ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1X -6771 បើកបរដោយឈ្មោះឯម រ៉ាឌី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរតែម្នាក់ឯង ក្នុងទិសដៅពីជើង ទៅត្បូង បណ្ដាលស្លាប់តែម្ដង។

សមត្ថកិច្ចបន្តថា បច្ចុប្បន្នសាកសព ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូនិងរថយន្ត ទុកនៅអធិការនគរបាលស្រុកដើម្បីរងចាំការដោះស្រាយ៕

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២៤

ខេត្តសៀមរាប៖នៅទីបំផុតកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលខេត្តសៀមរាប បានចាប់ខ្លួនមន្ត្រីអាជ្ញាធរជាតិអប្សរាចំនួន២នាក់ ករណីហិង្សាលើក្មេងប្រុសម្នាក់ដែលដើរចាប់អណ្ដើកលក់ឲ្យភ្ញៀវ ដើម្បីលែងឲ្យចូលទឹកវិញ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទាំងពីរនាក់នេះ ទី១ ឈ្មោះ សុខ សឿន អាយុ២៣ឆ្នាំ ទីកន្លែងកំណើត និងបច្ចប្បន្ននៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ទី២ ឈ្មោះ ហៃ រដ្ឋា អាយុ៣១ឆ្នាំ ទីកន្លែងកំណើតភូមិសាលាកន្សែង ឃុំស្វាយដង្គំ ស្រុកសៀមរាប និងបច្ចុប្បន្នភូមិរុនតាឯកថ្មី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

យោងតាមចម្លើយសារភាពបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤៖០០នាទី ជនរងគ្រោះឈ្មោះ ណុល សំណាង ដើរចាប់កូនសត្វអណ្តើកបានចំនួន៧ក្បាលពីក្នុងទឹកទក្សិណអង្គរវត្ត ហើយដើរលក់ឲ្យភ្ញៀវសម្រាប់លែងចូលទៅក្នុងទឹកវិញ នៅមុខរៀនហាលអង្គរវត្ត ជាមួយគ្នា២នាក់ទៀតឈ្មោះ ទី នើត អាយុ១៥ឆ្នាំ និងឈ្មោះ បៃ បីត អាយុ២២ឆ្នាំ លុះនៅវេលាម៉ោង១៧៖៣០នាទី ឈ្មោះ ណុល សំណាង លក់ដាច់អស់កូនអណ្តើកចំនួន៥ក្បាល(១ក្បាល១ម៉ឺនរៀល) នៅសល់២ក្បាល។

ក្រោយមកស្រាប់តែមានកម្លាំងអាជ្ញាធរជាតិអប្សរា ប្រហែលប្រាំមួយទៅប្រាំពីរនាក់ដេញចាប់ពួកគេពេលនោះឈ្មោះ ទី នើត បានរត់គេចខ្លួន និងឈ្មោះ បៃ បីត លោតចូលទឹកទក្សិណអង្គរអស់ទៅ នៅសល់ឈ្មោះ ណុល សំណាង ត្រូវបានកម្លាំងអាជ្ញាធរអប្សរាចាប់បាន ពេលនោះឈ្មោះ សុខ សឿន (អាជ្ញាធរអប្សរា) បានចាប់ទាញកអាវជនរងគ្រោះជាប់ហើយបានទះកំភ្លៀងមួយដៃ និងទាត់ចំនួនមួយជើងបន្ថែមទៀត ហើយពួកគេនាំឈ្មោះ ណុល សំណាង ទៅចំណុចក្បែរមាត់ទឹក មុខស្ពានបណ្ដែតទឹកប្រាសាទអង្គរវត្ត(កន្លែងកើតហេតុ) ដើម្បីរងចាំឡានមកដឹកយកទៅឲ្យជំនាញ។

ខណៈពេលនោះជនរងគ្រោះយំមិនឈប់ ធ្វើឲ្យភ្ញៀវទេសចរណ៍ភ្ញាក់ផ្អើលទើបឈ្មោះ សុខ សឿន ស្រែកថា ហ្អែងឈប់យំអត់? ហើយគេបានដើរមកពីមុខជនរងគ្រោះ និងធ្វើសកម្មភាពទះមួយកំភ្លៀងចំសៀតផ្កាខាងឆ្វេង (ទះខ្លាំង) ហើយឈ្មោះ ហៃ រដ្ឋា បានឃាត់ឲ្យឈប់ ក្រោយមកនៅពេលដែលកំពុងរងចាំឡាននោះ ឈ្មោះ ហៃ រដ្ឋា បានដើរទៅខាងក្រោយជនរងគ្រោះ ហើយយកជើងស្ដាំទាត់ត្រកៀកជនរងគ្រោះមួយជើងបន្ថែមទៀត។

លុះនៅពេលឡានមកដល់ទើបពួកគេយកជនរងគ្រោះទៅប្រគល់ឲ្យទៅមន្ត្រីបរិស្ថាននៅកន្លែងស្នាក់ការតំបន់ការពារ ទេសភាពអង្គរ ដែលមានទីតាំងនៅទល់មុខឆែកសំបុត្រចូលតំបន់អង្គរ ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។ ករណីនេះមហាជនសង្ឃឹមថាតុលាការខេត្តសៀមរាបនិងសម្រេចឃុំខ្លួនជនសង្ស័យទាំងពីរនាក់ ជាក់ជាពុំខាន។

សូមបញ្ជាក់ថាការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្នុងចំណោមជនសង្ស័យ៥នាក់ ហើយរកឃើញពីរនាក់ជាជនដៃដល់។

សូមជម្រាបថា អំពើហិង្សានេះ បាននាំឲ្យមានការរិះគន់និងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ បើទោះបីអាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីបំភ្លឺយ៉ាងណាក៏ដោយ៕

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឲ្យស្លាប់ជនរងគ្រោះ)។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សៀមរាប និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានចុះសហការណ៍ ជាមួយគរបាលខេត្តកណ្តាល ដោយអនុវត្តដីកាបង្គាប់ចាប់ខ្លួនលេខ: ៤៤៨/២០ ចេញដោយលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល។

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅថ្ងៃអង្គារនេះថា ជនត្រូវចោទឈ្មោះ ទឹម ហួរ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចប្បុន្ន ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

នគរបាលបានថ្លែងបន្តថា ជនត្រូវចោទបានប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឲ្យស្លាប់ជនរងគ្រោះ) ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០  នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

បច្ចប្បុន្នជនត្រូវចោទត្រូវបានប្រគល់ និងទទួលទៅឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាម្ចាស់ករណី ដើម្បីបន្តនីតិវីធី៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២៤

ខេត្តសៀមរាប៖ផ្ទះចំនួន៣ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍បានកើតឡើងនៅម៉ោង១៦និង១០នាទីល្ងាច ថ្ងៃទី ០៦​ ខែមករា​ ឆ្នាំ២០២៤ នៅចំណុចភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

របាយការណ៍បឋមរបស់សមត្ថកិច្ចបានបញ្ជាក់ថាផ្ទះ​ចំនួន០៣ ខ្នង របស់ជនរងគ្រោះ ចំនួន០៣ គ្រួសារ៖ ទី១/ឈ្មោះ សាយ គឹមសួរ​ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស​ ក្រុងសៀមរាប​ (ប្រជាការពារភូមិ)
-ទី២/ឈ្មោះ ឡូយ. ហុក ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិទី ៤​ សង្កាត់ចុងឃ្នៀស​ ក្រុងសៀមរាប
-ទី៣/ឈ្មោះ ហួត លី ភេទ ប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទី ៣ សង្កាត់ចុងឃ្នៀស​ ក្រុងសៀមរាប។

របាយការណ៍បញ្ជាក់ទៀតថាករណីនេះបណ្ដាលឲ្យខូចខាតឆេះផ្ទះអស់ទាំងស្រុង ចំនួន៣ខ្នង មិនបណ្តាលអោយមានការរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡេីយ​។ អគ្គីភ័យនេះ បានរលត់នៅវេលាម៉ោង​ ១៧និង៣៧នាទី​ ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៧គ្រឿង ទឹកអស់ ០៩ឡាន។ រថយន្តអប្សរាចំនួន​ ០២​ គ្រឿង
-រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន​ ០៦គ្រឿង
–រថយន្តកងរាជអាវុធហត្ថ១គ្រឿង។ មូលហេតុៈ ទុស្សេរខ្សែភ្លើង ចេញពីផ្ទះឈ្មោះ សាយ គឹមសួរ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មករា ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្រីស្នំ បានប្រាប់ថាវេលាម៉ោង ១០ និង ០០នាទីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្បែរមាត់ស្រះ ដែលមានចម្ងាយ១០០ម៉ែត្រ ខាងជើង ភូមិស្មាច់ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប មានករណីធ្វើអត្តឃាដ អាក និងវះពោះ សម្លាប់ខ្លួនឯង
បណ្តាលឲ្យស្លាប់។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ មានឈ្មោះ សិក   រដ្ឋា ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរ (គ្មាន) ជាជនមានសតិមិនប្រក្រតី (វិបល្លាសស្មារតី) រស់ នៅភូមិស្មាច់ ឃុំត្រាំសសរ ស្រុកស្រីស្នំ
ខេត្តសៀមរាប។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីបានពិនិត្យសាកសពរួចកម្លាំងជំនាញបានប្រគល់សាកសព ឲ្យក្រុមម្ដាយធ្វើបុណ្យប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មករា ២០២៤

ខេត្តសៀមរាប៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំ ពិភាក្សាអំពីតម្លៃសេវា ប្រើប្រាស់ផ្លូវ ចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

ការប្រជុំធ្វើឡើង នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ ក្រោមការដឹកនាំលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំ ក្រុមការងារចំពោះកិច្ច ដើម្បីពិភាក្សា អំពីតម្លៃសេវាប្រើប្រាស់ផ្លូវ ចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នេះ មានការចូលរួមពីមន្ត្រីពាក់ព័ន្ធផងដែរ ក្រោមការងារចង្អុលបង្ហាញ ដោយផ្ទាល់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កើតក្រុមការងារចំពោះកិច្ច ដោះស្រាយលើតម្លៃ សេវាប្រើប្រាស់ផ្លូវ ចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ក្រុមការងារពីក្រសួង -ស្ថាប័នពាក់ព័ន្ធ ប្រជុំដោយផ្ទាល់ ដើម្បីជជែកពិភាក្សាការងារ ដោយក្នុងនោះ អង្គប្រជុំបានសម្រេច នឹងចុះពិនិត្យស្ថានភាព អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាពេលខាងមុខ។ បន្ទាប់ពីការចុះពិនិត្យស្ថានភាព អាកាសយានដ្ឋាន រួចរាល់ ក្រុមការងារចំពោះកិច្ចនឹងជួបជជែក ជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដើម្បីរួមគ្នាស្វែងរកដំណោះ ស្រាយសមស្រប ជូនប្រជាពលរដ្ឋ។

សូមជម្រាបថា កាលពីថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ ក្រុមអ្នកដឹកជញ្ជូនភ្ញៀវ ស្នើសុំ ឲ្យក្រុមហ៊ុន បញ្ឈប់ការគិតថ្លៃសេវាប្រើប្រាស់ ផ្លូវហាយវេ ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ការស្នើសុំធ្វើឡើង នៅក្នុងរដ្ឋបាលខេត្តសៀមរាប ក្រោយពី រដ្ឋបាលខេត្ត បានអនុញ្ញាត ឲ្យចូលជួបជាមួយក្រុមមន្ត្រីសាលាខេត្ត បន្ទាប់ពីបានប្រមូលផ្តុំ នៅមុខសាលាខេត្តសៀមរាប ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងគោលបំណងស្នើសុំ ឲ្យក្រុមហ៊ុនបញ្ឈប់គិតថ្លៃ សេវាប្រើប្រាស់ ផ្លូវហាយវេ ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

គួរបញ្ជាក់ផងដែរថា រយ:ពេលប៉ុន្មានថ្ងៃមកនេះ មានការលើកឡើង ពីការធ្វើដំណើរ លើដងផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ថា បានយកលុយថ្លៃផ្លូវ ដែលករណីនេះឱ្យមានការប្រតិកម្មជាច្រើនពីមហាជន ជាងពិសេស ក្រុមអ្នកដឹកជញ្ជូនភ្ញៀវ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២៤

ខេត្តសៀមរាប៖ក្រុមមន្ត្រីបាននាំគ្នាប្ដឹងលោកវរសេនីយ៍ទោ ទី សុខឡែន ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ទៅឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសុំផ្លាស់ប្តូរលោកវរសេនីយ៍ទោ ទី សុខឡែន ចេញពីប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប។

នេះបើតាមបណ្ដឹងដែលមានស្មាមមេដៃរបស់មន្ត្រីនគរបាល ដែលអង្គភាព សៀមរាប ប៉ុស្តិ៍ ទើបទទូលបាន។

ជុំវិញករណីនេះ សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលលោកវរសេនីយ៍ទោ ទី សុខឡែន ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប បាននៅឡើយទេរហូតមកដល់ម៉ោងផ្សាយនេះដោយមិនមានលេខទូរស័ព្ទ៕ សូមអានពាក្យបណ្ដឹងខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២៤

ខេត្តសៀមរាប៖ក្រុមចោរប្លន់នៅខេត្តសៀមរាប និងតែងធ្វើសកម្មភាពយ៉ាងសកម្ម នៅភូមិសាស្ដ្ររាជធានី-ខេត្ត ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបបានចំនួន២នាក់។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដោយកម្លាំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការ ជាមួយនគរបាលខេត្តសៀមរាប និងនគរបាលខេត្តព្រះវិហារ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបផ្ទាល់បានឲ្យដឹងថា ជនសង្ស័យ២នាក់ មានឈ្នោះដូចខាងក្រោម៖
១៖ ឈ្មោះ​ រ៉ង​ សារ៉ាត់​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ ជនជាតិ​ខ្មែរ​ ឃាត់​ខ្លួនបាននៅចំណុច​ ភូមិថ្នលដាច់​ ឃុំដានរុណ​ ស្រុកសូនិគម​ ខេត្តសៀមរាប។
២៖ ឈ្មោះ​ ឈិន​ ភន ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ឃាត់ខ្លួនបាននៅចំណុចភូមិស្នាផ្អែក​ ឃុំ​ស្រយ៉ង​ ស្រុកគូលេន​ ខេត្តព្រះវិហារ និងដកហូតបានវត្ថុតាង​ ដែលយកមកធ្វេីសកម្មភាពប្រព្រឹត្តបទល្មេីសបានមួយចំនួន​ទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១និង១៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ឡ.វ.ឆ.ក. ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ (អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីប្លន់ បង្ក​ឡើងដោយជនសង្ស័យ ចំនួន៣នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់។

ជនសង្ស័យទាំងពីរ បានសារភាពដូចគ្នាថា​ ពួកខ្លួនដែលមានបក្ខចំនួន​៣នាក់​ ពិតជាបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋ និងប្រដាប់ដោយកាំបិត (ដែលបានដកហូត ) ភ្ជង់ប្លន់យកទ្រព្យ​សម្បត្តិ ប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទះ (អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ​ ខេត្តសៀមរាប ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យទៅនគរបាលខេត្តសៀម​រាប​ បន្តអនុវត្តនីតិវិធី និងស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យ​ឈ្មោះ​ ឈិន​ ភណ្ឌ​ ដែលរត់គេចខ្លួន។

សូមជម្រាបថាប្រតិបត្តិការនេះ ក្រោយពីមានហេតុការកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញ​របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជា​មួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតឈានដល់កំណត់បានអត្តសញ្ញាណមុខសញ្ញប្រព្រឹត្តខាងលើ និងទីតាំងលាក់របស់ជនសង្ស័យតែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មករា ២០២៤

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចណ៍រវាងម៉ូតូនិងម៉ូតូ បញ្ច្រាសទិសគ្នាពីជើងទៅត្បួង។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១៨និង២០នាទី នៅលើកំណាត់ដងផ្លូវជាតិលេខ៦៨ ចន្លោះ បង្គោលគីឡូម៉ែត្រលេខខ (៣០-៣១) ស្ថិតនៅភូមិយាយម៉ី ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចណ៍ នេះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខពោធិ៍សាត់ ១L-៩០២៤ បើកបរដោយឈ្មោះ យឿន ស៊ីវ័ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បើកបរមានទិសដៅពីត្បូង ទៅជើង ( ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បានប្រើប្រាស់មួកសុវត្ថិភាព)។ ចំណែកភាគីម្ខាងទៀត ម៉ូតូម៉ាកហុងដា C១០០ ពណ៌ក្រហម ស៊េរី១៩៨៩ គ្មានផ្លាកលេខបើកបរដោយឈ្មោះ ប៉ិក ប៊ុនជួប ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិខ្វែក ឃុំមោង  ស្រុកស្រីស្នំ ខេត្តសៀមរាប បើកបរមានទិសដៅពីជើង ទៅត្បូង (របួសធ្ងន់) មិនបានប្រើប្រាស់មួកសុវត្ថិភាព និងបានបញ្ជូនទៅមណ្ឌលសុខភាពស្រីស្នំ និងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថាគ្រោះថ្នាក់ចរាចណ៍នេះការសន្និដ្ឋានបឋមដោយសារអ្នកបើកបរម៉ូតូ ស៊េរី១៩៨៩ ពណ៌ក្រហមឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ នគរបាលចរាចរណ៍នៃអធិការស្រុកស្រីស្នំ បានចុះវាស់វែងយកម៉ូតូ២គ្រឿង ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ៕

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២៣

ខេត្តសៀមរាប៖បុរសអ្នកជិះម៉ូតូម្នាក់ត្រូវបានបុកជាមួយរថយន្តឈានដល់ការឆេះម៉ូតូនិងរថយន្តបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទី នៅចំណុចផ្លូវ បំបែកជាបួនចូលវត្តព្រិន្ទ ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប នៅលើផ្លូវ សម្តេចហ៊ុនសែនសន្តិភាព។

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ សោម វីរៈ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះរវាង រថយន្ត និង ម៉ូតូ។ រថយន្តម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ 3A 1235 ត្បូងឃ្មុំ ប្រភេទ សឺមីរុឺម៉កផ្លាក លេខ 4A 0780ត្បូងឃ្មុំ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ
បុកម៉ូតូម៉ាក ឌុកកាទី ពណ៌ ក្រហម ពាក់ស្លាកលេខ 1FF 8944 ភ្នំពេញ អ្នកបើកបរឈ្មោះ ប្រាក់ ម៉េងលាង ភេទប្រុស អាយុ 28ឆ្នាំ នៅភូមិ ស្រអែមខាងជើង ឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ មានទិសដៅ ពីកើតទៅលិច បណ្តាលឲ្យស្លាប់ឈ្មោះ ប្រាក់ម៉េង លាង មានពាក់់មួកសុវត្ថិភាព។

លោកវរសេនីយ៍ទោ សោម វីរៈ បន្តថាករណីនេះ ខូចខាតរថយន្ត១គ្រឿង ធ្ងន់( ឆេះក្បាល) -ខូចខាតម៉ូតូ១គ្រឿង ធ្ងន់ (ឆេះ)។ មូលហេតុអ្នកបើកបរម៉ូតូបើកល្បឿនលឿន។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួន។ សមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិនៅកន្លែងកើតហេតុ។ ឯ វត្ថុតាងរក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបកំលាំងជំនាញ កំពុងស្រាវជ្រាវ និង កសាងសំណុំរឿងតាមនិតិដើម្បីបញ្ជូនទៅ សាលាដំបូងខេត្ត៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២៣

ខេត្តសៀមរាប៖ផ្ទះរបស់ប្រជាពលរដ្ឋ មួយខ្នងត្រូវបាន អគ្គីភ័យលេបត្របាក់ទាំងស្រុង។

ហេតុការបានកើតឡើង នៅម៉ោង២១និង៥០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ករណីអគ្គីភ័យនេះ ម្ចាស់ផ្ទះឈ្មោះ ផាយសុខុម ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានជួលផ្ទះនេះ(អោយចំនួន០២នាក់)៖

១/ឈ្មោះ ម៉ើ ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ ស្រុកកំណើត នៅភូមិត្បែងលិច ឃុំត្បែងស្រុកបន្ទាយស្រី និងប្រពន្ធឈ្មោះ ជុន សុភី ភេទស្រី អាយុ២៧ឆ្នាំ ស្រុកកំណើត នៅភូមិរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
– មុខរបរ (ជាងជួសជុលម៉ូតូ )

២/ឈ្មោះ អុិត ដាវីត ភេទប្រុសអាយុ៣៩ឆ្នាំស្រុកកំណើត នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (មុខរបរលក់ជីនិងថ្នាំកសិកម្ម)។

សមត្ថកិច្ចបន្តថាករណីនេះ មូលហេតុ នៅពុំទាន់ដឹងនោះទេចំណែកការខូចខាតមិនទាន់សរុបបាននៅឡើយទេ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២៣

ខេត្តសៀមរាប៖ម៉ូតូចំនួន 2 គ្រឿង បានបុកគ្នាបណ្ដាលឲ្យរបួសរបួសស្រាលពីរនាក់។ ហេតុការណ៍បានកើតឡើង វេលាម៉ង០៧និង២៥នាទីព្រឹកត្រូវ​និងថ្ងៃទី ២៩ខែ ធ្នូ  ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៦ តត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ ៣៦៥ និង ៣៦៦ មុខធនាគារ អេស៊ីលីដា ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប​។

សមត្ថកិច្ចបានប្រាប់ថាគ្រូថ្នាក់ចរាចរណ៍នេះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1AM- 8076  បើកបរដោយឈ្មោះ ផុន កក្កដា   ភេទប្រុស អាយុ១៦ ឆ្នាំ រស់​នៅភូមិ ត្រាំកង់ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប របួសស្រាល បានដឹកអ្នករួមដំណើរពីក្រោយម្នាក់ ឈ្មោះ យិន ឆៃណា ភេទស្រី អាយុ១៧ ឆ្នាំ របួសស្រាល រស់នៅភូមិជាមួយអ្នកបើកបរក្នុងទិសដៅពីកើត ទៅលិច (ពាក់មួកសុវត្ថិភាពទាំងពីរនាក់) បានបុកម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ពណ៌ក្រហម ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1C -5812 បើកបរ​ដោយឈ្មោះ វ៉ាត ភេ ភេទប្រុស អាយុ ៦៧  ឆ្នាំ រស់នៅភូមិ ឪម៉ាល់ ឃុំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាប អ្នកបើកបរពីទិសខាងលិចទៅទិសខាងកើត រួចបត់ឆ្វេង (ពាក់មួកសុវត្ថិភាព )។

សមត្ថកិច្ចបន្តថាករណីនេះ រងរបួសស្រាល ០២នាក់ រងការខួចខាតម៉ូតូស្រាល ០២គ្រឿង។ មូលហេតុ គ្រោះថ្នាក់បណ្តាល​មក​ពី​អ្នក​បើកបរម៉ូតូពាក់ផ្លាកលេខ បន្ទាយមានជ័យ 1C- 58 12  បើកបរពីទិសខាងលិចទៅទិសខាងកើត ផ្លាស់ប្តរទិសដៅខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបរម៉ូតូពាក់ផ្លាកលេខសៀមរាប 1AM- 80 76  បើកបរក្នុងទិសដៅពីកើតទៅលិច មានល្បឿនលឿន។

ក្រោយ​ពេលកើតហេតុរួចកម្លាំងជំនាញបានបញ្ជូនជនរងគ្រោះទៅពេទ្យ ឯវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page37 Page38 Page39 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×