Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មករា ២០២៤

ខេត្តសៀមរាប៖បុរសជាប្ដីបានសម្រេចចងកសម្លាប់ខ្កួន ដោយសារតូចចិត្តនឹងប្រពន្ធ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង 08និហ30នាទី ថ្ងៃទី 31 ខែមករា ឆ្នាំ2024 នៅលេីដេីមឈេី និងខ្សែលីឡុង ខាងត្បូងភូមិប្រហែល 800ម៉ែត្រ ស្ថិតក្នុងនៅភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថាជនរងគ្រោះ មានឈ្មោះ ហាច សីហា ភេទប្រុស អាយុ 30ឆ្នាំ។ តាមការបំភ្លឺរបស់ប្រពន្ធ និងមានការធ្វេីកោសល្យវិច័យ របស់សមត្ថកិច្ច ជនរងគ្រោះ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ក៏បានទៅចងកបណ្តាលអោយស្លាប់តែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២៤

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានប្រកាសព័ត៌មានស្តីពីការដោះស្រាយ សំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឧបត្ថម្ភ សាច់ប្រាក់ ដល់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត ចាកចេញពីតំបន់រមនីយដ្ឋានអង្គរ ទៅតាំងទីលំនៅ នៅភូមិធម្មជាតិរុនតាឯក​ ស្រុកបន្ទាយស្រី។ ការប្រកាសនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា កាលពី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រុមការងារចម្រុះដោយមានតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា តំណាងរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធ បានជួបមួយប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញពី តំបន់រមនីយដ្ឋានអង្គរ ទៅតាំងទីលំនៅ នៅភូមិធម្មជាតិរុនតាឯក ដើម្បីស្តាប់សំណូពររបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឧបត្ថម្ភសាច់ប្រាក់។

ជាមួយគ្នានេះ ក្រុមការងារចម្រុះ ក៏បានធ្វើការផ្សព្វផ្សាយ ជូនបងប្អូនប្រជាពលរដ្ឋ អំពីគោល- នយោបាយ និងការកែសម្រួលលើការឧបត្ថម្ភសាច់ប្រាក់ ដោយអនុវត្តតាមអនុក្រឹត្យលេខ៨៨ អនក្រ.បកចាស់ និងអនុក្រឹត្យលេខ ៣៧១ អនក្រ.បកថ្មី ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីបានទទួលសំណូមពរពី ប្រជាពលរដ្ឋ ក្រុមការងារចម្រុះបានជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋ ថារដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍ ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យលើសំណូមពរ របស់ប្រជាពលរដ្ឋ ហើយជូនដំណឹងមកកាន់ប្រជាពលរដ្ឋវិញ ឱ្យឆាប់រហ័សក្រោយពេលទទួលបានដំណឹងពីរាជរដ្ឋាភិបាល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់កំពុងជិះម៉ូតូត្រូវបានជនមិនស្គាលមុខកាប់ប្រហារបណ្ដាលឲ្យរងរបួស។

ហេតុការណ៍បានកើតឡើង វេលាម៉ោង 21និង20នាទី ថ្ងៃទី 24 ខែមករា ឆ្នាំ2024នៅលេីផ្លូវជាតិលេខ 6 ស្ថិតក្នុងភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថាករណីនេះ ជនសង្ស័យបានធ្វេីសកម្មភាព កាប់និងកាំបិតទៅលេីមនុស្សកំពុងបេីកបរមូ៉តូ បណ្តាលអោយ របួសករ ដៃខាងស្តាំ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបុំ

សមត្ថកិច្ចបន្តថា ជនរងគ្រោះ ឈ្មោះ ឆាយ សុមនា ភេទប្រុសអាយុ 23ឆ្នាំ រស់នៅភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកម៉ូតូ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលល្វែងឫស្សី ដេីម្បីស្រាវជ្រាវ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកប្រាសាទបាគង បានប្រាប់ថា បុរសម្នាក់បានចាក់សាំងដុតសម្លាប់ខ្លួនឯង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៣ ខែមករាឆ្នាំ២០២៤ នៅចំណុចលើផ្លូវថ្នល់ ស្ថិតនៅភូមិ គោកឬស្សី ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ពុំស្គាល់ឈ្មោះ ភេទប្រុសប្រហែលអាយុ៤៧ឆ្នាំ ទីលំនៅបច្ចុប្បន្នពុំស្គាល់។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការបំភ្លឺពីឈ្មោះ វិន ម៉ាច ភេទស្រីអាយុ៤១ឆ្នាំ រស់នៅភូមិ គោកឬស្សី ឃុំបល្ល័ង្កស្រុកប្រាសាទបាគង ខេត្តសៀមរាប បានអោយដឹងថា៖ នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង១៤និង៣០នាទីរសៀល រូបគាត់កំពុងតែអង្គុយលក់ឥវ៉ាន់ចាប់ហួយ នឹងសាំងនៅតូបមុខផ្ទះក្បែរផ្លូវថ្នល់ ស្រាប់តែមានមនុស្សប្រុសម្នាក់ មានសម្បុរ ស សក់រួញ ក្បាលតំពេកស្លៀកខោរឹត អត់ពាក់អាវ មានអាយុប្រហែល៤០ឆ្នាំជាងកំពស់១.៥០ម៉ែត្រ ដៃកាន់ដែកកេះនឹងដំបងមួយ ដោយមានស្តិមិនគ្រប់ មិនស្គាល់អត្តសញ្ញាណ បានដើរចូលទៅយកសាំងរបស់គាត់ចំនួន១ដប ដែលមានសាំងចំនួន២លីត្រ រួចហើយក៏ដើរកាន់ទៅទិសខាងលិច បានប្រហែល៥០ម៉ែត្រ ជនរងគ្រោះ បានយកសាំងលើកផឹកនិងចាក់ស្រោចលើខ្លួន រួចហើយក៏ខិតដែកកេះដុតខ្លួនឯងតែម្ដង។ ភ្លាមនោះជនរងគ្រោះក្ដៅខ្លាំងពេក ក៏លោតទំលាក់ទឹកប្រឡាយក្បែរផ្លូវនោះ ដើម្បីពន្លត់ភ្លើង ក្រោយមកក៏ដើរតាមផ្លូវបន្តរទៅទិសខាងលិចបាត់ទៅ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា តាមការពិនិត្យជនរងគ្រោះ មានសម្បុរស សក់រួញពណ៌ខ្មៅខ្លីស្លៀកខោរឹត អត់ពាក់អាវ មានកម្ពស់១.៥០ម៉ែត្រ ។ -ជនរងគ្រោះមានស្នាមភ្លើងឆេះដងខ្លួននឹងរលាត់ស្បែកជាច្រើនកន្លែង។ -ផ្នែកក្បាលដងខ្លួន គ្រប់អវ:យវ:ពុំមានស្លាកស្នាមអ្វីគួអោយកត់សម្គាល់ទេ។

ការសន្និដ្ឋានរបស់សមត្ថកិច្ច យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ពីកម្លាំងជំនាញពិនិត្យនិងវិភាគកន្លែងកើតហេតុឃើញថា: ជនរងគ្រោះ ពិតជាបានចាក់សាំងដុតខ្លួនឯងពិតមែនពុំពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។
ជនរងគ្រោះ ត្រូវបានកងកម្លាំងនគរបាលស្រុក ប៉ុស្តិ៍កន្រ្ទាំងប្រជាការពារ ដឹកតាមរថយន្តបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៤

ទទួលបានការបញ្ចុះតម្លៃ 8,000រៀល ក្នុងមួយថ្ងៃ រយៈពេលមួយឆ្នាំ រាល់ការចុចហៅកង់បី TADA App ដើម្បីធ្វើដំណើរមក ឬចាកចេញពី ក្រុមហ៊ុនដឹកអ្នកដំណើរ អ៊ី  ប៊ុកឃីង អ៊ិចប្រេស

កម្មវិធី ចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាដៃគូ សហការពាណិជ្ជកម្ម ទ្វេភាគី រវាងក្រុមហ៊ុនដឹកអ្នកដំណើរ អុី ប៊ុកឃីង អុិចប្រេស និងក្រុមហ៊ុន កក់រម៉កកង់បី តាដា ( TADA) ធ្វើនៅថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក រៀមសិរីវឌ្ឍ អគ្គនាយករងនៃក្រុមហ៊ុនដឹកអ្នកដំណើរ អ៉ី ប៊ុកឃីង អុិចប្រេស និងលោក ម៉ៅ សុមឿន ប្រធានប្រតិបត្តិការ នៃក្រុមហ៊ុន តាដា (TADA) ដោយកិច្ចព្រមព្រៀងមនេះ មានសុពលភាព ១ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃទី២២ ខែមករា ២០២៤ រហូតដល់ថ្ងៃទី២២ ខែមករា ២០២៥  ដែលអត្ថន័យនៃកិច្ចព្រមព្រៀង នឹងផ្ដល់អត្ថប្រយោជន៍ ជាច្រើនដល់អតិថិជន របស់ក្រុមហ៊ុនទាំងសងខាង ដែលមានដូចខាងក្រោម៖

អ្នកដំណើររបស់ក្រុមហ៊ុនដឹកអ្នកដំណើរ អ៉ី ប៊ុកឃីង អុិចប្រេស នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 8,000៛ ក្នុងមួយថ្ងៃ និង ទទួលបានជារៀងរាល់ថ្ងៃ លើថ្លៃធ្វើដំណើរតាមរយៈ កង់បី តាដា (TADA) ដោយគ្រាន់តែ អ្នកដំណើរចុចហៅកង់បី TADA App ដើម្បីធ្វើដំណើរឆ្ពោះទៅក្រុមហ៊ុនដឹកអ្នកដំណើរ អ៉ី ប៊ុកឃីង អុិចប្រេស រឺក៏ចាក់ចេញពី អុីប៊ុកឃីង អុិចប្រេស ដើម្បីត្រលប់ទៅផ្ទះវិញ. ការផ្ដល់ជូននេះសម្រាប់គ្រប់អតិថិជនទាំងអស់ មិនថាអតិថិជនចាស់ រឺអតិថិជនថ្មីក៏ទទួលបានការផ្ដល់ជូននេះផងដែរ។

ក្នុងនោះអតិថិជនរបស់ក្រុមហ៊ុន តាដា ( TADA ) ដែលធ្លាប់បានប្រើប្រាស់សេវាកម្មរបស់តាដា នឹងទទួលបានការបញ្ចុះតម្លៃ 10% ទៅលើតម្លៃសរុបនៃការកក់សំបុត្រឡានធ្វើដំណើរតាមរថយន្ត ក្រុមហ៊ុនដឹកអ្នកដំណើរ អ៉ី ប៊ុកឃីង អុិចប្រេសផងដែរ។

ដែលអតិថិជនរបស់ក្រុមហ៊ុនទាំង២ និងទទួលបានអត្ថប្រយោជន៍នេះ ចាប់ពីថ្ងៃទី២៥ ខែមករា ២០២៤ រហូតដល់ផុតកំណត់នៃកិច្ចព្រមព្រៀង នៅថ្ងៃទី២២ ខែមករា ២០២៥។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនដឹកអ្នកដំណើរ អ៉ី ប៊ុកឃីង អុិចប្រេស ជាក្រុមហ៊ុនដឹកអ្នកដំណើរប្រភេទ វីអាយភី VIP (15 កៅអី) មានឡានចេញដំណើរជារៀងរាល់ថ្ងៃ និងគ្រប់ម៉ោង ពីសៀមរាប ទៅភ្នំពេញ និង ពីភ្នំពេញ ទៅសៀមរាប, ជាពិសេសជាងនេះទៅទៀត ក្រុមហ៊ុនមានរថយន្ដពេលរាត្រី ( Hotel Bus ) មានគ្រែគេងធំទូលាយ មានបន្ទប់ទឹកប្រកបដោយផាសុខភាព ចេញដំណើរក្នុងមួយថ្ងៃមាន ២ជើង ម៉ោង 10:30យប់ និងម៉ោង 11:30យប់.

– ដែលរថយន្តរបស់ក្រុមហ៊ុនជារថយន្ដថ្មី ម៉ាស៊ីនត្រជាក់ ត្រជាក់ល្អ ផ្ដល់ផាសុកភាពល្អដល់អ្នកដំណើរ.
– អ្នកបើកបរមានបទពិសោធន៍ បើកបរដោយវិជ្ជាជីវៈ គោរពច្បាប់ចរាចរណ៍
– បុគ្គលិករួសរាយរាក់ទាក់ ផកដល់សេវាកម្មប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់.
– ការិយាល័យធំទូលាយ  មានចំណតធំទូលាយ

លើសជាងនេះទៅទៀត ក្រុមហ៊ុនបានទិញកញ្ចប់ ធានារ៉ាប់រង ពីក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (Forte) ដែលបានធានាទៅលើអ្នកដំណើរលើរថយន្ដ (15កៅអី) ទៅលើគ្រោះថ្នាក់រហូតដល់ទៅ $ 10,000 (មួយមុឺនដុល្លារ) ក្នុងអ្នកដំណើរម្នាក់.

ដើម្បីកក់សំបុត្រ សូមទំនាក់ទំនង
☎️ 086 500 500
📶 031/0765 500 500

Telegram: https://www.t.me/ebookingcambodia

សាខាសៀមរាប ស្ថិតនៅ: ផ្លូវជាតិលេខ០៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប  ទល់មុខក្រុមហ៊ុន Hyundai.

ផែនទី: https://goo.gl/maps/EyrrGZwY9Ld6AtUt6

សាខាភ្នំពេញ ស្ថិតនៅ: ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទល់មុខបញ្ឈិត វត្តចិនដុំដែក.

ផែនទី: https://goo.gl/maps/tjacq64WBkaNEpag8

ចុចដំឡើង App អុីប៊ុកឃីង អុិចប្រេស
https://app.ebookingexpress.com (Available soon)
—————————-

ក្រុមហ៊ុន តាដា ( TADA ) ជាក្រុមហ៊ុនចុចហៅកង់បីដ៏មានប្រជាប្រិយភាពនៅប្រទេសកម្ពុជា.

ដើម្បីដំឡើង App TADA https://tada-rider.app.link/ExpFCNH97Fb

ចំណែកក្រុមហ៊ុន តាដា ( TADA ) សាខា ភ្នំពេញ​: ផ្ទះលេខ៩៣បេ ផ្លូវ៥៩០ ភូមិទី១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

សាខាសៀមរាប: ផ្លូវតាភុល​ ភូមិតាភុល​ សង្កាត់ស្វាយដង្គុំ​ ក្រុងសៀមរាប​ ជាប់នឹងភោជនីយដ្ឋានតេប៉ាក
……………………………..
សូមអរគុណ

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២៤

ខេត្តសៀមរាប៖លោកប្រាក់ សោភ័ណបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

កិច្ចប្រជុំនេះធ្វើឡើង ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខា សរុបចំនួន២៤ នាក់ស្រី៥នាក់។

ក្នុងកិច្ចប្រជុំ លោកប្រាក់ សោភ័ណ បានជំរុញអោយមន្ត្រីប្រតិបត្តិសាខាបន្តអនុវត្តការងារអោយកាន់តែមានប្រសិទ្ធភាព​ និងប្រសិទ្ធផល​ដោយត្រូវ ៖
១-ត្រូវមានផែនការសកម្មភាពការងារ ប្រចាំខែនីមួយៗ ត្រីមាស និងឆ្នាំ ឱ្យបានជាក់លាក់។
២-ត្រូវបន្តអនុវត្តនូវទម្រង់បែបបទ នីតិវិធីនៃការប្រើប្រាស់មូលនិធិ។
៣-ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើការងារក្នុងស្មារតីជាក្រុម ទទួលខុសត្រូវខ្ពស់ក្នុងការតាមដានពិនិត្យវាយតម្លៃ និងរបាយការណ៍ ឱ្យបានទៀងទាត់ ព្រមទាំងមានសូចនាករណ៍ឱ្យបានច្បាស់លាស់។
៤-ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹង តម្រូវការក្នុងសម័យបច្ចេកវិទ្យាឌីជីថល រួមទាំងការងារជាអាទិភាពគន្លឹះ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា៕

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានខ្យល់គក៏ស្លាប់។

ហេតុការណ៍បានកើតឡើង នៅថ្ងៃ សុក្រត្រូវថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ ម៉ោង៣និង៣០នាទី ចំណុច ព្រៃរាំងស្រោងមាត់ទន្លេ ស្ថិតក្នុងទឹកដីភូមិពាមតាអួរ  ឃុំ កែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ  ហូយ  លាប ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិពាមតាអួរ ឃុំកែវពណ៌  ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា យោងតាមការបំភ្លឺរបស់ប្រពន្ធ និងការពិនិត្យរបស់ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ និងការបញ្ជាក់ របស់គ្រូពេទ្យ មណ្ឌលសុខភាពសំរោងយា ការសន្និដ្ឋានបឋមជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ(ធ្លាក់ក្នុងទឹក)។ ដោយសាកសពមាន សភាពពោះប៉ោង គ្មានស្លាកស្នាមគួរអោយសង្ស័យពាក់ព័នបទល្មើសព្រហ្មទណ្ឌនោះទេ។ ករណីសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មករា ២០២៤

លោក នួន​ ពុទ្ធារ៉ា​ អភិបាលក្រុងសៀមរាប បានគូសបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបានសហការរក្សាគ្នា បានសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាព ជាការរួមចំណែកជាមួយរាជរដ្ឋា ភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និង ការវិនិយោគ ព្រមទាំងសម្រាប់ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ របស់សាធារណៈ ជនទូទៅ ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្ត ទទួលបានភាពកក់ក្តៅក្នុងជីវភាព សង្គម វប្បធម៌ សេដ្ឋកិច្ច នៅគ្រប់មជ្ឈដ្ឋានទូទាំងខេត្ត ព្រមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្ត នៅរមណីយដ្ឋានអង្គរ។

អភិបាលក្រុងបានប្តេជ្ញាបន្តពង្រឹង លើកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំសោភណ្ឌភាព ការដាក់ឲ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ និង គម្រោងរៀបចំបង្កើតរចនាសម្ព័ន្ធ រដ្ឋបាលក្រុងថ្មី ដើមី្បបម្រើសេដ្ឋកិច្ចសង្គម ស្ថានភាពជីវភាព ប្រជាពលរដ្ឋ ឲ្យកាន់តែ ល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក នួន​ ពុទ្ធារ៉ា លើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ​ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលា ក្រុងសៀមរាប។

ក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យទី៩ និង ជម្រុញការអនុវត្តគោលយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ខេត្តសៀមរាប បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផល ដែលរដ្ឋបាលខេត្តទទួលបាន ក្នុងកិច្ចខិតខំប្រឹងប្រែង របស់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក្រុង ស្រុក ដែលរួមសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” និង សម្តែងការអបអរសាទរ ចំពោះឃុំ-សង្កាត់ដែលទទួលចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំងការនុវត្តគោលនយោបាយ។

រដ្ឋលេខាធិការបន្តថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ធ្វើឲ្យរដ្ឋបាលខេត្ត ទប់ស្កាត់ បាននូវបទល្មើសនានា ក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស ការគ្រប់គ្រងជនបរទេស អន្តោប្រវេសន៍ បទល្មើសសេដ្ឋកិច្ច បទល្មើសនានាតាមច្រកព្រំដែន និងច្រករបៀងនានា ត្រូវបានបង្ក្រាប ទប់ស្កាត់ បានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយ ជាប្រចាំផងដែរ។

រដ្ឋលេខាធិការបានបន្តទៀតថា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យប្រទេសជាតិ មានសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនផងដែរ។

នាយឧត្តមសេនីយ៍បានបន្តទៀតថា កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន ដូចជាបញ្ហាគ្រឿងញៀន ការជួញដូរ ចែកចាយ ការប្រើប្រាស់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចោរលួច ចោឆក់ ក្មេងទំនើង ,បទល្មើសនេសាទ ការកាប់ទន្ទ្រានព្រៃលិចទឹកជាដើម កុំឲ្យកើតមានឡើងនៅមូលដ្ឋានខ្លួន។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួបនេះ ក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្ត បង្ក្រាបនៅបទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាមួយដល់ សំខាន់សម្រាប់ប្រទេសជាតិ​ ព្រោះថាគ្រឿងញៀន នេះ ធ្វើឱ្យអសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាបង្កនូវភាពចលាចលផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មករា ២០២៤

ខេត្តសៀមរាប៖លោកប្រាក់ សោ ភ័ណ បានដាក់បទបញ្ជាណែនាំដល់អាជ្ញាធរក្រុង​ ស្រុក​ ទាំង៥​ ដើម្បីចូលរួមទប់ស្កាត់ ការកើតមានឡើងនូវសំណង់ថ្មី ជាយថាហេតុ ក្នុងតំបន់រមណីយដ្ឋានអង្គរ​ និងតំបន់ដទៃទៀត​ ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំផ្សព្វផ្សាយ​ និងណែនាំដល់អាជ្ញាធរក្រុង​ ស្រុក​ ទាំង៥​ ដើម្បីចូលរួមទប់ស្កាត់ការកើតមានឡើងនូវសំណង់ថ្មីជាយថាហេតុ ក្នុងតំបន់រមណីយដ្ឋានអង្គរ​ និងតំបន់ដទៃទៀត​ ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នេះនភថ្ងៃ អង្គារទី១៦ ខែមករា ឆ្នាំ២០២៤​ រដ្ឋបាលខេត្តសៀមរាប។

ក្នុងកិច្ចប្រជុំនេះ​ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា រៀបចំឡេីងក្នុងគោលបំណង​៖

១ -ណែនាំដល់អាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់មិនឲ្យមានការសាងសង់សំណង់ថ្មី​នៅក្នុងតំបន់រមណីយដ្ឋានអង្គរ​ តាមរយៈការសម្រេចរបស់ក្រុមការងារអនុវត្តកន្លងមក​។
២ -ណែនាំអាជ្ញាធរមូលដ្ឋានឱ្យចូលរួមទប់ស្កាត់​និងបំពេញតួនាទីឲ្យបានត្រឹមត្រូវ​ ស្របតាមការណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
២ -សំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការសាងសង់សំណង់ថ្មី ឬសាងសង់បន្ថែមលើសំណង់ដែលមានស្រាប់៕

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មករា ២០២៤

ខេត្តសៀមរាប៖អ្នកភូមិរាប់រាយនាក់ រស់នៅក្នុងឃុំខ្នាត ស្រុកពួក និងសង្កាត់ទឹកវិល ក្រុងសៀមរាប ក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ នេះ បានលើកគ្នា មករដ្ឋបាលសាលាខេត្តសៀមរាប ដើមី្បស្នើសុំឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដែលជាអាណាព្យាបាលគ្រប់គ្រងពួកគាត់ ជួយសម្របសម្រួលជាមួយ អង្គការយូនីស្កូ (UNESCO) ដើម្បីកាត់ឆ្វៀលតំបន់ពួកគាត់រស់នៅ ចេញពីការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា។

ក្នុងការសុំឲ្យអាជ្ញាធរខេត្តសៀមរាប ជួយសម្របសម្រួល ជាមួយ អង្គការយូនីស្កូ (UNESCO) ដោយលើកឡើងថា ដីដែលពួកគាត់រស់សព្វថ្ងៃនេះ គឺជាដីពីដូនតា ដែលមានការរស់នៅគ្រប់ជំនាន់តាំងពីយូរយារណាស់មកហើយ។ ក៏ប៉ុន្តែមក
ដល់ពេលបច្ចុប្បន្ន នេះ ពួកគាត់រស់នៅដោយមានភាពភ័យខ្លាចពី អាជ្ញាធរជាតិអប្សរា ដោយរស់នៅទាំងភាពឈឺចាប់ ជាទីបំផុត ប្រៀបបានដូចទៅនឹងរបបកម្ពុជាប្រជាធិបតេយ្យ ដោយគ្មានសិទ្ឋ រស់នៅលើដីធ្លីរបស់ខ្លួនឯង គ្មានសិទ្ឋសាងសង់លំនៅដ្ឋាន របស់ខ្លួន ព្រមទាំងពេលពួកគាត់ធ្វើការដាំដុះដំណាំ បន្លែ ដោយធ្វើចំណា ឬបិតបាំងសំណាញ់ ការពារកុំឲ្យ សត្វមាន់ទា គោក្របីចូលស៊ី ឬ ក៏ធ្វើការជួសជុលដំបូលផ្ទះ ក៏ត្រូវបានកម្លាំងអាជ្ញាធរជាតិអប្សរា ទៅធ្វើការរុះរើ និងដកបំផ្លាញចោលទៀតផង។

អ្នកភូមិបានលើកឡើងថាពួកគាត់ បានគាំទ្រនូវយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ នូវសោភណ័ភាព នៅមុខអង្គរ ដោយបងប្អូនដែលទៅរស់នៅមុខប្រាសាទនោះ ក្នុងសម័យរដ្ឋកម្ពុជា ត្រូវបានអាជ្ញាធរខេត្ត បានធ្វើការជន្លៀសចេញ និង ចែកដីឡូតិ៍ ឲ្យពួកគាត់រស់នៅក្នុងសង្កាត់គោកចក សព្វថ្ងៃនេះ។ តែក្រោយការបោះឆ្នោត នៅឆ្នាំ១៩៩៣ បងប្អូនទាំងនោះក៏បានទៅសាងសង់ ក្នុងភាពអាណាធិបតេយ្យ ធ្វើឲ្យបាត់បង់សោភណ្ឌ័ភាព តំបន់រមណីយដ្ឋានអង្គរ ហើយទើបពេលនេះ មានចំណាត់ការ ឲ្យពួកគាត់ផ្លាស់ប្តូរទីលំនៅ រស់នៅកន្លែងថ្មីជាបន្តបន្ទាប់។

អ្មកភូមិបានបន្តថា តំបន់ពួកគាត់រស់នៅ គឺនៅឆ្ងាយពីប្រាសាទបុរាណ គឺមានតែតំបន់ភូមិចាស់ ជាទឹកដីដូនតា របស់ពួកគាត់ ហើយក៏មិនបាន ប៉ះពាល់ដល់សោភ័ណ្ឌភាព នោះឡើយ មានតែពួកគាត់បានចូលរួមក្នុងការថែរក្សា និង អភិរក្ស ដោយបានធ្វើការដាំដុះដើមឈើ និង ផលដំណាំនៅតាមភូមិដ្ឋាន ប្រកបដោយពណ៌បៃតង ស្របតាមយុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាលកម្ពុជា ជាតំបន់ ទេសចរណ៍បៃតង ឬក៏ជាកសិទេសចរណ៍ ។

លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងអភិបាលខេត្តសៀមរាប បានជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដោយលោកបានទទួលយកសំណើរញត្តិរបស់បងប្អូន ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យពិភាក្សាបន្ត ក្នុងការរកដំណោះស្រាយ ជូនបងប្អូន។

លោកអភិបាលរងខេត្តរូបនេះ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់អប្សរា សូមរក្សាអារម្មណ៍ឲ្យបានល្អ និង កុំធ្វើអ្វីមួយដែលផ្ទុយពីច្បាប់រដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សូមឲ្យការវិលត្រឡប់របស់បងប្អូនទៅកាន់លំនៅដ្ឋានវិញដើម្បូរងចាំការនិងដំណោះស្រាយ៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៤

ខេត្តសៀមរាប៖មន្ត្រីយោធាមួយរូបកំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញកំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗ។ នេះបើតាមព័ត៌មានបឋមពីសមត្ថកិច្ច។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង 14និង50នាទី ថ្ងៃទី14 ខែមករា ឆ្នាំ2024 ត្រង់ចំណុច ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកវ៉ារិនបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូបង្កដោយរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 2C-7069 ដែលបើកបរដោយឈ្មោះ គង់ ថង ឌីយ៉ត ភេទ ប្រុស អាយុ50ឆ្នាំ រស់នៅភូមិផ្សាដំដែក ឃុំដំដែក ស្រុកសុនិគម បានបើកបុកម៉ូតូវេវពាក់ផ្លាកលេខ ភ្នំពេញ 1F- 2616បើកបរដោយឈ្មោះ ព្រិន្ទ សាវុធ ភេទប្រុសអាយុ54ឆ្នាំ (មុខរបរជាទាហាន )រស់នៅភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុក ជីក្រែង ខេត្តសៀមរាប (បច្ចុប្បន្ន រស់នៅ ភូមិឃុំកើតហេតុខាងលើ )បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

សមត្ថកិច្ចបានប្រាប់បន្តថា បច្ចុប្បន្ន សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពីណី។ចំណែកឯរថយ្តនឹងម្ចាស់រថយន្តត្រូវបាននគរបាចរាចរណ៍នាំយកមកប៉ុស្ត៍នគរបាលឃុំស្រែណូយ ដើម្បីធ្វើការសាកសួរនិងបន្តនីតិវិធី។ ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 3.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៤

ខេត្តសៀមរាប៖អ្នកបើកម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈបើកម៉ូតូទៅបុកជាមួយរថយន្តដែលចតចោល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២១:១៦​ ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៤ នៅត្រង់ចំណុចលើផ្លូវប៉េតុងក្រវ៉ាត់ក្រុងសៀមរាប ស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
.
ករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម ពាក់ផ្លាកលេខសៀមរាប​ 1B-2515 សេរីឆ្នាំ ២០០៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបុកជាមួយនិង រថយន្តដឹកឥដ្ឋម៉ាកកាំម៉ាស់ ពាក់ស្លាកលេខព្រះសីហនុ 4A-3739 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។

អរណីនេះ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់អ្នកបើកបរម៉ូតូ។ មូលហេតុរថយន្តចតចោលលើដងផ្លូវ ឯភាគីខាងម៉ូតូបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកចំពីក្រោយតែម្ដង។ បច្ចុប្បន្នវត្ថុតាងសមត្ថកិច្ចការិយាល័យជំនាញយកទៅរក្សាទុករងចាំការដោះនៅពេលក្រោយ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page36 Page37 Page38 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×