Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ទីតាំងរោងសិប្បកម្មកែច្នៃឈើមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង។

របាយការណ៍ របាយការណ៍បឋមរបស់មន្ត្រីជំនាញអគ្គីភ័យបានអោយដឹងថា ហេតុការណ៍បានកើតឡើង ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង២១យប់ ននិងរលត់ ទៅវិញវេលាម៉ោង២២និង៣០នាទីភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប។របាយការណ៍ បន្តថាទីតាំងរោងធ្វើសិប្បកម្មលក់តុទូ ដែលឆេះ មានម្ចាស់ឈ្មោះ ចាន់ ណារិទ្ធភក្តី ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប។

របាយការណ៍បន្ថែមថា មូលហេតុ ម្ចាស់ផ្ទះចាក់សោរទុកចោល នៅវេលាម៉ោង១៥ បានចាកចេញទៅផ្ទះ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីនេះបណ្តាលមកពី ផ្ទុះស្សេខ្សែភ្លើងប៉ុន្តែតាមការប៉ាន់ស្មានគិតជាទឹកប្រាក់ប៉ុន្មានជាង 3 ម៉ឺនដុល្លារ៕

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៤រសៀល
ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ លើកំណត់ផ្លូវកៅស៊ូ ស្ថិតនៅក្នុងភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ រវាងម៉ូតូម៉ាកC125 ហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AA- 1498 បើកបរដោយឈ្មោះហឿន សំណាង ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ទិសដៅពីជើង ទៅត្បូង (មិនពាក់មួកសុវត្ថិភាព) បានគាម៉ូតូ១គ្រឿង ម៉ាក់ហុងដា NEX ពណ៌ស ពាក់ស្លាកលេខសៀមរាប1AE-50 11 បើកបរដោយឈ្មោះ នា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅនៅភូមិជ័យជេត ឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ដឹកអ្នករួមដំណើរម្នាក់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់នឹងរងរបួសស្រាល០២នាក់។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ដែល
ស្លាប់ ឈ្មោះ ហឿន សំណាង នៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមសៀមរាប។
,អ្នករបួសស្រាលមានឈ្មោះ

១/អ្នកបង្ករឈ្មោះ នា ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមខេត្តសៀមរាប ។

២/ឈ្មោះ ឃឿន ប៉ូស៊ី ភេទប្រុសអាយុ២២ឆ្នាំ ទីលំនៅភូមិរុនខាងត្បូង ឃុំដានរុនស្រុកសូទ្រនិគម ខេត្តសៀមរាប។

បច្ចុប្បន្នសាសព ប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែក អ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកសូនទ្រនិគម៕

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖សិស្សសាលាចំនួនពីរនាក់បានរងរបួសធ្ងន់ស្រាលខណៈជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើង វេលាមោ៉ង៨និង៥នាទីព្រឹក ថ្ងៃទី០៩ខែកុម្ភះ ឆ្នាំ២០២៤ នៅចំណុចភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគងលើផ្លូវជាតិ៦រវាងរថយន្ត និងម៉ូតូច្រាសទិសគ្នា។

ប្រភពបានឲ្យដឹងថារថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ២AN-៥២៦០ បើកបរដោយឈ្មោះ
ហេង លីជឺ.ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប
(គ្មានរបួស) មកពីកើត ទៅលិច បានបុកម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីម (វេវc១០០)ពណ៌ខ្មៅ ពាក់ផ្លាកលេខ
សៀមរាប ១W-៦៧៥០ បើកបរដោយឈ្មោះសាន សុណាវី ភេទស្រីអាយុ១៤ឆ្នាំ នៅភូមិគោកត្រាច ស្រុកប្រាសាទបាគង ខេត្តសៀមរាប(របួសធ្ងន់) មកពីកើត ទៅលិចមានអ្នករួមដំណើរម្នាក់ ឈ្មោះសុង តូឡាភេទស្រី អាយុ១៥ឆ្នាំ នៅភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប
(របួសស្រាល)។

ប្រភពបានបន្តថាក្រោយពេលកើតហេតុរួច ជនរងគ្រោះ ត្រូវបានរថយន្តពេទ្យមណ្ឌលបាគងដឹកយកទៅសង្រ្គោះនៅពេទ្យខេត្ត។ ចំណែករថយន្ដនិងម៉ូតូ សមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុករងចាំដោះស្រាយតាមនិតិវិធីច្បាប់ផ្លូវច្បាប់។

បើតាមប្រភព ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ការសន្និដ្ឋានបឋម មូលហេតុម៉ូតូវេវបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន និងរថយន្តបើកបរលឿន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី មានទីតាំងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលមានរឿងចម្រូងចម្រាស់ ជាច្រើនជាមួយអតិថិជន បានប្រកាសឲ្យអតិថិជន ដែលបានដាក់លុយ មកទទួលយកដីរបស់ក្រុមហ៊ុនដើម្បីបញ្ចប់បំណុល។

ការប្រកាសធ្វើឡើងនៅថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2024 នេះ។

សេចក្ដីប្រកាសជូនដំណឹង ខាងក្រោមនេះ៖
ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី មានកិត្តិយសសូមជម្រាបជូនដំណឹងទៅអតិថិជន ដែលជាប់ពាក់ព័ន្ធនិងការរកស៊ីចងការ ប្រាក់ជាមួយបុគ្គលិកក្រុមហ៊ុនទាំង២៥រូប ដែលជាបុគ្គលិក តំណាងឲ្យក្រុមហ៊ុន ទាំងអស់មេត្តាជ្រាបថា កន្លងមកនេះ ក៏ដូច ជាបច្ចុប្បន្ន ដោយស្ថានភាពវិបត្តិសេដ្ឋកិច្ចជាសកលនៅតែបន្ត ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរការ រកស៊ីរួមគ្នារបស់ បុគ្គលិកទាំង ២៥រូប និងក្រុមហ៊ុនមិនអាចដំណើរការអាជីវកម្ម បន្តទៅមុខទៀតបាន ដែលជាហេតុធ្វើឲ្យមានការលំបាក និងមានការយឺតយ៉ាវយ៉ាង ខ្លាំងក្នុងការទូទាត់ប្រាក់ដើមទៅអតិថិជនវិញ ហើយអ្វីដែលគួរអោយព្រួយបារម្ភបំផុតគឺប្រឈម និងការបាត់បង់ប្រាក់ដើមរបស់អតិថិជន។

ឈរលើមូលដ្ឋានដ៏ស្មុគស្មាញនេះ ដើម្បីបញ្ចប់បំណុលរួមគ្នា របស់បុគ្គលិកទាំង ២៥រូប និងក្រុមហ៊ុន រវាងអតិថិជន បាន ក្រុមហ៊ុនសូមចេញមុខដោះស្រាយបញ្ហា នេះ ជូនអតិថិជនទាំងអស់ដោយសម្រេចថា ក្រុមហ៊ុននិងយកដីដែលក្រុមហ៊ុន មាន យកមកបញ្ចប់បញ្ហា ក្នុងការទូទាត់បំណុល ដែលអតិថិជន បានចងការប្រាក់ទាំងអស់ ដោយការកាត់ប្រាក់ដើមនិងការប្រាក់ ជាមួយដីដែលក្រុមហ៊ុនមានស្រាប់។ ទំហំដីត្រូវបានកំណត់តាមជាក់ស្តែងនៃចំនួនទឹកប្រាក់ ដែលអតិថិជន បានធ្វើឯកសារចងការជាមួយបុគ្គលិកក្រុមហ៊ុនទាំង ២៥រូប ។

សូមអតិថិជនទាំងអស់ មេត្តាទទួលយកការសម្របសម្រួល នេះពីក្រុមហ៊ុន ដោយក្ដីអនុគ្រោះ និងសហការ ដើម្បីរួមគ្នាដោះស្រាយ បញ្ហានេះ បញ្ចប់ដោយសុត្ថិភាព និងមិនអោយមានការខាតបង់ ប្រយោជន៍ របស់ភាគីណាមួយកើតឡើងឡើយ។

ក្រុមហ៊ុនសូមគោរពអញ្ជើញអតិថិជន ទាំងអស់ មេត្តាយកឯកសារ ដែលពាក់ពន្ធនឹងការផ្តល់ប្រាក់កម្ចី មករៀបចំឯក សារបញ្ចប់ប្រាក់ដើម និងការប្រាក់ដែលត្រូវកាត់យកដីនេះ មកធ្វើជាមួយបុគ្គលិកក្រុមហ៊ុនទាំង ២៥រូប និងមេធាវីរបស់ ក្រុមហ៊ុនចាប់ពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការ។

ដូចនេះក្រុមហ៊ុនសូមអំពាវនាវ ឲ្យអតិថិជនទាំងអស់មេត្តាទទួលយក និងអនុវត្តនូវគោលការណ៍ចុងក្រោយនេះ ដោយក្ដីអនុគ្រោះ។ ក្រៅពីលក្ខខណ្ឌដូចដែលបានជម្រាបជូនខាងលើនេះ ក្រុមហ៊ុនពិតជាមិនអាចមានលទ្ធភាពដោះស្រាយបានឡើយ។

សូមអរគុណ ចំពោះអតិថិជន ទាំងអស់ដែលតែងតែគាំទ្រនិងមានបំណងល្អជាមួយក្រុមហ៊ុន។

សូមរំលឹកថា ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ដែលមានលោកស្រី ឡេង ចាន់ណា ជាឧកញ៉ាម្ចាស់ក្រុមហ៊ុន បានរងបណ្ដឹងរបស់អតិថិជន ប្ដឹងទៅស្ថាប័នតុលាការ ជុំវិញការដាក់លុយវិនិយោគ របស់អតិថិជន។ ជាមួយគ្នានេះ កន្លងមកថ្មីៗ ក្រុមហ៊ុនបានប្រកាសទម្លាក់យីហោរបស់ក្រុមហ៊ុនចេញផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖កុមារីម្នាក់ជាសិស្សសាលាវិទ្យាល័យអង្គរ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើត នៅថ្ងៃទី០៨ខែកុម្ភ:ឆ្នាំ២០២៤ វេលាម៉ោង០៦និង ៤០ នាទីនៅចំណុចខាងជើងមន្ទីពហុព្យាបាលអង្គរសង់តេប្រហែល១០០ម៉ែត្រលើផ្លូវលោកតាខៀវណឺយ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

របាយការណ៍បឋម របស់គរបាលចរាចរណ៍ ដែលអង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ បានឲ្យដឹងថា
គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយខ្លួនឯង។

ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស្លាកលេខ1N- 7437 បើកបរដោយឈ្មោះ ជា សុវណ្ណបញ្ញា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ទិទិសដៅពីជើងទៅត្បូង បានបោកក្បាលបាក់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរបាយការណ៍បន្តថា ការសន្និដ្ឋានបឋមអ្នកបើកបរម៉ូតូ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុ ជំនាញនគរបាល ចុះវាស់វែងយក វត្ថុតាងបញ្ជូនទៅការិយាល័យចរាចរណ៍។ ចំណែកសាកសពសមត្ថកិច្ចប្រគល់អោយ ឪពុក នឹង ម្តាយយកទៅធ្វើបុណ្យតាបប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖នៅទីបំផុត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកស សុខា សម្រេចដកតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ឲ្យទៅជាមន្ត្រី ព្រមទាំងអ្នកប្តឹង និងអ្នករងបណ្តឹងសរុប៦រូបផងដែរ។

សេចក្ដីសម្រេចចុះហត្ថលេខា លោកស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវបានបង្គាប់ការលោកវរសេនីយ៍ត្រី ចៅ ពិសិដ្ឋ អត្តលេខ៥៤០៧៧ ឋានៈអនុប្រធានអង្គភាព នគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ឱ្យទទួលដឹកនាំជាប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ស្ដីទី ជំនួសលោកវរសេនីយ៍ទោ ទី សុខឡែន អត្តលេខ៦៨៤៣៦ ដែលត្រូវផ្ទេរ ភារកិច្ចទៅបម្រើការងារនៅនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ។

បើតាមសេចក្ដីសម្រេច ការដកបែបនេះបណ្តាលមកពីមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

Like 195
Comment 0
Share ចែកចាយ
Views 6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវបានសម្ដេចហ៊ុន ម៉ាណែត សម្រេចតែងតាំងជាអភិបាលរងខេត្តសៀមរាប។ ក្នុងនោះក៏មានការតែងតាំង លោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ជាអភិបាលរងខេត្តសៀមរាបផងដែរ។

នៅក្នុងចំណាររបស់សម្ដេចហ៊ុន ម៉ាណែត ក៏បានសម្រេចផ្ទេរភារកិច្ចលោកស្រី យូ សុភា ពីអភិបាលរងខេត្តសៀមរាប ឲ្យទៅបំពេញការងារនៅទីស្រីការក្រសួងមហាផ្ទៃផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 8.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក យុន លីនណេ អភិបាលរងខេត្ត បានថ្លែងអំពាវនាវដល់បណ្តាក្រុមហ៊ុនឧបត្ថម្ភទាំងអស់ ជួយធ្វើការផ្សព្វផ្សាយ ពីរឿងល្អដែលមាននៅខេត្តសៀមរាប សំខាន់តំបន់ទេសចរណ៍វប្បធម៌ កែច្នៃ និង ធម្មជាតិ ក្នុងការលើកស្ទួយវប្បធម៌ជាតិយើង។

លោក យុន លីនណេ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ រៀបចំព្រឹត្តិការណ៍នេះ ក្នុងទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាប ដែលជាព្រឹត្តិការណ៍ “ដំណើរកំសាន្តក្នុងមហានគរ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងបរិច្ចាគឈាម” ដែលត្រូវបានសហការរៀបចំ ក្រោមការគាំទ្ររបស់រដ្ឋបាលខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ដើម្បីបំផុសស្មារតី និយោជិកនិយោជក សិល្បករសិល្បការិនី សិស្សនិស្សិត ចូលរួមសកម្មភាពមនុស្សធម៌បែបនេះ ដែលបង្ហាញពីចេតនាដ៏ល្អវិសុទ្ធ និងឆ្លុះបញ្ចាំងអំពីទឹកចិត្តដ៏ថ្លៃថ្លា ចែករំលែកក្តីស្រលាញ់ និងជាចំណែកមួយជួយដល់អាយុជីវិតមនុស្ស ដែលកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថា្នក់។

លោក យុន លីនណេ ថ្លែងបែបនេះ នៅថ្ងៃ សៅរ៍
ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ តំណាងលោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងក្នុងការបរិច្ចាគឈាម ក្រោមប្រធានបទ “ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ” ដោយមានកិច្ចសហការរួមគ្នារវាងរដ្ឋបាលខេត្តសៀមរាប សមាគមទេសចរណ៍មូលនិធិឈាម នី មុនីនាថ សមាគមសហគ្រិនវ័យក្មេង ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៌សប្បុរសធម៌នេះឡើងរួមគ្នា ក្នុងគោលបំណង ចូលរួមចំណែកពង្រឹងសុខមាលភាពសង្គម និងបម្រើប្រយោជន៍សាធារណៈ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងអំណរគុណចំពោះសប្បុរសជនជាតិ អន្តរជាតិ ដែលធ្វើអំណោយទានសម្រាប់ជីវិត ដើមី្បលើកកម្ពស់បរិចាកឈាមដោយស្ម័ត្រចិត្ត មិនទទួលកម្រៃ ដោយចូលរួមសង្រ្គោះជីវិត អ្នករងគ្រោះដោយក្តីសប្បុរស។ ការបរិច្ចាគឈាមម្តងអាចឱ្យយើងដឹងពីស្ថានភាពសុខភាពរបស់យើងម្តង ដឹងពីស្ថានភាពឆ្លងឬមិនឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរលាកផ្លើម ស្វាយ អេដស៍ ។ល។ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការលើសទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយក្រុមការងារធ្វើតេស្តឈាមដោយសម្ងាត់ និងឥតគិតថ្លៃ ។

កញ្ញា នី មុនីនាថ ប្រធានមូលនិធិឈាម ការបរិច្ចាគឈាមនេះរៀបចំឡើង ក្រោមប្រធានបទ “ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ”ស្របគ្នាទៅនឹងយុទ្ធនាការដំណើរកម្សាន្តក្នុងមហានគរ និងតំបន់គោលដៅទេសចរណ៍នានា ក្នុងខេត្តសៀមរាប ក្នុងគោលបំណងបង្ហាញដល់មហាជនក៏ដូចជាដើម្បីបំផុសស្មារតី និយោជិក និយោជក សិល្បករសិល្បការិនី សិស្សនិស្សិត ចូលរួមសកម្មភាពមនុស្សធម៌បែបនេះ ដែលបង្ហាញពីចេតនា និងឆ្លុះបញ្ចាំងអំពីទឹកចិត្ត ចែករំលែកក្តីស្រលាញ់ និង ជាចំណែកមួយជួយដល់ អាយុជីវិតមនុស្ស ដែលកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថា្នក់ផ្សេងៗ។

សូមជម្រាបថាការបរិចាកឈាម នៅពេលនេះទទួលបាន ៣៤២ ប្លោកពីសប្បុរសជនក្នុងខេត្តក្រោមប្រធានបទ​“ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ”៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់ក្រោយពីបានធ្លាក់ពីលើម៉ូតូ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៣ ថ្ងៃទី០៣ ខែគុម្ភ: ឆ្នាំ២០២៤ នៅចំណុច ផ្លូវជាតិលេខ៦ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៨០_២៨១ ក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

គ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង ធ្លាក់ពីលើម៉ូតូម៉ាកHONDA V AVERSX ពណ៌លាយខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះគឹម ថយ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរ ក្នុងទិសដៅពីកើត ទៅលិច (ពាក់មួកសុវត្ថិភាព) ធ្លាក់អ្នករួមដំណើរម្នាក់បណ្ដាលអោយស្លាប់។

ជនរងគ្រោះ ឈ្មោះជួប សាវ៉ន ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

បច្ចុប្បន្នសាកសពប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរក្សាទុកនៅកន្លែងអធិការគរបាលស្រុក៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបនិងរៀបចំ
ប្រារព្ធ ព្រឹត្តការណ៍បុណ្យទន្លេលេីកទី៨ រយ:ពេលចំនូន២ថ្ងៃ។

អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានកិច្ចប្រជុំពិនិត្យទីតាំង និងត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលេីកទី៨ នៅលើទឹកដីអង្គរនេះ។

កិច្ចប្រជុំនេះនៅរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមាន លោកសូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក យុន លីនណេ អភិបាលរងខេត្ត តំណាងលោកប្រាក់ សោភ័ណ អភិបាល ខេត្តសៀមរាប និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំ លោកសូ ម៉ារ៉ា បង្ហាញថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី ៨ នេះ គ្រោងនឹងរៀបចំ សកម្មភាពកម្សាន្តជាច្រើន ដូចជា ទស្សនីយភាព សិល្បៈ ការតាំងពិព័រណ៍ ការប្រណាំងកង់ ការរត់កម្សាន្ត ការប្រណាំងទូក ការប្រកួតវាយកូនគោល ជាដើម។ល។

លោកបន្តថាពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណង បំផុស ចលនាមហាជនឱ្យចូលរួម ក្នុងការងារអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្ត ជាប់តាមដងទន្លេ នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិឲ្យបានច្រើន មកចូលរួមទស្សនាកម្សាន្ត ក្នុងអំឡុងព្រឹត្តិការណ៍នេះ។

លោកបន្ថែមថា ក្រៅពីមានបំណងចង់ទាក់ទាញភ្ញៀវទេសចរចូលរួមបុណ្យទន្លេ នេះក៏ជាឱកាសបំផុសចលនាមហាជន ឲ្យចូលរួមក្នុងការងារអភិវឌ្ឍធនធានទន្លេ ប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការ ពិធិកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ ទេសចរណ៍ថ្មីៗ នៅតាមបណ្ដាខេត្ត ជាប់តាមដងទន្លេ របស់កម្ពុជាផងដែរ។

សូមជម្រាបថាកម្មវិធីបុណ្យទន្លេលើកទី៨នោះ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2024 នេះបានបញ្ជាក់ថាអ្នកបើកបររថយន្តមួយគ្រឿងដែលសង្ស័យថា ជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ មិនបានសហការជាមួយសមត្ថកិច្ចថែមទាំងវាយប៉ូលិសទៀតផង។

សេចក្ដីប្រកាសបំភ្លឺនៅថ្ងៃនេះ បានបញ្ជាក់ថាករណីហិង្សាក្នុងការឃាត់រថយន្តសង្ស័យ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្ត HiLux SURF ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-1890 នៅចំណុចលើស្ពាន ព្រះរាជដំណាក់ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបន្ថែមថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៤០នាទី មានករណ៏ គ្រោះថ្នាក់ចរាចរណ៍ មួយ បានកើតឡើង នៅចំណុចស្តុបសួនច្បារព្រះរាជដំណាក់ ដោយមានរថយន្តមួយគ្រឿង បានបុកម៉ូតូ ម៉ាក Honda Scoopy នៅពេលនោះកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានសហការណ៍គ្នា ក្នុងការរករថយន្តបង្កហេតុ ក្នុងនោះកម្លាំងនគរបាលម្នាក់ បានឃើញរថយន្ត០១គ្រឿង ម៉ាក HILUX SURF ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-1890 មានភិនភាគប្រហាក់ប្រហែល និងរថយន្តបង្កហេតុ កម្លាំងយើងបានឃាត់ និងសហការណ៍ ដើម្បីត្រួតពិនិត្យ តែអ្នក បើកបររថយន្ត ឈ្មោះ អេង សារី ដែលមានកម្រិតជាតិអាល់កុល ០,៥៩mgl និងអ្នករួមដំណើរក្នុងរថយន្ត ឈ្មោះ ឡែម ថែល ដែលមានកម្រិតជាតិអាល់កុល ០,៧៥mgt មិនព្រមសហការ ហើយថែមទាំងបានប្រើហិង្សាមកលើ លោកអនុសេនីយ៍ឯក លួង មករា ជាសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៅចំណុចស្តុបសម្តេចសង្ឃរាជទេពវង្ស(ឡាប៉េ) ហើយគាត់ឡើង រថយន្តបន្តដំណើរទៅមុខ ដែលជាហេតុធ្វើឲ្យមានការសង្ស័យ កាន់តែខ្លាំង បន្ទាប់មកកម្លាំងយើងបានហៅកម្លាំងបន្ថែម ដើម្បីទប់ស្កាត់ ទោះជាសមត្ថកិច្ចយើងព្យាយាមឃាត់ប៉ុន្មានដងក៏ដោយ ក៏អ្នកបើកបររថយន្ត មិនបានបញ្ឈប់យានយន្ត ដែរ ដោយព្យាយាម បើកបរគេចចាប់ពីចំណុច ខាងត្បូងស្តុបសម្តេចសង្ឃរាជទេពវង្ស និងបានបន្តដំណើរជុំវិញក្រុងសៀមរាប ហើយបានបុករថយន្តសមត្ថកិច្ចចំនួន០១គ្រឿង ក្នុងនោះក៏មានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំង អន្តរាគមន៍ពិសេស និងប្រជាពលរដ្ឋជាច្រើននាក់ បានដេញតាម រហូតដល់ស្ពានព្រះរាជដំណាក់ ទើបឃាត់រថយន្តនេះបាន ដោយសមត្ថកិច្ចបានដាក់ប៉ារ៉ាស់ និងដាក់រថយន្តកាត់ទទឹងផ្លូវ។

បន្ទាប់មកអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តក៏បានចេញពីរថយន្ត ហើយមិនបានសហការណ៍ជាមួយ សមត្ថកិច្ច និងបានប្រតាយប្រតប់គ្នា និងមានការប្រើហិង្សា ដោយប្រជាពលរដ្ឋ និងសមត្ថកិច្ចទៅលើអ្នកបើកបរ រថយន្ត និងអ្នករួមដំណើរផងដែរ។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអនុវត្តវិន័យទៅលើមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលបានប្រើហិង្សាក្នុងហេតុការណ៍ខាងលើនេះដែរ ។

អាស្រ័យហេតុនេះ សូមអ្នកនិយមតាមដានតាមបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មករា ២០២៤

ខេត្តសៀមរាប៖ផ្ទះរបស់ពលរដ្ឋមួយខ្នងត្រូវបាអគ្គីភ័យឆាបឆេះទាំងស្រុងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិផងដែរ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង 08:00នាទី ថ្ងៃទី 31.01.2024  ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកជីក្រែងបានប្រាប់ថា អគ្គីភ័យនេះ ម្ចាស់ផ្ទះមាន ឈ្មោះ អឿន ភាព ភេទប្រុសអាយុ 37ឆ្នាំ (ប្តី)
– ឈ្មោះ យ៉ាត់ បូឡែន ភេទស្រីអាយុ 37ឆ្នាំ (ប្រពន្ធ)៊

ករណីនេះបណ្ដាលឱ្យ ខូចខាតអស់៖
1. ផ្ទះទំហ៊ុំ 7ម×18ម ប្រក់ស័ង្កសី ជញ្ជាំងក្តារ  ឆេះអស់ទាំងស្រុង
2. ទូរឈេីចំនួន         01គ្រឿង
3. ឈេីសាឡុងចំនួន  01គ្រឿង
4. តុឈេីចំនួន           02គ្រឿង
5. គ្រែឈេីចំនួន         01គ្រឿង
6. កាតគ្រីរថយន្តចំនួន 01សន្លឹក
+ ប្លង់ដី អត្តសញ្ញាណប័ណ្ណ សំបុត្រកំណេីត ឥវ៉ាន់លក់ដូរ និងសម្ភារៈប្រេីប្រាស់មួយចំនួន។

តាមការបំភ្លឺរបស់ ជនរងគ្រោះ បានចាក់សោរផ្ទះទុកចោល យកកូនទៅពេទ្យ មិនបានបិទបារ៉ែតភ្លេីង បណ្តាលអោយផ្ទុះសេរខ្សែភ្លេីងឆេះផ្ទះតែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page35 Page36 Page37 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×